Tuesday, June 06, 2017

សម្រស់​នាគព័ន្ធ​នារដូវដើមវស្សា​

ប្រាសាទនាគព័ន្ធត្រូវបានសាងសង់ឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ជាប្រាសាទកោះ ស្ថិតនៅក្នុងបារាយណ៍ជ័យតដាក (បារាយណ៍ខាងជើង) ដូចជាប្រាសាទមេបុណ្យក្នុងបារាយណ៍ដទៃទៀតដែរ។ នៅសម័យបុរាណប្រាសាទនាគព័ន្ធមានតួនាទីមួយផ្សេងទៀត គឺ ជាមន្ទីរពេទ្យដែលប្រើប្រាស់រុក្ខជាតិជាឱសថបុរាណ។
នៅជុំវិញប្រាសាទនេះ មានកូនអាងតូចៗចំនួន៥ ដែលស្ថិតនៅទិសខាងលិច កើត ជើង ត្បូង និងចំកណ្តាលជុំវិញតួប្រាសាទ។ អាងទាំង៥នេះធ្លាប់ត្រូវបានរីងស្ងួតលែងមានទឹក លើកលែងតែអាងកណ្តាលដែលមានទឹកតែក្នុងរដូវវស្សាប៉ុន្មានខែប៉ុណ្ណោះ។
ចាប់ពីឆ្នាំ២០០៧មក ក្រោយពេលដែលអ្នកស្រាវជ្រាវបានរកឃើញប្រព័ន្ធទឹកបុរាណ និងបានជួសជុល ព្រមទាំងបានបង្ហូរទឹកចូលបារាយណ៍ជ័យតដាក ធ្វើឲ្យអាងទាំង៥មានទឹកជាប្រចាំឡើងវិញ។
នារដូវដើមវស្សានេះ ភ្លៀងចាប់ផ្តើមភ្លាក់ រុក្ខជាតិជុំវិញចាប់ផ្តើមបញ្ចេញពណ៌បៃតងស្រស់ស្អាត ដែលរឹងរឹតធ្វើឲ្យអ្នកទស្សនាកាន់តែទាក់ភ្នែកថែមទៀត។

សូមទស្សនាកម្រងរូបភាពនៃប្រាសាទនាគព័ន្ធនារដូវដើមវស្សានេះ ៖








អភិបាលខណ្ឌដង្កោ ចុះថ្លែងអំណរគុណដល់ពលរដ្ឋនៅតាមមូលដ្ឋានដែលបោះឆ្នោត​ជូនគណបក្សប្រជាជន​ ដែលកើនជិត​១ម៉ឺនសម្លេង​សម្រាប់ការ​បោះឆ្នោត​ឆ្នាំ២០១៧នេះ​

បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧នេះ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា បានដឹកនាំមន្រ្តីក្រោមឱវាទចុះសួរសុខទុក្ខ និងថ្លែងអំណរគុណប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងសង្កាត់ព្រែកកំពឹស ដែលបានគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតបានកើនឡើងសម្លេងយ៉ាងច្រើន គឺជិត១ម៉ឺនសម្លេងឯណោះសម្រាប់ការបោះឆ្នោតលើកនេះ។
សូមបញ្ជាក់ថា សម្រាប់ខណ្ឌដង្កោ លទ្ធផលបឋមដែលទទួលបាននៅពេលនេះ បានបង្ហាញថា សង្កាត់ទាំង១៣ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានដំណែងជាចៅសង្កាត់រហូតដល់១១សង្កាត់ រីឯគណបក្សសង្គ្រោះជាតិវិញ ទទួលបានដំណែងជាចៅសង្កាត់ត្រឹមតែ២សង្កាត់ប៉ុណ្ណោះ គឺសង្កាត់ដង្កោ និងសង្កាត់ព្រៃសរ។
លោក នុត ពុធដារ៉ា បានថ្លែងថា សម្រាប់ខណ្ឌដង្កោនាការបោះឆ្នោតលើកនេះ គណបក្សប្រជាជនកម្ពុជា ទទួលបានជិត៣ម៉ឺនសម្លេង ពោលមានការកើនឡើងជិត ១ម៉ឺនសម្លេងឯណោះ បើប្រៀបធៀបការបោះឆ្នោតកាលពីឆ្នាំ២០១៣កន្លងទៅ។ បន្ទាប់ពីថ្លែងអំណរគុណ អភិបាលខណ្ឌ បានសំណេះសំណាលសាកសួរសុខទុក្ខ ស្វែងយល់អំពីតម្រូវការ កង្វល់ និងបញ្ហានានារបស់ប្រជាពលរដ្ឋបន្ថែមទៀតដើម្បីត្រៀមដោះស្រាយនាពេលខាងមុខកាន់តែប្រសើរឡើង និងបានពិនិត្យមើលផ្លូវបេតុងថ្មី១ខ្សែទៀតដែលទើបស្ថាបនារួចស្ថិតក្នុងភូមិដំណាក់សង្កែ និងពិនិត្យមើលគម្រោងផ្លូវដែលនឹងត្រូវស្ថាបនានាឆ្នាំ២០១៨ខាងមុខ។

នៅចំពោះមុខប្រជាពលរដ្ឋ លោក នុត ពុធដារ៉ា បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែគិតគូរពីការរស់នៅប្រចាំរបស់បងប្អូន។ លោកអភិបាលខណ្ឌ ក៏បានឧបត្ថម្ភសម្រាប់ការរាំលេងកម្សាន្តអបអរសាទរគណបក្សប្រជាជន ទទួលបានជ័យជំនះក្នុងសង្កាត់ និងផ្លូវបេតុងដែលទើបស្ថាបនារួចផងដែរ៕




ក្រសួង ២ សហការរៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​សេចក្តីព្រាងរ​បាយការណ៍​ស្តីពីការបញ្ជ្រាបការ​ប្រែ​ប្រួល​អាកាស​ធាតុទៅ​ក្នុងកម្ម​វិធីវិនិ​យោគ និងថវិកា​ប្រចាំឆ្នាំ​២០១៨

នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧នេះ នាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) ក្រសួងបរិស្ថាន សហការជាមួយអគ្គនាយកដ្ឋានផែនការ និងគោលនយោបាយនៃក្រសួងសាធារណការ និង
កិច្ចប្រជុំនេះដឹកនាំដោយ លោក ស៊ឹម សុគង់ អគ្គនាយកនៃអគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ ក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក ម៉ា ច័ន្ទសទ្ធា ប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. ក្រសួងបរិស្ថាន។

សូមជម្រាបផងដែរថា លទ្ធផលបង្ហាញថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ចូលការប្រែប្រួលអាកាសធាតុទៅក្នុងគម្រោងវិនិយោគផ្លូវជាតិលេខ២១A ខេត្តកណ្តាល ផ្លូវលេខ២១៧៨ ខេត្តកំពង់ធំ និងផ្លូវ៣៣A ខេត្តកែប។ ជាមួយនេះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងប្រើប្រាស់របាយការណ៍វិភាគការចំណាយថ្លៃដើម និងផលចំណេញរបស់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុដើម្បីគាំទ្រដល់កិច្ចចរចាថវិកាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅពេលខាងមុខដ៏ខ្លីនេះ៕




លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ឧបត្ថម្ភប្រាក់១ម៉ឺន​ដុល្លារជូន​ដល់កូន​ទាំង៣របស់លោក​ អ៊ិត សេដ្ឋា​ ដើម្បីរំលែកទុក្ខ​លំបាកដល់​ក្រុមគ្រួសារ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដោយមើលឃើញពីទុក្ខលំបាកវេទនារបស់ក្រុមគ្រួសារសពលោក អ៊ិត សេដ្ឋា ពិធីករប្រកបដោយទេពកោសល្យ ប្រចាំក្នុងស្ថានីយ៍ទូរទស្សន៍ CTN ក្រោយពីរូបលោកស្លាប់ទៅនោះ បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ជូនដល់កូនទាំង៣របស់លោក អ៊ិត សេដ្ឋា ចំនួន១ម៉ឺនដុល្លារដើម្បីជួយផ្គត់ផ្គង់ និងរំលែកទុក្ខលំបាកដល់គ្រួសារមួយនេះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន លោកទាំងពីរបានក្លាយជាទេវតារស់ ប្រោសប្រទាន និងជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋដែលជួបទុក្ខ និងជួបការលំបាកគ្រប់ពេលគ្រប់ទីកន្លែង។
នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧នេះ ស្ថានីយ៍ទូរទស្សន៍ CTN តាមរយៈ «មូលនិធិ CTN» ផ្តួចផ្តើមបង្កើតមូលនិធិពិសេសមួយដើម្បីរៃអង្គាសថវិកាយកទៅជួយកូនៗកំព្រាដ៏កំសត់៣នាក់របស់សព លោក អ៊ិត សេដ្ឋា ជាពិធីករកម្មវិធីទូរទស្សន៍ដ៏ល្បីល្បាញមួយរូបនៅកម្ពុជា។ ថវិកាប្រមូលបានតាមរយៈមូលនិធិពិសេសនេះ នឹងប្រើប្រាស់ដើម្បីទិញផ្ទះ១ល្វែង ព្រមទាំងសម្រាប់ទ្រទ្រង់ជីវភាព និងទ្រទ្រង់ការសិក្សារហូតដល់ចប់។
ដោយឃើញស្ថានភាពបែបនេះ និងដោយមានគំនិតផ្តួចផ្តើមពី លោក ហ៊ុយ វណ្ណៈ ព្រមទាំងទទួលបានការគាំទ្រពី អ្នកឧកញ៉ា គិត ម៉េង បានរៀបចំបង្កើតមូលនិធិពិសេសនេះឡើងដើម្បីជួយកូនប្រុសស្រីកំព្រាទាំង៣នាក់ និងដើម្បីជាការជូនដំណើរវិញ្ញាណក្ខន្ត លោក អ៊ិត សេដ្ឋា ទៅកាន់សុគតិភពដោយស្ងប់។ បំណងប្រាថ្នារបស់លោក អ៊ិត សេដ្ឋា មុនលាចាកលោកយើងនេះ គឺគាត់ចង់បានផ្ទះ១សម្រាប់កូនៗ និងម្តាយជរា ព្រមទាំងចង់ឃើញកូនៗបានរៀនសូត្ររហូតដល់ចប់។
សូមសាធារណជន និងសប្បុរសជន ផ្តល់សមាណចិត្តដោយក្តីមេត្តា ចូលរួមជាមួយមូលនិធិពិសេសទ្រទ្រង់កូនៗកំព្រារបស់ លោក អ៊ិត សេដ្ឋា តាមការគួរនិងក្តីករុណាបំផុត។ ការទទួលថវិកាសប្បុរសរបស់មូលនិធិពិសេសនេះ នឹងធ្វើតាមតែប្រព័ន្ធធនាគារ Wing (ចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧) ដែលងាយគ្រប់គ្រងបាន និងដោយតម្លាភាព គឺធ្វើតែតាមរយៈមូលនិធិ CTN តែមួយគត់។ ការទទួលថវិកាសប្បុរសចូលរួមបរិច្ចាគក្នុង «មូលនិធិ CTN ជួយកូនៗកំព្រារបស់លោក អ៊ិត សេដ្ឋា» គឺចាប់ទទួលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ ដោយផ្សាយផ្ទាល់នៅទូរទស្សន៍ CNC ចាប់ពីវេលាម៉ោង ២៖០០នាទី ដល់ ៤៖០០នាទី រសៀល។
ព័ត៌មានបន្ថែម សូមមេត្តាទាក់ទងគណៈកម្មការមូលនិធិ តាមរយៈលេខទូរស័ព្ទ៖ ០១២ ២២១ ៧៨៩, ០១៧ ៧៩៩ ៧៧៧, ០១៧ ៥០២ ៥២៩ និង ០៩២ ១៣០ ០០៧៕



ខេត្តកណ្ដាល ទីតាំងឈរជើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កើនឡើងជាង៦ម៉ឺនសម្លេង​ រីឯគណបក្សសង្គ្រោះជាតិ​បាត់សម្លេង​យ៉ាងគំហុក​សម្រាប់ការបោះឆ្នោត​ឆ្នាំ២០១៧នេះ​

ខេត្តកណ្ដាល គឺជាទីតាំងឈរជើងរបស់ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺគណបក្សបានកើនឡើងសម្លេងឆ្នោតរហូតដល់ជាង៦ម៉ឺនសម្លេង ខណៈដែលគណបក្សសង្គ្រោះជាតិ បានបាត់បង់សម្លេងគាំទ្រយ៉ាងគំហុករហូតដល់ជាង៦ម៉ឺន៤ពាន់សម្លេង បើប្រៀបធៀបការបោះឆ្នោត កាលពីឆ្នាំ២០១៣កន្លងទៅ (នេះបើយោងតាមទិន្នន័យក្រៅផ្លូវការ)។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ សម្រាប់ខេត្តកណ្ដាល គណបក្សប្រជាជនកម្ពុជា បានទទួលដំណែង ជាមេឃុំ-ចៅសង្កាត់ រហូតដល់៧៩ឃុំ-សង្កាត់ រីឯគណបក្សសង្គ្រោះជាតិវិញ ទទួលបានដំណែងជាមេឃុំចៅសង្កាត់ បានត្រឹមតែ៤៨ឃុំ-សង្កាត់ប៉ុណ្ណោះ។
យោងតាមលទ្ធផលបឋមនិងក្រៅផ្លូវការបានបង្ហាញថា សម្រាប់ខេត្តកណ្ដាល មានប្រជាពលរដ្ឋទៅបោះឆ្នោតចំនួន ៦៥៩,៧៧៩នាក់ ស្មើនឹង៩៤.២០ភាគរយ ក្នុងនោះសន្លឹកឆ្នោតបានការមានចំនួន ៦៣៩,០៤៧សន្លឹក រីឯសន្លឹកឆ្នោតមិនបានការមានចំនួន២០,៨៣២សន្លឹក។
លទ្ធផលបឋមក្រៅផ្លូវការនេះបានបង្ហាញឱ្យឃើញថា៖ «គណបក្សប្រជាជនកម្ពុជា ទទួលបាន៣២៣,១៤៩សម្លេង រីឯគណបក្សសង្គ្រោះជាតិ ទទួលបាន ៣០១,២៩៧សម្លេង ដូច្នេះមានន័យថា គណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងលើសគណបក្សសង្គ្រោះជាតិ រហូតដល់២១,៨៥២សម្លេង។
ប៉ុន្ដែបើប្រៀបធៀបសម្លេងការបោះឆ្នោតកាលពីឆ្នាំ២០១៣ ដែលបង្ហាញដោយ គ.ជ.ប គឺពេលនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន២៦១,៥៨៧សម្លេង ដូច្នេះការបោះឆ្នោតលើកនេះ គណបក្សប្រជាជនកម្ពុជា បានកើនឡើងសម្លេងរហូតដល់ ៦១,៥៦២សម្លេង។ ដោយឡែកគណបក្សសង្គ្រោះជាតិ បានថយចុះ សម្លេងយ៉ាងគំហុក ដោយសារតែកាលពីការបោះឆ្នោតឆ្នាំ២០១៣ ទទួលសម្លេងរហូតដល់ ៣៦៦,០៥៦សម្លេង ប៉ុន្ដែការបោះឆ្នោតលើកនេះទទួលត្រឹមតែ ៣០១,២៩៧សម្លេង ដូច្នេះមានន័យថា បានថយចុះរហូតទៅដល់ ៦៤,៧៥៩សម្លេង»។
នៅខេត្តកំពង់ចាមឯណោះវិញ ដែលជាទីតាំងឈរជើងរបស់លោក កឹម សុខា គណបក្សសង្គ្រោះជាតិទទួលបាន ដំណែងជាមេឃុំចៅសង្កាត់ច្រើនជាងគណបក្សប្រជាជនកម្ពុជា ប៉ុន្ដែបានថយចុះសម្លេងយ៉ាងគំហុករហូតដល់ ៥៤,៤១០សម្លេងឯណោះ។ ចំណែកគណបក្សប្រជាជនកម្ពុជាបានកើនឡើងសម្លេងរហូតដល់២៥,៧៣១សម្លេង។
សូមបញ្ជាក់ថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានបញ្ចប់ទៅក្នុងស្ថានភាពបរិយាកាសល្អប្រសើរ មានការទទួលស្គាល់ពីប្រជាពលរដ្ឋ អ្នកសង្កេតការណ៍ជាតិ និងអន្ដរជាតិនោះ ជាលទ្ធផលប្រជាពលរដ្ឋចំនួន ៧,០៤០,៥៩៤នាក់ ស្នើនឹង៨៩.៥២ភាគរយ ក្នុងចំណោមប្រជាជន ដែលបានចុះឈ្មោះបោះឆ្នោត ចំនួន៧,៥៦៥,០៣៣នាក់ បានអញ្ជើញទៅបោះឆ្នោត។
លទ្ធផលបឋមក្រៅផ្លូវការ សម្រាប់ការបោះឆ្នោតលើកនេះ គណបក្សប្រជាជនកម្ពុជាទទួលបាន១១៦៣ឃុំសង្កាត់ស្នើនឹងជាង៧០ភាគរយ ខណៈដែលគណបក្សសង្គ្រោះជាតិទទួលបាន៤៨២ឃុំសង្កាត់ ស្នើនឹងប្រមាណ៣០ភាគរយ ប៉ុណ្ណោះ រីឯគណបក្សខ្មែររួបរួមជាតិទទួលបាន១ឃុំនៅក្នុងឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យផងដែរ។
កាលពីព្រឹកម្សិលមិញលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតែបង្ហាញក្តីរីករាយចំពោះលទ្ធផល ព្រោះការបោះឆ្នោតនេះបើធៀបឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជាបានកើនសម្លេងឆ្នោតជាង ៣០ម៉ឺនសម្លេង។ តាមរយៈលទ្ធផលនេះបានបង្ហាញថា គណបក្សប្រជាជនកម្ពុជានៅតែបន្តដណ្តើមបានជ័យជម្នះនៅឆ្នាំ២០១៨ក្នុងការដឹកនាំរាជរដ្ឋាភិបាល៕




ស្ថានទូតកម្ពុជានៅប្រទេសឡាវ ជួយពលករខ្មែរ១១នាក់ឱ្យមកកម្ពុជាវិញក្រោយចាញ់បោកមេខ្យល់ទៅធ្វើការខុសច្បាប់

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ បានអន្ដរាគមន៍ជួយពលករខ្មែរ១១នាក់ឱ្យវិលត្រឡប់មកកម្ពុជាវិញក្រោយចាញ់បោកមេខ្យល់ទៅធ្វើការដោយខុសច្បាប់ហើយត្រូវបានអាជ្ញាធរខេត្តសៃយ៉ាបូរីចាប់ខ្លួន។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃ០៦ ខែមិថុនា ឆ្នាំ២០១៧នេះថា ពលករខ្មែរទាំង១១នាក់ ត្រូវបានមេខ្យល់នាំធ្វើដំណើរតាមទូកចូលទៅប្រទេសឡាវ កាលពីថ្ងៃទី២០ ខែមេសា​ ឆ្នាំ២០១៧ ហើយត្រូវបានអាជ្ញាធរខេត្តសៃយ៉ាបូរី ឃាត់ខ្លួននៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧។

សូមបញ្ជាក់ថា ស្ថានទូត បានរៀបចំមាតុភូមិនិវត្តន៍របស់ពលករទាំង១១នាក់មកកម្ពុជាតាមរថ​យន្ដក្រុងនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ហើយពលករទាំងនេះ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ ខេត្តស្វាយរៀង និងខេត្តព្រៃវែង៕



លិខិតបក្សីចាំក្រុង៖ «71ទល់នឹង54» ធ្វើឲ្យក្តីស្រមៃឆ្នាំ២០១៨ របស់បក្សព្រះអាទិត្យក្លាយជារឿងព្រេង !

(កំចាយមារ)៖ មួយថ្ងៃបន្ទាប់ពីការបោះឆ្នោតឃុំសង្កាត់, នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧នេះ អ្នកវិភាគ «បក្សីចាំក្រុង» ដែលជាអ្នកតាមដានស្ថានភាព នយោបាយដ៏ល្បីម្នាក់នៅកម្ពុជា បានគូសវាសព្យាករណ៍លទ្ធផលឆ្នោត ឃុំ-សង្កាត់ ទៅជាអាសនៈតំណាងរាស្រ្ត បន្ទាប់ពីលទ្ធផលឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវបានបង្ហាញក្រៅផ្លូវការថា គណបក្សសង្រ្គោះជាតិទទួលបានមិនលើស៥០០ ក្នុងចំណោម១៦៤៦ឃុំសង្កាត់ទូទាំងប្រទេស។ ប្រធានគណបក្សកាន់អំណាច ក៏បានប្រកាសថា គណបក្សប្រជាជនកម្ពុជា បានកើនឡើងសម្លេងរហូតប្រមាណ៣០ម៉ឺននាក់ សម្រាប់ការបោះឆ្នោត២០១៧នេះ។
ក្រោយពីទទួលលទ្ធផលក្រៅផ្លូវការនេះហើយ អ្នកវិភាគ «បក្សីចាំក្រុង» បានធ្វើគូសវាសពីលទ្ធផលឆ្នោតឃុំ-សង្កាត់ ទៅជាអាសនៈតំណាងរាស្រ្ត៖
១៖ នៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ បក្សទេវតាបានទទួល ៦៨ អាសនៈ ហើយបក្សព្រះអាទិត្យ បានទទួល៥៥អាសនៈ នៅក្នុងរដ្ឋសភា។ ពីឆ្នាំ២០១៣ ដល់ឆ្នាំ ២០១៧ បក្សព្រះអាទិត្យ ដែលជាបក្សប្រឆាំងក្នុងរដ្ឋសភាមានការរំពឹងទុកខ្ពស់ណាស់ថា សំឡេងឆ្នោតនឹងបន្តកើនឡើង ដើម្បីដណ្តើមជ័យជំនៈឆ្នាំ២០១៨។ ប៉ុន្តែ មនុស្សគិត មិនដូចទេវតាគិត។ យោងតាមលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០១៧ បក្សព្រះអាទិត្យទទួលបានតំណែងមេឃុំ-ចៅសង្កាត់ជិត៥០០ លើចំនួន មេឃុំ-ចៅសង្កាត់ សរុបទូទាំងប្រទេសចំនួន ១៦៤៦។
តំណែងនេះមានការថយចុះចំនួនជាង១១២ ឃុំសង្កាត់ ដែលការរំពឹងទុកពីមុនមានចំនួនរហូតដល់ទៅ ៦១២ឃុំសង្កាត់ នេះបើផ្អែកតាមលទ្ធផលនៃការ បោះឆ្នោតឆ្នាំ ២០១៣។ កុំថាឡើយកើនសំឡេង សូម្បីរក្សាសន្ទុះដែលមានក្នុងឆ្នាំ២០១៣ មិនទាំងបានផង ហើយថែមទាំងស្រុតចុះទៅទៀត ក្នុងខណៈពេល ដែលបក្សទេវតាមានការកើនសំឡេងគាំទ្រគួរអោយកត់សំគាល់។
២៖ គ្រប់គ្នាមើលឃើញថា របៀបឃោសនាបោះឆ្នោតឆ្នាំ២០១៧ នេះ គឺមានលក្ខណៈខ្លាំងក្លា បក្សនីមួយៗបញ្ចេញ និងបង្ហាញកំលាំងជាអតិបរមា ដែលមិនខុស ទៅនឹងការបោះឆ្នោតថ្នាក់ជាតិជ្រើសរើសតំណាងរាស្រ្តនោះឡើយ។ ផ្អែកតាមលទ្ធផលបឋមសម្រាប់ការបោះឆ្នោត ២០១៧ នេះ ឃើញថា ក្នុងចំណោមសន្លឹក ឆ្នោតបានការសរុបតាមបណ្តាខេត្តទូទាំងប្រទេស ចំនួន 6,867,972 បក្សទេវតាបានទទួលប្រមាណ 3,529,400 សំឡេង ស្មើនឹង ៥១,៣៩% ហើយបក្សព្រះអាទិត្យទទួលបានប្រមាណ 3,037,053 សំឡេង ស្មើនឹង ៤៤,២២%។ ប្រសិនបើលទ្ធផលនេះ ជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តវិញ លទ្ធផលនេះ បង្ហាញយ៉ាងច្បាស់ថា បក្សទេវតាបានកើនអាសនៈរហូតដល់ទៅ៧១អាសនៈ ចំណែកបក្សព្រះអាទិត្យបានថតអាសនៈមកនៅត្រឹម ៥៤ អាសនៈ។
ការគណនាបែងចែកចំនួនអាសនៈនៃរដ្ឋសភា ដោយផ្អែកលើលទ្ធផលបឋមក្រៅផ្លូវការ នៃការបោះឆ្នោតនៅឆ្នាំ២០១៧៖
១៖ បន្ទាយមានជ័យ 6 អាសនៈ ៖ CPP 3 / CNRP 3
២៖ បាត់ដំបង 8 អាសនៈ ៖ CPP 4 / CNRP 4
៣៖ កំពង់ចាម 10 អាសនៈ ៖ CPP 5 / CNRP 5
៤៖ ត្បូងឃ្មុំ 8 អាសនៈ ៖ CPP 5 / CNRP 3
៥៖ កំពង់ឆ្នាំង 4 អាសនៈ ៖ CPP 2 / CNRP 2
៦៖ កំពង់ស្ពឺ 6 អាសនៈ ៖ CPP 4 / CNRP 2
៧៖ កំពង់ធំ 6 អាសនៈ ៖ CPP 3 / CNRP 3
៨៖ កំពត 6 អាសនៈ ៖ CPP 3 / CNRP 3
៩៖ កណ្តាល 11 អាសនៈ ៖ CPP 6 / CNRP 5
១០៖ កោះកុង 1 អាសនៈ ៖ CPP 1 / CNRP 0
១១៖ ក្រចេះ 3 អាសនៈ ៖ CPP 2 / CNRP 1
១២៖ មណ្ឌលគិរី 1 អាសនៈ ៖ CPP 1 / CNRP 0
១៣៖ រាជធានីភ្នំពេញ 12 អាសនៈ ៖ CPP 5 / CNRP 7
១៤៖ ព្រះវិហារ ៖ 1 អាសនៈ ៖ CPP 1 / CNRP 0
១៥៖ ព្រៃវែង 11 អាសនៈ ៖ CPP 6 / CNRP 5
១៦៖ ពោធិ៍សាត់ 4 អាសនៈ ៖ CPP 3 / CNRP 1
១៧៖ រតនគិរី 1 អាសនៈ ៖ CPP 1 / CNRP 0
១៨៖ សៀមរាប 6 អាសនៈ ៖ CPP 3 / CNRP 3
១៩៖ ព្រះសីហនុ 3 អាសនៈ ៖ CPP 2 / CNRP 1
២០៖ ស្ទឹងត្រែង 1 អាសនៈ ៖ CPP 1 / CNRP 0
២១៖ ស្វាយរៀង 5 អាសនៈ ៖ CPP 3 / CNRP 2
២២៖ តាកែវ 8 អាសនៈ ៖ CPP 4 / CNRP 4
២៣៖ ខេត្តកែប 1 អាសនៈ ៖ CPP 1 / CNRP 0
២៤៖ ប៉ៃលិន 1 អាសនៈ ៖ CPP 1 / CNRP 0
២៥៖ ឧត្តរមានជ័យ 1 អាសនៈ ៖ CPP 1 / CNRP 0
សរុបមកក្នុងចំណោមអាសនៈនៅរដ្ឋសភាសរុប ចំនួន 125 អាសនៈ CPP ទទួលបាន 71 អាសនៈ និង CNRP ទទួលបាន 54 អាសនៈ។
៣៖ លទ្ធផលនេះបង្ហាញថា ការគាំទ្របក្សព្រះអាទិត្យមានការថយចុះ ដែលធ្វើអោយអ្នកគាំទ្របក្សនេះអស់សង្ឃឹម ហើយមេដឹកនាំបក្សនេះបាត់បង់អំនួត និងមហិច្ឆិតាអំណាចសម្រាប់ឆ្នាំ ២០១៨។ កុំថាឡើយបក្សនេះម៉ោងនេះថយការគាំទ្រ ប៉ុន្តែ បើទោះបីបក្សនេះ រក្សាបានសំឡេងឆ្នាំ ២០១៣ ក៏មិនអាចឈ្នះការបោះឆ្នោតឆ្នាំ ២០១៨ ឡើយ ព្រោះឆ្នាំ ២០១៣ បក្សនេះទទួលបានអាសនៈត្រឹមតែ ៥៥ តិចជាបក្សទេវតាដល់ទៅ ១៣ អាសនៈ ព្រោះបក្សទេវតាមានដល់ទៅ ៦៨ អាសនៈ។
៤៖ ក្តីសង្ឃឹមដ៏ស្រមើលស្រមៃក្នុងការឡើងធ្វើប្រធានព្រឹទ្ធសភា ដែលអាចកាន់កាប់តំណែងប្រមុខរដ្ឋស្តីទីនៅពេលព្រះមហាក្សត្រទ្រង់អវត្តមាន ក៏រលាយបាត់ទៅទៀត។ លទ្ធផលនៃការបោះឆ្នោត ២០១៧ បង្ហាញច្បាស់ថា បក្សទេវតានៅតែបន្តគ្រប់គ្រងព្រឹទ្ធសភា ធ្វើជាប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទីដដែល ពេលព្រះមហាក្សត្រ ទ្រង់អវត្តមាន។
៥៖ អ្នកនយោបាយឈ្នះចាស់វស្សាមួយបាននិយាយកាលពីឆ្នាំ ២០១៣ ថា បក្សព្រះអាទិត្យដែលបានឡើងអាសនៈនៅរដ្ឋសភាដល់ចំនួន ៥៥ គឺបានឡើងដល់ចំណុចកំពូលនៃការគាំទ្រហើយ។ ជាក្រិត្យក្រម កាលណាឡើងដល់ចំណុចកំពូលហើយ គឺត្រូវចុះមកវិញ។ ដូចនេះ សំឡេងបក្សប្រឆាំងចំនួន ៥៥ អាសនៈដែលបានឡើងដល់ចំណុចកំពូលក្នុងឆ្នាំ ២០១៣ បាននឹងកំពុងស្រុតចុះមកវិញ ដូចបក្សទេវតាក្នុងឆ្នាំ ២០០៨ ដែលមានអាសនៈកើនដល់ចំណុចកំពូល គឺ ៩០ អាសនៈ។ ចំណែកឯបក្សទេវតា គឺមានកំលាំងពិតរបស់ខ្លួន ដែលមិនអាចបំបែកបាននៅក្នុងឆ្នាំ ២០១៣ គឺសំឡេងចំនួន ៦៨ អាសនៈ។ បូកជាមួយសមិទ្ធផលសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងកំលាំងមហាសាមគ្គី ឯកភាពផ្ទៃក្នុងរបស់បក្សនេះ បានធ្វើអោយសំឡេងបក្សនេះកើនឡើង។ សំឡេងនេះ នឹងបន្តកើនឡើងសម្រាប់ឆ្នាំ២០១៨ ទៀត ប្រសិនបក្សនេះបន្តកំណែទម្រង់អោយចំគោលដៅ និងហ៊ានធ្វើការវះកាត់សាច់ស្អុយរលួយចោល ដើម្បីផ្តល់ក្តីសង្ឃឹមជាថ្មីដល់រាស្រ្ត និងនគរ។
៦៖ បក្សព្រះអាទិត្យអស់អីឡាំប៉ាទៀតជាមួយនឹងច្បាប់ថ្មី និងគជប ថ្មី ហើយគ្មានឡើយលេស ដើម្បីតវ៉ាប្រឆាំងលទ្ធផលនៃការបោះឆ្នោតដូចលើកមុនៗទៀត។ ការថមថយការគាំទ្របក្សព្រះអាទិត្យដែលស្តែងឡើងដោយលទ្ធផល ២០១៧ នេះ គឺបណ្តាលមកពីបញ្ហាផ្ទៃក្នុងបក្សនេះផ្ទាល់ បូកផ្សំនិងការធ្វើនយោបាយ ប្រជាភិថុត និងប្រជោបាយនិយម បោកប្រាស់ភូតកុហករាស្រ្ត និងញុះញង់អោយមានចលាចល ដែលអាចធ្វើអោយប្រទេសជាតិ មានភាពវិកវរជាថ្មី។ ការបន្តកើនឡើងនៃការគាំទ្របក្សទេវតា គឺជាការបង្ហាញសារនយោបាយច្បាស់របស់រាស្រ្តខ្មែរថា រាស្រ្តខ្មែរ ត្រូវការសន្តិភាព និងការអភិវឌ្ឍ រាស្រ្តខ្មែរមិនត្រូវការឡើយការញុះញង់បំបែកបំបាក់ ក្រោមខ្សែញាក់របស់បរទេស។
សូមជូនពរដោយស្មោះស្ម័គ្រឲ្យរាស្រ្តខ្មែរសម្រេចនូវបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ខ្លួន គឺរស់នៅដោយសុខសាន្តតកូនតចៅ ក្នុងនគរដែលមានសន្តិភាពពេញបរិបូរណ៍ និងការកែទម្រង់ដើម្បីការរីកចំរើនគ្រប់វិស័យ។
កំចាយមារ ខេត្តព្រៃវែង, ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០១៧
ដោយ៖ បក្សីចាំក្រុង



(វីដេអូ) អំនួតខុសក្បួន៖ បក្សដែលឈ្នះជាង៤០០ ឃុំសង្កាត់ ប្រកាសថា ជោគជ័យលើបក្សដែលឈ្នះជាង១១០០ ឃុំសង្កាត់ !

(ភ្នំពេញ)៖ ថ្ងៃទី៤ ខែមិថុនានេះ គឺជាថ្ងៃប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលប្រជាជនកម្ពុជាភាគច្រើនបាននិយាយថា ពួកខ្លួនស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ ហើយបានបោះឆ្នោតជូនគណបក្សទេវតា។ លទ្ធផលបឋមបានបញ្ជា្កក់ថា បក្សទេវតានៅតែទទួលបានការផ្តល់សេចក្តីទុកចិត្ត ដោយប្រាកដដោយភាពប្រាកដនិយមពីរាស្រ្តក្នុងនគរ។

លទ្ធផលបោះឆ្នោតនៅថ្ងៃនេះក៏បានបង្ហាញច្បាស់ថា អ្នកបានតែថា អ្នកចាំតែឈរមើល និងអ្នកចាំតែសន្យាខ្យល់មិនធ្វើមិនត្រូវបានទទួល សេចក្តីទុកចិត្តឲ្យដឹកនាំនគរទាំងមូលឡើយទោះបី ជាពួកគេខិតខំប្រឹងប្រែងក្នុងការអួតអាង បំភ្លៃ បំផ្លើស បំប៉ោង និងបំភ័ន្តយ៉ាងណាក៏ដោយ។

រាស្ត្រខ្មែរពិតជាបានថ្លឹងថ្លែង និងមើលឃើញយ៉ាងច្បាស់រវាងបក្សដែលជាអ្នកនាំមកនូវសន្តិភាព និងការអភិវឌ្ឍ និងបក្សដែលបានត្រឹមតែសន្យាខ្យល់ក្តែងៗ និងដើរញុះញង់ រើសអើងប្រកាន់ជាតិសាសន៍ បង្កចលាចលក្នុងសង្គម។ លទ្ធផលនេះក៏អាចឱ្យយើងពិចារណាលើចំណុចមួយចំនួន៖

កាក​បាទក្រហម​កម្ពុជា ចូលរួមរំ​លែក​ទុក្ខជា​មួយគ្រួសារ​សព លោក អ៊ិត សេ​ដ្ឋា

នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ កាកបាទក្រហមកម្ពុជា ដែលមាន លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យ លោក អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខ និងបាននាំយកបច្ច័យ គ្រឿងឧបភោគ-បរិភោគ ទៅចូលរួមបុណ្យសព លោក អ៊ិត សេដ្ឋា ពិធីករនៃស្ថានីយទូរទស្សន៍ CTN ដែលបានទទួលមរណភាព កាលពីវេលាម៉ោង២៖៣០នាទីល្ងាច ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ក្នុងជន្មាយុ ៤៧ឆ្នាំ ដោយរោគាពាធ។
ពិធីបុណ្យសព ធ្វើឡើងនៅវត្តឧត្តរាវត្តី ស្ថិតនៅសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន និងសហការី នៃកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ លោក អ៊ិត សេដ្ឋា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
មរណភាពរបស់ លោក អ៊ិត សេដ្ឋា គឺមិនត្រឹមតែជាការបាត់បង់ កូនប្រុសជាទីស្រឡាញ់ប្រកបដោយកតញ្ញុតាធម៌ចំពោះ ឪពុក ម្តាយ និងជាបិតាដែលប្រកបដោយព្រហ្មវិហារធម៌ ចំពោះបុត្រទាំងបីនាក់ប៉ុណ្ណោះទេ តែក៏ជាការបាត់បង់ ពិធីករដ៏ឆ្នើមនៃស្ថានីយទូរទស្សន៍ CTN ដែលជាធនធានមនុស្សមានវិជ្ជាជីវៈត្រឹមត្រូវ មានក្រមសីលធម៌ និងវោហារសាស្ត្រមិនចេះរីងស្ងួត ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការផលិតកម្មវិធីផ្សាយរបស់ទូរទស្សន៍នៅកម្ពុជា និងលើកកម្ពស់វិស័យសិល្បៈ វប្បធម៌របស់ជាតិ៕