Tuesday, February 04, 2020

អ្នកនយោបាយតុកាហ្វេ៖ «តើអ្វីនៅពីក្រោយការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញរឿងកូរ៉ូណាវីរុស?»

នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ទំព័រហ្វេសប៊ុកដែលមានឈ្មោះថា «អ្នកនយោបាយតុកាហ្វេ» បានបង្ហោះផ្សាយនូវអត្ថបទជាទស្សនៈវិភាគមួយសម្រាប់ជាការពិចារណាដោយដាក់ចំណងជើងថា «តើអ្វីនៅពីក្រោយការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញរឿងកូរ៉ូណាវីរុស?» ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
ថ្លែងពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅល្ងាចថ្ងៃទី ០៣ កុម្ភះ ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា នឹងធ្វើដំណើរទៅសួរសុខទុក្ខនិស្សិតនិងពលរដ្ឋខ្មែរនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ទីដែលផ្ទុះវីរុសរលាកសួតប្រភេទថ្មីឈ្មោះ កូរ៉ូណា។ លោកប្រមុខដឹកនាំកម្ពុជា​បានស្នើឲ្យមន្ត្រីពាក់ព័ន្ធទាក់ទងទៅភាគីចិនដើម្បីរៀបចំដំណើរចុះសួរសុខទុក្ខនេះប្រសិ​នបើភាគីចិនយល់ព្រមអនុញ្ញាត។ ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីបានធ្វើឲ្យពលរដ្ឋខ្មែរទូទៅមានការកោតសរសើរជាពន់ពេកចំពោះទឹកចិត្តរបស់មេដឹកនាំរូបនេះដែលសុខចិត្តធ្វើដំ​ណើរទៅកាន់ទីក្រុងវូហានដែលគ្រប់គ្នាខ្លាចរអារ។
ការប្រកាសទៅកាន់ទីក្រុងវូហានរបស់លោក ហ៊ុន សែន ក៏បានធ្វើឲ្យក្រុមប្រឆាំងជ្រុលនិយម បើកភ្នែកធំៗចង់ដាច់ផ្ងារ ហើយអាចពិបាករកពាក្យអ្វីនិយាយឌឺដងតទៅទៀតណាស់ពីព្រោះពួកគេធ្លាប់តែមានមេដឹកនាំដ៏មហាកំសាកមិនដែលហ៊ានប្រឈមមុខសូម្បីរឿងរ៉ាវបន្តិចបន្តួចក៏សុខចិត្តរត់ប្រាស់អាយូសចោលស្រុក យករួចខ្លួនតែឯងដោយទុកឲ្យកូនចៅអ្នកគាំទ្រកំព្រារងារឯកោ។ ប៉ុន្តែពេលនេះ ពួកគេក៏បានកាន់តែភ្លឺភ្នែកដោយបានឃើញសេចក្តីក្លាហាននិងការ ទទួ​លខុសត្រូវរបស់មេដឹកនាំឈ្មោះ ហ៊ុន សែន ដែលខុសស្រឡះពីមេដឹកនាំមាន់សម្ល «ក្បាលមិនជាប់មេឃ ជើងមិនជាប់ដី»របស់ពួកគេ។
នរណាក៏ដឹងដែរថា លោក ហ៊ុន សែន ធ្លាប់ចាកចោលគ្រួសារហើយផ្សងស្លាប់ចូលទៅទឹកដី វៀ​តណាមដោយយកជីវិតធ្វើដើមទុនដើម្បីរិះរកវិធីរំដោះពលរដ្ឋខ្មែរឲ្យរួចពីសេចក្តីស្លាប់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ មេដឹកនាំរូបនេះ ក៏ធ្លាប់បានឆ្លងកាត់សមរភូមិប្រយុទ្ធដោ​យផ្ទាល់ចំនួន ១០៥ សមរភូមិ។ ក្រោយមកទៀត បុរសខ្លាំងកម្ពុជារូបនេះក៏បានបន្តផ្សងជីវិតម្តងទៀតចូលទៅជុំរុំក្នុងតំបន់ខ្មែរក្រហមដោយយកជីវិតរបស់ខ្លួនទៅប្តូរជាមួយសុខសន្តិភាព។ ហើយជាលទ្ធផល នយោបាយឈ្នះឈ្នះ បាននាំមកនូវសន្តិភាពពេញផ្ទៃប្រទេសដែលមិនធ្លា​ប់មាន ក្នុងប្រវត្តិកម្ពុជារយៈពេល ៥០០ ឆ្នាំចុងក្រោយ។ ដូច្នេះ ត្រឹមតែទៅកាន់ទីក្រុងវូហានដើ​​ម្បីសួរសុខទុក្ខកូនចៅជនរួមជាតិរបស់ខ្លួនគឺជារឿងតូចតាចណាស់សម្រាប់លោក ហ៊ុន សែ​ន បើទោះបីជាក្រុមប្រឆាំងចាត់ទុកជា រឿងគួរឲ្យខ្លាចជាងគ្រាប់បែកនុយក្លេអ៊ែរ និងកំពុងនាំគ្នារួញក្បាលដូចអណ្តើកក៏ដោយ។ មកដល់ត្រឹមនេះ យើងបែរថយក្រោយបន្តិចដើម្បីស្វែងយល់អំពីការ សម្រេចចិត្តមិនលុបចោលជើងហោះហើរពីប្រទេសចិននិងមិនជម្លៀសពលរដ្ឋខ្លួនចេ​ញពីក្រុងវូហាន ដែលលោក ហ៊ុន សែន បានប្រកាសក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ៣០ ម​ករា។ មានមនុស្សមួយចំនួន ជាពិសេសក្រុមប្រឆាំងជ្រុលនិយមដែលមិនស្គាល់​អ្វីជាប្រយោ​ជន៍ជាតិ អ្វីជាគុណធម៌ និងអ្វីជានយោបាយការបរទេសបែបវ័យឆ្លាត ពួកគេបែរជានាំគ្នាចំអកឡ​កឡឺយនិងរិះគន់ឌឺដងវាយប្រហារតាមទម្លាប់អាក្រក់របស់ខ្លួនថា លោកនាយករដ្ឋមន្ត្រី យក សេដ្ឋកិច្ចជាតិធំជាងជីវិតមនុស្ស និងចង់ឱបជើងចិនទើបធ្វើបែបនេះ។ ទោះបីជាគ្មានអ្នកណាអាចយល់ចិត្តបុរសខ្លាំងរូបនេះទាំងស្រុងបានក៏ដោយ ប៉ុន្តែក្នុងនាមអ្នកតាមដាននយោបាយតុកាហ្វេជាច្រើនទសវត្សរ៍មកហើយ ខ្ញុំពិតជា មើលធ្លុះបានខ្លះៗដែរនូវយុទ្ធសាស្ត្រដ៏ឈ្លាសវៃរបស់លោក ហ៊ុន សែន។
ជាធម្មតា លោក ហ៊ុន សែន ដែលជាស្ថាបនិកនៃនយោបាយឈ្នះៗ តែងតែធ្វើអ្វីក៏ដោយ ដោ​យយកយុទ្ធសាស្ត្រ «ឈ្នះឈ្នះ» ជាគោលគ្រឹះជានិច្ច រាប់ទាំងបញ្ហាកូរ៉ូណាវីរុសផងដែរ។ តើអ្វីជាគោលគំនិតនៃនយោបាយឈ្នះៗក្នុងរឿងនេះ? ខ្ញុំសូមបកស្រាយតាមការយល់ឃើញរបស់ខ្ញុំដូចតទៅនេះ៖
ទី១- រឿងការប្រកាសមិន បិទជើងហោះហើរពីចិន៖ អ្នកមិនបានគិតវែងឆ្ងាយ ឬក្រុមប្រឆាំងជ្រុ​លដែលចាំតែរិះគន់វាយប្រហារច្បាស់ជាមើលមិនឃើញចំណុចពិសេសនេះទេ។ ពួកគេបែរជាខំបកស្រាយទាំងទទឹងទិសថា នាយករដ្ឋមន្ត្រីខ្មែរ មិនបានយកចិត្តទុកដាក់លើពលរដ្ឋខ្លួនឯង ហើយបន្តបើកឲ្យជើងហោះហើរពីចិនចូលមកកម្ពុជា។ ប៉ុន្តែ សួរថា តើកម្ពុជា មានការចាំបាច់ដែររឺទេដែលត្រូវប្រកាសបិទជើងហោះហើរពីចិន ជាពិសេសពីខេត្ត ហ៊ូប៉ី និងពីទីក្រុងវូហាន ខណៈ ដែលចិនខ្លួនឯងបាន ប្រកាសបិទរួចទៅហើយនោះ? នេះគឺជាសំណួរគន្លឹះសម្រាប់ស្វែងយល់ពីការសម្រេចចិត្តរបស់លោក ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រីដ៏មានបទពិសោធន៍​។ ដូច្នេះ ការសម្រេចចិត្តមិនប្រកាសបិទជារឿងល្អបំផុតហើយពីព្រោះទោះជាប្រកាសក៏ដូចមិ​នប្រកាសដែរព្រោះជើងហោះហើរពីតំបន់គ្រោះថ្នាក់មកកម្ពុជាគ្មានទៀតទេដោយសារភាគីចិ​ន​បានបិទរួចទៅហើយ។ តែអ្វីដែលខុសគ្នាគឺនៅត្រង់ថា ការមិនប្រកាសបិទគឺអាចរក្សាបាននូ​វចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អជា មួយចិនដែលជាមិត្តល្អរបស់កម្ពុជា។ នេះជា ចំណុចគន្លឹះដ៏សំខាន់មួយទៀតក្នុងទំនាក់ទំនងការបរទេស។
ទី២- មកដល់ត្រង់នេះ គេពិតជាបានឃើញកាន់តែច្បាស់ថា លោក ហ៊ុន សែន ជាអ្នកដឹកនាំដ៏ឆ្លាតវៃដែលពិបាករកមនុស្សមកប្រដូច។ ចំណុចពិសេស មួយទៀតដែលខ្ញុំកត់សម្គាល់គឺ លោ​ក ហ៊ុន សែន មិនមែនជាអ្នកនយោបាយប្រជាភិថុតិដូចអ្នកនយោបាយនៃក្រុមប្រឆាំងទាំង​ឡា​យនោះឡើយ។ មិនប្រជាភិថុតិពីព្រោះក្នុងនាមអ្នកដឹកនាំ លោកនាយករដ្ឋមន្ត្រី ត្រូវគិតដល់ប្រ​យោជន៍ជាតិ និងប្រជាជនជាធំ បើទោះបីជាពេលខ្លះលោកត្រូវធ្វើការសម្រេចចិត្តមួយដែលអ្នកមិនយល់សភាពការណ៍អាចមើលឃើញដោយភាន់ច្រឡំថា លោកហាក់ មិនស្រឡាញ់ព​លរដ្ឋរបស់ខ្លួនក៏ដោយ ប៉ុន្តែ នៅពីក្រោយការសម្រេចនោះ គឺជាផលចំណេញសម្រាប់ជាតិនិងប្រជាជន ដ៏ធំធេង។ មិនខុសអ្វីពី ទឹកចិត្តឪពុកម្តាយដែល ពេលខ្លះសុខចិត្តលួចស្រក់ទឹកភ្នែកដោយសារតែសេចក្តី សម្រេចមួយដែលធ្វើឲ្យកូនមិនសប្បាយចិត្ត។ ប៉ុន្តែ សេចក្តីសម្រេចចិត្តនោះគឺដើម្បីតែសេចក្តីសុខរបស់កូនទាំងស្រុង។ ជាក់ស្តែង ក្នុងករណីកូរ៉ូណាវីរុស បើសិនជាក្រុ​មប្រឆាំងវិញច្បាស់ជាប្រើនយោបាយប្រជាភិថុតិ ១០០% ដោយធ្វើពុតដូចជាស្រឡាញ់ពល​រដ្ឋណាស់ ស្រឡាញ់ជាតិណាស់ដើម្បីបំពេញចិត្តប្រជាជនតែមួយគ្រា រួចហើយប្រយោជន៍ជា​តិដ៏ធំធេងនឹងបាត់បង់តាមក្រោយ។ យ៉ាងណាមិញ ការប្រកាសបិទជើងហោះហើរពិតជាអាចធ្វើឲ្យមនុស្សមួយចំនួនយល់ថា រដ្ឋាភិបាលយកចិត្តទុកដាក់ពីពលរដ្ឋរបស់ខ្លួន ប៉ុន្តែនៅពីក្រោ​យការសម្រេចនេះ គឺមិនខុសអ្វីពីការសម្លាប់សេដ្ឋកិច្ចជាតិខ្លួនឯងនោះឡើយ។ មិនត្រឹមតែសេ​ដ្ឋកិច្ចជាតិ ប៉ុន្តែការបន្លាច ឬការបិទខ្ទប់ទេសចរមិនឲ្យចូលស្រុកក៏ប៉ះពាល់ធ្ងន់ធ្ងរដល់អាជីវក​ម្មរបស់ផ្នែកឯកជន និងរបស់ពលរដ្ឋដែលរកស៊ីក្នុងវិស័យទេសចរណ៍ផងដែរ។ សូមកុំភ្លេចថា ប្រសិនបើ សេដ្ឋកិច្ចជាតិត្រូវបានបំផ្លាញ ប្រជាជន១៦ លាន នាក់នៅទូទាំងប្រទេសនឹងរងផ​លប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ រីឯទំនាក់ទំនងកម្ពុជា ចិន ក៏រងផលប៉ះពាល់ដែរ។ មិនត្រឹមតែមិនប្រើនយោបាយប្រជាភិថុតិ លោក ហ៊ុន សែន ក៏ជាមេដឹកនាំដ៏ឆ្លាតវៃមួយរូបដែលវិភាគសភាពកាណ៍ មិនសូវចេះខុស ទាំងសភាពការណ៍ក្នុងប្រទេសនិងក្រៅប្រទេស។
លោក ហ៊ុន សែន ក៏ជាមេដឹកនាំដែលហ៊ានថា ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ។ ជាក់ស្តែង ក្នុងការសម្រេចចិត្តមិនជម្លៀសពលរដ្ឋខ្មែរចេញពីក្រុងវូហាន លោកនាយករដ្ឋមន្ត្រី ប្រកាសទៅសួរសុខទុក្ខនិស្សិតនិងពលរដ្ឋខ្មែរដល់ក្រុងវូហានតែម្តងដើម្បីបង្ហាញថា លោកមិនមែនជាមេដឹ​កនាំដែលទុកឲ្យពលរដ្ឋរងារឯកា ហើយយករួចខ្លួនតែឯងដូចអ្នកនយោបាយខ្លះនោះឡើយ។ នេះគឺជាភាពក្លាហាន និងការទទួលខុសត្រូវ ហ៊ានថា ហ៊ានធ្វើដែលកម្រមានអ្នកណាអាចធ្វើបាន។
សរុបមកវិញ នៅពីក្រោយការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺសុទ្ធតែមា​នបង្កប់ដោយផលប្រយោជន៍សម្រាប់ជាតិនិងប្រជាជនជានិច្ច។ នេះគឺជាចំណុចខ្លាំងបំផុតរប​ស់លោក ហ៊ុន សែន ដែលធ្វើឲ្យគាត់ប្រយុទ្ធ ១០០ ដង ឈ្នះ១០០ ដង និងអាចឈរជើងធ្វើជានាយករដ្ឋមន្ត្រីរយៈពេលជាង៣៥ ឆ្នាំ យ៉ាងរឹងមាំហើយនិងបន្តតំណែងនេះយូរតទៅទៀត។ ចំណែកឯគូរប្រជែងនយោបាយដែលចង់ផ្តួលលោក ហ៊ុន សែន តាមវិធីធ្វើនយោបាយប្រជោនិយម ប្រជាភិថុតិ បដិវត្តន៍ពណ៌ និងដុតអោយខ្លោចរោជអោយឆៅដូចក្នុងករណីមេរោគកូរ៉ូណាជាដើមនេះ ទីបំផុត លទ្ធផលដែលពួកគេទទួលបានគឺ អ្នកខ្លះដួលងើបលែងរួច អ្នកខ្លះទៀតទោះនៅរស់តែមិនខ្លាំង រីឯជើងខ្លាំងខាងស្រែកក៏កាន់តែខ្សោយទៅៗដូចចង្កៀងអស់ប្រេងហៀបនឹងរលត់៕

ដោយ ៖ អ្នកតាមដាន នយោបាយតុកាហ្វេ

No comments:

Post a Comment