Friday, February 17, 2017

លោក សុខ ឥសាន៖ វីរភាពស្អី?

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ទស្សនៈផ្ទាល់ខ្លួនពាក់ ព័ន្ធនឹងការលាលែងតំណែងរបស់អតីតប្រធានគណបក្សប្រឆាំងនៅកម្ពុជា ដែលគេនៅចាំបានថា ក្រោយពីការប្រកាសលាលែងពីតំណែងប្រធានគណបក្ស និងពីសមាជិក គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី ១១ ខែ កុម្ភៈ ២០១៧ រួច មានសារជាច្រើនចេញពីសមាជិ សមាជិកាគណបក្សសង្គ្រោះជាតិ ដែលមានខ្លឹមសារ និង អត្ថន័យប្លែកៗពីគ្នា។
លោក សុខ ឥសាន បានបញ្ជាក់ថា អ្នកគាំទ្រមួយចំនួន បានសម្តែងការសាទរចំពោះការលាលែងនេះ របស់សម រង្ស៊ី ដោយផ្តល់កិត្តិយសជូនលោកប្រធានថា ជាការលះបង់ខ្ពស់ ជាវីរភាពដ៏អង់អាចក្លាហានរបស់លោកប្រធាន និងជាការសម្រេចចិត្តប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់លោកប្រធាន។ ការលះបង់របស់លោកប្រធានគឺដើម្បីការស្ថិតស្ថេររបស់គណបក្សដែលកំពុងមានការរីកចម្រើន ភាពរឹងមាំ ឆ្ពោះទៅរកជ័យជំនះនាការបោះឆ្នោតខាងមុខសម្រាប់ការផ្លាស់ប្តូរ។ បានពាក្យបញ្ជោរទាំងនេះ លោកប្រធាន កាន់តែសើមថែមទៀត ហើយបានបោះសម្តីដែលមិនហ៊ានធ្វើថា ទោះបីជីវិតក៏ហ៊ានស្លាប់ដែរ ឱ្យតែជាតិរស់។ ពាក្យប៉ុណ្ណេះ វីរភាពហក់ឡើងមួយក្រឺតទៀតសម្រាប់លោកប្រធាន។
អ្នកនាំពាក្យរូបនោះ ក៏បានលើកឡើងថា ចំណែកសមាជិកមួយចំនួន ដែលមានការពិចារណាវែងឆ្ងាយបន្តិច បានបញ្ចេញយោបល់ថា វីរភាពរបស់លោកប្រធាន ជា វីរភាព អគតិ នៅមិននៅមកសម្តែងប្ញកសម្លាប់ខ្លួនឯង មិនបាច់មានការខិតខំរបស់គូប្រកួតឡើយ។ លោកប្រធាន បានបញ្ជាក់ច្បាស់នៅក្នុងលិខិតលាលែងថា ដោយសារមូលហេតុផ្ទាល់ខ្លួនសុទ្ធសាធ។ ដូច្នេះ ចង់ចោទអ្នកណា ក៏ មិនបានដែរ គ្មានអ្នកណាច្បាស់ជាងលោកប្រធានទេ ពីព្រោះអត់មានអ្នកណាហ៊ានគាបសង្កត់ ហ៊ានគំរាមកំហែង ឬ សំទ្បុតលោកប្រធានទេ គឺលោកប្រធានលោតចុះដោយខ្លួនឯង។ បញ្ហានេះបានជ្រះស្រទ្បះអស់ហើយ ទោះបីនាយចៅហ្វាយ ក៏បាត់មាត់ឈឹងដែរ  ទ្បូទ្បាម្តេចកើត បើកូនចៅបង្កើតជាអ្នកសម្រេចចិត្តផ្ទាល់ រឹងធ្គាមតែម្តង។ ឥទ្បូវដល់ដេកគិតៗទៅ ហាក់ដូចជាចង់ថយក្រោយ ក៏មិនបាន ទៅមុខទៀតក៏មិនបានកំពុងដូចទ្បានជាប់ផុង កាលណារើ ផុងកាន់តែជ្រៅ បើប្រឹងរើទៀត វាកាន់តែជ្រៅថែមទៀត។
រឿងបុគ្គលខុសច្បាប់ ថាខ្លាចគណបក្សរលាយ ខ្លាចងាប់ ថាសុខចិត្តស្លាប់ឱ្យតែជាតិរស់។ ឥទ្បូវ លោកប្រធាន ហាក់ចង់រើកញ្ជើទៅកន្លែងផ្សេង ព្រោះអផ្សុកពេក អត់ការងារតែប៉ុន្មានថ្ងៃសោះ ដេកមិនលក់បក់មិនល្ហើយទៅហើយ តើធ្វើម៉េចទៅ លោកអើយ !
មានក្រុមទី៣ នៅមិនស្ងៀម ក៏រពឹសមាត់ថាហ្នឹងហើយ វីរភាព ប្រកបដោយអគតិបណ្ឌិតទើបបានជាអញ្ចឹង ទៅមុខមិនរួច ទៅក្រោយមិនរួច ចង់ទៅបង្កើតបក្សថ្មី ក៏មិនបាន ព្រោះជាទណ្ឌិត ទៅសុំចូលបក្សណាក៏គេមិនទទួល ព្រោះជាទណ្ឌិត ចង់ចូលស្រុកវិញក៏មិនបាន ព្រោះជាទណ្ឌិត។ ឱ ទណ្ឌិត អើយស៊ូទ្រាំនៅជាទណ្ឌិត ទៀតទៅ ព្រោះជាគតិបណ្ឌិតរបស់អតីតៈលោកប្រធានហើយ។ សូមលោកអតីតៈប្រធានខ្ចប់វីរភាពរបស់លោកនៅស្រុកបារាំងឱ្យបានស្ងប់តទៅចុះហោង៕

No comments:

Post a Comment