Tuesday, December 31, 2013
ទស្សនៈ តើសម្ព័ន្ធកំណែទម្រង់បោះឆ្នោតជាអ្វី?
បន្ទាប់ពីការប្រឹងប្រែងរបស់ខ្លួនអស់រយៈពេលជាច្រើនសប្ដាហ៍មក
នៅខែធ្នូ ២០១៣ នេះ មានអង្គការថ្មីមួយ
បានចេញផ្សាយនូវរបាយការណ៍ស្ដីពីការបោះឆ្នោតសាកល ថ្ងៃទី ២៨ កក្កដា ឆ្នាំ២០១៣។
អង្គការថ្មីនេះ ឈ្មោះថា “សម្ព័ន្ធកំណែទម្រង់បោះឆ្នោតដែលហៅកាត់ថា ERA” ។ អង្គការនេះ ហាក់ដូចជាមានអាថ៌កំបាំង
ជាអង្គការស្រមោល ព្រោះក្រុមនេះពុំមានគេហរទំព័រផ្ទាល់ទេ។
ព្រោះថា ក្រៅពីរបាយការណ៍នេះ ខ្ញុំមិនអាចស្រាវជ្រាវរកឃើញពីប្រវត្តិរបស់អង្គការនេះឡើយ។
ក្រៅពីនេះ គេបានឃើញនៅលើក្របរបាយការណ៍របស់ ERA មានបង្ហាញរូបអត្ត សញ្ញាណរបស់អង្គការ NGO ចំនួន ២០ ។
ក្នុងចំណោមនោះ មានអង្គការចំនួន ៨ ត្រូវគេហៅថា “អង្គការរួមវិភាគទាន” រីឯអង្គការចំនួន
១២ទៀត ហៅថា “អង្គការគាំទ្រពីក្រោយ”។ បញ្ហានេះ បានធ្វើឲ្យយើងឆ្ងល់ ពីព្រោះមានចម្លើយតិចតួចពេក។
“អង្គការចូលរួមវិភាគទាន”
និង “អង្គការគាំទ្រពីក្រោយ” ជាអង្គការទាំង ២០ ដែល ពាក់ព័ន្ធជាមួយនឹងអង្គការថ្មី ERA
មានពាក់ព័ន្ធតឹ្រមតែធ្វើរបាយការណ៍ប៉ុណ្ណោះឬ? បើក្រុម ទាំងពីរ ដែលជាសមាជិក ERA មានការទទួលខុសត្រូវរួមគ្នាចំពោះរបាយការណ៍របស់ ERA សួរថា តើមានសកម្មភាពផ្សេងទៀតឬទេ? តើ “អង្គការចូលរួមវិភាគទាន” មានភារកិច្ចទទួល ខុសត្រូវរួមគ្នាយ៉ាងដូចម្ដេច
ទៅនឹង “អង្គការគាំទ្រពីក្រោយនោះ ឬយ៉ាងណា?”
ម៉្យាងទៀត ប្រសិនបើ
“អង្គការរួមវិភាគទាន”
និង “អង្គការគាំទ្រពីក្រោយ” សំដៅទំនាក់ ទំនង តែលើរបាយការណ៍នោះ គឺមិនបង្ហាញថា
ERA ជាអង្គការពិតប្រាកដទេឬអ្វី? ប៉ុន្តែគ្រាន់តែជាឈ្មោះប្រឌិតឡើងដើម្បីបង្ហាញថា របាយការណ៍នេះរៀបចំឡើងដោយអង្គការមួយធំដុំ
មានអំណាចជាង អង្គការ NGOs
ដទៃទៀតប៉ុណ្ណោះ តើពិតមែនទេ?
សំណួរមួយទៀត គឺថាតើ
ERA ជាអង្គការខ្មែរ ឬជាអង្គការបរទេស? ព្រោះថា អង្គការទាំង ២០ ស្ទើរតែទាំងអស់ជាអង្គការខ្មែរ តែតួនាទីសំខាន់របស់ពួកគេហាក់ដូចជាក្រុមមួយ
ដែលបង្កើត ឡើង និងផ្តល់ថវិកាដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកឈ្មោះ “វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI)”។ ក្នុងចំណោម
“អង្គការរួមវិភាគទាន” ចំនួន ៧ ដែលបានចុះក្នុងរបាយការណ៍នេះ។ មានអង្គការចំនួនពីរមិនបានបញ្ជាក់ ពីថវិការបស់ខ្លួនចំណាយសម្រាប់
“កម្មវិធីបោះឆ្នោត” នោះទេ អង្គការចំនួនពីរបានបញ្ជាក់ថាខ្លួនបាន ទទួលថវិកាពី NDI និង USAID អង្គការមួយទៀតបានទទួល ថវិកាពីសហភាពអឺរ៉ុប អង្គការមួយទៀតបាន ទទួលថវិកាពីសហភាពអឺរ៉ុប
និងមូលនិធិរបស់មហាសេដ្ឋីឈ្មួញរូបិយប័ណ្ណឈ្មោះ George
Soros រីឯកម្មវិធី កែប្រែពិភពលោកក្នុងនាម George
Soros ហើយអង្គការមួយទៀតទទួលថវិកាពីអង្គការ
NGOs មួយចំនួន ដែលប្រភពនេះខ្ញុំមិនបាន តាមដានទេ។
ដូច្នេះ វាទំនងថា
“អង្គការរួមវិភាគទាន” របស់ ERA ដូចជាមិនបានចូលរួមវិភាគទានច្រើន
ជាងរដ្ឋាភិបាលសហរដ្ឋអាមេរិក
និងបណ្តារដ្ឋាភិបាលនៅអឺរ៉ុបនោះទេ។ ចំណែក “ការបោះពុម្ពរបាយការណ៍នោះ គឺ USAID ជាអ្នកឧបត្ថម្ភ នេះបើយោងតាមក្របខាងមុខ ហើយត្រឹមតែការជួយបោះពុម្ពប៉ុណ្ណោះទេ។
ឥទ្ធិពលគ្របដណ្តប់របស់ទីភ្នាក់ងារបរទេស ត្រូវបានឆ្លុះបញ្ចាំងឲ្យឃើញនូវការរៀបចំឡើង
ឲ្យមានការចេញផ្សាយរបាយការណ៍របស់ ERA
។ ជាក់ស្តែង អត្ថបទមួយដែលផ្សាយបំផ្លើសនៅ ក្នុងកាសែត Cambodia
Daily ចុះថ្ងៃទី
២៩ ខែតុលា បានផ្អែកទាំងស្រុងលើការអត្ថាធិប្បាយ និងការ ដកស្រង់សំដីពីរបាយការណ៍នេះ ដោយអ្នកស្រី Laura Thornton នាយិកា NDI នៅក្នុងស្រុក។
របាយការណ៍នេះ
“នឹងផ្តោតលើការមិនសប្បាយចិត្តមួយចំនួនលើលទ្ធផលបោះឆ្នោត
ហើយ ពិតជាបង្កើតឲ្យមានការទាមទារនៅថ្នាក់មូលដ្ឋានឲ្យមានការកែទម្រង់”
នេះជាការនិយាយ របស់អ្នកស្រី Thornton នៅក្នុង Daily ។
អ្នកស្រីបានបន្តថា “តាមទស្សនៈរបស់យើង យើងកំពុង និយាយអំពីការផ្លាស់ប្តូរទាំងស្រុងមួយ
គឺការសរសេរច្បាប់បោះឆ្នោតឡើងវិញ និងការផ្លាស់ប្តូរ គ.ជ.ប (គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត)។
វាហាក់ដូចជាមិនមានអ្វីកើតឡើងចំពោះអ្នកស្រី Thornton និង កាសែត Cambodia Daily ថា មានអ្វីមិនសមស្របចំពោះអង្គការ
ដែលគ្មានការបោះឆ្នោតជ្រើសតាំងទទួលថវិកា និងការ ណែនាំពីទីភ្នាក់ងារបរទេស ដែលប៉ុនប៉ង
“បង្កើតឲ្យមានការទាមទារថ្នាក់មូលដ្ឋាន” ឲ្យមានផ្លាស់ប្តូរនីតិវិធីបោះឆ្នោត និងសរសេរច្បាប់បោះឆ្នោតរបស់ប្រទេសឡើងវិញ។
ពិតណាស់ បើពិនិត្យលើ ឥរិយាបថនេះ វាជាការគួរ ឲ្យភ្ញាក់ផ្អើលដែលថា ERA មើលឃើញពីតំរូវការសំរាប់ប្រជាជនកម្ពុជា ក្នុងការបោះឆ្នោត។ ប្រហែលជា NDI មិនទាន់បានពន្យល់ដល់ “អ្នករួមចំណែក” នៅក្នុងស្រុក នូវអ្វី ដែលខ្លួនបានពន្យល់ដល់ពួកស្តាំនិយម
ដែលខ្លួនបានផ្តល់ថវិកា និងលើកទឹកចិត្តឲ្យមានរដ្ឋប្រហារ ប្រឆាំងនឹងប្រធានាធិបតីជាប់
ឆ្នោតនៅប្រទេស Venezuela ក្នុងឆ្នាំ ២០០២ នៅឡើយទេ។
ពាក្យសំំដីខាងលើផ្តល់នូវបរិបទខ្លះដល់របាយការណ៍របស់
ERA ដែលអំពាវនាវម្តង ហើយម្តងទៀត
ឲ្យមានការគ្រប់គ្រងលើទិដ្ឋភាពផ្សេងៗនៃការបោះឆ្នោតនៅកម្ពុជា ដោយអង្គការ “ឯករាជ្យ” ឬ
“មិនលំអៀង” ឧទាហរណ៍ដូចជា “កំណែទម្រង់ត្រូវផ្តោតសំខាន់លើការបង្កើតគណៈ កម្មាធិការគ្រប់គ្រងការបោះឆ្នោតឯករាជ្យ
មិនប្រកាន់គណបក្ស មានតម្លាភាព និងមានគណនេយ្យ ភាពពិតប្រាកដមួយ។”
“រដ្ឋាភិបាលគួរតែពិចារណាបង្កើតអាជ្ញាធរផ្សព្វផ្សាយឯករាជ្យមិនលំអៀង ខាងនយោបាយ...។”
“អ្នក សង្កេតការណ៍ឯករាជ្យបានផ្តល់អនុសាសន៍ដូចខាងក្រោម...” ។
អ្វីដែលបង្ហាញច្បាស់ក្នុងរបាយការណ៍នេះ គឺពាក្យដោយ “ឯករាជ្យ” អង្គការមិនមែនរដ្ឋា ភិបាល ទាំងនេះចង់សំដៅលើខ្លួនឯង
និងសម្ព័ន្ធមិត្តបរទេសរបស់ខ្លួន ពោលគឺ “របាយការណ៍ នេះបានចងក្រងដោយផ្អែកលើការស្រាវជ្រាវដែលធ្វើឡើងដោយអង្គការឯករាជ្យផ្សេងៗ [ហៅថា “អង្គការរួមវិភាគទាន”] ...” “...ការផ្សព្វផ្សាយឯករាជ្យរបស់ស្ថានីយ៏វិទ្យុសំឡេងសហរដ្ឋអាមរិក
(VOA) និង វិទ្យុអាស៊ីសេរី (RFA) ...” “គ្មានអង្គការ NGOs ឯករាជ្យ ណាមួយត្រូវបានអនុញ្ញាត ធ្វើជាសាក្សី” ក្នុងការស៊ើបអង្កេតផ្ទៃក្នុងរបស់ គ.ជ.ប.។”
“កំណែទម្រង់បន្ថែមទៀតត្រូវធ្វើលើ រចនាសម្ព័ន្ធ ដំណើការ និងសមាជិកភាព គ.ជ.ប.
រួមមាន ការបង្កើតគណៈកម្មាធិការជ្រើសរើស ឯករាជ្យមួយ ដែលមានតំណាងមកពីវិស័យផ្សេងៗ (ដូចជា ក្រុម បណ្ឌិតសភា
អង្គការមិនមែន រដ្ឋាភិបាល [គួរឲ្យភ្ញាក់ផ្អើល!] អង្គការច្បាប់...
។ល។) “
ទំនុកចិត្តរបស់អង្គការមិនមែនរដ្ឋាភិបាល ដែលថាកម្ពុជាជាទីតាំងល្អប្រសើរ ប្រសិនបើ ពួកគេនៅទទួលខុសត្រូវគ្រប់គ្រង
គឺត្រូវបានប្រៀបធៀបដោយសមហេតុផលជាមួយការមិនជឿទុកចិត្តរបស់
ខ្លួនចំពោះអ្នកជាប់ឆ្នោតកាន់មុខតំណែង (ទីបំផុតគ្មានប្រធានអង្គការ NGOs ណា ម្នាក់ ត្រូវបានជ្រើសរើសដោយការបោះឆ្នោតពីសាធារណជននោះទេ)។
ដូច្នេះ អ្នកនិពន្ធរបស់ អង្គការ NGOs ពិតជាប្រមាថ មើលងាយដល់ក្រុមប្រឹក្សាឃុំ ពីព្រោះក្រុមប្រឹក្សានេះត្រូវបាន ជ្រើសរើសតាមរយៈការបោះឆ្នោត។
ពួក NGOs នេះ តែងតែលើកឡើងអំពីក្រុមប្រឹក្សាឃុំ
ភ្ជាប់ ជាមួយការរិះគន់ថា
ដោយជ្រើសរើសតាមរយៈការ បោះឆ្នោតក្រុមប្រឹក្សាឃុំគឺ “មាននិន្នាការ ប្រកាន់គណបក្ស” ដូច្នេះអាចនឹងមានការលំអៀង
“គណៈកម្មា-ធិការមូលដ្ឋានមួយមិនលំអៀង
មានវិជ្ជាជីវៈដោយជ្រើសរើសគ្មានការបោះឆ្នោត គួរត្រូវបានជ្រើសតាំង
ឬបង្កើតឡើងឲ្យចុះបញ្ជី ឈ្មោះអ្នកបោះឆ្នោត
ដោយលុបចោលការទទួលខុសត្រូវនេះពីក្រុមប្រឹក្សាឃុំ ដែលបានជាប់ឆ្នោត
និងប្រកាន់គណបក្ស។”
ជាការពិតណាស់ សមាសភាពលំអៀង គឺជាលទ្ធផលធម្មតាចេញពីការបោះឆ្នោតសំរាប់
ស្ថាប័ន នៅក្នុងប្រទេសដែលមានសិទ្ធិស្របច្បាប់ក្នុងការបង្កើតគណបក្សនយោបាយ ពោលគឺ
ប្រជាជនបោះឆ្នោតជ្រើសរើសសមាជិកបក្សរបស់ខ្លួន។ មើលទៅ ERA នឹងឈានទៅកាន់ប្រភព
នៃបញ្ហានេះ ហើយគាំទ្រការដកហូតអំណាចពីរដ្ឋសភាក្នុងការអនុម័តច្បាប់ ព្រោះពិតណាស់ សមាជិកសភា
គឺមកពីគណបក្សនយោបាយ។ បន្ទាប់មក អំណាចរដ្ឋសភាអាចនឹងផ្ទេរទៅឲ្យ ស្ថាប័នជាតិមួយដែលមិនលំអៀង មានវិជ្ជាជីវៈ គ្មានការបោះឆ្នោតជ្រើសរើស
ហើយជ្រើសតាំង ដោយ “អង្គការរួមវិភាគទាន” និង“អង្គការគាំទ្រពីក្រោយ” របស់ ERA ចេញពីក្នុងចំណោម ប្រធានប្រតិបត្តិរបស់ខ្លួនផ្ទាល់៕
[ខ្ញុំមានបំណងសរសេរអត្ថបទមួយទៀតនិយាយអំពីការតវ៉ា និងអនុសាសន៍ជាក់លាក់មួយ ចំនួនទៀតនៅក្នុងរបាយការណ៍របស់ ERA] ។
By
Allen Myers
បទអត្ថាធិប្បាយ៖ ច្បាប់ និងសេចក្តីថ្លៃថ្នូរគ្មានដក់ក្នុងខួរក្បាលមេបក្សប្រឆាំងទេ
អត្ថបទ៖ តែ វួចណយ
អស់រយៈពេលប្រមាណ៣
ខែកន្លងផុតទៅហើយ ក្រោយពីការប្រកាសលទ្ធផលនៃការបោះឆ្នោតសំរាប់អាណត្តិទី៥
គណបក្សប្រឆាំងបានបង្កើតបញ្ហាកាន់តែធំៗឡើង បន្ទាប់ពីបក្សរបស់ខ្លួនបានចាញ់ឆ្នោតកាលពីថ្ងៃទី
២៨ ខែកក្កដា ឆ្នាំ២០១៣ទៅនេះ។
សភាពការណ៍នយោបាយនៅកម្ពុជា
ជារឿងមួយដោយឡែកពីសភាពការណ៍នៃបណ្តាប្រទេសផ្សេងៗលើសកលលោក។ កូនខ្មែរបាន
ឆ្លងកាត់សង្រ្គាមរ៉ាំរ៉ៃ ខ្មែរបែកបាក់គ្នា បាត់បង់ទឹកដី ប្រជាជនរស់នៅទាំងភ័យខ្លាច
ពុំមានលំនឹងក្នុងដំណើរជីវិតជាច្រើនសតវត្សរ៍មកហើយ។
ទើបតែជាងពីរទសវត្សរ៍ចុងក្រោយនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយកក្តិបណ្ឌិតរបស់
ថ្នាក់ដឹកនាំកំពូលៗមាន សម្តេចតេជោ ហ៊ុន សែន ជាដើម ទើបសង្គមខ្មែរបានងើបផុតពីគ្រោះមហន្តរាយប្រល័យពូជសាសន៍ដ៏សែនជូរចត់ បាន
និងកំពុងរស់ក្នុងសន្តិភាព អភិវឌ្ឍន៍ មានមុខមានមាត់
និងសិទ្ធិសេរីភាពស្មើនឹងសហគមន៍អន្តរជាតិ។
គួរឱ្យសោកស្តាយមេបក្សសង្រ្គោះជាតិ
មានមហិច្ឆតានយោបាយ ដោយពុំគោរពសុឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ដែលចង់បានសន្តិភាព។
តាមការពិតមេគណបក្សនយោបាយសង្រ្គោះជាតិមិនទទួលស្គាល់លទ្ធផលបោះឆ្នោត
តាំងពីមុនពេលបោះឆ្នោត ក៏ប៉ុន្តែគណបក្សនយោបាយនេះ ចូលបានរួមចុះឈ្មោះប្រកួតប្រជែងបោះឆ្នោតជាមួយគណបក្សនយោបាយទាំង៨
ក្នុងគោលដៅសន្សំលេសនយោបាយ បើទោះបីគណបក្សនយោបាយនេះ បានទទួល ៥៥ កៅអីនៅរដ្ឋសភាជាតិ
ដែលមានគណៈកម្មការរៀបចំការបោះឆ្នោត ធ្វើជាអាជ្ញាកណ្តាលប្រកួតលើសង្វៀនប្រជាធិបតេយ្យពហុបក្សយ៉ាងណាក៏ដោយ។
ថ្ងៃ២៨ កក្កដា ២០១៣ ជាថ្ងៃប្រវត្តិសាស្រ្តដែលប្រជាជនកម្ពុជាបានលះបង់ពេលវេលាពេញមួយថ្ងៃចូលរួមបោះឆ្នោត
ដើម្បីជ្រើសរើសតំណាងដែលខ្លួនពេញចិត្ត អាចទុកចិត្តអាចការពារផលប្រយោជន៍ខ្លួនបាន
ហើយជាពិសេស គឺយកប្រយោជន៍ជាតិជាធំ។ ប៉ុន្តែទីបំផុតគណបក្ស
សង្រ្គោះជាតិនេះស្រាប់តែ “ឡាំប៉ា” ធ្វើពហិការមិនចូលរួមប្រជុំសភា
តាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រ និងមិនបានធ្វើការបំរើសុឆន្ទៈរាស្រ្ត
តាមអ្វីដែលគណបក្សនេះបានសន្យា មិនតែប៉ុណ្ណោះថែមទាំងស្រែកក្តែងៗ ដៀលត្មះថាជា
“សភាមិនគ្រប់ទឹក” ។
ថ្នាក់ដឹកនាំគណបក្សនយោបាយទាំងពីរ
គណបក្សប្រជាជន និងគណបក្សសង្រ្គោះជាតិ បានជួបចរចាគ្នាម្តងជាពីរដង
ដើម្បីព្យាយាមរកចំណុចរួម និងឯកភាពគ្នា
បានសន្យាគោរពសេចក្តីថ្លែងការណ៍រួមថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ ថា នឹងបន្តការចរចាទៅថ្ងៃមុខទៀត
ប៉ុន្តែផ្ទុយទៅវិញ
គណបក្សសង្រ្គោះជាតិប្តេជ្ញាឈប់ចរចាជាមួយគណបក្សប្រជាជនកម្ពុជាទៀត ហើយបន្តធ្វើបាតុកម្មរៀងរាល់ថ្ងៃ
ប្រមូលផ្តុំជាសាធារណៈរៀងរាល់ថ្ងៃអាទិត្យ និងដង្ហែក្បួន បិទផ្លូវ។ ម្តងទាមទារនេះ ម្តងទាមទារនោះ ពុំមានគោលដៅច្បាស់លាស់
ដែលធ្វើឲ្យមានភាពរញ៉េរញ៉ៃ ខូចសណ្តាប់ធ្នាប់សង្គម
ហើយនាំឲ្យប៉ះពាល់ដល់កិត្តិយសមុខមាត់ប្រទេសជាតិ។
នៅពេលថ្មីៗនេះ គណបក្សប្រឆាំងបានទាមទារឲ្យនាយករដ្ឋមន្រ្តីចុះចេញពីដំណែង
និងទាមទារឲ្យបោះឆ្នោតឡើងវិញ។ បើមេគណបក្សទាំងនេះ មិនស្គាល់ច្បាប់រដ្ឋធម្មនុញ្ញប្រទេសខ្លួនឯងផងសួរថា
តើមេបក្សដ៏ល្ងីល្ងើទាំងនេះអាចដឹកនាំប្រទេសជាតិបាន ឬទេ? មេបក្សសង្រ្គោះជាតិត្រូវគោរពច្បាប់របស់កម្ពុជាក្នុងនាមជាប្រទេសនីតិរដ្ឋ។
ប្រទេសនីមួយៗលើសកលលោក គេមានច្បាប់សម្រាប់ប្រទេសរបស់គេ
ហេតុនេះហើយនយោបាយរបស់កម្ពុជាត្រូវកម្ពុជាដោះស្រាយតាមបែបបទលំនាំរបស់កម្ពុជា
មិនអាចធ្វើត្រាប់ ឬចម្លងតាមប្រទេសណាមួយឡើយ។
មេដឹកនាំគណបក្សសង្រ្គោះជាតិត្រូវយល់ឲ្យច្បាស់ថា
“ខ្មែរ គឺមិនបំពេញចិត្តបរទេសទេ ខ្មែរត្រូវធ្វើអ្វីៗ ដើម្បីខ្មែរ
មិនមែនធ្វើអ្វីៗ ដើម្បីបរទេសឡើយ” ។
មេបក្សសង្រ្គោះជាតិមានសិទ្ធិ
អាចប្រើប្រាស់សិទ្ធិរបស់ខ្លួនគ្រប់ពេល គ្រប់ទីកន្លែង គ្រប់កាលៈទេសៈ
ក៏ប៉ុន្តែការប្រើប្រាស់សិទ្ធិនេះ មិនអាចប៉ះពាល់ និងរំលោភលើសិទ្ធិអ្នកដទៃឡើយ។
ម៉្យាងវិញទៀត សូមបងប្អូនចូលរួមធ្វើបាតុកម្មគួរពិចារណាឡើងវិញ
បងប្អូនមកពីជនបទត្រូវធ្វើដំណើរវែងឆ្ងាយ វេចបាយ ទឹក ដេកហាលភ្លៀង ហាលខ្យល់ រងារ
មូស សត្វល្អិតខាំទិច ខ្វះអនាម័យ ប៉ះពាល់សុខភាព ហើយរដូវនេះជារដូវប្រមូលកសិផល ដូច្នេះ
សូមបងប្អូនបាតុករទាំងឡាយ
កុំជឿពាក្យសន្យាសំដីបោកប្រាស់របស់ពួកមេបក្សសង្រ្គោះជាតិទាំងនេះអី
ពីព្រោះ មេបក្សសង្រ្គោះជាតិ គេដេកស្រួល ស៊ីឆ្ងាញ់
ដើម្បីសន្សំកម្លាំងសែ្រកក្តែងៗ បង្កភាពចលាចលសង្គម និងរុញឲ្យបាតុករតស៊ូមតិ
ដើម្បីតែបំរើអំណាចរបស់ពួកគេគេតែប៉ុណ្ណោះ។
អត្ថបទ៖ តែ វួចណយ
Subscribe to:
Posts (Atom)