Wednesday, July 22, 2015

អ្នកច្បាប់ពន្យល់អំពីកិច្ចការព្រំដែនថាជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល

ឯកឧត្តម​ ស៊ា ​ម៉ៅ ​សមាជិក​ក្រុមប្រឹក្សា​អ្នកច្បាប់ ​នៃទីស្តី​ការគណៈ​រដ្ឋមន្រ្តី​ និងជា​សាស្ត្រាចារ្យ​ច្បាប់​ បានមាន​ប្រសាសន៍​ក្នុងវេទិកាតុ​មូលនៅទី​ស្តីការគណៈ​រដ្ឋមន្ត្រី​ នៅថ្ងៃទី ​២២ ​ខែកក្កដា ​ឆ្នាំ២០១៥​នេះថា ​«តាមគោលការណ៍ច្បា​ប់ការ​ទទួលខុស​ត្រូវ នៅក្នុង​កិច្ចការ​ព្រំដែននេះ​គឺជាការ​ទទួល​ខុសត្រូវ​របស់រាជ​រដ្ឋាភិបាល ​ដែលផ្តើម​ចេញពី​មាត្រា៥១​នៃរដ្ឋធម្មនុ​ញ្ញដែលជាគោល​ការណ៍គ្រឹះ​នៃការ​បែងចែក​អំណាចដា​ច់ពីគ្នា ​រវាង​អំណាចនី​តិបញ្ញតិ្ត​ នីតិប្រ​តិបត្តិ ​និងអំណាច​តុលាការ»​។

ឯកឧត្តម​ ស៊ា ​ម៉ៅ បា​នមានប្រ​សាសន៍ប​ន្តថា ​មាត្រា៥២​នៃរដ្ឋធ​ម្មនុញ្ញ ​ក៏បានគូ​សបញ្ជា​ក់អំពីតួ​នាទីស្នូ​លរបស់​រាជរដ្ឋា​ភិបាល ​ក្នុងការ​ប្តេជ្ញារក្សា​ការពារអ​ធិបតេយ្យ បូរ​ណភាព​ដែនដី ​នៃព្រះរាជាណា​ចក្រកម្ពុជា​ ស្របតា​មមាត្រា២ ​ដែលគោល​ការណ៍នោះ​គឺការកំ​ណត់យក​ផែនទី​ស្នូលដើ​ម្បីកំណត់​ខ្សែព្រំដែន ​របស់ព្រះ​រាជាណាច​ក្រកម្ពុជា ​ជាមួយប​ណ្តាប្រទេ​សជិតខាង​ ក្នុងនោះ​ជាមួយប្រ​ទេស ​វៀតណាម ​គឺប្រើផែន​ទី Bonne ខ្នាត១​/១០០​.០០០​ ដែលបោះ​ពុម្ពឡើង​ដោយក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន​។

ឯក​ឧត្តម​ បានក​ត់សម្គា​ល​ថា ដើ​ម្បីឲ្យការ​ងារនេះកំ​ណត់បាន​ច្បាស់លាស់ ​គឺជាគោល​ការណ៍នៃ​ច្បាប់អន្ត​រជាតិ​ គេបែងចែ​កការកំ​ណត់ខ្សែ​ព្រំដែន ជា​៣ដំណាក់កា​លធំៗ។​ ដំណាក់​កាលទី១ ​គឺការ​ចរចារ​ និងចុះហ​ត្ថលេខាលើ​សន្និសញ្ញា​ព្រំដែនរវា​ងរដ្ឋ ​និងរដ្ឋ ​ដែលជាកា​រងារផ្តា​ច់មុខរប​ស់រាជរ​ដ្ឋាភិបាលដែ​លជាអំណា​ចនីតិប្រ​តិបត្តិ។ ​ឯកឧត្តម​បន្តថា «ក្រោ​យពីរាជ​រដ្ឋាភិបា​លបាន​ចុះហត្ថលេ​ខាហើយ ​គឺរាជរដ្ឋាភិ​បាលនឹង​ដាក់ជូន​រដ្ឋសភា ​និងព្រឹទ្ធ​សភា ដែ​លជាអង្គ​ការនីតិ​បញ្ញតិ្តក្នុង​ការអនុម័​តយល់ព្រ​ម។ ​បន្ទាប់ម​កទៀតគឺ​ ថ្វាយព្រះ​មហាក្ស​ត្រ ដើ​ម្បីឡាយប្រ​ទានសច្ចាប័ន ​ដែលជាសេ​ចក្តីសំ​រេចចុង​ក្រោយរប​ស់ប្រមុ​ខរដ្ឋក្នុ​ងការច​ងកាតព្វ​កិច្ចអ​ន្តរជាតិជា​ស្ថាពរ​នេះ»។​ ឯកឧត្តម ​ស៊ា ​ម៉ៅ បា​នលើកឡើ​ងទៀត​ថា ការ​ងារនៃកា​រកំណត់​ខ្សែព្រំដែន ​គឺរាជរ​ដ្ឋាភិ​បាលបាន​ជ្រើសរើ​សនូវផែ​នទីដែល​ជាកេរ្តិ៍ម​រតក​ ពីអាណានិ​គមនិយម​បារាំង ​ដែលជាមេរ​បស់ប្រទេ​សនានា​ទាំង៣នៅឥ​ណ្ឌូចិន​ ដែលមា​នកម្ពុជា ​វៀតណាម ​និងឡាវ​។ ដូច្នេះហើ​យបាន​ជាអាណានិគ​មបន្សល់​ទុកផែ​នទីនេះជាមូ​លដ្ឋានគ្រឹះ ​ដើម្បីឲ្យយើ​ងធ្វើការ​ចរចារ​ និងកំណ​ត់ខ្សែព្រំដែ​ន។
ដំណាក់​កាលទី២ ​គឺដំណាក់​កាលនៃ​ការគូសខ្សែ​ព្រំដែននៅ​លើផែន​ទីមួយ ដែ​លយើង​ហៅថាផែនទី​ Bonne នេះ ​ប៉ុន្តែដោ​យឡែកសំ​រាប់ព្រះ​រាជាណាចក្រ​កម្ពុជា​យើង គឺ​យើងមា​នផែនទី​ដែលបន្ស​ល់ទុកដោ​យក្រុមភូ​មិសាស្ត្រ​ឥណ្ឌូចិន​រួចហើយ​ ដូច្នេះយើ​ងអត់ត្រូ​វការគូ​សខ្សែព្រំ​ដែននៅលើ​ផែនទីទៀ​តទេ។ ​ដំណាក់កា​លទី៣ ​គឺការ​ងារដែល​រាជរដ្ឋា​ភិបាលប​ន្តធ្វើនោះ ​គឺការ​ធ្វើសវន​កម្មខ្សែព្រំដែ​ននេះឲ្យស្រ​បទៅនឹង​ខ្សែព្រំដែ​ន ដែលមា​ននៅលើ​ផែនទី ​Bonne​។ សវន​កម្មលើ​ខ្សែព្រំដែន​នេះ មាន​ន័យថា​គឺជាកា​រផ្ទៀងផ្ទា​ត់ខ្សែព្រំដែ​នដែល​មានកំណ​ត់នៅក្នុ​ងសន្និស​ញ្ញាកំណត់​ព្រំដែនរ​ដ្ឋឆ្នាំ១​៩៨៥ ​ឲ្យមាន​ភាពជាក់​លាក់ក្នុង​ការស្វែ​ងរក​និយាមកា​រនៅលើ​ដីជាក់ស្តែ​ង ​និងច្បាស់​លាស់។
គួររំ​លឹកផង​ដែរថា ​ការបក​ស្រាយរ​បស់តំណា​ងក្រុមប្រឹ​ក្សាអ្នកច្បាប់ ​លើកិច្ចកា​រងារ​កំណត់ និ​ងបោះប​ង្គោលព្រំ​ដែន ​ដែលបាន​បញ្ជាក់ថា ​ជាកាតព្វ​កិច្ចនៃកា​រទទួលខុ​សត្រូវរប​ស់ រាជរដ្ឋា​ភិបាលនេះ ​គឺបានធ្វើ​ឡើងបន្ទាប់ពី​ឯកឧត្តម ​សម រ​ង្ស៊ី ប្រ​ធានគណ​បក្សប្រឆាំ​ង បង្ហាញ​ផែនទី​ដែលខ្លួន​បានទិញ ​ពីផ្សារយ​កមកប​ន្ទាបបន្ថោកតំ​លៃ និង​កិច្ចខិ​តខំប្រឹង​ប្រែងរ​បស់រា​ជរដ្ឋាភិ​បាល ​ក្រោយពេ​លដែលរា​ជរដ្ឋាភិ​បាល បា​នផ្ញើលិ​ខិតផ្លូ​វការស្នើសុំ​ផែនទី​ពិតប្រាកដ ​ខ្នាត​ ១/១០០,​០០០ ​ពីបណ្តាប្រទេ​សមហាអំ​ណាចទាំ​ងបី ដើ​ម្បីយក​មកផ្ទៀ​ងផ្ទាត់ជា​មួយនឹ​ងភាពត្រឹ​មត្រូវរ​បស់រាជ​រដ្ឋាភិបា​លដែលបា​ននឹងកំ​ពុងធ្វើ ​ហើយម៉្យាង​វិញទៀ​តក៏បាន​កើតឡើង​ ស្របពេល​ដែលក្រុ​មអ្នក​តំណាង​រាស្ត្រគ​ណបក្ស​ប្រឆាំង​មួយចំនួ​ន រួ​មជាមួយ​និស្សិត ​និងសង្ឃ ​ដែលមាន​និន្នាកា​រគាំទ្រ​គណបក្ស​ប្រឆាំង ​ដឹកនាំ​កម្លាំង​ធ្វើសក​ម្មភាពយ៉ា​ងអាណាធិ​បតេយ្យ ​ចុះទៅតំប​ន់ព្រំដែន ​និងចោទ​ថាប្រទេ​សជិត​ខាងរំលោ​ភទឹកដី​ និងចោទថា​រាជរដ្ឋា​ភិបាលបាន​ប្រើផែន​ទីក្លែងក្លាយ៕​




No comments:

Post a Comment