Friday, February 17, 2017

ប្រមុខ​រដ្ឋាភិបាល បាន​ដាក់បំ​រាមដល់​មន្រ្តីមូលដ្ឋាន មិន​ឱ្យចូលរួមពា​ក់ព័ន្ធ​នឹង​សេវាក​ម្មស្ថាប័នមី​ក្រូហិរញ្ញវត្ថុ

ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន បានដាក់បំរាមដល់មន្រ្តីមូលដ្ឋានមិនឱ្យចូលរួមពាក់ព័ន្ធនិងសេវាកម្មរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុ ដើម្បីដោយបញ្ជៀសពីការយល់ច្រឡំរបស់សាធារណជន « ស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងនោះមិនមែនជាស្ថាប័នរបស់រដ្ឋទេ » ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានហាមឃាត់ផងដែរចំពោះការចូលរួមរៀបចំឯកសារ ឬការចូលរួមរឹបអូសដីធ្លីផ្ទះសម្បែងរបស់ពលរដ្ឋផងដែរ។ លើសពីនោះលោកនាយករដ្ឋមន្រ្តី ក៏បានស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងរដ្ឋ និងឯកជនត្រូវផ្សាយឱ្យបានជាប្រចាំថា គ្រឹះស្ថានមីក្រូមី ហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជន មិនមែនជាស្ថាប័នរដ្ឋទេ នេះជាប្រសាសន៍ណែនាំរបស់លោក ហ៊ុន សែន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧៕





លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ណែ​នាំឱ្យ​កែច្នៃតំបន់​អារ៉ែង ទៅជា​តំបន់ទេស​ចរណ៍ធម្មជា​តិវិញ​

ភ្នំពេញ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធ កែច្នៃតំបន់អារ៉ែង ទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដោយមិនអនុញ្ញាតឱ្យធ្វើវារីអគ្គិសនី នៅតំបន់នេះឡើយ។ នេះជាការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
កិច្ចប្រជុំនេះមានរបៀបវារៈ២រួមមាន៖ ទី១-គម្រោងវិនិយោគខ្សែបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល ពីស្ថានីយវារីអគ្គិសនីស្ទឹងតាតៃមកភ្នំពេញ និងគម្រោងវិនិយោគបន្ថែមម៉ាស៊ីនផលិតអគ្គិសនីដុតធ្យូងថ្មអានុភាព១៣៥ មេហ្កាវ៉ាត់ ខេត្តព្រះសីហនុ ទី២- បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថានប័ននីតិប្បញ្ញាត្តិលើ «ពិធីសារទី៣ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀង ក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចទូលំទូលាយ ក្នុងចំណោមរដ្ឋាភិបាល នៃប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ»។
សូមជម្រាបផងដែរថា ការស្នើឱ្យអភិវឌ្ឍតំបន់អារ៉ែង ទៅជាតំបន់ទេសចរណ៍ធម្មជាតិ ធ្លាប់បានស្នើឡើងដោយ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនដើម្បីសង្គម នៅក្នុងវេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» នៅវិមានសន្តិភាព កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។ ក្នុងវេទិកានោះផងដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ត្រូវធ្វើយ៉ាងណាឱ្យតំបន់អារ៉ែង ក្លាយទៅជាតំបន់ទេសចរណ៍ ដ៏ទាក់ទាញសម្រាប់ទេសចរ មកកម្សាន្ត និងទស្សនា៕




ប្រមុខ​រដ្ឋាភិបាល​កំណត់ឱ្យ​ធនាគារ​អេស៊ីលីដា ដូរឡូហ្គោ​រូបហង្សចេញ ដើម្បី​កុំឱ្យច្រលំ​ជា​មួយ​ក្រសួង​សេដ្ឋកិច្ច

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ អង្គប្រជុំគណៈរដ្ឋមន្រ្តី បានកំណត់ឱ្យធនាគារអេស៊ីលីដា ដូរឡូហ្គោរូបហង្សចេញ ដើម្បីកុំឱ្យច្រឡំជាមួយនឹង រូបឡូហ្គោ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ការសម្រេចឱ្យធនាគារ ដូររូបឡូហ្គោ បានធ្វើឡើងពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ ទាំងឡាយ បិទស្លាកថា មីក្រូហិរញ្ញវត្ថុគឺជារបស់ឯកជន មិនមែនជារបស់រដ្ឋ។
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ដាក់បំរាមដល់មន្រ្តីមូលដ្ឋានមិនឱ្យចូលរួមពាក់ព័ន្ធ នឹងសេវាកម្មរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុផងដែរ ដើម្បីបញ្ជៀសពីការយល់ច្រឡំរបស់សាធារណជន។
សូមជម្រាបផងដែរថា នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ គណៈរដ្ឋមន្រ្តីបានបើកកិច្ចប្រជុំមួយ ក្រោមអធិបតីភាព លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយមានរបៀបវារៈ២រួមមាន ទី១-គម្រោងវិនិយោគខ្សែបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល ពីស្ថានីយវារីអគ្គិសនីស្ទឹងតាតៃមកភ្នំពេញ និងគម្រោងវិនិយោគបន្ថែមម៉ាស៊ីនផលិតអគ្គិសនីដុតធ្យូងថ្មអានុភាព១៣៥ មេហ្កាវ៉ាត់ ខេត្តព្រះសីហនុ បានអនុម័តរួចហើយ និងទី២- បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថានប័ននីតិប្បញ្ញាត្តិលើ «ពិធីសារទី៣ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀង ក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចទូលំទូលាយ ក្នុងចំណោមរដ្ឋាភិបាល នៃប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ»៕




លំ​នៅដ្ឋាន​ប្រជាពល​រដ្ឋ ប្រមាណ​៥៨​ភាគរយទូទាំង​ប្រទេស ទទួល​បានការ​ភ្ជាប់អគ្គិស​នី ក្នុងឆ្នាំ​២០១៦

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅវិមានសន្តិភាព នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា នៅឆ្នាំ២០១៦ កន្លងទៅនេះ មានលំនៅដ្ឋានប្រជាពលរដ្ឋ ប្រមាណ ៤៨,២៣ភាគរយ នៅទូទាំងប្រទេសកម្ពុជា ត្រូវបានភ្ជាប់អគ្គិសនីប្រើប្រាស់ ។
កិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃនេះមានររបៀបវារៈ២រួមមាន ទី១- គម្រោងវិនិយោគខ្សែបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល ពីស្ថានីយវារីអគ្គិសនីស្ទឹងតាតៃ មកភ្នំពេញ និងគម្រោងវិនិយោគបន្ថែមម៉ាស៊ីនផលិតអគ្គិសនីដុតធ្យូងថ្មអានុភាព១៣៥ មេហ្កាវ៉ាត់ ខេត្តព្រះសីហនុ និងទី២- បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថានប័ននីតិប្បញ្ញាត្តិលើ «ពិធីសារទី៣ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀង ក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចទូលំទូលាយ ក្នុងចំណោមរដ្ឋាភិបាល នៃប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ»។
រាជរដ្ឋាភិបាលបានបង្កើនការខិតខំរបស់ខ្លួន ក្នុងការពង្រីកការតបណ្តាញអគ្គិសនី កាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋនៅ ទូទាំងប្រទេស ខណៈដែលអគ្គិសនី នៅតំបន់ខ្លះ ត្រូវបានទិញពីប្រទេសជិតខាង ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ប្រជាពលរដ្ឋ។
សូមជម្រាបផងដែរថា កាលពីម្សិលមិញនេះ អគ្គិសនីកម្ពុជាក៏បានចុះហត្ថលេខាអនុវត្តគម្រោងសាងសង់ខ្សែបញ្ជូនតង់ស្យុងខ្ពស់២៣០គីឡូវ៉ុល ជំហានទី២ ក្រោមទឹកប្រាក់ ១៨៥លានដុល្លារ ជាមួយក្រុមហ៊ុនចិន China National Heavy Machinery Corporation «CHMC» ថែមទៀត។ គម្រោងនេះនឹងរួចរាល់នៅរយៈពេល៣៦ខែ ដែលនឹងធ្វើឱ្យប្រសើរឡើងក្នុងការតភ្ជាប់អគ្គិសនីជូនប្រជាពលរដ្ឋនៅបែកនារតី នៃកម្ពុជា៕






ហ្វេសប៊ុក ចៅចាក់ស្មុក៖ មេឃនៅតែជាមេឃ

(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុកដែលមានឈ្មោះថា «Chak​smok Chao ចៅចាក់ស្មុក» បានបង្ហោះផ្សាយនូវអត្ថបទរិះគន់មួយចំពោះលោក សូរ សមយុទ្ធ ដែលតាំងខ្លួនជាអ្នកយុទ្ធសាស្រ្តនៅពីក្រោយឆាកគណបក្សសង្រ្គោះជាតិ។
ហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយថា៖ ដោយសារតែម្សៀ សូរ សមយុទ្ធ តាំងខ្លួនជាអ្នកបកស្រាយច្បាប់ដោយសារតែខ្លួនបានរៀនផ្នែកច្បាប់អន្តរជាតិខ្លះៗ ខ្ញុំចង់ជួយបង្រៀនបន្ថែមពីច្បាប់ជាតិបន្តិចដល់ម្សៀ និងឱ្យចេះបកស្រាយដោយឈរលើគោលការណ៍ច្បាប់! ម្សៀត្រូវដឹងថាមេបក្សមានទោស ពេលខ្លះជារឿងផ្ទាល់ខ្លួនរបស់មេបក្ស មិនពាក់ព័ន្ធនឹងបក្ស ហើយបក្សក៏គេមិនរំលាយដែរ។ ឧទាហរណ៍ដូចជាករណីមេបក្សទៅចាប់រំលោភកូនស្រីគេ គេមិនដែលកាត់ទោស និងរំលាយបក្សទេ ប៉ុន្តែមេបក្សនោះ ក្រោយពេលជំនុំជម្រះក្តី និងទោស​ចូលជាស្ថាព័រហើយ គឺក្លាយទៅជាទណ្ឌិត ត្រូវចូលគុកអនុវត្តទោស ឬអាចរត់គេចខ្លួនទាំង​ស្ពាយទោសតាមខ្លួន ហើយពេលនោះហើយត្រូវបាត់បង់តំណែងពីប្រធានបក្ស។
ករណីសម រង្ស៊ី ដែលកំពុងស្ពាយទោសជាប់ខ្លួន បានរត់គេចទៅក្រៅប្រទេស រត់គេចពីទោស គឺជារឿងដែលបានកើតមុនច្បាប់ស្តីពីគណបក្សនយោបាយ ហើយជារឿងផ្ទាល់ខ្លួនលើករណីមាត់អត់គម្រប បរិហារកេរ្តិ៍ លោក ហោ ណាំហុង ប៉ុណ្ណោះ។ គោលការណ៍ច្បាប់មិនមានអនុ​ភាពប្រតិសកម្មនោះទេ ទាល់តែច្បាប់ចែងអំពីករណីនេះច្បាស់លាស់។ ម្សៀ សូរ សមយុទ្ធ គួរដើរសួរអ្នកសិក្សាឱ្យបានច្រើន មុនហារមាត់និយាយអំពីច្បាប់។ ករណីសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ គឺមានអនុភាពត្រឹមការបាត់បង់តំណែងប្រធានដែលជាទណ្ឌិតតែប៉ុណ្ណោះ។ បើគណបក្សសង្គ្រោះជាតិ មិនព្រមដាក់មេបក្សអត់ទោសជំនួស ទើបបានវាខុសច្បាប់ ហើយបក្សអាច ប្រឈមនឹងការប្តឹង ដោយហេតុថាបក្សនោះមិនព្រមជ្រើសរើសប្រធានថ្មី ហើយបក្សអាចប្រឈមនឹងការប្តឹងរំលាយ ទៅតុលាការ ដោយហេតុថា បក្សនោះមិនព្រមជ្រើសរើសប្រធានថ្មី។
នេះអាចជាយោបល់ក៏បាន ជាមេរៀនក៏បាន សម្រាប់ ម្សៀ សូរ សមយុទ្ធ និងសូមជូយប្រាប់លោក យ៉ែម ប៊ុញ្ញាឫទ្ធិ ឬលោក កឹម សុខា ផង ដើម្បីសម្រេចមហិច្ឆតានយោបាយបានរបស់ខ្លួនតាមច្បាប់។
គួរឱ្យស្តាយ! គួរឱ្យស្តាយ! អ្នកដែលថាខ្លួនស្គាល់មេឃ ប៉ុន្តែមិនដឹងថាមេឃធំប៉ុណ្ណា! អ្នកដែលថាខ្លួនឯងស្គាល់សមុទ្រ ប៉ុន្តែមិនដឹងថាសមុទ្រ ជ្រៅ និងធំប៉ុណ្ណា! កង្កែបក្នុងក្អមបានត្រឹមតែឃើញមេឃប៉ុនក្អម ប៉ុន្តែមេឃនៅតែជាមេឃ៕

ថ្ងៃទី១៨ កុម្ភៈ គឺជាខួបទី៦២ នៃការបង្កើតកាកបាទក្រហមកម្ពុជា

កាកបាទក្រហមកម្ពុជាបច្ចុប្បន្ន គឺជាអ្នកបន្តវេនពី សមាគមជាតិកាកបាទក្រហមខ្មែរ ដែលត្រូវបានបង្កើតឡើងដោយមហាសន្និបាតនៅ ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ១៩៥៥ ក្នុងគោលបំណងផ្តល់ជំនួយមនុស្សធម៌ និងធ្វើជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌។

កាកបាទក្រហមកម្ពុជាបច្ចុប្បន្នមាន សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុគង់ប្រថាប់ជា ព្រះប្រធានកិត្តិយស និង លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន មានសាខាចំនួន ២៥ នៅទូទាំងប្រទេស មានអ្នកស្ម័គ្រចិត្តនៅតាមសហគមន៍មូលដ្ឋានចំនួនជាង ២០.០០០នាក់ និងយុវជនកាកបាទក្រហមកម្ពុជាចំនួន ប្រមាណ ៣០.០០០នាក់ នៅតាមគ្រឹស្ថានសិក្សាកំពុងធ្វើសកម្មភាពដូចភ្លៀងរលឹមជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុតតាមរយៈ ការងារគ្រប់គ្រងគ្រោះមហន្តរាយ ថែទាំសុខភាពក្នុងសហគមន៍ លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា និងការងារអភិវឌ្ឍន៍ស្ថាប័ន/អភិវឌ្ឍន៍សាខា។

កាកបាទក្រហមកម្ពុជា បំពេញការងារមនុស្សធម៌ដោយឈរលើគោលការណ៍គ្រឹះរបស់ចលនាគឺ៖ ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព សកលភាព









លោក សុខ ឥ​សាន៖ សម រង្ស៊ី យល់​ច្រទ្បំធំ​ហើយ

លោក សុខ ឥសាន អ្នកនាំពាក្សគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា បន្ទាប់ពីបានសម្រេចចិត្ត លាលែងពីតួនាទីជាប្រធានបក្សប្រឆាំង និងពីសមាជិកគណបក្សសាង្គ្រោះជាតិ តែប៉ុន្មានថ្ងៃមក សម រង្ស៊ី បានខកចិត្តយ៉ាងខ្លាំង ដោយការសម្រេចចិត្តរបស់ខ្លួន ធ្វើខ្លួនស្លាប់ជីវិតនយោបាយយ៉ាងមិនអស់ចិត្ត។ នេះជាលទ្ធផលនៃនយោបាយអត្តឃាដដោយខ្លួនឯង មិនអាចរកទ្បេះមួលបង្កាច់លើអ្នកដទៃបាន។
លោក សុខ ឥសាន បានបន្ថែមថា អាស្រ័យដោយមហិច្ឆតានយោបាយ សម រង្ស៊ី បានពោលពាក្យគួរឱ្យខ្នាញ់ថា ខ្លួនចង់ធ្វើនយោបាយតទៅទៀត បើសិនជាមានប្រជាជនបន្តគាំទ្រខ្លួន។ ហួសពេលហើយ លោកប្រធានដ៏មហិមាអើយ គួរឱ្យស្តាយណាស់ដែលលោកប្រធានភ្លើ នៅមិននៅសម្លាប់ខ្លួនឯង ដោយអួតថាប្រកបដោយអគតិបណ្ឌិតនោះ ។
លោកប្រធាន កំពុងស្ថិតនៅក្នុងឋានៈជាទណ្ឌិត មិនអាចធ្វើអីបានទេ កុំថាឡើយធ្វើនយោបាយ ទោះបីលោកប្រធានប៉ាន់ស្មានថា នៅមានអ្នកគាំទ្រ
លោកប្រធានចង់បង្កើតបក្ស ក៏មិនបាន
លោកប្រធានចង់សុំចូលជ្រកកោនក្នុងគណបក្សណាក៏គេមិនទទួលដែរ ដោយគេខ្លាចចង្រៃគណបក្សគេ
លោកប្រធានចង់ចូលស្រុកវិញក៏មិនបាន ព្រោះគុកកំពុងរង់ចាំលោកប្រធាន
លោកប្រធានចង់រត់ទៅពឹងចៅហ្វាយនាយឯណាក៏មិនបានដែរ ព្រោះលោកប្រធានលាលែងដោយស្វ័យសម្រេចខ្លួនឯង គ្មានអ្នកណាគាបសង្កត់លោកប្រធានទេ គឺលោកប្រធានគាបសង្កត់ខ្លួនឯងផ្ទាល់ គ្មានទ្បេះទេ។
លោក សុខ ឥសាន បានបន្ថែមទៀតថា មានដំណោះស្រាយតែមួយគត់ដើម្បីឱ្យស្ងប់ចិត្ត នោះគឺមានតែចងកឱ្យងាប់ទេ ទើបបាត់អផ្សុក ហើយឈប់រំខានគេឯង?
ជយោ ! លោកប្រធានដ៏មហិមា! ៕

ហ្វេសប៊ុក ចៅចាក់ស្មុកផ្តាំទៅបក្សប្រឆាំងថាមិនមែនដើរប្រជាភិថុតិសុទ្ធតែរាស្ត្រជឿនោះទេ ហើយអ្វីៗត្រូវស្ថិតនៅក្រោមដំបូលច្បាប់

(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុកដែលមានឈ្មោះថា «Chaksmok Chao ចៅចាក់ស្មុក» បានបង្ហោះផ្សាយនូវអត្ថបទរិះគន់មួយចំពោះមន្រ្តីគណបក្សសង្រ្គោះជាតិ ក៏ដូចជាអ្នកផ្តល់យុទ្ធសាស្រ្តនយោបាយនៅពីក្រោយឆាកដែលតែងផ្តល់យោបល់ខុសនាពេល កន្លងមក។
នៅក្នុងហ្វេសប៊ុក ចៅចាក់ស្មុក បានបង្ហោះផ្សាយថា៖ ប៉ុន្មានថ្ងៃនេះ ចៅចាក់ស្មុកចេះតែអង្គុយគិត យកចំណេះតិចតួចមកគិតពីរឿង ជំរុំព្រះអាទិត្យ មិននឹកស្មានថាធ្វើឱ្យមនុស្សជំរុំព្រះអា​ទិត្យក្តៅក្រហាយ រាប់ទាំងអ្នកយុទ្ធសាស្ត្រក្រៅសង្វៀនមួយចំនួនទៀតដូចជាអន្ទិត សូរ សមយុទ្ធ ជាដើម។
ប្រហែលនិយាយចំៗ និងត្រូវពេកទេដឹង? មានទាំងអ្នកខ្លះសរសេរលើធ្វីតទ័រហើយ លុបចោល​​វិញដោយសារតែគេអានចិត្តខ្លួនឯងត្រូវ។ អន្ទិតនេះមិនហ៊ាននិយាយអ្វីជ្រៅពីបក្សខ្លួនទេ ព្រោះបានត្រឹមតែគិត តែគេមិនអនុវត្តតាមយុទ្ធសាស្ត្រខ្លួនព្រោះវារាក់ពេក។ សូមខ្សឹបប្រាប់លោក យ៉ែម បុញ្ញឬទ្ធិផង ថាឈប់បាន ក៏ឈប់ប្រើទៅ មនុស្សបានតែទ្រឹស្តី គ្មានបទពិសោធន៍ក្នុងការដឹកនាំ ផ្តល់យោបល់ដើរក្រោយគេរហូត។
បើជ្រុលផ្តល់យោបល់ឱ្យគណបក្សសង្គ្រោះចេញស្នៀតនៅលើគោក ចឹងហើយបានជាគេវាយចំក្បាលរហូត។ បើមានទីប្រឹក្សា ឬជំនួយការបៀបនេះ ការណ៍សម្ងាត់ទៅជាការណ៍មិនសម្ងាត់អស់ហើយ។ បកស្រាយច្បាប់តែរបៀបៗហ្នឹង បានបើកចំហរឱ្យគេចាក់បាន។ សូមផ្តាំទៅមេបក្សប្រឆាំង និងអ្នកយុទ្ធសាស្ត្រមិនដែលឈ្នះ សូរ សមយុទ្ធ ផង ថា រាស្ត្រមានភ្នែក មានត្រ​ចៀក និងមនសិការ មិនមែនមន្ត្រីបក្សប្រឆាំង ឬ សូរ សមយុទ្ធ ដើរប្រជាភិថុតិសុទ្ធតែគេជឿនោះទេ ហើយអ្វីៗត្រូវស្ថិតនៅក្រោមដំបូលច្បាប់។ អាចកំដរបានគ្រាប់ពេល!

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក​នា​យក​​រដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ។

របៀបវារៈនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនេះមានដូចជា៖ ១. គម្រោងវិនិយោគខ្សែបញ្ជូនអគ្គីសនី ២៣០ គីឡូវ៉ុល ពីស្ថានីយ៍វារីអគ្គិសនីស្ទឹងតាតៃ មកភ្នំពេញ និងគម្រោងវិនិយោគបន្ថែមម៉ាស៊ីនផលិតអគ្គិសនីដុតធ្យូងថ្មអានុភាព១៣៥ មេហ្កាវ៉ាត់ ខេត្តព្រះសីហនុ។ ២. បញ្ហាផ្សេងៗ: សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថានប័ននីតិប្បញ្ញាត្តិលើ ពិធីសារទី៣ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញនៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ​​ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ ក្នុងចំណោមរដ្ឋាភិបាល នៃប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ”៕


វិភាគស៊ីជម្រៅ៖ ជំហានមរណៈសម្រាប់ជីវិតនយោបាយរបស់លោក សម រង្ស៉ី !

​១៖ ស្ថានការណ៍នយោបាយកម្ពុជាចាប់ផ្តើមប្រែប្រួលជាថ្មី បន្ទាប់ពីការលាលែងតំណែងរបស់លោក សម រង្ស៉ី ពីប្រធានគណបក្សសង្រ្គោះជាតិ ហើយដែលបានធ្វើឱ្យគណបក្សប្រឆាំងដ៏ធំជាងគេមួយនេះរបស់កម្ពុជា បានឈានដល់ចំណុចរបត់មួយមិនច្បាស់លាស់ និងដែលអាចឈានដល់ការបែកបាក់ ឬយ៉ាងហោចណាស់ ក៏អាចធ្វើឱ្យជីវិតនយោបាយរបស់លោក សម រង្ស៉ី នឹងត្រូវបញ្ចប់យ៉ាងពិតប្រាកដជាមួយនឹងការលាលែងជាឆាកល្ខោននយោបាយមួយនេះ មានន័យថា លាលែងលេងៗ បាត់តំណែងមែនទែន! ទ្រឹស្តីធំមួយដែលអ្នកនយោបាយគ្រប់គ្នាចងចាំយ៉ាងច្បាស់នោះ គឺ «ក្នុងរឿងនយោបាយ គ្មានអ្វីទៀងទាត់នោះទេ, សត្រូវ ក៏អាចក្លាយជាមិត្ត ហើយ មិត្តក៏អាចក្លាយជាសត្រូវបានមួយរំពេចគ្រប់ពេល»។ គ្រូខ្ញុំក៏ធ្លាប់ប្រាប់ដែរថា «ធ្វើនយោបាយត្រូវមើលឱកាស ហើយបើគ្មានឱកាស គឺត្រូវចេះបង្កើតឱកាសឱ្យខ្លួនឯង»។
​២៖ សម្រាប់អ្នកវិភាគដែលមានទស្សនៈប្រាកដនិយម និងស្គាល់ច្បាស់អំពីគណបក្សប្រឆាំងមួយនេះ ពិសេសចរិតនយោបាយរបស់លោក កឹម សុខា និងលោក សម រង្ស៊ី គឺប្រមើលមើលឃើញយ៉ាងច្បាស់អំពីគ្រោះថ្នាក់ក្នុងអំឡុងពេល៩០ថ្ងៃខាងមុខនេះ សម្រាប់ជីវិតនយោបាយរបស់លោក សម រង្ស៊ី នៅក្នុងគណបក្សសង្រ្គោះជាតិ ហើយសេណារីយ៉ូនយោបាយរបស់គណបក្សនេះ នឹងស្ថិតក្នុងការប្រែប្រួលមួយមិនច្បាស់លាស់ រហូត​ដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅក្នុងឆ្នាំ២០១៨ ដោយបូករួមផ្សំនឹងវិបត្តិក្បាលម៉ាស៊ីនដឹកនាំ និងវិបត្តិផ្នែកយុទ្ធសាស្រ្តផង គណបក្សមួយនេះ ប្រឈមនឹងការបែកបាក់ច្រើនជាងការរួបរួម។ ទស្សនៈវិទូបុរាណពោលថា «ស្គាល់ខ្លួនឯងច្បាស់ ស្គាល់សត្រូវច្បាស់ ធ្វើសង្រ្គាម១០០ដង ឈ្នះទាំង១០០ដង ឯរឿងធ្វើនយោបាយក៏ដូចគ្នាដែរ»។
​៣៖ ចំណុចវាយតម្លៃសន្និដ្ឋានធំមួយ ដែលទាំងអ្នកនយោបាយ ទាំងអ្នកវិភាគសង្គម យល់ឃើញដូចគ្នានោះ គឺការលាលែងរបស់លោក សម រង្ស៊ី គ្រាន់តែជាឆាកល្ខោនសំដែងឱ្យគេមើលតែប៉ុណ្ណោះ មិនមែនជាការលាលែងមួយដែលស្មោះត្រង់ និងពិតប្រាកដនោះទេ ហើយជីវិតនយោបាយរបស់លោក សម រង្ស៊ី មិនទាន់បញ្ចប់ទេ និងកំពុងបន្តធ្វើជាមេដឹកនាំស្រមោលរបស់គណបក្សសង្រ្គោះជាតិដដែល។ ប៉ុន្តែមនុស្សលោក នៅតែជាមនុស្សលោក, ទេវតា នៅតែជាទេវតា ! មនុស្សគិត មិនដូចទេវតាគិត, មនុស្សធ្វើ មិនដូចទេវតាធ្វើ! លោក សម រង្ស៊ី ក៏ជាមនុស្សលោកដូចយើងដែរ គិតខុស វាយតម្លៃមិនត្រូវ គឺជារឿងធម្មតា សំខាន់ត្រូវចេះទុកផ្លូវរស់សម្រាប់ខ្លួន។ ពាក្យចាស់លោកថា បើមិនចេះជួយខ្លួនឯង ទេវតាក៏ជួយមិនកើតដែរ! លោក សម រង្ស៊ី ក៏មិនប្រាកដជាស្គាល់ចិត្តលោក កឹម សុខា ច្បាស់នោះទេ ព្រោះបើសូម្បីតែលោក កឹម សុខា ខ្លួនគាត់ គាត់ស្គាល់ចិត្តខ្លួនឯងទាំងមិនច្បាស់ផង គឺដូរតែរហូត ផ្លាស់តែរហូតឱ្យតែល្អ គឺដូរភ្លាម!
​៤៖ ជនជាតិខ្មែរយើងតែងតែប្រៀនប្រដៅកូនចៅឱ្យប្រយ័ត្នប្រយែងពេលធ្វើអ្វីមួយ និងបានលើកពាក្យទូន្មានថា «ត្រូវគិតមុខ គិតក្រោយ! ត្រូវមើលមុខ មើលក្រោយ!» ឱ្យបានច្បាស់លាស់សិន មុននឹង​សម្រេចចិត្តធ្វើអ្វីមួយជាក្រោយ ហើយបើរឿងនយោបាយ ត្រូវមានការប្រុងប្រយ័ត្នកាន់តែខ្ពស់។ ប៉ុន្មានថ្ងៃនេះ អ្នកនយោបាយ អ្នកវិភាគសង្គម សូម្បីតែរាស្រ្តសាមញ្ញធម្មតា ក៏​នាំគ្នាឆ្ងល់គ្រប់គ្នា ក្រោយពេលដែលបានទទួលបានទទួលដំណឹងដ៏ភ្ញាក់ផ្អើលថា លោក សម រង្ស៉ី អ្នកនយោបាយប្រឆាំងដែលចាញ់​ចាស់វស្សារបស់កម្ពុជា បានធ្វើការសម្រេចចិត្តជា​ប្រវត្តិសាស្រ្តនៅក្នុងជីវិតនយោបាយចុងក្រោយរបស់លោក ដោយ​បានលាលែងចេញយ៉ាងប្រញាប់ប្រញាល់ និងស្លន់ស្លោបំផុត ពីប្រធានគណបក្សសង្រ្គោះជាតិ ហើយសូម្បីតែសមាជិកធម្មតា ក៏គាត់មិនទុកដែរ គឺលាលែងទាំងអស់។ បន្ទាប់ពីការលាលែងពីប្រធានបក្ស, លោក សម រង្ស៉ី បានប្រកាសក្តែងៗ ក្នុងបទសម្ភាសជាមួយបណ្តាញផ្សព្វផ្សាយព័ត៌មានជាភាសាខ្មែរ និងជាភាសាបរទេសថា ការលាលែងរបស់គាត់ពីប្រធានគណបក្ស គឺធ្វើឡើងដើម្បីសង្រ្គោះគណបក្សរបស់គាត់កុំឱ្យគេរំលាយ ក្នុងខណៈពេលដែលគណបក្ស ប្រជាជនកម្ពុជាកំពុងរុញច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយទៅដល់រដ្ឋសភា។ដោយមិនទាន់ទាំងបានឃើញច្បាប់វិសោធន​កម្មនោះយ៉ាងម៉េចផង លោក សម រង្ស៉ី បែរអាចពន្យល់បានយ៉ាងច្បាស់ថា ច្បាប់នោះ គឺហាមឃាត់អ្នកមាន ទោសមិនឱ្យធ្វើជាប្រធានគណបក្ស ហើយបើប្រធានគណបក្សជាអ្នកមានទោស គឺគណបក្សនោះក៏នឹងត្រូវរំលាយដែរ។ ដូចនេះគាត់ស៊ូបាត់បង់តំណែង ប្រធានបក្ស កុំឱ្យតែបក្សរលាយ មិនត្រឹមតែប៉ុណ្ណោះ គាត់បានឆ្លៀតចូលតួ ដោយសម្តែងប្រាប់រាស្រ្តបន្ថែមទៀតថា សម រង្ស៉ី ស៊ូបាត់បង់ជីវិត កុំឱ្យតែជាតិរលាយ នៅពេលដែលគាត់កំពុងនៅនិរទេសខ្លួននៅក្រៅប្រទេស សូម្បីតែប្រឈមមុខជាប់ពន្ធនាគារត្រឹមតែ២ឆ្នាំ គាត់មិនហ៊ានផង! Sic!
៥៖ ការលាលែងដោយទាន់ហន់របស់លោក សម រង្ស៉ី នេះ បានទាក់ទាញឱ្យមានការបញ្ចេញទស្សនៈវិភាគជាច្រើន ប៉ុន្តែនៅទីនេះស្មេរសូមលើកយកទស្សនៈ នៃការវិភាគសំខាន់ៗ មកសរុបជូនមិត្តអ្នកអានដូចតទៅ៖* សម្រាប់អ្នកនយោបាយខាងបក្សប្រឆាំង និងអ្នកវិភាគសង្គមទាំងឡាយដែលមាននិន្នាការទៅរកគណបក្សប្រឆាំង គឺបានចាត់ទុកការលាលែងនេះ គឺជាយុទ្ធសាស្រ្តនយោបាយដ៏ល្អមួយរបស់លោក សម រង្ស៉ី និងគណបក្សសង្រ្គោះជាតិ ដោយបានបោះជំហានមួយជំហានមុន ដើម្បីទប់នឹងការធ្វើវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ។ ប៉ុន្តែនៅពេលវិភាគដូច្នេះ អ្នកនយោបាយនិងអ្នកវិភាគទាំងនេះ មិនដឹងខ្យល់ ឬមិនដឹងទិសច្បាប់វិសោធនកម្ម នោះយ៉ាងម៉េចទេ! ហើយបន្ទាប់មកអ្នកគាំទ្រគណបក្សប្រឆាំងនេះ បាននាំគ្នាបន្ទរឱ្យល្បីរន្ទឺឮខ្ទរខ្ចាយសុសសាយសព្វទិសទី អំពីឧត្តមគតិស្នេហាជាតិ និងការលះបង់ប្រកបដោយវីរៈភាពរបស់លោក សម រង្ស៉ី ដើម្បីសង្រ្គោះគណបក្ស ដោយសុខចិត្តលាលែងចេញពីប្រធានគណបក្ស។* សម្រាប់អ្នកនយោបាយគណបក្សកាន់អំណាច ការលាលែងតំណែងពីប្រធានបក្សរបស់លោក សម រង្ស៉ី គឺមិនមែនជារឿងចម្លែកទេ ដោយបានចាត់ទុកថា លោក សម រង្ស៉ី គឺជាអ្នកនយោបាយត្រចៀកស ជាមនុស្សកំសាកមិនហ៊ានប្រឈមនឹងការពិត និងបានចុះចាញ់ មុនការប្រកួត ពិសេសការលាលែងរបស់លោក បានធ្វើឡើងដោយស្លន់ស្លោ ដោយមិនទាន់ដឹងថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់នោះចែងយ៉ាងដូចម្តេច​ផង !* សម្រាប់អ្នកវិភាគឯករាជ្យដែលមានទស្សនៈភ្លឺនិយម, ការលាលែងរបស់លោក សម រង្ស៉ី គឺជាការលាលែងមួយដែលមិនស្មោះត្រង់ ជាការលាលែងបែប ឆាកល្ខោន និងបានចាត់ទុកថា ជាការលាលែងបែបឆោតល្ងង់ និងមានកំហុសខាងផ្នែកយុទ្ធសាស្រ្តនយោបាយធ្ងន់ធ្ងរ។ អ្នកវិភាគនយោបាយទាំងនេះ បានលើកហេតុផលថា បើលោក សម រង្ស៉ី ជាអ្នកនយោបាយឆ្លាតវៃ គឺគួរណាស់តែធ្វើការសម្រេចចិត្តថា តើលាលែង ឬមិនលាលែងពីប្រធានគណបក្ស នៅពេលដែលច្បាប់ស្តីពីវិសោធនកម្មចេញសិន ដើម្បីពិនិត្យមើលថា តើច្បាប់នោះមានខ្លឹមសារដូចម្តេច ? មិនទាន់ដឹងថា ខ្លឹមសារច្បាប់ដូចម្តេចផង ក៏ស្រាប់តែធ្វើជាអ្នកក្លាហានខុសក្បួនយុទ្ធសាស្រ្ត បានសម្រេចលាលែងទាំងទាន់ហន់ និងស្លន់ស្លោ ដែលធ្វើឱ្យគេចំអកថា លោក សម រង្ស៉ី ជាអ្នកនយោបាយត្រចៀកស ដែលត្រូវគេបំភ័យបន្តិច ក៏ភ័យឡើងបែកប្រមាត់ទៅហើយ! ដល់ពេលឥឡូវ សេចក្តីព្រាងច្បាប់ត្រូវបានគេផ្សព្វផ្សាយចេញមក គឺបានធ្វើឱ្យមូលហេតុដែលលោក សម រង្ស៉ី លាលែងពីប្រធានបក្ស ដើម្បីសង្រ្គោះគណបក្ស គឺលែងមានន័យអីសោះទៅទៀត ព្រោះក្នុងសេចក្តីព្រាងច្បាប់នោះ ពុំមានមាត្រាណាមួយចែងថា គណបក្សនយោបាយនឹងត្រូវរំលាយ នៅពេលដែលប្រធានគណបក្សនោះជាអ្នកមានទោសឡើយ។មិនត្រឹមតែល្ងង់មិនអាចជួយសង្រ្គោះគណបក្សបាននោះទេ ថែមទាំងបាត់បង់តំណែងប្រធានបក្សពីឥឡូវទៅ ហើយប្រគល់អំណាចគ្រប់គ្រងទាំងមូលឱ្យ កឹម សុខា ទាំងដៃពីរទៀតផង។ ចុះម៉េចក៏មិនចាំមើលច្បាប់សិន ហើយធ្វើតាមសម្រួលទៅ ចាំបាច់អីធ្វើរបៀបស្លន់ស្លោយ៉ាងនេះ! បើមិនថា ជាការឆោតល្ងង់ តើរកពាក្យអីដាក់ទៅវិញ? វីរៈភាពដែលគិតថាឧត្តុង្គឧត្តមពីមុន បានរលាយសាបសូន្យ បន្ទាប់ពីបានឃើញខ្លឹមសារច្បាប់ ហើយអ្នកមានសមានចិត្តនឹង គណបក្សកាន់អំណាច បាននាំគ្នាចំអកដោយហៅវីរៈភាពនៃការលាលែងរបស់លោក សម រង្ស៉ី ថា ជា «វីរៈភាពក្នុងក្អម» និងបានដាក់ឈ្មោះលោក សម រង្ស៉ី ថា ជា «អ្នកនយោបាយដែលចាញ់ចាស់វស្សា»។ បន្ថែមពីនេះការលាលែងបែបស្លន់ស្លោនេះ បានធ្វើឱ្យស្ថានភាពនយោបាយនៅក្នុងបក្សប្រឆាំង ប្រែប្រួលជួបវិបត្តិ ពិសេស តុល្យភាពអំណាចក្នុងបក្សរវាងខ្សែ កឹម សុខា និងខ្សែ សម រង្ស៉ី ហើយគ្រោះធំសម្រាប់ជីវិតនយោបាយរបស់លោក សម រង្ស៉ី និងយុទ្ធមិត្តនយោបាយ ដែលបានតស៊ូជាមួយលោក សម រង្ស៉ី ក៏កាន់តែមើលឃើញច្បាស់ គឺគ្រោះថ្នាក់រលំរលាយដោយសារការលេបត្របាក់យកបក្សសង្រ្គោះជាតិទាំងមូល ពីសំណាក់លោក​ កឹម សុខា ដោយមិនបាច់ប្រឹង ដោយស្របច្បាប់ និងមានហេតុផលនយោបាយត្រឹមត្រូវគ្រប់គ្រាន់។
៦៖ គេនៅចាំបានថា នៅឆ្នាំ២០១២ កន្លងទៅ លោក សម រង្ស៊ី បានរួបរួមគ្នាជាមួយលោក កឹម សុខា បង្កើតគណបក្សសង្រ្គោះជាតិ ដើម្បីប្រកួតជាមួយគណបក្សប្រជាជនកម្ពុជាដោយលើកទង់ផ្លាស់ប្តូរ ហើយលោក សម រង្ស៉ី បានចាត់ទុកលោក កឹម សុខា ជាដៃគូស្លាប់រស់ផ្នែកនយោបាយជាមួយគ្នា ប៉ុន្តែដៃគូស្លាប់រស់មួយនេះ តែងមានកូនកាំបិត លាក់នៅក្រោយខ្នងរហូត។ សម្រាប់លោក សម រង្ស៊ី ជាមួយនឹងគំនុំផ្ទាល់ខ្លួន និងគំនុំនយោបាយប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជា គឺតែងគិតទៅមុខ និងមើលទៅមុខ ឃើញតែគណបក្សប្រជាជនកម្ពុជាជាឧបសគ្គនយោបាយ និងជាគោលដៅនយោបាយរបស់គាត់ ប៉ុន្តែភ្លេចគិតខាងក្រោយ និងមើលខាងក្រោយថា លោក កឹម សុខា ដែលតែងបានត្រៀមកូនកាំបិតនៅក្រោយខ្នងជានិច្ច រង់ចាំតែឱកាសល្អមកដល់តែប៉ុណ្ណោះដើម្បីចាត់ការសម្រេចមហិច្ឆិតានយោបាយរបស់ខ្លួន! គួរចងចាំដែរថា តើ កឹម សុខា ជានរណា មុនពេលចូលមកបបួល សម រង្ស៉ី បង្កើតបក្សរួមគ្នា?ឥឡូវឱកាសនយោបាយលេបយកគណបក្សសង្រ្គោះជាតិទាំងមូល បានមកដល់ជាបណ្តើរៗហើយ គេបានលើកនំឱ្យ កឹម សុខា ទាំងដៃពីរគឺ ទី១៖ ក្រុម សម រង្ស៊ី និយម បានជួយឡង់សេលើកតម្កើងតាំងតែពីបង្កើតបក្សរួមគ្នាមកថា លោក កឹម សុខា គឺជាមនុស្សទី២របស់គណបក្ស បន្ទាប់ពីលោក សម រង្ស៊ី ហើយហៅថា «លោកប្រធានស្តីទី»ពេញៗមាត់។ ទី២៖ លោក សម រង្ស៊ី បានលាលែងពីប្រធានបក្ស ប្រៀបបាននឹងលើកស្ករឱ្យស្រមោចដូច្នេះដែរ ឯលោក កឹម សុខា ធ្វើជាកើតទុក្ខចំពោះការលាលែងរបស់លោកប្រធាន សម រង្ស៊ី និងធ្វើជាបង្ខំចិត្តដឹកនាំប្រធានបក្សបន្ត ក្នុងនាមជាប្រធានស្តីទីពេញសិទ្ធិ ពេញអំណាច ក្តោបបានបក្សទាំងមូល! លោក កឹម សុខា ដាក់ទុន ៣ កៅអី បានមកវិញ ៥៥ កៅអីនៅរដ្ឋសភា! ដាក់ដើមតិច ប៉ុន្តែចំណេញច្រើនព្រោះរកស៊ីចំឱកាសល្អ និងប៉ះចំអ្នកឆោតល្ងង់តាំងខ្លួនជាអ្នកឆ្លាត និងមានអំនួតជាអ្នកមានចិត្តទូលាយ។
៧៖ ការលាលែងរបស់លោក សម រង្ស៉ី មួយជំហានមុនច្បាប់ចេញ គឺជាការលាលែងដ៏ឆោតល្ងង់ផ្នែកយុទ្ធសាស្រ្តនយោបាយ និងមិនបានជួយអ្វីដល់ គណបក្សសង្រ្គោះជាតិឡើយ ប៉ុន្តែបានធ្វើរូបគាត់ សម រង្ស៉ី និងក្រុមរបស់គាត់ខាតបង់ទៅវិញនៅក្នុងគណបក្សសង្រ្គោះជាតិ។ បើមើលមួយជ្រុងមិនដឹងថា ព្រៃធំប៉ុណ្ណាទេ! ពីមុន នរណាមិនថា ផែនដីសំប៉ែត ហើយបើមានអ្នកណាថា ផែនដីមូល គឺជាមនុស្សល្ងង់ ប៉ុន្តែទីបំផុត ឥឡូវផែនដីមូល ឬសំប៉ែត ? អ្នកណាល្ងង់ អ្នកណាឆ្លាត? គំនិតទុកចិត្តចំពោះលោក កឹម សុខា ត្រូវតែមាន ប៉ុន្តែគំនិតប្រុងប្រយ័ត្នចំពោះលោក កឹម សុខា ក៏មិនត្រូវអត់ដែរ! អ្នកនៅក្នុងគណបក្ស សង្រ្គោះជាតិស្គាល់គណបក្សនេះច្បាស់ជាងនរណាៗទាំងអស់។ គណបក្សនេះមិនទាន់រួមគ្នាជាសាច់តែមួយនៅឡើយទេ គឺនៅប្រុងប្រយ័ត្នរៀងៗខ្លួននៅឡើយ។ គណបក្សដើមទាំងពីរ គឺគណបក្ស សម រង្ស៉ី និងគណបក្ស សិទ្ធិមនុស្ស មិនទាន់បានរំលាយចោលនៅឡើយទេ ហើយទាំងលោក សម រង្ស៉ី ទាំងលោក កឹម សុខា សុទ្ធតែបានទុកផ្លូវក្រោយរៀងៗខ្លួន។ ចង់ឱ្យយោបល់តូចមួយទៅលោក សម រង្ស៉ី និងក្រុមរបស់លោក សម​ រង្ស៉ី ដែរថា អ្វីៗប្រាកដជាហួសពេលហើយ ដែលបានកើតឡើង រហូតមកដល់ថ្នាក់លោក សម រង្ស៉ី បានសម្រេចលាលែងតំណែងពីប្រធានបក្សយ៉ាងទាន់ហន់នេះ គឺជាផែនការ ឬរបៀបវារៈនយោបាយរបស់លោក កឹម សុខា ឬរបស់ក្រុមដែលស្និទ្ធនឹងលោក កឹម សុខា។
៨៖ តើនឹងមានអ្វីកើតឡើងសម្រាប់លោក កឹម សុខា? តើអ្វីដែលជាមហិច្ឆតានយោបាយរបស់លោក កឹម សុខា ? ចំពោះលោក កឹម សុខា ការលាលែងតំណែងរបស់លោក សម​ រង្ស៉ី បានធ្វើឱ្យលោកបានក្លាយជាប្រធានបក្សស្តីទីពេញសិទ្ធិដោយស្របច្បាប់ និងមានហេតុផលនយោបាយសមស្រប ព្រមទាំងមានអំណាចពេញលេញ ដែលអនុញ្ញាតឱ្យលោក កឹម សុខា អាចចាត់ចែងការងារក្នុងបក្សបានរហូតដល់មានសមាជជ្រើសរើសប្រធានគណបក្សថ្មី។ លោក កឹម សុខា និងក្រុមរបស់លោក កឹម សុខា កំពុងមានប្រៀបផ្លូវច្បាប់ និងនយោបាយមួយជំហានទៅមុនលោក សម រង្ស៊ី និងក្រុមរបស់លោក សម រង្ស៉ី ទាក់ទងនឹងការរើសប្រធានថ្មី។ សមាជនាពេលខាងមុខ ប្រធានថ្មី ក៏ត្រូវតែជាលោក កឹម សុខា ដែរ ព្រោះពីនេះតទៅ ចំពោះមុខអវត្តមានលោក សម រង្ស៉ី ពីឆាកនយោបាយរបស់គណបក្សសង្រ្គោះជាតិ តើនរណាដែលមានសមត្ថភាព និងហ៊ានឡើងធំជាងលោកប្រធានស្តីទីបច្ចុប្បន្ន? ខាងលោក សម រង្ស៉ី ខំដើរឃោសនាឱ្យលោក កឹម សុខា ជាមនុស្សទី២ របស់បក្ស ក្នុងនាមជាប្រធានស្តីទីបក្សយូរហើយ ឥឡូវដល់ពេលសមល្មមដើម្បីលោក កឹម សុខា ធ្វើប្រធានគណបក្សពេញសិទ្ធិ ក្តោបយកបក្សទាំងមូលតែម្តង! ដាក់ទុន ៣ កៅអី ឥឡូវ យកបក្សបានទាំងមូល! គួរឱ្យសរសើរ គួរឱ្យសរសើរ!គណបក្សសង្រ្គោះជាតិមានពេល៩០ថ្ងៃ ដើម្បីចាត់ចែងជ្រើសរើសប្រធានថ្មី ក្រោយពេលច្បាប់ចេញ ដូចនេះមិនមែនត្រូវចាំរហូតដល់ពេលធ្វើសមាជក្នុងខែមេសា ឆ្នាំ២០១៨ នោះទេ។ ច្បាប់ធំជាងលក្ខន្តិកៈគណបក្ស ប្រយ័ត្នមិនគោរពច្បាប់ បក្សរលាយ! លោក សម រង្ស៉ី និងក្រុមរបស់គាត់ ក៏គួរកត់សំគាល់ផងដែរថា ក្រោយលោក សម រង្ស៊ី លាលែងពីប្រធានបក្សភ្លាម កញ្ញា កឹម មនោវិទ្យា កូនស្រីសំណព្វចិត្តរបស់លោក កឹម សុខា ដែលជាមនុស្សចូលចិត្តនិយាយត្រង់ អំពីរឿងក្នុងចិត្តរបស់ខ្លួន និងជាអ្នកធ្លាប់រិះគន់លោក សម រង្ស៉ី ថា រត់គេចយករួចខ្លួនទៅក្រៅប្រទេស បានសរសេររឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយក្នុង Twitter របស់ខ្លួនថា លោក សម រង្ស៉ី លែងជាមនុស្សសំខាន់របស់គណបក្សសង្រ្គោះជាតិតទៀតហើយ ព្រោះគណបក្សក្រោមការដឹកនាំរបស់ឪពុករបស់កញ្ញា បានក្លាយជាគណបក្សនៃទស្សនៈគំនិត មិនមែនជាគណបក្សបែបបុគ្គលនិយម ដូចក្រោមការដឹកនាំរបស់លោក សម រង្ស៉ី ឡើយ។ តាមក្បួនយុទ្ធសាស្រ្ត នយោបាយនេះហើយគេហៅថា វិធីបន្សាបឥទ្ធិពលនៃតួអង្គរបស់ដៃគូ ! ដូចនេះ តើអ្វីជាសេណារីយ៉ូដើម្បីឈានទៅសម្រេចគោលដៅនយោបាយរបស់លោក កឹម សុខា ?
៩៖ ជំហានទី១ គឺត្រូវធ្វើបំភ័យលោក សម រង្ស៉ី ដោយផ្ទាល់ ឬដោយប្រយោល និងលួងលោមលោក សម រង្ស៉ី ឱ្យលាលែងពីតំណែងប្រធានបក្ស។ ជំហានទី២ គឺរកការធានាមួយពីលោក សម រង្ស៉ី ឡើងធ្វើជាប្រធានស្តីពីពេញសិទ្ធិ ដោយមានការសន្យាជាថ្នូរ សម្រាប់អនាគត។ ជំហានទាំងពីរនេះបានទទួល ជោគជ័យរួចហើយ។ ចាប់ពីពេលនេះតទៅ សម រង្ស៉ី គឺត្រូវការលោក កឹម សុខា ហើយរណបលោក កឹម សុខា ប៉ុន្តែលោក កឹម សុខា នឹងមិនបោះបង់លោក សម រង្ស៉ី ភ្លាមទេ ពោលគឺត្រូវលួងលោមលោក សម រង្ស៉ី ប្រើសិន ដោយម្យ៉ាង មនុស្ស សម រង្ស៉ី មានចំនួនច្រើនជាងទាំងថ្នាក់ដឹកនាំ ទាំងថ្នាក់ក្រោម ហើយម្យ៉ាងទៀត លោក សម​ រង្ស៉ី នៅមានប្រជាប្រិយភាពដើម្បីទាក់ទាញការគាំទ្រឱ្យលោក កឹម សុខា និងគណបក្សសង្រ្គោះជាតិរបស់លោក។ ប្រើបាន ចេះតែប្រើសិនទៅ ! ជំហានទី ៣ គឺការឡើងធ្វើប្រធានបក្សពេញសិទ្ធិ នៅក្នុងរយៈពេល៩០ថ្ងៃក្រោយពេលច្បាប់ចេញ។ ជំហានទី ៤ គឺ ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតព្រឹទ្ធសភានៅដើមឆ្នាំ២០១៨, កឹម សុខា ត្រូវសម្របសម្រួលឱ្យបញ្ជីបេក្ខជន របស់គណបក្សសង្រ្គោះជាតិចេញ កុំឱ្យមានបញ្ហាធ្វើយ៉ាងណាកុំឱ្យ សម រង្ស៉ី និងក្រុមលោក សម រង្ស៉ី ដឹងអំពីល្បិចកលនយោបាយរបស់គាត់។ទៅថ្ងៃក្រោយ នៅពេលសម្រេចផែនការ គឺសមាជិកក្រុមប្រឹក្សាគណបក្សសង្រ្គោះជាតិទាំងមូល រួមទាំងសមាជិកព្រឹទ្ធសភា គឺជារបស់គណបក្សសង្រ្គោះជាតិ មានន័យថា ជារបស់លោក កឹម សុខា ដូចនេះ មិនត្រូវធ្វើខ្លួនចង្អៀតចង្អល់ពេកទេ ព្រោះឥឡូវ ជាមេបក្សគណបក្សសង្រ្គោះជាតិ មិនមែនជាមេបក្ស សិទ្ធិមនុស្សទេ។ ជំហានទី៥ គឺការបោះឆ្នោតតំណាងរាស្រ្តឆ្នាំ ២០១៨ និងជំហានទី ៦ គឺការទប់លោក សម រង្ស៊ី មិនឱ្យវិលមកធ្វើប្រធានបក្សវិញ! ជំហានទី៦ នេះ ស្រួលជាងគេ ព្រោះបើលោក កឹម សុខា មិនព្រមឱ្យលោក សម រង្ស៊ី ចូលវិញមិនរួចទេ !
១០៖ សំណួរសួរថា តើការបោះឆ្នោតនៅឆ្នាំ២០១៨ នរណាជាបេក្ខភាពនាយករដ្ឋមន្រ្តី? លោក កឹម សុខា ដែលនឹងឡើងធ្វើប្រធានបក្សនាពេលខាងមុខ នឹងនិយាយថា ដោយសារលោក សម រង្ស៊ី លែងជាសមាជិ​កបក្ស និងមិនមានឈ្មោះជាតំណាងរាស្រ្ត និងជាជនកំពុងរួតរឹតដោយទោស ដូច្នេះ មិនអាចដាក់ឈ្មោះលោក សម រង្ស៊ី ធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តីបានទេ ព្រោះខុសច្បាប់។ ដូច្នេះត្រូវបង្ខំចិត្តដាក់ឈ្មោះគាត់ កឹម សុខា ដែលជាប្រធានបក្ស និងជាបេក្ខភាពនាយករដ្ឋមន្រ្តី ដើម្បីឃោសនាសិន ហើយបើឈ្នះ ចាំសារ៉េ សារ៉ង់ ឱ្យលោក សម រង្ស៊ី មកធ្វើជានាយករដ្ឋមន្រ្តី ហើយពេលឃោសនា និយាយចឹងដូចគ្នា។ រឿងនេះ ឡូហ្សិក រឿងអី សម រង្ស៊ី និងខាង សម រង្ស៊ី មិនយល់ព្រម។ ដូចនេះលោក កឹម សុខា នឹងបានបេក្ខភាពនាយករដ្ឋមន្រ្តី ហើយលោក សម រង្ស៊ី បន្តធ្វើជានាយករដ្ឋមន្រ្តីឧទាហរណ៍បន្តទៀត! Sic!
សេណារីយ៉ូទៅថ្ងៃមុខត្រូវបានគេមើលឃើញថា៖ ទី១. សេណារីយ៉ូឈ្នះ៖ បើចៃដន្យឈ្នះ តើ កឹម សុខា សុខចិត្តឱ្យលោក សម រង្ស៊ី ឡើងធ្វើជានាយករដ្ឋមន្រ្តីទេ? ហាហា! ចម្លើយថា ទេ! កឹម សុខា នឹងប្រាប់ទៅលោក សម រង្ស៊ី ខ្ញុំមិនចង់ធ្វើនាយករដ្ឋមន្រ្តីទេ ហើយចង់ឱ្យល្បង ស៊ី ឯង ធ្វើជានាយករដ្ឋមន្រ្តី ប៉ុន្តែពេលឃោសនាយកឈ្មោះខ្ញុំទៅប្រើ ហើយខ្ញុំជាបេក្ខភាពនាយករដ្ឋមន្រ្តីផ្លូវការ នរណាមិនដឹងថា បើបក្សយើងឈ្នះឆ្នោត ខ្ញុំឡើងធ្វើជានាយករដ្ឋមន្រ្តី។ បើល្បងឡើងធ្វើជានាយករដ្ឋមន្រ្តី នោះគឺក្បត់ឆន្ទះរាស្រ្តបោះឆ្នោតឱ្យ ! Sic! តែល្បង ស៊ី កុំព្រួយអី ព្រោះពេលល្បង ស៊ី ឯងអត់ធ្វើជាប្រធានបក្ស ក៏បក្សនេះឈ្នះដែរ ដូច្នេះរឿងសង្រ្គោះជាតិ ទុកឱ្យគណបក្សធ្វើល្បង ស៊ី ឯង លែងនៅក្នុងគណបក្សហើយ នរណាក៏ដឹងដែរ! ចំណុចកូនស្រី កឹម សុខា ក៏ធ្លាប់បញ្ចេញតាម Twitter ដែរថា ក្រោមការដឹកនាំរបស់ឪពុកកញ្ញា គឺលោក កឹម សុខា គណបក្សសង្រ្គោះជាតិបានក្លាយទៅជាគណបក្សនៃទស្សនៈគំនិត មិនមែនជាគណបក្សបែបបុគ្គលនិយមដូចក្រោមការដឹកនាំរបស់លោក សម រង្ស៊ី នោះទេ ហើយជ័យជម្នះខាងមុខរបស់គណបក្ស ក៏មិនមែនដោយសារ សម រង្ស៊ី ដែរ គឺចង់សំដៅថា អត់ សម រង្ស៊ី ក៏គណបក្ស ក្រោមការដឹកនាំរបស់ឪពុកកញ្ញា ក៏អាចឈ្នះដែរ។ សរសេរបានមួយថ្ងៃ ក៏លុបចេញបាត់ពី Twitter ដោយខ្លាចគេដឹងល្បិចកលនេះ។សេណារីយ៉ូនេះ គឺគ្រោះថ្នាក់សម្រាប់លោក សម រង្ស៊ី បើលោក សម រង្ស៊ី នៅមានមហិច្ឆិតាធ្វើជានាយករដ្ឋមន្រ្តី ហើយការលាលែងនោះ គ្រាន់តែជាលប់ឡែ ជាការលាលែងមួយដែលមិនស្មោះត្រង់ ព្រោះបើ សម រង្ស៊ី មិនព្រម កឹម សុខា នៅតែអាចធ្វើជានាយករដ្ឋមន្រ្តី ព្រោះអាចសហការជាមួយគណបក្សផ្សេងទៀតនៅរដ្ឋសភា ដើម្បីឱ្យបាន ៥០% បូកមួយ រឿងអីមិនបាន! ទី២. សេណារីយ៉ូចាញ់៖ បើចាញ់វិញ កឹម សុខា អត់មានអីខាតទាំងអស់ មិនត្រឹមតែមិនខាតទេ គឺថែមទាំងអាចឡាំប៉ាឱ្យលោក សម រង្ស៊ី គោរពកិច្ចព្រមព្រៀងនយោបាយពីមុនថា នៅរដ្ឋសភា គឺកូតាខាងគាត់! Sic! អាណត្តិទី៥ គឺបង្ហាញច្បាស់ ! ពេលលោក កឹម សុខា ធ្វើបក្សចូលគ្នា ជាមួយលោក សម រង្ស៊ី លោក កឹម សុខា បានដឹងច្បាស់ថា មិនឈ្នះទេ ប៉ុន្តែគាត់បានទាញចំណេញរឿង៤ គឺ ទី១. អាចដឹកនាំបក្សជាប្រធានស្តីទី ព្រោះពេលនោះ សម រង្ស៊ី និរទេសខ្លួននៅក្រៅស្រុក ទី២. បញ្ចូលកម្លាំងឱ្យបាន៥០% នៅក្នុងរចនាសម្ព័ន្ធក្បាលម៉ាស៊ីន និងថ្នាក់ក្រោម ទី៣. ទាញប្រភពធនធានហិរញ្ញវត្ថុ ពីខាងក្រៅបានច្រើនសម្រាប់ខ្លួនឯង និងទី៤. បានអំណាចធំនៅរដ្ឋសភា ព្រោះដឹងច្បាស់ថាមិនឈ្នះ។ ដូច្នេះសន្យាឱ្យលោក សម រង្ស៊ី ធ្វើជានាយករដ្ឋមន្រ្តីចុះ ព្រោះដឹងតែអត់បាន ដឹងតែអត់ឈ្នះ! នេះជាសេណារីយ៉ូចំណេញបំផុតនៅពេលចាញ់ !​​
១១៖ ឥឡូវនេះក្តីសុបិន្តរបស់លោក កឹម សុខា ឈានដល់ការពិតជាបណ្តើរៗហើយ ចំណែកឯលោក សម រង្ស៊ី វិញ គឺរាសីនយោបាយ ដាក់យកតែមែនទែន ចាញ់ហើយចាញ់ទៀត ចាញ់គេហើយចាញ់គ្នាឯងទៀត ហើយទីបំផុតជីវិតនយោបាយរបស់លោក សម រង្ស៉ី នៅក្នុងគណបក្សសង្រ្គោះជាតិ នឹងត្រូវបញ្ចប់ជាស្ថាពរក្នុងរវាង៩០ថ្ងៃទៀត។បើលោក កឹម សុខា អាចសម្រេចមហិច្ឆិតាធ្វើជាប្រធានបក្សបានជោគជ័យនាសមាជខាងមុខនេះ នោះការលាលែងក្លែងក្លាយរបស់លោក សម រង្ស៉ី នឹងក្លាយជាការលាលែងយ៉ាងពិតប្រាកដជាស្ថាពរពីគណបក្សសង្រ្គោះជាតិ។ លាលែងលេងៗ បាត់តំណែងប្រធានមែនទែន! នេះហើយជាជំហានមរណៈ សម្រាប់ជីវិតនយោបាយរបស់លោក សម រង្ស៊ី នៅក្នុងគណបក្សសង្រ្គោះជាតិ។ បើលោក កឹម សុខា សម្រេចមហិច្ឆិតាចុងក្រោយហើយ ទោះលោក សម រង្ស៊ី ចង់ ឬមិនចង់ គឺបានត្រឹមតែឈរមើល ព្រោះអំណាចនៅក្នុងដៃលោកប្រធាន កឹម សុខា, អ្នកណាមិនសុខចិត្ត បានត្រឹមតែដើរចេញ ហើយទៅគណបក្សសម​រង្ស៉ី ដើមវិញ។ អ្នកដើរចេញត្រូវបាត់បង់តំណែងជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់, អាចសមាជិកព្រឹទ្ធសភាទៀត និងសមាជិករដ្ឋសភា ព្រោះមុខតំណែងនេះ គឺជារបស់គណបក្សសង្រ្គោះជាតិ គ្មានឈ្មោះលោក សម​ រង្ស៉ី នោះទេ។ ជូនពរឱ្យការលាលែងរបស់លោក សម រង្ស៉ី បានដូចបំណងប្រាថ្នានាពេល៩០ ថ្ងៃខាងមុខ!
ដោយ៖ បក្សីចាំក្រុង

លោក សុខ ឥសាន៖ វីរភាពស្អី?

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ទស្សនៈផ្ទាល់ខ្លួនពាក់ ព័ន្ធនឹងការលាលែងតំណែងរបស់អតីតប្រធានគណបក្សប្រឆាំងនៅកម្ពុជា ដែលគេនៅចាំបានថា ក្រោយពីការប្រកាសលាលែងពីតំណែងប្រធានគណបក្ស និងពីសមាជិក គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី ១១ ខែ កុម្ភៈ ២០១៧ រួច មានសារជាច្រើនចេញពីសមាជិ សមាជិកាគណបក្សសង្គ្រោះជាតិ ដែលមានខ្លឹមសារ និង អត្ថន័យប្លែកៗពីគ្នា។
លោក សុខ ឥសាន បានបញ្ជាក់ថា អ្នកគាំទ្រមួយចំនួន បានសម្តែងការសាទរចំពោះការលាលែងនេះ របស់សម រង្ស៊ី ដោយផ្តល់កិត្តិយសជូនលោកប្រធានថា ជាការលះបង់ខ្ពស់ ជាវីរភាពដ៏អង់អាចក្លាហានរបស់លោកប្រធាន និងជាការសម្រេចចិត្តប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់លោកប្រធាន។ ការលះបង់របស់លោកប្រធានគឺដើម្បីការស្ថិតស្ថេររបស់គណបក្សដែលកំពុងមានការរីកចម្រើន ភាពរឹងមាំ ឆ្ពោះទៅរកជ័យជំនះនាការបោះឆ្នោតខាងមុខសម្រាប់ការផ្លាស់ប្តូរ។ បានពាក្យបញ្ជោរទាំងនេះ លោកប្រធាន កាន់តែសើមថែមទៀត ហើយបានបោះសម្តីដែលមិនហ៊ានធ្វើថា ទោះបីជីវិតក៏ហ៊ានស្លាប់ដែរ ឱ្យតែជាតិរស់។ ពាក្យប៉ុណ្ណេះ វីរភាពហក់ឡើងមួយក្រឺតទៀតសម្រាប់លោកប្រធាន។
អ្នកនាំពាក្យរូបនោះ ក៏បានលើកឡើងថា ចំណែកសមាជិកមួយចំនួន ដែលមានការពិចារណាវែងឆ្ងាយបន្តិច បានបញ្ចេញយោបល់ថា វីរភាពរបស់លោកប្រធាន ជា វីរភាព អគតិ នៅមិននៅមកសម្តែងប្ញកសម្លាប់ខ្លួនឯង មិនបាច់មានការខិតខំរបស់គូប្រកួតឡើយ។ លោកប្រធាន បានបញ្ជាក់ច្បាស់នៅក្នុងលិខិតលាលែងថា ដោយសារមូលហេតុផ្ទាល់ខ្លួនសុទ្ធសាធ។ ដូច្នេះ ចង់ចោទអ្នកណា ក៏ មិនបានដែរ គ្មានអ្នកណាច្បាស់ជាងលោកប្រធានទេ ពីព្រោះអត់មានអ្នកណាហ៊ានគាបសង្កត់ ហ៊ានគំរាមកំហែង ឬ សំទ្បុតលោកប្រធានទេ គឺលោកប្រធានលោតចុះដោយខ្លួនឯង។ បញ្ហានេះបានជ្រះស្រទ្បះអស់ហើយ ទោះបីនាយចៅហ្វាយ ក៏បាត់មាត់ឈឹងដែរ  ទ្បូទ្បាម្តេចកើត បើកូនចៅបង្កើតជាអ្នកសម្រេចចិត្តផ្ទាល់ រឹងធ្គាមតែម្តង។ ឥទ្បូវដល់ដេកគិតៗទៅ ហាក់ដូចជាចង់ថយក្រោយ ក៏មិនបាន ទៅមុខទៀតក៏មិនបានកំពុងដូចទ្បានជាប់ផុង កាលណារើ ផុងកាន់តែជ្រៅ បើប្រឹងរើទៀត វាកាន់តែជ្រៅថែមទៀត។
រឿងបុគ្គលខុសច្បាប់ ថាខ្លាចគណបក្សរលាយ ខ្លាចងាប់ ថាសុខចិត្តស្លាប់ឱ្យតែជាតិរស់។ ឥទ្បូវ លោកប្រធាន ហាក់ចង់រើកញ្ជើទៅកន្លែងផ្សេង ព្រោះអផ្សុកពេក អត់ការងារតែប៉ុន្មានថ្ងៃសោះ ដេកមិនលក់បក់មិនល្ហើយទៅហើយ តើធ្វើម៉េចទៅ លោកអើយ !
មានក្រុមទី៣ នៅមិនស្ងៀម ក៏រពឹសមាត់ថាហ្នឹងហើយ វីរភាព ប្រកបដោយអគតិបណ្ឌិតទើបបានជាអញ្ចឹង ទៅមុខមិនរួច ទៅក្រោយមិនរួច ចង់ទៅបង្កើតបក្សថ្មី ក៏មិនបាន ព្រោះជាទណ្ឌិត ទៅសុំចូលបក្សណាក៏គេមិនទទួល ព្រោះជាទណ្ឌិត ចង់ចូលស្រុកវិញក៏មិនបាន ព្រោះជាទណ្ឌិត។ ឱ ទណ្ឌិត អើយស៊ូទ្រាំនៅជាទណ្ឌិត ទៀតទៅ ព្រោះជាគតិបណ្ឌិតរបស់អតីតៈលោកប្រធានហើយ។ សូមលោកអតីតៈប្រធានខ្ចប់វីរភាពរបស់លោកនៅស្រុកបារាំងឱ្យបានស្ងប់តទៅចុះហោង៕