Thursday, February 02, 2017

នយោបាយស្រុកខ្មែរ៖ រឿងរបស់មន្ត្រីគណបក្សសាងគ្រោះឱ្យជាតិ!

– សម រង្ស៊ី អាងមានប៉ាស្ព័របារាំង ចេះនិយាយមួលបង្កាច់គេឯង ដោយគ្មានការទទួលខុសត្រូវ ដើម្បីមហិច្ឆតាយកឈ្នះបានអំណាច។ ដល់មានបញ្ហាចំពោះផ្លូវច្បាប់ អាងបិតសាប៊ូគូថរត់ចោលស្រុកប្រូច សំងំដើរបរិហារកេរ្តិ៍ជាតិឯងយ៉ាងរំភើយ អាណាជាប់គុកជាប់ទៅ ឱ្យតែអញរួចខ្លួន ។
– ឯឧ កឹម សុខា មានស្នេហាលួចលាក់ដោយខ្លួនឯង ដល់បែកធ្លាយ បែរជាចោទអ្នកដទៃរៀបចំសេណារីយោឱ្យខ្លួនខូច ។
–  ហុង សុខហួរ មានឧបាយកលពិសពុល និយាយមួលបង្កាច់គណបក្សប្រជាជនកម្ពុជា ថាចុះហត្ថលេខារំលាយខ្សែបន្ទាត់ព្រំដែនកម្ពុជា វៀតណាម ផ្ទុយពីការពិតទាំងស្រុង ។
– អ៊ុ សំអាន  និយាយប្រមាថថា រាជរដ្ឋាភិបាលកម្ពុជាប្រើប្រាស់ផែនទីក្លែងក្លាយ ដែលផែនទីនេះ មានការអនុម័តពីរដ្ឋសភា ព្រឹទ្ធសភា និងមានព្រះរាជក្រមរបស់ព្រះមហាក្សត្រប្រកាសឱ្យប្រើប្រាស់ ចំណែក ផែនទីដែលខ្លួនទិញជាឯកជន ថាត្រឹមត្រូវទៅវិញ ។
– ថាក់ ទ្បានី នៅមិននៅ និយាយចោទថា សម្តេចតេជោ ហ៊ុន សែន សម្លាប់បណ្ឌិត កែម ទ្បី ដោយទទឹងទិសតែម្តង ហើយអាងរត់គេចខ្លួនយ៉ាងរំភើយ ។
– មន្ត្រី NGOs និងអគ្គលេខារង គ.ជ.ប អាងអួតថា ខ្លួនអព្យាក្រឹត្យ តែធ្វើការមិនអព្យាក្រឹត្យ នាំគ្នាឃុបឃិតចង់ជម្លៀសបំបាត់ភស្ដុតាងជាសាក្សី ជួយយិតយោង ឯឧ កឹម សុខា រឿងអាស្រូវផ្លូវភេទ ត្រូវតុលាការរកឃើញកំហុស កុនខ្លួនរហូតសព្វថ្ងៃ ហើយចោទរាជរដ្ឋាភិបាលគាបសង្កត់ តាមពិតគាបសង្កត់ខ្លួនឯងសោះ ។
–  តំណាងរាស្ត្រ ៥៥រូប មិនគោរពច្បាប់រដ្ឋធម្មនុញ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា មិនព្រមចូលប្រជុំដំបូងនៃរដ្ឋសភា តាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រ ហើយបែរជាទៅប្រជុំតាមឯកចិត្តខ្លួន នៅឯខេត្តសៀមរាបផ្ទុយពីរដ្ឋធម្មនុញ្ញថា ឱ្យប្រជុំនៅវិមានរដ្ឋសភា ។
–  តំណាងរាស្ត្រ ៥៥ រូប ធ្វើពហិកាមិនចូលប្រជុំតាមការកោះអញ្ជើញរបស់សម្តេចប្រធានរដ្ឋសភា ដោយនិយាយយកលេសថា របៀបវារៈមិនសំខាន់ ។
– តំណាងរាស្ត្រគណបក្សសាងគ្រោះឱ្យជាតិ មានចរិតអនាធិបតេយ្យ ចង់ចូល ឬមិនចូលប្រជុំ តាមអំពើចិត្ត មិនគិតគោរពវិន័យអ្វីសោះ ។
–  សមាជិកសាងគ្រោះឱ្យជាតិ និយាយគ្មានការទទួលខុសត្រូវ ចោទគេឯងថាជាយួន ក្នុងបញ្ជីបោះឆ្នោត ដោយគ្មានមូលដ្ឋាន ទាមទារឱ្យពលរដ្ឋខ្មែរ ដែលខ្លួនចោទថាយួនទៅរកព្រះរាជក្រឹត្យចូលសញ្ជាតិមកបង្ហាញ ។
– សាងគ្រោះឱ្យជាតិ និយាយហើយនិយាយទៀតថា គណបក្សប្រជាជនកម្ពុជា ជាអាយ៉ងយួន ធ្វើការបម្រើយួន ដែលក្នុងគ្រប់កាលៈទេសៈ គណបក្សប្រជាជនកម្ពុជាតែងតែធ្វើការបម្រើប្រជាជនកម្ពុជា បម្រើជាតិកម្ពុជា ។
ទាំងអស់ខាងលើនេះ គ្រាន់តែត្រួសៗប៉ុណ្ណោះ មិនអាចរៀបរាប់អស់នូវទង្វើ ខុសច្បាប់ និងល្មើសច្បាប់របស់មេដឹកនាំ និងសមាជិកសមាជិកាមួយចំនួនរបស់គណបក្សសាងគ្រោះឱ្យជាតិទេ ។នៅមានបញ្ហាច្រើនទៀត បើយកកំហុសទាំងអស់មកអនុវត្តតាមច្បាប់នោះ មេដឹកនាំសាងគ្រោះឱ្យជាតិអាចនឹងជាប់ពិរុទ្ធគ្មានរួចមួយណាទេ ។ បញ្ហាទាំងអម្បាលម៉ាន គឺកើតឡើង តែមកពីអំពើប្រព្រឹត្តរំលោភច្បាប់ ល្មើសច្បាប់ រំលោភសីលធម៌នយោបាយរបស់គណបក្សសាងគ្រោះឱ្យជាតិ តែប៉ុណ្ណោះ មិនមានការគាបសង្កត់ណាមួយពីគណបក្សប្រជាជនកម្ពុជា និងពីរាជរដ្ឋាភិបាលកម្ពុជាឡើយ។
រាល់ការចោទប្រកាន់ទាំងទ្បាយដែលគ្មានមូលដ្ឋានច្បាប់ មិនអាចទទួលយកបានជាដាច់ខាត ហើយអ្នកប្រព្រឹត្តល្មើសច្បាប់ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ៕