Thursday, October 01, 2015

វីដេអូ​បទ​យក​ការណ៍ ស្តីពី​ឱកាស​ការងារ​សមរម្យ និង​ការ​អភិវឌ្ឍ​ជំនាញ​កសិកម្មនៅក្នុង​ក្រុម​ហ៊ុន ឥន្ទ្រី​បៃតង (១៥៥)

សកម្មភាព សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណ​ប្រតិភូ​ជាន់ខ្ពស់​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​របស់​អង្គការ​សហ​ប្­រជាជាតិ ស្តីពី​របៀប​វារៈនៃ​ការ​អភិវឌ្ឍ​ក្រោ​យឆ្ន­ាំ២០១៥ ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក

យូរបំផុតដំណាច់ឆ្នាំ២០១៥ អាជ្ញាធរអប្សរានឹងដាក់អនុវត្ត«ក្រមប្រតិបត្តិអង្គរ»ឲ្យបានខ្លាំងខ្លា

យ៉ាងយូរបំផុត​នៅដំណាច់ឆ្នាំ២០១៥នេះ ​អាជ្ញាធរ​ជាតិអប្សរា ​នឹងចាប់ផ្តើម​ផ្សព្វផ្សាយ ​និងដាក់ឲ្យអនុវត្តឲ្យបាន​ខ្លាំងក្លាទៅលើ ​«ក្រមប្រតិ​បត្តិអង្គរ» ក្នុងការអប់រំ​ក្រមសីលធម៌ដល់​អ្នកទេសចរជាតិ ​និងអន្តរជាតិ ​ឲ្យចេះគោរព​តម្លៃប្រាសាទ​របស់ខ្មែរ។​ នេះបើតាមការ​បញ្ជាក់របស់​លោកស្រី ចៅ​ ស៊ុនកិរិយា ​អ្នកនាំពាក្យ​អាជ្ញាធរអប្សរា។​

ក្រមសីលធម៌​ ដែលនឹងត្រូវ​ឲ្យភ្ញៀវអនុវត្ត​នៅពេលចូល​ទស្សនាប្រាសាទ​នោះ មានដូច​ជា៖ ការស្លៀកពាក់ស៊ិចស៊ី ​ការប៉ះចម្លាក់​ឬធ្វើឲ្យខូច​ខាតថ្មប្រាសាទ ​ការរំខាន​ដល់ភាពស្ង​ប់ស្ងាត់នៃទីស​ក្ការបូជា ​ការចូលទីតាំងដែល​ហាមឃាត់ឬ ​ប្រឈមនឹង​គ្រោះថ្នាក់ ​       ការពិសាបារី​ និងចោលសំ​រាមពាសវាល ​ពាសកាល ​ការឲ្យថវិកា​ឬស្ករគ្រាប់​ដល់ក្មេងៗ ​និង ការប៉ះ​ពាល់ព្រះសង្ឃ។​
លោកស្រី ​ចៅ ស៊ុនកិរិយា ​ឲ្យដឹងថា​ អាជ្ញាធរអប្សរា​ បាន និងកំពុង​ធ្វើការប្រជុំជាមួ​យទីភ្នាក់ងារ​ទេសចរណ៍ ​ក៏ដូចជាអ្នក​នាំភ្ញៀវផងដែរ​ ឲ្យធ្វើការអប់រំ​ទៅដល់ភ្ញៀវទេសចរណ៍ឲ្យ​គោរពទៅតាម ​«ក្រមប្រតិប​ត្តិអង្គរ» ដែលបង្កើត​ឡើងដោយអាជ្ញា​ធរអប្សរា។ ​លោកស្រីបានប​ន្តថា ​ក្រមប្រតិប​ត្តិអង្គរ ​នឹងត្រូវធ្វើការផ្ស​ព្វផ្សាយ ​ហើយដាក់ឲ្យអនុវត្ត​យ៉ាងទូលំទូលាយ​នៅដំណាច់ឆ្នាំ​២០១៥នេះ ដើ​ម្បីធ្វើការអប់រំ​ដល់ភ្ញៀវទេសចរ​ណ៏ជាតិ ​និងអន្តរជាតិ​ យល់ពីគុណតម្លៃរ​បស់ប្រាសាទ ​ដែលជាទីស​ក្ការៈគោរពបូជា​របស់ខ្មែរ។​ ​

ការដាក់​ចេញវិធានការតឹងរឹ​ងឲ្យអនុវត្តន៍ទៅ​លើ«ក្រមប្រតិបត្តិ​អង្គរ»ធ្វើឡើង​បន្ទាប់ពីមាន​ការរិះគន់នានា​ថាអាជ្ញាធរ​ជាតិអប្សរា​​មិនបានយកចិត្ត​ទុកដាក់ទៅលើការ​ថែទាំប្រាសាទអង្គរ​ ព្រមទាំងប្រាសាទ​ផ្សេងៗទៀតក្នុង​ខេត្តសៀមរាប​ ដោយបណ្តែតប​ណ្តោយ​ឲ្យភ្ញៀវទេសចរណ៏​ធ្វើសកម្មភាព​មិនគួរគប្បីមួយ​ចំនួនពេលចូលទៅ​លេង ​និង ទស្សនាប្រា​សាទ។

អាជ្ញាធរអប្សរា​ បានបញ្ជាក់ថា​ ខ្លួនបានបង្កើត​ «ក្រមប្រតិ​បត្តិអង្គរ» តាំងពីឆ្នាំ២០១២ ​តាមរយៈការប្រ​មូលពត៌មាន ​កិច្ចសហការ​ ការស្រាវជ្រាវ​ឯកសារអន្តរជាតិ ​ការអង្កេត ​និងការពិគ្រោះយោបល់​ រវាងអាជ្ញា​ធរជាតិអប្សរា ​ក្រសួងទេសចរណ៍ ​និងអង្គកា​រយូណេស្កូ ​ក៏ដូចជាតំណាង​មកពីឧស្សាហ៍កម្ម​ទេសចរណ៍ ​ភ្ញៀវទេសចរជាតិនិង​អន្តរជាតិ ​សហគមន៍មូលដ្ឋាន ​និងព្រះសង្ឃផ​ងដែរ​។

អាជ្ញាធរអប្សរា ​បានពន្យល់ថា ​«ក្រមប្រតិ​បត្តិអង្គរ» គឺជាសេចក្តីណែ​នាំដល់ភ្ញៀវទេសចរ​ ដែលមកទ​ស្សនារមណីយដ្ឋាន​អង្គរឲ្យ ​យល់ពីគុណតម្លៃ​នៃតំបន់អង្គរ​ គោរពនិង​ប្រកាន់នូវអា​កប្បកិរិយាសមរម្យ ​ក្នុងអំឡុងពេល​ទស្សនាប្រាសាទ ​ដើម្បីរួមចំណែក​ក្នុងការកាត់ប​ន្ថយផលប៉ះពាល់​អវិជ្ជមាន​មកលើអង្គរ ​(ប្រា​សាទ វប្បធម៌ និងបរិស្ថាន) ​​និងទទួលប​ាននូវបទពិស​ោធន៍ទស​្សនាដ៏ល្​អប្រសើរ។ «ក្រមប្រតិបត្តិអង្គរ» មិនមែនជាច្បាប់​ដែលមាន​លក្ខណៈបង្ខិ​តបង្ខំនោះទេ។​ ផ្ទុយទៅវិញ​ «ក្រមប្រតិបត្តិអង្គរ​» មានលក្ខណៈជា​ការអប់រំ​ដល់ភ្ញៀវ​ទេសចរជាតិ​ និងអន្តរជាតិ​ ដោយជំរុញលើ​កទឹកចិត្ត​ឲ្យភ្ញៀវទេសចរណ៏យល់​ និងចៀសវាង​នូវរាល់ទង្វើមិន​គួរគប្បី ​ដែលមិនគោរព​ទៅដល់ទី​សក្ការបូជា​ និងវប្បធម៌ខ្មែរដូចជា៖ ​ការស្លៀកពាក់​ស៊ិចស៊ី ​ការប៉ះចម្លាក់ឬធ្វើ​ឲ្យខូចខាត​ថ្មប្រាសាទ​ ការរំខានដល់ភា​ពស្ងប់ស្ងាត់​នៃទីសក្ការបូជា​ ការចូលទី​តាំងដែលហាមឃាត់ ​ឬប្រឈម​នឹងគ្រោះថ្នាក់​ ការពិសាបារី​ និងចោល​សំរាមពាសវាល​ពាសកាល ​ការឲ្យថវិកា​ឬស្ករគ្រាប់​ដល់ក្មេង​ៗ និងកា​រប៉ះពាល់ព្រះ​សង្ឃ។
អាជ្ញាធ​រអប្សរា ​ក៏បានរំលឹក​ផងដែរថា​ នៅក្នុងសម័យ​ប្រជុំបច្ចេកទេស ​ICC Angkor លើកទី២៤ ​នាខែមិថុនា​ឆ្នាំ២០១៥ ​កន្លង ទៅនេះ ​អ្នកជំនាញ​អាដហុក ​បានគាំទ្រ ​និងធ្វើការកោត​សសើរចំពោះ​អាជ្ញាធរជាតិអប្សរា​ ដែលបានសិក្សា ​និងរៀប​ចំឲ្យមាន ​«ក្រមប្រតិ​បត្តិអង្គរ​» ដោយជំរុញ​ឲ្យអាជ្ញាធរជាតិ​អប្សរា ​អនុវត្តក្រមប្រតិបត្តិនេះឲ្យ​បានឆាប់រហ័ស។​ លើសពីនេះ ​«ក្រមប្រតិបត្តិអង្គរ​» ក៏ទទួលបា​ននូវការសាទ​រយ៉ាងខ្លាំងផង​ដែរពីសំណាក់​វិស័យឯកជន​ ទីភ្នាក់ងារ​ទេសចរណ៍ ​សមាគម​មគ្គុទ្ទេសទេសចរណ៍ ​ផ្នែកពាក់ព័ន្ធ​ដែលកំពុងបំពេញ​ការងារនៅក្នុង​តំបន់អង្គរ​ ព្រះសង្ឃ ​សារធារណ​ជនទូទៅ អា​ជ្ញាធរមូលដ្ឋាន​ក្នុងតំបន់អង្គរ​ និងស្រទាប់យុវជន​។

អាជ្ញាធរជាតិ​អប្សរានឹង​ធ្វើការផ្សព្វផ្សាយ​និងអនុវត្ត​ «ក្រមប្រតិបត្តិអង្គ​រ» នាពេលឆាប់​ខាងមុខ​ ដោយសហការជាមួយ​គ្រប់ផ្នែកពាក់ព័ន្ធរួម​ទាំងផ្នែកឯកជន​ និងស្ថាប័ន​ពាក់ព័ន្ធ។ ​អាជ្ញាធរជាតិ​អប្សរាសង្ឃឹម ​និងជឿជាក់យ៉ាងមុ​តមាំថា ​ភ្ញៀវទេសចរជាតិ ​និងអន្តរជាតិ ​រួមទាំងអ្នកពាក់ព័ន្ធ​ទាំងអស់ ​នឹងចូលរួមគោរព​និងអនុវត្តតាម «ក្រម​ប្រតិបត្តិអង្គរ​» យ៉ាងខ្ជាប់ខ្ជួន ​ដើម្បីរួមចំណែក​ថែរក្សា តំបន់​អង្គរដែលដួង​ព្រលឹងរបស់ជាតិខ្មែរ​ និងជាសម្បត្តិ​របស់មនុស្សជាតិ៕​