Wednesday, July 22, 2015

ឯកឧត្តម ផៃ ស៊ីផាន ចាត់ទុកសេចក្តីថ្លែង ការណ៍របស់ អង្គការលីកាដូ គឺជាការបំភ័ន្ត និងប្រាសចាកពីគោលដៅយុត្តិធម៌

យោងតាមលិខិតចំហររបស់ ឯកឧត្តម ផៃ ស៊ីផាន ​រដ្ឋលេខាធិការទីស្តីការ​គណៈរដ្ឋមន្ត្រី ​ដែលបានបង្ហោះផ្សាយ​ក្នុងគេហទំព័រ​ Facebook ផ្ទាល់ខ្លួន​របស់ឯកឧត្តម ​នៅថ្ងៃទី ២២ ខែកក្កដា​ ឆ្នាំ២០១៥ ​ជម្រាបជូនទៅ​លោកស្រី ណាលី ពិឡូត នាយិកាអង្គការលីកាដូ បាន​លើកឡើងថា ​ឯកឧត្តមពិតជាមានសេចក្ដីសោកស្ដាយ និងអាម៉ាស់ចំពោះសេចក្ដីថ្លែងការណ៍​ របស់លោកស្រីនាយិកា ដែលបង្ហាញពីភាពទុច្ចរិត ជាមួយនិងនិន្នាការនយោបាយ ក្នុងកិច្ចវាយតម្លៃទៅលើលទ្ធផលនៃការវិនិច្ឆ័យក្ដីរបស់តុលការក្រុង ដែលលើកឡើងពី ការវិនិច្ឆ័យនេះថា ការវិនិច្ឆ័យក្ដីរបស់តុលាកាក្រុង ជាការបំភិតបំភ័យដល់គណបក្សសង្រ្គោះជាតិ បន្ទាប់ពីមានព្រឹត្តិការណ៍បង្គោលព្រំដែនខេត្តស្វាយរៀង និងបន្ទាប់ពីគណបក្សសង្រ្គោះជាតិ បានធ្វើពហិការមិនចូលរួមសម័យប្រជុំពេញអង្គដែលអនុម័ត ទៅលើសេចក្ដីព្រាងច្បាប់ស្ដីពីអង្គការមិនមែនរដ្ឋាភិបាល និងសមាគម 
​ឯកឧត្តម ផៃ ស៊ីផាន បានបន្តថា ​«ការលើកឡើងរបស់ អង្គការ​លីកាដូនេះ ជាការបំភ័ន្ត និងប្រាសចាកពីគោលដៅយុត្តិធម៌ និងសិទ្ធមនុស្ស ដែលជាអណត្តិ​របស់អង្គការលីកាដូ​ ក្នុងកិច្ចការពារ និងលើកស្ទួយដែលជាគោលដៅ របស់អង្គការមិនមែនរដ្ឋាភិបាល នៅក្នុងវិស័យស្នូលរបស់ខ្លួន» ឯកឧត្តម ផៃ​ ស៊ីផាន ​បានចាត់ទុកថា​ ការលើកឡើងនេះជាភស្ដុតាងមួយបន្ថែមទៀតនៃនិន្នាការនយោបាយ មិនអព្យាក្រឹត្យ និងការទទួលខុសត្រូវ ចំពោះកាតព្វកិច្ច អង្គការមិនមែនរដ្ឋាភិបាល ដែលដើរតួជាភ្នាក់ងារបរទេសក្នុងការទទួលបានថវិកាពីក្រៅស្រុកដើម្បីកិច្ចប្រតិបត្តិការរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។ 
ការប្រឌិតនៃហេតុផលកើតចេញពីការវិនិច្ឆ័យរបស់តុលាកា នៃដំណើរការយុត្តិធម៌ ផ្ដល់ផលប្រយោជន៍ដល់ជនរងគ្រោះ ដែលកើតចេញពីអំពើហង្សា អង្គការលីកាដូ ហាក់បីដូចជា ដើរតួនាទីហួសពីការទទួលខុសត្រូវរបស់អង្គការមិនមែនរដ្ឋាភិបាល ហើយក្លាយជាអ្នកការពារជាក់ស្ដែងរបស់ជនដៃដល់ និងផលប្រយោជន៍របស់ គណបក្សសង្រ្គោះជាតិ នៅក្នុងបុព្វហេតុនយោបាយនោះ គឺធ្វើឲ្យសាធារណៈជន យល់ដឹងកាន់តែច្បាស់នៅពេលនេះ។ អាស្រ័យហេតុដូចនេះបានជា អង្គការមិនមែនរដ្ឋាភិបាលនេះ មានសកម្មភាពនិងចរិត​នយោបាយយ៉ាងសកម្ម ចាប់តាំងពីពេលយុទ្ធនាការបោះឆ្នោតសកល បានចូលរួមបាតុកម្ម និងចលនាប្រឆាំងនងច្បាប់ អង្គការមិនមែនរដ្ឋាភិបាលនិងសមាគម។
ឯកឧត្តម ផៃ ស៊ីផាន ​បានបញ្ជាក់ថា ​រីឯសកម្មភាពចម្លែកមួយទៀត គឺការអំពាវនាវ ជ្រៀតជ្រែក ដាក់កំហិតដល់តុលាការ អោយបោះបង់ចោលសេចក្ដីសម្រេចនៃការវិនិច្ឆ័យ។ អង្គការរបស់លោកស្រីនាយិកា គឺជាភ្នាក់ងារបរទេសមួយដែលដំណើរការ ដោយលុយបរទេស ពុំមែនជាអង្គការអំណាចរដ្ឋណាមួយ ដែលមានអណត្តជ្រៀតជ្រែក ឬដាក់សម្ពាធដល់តុលាការនោះទេ។ ការជ្រៀតជ្រែកនេះគួរតែត្រូវបញ្ចប់ដោយខ្លួនឯង ត្បិតលោកស្រីនាយិកាណាលី ពិឡូត និងអង្គការរបស់លោកស្រី តែងតែធ្វើយុទ្ធនាការជាសាធារណៈ លើប្រធានបទ តម្លាភាព និងប្រឆាំងវប្បធម៌ ទណ្ឌភាព ហើយចង់បានណាស់ តុលាការឯករាជ្យ ចុះហេតុដូចម្តេចពេលនេះ ឧត្តមគតិខាងលើនេះទៅទីណាបាត់?​ ឬបំភ្លេចចោលដើម្បីប្រឆាំងនតុលាការឬរដ្ឋាភិបាលកម្ពុជា? តាមរយៈរដ្ឋធម្មនុញ្ញក៏ដូចជាច្បាប់នានា ក៏បានបង្ហាញយ៉ាងច្បាស់ ដូចឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើឡើងពន្យល់ជាសាធារណៈថា នេះជាអំណាចរបស់ស្ថាប័នឯករាជ្យ ដែលគ្មានស្ថាប័នណា មានសិទ្ធរារាំងនោះឡើយ។ ឯកឧត្តមអ្នកនាំពាក្យក៏បានប្រាប់នូវនីតិវិធីជាសាធារណៈថានៅក្នុងរយៈពេល៣០ថ្ងៃ គឺមានសិទ្ធប្តឹងទៅ​សាលាឧទ្ធរណ៍ 
ឯកឧត្តម ផៃ ស៊ីផាន ​បានបន្ថែមថា​ ឯកឧត្តមសង្ឃឹមថាលោកស្រីនាយិកា ​អង្គការលីកាដូ ​នឹងពិចារណាសារជាថ្មីចំពោះឧត្តមគតិ និងជំហរក្នុងកិច្ចចូលរួមកសាងសង្គមនីតិរដ្ឋ និងបំបាត់វប្បធម៌នទណ្ឌភាព​ ជាជាងលោកស្រីនាយិកាធ្វើសកម្មភាពប្រឆាំង និងឧត្តមប្រយោជន៍ ដែលជាគោលការណ៍ និងទិសដៅរបស់អង្គការមិនមែនរដ្ឋាភិបាល

No comments:

Post a Comment