Tuesday, February 04, 2020

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ កម្ពុជាផ្តោតការយកចិត្តទុកដាក់ជាអាទិភាពទៅលើការអភិវឌ្ឍធនធានមនុស្ស

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ចាប់តាំងពីកម្ពុជាទទួលយកចិត្តទុកដាក់ដល់ការអភិវឌ្ឍធនធានមនុស្សដោយចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បងៗទាំងបួន។ឈរលើមូលដ្ឋាននេះរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការកែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ សំដៅពង្រឹងគុណភាព និងពង្រីកសេវាអប់រំដើម្បីទទួលបានធនធានមនុស្សប្រកបដោយគុណភាពសម្រាប់គាំទ្រការសម្រេចចិត្តនៅចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា។ លោកបានមានប្រសាសន៍បែបនេះ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅសាធារណរដ្ឋកូរ៉េ ក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០។
វិស័យអប់រំជាវិស័យដែលមានអាទិភាពខ្ពស់ហើយនឹងបន្តបង្កើនថវិកាចំណាយជូនដល់វិស័យនេះបន្ថែមទៀតជាបន្តបន្ទាប់។ ថវិការចំណាយនេះ គឺផ្ដោតទៅលើការសាងសង់សាលារៀន
លោកបន្តថា រាជរដ្ឋាភិបាលនឹងបន្តចាត់ទុក ដំណើរការសាលារៀន ការពង្រឹងគុណភាពនៃការប្រឡងនៅគ្រប់កម្រិត ការពង្រឹងគុណភាពសាលារៀនជំនាន់ថ្មី ការពង្រឹងការសិក្សាជំនាញបច្ចេកទេសនៅតាមវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសការស្រាវជ្រាវលើមុខវិជ្ជាវិទ្យាសាស្ត្រពិត បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា និងផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតក្រីក្រគ្រប់កម្រិត។

លោកនាយករដ្ឋមន្ត្រីបន្តទៀតថា រាជរដ្ឋាភិបាល នឹងបន្តពង្រឹង និងអភិវឌ្ឍកម្រិតឧត្ដមសិក្សាឲ្យឆ្ពោះទៅរកការស្រាវជ្រាវ និងនាវានុវត្តដើម្បីពង្រឹងសមត្ថភាព និងជំនាញរបស់ធនធានមនុស្សនៅកម្ពុជាឲ្យសមស្របទៅនឹងបរិបទថ្មីនៃការអភិវឌ្ឍ ជាពិសេសការពង្រឹងសហគ្រិនភាពក្នុងការរៀបចំម៉ូដែលធុរកិច្ចថ្មីៗ និងដើម្បីចាប់យកកាលានុវត្តភាពពីបដិវត្តន៍ឧស្សាហកម្មទី៤ និងសេដ្ឋកិច្ចឌីជីថលដែលកំពុងផុសផុលឡើង៕



No comments:

Post a Comment