Tuesday, February 04, 2020

នៅខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ក្រោមប្រធានបទ «ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួម»

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ក្រោមប្រធានបទ «ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួម» ក្នុងគោលបំណងបង្កើតការមូលមតិគ្នាជាអន្តរជាតិប្រកបដោយថា​មពលស្តីពីសារៈសំខាន់នៃក្របខ័ណ្ឌពហុភាគីក្នុងការដោះស្រាយបញ្ហានិងការប្រឈមរបស់ពិ​ភពលោក។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះលើមូលបទរបស់កិច្ចប្រជុំកំពូលស្តីពី «សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុ​ស្ស» នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) ដែលរៀបចំឡើ​ងនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា លោកសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នេះនឹងជំរុញឱ្យមានការពិភាក្សាយ៉ាងផុសផុលទៅលើស្ថានភាព និងបញ្ហាប្រឈមដែលពិភពលោកកំពុងតែជួបប្រទះក្នុងពេលបច្ចុប្បន្នជាពិសេសទាក់ទងនឹងសន្តិភាព និងការអភិវឌ្ឍមនុស្សជាតិក៏ដូចជាសម្រេចបាននូវដំណោះស្រាយដែលមានលទ្ធភាពក្នុ​ងការចូលរួមចំណែកកសាងពិភពលោកមួយពោរពេញដោយសន្តិភាព។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា ក្នុងកំឡុងពេលស្នាក់នៅកូរ៉េខាងត្បូងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញជួបប្រជុំជាមួយលោក មូន ចេអ៊ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេ​ភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការយកចិត្តទុកដាក់រួម។ លោក ក៏នឹងអញ្ជើញចូលរួមពិធីពិសារអាហារថ្ងៃត្រង់រៀបចំដោយលោក ជុង សៃឃ្យូន (Chung Sye-kyun) នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងផងដែរ។

សូមបញ្ជាក់ថា អង្គការ UPF ជាបណ្តាញអន្តរជាតិ-អន្តរសាសនានៃក្រុមបុគ្គលក៏ដូចជាស្ថាប័ន រួមមានអ្នកតំណាងមកពីសាសនាផ្សេងៗមកពីរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជនទាំ​ងឡាយ ដែលមានគោលដៅខិតខំប្រឹងប្រែងកសាងសន្តិភាពសម្រាប់ពិភពលោក។ អង្គការ UPF ត្រូវបានបង្កើតឡើងដោយលោក Sun Myung Moon និងភរិយារបស់គាត់ គឺលោកស្រី Dr. Hak Ja Han Moon នៅឆ្នាំ២០០៥ មានតួនាទីផ្តល់យោបល់ពិសេស ជូនក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ។ ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាល ដែលមានឋានៈពិសេសក្នុងការប្រឹក្សាយោបល់ជាមួយក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជា​តិនោះ UPF គាំទ្រដល់កិច្ចការងារនានារបស់អង្គការសហប្រជាជាតិ ពិសេសក្នុងផ្នែកកសាងសន្តិភាពបែបចម្រុះសាសនា ការអប់រំអំពីសន្តិភាព ព្រមទាំងការពង្រឹងចំណងអាពាហ៍ពិពាហ៍និងគ្រួសារជាដើម៕




ប្រសាសន៍ទាំងស្រុង សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងមហាសន្និបាតនៃកិច្ចប្រជុំកំពូលពិភពលោកគម្រប់ខួប១០០ឆ្នាំ និងកិច្ចប្រជុំកំពូល អន្តរជាតិនៃក្រុមប្រឹក្សាសម្រាប់សន្តិភាព


ប្រសាសន៍ទាំងស្រុង សម្តេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងមហាសន្និបាតនៃកិច្ចប្រជុំកំពូលពិភពលោកគម្រប់ខួប១០០ឆ្នាំ និងកិច្ចប្រជុំកំពូល អន្តរជាតិនៃក្រុមប្រឹក្សាសម្រាប់សន្តិភាព ក្រោមប្រធានបទ «សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស»
ថ្ងៃ០៤ ខែកុម្ភៈ ឆ្នាំ២០២០

#ហ៊ុនសែន #កិច្ចប្រជុំកំពូលពិភពលោក #កម្ពុជា #WorldSummitGeneralAssembly

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ កម្ពុជាផ្តោតការយកចិត្តទុកដាក់ជាអាទិភាពទៅលើការអភិវឌ្ឍធនធានមនុស្ស

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ចាប់តាំងពីកម្ពុជាទទួលយកចិត្តទុកដាក់ដល់ការអភិវឌ្ឍធនធានមនុស្សដោយចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បងៗទាំងបួន។ឈរលើមូលដ្ឋាននេះរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការកែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ សំដៅពង្រឹងគុណភាព និងពង្រីកសេវាអប់រំដើម្បីទទួលបានធនធានមនុស្សប្រកបដោយគុណភាពសម្រាប់គាំទ្រការសម្រេចចិត្តនៅចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា។ លោកបានមានប្រសាសន៍បែបនេះ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅសាធារណរដ្ឋកូរ៉េ ក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០។
វិស័យអប់រំជាវិស័យដែលមានអាទិភាពខ្ពស់ហើយនឹងបន្តបង្កើនថវិកាចំណាយជូនដល់វិស័យនេះបន្ថែមទៀតជាបន្តបន្ទាប់។ ថវិការចំណាយនេះ គឺផ្ដោតទៅលើការសាងសង់សាលារៀន
លោកបន្តថា រាជរដ្ឋាភិបាលនឹងបន្តចាត់ទុក ដំណើរការសាលារៀន ការពង្រឹងគុណភាពនៃការប្រឡងនៅគ្រប់កម្រិត ការពង្រឹងគុណភាពសាលារៀនជំនាន់ថ្មី ការពង្រឹងការសិក្សាជំនាញបច្ចេកទេសនៅតាមវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសការស្រាវជ្រាវលើមុខវិជ្ជាវិទ្យាសាស្ត្រពិត បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា និងផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតក្រីក្រគ្រប់កម្រិត។

លោកនាយករដ្ឋមន្ត្រីបន្តទៀតថា រាជរដ្ឋាភិបាល នឹងបន្តពង្រឹង និងអភិវឌ្ឍកម្រិតឧត្ដមសិក្សាឲ្យឆ្ពោះទៅរកការស្រាវជ្រាវ និងនាវានុវត្តដើម្បីពង្រឹងសមត្ថភាព និងជំនាញរបស់ធនធានមនុស្សនៅកម្ពុជាឲ្យសមស្របទៅនឹងបរិបទថ្មីនៃការអភិវឌ្ឍ ជាពិសេសការពង្រឹងសហគ្រិនភាពក្នុងការរៀបចំម៉ូដែលធុរកិច្ចថ្មីៗ និងដើម្បីចាប់យកកាលានុវត្តភាពពីបដិវត្តន៍ឧស្សាហកម្មទី៤ និងសេដ្ឋកិច្ចឌីជីថលដែលកំពុងផុសផុលឡើង៕



លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ សន្តិភាព សន្តិសុខ និងការអភិវឌ្ឍធនធានមនុស្សមានសារៈសំខាន់ និងចាំបាច់ស្របពេលដែលប្រជាជាតិទាំងអស់ក្នុងពិភពលោកកំពុងប្រឈមបញ្ហាជាច្រើន

នៅថ្ងែទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងមហាសន្និបាតនៃកិច្ចប្រជុំកំពូលពិភពលោកគម្រប់១០០ឆ្នាំ និងកិច្ចប្រជុំកំពូលអន្តរជាតិនៃក្រុមប្រឹក្សាសម្រាប់សន្តិភាព។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស មានសារៈសំខាន់ និងចាំបាច់ស្របពេលដែលប្រជាជាតិទាំងអស់ក្នុងពិភពលោកបចប្បន្នកំពុងប្រឈមបញ្ហាជាច្រើន ដែលកំពុងបង្កផលប៉ះពាល់ និងគំរាមដល់សន្តិភាព កំណើនសេដ្ឋកិច្ច វិបុលភាព និងភាពសុខុមរមនារបស់ប្រជាជនក្នុងពិភពលោក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។ ប៉ុន្តែ សន្តិភាពសកលនាពេលបចប្បន្ននៅមានភាពផុយស្រួយ ដោសសារការវិវត្តទៅរកក្របខ័ណ្ឌពហុប៉ូល ការប្រកួតប្រជែងផលប្រយោជន៍ និងការកែតម្រូវតុល្យភាពនៃអំណាចសកល។ ជាក់ស្តែងពិភពលោកយើងកំពុងប្រឈមនិងសង្រា្គមពាណិជ្ជកម្មដ៏ស្រួចស្រាល និងអាចអូសបន្លាយរយៈពេលវែង ដែលបង្កើតជាហានិភ័យសេដ្ឋកិច្ច បង្កផលប៉ះពាល់ជាអវិជ្ជាមានដល់កំណើនសេដ្ឋកិច្ចសកលក្នុងរយៈពេលមធ្យម និងការអភិវឌ្ឍនៃសង្គម-សេដ្ឋកិច្ចជារួម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តទៀតថា ការប្រែប្រួលអាកាសធាតុប៉ុន្មានឆ្នាំចុងក្រោយនេះ បានវិត្តទៅជាហានិភ័យដ៏ធំមួយ ដែលគំរាមកំហែងដល់ការអភិវឌ្ឍ និងសន្តិសុខដល់មនុស្សជាតិ។ ការកើនឡើងកំដៅភពផែនដី កំណើនជាលំដាប់នូវកម្ពស់ទឹកសមុទ្រ ការបាត់បង់ជីវចម្រុះ និងធនធានធម្មជាតិ គ្រោះធម្មជាតិកាន់តែធំ និងញឹកញប់ ព្រមទាំងការរាំងស្ងួត នឹងក្លាយជាប្រធានបទដែលប្រទេសជាច្រើននិងកំពុងជជែកដ៏ក្តៅគគុក និងមានទំនោរក្លាយជាមូលហែតុនៃជម្លោះរវាងប្រទេសនិងប្រទេសនាពេលអនាគត។ លោកបានបន្ថែមថា បញ្ហាទាំងនេះកំពុងបង្កឱ្យមានការព្រួយបារម្ភ បង្កើនភាពមិនប្រាកដប្រជា និងធ្វើឱ្យបាត់បង់ទំនុកចិត្តរវាងគ្នានិងគ្នាក្នុងកិច្ចសហប្រតិបត្តិការ និងចរភាពនៃការអភិវឌ្ឍក្នុងតំបន់ និងសកលលោក។
លោកបានបញ្ជាក់បន្ថែមទៀតថា ក្នុងបរិការណ៍នេះ យើងត្រូវប្រកាន់យកនូវអភិក្រមមួយប្រកបដោយបរិយាប័ន្ន និងភាពគ្រប់ជ្រុងជ្រោយ ដើម្បីកសាងទំនុកចិត្ត និងការជឿជាក់រវាងគ្នាទៅវិញទៅមកក្នុងការដោះស្រាយរាល់បញ្ហា ក្នុងការធារនាឱ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឃមនុស្សប្រកបដោយចីរភាពនៅក្នុងតំបន់ និងសកល ដើម្បីសម្រេចបាននូវ សក្តានុពលពេញលេញរបស់ខ្លួនក្លាយជាពិភពលោកមួយដែលរុងរឿងយ៉ាងពិតប្រាកដ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងប្រជុំកំពូលពិភពលោកនេះ គឺជាវេទិការសំខាន់មួយដែលបង្កើតឱកាសសម្រាប់ថ្នាក់ដឹកនាំមកពីគ្រប់មជ្ឃដ្ឋានទាំងពីរដ្ឋាភិបាល និងក្រៅរដ្ឋាភិបាលធ្វើការពិភាក្សា និងផ្លាស់ប្តូរទស្សនៈលើការវិវឌ្ឍនៃស្ថានភាពតំបន់ និងសកល ដើម្បីចូលរួមចំណែករិះរកវិធានការដោះស្រាយបញ្ហាប្រឈមរួមរបស់យើង សំដៅរក្សាសន្តិភាព សន្តិសុខ និងចីរភាពនៃការអភិវឌ្ឍមនុស្សជាតិសម្រាប់ពិភពលោក៕








អ្នកនយោបាយតុកាហ្វេ៖ «តើអ្វីនៅពីក្រោយការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញរឿងកូរ៉ូណាវីរុស?»

នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ទំព័រហ្វេសប៊ុកដែលមានឈ្មោះថា «អ្នកនយោបាយតុកាហ្វេ» បានបង្ហោះផ្សាយនូវអត្ថបទជាទស្សនៈវិភាគមួយសម្រាប់ជាការពិចារណាដោយដាក់ចំណងជើងថា «តើអ្វីនៅពីក្រោយការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញរឿងកូរ៉ូណាវីរុស?» ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
ថ្លែងពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅល្ងាចថ្ងៃទី ០៣ កុម្ភះ ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា នឹងធ្វើដំណើរទៅសួរសុខទុក្ខនិស្សិតនិងពលរដ្ឋខ្មែរនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ទីដែលផ្ទុះវីរុសរលាកសួតប្រភេទថ្មីឈ្មោះ កូរ៉ូណា។ លោកប្រមុខដឹកនាំកម្ពុជា​បានស្នើឲ្យមន្ត្រីពាក់ព័ន្ធទាក់ទងទៅភាគីចិនដើម្បីរៀបចំដំណើរចុះសួរសុខទុក្ខនេះប្រសិ​នបើភាគីចិនយល់ព្រមអនុញ្ញាត។ ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីបានធ្វើឲ្យពលរដ្ឋខ្មែរទូទៅមានការកោតសរសើរជាពន់ពេកចំពោះទឹកចិត្តរបស់មេដឹកនាំរូបនេះដែលសុខចិត្តធ្វើដំ​ណើរទៅកាន់ទីក្រុងវូហានដែលគ្រប់គ្នាខ្លាចរអារ។
ការប្រកាសទៅកាន់ទីក្រុងវូហានរបស់លោក ហ៊ុន សែន ក៏បានធ្វើឲ្យក្រុមប្រឆាំងជ្រុលនិយម បើកភ្នែកធំៗចង់ដាច់ផ្ងារ ហើយអាចពិបាករកពាក្យអ្វីនិយាយឌឺដងតទៅទៀតណាស់ពីព្រោះពួកគេធ្លាប់តែមានមេដឹកនាំដ៏មហាកំសាកមិនដែលហ៊ានប្រឈមមុខសូម្បីរឿងរ៉ាវបន្តិចបន្តួចក៏សុខចិត្តរត់ប្រាស់អាយូសចោលស្រុក យករួចខ្លួនតែឯងដោយទុកឲ្យកូនចៅអ្នកគាំទ្រកំព្រារងារឯកោ។ ប៉ុន្តែពេលនេះ ពួកគេក៏បានកាន់តែភ្លឺភ្នែកដោយបានឃើញសេចក្តីក្លាហាននិងការ ទទួ​លខុសត្រូវរបស់មេដឹកនាំឈ្មោះ ហ៊ុន សែន ដែលខុសស្រឡះពីមេដឹកនាំមាន់សម្ល «ក្បាលមិនជាប់មេឃ ជើងមិនជាប់ដី»របស់ពួកគេ។
នរណាក៏ដឹងដែរថា លោក ហ៊ុន សែន ធ្លាប់ចាកចោលគ្រួសារហើយផ្សងស្លាប់ចូលទៅទឹកដី វៀ​តណាមដោយយកជីវិតធ្វើដើមទុនដើម្បីរិះរកវិធីរំដោះពលរដ្ឋខ្មែរឲ្យរួចពីសេចក្តីស្លាប់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ មេដឹកនាំរូបនេះ ក៏ធ្លាប់បានឆ្លងកាត់សមរភូមិប្រយុទ្ធដោ​យផ្ទាល់ចំនួន ១០៥ សមរភូមិ។ ក្រោយមកទៀត បុរសខ្លាំងកម្ពុជារូបនេះក៏បានបន្តផ្សងជីវិតម្តងទៀតចូលទៅជុំរុំក្នុងតំបន់ខ្មែរក្រហមដោយយកជីវិតរបស់ខ្លួនទៅប្តូរជាមួយសុខសន្តិភាព។ ហើយជាលទ្ធផល នយោបាយឈ្នះឈ្នះ បាននាំមកនូវសន្តិភាពពេញផ្ទៃប្រទេសដែលមិនធ្លា​ប់មាន ក្នុងប្រវត្តិកម្ពុជារយៈពេល ៥០០ ឆ្នាំចុងក្រោយ។ ដូច្នេះ ត្រឹមតែទៅកាន់ទីក្រុងវូហានដើ​​ម្បីសួរសុខទុក្ខកូនចៅជនរួមជាតិរបស់ខ្លួនគឺជារឿងតូចតាចណាស់សម្រាប់លោក ហ៊ុន សែ​ន បើទោះបីជាក្រុមប្រឆាំងចាត់ទុកជា រឿងគួរឲ្យខ្លាចជាងគ្រាប់បែកនុយក្លេអ៊ែរ និងកំពុងនាំគ្នារួញក្បាលដូចអណ្តើកក៏ដោយ។ មកដល់ត្រឹមនេះ យើងបែរថយក្រោយបន្តិចដើម្បីស្វែងយល់អំពីការ សម្រេចចិត្តមិនលុបចោលជើងហោះហើរពីប្រទេសចិននិងមិនជម្លៀសពលរដ្ឋខ្លួនចេ​ញពីក្រុងវូហាន ដែលលោក ហ៊ុន សែន បានប្រកាសក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ៣០ ម​ករា។ មានមនុស្សមួយចំនួន ជាពិសេសក្រុមប្រឆាំងជ្រុលនិយមដែលមិនស្គាល់​អ្វីជាប្រយោ​ជន៍ជាតិ អ្វីជាគុណធម៌ និងអ្វីជានយោបាយការបរទេសបែបវ័យឆ្លាត ពួកគេបែរជានាំគ្នាចំអកឡ​កឡឺយនិងរិះគន់ឌឺដងវាយប្រហារតាមទម្លាប់អាក្រក់របស់ខ្លួនថា លោកនាយករដ្ឋមន្ត្រី យក សេដ្ឋកិច្ចជាតិធំជាងជីវិតមនុស្ស និងចង់ឱបជើងចិនទើបធ្វើបែបនេះ។ ទោះបីជាគ្មានអ្នកណាអាចយល់ចិត្តបុរសខ្លាំងរូបនេះទាំងស្រុងបានក៏ដោយ ប៉ុន្តែក្នុងនាមអ្នកតាមដាននយោបាយតុកាហ្វេជាច្រើនទសវត្សរ៍មកហើយ ខ្ញុំពិតជា មើលធ្លុះបានខ្លះៗដែរនូវយុទ្ធសាស្ត្រដ៏ឈ្លាសវៃរបស់លោក ហ៊ុន សែន។
ជាធម្មតា លោក ហ៊ុន សែន ដែលជាស្ថាបនិកនៃនយោបាយឈ្នះៗ តែងតែធ្វើអ្វីក៏ដោយ ដោ​យយកយុទ្ធសាស្ត្រ «ឈ្នះឈ្នះ» ជាគោលគ្រឹះជានិច្ច រាប់ទាំងបញ្ហាកូរ៉ូណាវីរុសផងដែរ។ តើអ្វីជាគោលគំនិតនៃនយោបាយឈ្នះៗក្នុងរឿងនេះ? ខ្ញុំសូមបកស្រាយតាមការយល់ឃើញរបស់ខ្ញុំដូចតទៅនេះ៖
ទី១- រឿងការប្រកាសមិន បិទជើងហោះហើរពីចិន៖ អ្នកមិនបានគិតវែងឆ្ងាយ ឬក្រុមប្រឆាំងជ្រុ​លដែលចាំតែរិះគន់វាយប្រហារច្បាស់ជាមើលមិនឃើញចំណុចពិសេសនេះទេ។ ពួកគេបែរជាខំបកស្រាយទាំងទទឹងទិសថា នាយករដ្ឋមន្ត្រីខ្មែរ មិនបានយកចិត្តទុកដាក់លើពលរដ្ឋខ្លួនឯង ហើយបន្តបើកឲ្យជើងហោះហើរពីចិនចូលមកកម្ពុជា។ ប៉ុន្តែ សួរថា តើកម្ពុជា មានការចាំបាច់ដែររឺទេដែលត្រូវប្រកាសបិទជើងហោះហើរពីចិន ជាពិសេសពីខេត្ត ហ៊ូប៉ី និងពីទីក្រុងវូហាន ខណៈ ដែលចិនខ្លួនឯងបាន ប្រកាសបិទរួចទៅហើយនោះ? នេះគឺជាសំណួរគន្លឹះសម្រាប់ស្វែងយល់ពីការសម្រេចចិត្តរបស់លោក ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រីដ៏មានបទពិសោធន៍​។ ដូច្នេះ ការសម្រេចចិត្តមិនប្រកាសបិទជារឿងល្អបំផុតហើយពីព្រោះទោះជាប្រកាសក៏ដូចមិ​នប្រកាសដែរព្រោះជើងហោះហើរពីតំបន់គ្រោះថ្នាក់មកកម្ពុជាគ្មានទៀតទេដោយសារភាគីចិ​ន​បានបិទរួចទៅហើយ។ តែអ្វីដែលខុសគ្នាគឺនៅត្រង់ថា ការមិនប្រកាសបិទគឺអាចរក្សាបាននូ​វចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អជា មួយចិនដែលជាមិត្តល្អរបស់កម្ពុជា។ នេះជា ចំណុចគន្លឹះដ៏សំខាន់មួយទៀតក្នុងទំនាក់ទំនងការបរទេស។
ទី២- មកដល់ត្រង់នេះ គេពិតជាបានឃើញកាន់តែច្បាស់ថា លោក ហ៊ុន សែន ជាអ្នកដឹកនាំដ៏ឆ្លាតវៃដែលពិបាករកមនុស្សមកប្រដូច។ ចំណុចពិសេស មួយទៀតដែលខ្ញុំកត់សម្គាល់គឺ លោ​ក ហ៊ុន សែន មិនមែនជាអ្នកនយោបាយប្រជាភិថុតិដូចអ្នកនយោបាយនៃក្រុមប្រឆាំងទាំង​ឡា​យនោះឡើយ។ មិនប្រជាភិថុតិពីព្រោះក្នុងនាមអ្នកដឹកនាំ លោកនាយករដ្ឋមន្ត្រី ត្រូវគិតដល់ប្រ​យោជន៍ជាតិ និងប្រជាជនជាធំ បើទោះបីជាពេលខ្លះលោកត្រូវធ្វើការសម្រេចចិត្តមួយដែលអ្នកមិនយល់សភាពការណ៍អាចមើលឃើញដោយភាន់ច្រឡំថា លោកហាក់ មិនស្រឡាញ់ព​លរដ្ឋរបស់ខ្លួនក៏ដោយ ប៉ុន្តែ នៅពីក្រោយការសម្រេចនោះ គឺជាផលចំណេញសម្រាប់ជាតិនិងប្រជាជន ដ៏ធំធេង។ មិនខុសអ្វីពី ទឹកចិត្តឪពុកម្តាយដែល ពេលខ្លះសុខចិត្តលួចស្រក់ទឹកភ្នែកដោយសារតែសេចក្តី សម្រេចមួយដែលធ្វើឲ្យកូនមិនសប្បាយចិត្ត។ ប៉ុន្តែ សេចក្តីសម្រេចចិត្តនោះគឺដើម្បីតែសេចក្តីសុខរបស់កូនទាំងស្រុង។ ជាក់ស្តែង ក្នុងករណីកូរ៉ូណាវីរុស បើសិនជាក្រុ​មប្រឆាំងវិញច្បាស់ជាប្រើនយោបាយប្រជាភិថុតិ ១០០% ដោយធ្វើពុតដូចជាស្រឡាញ់ពល​រដ្ឋណាស់ ស្រឡាញ់ជាតិណាស់ដើម្បីបំពេញចិត្តប្រជាជនតែមួយគ្រា រួចហើយប្រយោជន៍ជា​តិដ៏ធំធេងនឹងបាត់បង់តាមក្រោយ។ យ៉ាងណាមិញ ការប្រកាសបិទជើងហោះហើរពិតជាអាចធ្វើឲ្យមនុស្សមួយចំនួនយល់ថា រដ្ឋាភិបាលយកចិត្តទុកដាក់ពីពលរដ្ឋរបស់ខ្លួន ប៉ុន្តែនៅពីក្រោ​យការសម្រេចនេះ គឺមិនខុសអ្វីពីការសម្លាប់សេដ្ឋកិច្ចជាតិខ្លួនឯងនោះឡើយ។ មិនត្រឹមតែសេ​ដ្ឋកិច្ចជាតិ ប៉ុន្តែការបន្លាច ឬការបិទខ្ទប់ទេសចរមិនឲ្យចូលស្រុកក៏ប៉ះពាល់ធ្ងន់ធ្ងរដល់អាជីវក​ម្មរបស់ផ្នែកឯកជន និងរបស់ពលរដ្ឋដែលរកស៊ីក្នុងវិស័យទេសចរណ៍ផងដែរ។ សូមកុំភ្លេចថា ប្រសិនបើ សេដ្ឋកិច្ចជាតិត្រូវបានបំផ្លាញ ប្រជាជន១៦ លាន នាក់នៅទូទាំងប្រទេសនឹងរងផ​លប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ រីឯទំនាក់ទំនងកម្ពុជា ចិន ក៏រងផលប៉ះពាល់ដែរ។ មិនត្រឹមតែមិនប្រើនយោបាយប្រជាភិថុតិ លោក ហ៊ុន សែន ក៏ជាមេដឹកនាំដ៏ឆ្លាតវៃមួយរូបដែលវិភាគសភាពកាណ៍ មិនសូវចេះខុស ទាំងសភាពការណ៍ក្នុងប្រទេសនិងក្រៅប្រទេស។
លោក ហ៊ុន សែន ក៏ជាមេដឹកនាំដែលហ៊ានថា ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ។ ជាក់ស្តែង ក្នុងការសម្រេចចិត្តមិនជម្លៀសពលរដ្ឋខ្មែរចេញពីក្រុងវូហាន លោកនាយករដ្ឋមន្ត្រី ប្រកាសទៅសួរសុខទុក្ខនិស្សិតនិងពលរដ្ឋខ្មែរដល់ក្រុងវូហានតែម្តងដើម្បីបង្ហាញថា លោកមិនមែនជាមេដឹ​កនាំដែលទុកឲ្យពលរដ្ឋរងារឯកា ហើយយករួចខ្លួនតែឯងដូចអ្នកនយោបាយខ្លះនោះឡើយ។ នេះគឺជាភាពក្លាហាន និងការទទួលខុសត្រូវ ហ៊ានថា ហ៊ានធ្វើដែលកម្រមានអ្នកណាអាចធ្វើបាន។
សរុបមកវិញ នៅពីក្រោយការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺសុទ្ធតែមា​នបង្កប់ដោយផលប្រយោជន៍សម្រាប់ជាតិនិងប្រជាជនជានិច្ច។ នេះគឺជាចំណុចខ្លាំងបំផុតរប​ស់លោក ហ៊ុន សែន ដែលធ្វើឲ្យគាត់ប្រយុទ្ធ ១០០ ដង ឈ្នះ១០០ ដង និងអាចឈរជើងធ្វើជានាយករដ្ឋមន្ត្រីរយៈពេលជាង៣៥ ឆ្នាំ យ៉ាងរឹងមាំហើយនិងបន្តតំណែងនេះយូរតទៅទៀត។ ចំណែកឯគូរប្រជែងនយោបាយដែលចង់ផ្តួលលោក ហ៊ុន សែន តាមវិធីធ្វើនយោបាយប្រជោនិយម ប្រជាភិថុតិ បដិវត្តន៍ពណ៌ និងដុតអោយខ្លោចរោជអោយឆៅដូចក្នុងករណីមេរោគកូរ៉ូណាជាដើមនេះ ទីបំផុត លទ្ធផលដែលពួកគេទទួលបានគឺ អ្នកខ្លះដួលងើបលែងរួច អ្នកខ្លះទៀតទោះនៅរស់តែមិនខ្លាំង រីឯជើងខ្លាំងខាងស្រែកក៏កាន់តែខ្សោយទៅៗដូចចង្កៀងអស់ប្រេងហៀបនឹងរលត់៕

ដោយ ៖ អ្នកតាមដាន នយោបាយតុកាហ្វេ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញថ្លែងទស្សនៈសំខាន់ៗ ដើម្បីចូលរួមចំណែកពង្រឹងសន្តិភាព សន្តិសុខ និងអភិវឌ្ឍធនធានមនុស្ស

នៅក្នុងឱកាសចូលរួមនៅក្នុងមហាសន្និបាតកិច្ចប្រជុំកំពូលពិភពលោកគម្រប់ខួប១០០ឆ្នាំ និងកិច្ចប្រជុំកំពូលអន្តរជាតិនៃក្រុមប្រឹក្សាសម្រាប់សន្តិភាព នៅប្រទេសកូរ៉េ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញចែករំលែកនូវទស្សនៈមួយចំនួនដើម្បីចូលរួមចំណែកពង្រឹងសន្តិភាព សន្តិសុខ និងការអភិវឌ្ឍធនធានមនុស្ស។
សូមជម្រាបផងដែរថា ទស្សនៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញចូលរួមដើម្បីរួមចំណែកពង្រឹងសន្តិភាព សន្តិសុខ និងការអភិវឌ្ឍធនធានមនុស្សមានដូចខាងក្រោម៖
១-បន្តលើកកម្ពស់ប្រព័ន្ធពហុភាគីនិយម និងសណ្ដាប់ធ្នាប់អន្តរជាតិដែលផ្អែកលើបទបញ្ញត្តិសំដៅបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដើម្បីធានាឱ្យបាននូវសន្តិភាព សន្តិសុខ សុវត្ថិភាព និងស្ថេរភាពយ៉ាងពេញលេញតាមរយៈការជំរុញលើកកម្ពស់កិច្ចសន្ទនាជិតស្និទ្ធ ការកសាងទំនុកចិត្តព្រមទាំងការដោះស្រាយបញ្ហាតំបន់ដោយសន្តិវិធីនិងដោយឈរលើគោលការណ៍នៃច្បាប់អន្តរជាតិ។
២-ជំរុញវប្បធម៌សន្ទនាអន្តរជំនឿ ដើម្បីកសាងការយល់ដឹងអំពីគ្នាទៅវិញទៅមក ការគោរពគ្នា ការជឿទុកចិត្តគ្នា ការអធ្យាស្រ័យគ្នាទៅវិញទៅមក និងការគោរពអោយបានខ្ជាប់ខ្ជួននូវគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃព្រោះថាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងពីសំណាក់ប្រទេសខាងក្រៅតែងតែនាំមកនូវវិនាសនិងមហន្តរាយដល់ការអភិវឌ្ឍរបស់ប្រទេសនោះ។
៣-ពង្រឹងកិច្ចសហប្រតិបត្តិការបន្តជំរុញសកលភាវូបនីយកម្ម ត្រូវធានាថាយន្តការកិច្ចសហប្រតិបត្តិការរក្សាបាននូវស្មារតីបើកចំហរ និងគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជាពិសេសការពន្លឿនការតភ្ជាប់រវាងសង្គម និងសេដ្ឋកិច្ចរបស់យើងសម្រាប់ជំរុញរបៀបវារៈនៃការអភិវឌ្ឍរបស់ប្រទេសនីមួយៗ និងសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ន។
៤-ជំរុញការអភិវឌ្ឍ តាមរយៈអភិក្រមក្នុងការកំណត់កត្តាមនុស្សជាស្នូល ជាពិសេសចំពោះកិច្ចការអភិវឌ្ឍនិងពង្រឹងប្រព័ន្ធសុខមាលភាពសង្គមដូចជាការពង្រឹងគុណភាពអប់រំការកែលម្អសុខមាលភាពការរស់នៅការកាត់បន្ថយភាពក្រីក្រ និងការបង្រួមគម្លាតនៃការអភិវឌ្ឍឲ្យស្របទៅនឹងកំណើនឲ្យស្របទៅនឹងការរីកចំរើនឆាប់រហ័ស និងឥតឈប់ឈរនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម។

លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០នេះ នឹងជំរុញឲ្យមានការពិភាក្សាគ្នាយ៉ាងផុសផុលទៅលើស្ថានភាព និងបញ្ហាប្រឈមដែលពិភពលោកកំពុងតែជួបប្រទះក្នុងពេលបច្ចុប្បន្ន ជាពិសេសទាក់ទងទៅនឹងសន្តិភាព និងការអភិវឌ្ឍមនុស្សជាតិ៕




Remarks by Samdech Techo HUN SEN, Prime Minister of the Kingdom of Cambodia and the Honorary Founding Chairman of the Asian Cultural Council (ACC) At the World Summit General Assembly: Centenary General Assembly and International Summit Council for Peace Under the Theme “Peace, Security and Human Development” Seoul, Republic of Korea, February 4, 2020 (10:00 – 12:00)


-      Excellencies Head of States and Head of Governments;
-      Excellency Hak Ja Han Moon, Co-Founder of Universal Peace Federation;
-      Excellency Ban Ki-moon, Former Secretary General of the United Nations;
-      Excellency Jose de Venecia, Co-chairman of the ICAPP;
-      Dr. Thomas G. Walsh, Chairman of the Universal Peace Federation;
-      Excellencies, Ladies and Gentlemen!


Today, I am honored and delighted to join the “World Summit General Assembly: Centenary General Assembly and International Summit Council for Peace”. At the outset, on behalf of the Royal Government of Cambodia (RGC), I would like to express profound gratitude to the people and the government of the Republic of Korea and Universal Peace Federation for the warm welcome and hospitality extended to me and Cambodia’s delegation.
This World Summit is an important forum, providing a rare opportunity for both government and non-government leaders from all corners to discuss and exchange views on the development of regional and global situations, with the aim of resolving common challenges so as to maintain peace, security and ensure sustainable human development for the world. Furthermore, the theme of this forum “Peace, Security and Human Development” is relevant and important while all nations around the world are currently facing with a wide range of challenges threatening peace, economic growth, prosperity and harmony of the people in the world.
Excellencies, Ladies and Gentlemen!
Certainly, peace is the foundation for development. But now global peace remains rather fragile as the world is moving toward a new multi-polar framework with competing interests and rebalancing of global power. For instance, the world is facing with severe and potentially protracted trade-war that are creating economic risks and negatively impacting medium-term economic growth as well as overall socio-economic development.
In recent years, climate change has also become a huge risk threatening the development and security of humankind. Global warming, rising sea level, loss of biodiversity and natural resources, bigger and more frequent natural disasters as well as dry-up of main water sources one after another, have become topic for which many countries are hotly debating about,  and are likely to be a cause of dispute between countries in the future.
           By and large, all these issues have become concerns, created uncertainty and deteriorated mutual trust in our cooperation as well as damaging sustainability of regional and global development. In this context, we must firmly uphold an inclusive and comprehensive approach to address all these challenges by building mutual trust and confidence, so as to ensure peace and sustainable human development in the region and the globe, and more importantly to unlock full potential of the world so as to become a truly prosperous one.

Excellencies, Ladies and Gentlemen!
           For Cambodia, a country that used to experience wars and destructions, peace is definitely priceless. So far every achievement, including the development and prosperity, that Cambodia has accomplished are the fruitful outcomes of peace. Along with that, RGC has vividly learnt that in order to further maintain peace, we must provide opportunities, arising from economic development, equally to every citizen as well as develop human resources into resources with inexhaustible potential. In this regard, since Cambodia achieved complete peace nationwide in 1998, Royal Government of Cambodia has always placed great importance on the development of human resource by regarding it as one of 4 main priorities.
On this basis, Royal Government of Cambodia has implemented in-depth reform in education sector with the aim of enhancing the quality and expanding the coverage of educational services so as to have productive human resources that can contribute to achieving Cambodia’s long-term vision. To that end, Royal Government of Cambodia has substantially increased budget for education sector. I would like to inform the summit that the budget for Ministry of Education, Youth and Sport increased more than threefold in 2018 comparing to the budget in 2013, while the total national budget increased only twofold.  This reflects the utmost priority that government has placed on education sector. The Royal Government of Cambodia will continue attaching high priority to education sector, and further increase budget for this sector. The spending of this budget is mainly for construction of school buildings, supporting school operations, improving quality of examination at all levels, strengthening quality of New Generation Schools, enhancing technical skills at the General and Technical High School as well as research on science, technology, engineering, and math (STEM), and providing scholarships to poor students at all levels etc.
           In addition, the Royal Government of Cambodia has further improved and developed higher- education toward research and innovation in order to strengthen the competency and skill of Cambodia’s human resources, corresponding with the new context for development, especially enhancing entrepreneurship for the development of startups business model. In order to seize opportunities stemming from Fourth Industrial Revolution and Digital Economy, the Royal Government of Cambodia has also promoted the development of ecosystem to provide conducive environment for invention, innovation, research and development.


Excellencies, Ladies and Gentlemen!
Based on these practical experiences, and as a leader of Cambodia who has personally gone through war and persistently sought peace for this small nation: the building and maintaining of peace is priceless; and peace is the foundation for socio-economic development as well as the strengthening of security and human development. Taking this opportunity, I would like to share my view so as to make contribution to enhancing peace, security and human development as follows:
           1st. Continuing to promote multilateral system and rule-based international orders  with the aim of further strengthening and broadening cooperation so as to fully secure peace, security, safety and stability, through promoting close dialogues, building trust as well as resolving regional challenges with peaceful means based on international laws. 
           2nd. Promoting culture of interfaith dialogues in order to build mutual understanding, respect, trust and tolerance, as well as strictly adhering to the principle of non-interference with other countries’ internal affairs as meddling in others’ affairs would always bring about destruction and disasters to the development of the country.
           3rd. Enhancing cooperation to further promote globalization: ensure openness for cooperation mechanism and support the multilateral trade system, especially accelerate the connectivity between our societies and economies so as to promote the implementation of each country development agenda and achieve sustainable and inclusive development.
           4th. Fostering development through people-centric approach, especially for the development and strengthening of social protection system such as the enhancement of quality education, improvement of people well-beings, the reduction of poverty and narrowing of development gap in accordance with steady and rapid changes of socio-economic structure.
I firmly hope that this World Summit 2020 will promote vigorous discussions on the situations and challenges that the world is currently facing, especially on the issues related to peace and human development, as well as identify viable solutions that can contribute to building a peaceful world. Taking this opportunity, I would like to inform Excellencies, Ladies and Gentlemen that Cambodia will host the 13th Asia-Europe Meeting (ASEM) under the theme “Strengthening Multilateralism for Shared Growth”, scheduled to take place in the upcoming November 2020, with the aim of building international consensus on the importance of multilateral framework in addressing global challenges.
Finally, I wish the World Summit General Assembly: Centenary General Assembly and International Summit Council for Peace great success with fruitful outcomes; and wish Excellencies, Ladies and Gentlemen good health, prosperity and success in all the endeavors.
Thanks to Peace! Peace for All – All for Peace!
Thank you!

          


សុន្ទរកថាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាអាស៊ី ថ្លែងក្នុងមហាសន្និបាតនៃកិច្ចប្រជុំកំពូលពិភពលោកគម្រប១០០ឆ្នាំ និងកិច្ចប្រជុំកំពូលអន្តរជាតិនៃក្រុមប្រឹក្សាសម្រាប់សន្តិភាព ក្រោមប្រធានបទ «សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស»

សុន្ទរកថាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាអាស៊ី ថ្លែងក្នុងមហាសន្និបាតនៃកិច្ចប្រជុំកំពូលពិភពលោកគម្រប១០០ឆ្នាំ និងកិច្ចប្រជុំកំពូលអន្តរជាតិនៃក្រុមប្រឹក្សាសម្រាប់សន្តិភាព ក្រោមប្រធានបទ «សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស»








ប្រសាសន៍ដើមទាំងស្រុង សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនសមាគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ



ប្រសាសន៍ដើមទាំងស្រុង សម្តេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនសមាគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ
ថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០

#ហ៊ុនសែន #កូរ៉េ #កម្ពុជា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ (World Summit 2020 Assembly ) នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF)


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ (World Summit 2020 Assembly ) នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ដែលរៀបចំឡើងនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)។ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០

#ហ៊ុនសែន #WorldSummit2020Assembly #UPF #កូរ៉េខាងត្បូង

សន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាព និងវឌ្ឍនភាពរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ