Friday, February 17, 2017

ថ្ងៃទី១៨ កុម្ភៈ គឺជាខួបទី៦២ នៃការបង្កើតកាកបាទក្រហមកម្ពុជា

កាកបាទក្រហមកម្ពុជាបច្ចុប្បន្ន គឺជាអ្នកបន្តវេនពី សមាគមជាតិកាកបាទក្រហមខ្មែរ ដែលត្រូវបានបង្កើតឡើងដោយមហាសន្និបាតនៅ ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ១៩៥៥ ក្នុងគោលបំណងផ្តល់ជំនួយមនុស្សធម៌ និងធ្វើជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌។

កាកបាទក្រហមកម្ពុជាបច្ចុប្បន្នមាន សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុគង់ប្រថាប់ជា ព្រះប្រធានកិត្តិយស និង លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន មានសាខាចំនួន ២៥ នៅទូទាំងប្រទេស មានអ្នកស្ម័គ្រចិត្តនៅតាមសហគមន៍មូលដ្ឋានចំនួនជាង ២០.០០០នាក់ និងយុវជនកាកបាទក្រហមកម្ពុជាចំនួន ប្រមាណ ៣០.០០០នាក់ នៅតាមគ្រឹស្ថានសិក្សាកំពុងធ្វើសកម្មភាពដូចភ្លៀងរលឹមជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុតតាមរយៈ ការងារគ្រប់គ្រងគ្រោះមហន្តរាយ ថែទាំសុខភាពក្នុងសហគមន៍ លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា និងការងារអភិវឌ្ឍន៍ស្ថាប័ន/អភិវឌ្ឍន៍សាខា។

កាកបាទក្រហមកម្ពុជា បំពេញការងារមនុស្សធម៌ដោយឈរលើគោលការណ៍គ្រឹះរបស់ចលនាគឺ៖ ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព សកលភាព









No comments:

Post a Comment