Friday, February 17, 2017

ហ្វេសប៊ុក ចៅចាក់ស្មុកផ្តាំទៅបក្សប្រឆាំងថាមិនមែនដើរប្រជាភិថុតិសុទ្ធតែរាស្ត្រជឿនោះទេ ហើយអ្វីៗត្រូវស្ថិតនៅក្រោមដំបូលច្បាប់

(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុកដែលមានឈ្មោះថា «Chaksmok Chao ចៅចាក់ស្មុក» បានបង្ហោះផ្សាយនូវអត្ថបទរិះគន់មួយចំពោះមន្រ្តីគណបក្សសង្រ្គោះជាតិ ក៏ដូចជាអ្នកផ្តល់យុទ្ធសាស្រ្តនយោបាយនៅពីក្រោយឆាកដែលតែងផ្តល់យោបល់ខុសនាពេល កន្លងមក។
នៅក្នុងហ្វេសប៊ុក ចៅចាក់ស្មុក បានបង្ហោះផ្សាយថា៖ ប៉ុន្មានថ្ងៃនេះ ចៅចាក់ស្មុកចេះតែអង្គុយគិត យកចំណេះតិចតួចមកគិតពីរឿង ជំរុំព្រះអាទិត្យ មិននឹកស្មានថាធ្វើឱ្យមនុស្សជំរុំព្រះអា​ទិត្យក្តៅក្រហាយ រាប់ទាំងអ្នកយុទ្ធសាស្ត្រក្រៅសង្វៀនមួយចំនួនទៀតដូចជាអន្ទិត សូរ សមយុទ្ធ ជាដើម។
ប្រហែលនិយាយចំៗ និងត្រូវពេកទេដឹង? មានទាំងអ្នកខ្លះសរសេរលើធ្វីតទ័រហើយ លុបចោល​​វិញដោយសារតែគេអានចិត្តខ្លួនឯងត្រូវ។ អន្ទិតនេះមិនហ៊ាននិយាយអ្វីជ្រៅពីបក្សខ្លួនទេ ព្រោះបានត្រឹមតែគិត តែគេមិនអនុវត្តតាមយុទ្ធសាស្ត្រខ្លួនព្រោះវារាក់ពេក។ សូមខ្សឹបប្រាប់លោក យ៉ែម បុញ្ញឬទ្ធិផង ថាឈប់បាន ក៏ឈប់ប្រើទៅ មនុស្សបានតែទ្រឹស្តី គ្មានបទពិសោធន៍ក្នុងការដឹកនាំ ផ្តល់យោបល់ដើរក្រោយគេរហូត។
បើជ្រុលផ្តល់យោបល់ឱ្យគណបក្សសង្គ្រោះចេញស្នៀតនៅលើគោក ចឹងហើយបានជាគេវាយចំក្បាលរហូត។ បើមានទីប្រឹក្សា ឬជំនួយការបៀបនេះ ការណ៍សម្ងាត់ទៅជាការណ៍មិនសម្ងាត់អស់ហើយ។ បកស្រាយច្បាប់តែរបៀបៗហ្នឹង បានបើកចំហរឱ្យគេចាក់បាន។ សូមផ្តាំទៅមេបក្សប្រឆាំង និងអ្នកយុទ្ធសាស្ត្រមិនដែលឈ្នះ សូរ សមយុទ្ធ ផង ថា រាស្ត្រមានភ្នែក មានត្រ​ចៀក និងមនសិការ មិនមែនមន្ត្រីបក្សប្រឆាំង ឬ សូរ សមយុទ្ធ ដើរប្រជាភិថុតិសុទ្ធតែគេជឿនោះទេ ហើយអ្វីៗត្រូវស្ថិតនៅក្រោមដំបូលច្បាប់។ អាចកំដរបានគ្រាប់ពេល!

No comments:

Post a Comment