Wednesday, July 22, 2015

សេចក្តីថ្លែងការណ៍របស់ សម្ព័ន្ធយុវជនកម្ពុជា គាំទ្រ​ក្នុង​ការផ្តន្ទា​ទោស​ក្រុមសក​ម្មជន ទាំង១១រូប ដែលបានប្រព្រឹត្តបទល្មើស ព្រហ្មទណ្ឌ​​ពេលកន្លងទៅ



សហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា ចេញសេចក្តីថ្លែងការណ៍បង្ហាញការសោកស្តាយ និងខកចិត្ត ដោយបានឃើញនូវសេចក្តីថ្លែងការណ៍ របស់អង្គការលីកាដូ


សេចក្តីជូនដំណឹង របស់សាលារាជធានីភ្នំពេញ ស្តីពីការអនុញ្ញាតឲ្យចរាចរ ជាបណ្តោះអាសន្ន ផ្លូវក្រោមដីស្តុបតិចណូ


គណបក្សប្រជាជនកម្ពុជា ចេញ​សេចក្តីប្រកាស ​នូវគោលការណ៍​ចំនួន៤


ស្ត្រីខ្មែរ២រូប ត្រូវបានជួយសង្គ្រោះ និងបញ្ជូនមកដល់ ប្រទេសកម្ពុជាវិញ ហើយបន្ទាប់ពីចាញ់បោកមេខ្យល់ យកទៅរៀបការជាមួយបុរស ជនជាតិចិន នៅប្រទេសចិន

យោងតាមសេចក្តីជូន​ដំណឹងរបស់​ក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ                     ចុះថ្ងៃទី​ ២២ ​ខែ កក្កដា​ ឆ្នាំ ២០១៥នេះ​ ដែលផ្តល់ជូនដោយ​ឯកឧត្តម ជុំ សុន្ទរី​ អ្នកនាំ​ពាក្យ ក្រសួងការបរទេស​ និងសហប្រតិបត្តិការ​អន្តរជាតិ ​បានឲ្យដឹងថា​ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ​ប្រទេសចិន ​បានអន្តរាគមន៍​ជួយសង្គ្រោះស្រ្តី​ខ្មែររងគ្រោះ ចំនួន​​ ២ នាក់ ដែល​ត្រូវបាន​មេ​ខ្យល់​នាំទៅរៀបការជា​មួយបុរស​ជនជាតិចិន ​នៅប្រទេសចិន ​កាលពីឆ្នាំ២០១៣។ 
ស្រ្តីខ្មែររងគ្រោះ​ទាំង២នាក់ គឺម្នាក់ឈ្មោះ​  ហ៊ុន អឿន មានស្រុកកំណើត​ នៅភូមិស្វាយ​មាស ឃុំវិហារសួគ៌ ​ស្រុកខ្សាច់កណ្ដាល​ ខេត្តកណ្ដាល  ​និងម្នាក់ទៀត​ ឈ្មោះ នាង រិន(ឈ្មោះពិតប្រាកដ នាង​ ស្រីលក្ខណ៍)​ មានស្រុកកំណើត ​នៅឃុំសំពៅលូន​ ស្រុកកោះធំ ខេត្តកណ្ដាល។​ អ្នកទាំងពីរបានមក​ដល់កម្ពុជាវិញ ​នៅថ្ងៃទី​ ២២ ខែ កក្កដា ឆ្នាំ​២០១៥ តាមជើង​យន្តហោះ MH 754 ​ វេលាម៉ោង 12: 30 នាទី​ ថ្ងៃត្រង់​ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ​។
គួរបញ្ជាក់ថា ​កន្លងមកតាមការណែនាំ​របស់ក្រសួង​ការបរទេស​​ ស្ថានឯកអគ្គ​រាជទូត និងស្ថានអគ្គកុងស៊ុលកម្ពុជា ​ប្រចាំនៅប្រទេសចិន​ តែងតែជួយធ្វើអន្តរាគមន៍​ ជួយស្រ្តីខ្មែររង​គ្រោះ​ជាច្រើននាក់​ ដែលត្រូវចាញ់​បោកមេខ្យល់​នាំយកទៅរៀបការជា​មួយបុរសជនជាតិ​ចិន​អោយបានធ្វើ​មាតុភូមិន៍មកកម្ពុជាវិញ។​ ហេតុដូចនេះ​ ក្រសួងសូម​ធ្វើការអំពាវនាវជាថ្មីម្ដងទៀតដល់​ពលរដ្ឋខ្មែរ ​​​ ​  ​ ជាពិសេសនារីខ្មែរ​ដែលជាជន​ងាយរងគ្រោះ ត្រូវធ្វើការប្រុង​ប្រយ័ត្នចំពោះ​ការអូសទាញ​ បញ្ចុះបញ្ចូល​ពីសំណាក់​មេខ្យល់ ដែលប៉ុន​ប៉ង​នាំបងប្អូន​ទៅធ្វើការ ឬ ទៅរៀបការ​ជាមួយបុរស​ជនជាតិចិន ​នៅប្រទេសចិន ។

វេទិកាតុ​មូលស្តីពី ផែនទីខ្នាត ១/១០០ ០០០ ដែលទទួល​ស្គាល់​ជាអន្តរជាតិ ជាមួយ​ប្រទេស​ជិតខាង​គឺ​ពិតជា​​អាយុ​​ជីវិត​​របស់ ព្រះរា​ជា​​ណា​​ចក្រ​កម្ពុជា





វេទិកាតុ​មូលស្តីពី ផែនទីខ្នាត ១/១០០ ០០០ ដែលទទួល​ស្គាល់​ជាអន្តរជាតិ ជាមួយ​ប្រទេស​ជិតខាង​គឺ​ពិតជា​​អាយុ​​ជីវិត​​របស់ ព្រះរា​ជា​​ណា​​ចក្រ​កម្ពុជា
---------------------------------------------------------------------
វាគ្មិនកិត្តិយស៖
- ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួល​បន្ទុកទីស្តីការ​គណៈ​រដ្ឋមន្រ្តី
- ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន​គណៈ​កម្មាធិការ​កិច្ចការព្រំដែន
-​ ឯកឧត្តម កែវ រ៉េមី រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស
- ឯកឧត្តម ឡុង វិសាលោ រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- ឯកឧត្តម ស៊ា ម៉ៅ សមាជិកក្រុមប្រឹក្សាអ្នកច្បាច់ នៃទីស្តីការគណៈរដ្ឋមន្រ្តី និងជា​សាស្រ្តាចារ្យ​ច្បាប់
- ឯកឧត្តម ឌឹម សុវណ្ណារុំ ជំនួយការអមទីស្តីការគណៈរដ្ឋមន្រ្តី

អ្នកច្បាប់ពន្យល់អំពីកិច្ចការព្រំដែនថាជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល

ឯកឧត្តម​ ស៊ា ​ម៉ៅ ​សមាជិក​ក្រុមប្រឹក្សា​អ្នកច្បាប់ ​នៃទីស្តី​ការគណៈ​រដ្ឋមន្រ្តី​ និងជា​សាស្ត្រាចារ្យ​ច្បាប់​ បានមាន​ប្រសាសន៍​ក្នុងវេទិកាតុ​មូលនៅទី​ស្តីការគណៈ​រដ្ឋមន្ត្រី​ នៅថ្ងៃទី ​២២ ​ខែកក្កដា ​ឆ្នាំ២០១៥​នេះថា ​«តាមគោលការណ៍ច្បា​ប់ការ​ទទួលខុស​ត្រូវ នៅក្នុង​កិច្ចការ​ព្រំដែននេះ​គឺជាការ​ទទួល​ខុសត្រូវ​របស់រាជ​រដ្ឋាភិបាល ​ដែលផ្តើម​ចេញពី​មាត្រា៥១​នៃរដ្ឋធម្មនុ​ញ្ញដែលជាគោល​ការណ៍គ្រឹះ​នៃការ​បែងចែក​អំណាចដា​ច់ពីគ្នា ​រវាង​អំណាចនី​តិបញ្ញតិ្ត​ នីតិប្រ​តិបត្តិ ​និងអំណាច​តុលាការ»​។

ឯកឧត្តម​ ស៊ា ​ម៉ៅ បា​នមានប្រ​សាសន៍ប​ន្តថា ​មាត្រា៥២​នៃរដ្ឋធ​ម្មនុញ្ញ ​ក៏បានគូ​សបញ្ជា​ក់អំពីតួ​នាទីស្នូ​លរបស់​រាជរដ្ឋា​ភិបាល ​ក្នុងការ​ប្តេជ្ញារក្សា​ការពារអ​ធិបតេយ្យ បូរ​ណភាព​ដែនដី ​នៃព្រះរាជាណា​ចក្រកម្ពុជា​ ស្របតា​មមាត្រា២ ​ដែលគោល​ការណ៍នោះ​គឺការកំ​ណត់យក​ផែនទី​ស្នូលដើ​ម្បីកំណត់​ខ្សែព្រំដែន ​របស់ព្រះ​រាជាណាច​ក្រកម្ពុជា ​ជាមួយប​ណ្តាប្រទេ​សជិតខាង​ ក្នុងនោះ​ជាមួយប្រ​ទេស ​វៀតណាម ​គឺប្រើផែន​ទី Bonne ខ្នាត១​/១០០​.០០០​ ដែលបោះ​ពុម្ពឡើង​ដោយក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន​។

ឯក​ឧត្តម​ បានក​ត់សម្គា​ល​ថា ដើ​ម្បីឲ្យការ​ងារនេះកំ​ណត់បាន​ច្បាស់លាស់ ​គឺជាគោល​ការណ៍នៃ​ច្បាប់អន្ត​រជាតិ​ គេបែងចែ​កការកំ​ណត់ខ្សែ​ព្រំដែន ជា​៣ដំណាក់កា​លធំៗ។​ ដំណាក់​កាលទី១ ​គឺការ​ចរចារ​ និងចុះហ​ត្ថលេខាលើ​សន្និសញ្ញា​ព្រំដែនរវា​ងរដ្ឋ ​និងរដ្ឋ ​ដែលជាកា​រងារផ្តា​ច់មុខរប​ស់រាជរ​ដ្ឋាភិបាលដែ​លជាអំណា​ចនីតិប្រ​តិបត្តិ។ ​ឯកឧត្តម​បន្តថា «ក្រោ​យពីរាជ​រដ្ឋាភិបា​លបាន​ចុះហត្ថលេ​ខាហើយ ​គឺរាជរដ្ឋាភិ​បាលនឹង​ដាក់ជូន​រដ្ឋសភា ​និងព្រឹទ្ធ​សភា ដែ​លជាអង្គ​ការនីតិ​បញ្ញតិ្តក្នុង​ការអនុម័​តយល់ព្រ​ម។ ​បន្ទាប់ម​កទៀតគឺ​ ថ្វាយព្រះ​មហាក្ស​ត្រ ដើ​ម្បីឡាយប្រ​ទានសច្ចាប័ន ​ដែលជាសេ​ចក្តីសំ​រេចចុង​ក្រោយរប​ស់ប្រមុ​ខរដ្ឋក្នុ​ងការច​ងកាតព្វ​កិច្ចអ​ន្តរជាតិជា​ស្ថាពរ​នេះ»។​ ឯកឧត្តម ​ស៊ា ​ម៉ៅ បា​នលើកឡើ​ងទៀត​ថា ការ​ងារនៃកា​រកំណត់​ខ្សែព្រំដែន ​គឺរាជរ​ដ្ឋាភិ​បាលបាន​ជ្រើសរើ​សនូវផែ​នទីដែល​ជាកេរ្តិ៍ម​រតក​ ពីអាណានិ​គមនិយម​បារាំង ​ដែលជាមេរ​បស់ប្រទេ​សនានា​ទាំង៣នៅឥ​ណ្ឌូចិន​ ដែលមា​នកម្ពុជា ​វៀតណាម ​និងឡាវ​។ ដូច្នេះហើ​យបាន​ជាអាណានិគ​មបន្សល់​ទុកផែ​នទីនេះជាមូ​លដ្ឋានគ្រឹះ ​ដើម្បីឲ្យយើ​ងធ្វើការ​ចរចារ​ និងកំណ​ត់ខ្សែព្រំដែ​ន។
ដំណាក់​កាលទី២ ​គឺដំណាក់​កាលនៃ​ការគូសខ្សែ​ព្រំដែននៅ​លើផែន​ទីមួយ ដែ​លយើង​ហៅថាផែនទី​ Bonne នេះ ​ប៉ុន្តែដោ​យឡែកសំ​រាប់ព្រះ​រាជាណាចក្រ​កម្ពុជា​យើង គឺ​យើងមា​នផែនទី​ដែលបន្ស​ល់ទុកដោ​យក្រុមភូ​មិសាស្ត្រ​ឥណ្ឌូចិន​រួចហើយ​ ដូច្នេះយើ​ងអត់ត្រូ​វការគូ​សខ្សែព្រំ​ដែននៅលើ​ផែនទីទៀ​តទេ។ ​ដំណាក់កា​លទី៣ ​គឺការ​ងារដែល​រាជរដ្ឋា​ភិបាលប​ន្តធ្វើនោះ ​គឺការ​ធ្វើសវន​កម្មខ្សែព្រំដែ​ននេះឲ្យស្រ​បទៅនឹង​ខ្សែព្រំដែ​ន ដែលមា​ននៅលើ​ផែនទី ​Bonne​។ សវន​កម្មលើ​ខ្សែព្រំដែន​នេះ មាន​ន័យថា​គឺជាកា​រផ្ទៀងផ្ទា​ត់ខ្សែព្រំដែ​នដែល​មានកំណ​ត់នៅក្នុ​ងសន្និស​ញ្ញាកំណត់​ព្រំដែនរ​ដ្ឋឆ្នាំ១​៩៨៥ ​ឲ្យមាន​ភាពជាក់​លាក់ក្នុង​ការស្វែ​ងរក​និយាមកា​រនៅលើ​ដីជាក់ស្តែ​ង ​និងច្បាស់​លាស់។
គួររំ​លឹកផង​ដែរថា ​ការបក​ស្រាយរ​បស់តំណា​ងក្រុមប្រឹ​ក្សាអ្នកច្បាប់ ​លើកិច្ចកា​រងារ​កំណត់ និ​ងបោះប​ង្គោលព្រំ​ដែន ​ដែលបាន​បញ្ជាក់ថា ​ជាកាតព្វ​កិច្ចនៃកា​រទទួលខុ​សត្រូវរប​ស់ រាជរដ្ឋា​ភិបាលនេះ ​គឺបានធ្វើ​ឡើងបន្ទាប់ពី​ឯកឧត្តម ​សម រ​ង្ស៊ី ប្រ​ធានគណ​បក្សប្រឆាំ​ង បង្ហាញ​ផែនទី​ដែលខ្លួន​បានទិញ ​ពីផ្សារយ​កមកប​ន្ទាបបន្ថោកតំ​លៃ និង​កិច្ចខិ​តខំប្រឹង​ប្រែងរ​បស់រា​ជរដ្ឋាភិ​បាល ​ក្រោយពេ​លដែលរា​ជរដ្ឋាភិ​បាល បា​នផ្ញើលិ​ខិតផ្លូ​វការស្នើសុំ​ផែនទី​ពិតប្រាកដ ​ខ្នាត​ ១/១០០,​០០០ ​ពីបណ្តាប្រទេ​សមហាអំ​ណាចទាំ​ងបី ដើ​ម្បីយក​មកផ្ទៀ​ងផ្ទាត់ជា​មួយនឹ​ងភាពត្រឹ​មត្រូវរ​បស់រាជ​រដ្ឋាភិបា​លដែលបា​ននឹងកំ​ពុងធ្វើ ​ហើយម៉្យាង​វិញទៀ​តក៏បាន​កើតឡើង​ ស្របពេល​ដែលក្រុ​មអ្នក​តំណាង​រាស្ត្រគ​ណបក្ស​ប្រឆាំង​មួយចំនួ​ន រួ​មជាមួយ​និស្សិត ​និងសង្ឃ ​ដែលមាន​និន្នាកា​រគាំទ្រ​គណបក្ស​ប្រឆាំង ​ដឹកនាំ​កម្លាំង​ធ្វើសក​ម្មភាពយ៉ា​ងអាណាធិ​បតេយ្យ ​ចុះទៅតំប​ន់ព្រំដែន ​និងចោទ​ថាប្រទេ​សជិត​ខាងរំលោ​ភទឹកដី​ និងចោទថា​រាជរដ្ឋា​ភិបាលបាន​ប្រើផែន​ទីក្លែងក្លាយ៕​




ឯកឧត្តម ផៃ ស៊ីផាន ចាត់ទុកសេចក្តីថ្លែង ការណ៍របស់ អង្គការលីកាដូ គឺជាការបំភ័ន្ត និងប្រាសចាកពីគោលដៅយុត្តិធម៌

យោងតាមលិខិតចំហររបស់ ឯកឧត្តម ផៃ ស៊ីផាន ​រដ្ឋលេខាធិការទីស្តីការ​គណៈរដ្ឋមន្ត្រី ​ដែលបានបង្ហោះផ្សាយ​ក្នុងគេហទំព័រ​ Facebook ផ្ទាល់ខ្លួន​របស់ឯកឧត្តម ​នៅថ្ងៃទី ២២ ខែកក្កដា​ ឆ្នាំ២០១៥ ​ជម្រាបជូនទៅ​លោកស្រី ណាលី ពិឡូត នាយិកាអង្គការលីកាដូ បាន​លើកឡើងថា ​ឯកឧត្តមពិតជាមានសេចក្ដីសោកស្ដាយ និងអាម៉ាស់ចំពោះសេចក្ដីថ្លែងការណ៍​ របស់លោកស្រីនាយិកា ដែលបង្ហាញពីភាពទុច្ចរិត ជាមួយនិងនិន្នាការនយោបាយ ក្នុងកិច្ចវាយតម្លៃទៅលើលទ្ធផលនៃការវិនិច្ឆ័យក្ដីរបស់តុលការក្រុង ដែលលើកឡើងពី ការវិនិច្ឆ័យនេះថា ការវិនិច្ឆ័យក្ដីរបស់តុលាកាក្រុង ជាការបំភិតបំភ័យដល់គណបក្សសង្រ្គោះជាតិ បន្ទាប់ពីមានព្រឹត្តិការណ៍បង្គោលព្រំដែនខេត្តស្វាយរៀង និងបន្ទាប់ពីគណបក្សសង្រ្គោះជាតិ បានធ្វើពហិការមិនចូលរួមសម័យប្រជុំពេញអង្គដែលអនុម័ត ទៅលើសេចក្ដីព្រាងច្បាប់ស្ដីពីអង្គការមិនមែនរដ្ឋាភិបាល និងសមាគម 
​ឯកឧត្តម ផៃ ស៊ីផាន បានបន្តថា ​«ការលើកឡើងរបស់ អង្គការ​លីកាដូនេះ ជាការបំភ័ន្ត និងប្រាសចាកពីគោលដៅយុត្តិធម៌ និងសិទ្ធមនុស្ស ដែលជាអណត្តិ​របស់អង្គការលីកាដូ​ ក្នុងកិច្ចការពារ និងលើកស្ទួយដែលជាគោលដៅ របស់អង្គការមិនមែនរដ្ឋាភិបាល នៅក្នុងវិស័យស្នូលរបស់ខ្លួន» ឯកឧត្តម ផៃ​ ស៊ីផាន ​បានចាត់ទុកថា​ ការលើកឡើងនេះជាភស្ដុតាងមួយបន្ថែមទៀតនៃនិន្នាការនយោបាយ មិនអព្យាក្រឹត្យ និងការទទួលខុសត្រូវ ចំពោះកាតព្វកិច្ច អង្គការមិនមែនរដ្ឋាភិបាល ដែលដើរតួជាភ្នាក់ងារបរទេសក្នុងការទទួលបានថវិកាពីក្រៅស្រុកដើម្បីកិច្ចប្រតិបត្តិការរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។ 
ការប្រឌិតនៃហេតុផលកើតចេញពីការវិនិច្ឆ័យរបស់តុលាកា នៃដំណើរការយុត្តិធម៌ ផ្ដល់ផលប្រយោជន៍ដល់ជនរងគ្រោះ ដែលកើតចេញពីអំពើហង្សា អង្គការលីកាដូ ហាក់បីដូចជា ដើរតួនាទីហួសពីការទទួលខុសត្រូវរបស់អង្គការមិនមែនរដ្ឋាភិបាល ហើយក្លាយជាអ្នកការពារជាក់ស្ដែងរបស់ជនដៃដល់ និងផលប្រយោជន៍របស់ គណបក្សសង្រ្គោះជាតិ នៅក្នុងបុព្វហេតុនយោបាយនោះ គឺធ្វើឲ្យសាធារណៈជន យល់ដឹងកាន់តែច្បាស់នៅពេលនេះ។ អាស្រ័យហេតុដូចនេះបានជា អង្គការមិនមែនរដ្ឋាភិបាលនេះ មានសកម្មភាពនិងចរិត​នយោបាយយ៉ាងសកម្ម ចាប់តាំងពីពេលយុទ្ធនាការបោះឆ្នោតសកល បានចូលរួមបាតុកម្ម និងចលនាប្រឆាំងនងច្បាប់ អង្គការមិនមែនរដ្ឋាភិបាលនិងសមាគម។
ឯកឧត្តម ផៃ ស៊ីផាន ​បានបញ្ជាក់ថា ​រីឯសកម្មភាពចម្លែកមួយទៀត គឺការអំពាវនាវ ជ្រៀតជ្រែក ដាក់កំហិតដល់តុលាការ អោយបោះបង់ចោលសេចក្ដីសម្រេចនៃការវិនិច្ឆ័យ។ អង្គការរបស់លោកស្រីនាយិកា គឺជាភ្នាក់ងារបរទេសមួយដែលដំណើរការ ដោយលុយបរទេស ពុំមែនជាអង្គការអំណាចរដ្ឋណាមួយ ដែលមានអណត្តជ្រៀតជ្រែក ឬដាក់សម្ពាធដល់តុលាការនោះទេ។ ការជ្រៀតជ្រែកនេះគួរតែត្រូវបញ្ចប់ដោយខ្លួនឯង ត្បិតលោកស្រីនាយិកាណាលី ពិឡូត និងអង្គការរបស់លោកស្រី តែងតែធ្វើយុទ្ធនាការជាសាធារណៈ លើប្រធានបទ តម្លាភាព និងប្រឆាំងវប្បធម៌ ទណ្ឌភាព ហើយចង់បានណាស់ តុលាការឯករាជ្យ ចុះហេតុដូចម្តេចពេលនេះ ឧត្តមគតិខាងលើនេះទៅទីណាបាត់?​ ឬបំភ្លេចចោលដើម្បីប្រឆាំងនតុលាការឬរដ្ឋាភិបាលកម្ពុជា? តាមរយៈរដ្ឋធម្មនុញ្ញក៏ដូចជាច្បាប់នានា ក៏បានបង្ហាញយ៉ាងច្បាស់ ដូចឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើឡើងពន្យល់ជាសាធារណៈថា នេះជាអំណាចរបស់ស្ថាប័នឯករាជ្យ ដែលគ្មានស្ថាប័នណា មានសិទ្ធរារាំងនោះឡើយ។ ឯកឧត្តមអ្នកនាំពាក្យក៏បានប្រាប់នូវនីតិវិធីជាសាធារណៈថានៅក្នុងរយៈពេល៣០ថ្ងៃ គឺមានសិទ្ធប្តឹងទៅ​សាលាឧទ្ធរណ៍ 
ឯកឧត្តម ផៃ ស៊ីផាន ​បានបន្ថែមថា​ ឯកឧត្តមសង្ឃឹមថាលោកស្រីនាយិកា ​អង្គការលីកាដូ ​នឹងពិចារណាសារជាថ្មីចំពោះឧត្តមគតិ និងជំហរក្នុងកិច្ចចូលរួមកសាងសង្គមនីតិរដ្ឋ និងបំបាត់វប្បធម៌នទណ្ឌភាព​ ជាជាងលោកស្រីនាយិកាធ្វើសកម្មភាពប្រឆាំង និងឧត្តមប្រយោជន៍ ដែលជាគោលការណ៍ និងទិសដៅរបស់អង្គការមិនមែនរដ្ឋាភិបាល