អត្ថបទ៖ តែ វួចណយ
អស់រយៈពេលប្រមាណ៣
ខែកន្លងផុតទៅហើយ ក្រោយពីការប្រកាសលទ្ធផលនៃការបោះឆ្នោតសំរាប់អាណត្តិទី៥
គណបក្សប្រឆាំងបានបង្កើតបញ្ហាកាន់តែធំៗឡើង បន្ទាប់ពីបក្សរបស់ខ្លួនបានចាញ់ឆ្នោតកាលពីថ្ងៃទី
២៨ ខែកក្កដា ឆ្នាំ២០១៣ទៅនេះ។
សភាពការណ៍នយោបាយនៅកម្ពុជា
ជារឿងមួយដោយឡែកពីសភាពការណ៍នៃបណ្តាប្រទេសផ្សេងៗលើសកលលោក។ កូនខ្មែរបាន
ឆ្លងកាត់សង្រ្គាមរ៉ាំរ៉ៃ ខ្មែរបែកបាក់គ្នា បាត់បង់ទឹកដី ប្រជាជនរស់នៅទាំងភ័យខ្លាច
ពុំមានលំនឹងក្នុងដំណើរជីវិតជាច្រើនសតវត្សរ៍មកហើយ។
ទើបតែជាងពីរទសវត្សរ៍ចុងក្រោយនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយកក្តិបណ្ឌិតរបស់
ថ្នាក់ដឹកនាំកំពូលៗមាន សម្តេចតេជោ ហ៊ុន សែន ជាដើម ទើបសង្គមខ្មែរបានងើបផុតពីគ្រោះមហន្តរាយប្រល័យពូជសាសន៍ដ៏សែនជូរចត់ បាន
និងកំពុងរស់ក្នុងសន្តិភាព អភិវឌ្ឍន៍ មានមុខមានមាត់
និងសិទ្ធិសេរីភាពស្មើនឹងសហគមន៍អន្តរជាតិ។
គួរឱ្យសោកស្តាយមេបក្សសង្រ្គោះជាតិ
មានមហិច្ឆតានយោបាយ ដោយពុំគោរពសុឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ដែលចង់បានសន្តិភាព។
តាមការពិតមេគណបក្សនយោបាយសង្រ្គោះជាតិមិនទទួលស្គាល់លទ្ធផលបោះឆ្នោត
តាំងពីមុនពេលបោះឆ្នោត ក៏ប៉ុន្តែគណបក្សនយោបាយនេះ ចូលបានរួមចុះឈ្មោះប្រកួតប្រជែងបោះឆ្នោតជាមួយគណបក្សនយោបាយទាំង៨
ក្នុងគោលដៅសន្សំលេសនយោបាយ បើទោះបីគណបក្សនយោបាយនេះ បានទទួល ៥៥ កៅអីនៅរដ្ឋសភាជាតិ
ដែលមានគណៈកម្មការរៀបចំការបោះឆ្នោត ធ្វើជាអាជ្ញាកណ្តាលប្រកួតលើសង្វៀនប្រជាធិបតេយ្យពហុបក្សយ៉ាងណាក៏ដោយ។
ថ្ងៃ២៨ កក្កដា ២០១៣ ជាថ្ងៃប្រវត្តិសាស្រ្តដែលប្រជាជនកម្ពុជាបានលះបង់ពេលវេលាពេញមួយថ្ងៃចូលរួមបោះឆ្នោត
ដើម្បីជ្រើសរើសតំណាងដែលខ្លួនពេញចិត្ត អាចទុកចិត្តអាចការពារផលប្រយោជន៍ខ្លួនបាន
ហើយជាពិសេស គឺយកប្រយោជន៍ជាតិជាធំ។ ប៉ុន្តែទីបំផុតគណបក្ស
សង្រ្គោះជាតិនេះស្រាប់តែ “ឡាំប៉ា” ធ្វើពហិការមិនចូលរួមប្រជុំសភា
តាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រ និងមិនបានធ្វើការបំរើសុឆន្ទៈរាស្រ្ត
តាមអ្វីដែលគណបក្សនេះបានសន្យា មិនតែប៉ុណ្ណោះថែមទាំងស្រែកក្តែងៗ ដៀលត្មះថាជា
“សភាមិនគ្រប់ទឹក” ។
ថ្នាក់ដឹកនាំគណបក្សនយោបាយទាំងពីរ
គណបក្សប្រជាជន និងគណបក្សសង្រ្គោះជាតិ បានជួបចរចាគ្នាម្តងជាពីរដង
ដើម្បីព្យាយាមរកចំណុចរួម និងឯកភាពគ្នា
បានសន្យាគោរពសេចក្តីថ្លែងការណ៍រួមថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ ថា នឹងបន្តការចរចាទៅថ្ងៃមុខទៀត
ប៉ុន្តែផ្ទុយទៅវិញ
គណបក្សសង្រ្គោះជាតិប្តេជ្ញាឈប់ចរចាជាមួយគណបក្សប្រជាជនកម្ពុជាទៀត ហើយបន្តធ្វើបាតុកម្មរៀងរាល់ថ្ងៃ
ប្រមូលផ្តុំជាសាធារណៈរៀងរាល់ថ្ងៃអាទិត្យ និងដង្ហែក្បួន បិទផ្លូវ។ ម្តងទាមទារនេះ ម្តងទាមទារនោះ ពុំមានគោលដៅច្បាស់លាស់
ដែលធ្វើឲ្យមានភាពរញ៉េរញ៉ៃ ខូចសណ្តាប់ធ្នាប់សង្គម
ហើយនាំឲ្យប៉ះពាល់ដល់កិត្តិយសមុខមាត់ប្រទេសជាតិ។
នៅពេលថ្មីៗនេះ គណបក្សប្រឆាំងបានទាមទារឲ្យនាយករដ្ឋមន្រ្តីចុះចេញពីដំណែង
និងទាមទារឲ្យបោះឆ្នោតឡើងវិញ។ បើមេគណបក្សទាំងនេះ មិនស្គាល់ច្បាប់រដ្ឋធម្មនុញ្ញប្រទេសខ្លួនឯងផងសួរថា
តើមេបក្សដ៏ល្ងីល្ងើទាំងនេះអាចដឹកនាំប្រទេសជាតិបាន ឬទេ? មេបក្សសង្រ្គោះជាតិត្រូវគោរពច្បាប់របស់កម្ពុជាក្នុងនាមជាប្រទេសនីតិរដ្ឋ។
ប្រទេសនីមួយៗលើសកលលោក គេមានច្បាប់សម្រាប់ប្រទេសរបស់គេ
ហេតុនេះហើយនយោបាយរបស់កម្ពុជាត្រូវកម្ពុជាដោះស្រាយតាមបែបបទលំនាំរបស់កម្ពុជា
មិនអាចធ្វើត្រាប់ ឬចម្លងតាមប្រទេសណាមួយឡើយ។
មេដឹកនាំគណបក្សសង្រ្គោះជាតិត្រូវយល់ឲ្យច្បាស់ថា
“ខ្មែរ គឺមិនបំពេញចិត្តបរទេសទេ ខ្មែរត្រូវធ្វើអ្វីៗ ដើម្បីខ្មែរ
មិនមែនធ្វើអ្វីៗ ដើម្បីបរទេសឡើយ” ។
មេបក្សសង្រ្គោះជាតិមានសិទ្ធិ
អាចប្រើប្រាស់សិទ្ធិរបស់ខ្លួនគ្រប់ពេល គ្រប់ទីកន្លែង គ្រប់កាលៈទេសៈ
ក៏ប៉ុន្តែការប្រើប្រាស់សិទ្ធិនេះ មិនអាចប៉ះពាល់ និងរំលោភលើសិទ្ធិអ្នកដទៃឡើយ។
ម៉្យាងវិញទៀត សូមបងប្អូនចូលរួមធ្វើបាតុកម្មគួរពិចារណាឡើងវិញ
បងប្អូនមកពីជនបទត្រូវធ្វើដំណើរវែងឆ្ងាយ វេចបាយ ទឹក ដេកហាលភ្លៀង ហាលខ្យល់ រងារ
មូស សត្វល្អិតខាំទិច ខ្វះអនាម័យ ប៉ះពាល់សុខភាព ហើយរដូវនេះជារដូវប្រមូលកសិផល ដូច្នេះ
សូមបងប្អូនបាតុករទាំងឡាយ
កុំជឿពាក្យសន្យាសំដីបោកប្រាស់របស់ពួកមេបក្សសង្រ្គោះជាតិទាំងនេះអី
ពីព្រោះ មេបក្សសង្រ្គោះជាតិ គេដេកស្រួល ស៊ីឆ្ងាញ់
ដើម្បីសន្សំកម្លាំងសែ្រកក្តែងៗ បង្កភាពចលាចលសង្គម និងរុញឲ្យបាតុករតស៊ូមតិ
ដើម្បីតែបំរើអំណាចរបស់ពួកគេគេតែប៉ុណ្ណោះ។
អត្ថបទ៖ តែ វួចណយ
No comments:
Post a Comment