Tuesday, July 11, 2017

ខេត្តបាត់ដំបង រៀបចំប្រជុំលើការងារ អនុវត្តកម្មវិធីឥណទាន ពិសេស របស់រាជរដ្ឋាភិបាលលើការប្រមូលទិញស្រូវពីកសិករ

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ សាលាខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំពិភាក្សា ជាមួយតំណាងធនាគារអភិវឌ្ឍជនបទ អំពីកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ខេត្ត និងក្រុង ស្រុក សម្រាប់ការអនុវត្តកម្មវិធីឥណទានពិសេស របស់រាជរដ្ឋាភិបាលលើការងារប្រមូលទិញស្រូវពីកសិករ នៅក្នុងខេត្តបាត់ដំបង ក្រោមអធិបតីភាព លោក ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងមានការអញ្ជើញចូលរួមពីលោក ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្ត លោកឧកញ៉ា ពូ ពុយ ប្រធានសភាពាណិជ្ជកម្មខេត្ត និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារស្រូវកម្ពុជា លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងលោកអភិបាល អភិបាលរងក្រុង ស្រុក៕







តើ​អ្នក​បោះឆ្នោត​វ័យ​ក្មេង​​នឹង​សម្រេច​លើ​ការបោះឆ្នោត​​សភា​នៅ​ទីម័រ​ខាង​កើត​ឬ?

តើ​បញ្ហាអ្វី​ខ្លះ​នឹង​​ទាញ​សន្លឹក​ឆ្នោត​​ពី​មនុស្ស​វ័យ​ក្មេង​​របស់​ទីម័រ​ខាង​កើត? គណបក្ស​នយោ​បាយ​សរុប​ចំនួន ២១ ត្រូវ​បាន​ចុះ​បញ្ជី ​ដើម្បី​ប្រកួត​ប្រជែង​​ក្នុងការ​បោះឆ្នោត​សភា​ទីម័រ​ខាង​កើត​នៅ​ថ្ងៃទី ២២ ខែ​កក្កដា។ ក្នុងការ​ប្រកួត​ប្រជែង​សម្រាប់​តំណែង​នយោ​បាយ អ្នក​សង្កេត​ការណ៍ជា​ច្រើន​កំពុង​ក្រលែក​មើល​លើ​បក្ស​នយោ​បាយ​ចំនួន ៤ មាន គណបក្ស​រណៈសិរ្ស​បដិវត្តន៍​ដើម្បី​ឯករាជ្យ​ទីម័រ (Revolutionary Front for an Independent East Timor – Fretitin) គណបក្ស​សមាជជាតិ​ដើម្បី​ស្ថាបនា​ទីម័រ (National Congress for Timorese Reconstruction – CNRT) គណបក្ស​ប្រជាធិបតេយ្យ (Democratic Party – PD) និង​គណបក្ស​​រំដោះ​ប្រជាជន (People’s Liberation Party – PLP)។

យើង​បាន​កត់​សម្គាល់​ថា អ្នក​បោះឆ្នោត​វ័យក្មេង​​នឹង​ជួយ​​សម្រេច​លទ្ធផល​នៃ​ការ​បោះឆ្នោត​សភា​នៅ​ពេល​ខាង​មុខ​នៅពេល​ភាព​ស្មោះ​ស្ម័គ្រ​របស់​ពួក​គេ​បាន​អាច​ត្រូវ​គេ​ទាញ​យក។​
យុវជន​គឺជា​ផ្នែក​មួយ​សំខាន់​នៃ​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ ២០១៧ ក្នុង​មូល​ហេតុ​ជា​ច្រើន។ សម្រាប់​​មូល​ហេតុមួ​យ ពួក​គេ​តំណាង​ឲ្យ​អ្នក​បោះឆ្នោត​ចំណែក​ធំមួយ​ ប្រហែល ៧០ ភាគ​រយ​នៃ​ប្រជាជន​​ទីម័រ​ខាង​កើត​​មាន​អាយុតិច​ជាង ៣០ ឆ្នាំ។ កាន់តែ​សំខាន់​នោះគឺ នេះ​គឺជា​ការ​បោះឆ្នោត​លើក​ទីមួយ​ដែល​ប្រជាជន​ទីម័រ​ខាង​កើត​ កើត​ក្រោយការ​ធ្វើ​ប្រជាមតិ​ទាម​ទារ​ឯក​រាជ្យ​នៅ​​ឆ្នាំ ១៩៩៩ ​នឹង​មាន​អាយុ​បោះ​ឆ្នោត។
របាយការណ៍​ស្រាវជ្រាវ​ដែល​មាន​ចំណង​ជើង​ថា “សម្លេង​ថ្មីៈ ការ​ចូល​រួម​របស់​ទីម័រ​ខាង​កើត​នៅ​ក្នុង​ដំណើរការ​នយោ​បាយ” ដែល​រួម​ធ្វើ​ដោយ​ Counterpart International and Belun នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០១៦ បាន​បង្ហាញ​ថា ក្នុង​ខណៈ​យុវជន​ទីម័រ​ខាង​កើត​​មាន​ការ​មិន​ទុក​ចិត្ត​លើ​មេដឹកនាំ​នយោ​បាយ ​និង​ការ​កេង​ចំណេញ​នយោ​បាយ​នោះ កម្រិត​នៃ​ចំណាប់​នយោ​បាយ​របស់គេ​នៅតែ​ខ្ពស់។​
ការ​ស្ទង់​មតិ​ថ្មី​ៗ​របស់ IRI និង​មូល​និធិអាស៊ី​បាន​រក​ឃើញ​ថា មានការ​កើន​ឡើងភាព​​មិន​សប្បាយ​ចិត្ត​​ក្នុង​ចំណោម​ប្រជាជន​ទីម័រ​វ័យ​ក្មេង​ ជា​ពិសេស​អ្នក​មាន​អាយុក្មេង​ជាង ២៥ ឆ្នាំ ហើយ​ចំនួន ៤៦ ភាគ​រយ​នៃអ្នក​ទាំង​នោះ​នៅតែមិន​ទាន់​សម្រេចចិត្ត​​នៅឡើយ។ នៅ​ខាង​ក្រោមនេះ យើង​នឹង​ស្វែង​រក​រលក​នៃ​ម្ចាស់​បោះឆ្នោត​វ័យ​ក្មេង​ ដែល​ពួក​គេ​ជា​ច្រើន​ទំនង​ជា​អ្នក​​មិន​ទាន់​សម្រេច​ចិត្ត។
គេ​រាយការណ៍​ថា អ្នក​បោះឆ្នោត​ដែល​បាន​ចុះ​បញ្ជី​សរុប​ចំនួន ៥១ ភាគ​រយ​សព្វថ្ងៃ​ស្ថិត​ក្រោម​ចង្កោម​វ័យ​ក្មេង។ ដោយ​​ការ​ទទួល​ស្គាល់​សារៈ​សំខាន់​នៃ​អ្នក​បោះឆ្នោត​វ័យ​ក្មេង​ រាប់​បញ្ចូល​ទាំង​​អ្នក​បោះឆ្នោត​​លើក​ដំបូង​ លេខាធិការដ្ឋាន​​​ដើម្បីការ​រៀប​ចំ​បោះឆ្នោត​ និង​គម្រោង​បោះ​ឆ្នោត​​របស់ UNDP បាន​បង្កើត​យុទ្ធនាការ​ “សន្លឹក​ឆ្នោត​របស់​យើង​កំណត់​អនាគត​របស់​យើង” ដើម្បី​​ជំរុញ​ឲ្យ​ពួក​គេ​​ចូល​រួម​ក្នុង​ការ​បោះឆ្នោត។​
សម្លេង​វ័យក្មេង​សំខាន់​ណាស់​សម្រាប់​ការ​បោះឆ្នោត​នេះ។ នៅ​ក្នុង​កម្រិត​ម៉ាក្រូ ឱកាស​សេដ្ឋកិច្ច​​គឺជា​ការ​ព្រួយ​បារម្ភ​ធំដែល​យុវជន​កំពុង​ប្រឈម។ នេះ​ដោយ​សារតែ​​ប្រជាជន​មួយ​ភាគ​ធំ​គឺ​ស្ថិត​ក្នុង​អាយុ​​ធ្វើការ។ ជាង​នេះទៅទៀត រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​បច្ចុប្បន្ន​មិន​អាច​​ផ្តល់​ទំហំនៃ​ចំនួន​កើន​ឡើង​របស់​យុវជន​ទេ។​
យោងតាម​ជំរឿន​ប្រជាសាស្ត្រ​ឆ្នាំ ២០១៥ វិស័យសាធារណៈ​​ជ្រើស​រើស​ប្រជាជន​​ច្រើន​ជាង​​វិស័យ​ណាៗ​ទាំង​អស់នៅ​ក្នុង​ប្រទេស ដោយ​ឱកាស​ការងារ​ភាគ​ច្រើន​ផ្តោតតែ​នៅ​រដ្ឋធានី​ ឌីលី។​
ដើម្បីជំនះ​កត្តាប្រឈម​នេះ រដ្ឋាភិបាល​បានប្រើ​​វិធីជា​ច្រើន។ វិធីមួយ​គឺ​ការ​បង្កើត​ឱកាស​ការងារ​​នៅ​ក្នុង​វិស័យ​ឯកជន។ នេះ​ត្រូវ​បាន​គេ​សង្កេតឃើញ​តាម​រយៈ​សកម្មភាព​សាងសង់​ដែល​ផ្តល់​ហិរញ្ញ​វត្ថុ​ដោយ​រដ្ឋាភិបាល​។ ប៉ុន្តែ នេះ​មិន​មែនជា​វិធី​ចីរភាព​ទេ។
វិធីមួយទៀត​នោះគឺ​ដោយ​ការ​លើក​កម្ពស់​ស្វ័យ​បង្កើត​ការងារ និង​ការងារនៅ​តាម​ជនបទ​តាម​រយៈ​ស្ថាប័ន​បណ្តុះ​បណ្តាល​ការងារ។ រដ្ឋាភិបាល​ក៏​លើក​កម្ពស់​ការ​ចំណាក​ស្រុក​ដើម្បី​ស្វែង​រក​ការងារ​ដោយ​សម្រួល​​ឲ្យ​ទៅ​ធ្វើការនៅ​បរទេស​ កូរ៉េខាងត្បូង និង​អូស្ត្រាលី។ ប្រជាជន​ទីម័រ​ជា​ច្រើន​ក៏​កំពុង​ធ្វើ​ការ​​នៅ​អង់គ្លេស​ស្ថិត​ក្រោម​លិខិត​ឆ្លងដែន​ Portugal។
ដោយ​និយាយ​ពី​យុវជន​នៅ​ក្នុង​ក្រុង​ឌីលី ហាក់បីដូចជា​មាន​ប្រតិកម្ម​​លាយ​ឡំគ្នា នៅពេល​សួរ​អំពី​​មេដឹកនាំ​នយោ​បាយ ​និង​សកម្មភាព​ការងារ​របស់​រដ្ឋាភិបាល។ យើង​រក​ឃើញ​ថា ក្នុង​ខណៈ​យុវជន​ភាគ​ច្រើន​​ដែល​យើង​និយាយជា​មួយ​​ចង់​ស្ថិត​ក្នុង​ភាព​អព្យាក្រឹត្យ​នោះ ក៏​មាន​អ្នក​ខ្លះ​​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុងការ​ជ្រើ​សរើស​ឥស្សរជន​នយោ​បាយ​​ដែរ នៅពេល​​និយាយរឿង​ថា នរ​ណា​ដែល​ពួក​នឹង​បោះឆ្នោត​ឲ្យ។ ម្យ៉ាង​វិញទៀត យុវជន​ដែល​ចាកចេញពី​ស្រុក​កំណើត​ជា​យូរ​​មក​ធ្វើ​ការ​នៅ​ក្រុង​ឌីលី បាន​និយាយ​ថា ពួក​គេ​នឹង​មិន​វិលទៅ​បោះឆ្នោត​វិញទេ​ ដោយ​សារតែ​តម្លៃ​នៃ​ការ​ធ្វើ​ដំណើរ​ទៅ​ស្រុក​វិញខ្ពស់។​
ទោះបីជា​មាន​​ប្រវត្តិ​ និង​ចំណង​នយោ​បាយ​របស់​គេយ៉ាង​ណា​​ក៏​ដោយ ក៏​មនុស្ស​ភាគច្រើន​​មាន​អារម្មណ៍​ថា រដ្ឋាភិបាល​ជាប់​ឆ្នោត​​គួរ​តែ​ផ្តោ​ត​យក​ចិត្ត​ទុក​ដាក់​​ច្រើន​លើ​វិស័យ​ដូចជា​សុខភាព​មូល​ដ្ឋាន​និងការ​​អប់​រំ ផ្លូវថ្នល់​ និង​កសិកម្ម​ដើម្បី​បំពេញ​តម្រូវ​ការ​មូល​ដ្ឋាន​ក្នុង​សហគមន៍៕​

ប្រភព៖ The Diplomat ចុះថ្ងៃ១០ ខែកក្កដា​ ​ឆ្នាំ២០១៧


ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ អបអរសាទរការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភព​លោក

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ ថ្នាក់ដឹកនាំ និងមន្រ្តីស្ថានទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ មានមោទនភាពបំផុត បានចូលរួមអបអរសាទរយ៉ាងក្លៀវក្លាដល់ការដាក់បញ្ចូល តំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយគណៈកម្មាធិការបេតិក​ភណ្ឌពិភពលោកនៃអង្គការយូណេស្កូ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ​២០១៧ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ។

ការចុះបញ្ជីនេះ គឺជាមហាសមិទ្ធផល និងកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់ជាតិយើង ដែល​​កើត​ចេញ​ពី​ការ​ខិតខំ​ប្រឹងប្រែង និងឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាស​វៃ​ប្រកប​ដោយ​គតិ​បណ្ឌិត​ដ៏ខ្ពង់​ខ្ពស់ និងប្រាកដ​និយម​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការស្វះស្វែងនាំមកជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា នូវសុខសន្តិភាព ការបង្រួបបង្រួម​ជាតិ និងភាពសុខដុមរមនា ដ៏ដូចជាក្នុងការដឹកនាំកសាង និងអភិវឌ្ឍជាតិលើគ្រប់វិស័យ រួម​ទាំង​ការអភិរក្ស និងការអភិវឌ្ឍន៍សម្បត្តិវប្បធម៌ និងប្រពៃណីដែលមិនអាចកាត់ថ្លៃបានរបស់ជាតិ​កម្ពុជា​យើង​ផង​ដែរ។


ថ្នាក់ដឹកនាំខណ្ឌជ្រោយចង្វារ ធ្វើការកែប្រែផ្លូវដីមួយចំនួនទៅជាផ្លូវបេតុង​ជាបន្តបន្ទាប់​ រួមទាំង​ដាក់​ប្រព័ន្ធលូ​រំដោះទឹក​ បញ្ចៀស​ការលិចលង់​ពីជំនន់​ទឹកភ្លៀង​

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ នាយករដ្ឋបាលខណ្ឌជ្រោយចង្វារ លោក កៅ សារ៉ាវុធ តំណាងលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បានបើកការដ្ឋានស្ថាបនាជួសជុលផ្លូវបេតុងឆ្អឹងដែក១ខ្សែ ដែលមានបណ្ដោយ៤០០ម៉ែត្រ ទទឹង៥ម៉ែត្រ សរុប២,០០០ម៉ែត្រ ដោយប្រើប្រាស់ថវិកាមូលនិធិខណ្ឌឆ្នាំ២០១៧។

នាយករដ្ឋបាលខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា ផ្លូវមួយខ្សែនេះ កសាងភ្ជាប់បន្តចាប់ពីផ្លូវបេតុងមូលនិធិសង្កាត់ ទៅខាងលិច និងខាងកើតជាប់ផ្លូវជាតិលេខ៥ ហើយនិងមានការជួសជុលដាក់បំពង់លូរំដោះទឹកលើផ្លូវទន្លេមេគង្គ១ខ្សែទៀត សរុប៥២៥ម៉ែត្រ រួមជាមួយអណ្ដូងលូចំនួន១៥កន្លែង ដោយស្ថាបនាបន្តពីមូលនិធិសង្កាត់ ស្ថិតនៅក្នុងភូមិបាក់ខែង ភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ដោយមានការចូលរួមពីមន្ត្រីសាលាខណ្ឌ សង្កាត់ ដែលពាក់ព័ន្ធមួយចំនួន និងប្រជាពលរដ្ឋជាង១០០នាក់ផងដែរ។

លោក កៅ សារ៉ាវុធ នាយករដ្ឋបាលខណ្ឌជ្រោយចង្វារ បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត បានធ្វើការកែប្រែផ្លូវដីមួយចំនួនជាបន្តបន្ទាប់ ឲ្យទៅជាផ្លូវបេតុង រួមនិងដាក់ទាំងប្រព័ន្ធលូរំដោះទឹក ស្ទើរតែទូទាំង៥សង្កាត់ទៅហើយ សម្រាប់ខណ្ឌជ្រោយចង្វារ ក្នុងការបំពេញទៅតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ មានភាពងាយស្រួលធ្វើដំណើរ និងអាចបញ្ជៀសការលិចលង់ពីជំនន់ទឹកភ្លៀងផ្សេងៗបាន ដោយក្នុង១ឆ្នាំៗ សាលារាជធានីភ្នំពេញ បានផ្ដល់កញ្ចប់ថវិកាយ៉ាងច្រើនមកសាលាខណ្ឌ ដើម្បីធ្វើការសិក្សាលើគម្រោងដែលមានជាអទិភាព ក្នុងការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន៕





ការស្ទង់មតិ៖ ការធ្លាក់ចុះ​ការគាំ​ទ្ររបស់​នាយករដ្ឋ​មន្រ្តីជប៉ុន​ លោក​ Abe ​ឈានទៅកាន់​កម្រិត​ទាបបំផុត​

ការស្ទង់មតិបានបង្ហាញកាលពីថ្ងៃចន្ទថា ការគាំទ្រជាសាធារណៈដល់នាយករដ្ឋមន្ត្រី  ជប៉ុនលោក Shinzo Abe បានធ្លាក់ចុះទៅកម្រិតទាបបំផុតនៃភាពជានាយករដ្ឋមន្ត្រីរបស់លោក បន្ទាប់ពីរឿងអាស្រូវ និងការបរាជ័យជាប្រវត្តិសាស្ត្ររបស់គណបក្សកាន់អំណាចរបស់លោកក្នុងការបោះឆ្នោតនៅ Tokyo។

លោក Abe បានឡើងកាន់អំណាចកាលពីខែធ្នូ ឆ្នាំ ២០១២ ដោយសារតែមានការខកចិត្តជាមួយនឹងការដោះស្រាយរបស់រដ្ឋាភិបាលមុន អំពីគ្រោះមហន្តរាយនុយក្លេអ៊ែរនៅខែមីនា ឆ្នាំ ២០១១ និងការធ្លាក់ចុះសេដ្ឋកិច្ចដែលគាត់បានសន្យាថា នឹងធ្វើឱ្យងើបឡើងវិញ។

ប៉ុន្តែគណបក្សប្រជាធិបតេយ្យសេរីរបស់លោក (LDP) មានការអន់ចិត្តនៅក្នុងការបោះឆ្នោតនៅ Tokyo កាលពីថ្ងៃទី ២ ខែកក្កដា ដែលអ្នកសារព័ត៌មាន និងក្រុមអ្នកវិភាគបានលើកឡើងពីការកើនឡើងនូវភាពក្រអឺតក្រទម ដែលជាផ្នែកមួយនៃរដ្ឋាភិបាលរបស់គាត់។

គណបក្សនេះ បានបាត់បង់អាសនៈច្រើនជាងពាក់កណ្តាលនៃអាសនៈរបស់ខ្លួន ហើយលទ្ធផលនេះត្រូវបានគេមើលឃើញថា ជាការពញាក់អារម្មណ៍នៃសតិអារម្មណ៍នយោ បាយជាតិ។

អស់រយៈពេលជាច្រើនខែមកលោក Abe ត្រូវបានហ៊ុំព័ទ្ធដោយរឿងអាស្រូវ ហើយមានការអះអាងនាពេលថ្មីៗនេះថា គាត់មានភាពលំអៀងទៅលើមិត្តភក្ដិម្នាក់នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាការចោទប្រកាន់មួយដែលគាត់បានបដិសេធ។

អ្នកបោះឆ្នោតគាំទ្រសម្រាប់គណៈរដ្ឋមន្ត្រីរបស់លោក Abe បានធ្លាក់ចុះ ៥ ពិន្ទុត្រឹមតែមួយសប្តាហ៍ដែលធ្លាក់មកដល់ ៣៣ ភាគរយ យោងតាមការស្ទង់មតិចុងក្រោយបំផុតនៃអ្នកបោះឆ្នោតជាង ២ ពាន់នាក់ដោយកាសែត Asahi Shimbun ស្ថានភាពនេះបានបង្ហាញឱ្យឃើញកម្រិតទាបបំផុតចាប់តាំងពីគាត់ឡើងកាន់តំណែងជាង ៤ ឆ្នាំកន្លងមក។

ក្នុងចំណោមអ្នកដែលមិនពេញចិត្តនឹងលោក Abe មាន ៩៥ ភាគរយបានរិះគន់អំពីរបៀបគាត់ដោះស្រាយរឿងអាស្រូវ។

ការស្ទង់មតិដាច់ដោយឡែកពីគ្នាដោយកាសែត Yomiuri Shimbun បានបង្ហាញថា អត្រាគាំទ្របានធ្លាក់ចុះ ១៣ ពិន្ទុពីការស្ទង់មតិកាលពីខែមុនដល់ ៣៦% ដែលជាកម្រិតទាបបំផុតនៅក្នុងការស្ទង់មតិរបស់ខ្លួនចាប់តាំងពីលោក Abe ឡើងកាន់តំណែង។

អ្នកនាំពាក្យរដ្ឋាភិបាលជាន់ខ្ពស់លោក Yoshihide Suga បានប្រាប់អ្នកយកព័ត៌មាននៅពេលសួរអំពីការស្ទង់មតិចុងក្រោយថា «ចំពោះការគាំទ្រជាសាធារណៈនាពេលថ្មីៗនេះយើងយកចិត្តទុកដាក់អំពីសម្លេងរបស់ប្រជាជនដូចដែលនាយករដ្ឋមន្ត្រីបាននិយាយ»។

រឿងអាស្រូវបច្ចុប្បន្នជុំវិញការបង្កើតនាយកដ្ឋានពេទ្យសត្វមួយនៅសកលវិទ្យាល័យ។

វាកើតឡើងពីរបីខែបន្ទាប់ពីលោក Abe ត្រូវបានបង្ខំឱ្យបដិសេធការទាក់ទងជាមួយនាយកចម្រូងចម្រាស់នៃសាលាជាតិនិយម ដែលបានទិញដីរបស់រដ្ឋាភិបាលនៅក្នុងតម្លៃថោក ហើយរាប់បញ្ចូលទាំងប្រពន្ធរបស់លោក Abe ធ្វើជានាយកកិត្តិយសរបស់ខ្លួន៕

ប្រភព: AFP ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧


(សូមទស្សនាវីដេអូ) បុព្វបុរសខ្មែរតាមថែរក្សាអ្នកការពារសន្តិភាព!

អាជ្ញាធរជាតិអប្សរា ប្រារព្ធពីធីអបអរសាទរការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោក នៅមុខប្រាសាទអង្គរវត្ត

ស្របតាមការអំពាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីអបអរសាទរចំពោះការចុះតំបន់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរា និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានជួបជុំគ្នាដើម្បីប្រារព្ធពិធីទូងស្គរ និងប្រកាសអបអរសាទរនៅមុខប្រាសាទអង្គរវត្តដែលជាបេតិកភណ្ឌពិភពលោកដំបូងបង្អស់របស់ប្រទេសកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧។

ពិធីនេះប្រារព្ធឡើងក្រោមអធិបតិភាពរបស់លោក សឺង គង់ ទីប្រឹក្សា និងជាតំណាងលោក ស៊ុំម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមអំពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា តំណាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ភ្នាក់ងារសណ្ដាប់ធ្នាប់ ភ្នាក់ងារទេសចរ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាច្រើនរូបទៀត យ៉ាងកុះករ និងប្រកបដោយទឹកចិត្តមោទនៈ។

សូមបញ្ជាក់ថា ការចុះ«តំបន់ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាការបេតិកភណ្ឌពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ប្រទេសជាសមាជិក និង២១ប្រទេស ជាគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេចអនុម័តបញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង៩៖៤០នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Kracow ប្រទេសប៉ូឡូញ។

ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចំងាយ២៥គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។

សំបូរព្រៃគុកនេះ ជារាជធានីចាស់បុរាណឈ្មោះថា ឥសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវៈនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ ដែលលំអរលើជញ្ជាំងប្រាសាទ ហើយត្រូវបានកសាងឡើងនៅរជ្ជកាលព្រះបាទ ឥសានវរ្ម័នទី១ ក្នុងសតវត្សទី៧។ តាមការស្រាវជ្រាវបានឲ្យដឹងថា នៅទីនោះ មានប្រាសាទប្រមាណជាង១០០ប្រាសាទ ដែលចែកចេញជា៤ក្រុមធំៗ។
បច្ចុប្បន្ន ប្រាសាទទាំងនេះបាននឹងកំពុងទាក់ទាញភ្ញៀវទេសចរជារៀងរាល់ថ្ងៃ ដែលបានផ្តល់ការងារដល់ប្រជាពលរដ្ឋនៅទីនេះទៀតផង៕








គណបក្សប្រជាជនកម្ពុជា​ ចេញលិខិតកោតសរសើរ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក្រោយប្រាសាទសម្បូរព្រៃគុក ត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក

គណបក្សប្រជាជនកម្ពុជា បានចេញលិខិតអបអរសាទរ កោតសរសើរ និងសម្តែងនូវការចងចាំទុកនូវគុណ បំណាច់របស់ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដឹកនាំលើកស្ទួយតម្លៃ បេតិកភណ្ឌវប្បធម៌ ល្បីរន្ធឺនៅលើឆាកអន្តរជាតិ និងនាំមកនូវសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍខ្លាំងក្លាជូនជាតិមាតុភូមិ។

លិខិតអបអរសាទរ និងកោតសរសើររបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ បានធ្វើឡើងបន្ទាប់ពី ប្រាសាសម្បូរព្រៃគុក ត្រូវបានអង្គការ UNESCO ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

គណបក្សប្រជាជនកម្ពុជា ក៏បានប្តេជ្ញាចូលរួមអភិរក្ស និងអភិវឌ្ឍ នូវរាល់មរតកបេតិកភណ្ឌវប្បធម៌ ដែលជាស្នាដៃរបស់បុព្វបុរសខ្មែរគ្រប់ជំនាន់។

សូមបញ្ជាក់ថា ការសម្រេចបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើ ឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាការបេតិកភណ្ឌ ពិភពលោក ដែលប្រារព្ធឡើងនៅ ពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ ប្រទេសជាសមាជិក និង២១ប្រទេស ជាគណៈកម្មាធិការ អចិន្ត្រៃយ៍ បានសម្រេច អនុម័តបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលា ម៉ោង៩៖៤០នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Cracovie ប្រទេសប៉ូឡូញ។

ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចំងាយ ២៥គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។

សំបូរព្រៃគុកនេះ ជារាជធានីចាស់បុរាណឈ្មោះ ថាឥសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌល នៃសាសនា ឧទ្ទិសថ្វាយដល់សិវៈនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ ដែលលំអរលើជញ្ជាំងប្រាសាទ ហើយត្រូវបានកសាងឡើងនៅរជ្ជកាលព្រះបាទ ឥសានវរ្ម័នទី១ ក្នុងសតវត្សទី៧។ តាមការស្រាវជ្រាវបានឱ្យដឹងថា នៅទីនោះ មានប្រាសាទប្រមាណជាង១០០ប្រាសាទ ដែលចែកចេញជា៤ក្រុមធំៗ។

បច្ចុប្បន្នប្រាសាទទាំងនេះ បាននឹងកំពុងទាក់ទាញភ្ញៀវទេសចរជារៀងរាល់ថ្ងៃ ដែលបានផ្តល់ការងារដល់ប្រជាពលរដ្ឋនៅទីនេះទៀតផង៕


រដ្ឋមន្ត្រី​ក្រសួងការងារ​ ស្នើជប៉ុន​ទទួល​កម្មសិក្សា​ការីខ្មែរបន្ថែម​

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាឱកាសទស្សនកិច្ចក្នុងក្រុមហ៊ុនធំមួយនៅរាជធានីតូក្យូ ដែលជាក្រុមហ៊ុនមានកម្មសិក្សាការីខ្មែរធ្វើការផងនោះ បានស្នើឲ្យភាគីក្រុមហ៊ុនទទួលកម្មសិក្សាការីកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត ព្រោះកម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការបំពេញការងារ មានភាពអំណត់ និងភាពស្មោះត្រង់។

រដ្ឋមន្ត្រីក្រសួងការងារ បានឲ្យដឹងថា ក្រុមហ៊ុនដែលលោក និងគណៈប្រតិភូ អញ្ជើញទស្សនកិច្ចនោះ មានឈ្មោះ Tokyo Light Industrial Co.,LTD ដែលជាក្រុមហ៊ុនផលិតដបសាប៊ូ មានសាខាជាច្រើនកន្លែង។

ខណៈនោះតំណាងក្រុមហ៊ុនក៏បានស្វាគមន៍ និងជម្រាបជូនអំពីប្រវត្តិនៃការបង្កើតក្រុមហ៊ុន ព្រមទាំងសកម្មភាពនានារបស់ក្រុមលោក តាំងពីសមាគមន៍មួយក្លាយទៅជាក្រុមហ៊ុន ដែលមានសាខាជាច្រើនកន្លែង ពិសេសក្រុមហ៊ុនលោកមានការពេញចិត្តចំពោះកម្មសិក្សាការីខ្មែរ ដែលបានខិតខំយកចិត្តទុកដាក់ធ្វើការ និងមានលក្ខណៈសម្បត្តិល្អ។

លោករដ្ឋមន្រ្តី ក្នុងដំណើរទស្សនកិច្ចនាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ បានសម្តែងនូវការអរគុណចំពោះការស្វាគមន៍ និងកោតសរសើរចំពោះក្រុមហ៊ុន ដែលបានទទួលយកកម្មសិក្សាការីខ្មែរមកធ្វើការ ដើម្បីទទួលបាននូវមុខជំនាញបច្ចេកទេសវិជ្ជាជីវៈពីក្រុមហ៊ុន ដែលជាក្រុមហ៊ុនមួយមានកម្រិតបច្ចេកទេសខ្ពស់ទាំងសុវត្ថិភាព និងសុខភាព ព្រមទាំងបានស្នើសុំក្រុមហ៊ុនជ្រើសរើស និងទទួលកម្មសិក្សាការីខ្មែរ ឱ្យបានកាន់តែច្រើនថែមទៀត។

នាឱកាសនោះ រដ្ឋមន្ត្រីក្រសួងការងារ ក៏បានផ្តាំផ្ញើដល់កម្មសិក្សាការីខ្មែរ ដែលកំពុងធ្វើការនៅទីនោះ ត្រូវខិតខំធ្វើការងារដោយគោរពច្បាប់របស់ប្រទេសជប៉ុន រក្សាសាមគ្គីភាព ទំនាក់ទនងល្អជាមួយជប៉ុន និងខឹតខំរៀនបច្ចេកទេសវិជ្ជាជីវៈ សម្រាប់ពេលចប់កិច្ចសន្យាវិលទៅប្រទេសវិញ ពួកគេនឹងមានជំនាញ និងលទ្ធភាពប្រកបរបរខ្លួនឯង ឬស្វែងរកការងារធ្វើដែលប្រកបដោយភាពថ្លៃថ្នូរ និងប្រាក់កម្រៃខ្ពស់។

សូមបញ្ជាក់ថា បច្ចុប្បន្នពលករខ្មែរដែលចេញទៅធ្វើការនៅក្រៅប្រទេសមានចំនួន ១,២០០,០០០នាក់ ក្នុងនោះនៅប្រទេសថៃប្រមាណ ១,០៥០,០០០នាក់ ប្រទេសម៉ាឡេស៊ីជិត ៤០,០០០នាក់, ប្រទេសកូរ៉េខាងត្បូងប្រមាណ ៥០,០០០នាក់, ប្រទេសជប៉ុនប្រមាណ ៤,០០០នាក់ និង នៅសិង្ហបុរីជាដើម៕




មេបញ្ជាការរងខេត្តព្រះវិហារ ជួបសំណេះសំណាលជាមួយ ឯកអគ្គរាជទូតអូស្ត្រាលី និងលោកវរៈសេនីយ៍ឯក អនុពន្ធ័យោធាអូស្ត្រាលីប្រចាំនៅកម្ពុជា

ព្រះវិហារ៖ លោក ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ បានប្រាប់លោកស្រី Angela cocoran ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំប្រទេសកម្ពុជាថា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន  ណែនាំឱ្យកងទព័នៅជួរមុខតាមបន្ទាត់ព្រំដែន ហូបបាយសាមគ្គីជាមួយភាគីថៃមួយខែម្ដង ដើម្បីពិភាក្សាការងារ និងបង្កើតសហប្រតិបត្តិការល្អនៃការការពារប្រទេសវៀងខ្លួន។

លោក ច័ន្ទ សុភ័ក្រ្ដា បានថ្លែងបែបនេះ ក្នុងជំនួបសំណេះសំណាលជាមួយ លោកស្រី Angela cocoran ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា និងលោកវរៈសេនីយ៍ឯក MarK Hinchliffe អនុព័ន្ធយោធា អូស្ត្រាលីប្រចាំប្រទេសកម្ពុជា ជាមួយមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧។

លោកស្រីឯកអគ្គរាជទូត ក៏ដូចជាលោកវរៈសេនីយ៍ឯក បានជំរាបជូនលោកមេបញ្ជាការសឹករងខេត្ត ពាក់ពន្ធ័ នឹងទំនាក់ទំនងរវាងកងទព័កម្ពុជា-ថៃ ដែលឈរជើងតាមតំបន់ព្រំដែនបច្ចុប្បន្ននេះ តើក្នុងនាមកងយោធា ពលខេមរភូមិន្ទ ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា មានទំនាក់ទំនងគ្នាបែបណា? ក៏ដូចជាយន្តការ និងវិធីសាស្ត្រ​ផ្សេងៗទៀត? ។

លោក ច័ន្ទ សុភ័ក្រ្ដា បញ្ជាក់ថា កន្លងមកនេះកងយោធពលខេមរភូមិន្ទ និយាយដោយឡែកតំបន់ ប្រតិបត្តិការ​សឹករងព្រះវិហារ ក៏ដូចជាកងឯកភាពទាំងអស់ ដែលចំណុះឱ្យក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋាន​កងទព័ជើងគោគ និងយោធភូមិភាគទី៤ ហើយក៏មានការដឹកនាំពីគណៈបញ្ជាការឯកភាពខេត្ត ជាគោលការណ៍​កន្លងមករាជរដ្ឋាភិបាល បានដាក់ចេញនូវគោលការណ៍រួម រវាងកងកម្លាំងទាំងអស់ ដែលឈ ជើងតាមខ្សែរ​បន្ទាត់ព្រំដែន មិនថាឡើយតែតំបន់ប្រតិបត្តិការសឹករងព្រះវិហារទេ ត្រូវគោរពគ្នាទៅ វិញទៅមក ក្នុងកិច្ចសហ ការព្រំ​​ដែនរួមជាមួយប្រទេសជិតខាង នោះជាកិច្ចការដឹកនាំរួមរបស់ រាជរដ្ឋាភិបាល។

លោកមេបញ្ជាការបានបន្តថា ទោះជាកន្លងមកនៅឆ្នាំ២០០៨ មានការប៉ះទង្គិចរវាងកងខេមរភូមិន្ទកម្ពុជា និងថៃ​នៅ​ចំណុច៤.៦ក៏ដោយ តែបានដោះស្រាយបញ្ចប់ដោយជោគជ័យ រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំង២ ដោយឡែកភាគីកម្ពុជា បានគោរពនូវបូរណភាពទឹកដី ហើយមានគោលការណ៍ដឹកនាំត្រឹម​ត្រូវរបស់ប្រមុខ​រាជរដ្ឋាភិបាល ដែលមានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាប្រមុខដឹកនាំ។

ពាក់ព័ន្ធយន្តការទំនាក់ទំនង ជាមួយកងទ័ពថៃយ៉ាងណានោះ លោកឆ្លើយតបថា «ជាមួយភាគីថៃយើងមាន​គោល​​ការណ៍​​ចាប់ពីថ្នាក់កំពូល ពោលគឺពីប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋាន​កងទព័ជើងគោក ក៏ដូចជាយោធភូមិភាគ៤ ក្នុងនោះអ្វីដែលតំបន់ប្រតិបត្តិការសឹករងអនុវត្តន៍កន្លងមក គឺអាស្រ័យ​លើការចង្អុលបង្ហាញរបស់ថ្នាក់លើ ពាក់ព័ន្ធកងកម្លាំងដែលឈរជើងនៅទល់មុខគ្នា កន្លងមកយើង​បានធ្វើការកំណត់ពេលវេលាជាមួយភាគីថៃ ជួបគ្នាមួយខែម្តង ហូបបាយសាមគ្គីជាមួយគ្នា សន្ទនាគ្នារក​ចំណុចវិជ្ជមាន»។

បន្ថែមពីនេះ លោកស្រីឯកអគ្គរាជទូតអូស្ត្រាលី និងលោកវរៈសេនីយ៍ឯកអនុពន្ធ័យោធាអូស្ត្រាលីប្រចាំនៅកម្ពុជា បានសំដែងនូវការអរគុណ ចំពោះលោកមេបញ្ជាការសឹករងខេត្តព្រះវិហារ ដែលបានបញ្ជាក់ច្បាស់ៗ ស្តីពីទំនាក់​ទំនងយ៉ាងជិតស្និតរវាងកងទ័ពនៃប្រទេសកម្ពុជា-ថៃ។

លោកស្រីបន្តថា ប្រទេសអូស្ត្រាលីតែងមានកិច្ចសហការល្អជាមួយប្រទេសកម្ពុជា ដូចនេះបើសិនលោក​មេបញ្ជការ​ មានបញ្ហាពាក់ព័ន្ធខាងវិស័យកងទ័ព អាចធ្វើការទំនាក់ទំនង ជាមួយអនុពន្ធ័យោធាអូស្ត្រាលីប្រចាំ​នូវកម្ពុជា និងត្រៀមសហការជួយគ្រប់ពេលវេលា។

ឯកអគ្គរាជទូតរូបនេះ បានប្រគល់សម្ភារៈការិយាល័យ ដូចជាកុំព្យូទ័រ ម៉ាស៊ីនព្រីន និងរបស់មួយចំនួនទៀត ដោយឡែកលោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុភ័ក្រ្ដា ក៏បានប្រគល់វត្ថុអនុស្សាវរីយ៍ដែលជារចនាបទខ្មែរ ដល់ប្រតិភូផងដែរ ៕







រដ្ឋមន្រ្តីក្រសួងការបរទេស ដឹកនាំមន្រ្តី ចេញទៅបំពេញ​ទស្សនកិច្ច​នៅប្រទេស​មីយ៉ាន់ម៉ា​ តបតាមការ​អញ្ជើញរបស់​លោក​ស្រី អ៊ុង​ សានស៊ូជី

លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ បានដឹកនាំមន្រ្តីមួយក្រុមចេញទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា តបតាមការអញ្ជើញរបស់លោកស្រី អ៊ុង សានស៊ូជី រដ្ឋមន្រ្តីក្រសួងការបរទេសមីយ៉ាន់ម៉ា។

រដ្ឋមន្រ្តីក្រសួងការបរទេស បានបញ្ជាក់ថា ក្នុងដំណើទស្សនកិច្ចនេះ លោកនឹងជួបពិភាក្សាការងារជាមួយលោកស្រី អ៊ុង សានស៊ូជី បន្ទាប់មកនឹងចូលជួបសម្តែងការគួរសមជាមួយលោក ធិន ច ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

រដ្ឋមន្រ្តីក្រសួងការបរទេស បានឲ្យដឹងទៀតថា ដោយសារមានទំនាក់ទំនងប្រវត្តិសាស្រ្តយូរអង្វែង និងប្រពៃណីស្រដៀងគ្នា រវាងកម្ពុជា និងមីយ៉ាន់ម៉ានោះ លោកបានរំពឹងទុកថា ដំណើរទស្សនកិច្ចផ្លូវការនេះ នឹងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងរិះរកយន្តការថ្មីទៀត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការដែលមានស្រាប់ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរផងដែរ៕



ពានរង្វាន់បាល់ទាត់ស្វាយរៀងខាប់លើកទី៣ ឆ្នាំ២០១៧នេះ បានទទួលក្រុម បាល់ទាត់មិនអាជីព៣៥ក្រុម មកពីស្រុក-ក្រុងទាំង៨ នៃខេត្តស្វាយរៀង

ពានរង្វាន់បាល់ទាត់ស្វាយរៀងខាប់លើកទី៣ ឆ្នាំ២០១៧នេះ បានទទួលក្រុម បាល់ទាត់មិនអាជីព ៣៥ក្រុមមកពីស្រុក-ក្រុងទាំង៨ នៃខេត្តស្វាយរៀង ដែលចំនួននេះ ប្រៀបធៀបនឹងឆ្នាំ២០១៦ ដែលមានត្រឹមតែ ២៩ក្រុមប៉ុណ្ណោះ គឺមានការកើនឡើងចំនួន៦ក្រុម។ ចំពោះលក្ខណចូលរួមគណៈកម្មការរៀបចំការប្រកួត ផ្តល់សិទ្ធិឲ្យកីឡាករក្រៅពីខេត្តស្វាយរៀង៣ នាក់ ប៉ុណ្ណោះ ក្រៅពីនោះសុទ្ធជាកីឡាករមានស្រុកកំណើត និងរស់នៅខេត្តស្វាយរៀងទាំងអស់។ ក្នុងកិច្ចប្រជុំបច្ចេកទេស និងចាប់ពូលកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ គណៈកម្មការរៀបចំការប្រកួត បានពិភាក្សា និងទទួលមតិយោបល់សំណូមពរពីក្រុម បាល់ទាត់ទាំងអស់ ដើម្បីកែសម្រួលចំណុចបទបញ្ជា បច្ចេកទេសមួយចំនួនដែលក្រុមនីមួយៗ ចូលរួមស្នើសុំក្នុងន័យបំពេញតម្រូវការជារួម។
រូបមន្តក្នុងការចាប់ពូលដោយមានក្រុមបាល់ទាត់ដល់ ទៅ៣៥ក្រុមគណៈកម្មការរៀបចំការប្រកួតបានបែងចែកជា ៨ពូលដោយពូល ក. ខ. គ. ឃ និង ង មាន៤ ក្រុមខណៈ ពូល ច. ឆ និង ជ មាន ៥ក្រុម។ ចំពោះ ដំណើរការប្រកួត នឹងចាប់ផ្តើមប្រកួតនៅសប្ដាហ៍បន្ទាប់។
គួរបញ្ជាក់ថា ពានរង្វាន់ស្វាយរៀងខាប់ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៥ ដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ស្វាយរៀងដែលមានលោក ឌី វិជ្ជា ជាប្រធាន។ ការគាំទ្រពីប្រជាពលរដ្ឋ និង កីឡាករយ៉ាងច្រើនទើប ស្ថាប័នមួយនេះជំរុញឲ្យមានការប្រកួតរៀងរាល់ឆ្នាំ ដើម្បីលើកស្ទួយវិស័យកីឡាក៏ដូចជា ជំរុញឲ្យប្រជាពលរដ្ឋ និងយុវជនយកពេលទំនេរមកលេងកីឡា។ ការប្រកួតនឹងធ្វើរាល់ថ្ងៃសៅរ៍- អាទិត្យ និងថ្ងៃឈប់ សម្រាក។
សូមជម្រាបជូនថា កីឡាបាល់ទាត់ខេត្តស្វាយរៀង រីកចម្រើនដោយសារខេត្តនេះមានកីឡដ្ឋានដ៏ស្រស់ស្អាត មានថ្នាក់ដឹកនាំខេត្តដ៏ល្អ កីឡដ្ឋាននេះជាស្នាដៃក៏សាងឡើងដោយលោក ឌី វិជ្ជា បានបន្សល់ទុកអោយប្រជាជនខេត្តស្វាយរៀង និងកូនចៅជំនាន់ក្រោយ ។ សមិទ្ធផលទាំងអស់នេះ គឺកើតចេញពីឆន្ទះពិតប្រាកដ របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ៕









បុព្វបុរសខ្មែរតាមថែរក្សាអ្នកការពារសន្តិភាព!

សូរសំឡេងទូងស្គរ ជួង និងត្រដោក អមដោយសំឡេងធម៌ និងពរសព្វសាធុការ​បានបន្លឺឡើងយ៉ាងកងរំពង កក្រើកព្រះរាជាណាចក្រកម្ពុជា និងពិភពលោក នៅថ្ងៃទី ១០ កក្កដានេះ។ គឺជាសំឡេងស្គរជ័យ និងពរសព្វសាធុការ​ជូនដល់ស្ថាបនិកដែលនាំមកនូវសន្តិភាព និងការពារសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា។
សំឡេងស្គរជ័យដ៏គួរឲ្យព្រឺព្រួច សំឡេងជូនពរលាន់លឺកងរំពងដែលផុសចេញពីគ្រប់ទិសទី នាថ្ងៃទី ១០ កក្កដា ឆ្នាំ ២០១៧ នេះ គឺជាលទ្ធផលនៃការរួមដៃគ្នារវាងព្រលឹងបុព្វរបុសខ្មែរថែរក្សាទឹកដី និងបារមីថែរក្សាព្រះរាជាណាចក្រ ជាមួយនឹងបារមីនៃទេវតាថែរក្សាលោក ​សម្រាប់ជាពរជ័យដល់អ្នកបន្តវេនរបស់ពួកគេដែលកំពុងការពារព្រះរាជាណាចក្រសព្វថ្ងៃឲ្យរួចផុតពីល្បិចកលរបស់ក្រុមទុច្ចរិត។ ប្រហែលជាមានមនុស្សមិនច្រើនទេដែលបានគិតដល់​និងបានចាប់អារម្មណ៍ពីបញ្ហានេះ។ ប៉ុន្តែ សម្រាប់អ្នកដែលបានតាមដានព្រឹត្តិការណ៍បែបនេះ​តាំងពីជិត៤ទសវត្សរ៍មកហើយនោះគ្មានអ្វីជាអាថ៌កំបាំងនោះឡើយ។ មានព្រឹត្តិការណ៍ដ៏អស្ចារ្យ​​ជាច្រើនបានកើតឡើងរួចមកហើយនៅក្នុងព្រះរាជាណាចក្រអច្ឆរិយៈមួយនេះ។

បុព្វបុរសខ្មែរដែលបានសាងមហាប្រាសាទដ៏អស្ចារ្យរាប់ពាន់នៅលើទឹកដីនេះសុទ្ធតែបានបង្កប់​នូវបារមីដែលគេពិបាកនឹងពន្យល់។ ប៉ុន្តែ ពលរដ្ឋខ្មែរគ្រប់ៗរូបដែលកើតមកសុទ្ធតែនាំមកនូវជំនឿលើបារមីជាប់នឹងខ្លួននោះ មិនជាពិបាកយល់ទេអំពីបញ្ហានេះ។ មានតែអ្នកដែលខំកុហកខ្លួនឯង មិនទទួលស្គាល់ការពិត ដើម្បីមហិច្ឆតានយោបាយប៉ុណ្ណោះ ដែលសុខចិត្តក្បត់ការពិត​ សូម្បីតែ​អ្នកដែលបានរំដោះពួកគេឲ្យរួចពីស្លាប់ក៏ពួកគេហ៊ានបំភ្លេចគុណ។ ពពួកមនុស្សបែបនេះចាស់លោកហៅថាជាមនុស្សដែលព្រះប្រោសមិនបាន។ ពួកគេកើតមកដើម្បីតែសាងគ្រោះដល់ប្រទេសជាតិតាមរយៈការប៉ុនប៉ងលុបបំបាត់គុណសម្បត្តិអ្នកដទៃ បំភ្លៃការពិត​ដើម្បីកេងចំណេញនយោបាយឲ្យក្រុមនិងបក្សពួករបស់ខ្លួន។

ប៉ុន្តែ ទឹកដីនៃព្រះរាជាណាចក្រអច្ឆរិយៈដែលដូនតាខ្មែរបង្កើតឡើងមិនមែនជាទីកន្លែងសម្រាប់ពួកមនុស្សអាក្រក់សម្រេចមហិច្ឆតារបស់ខ្លួនឡើយ។ ម្តងហើយម្តងទៀត គោលបំណងទុច្ចរិតរបស់ពួកគេត្រូវបានបំបែកដោយបារមីថែរក្សាទឹកដី និងបារមីថែរក្សាព្រះរាជាណាចក្រ រួមនឹងបារមីនៃទេវតារក្សាលោក ដើម្បីត្រួសត្រាយផ្លូវឲ្យសភាវៈល្អបានឃុំគ្រងប្រទេសនេះ​ជាយូរអង្វែងតទៅ។ ព្រះរាជាណាចក្រអច្ឆរិយស័ក្តិសមនឹងអ្នកដឹកនាំដែលហ៊ានបូជាជីវិត សាច់ស្រស់ឈាមស្រស់ដើម្បីនាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជន ដែលជាវីរៈជនរបស់ជាតិពិតប្រាកដ គឺមិនមែនគ្រាន់តែនិយាយវ៉ោកវ៉ាកហើយក្លាយជាវីរៈជននោះឡើយ។ គេអាចនិយាយកុហកពលរដ្ឋដែលមិនសូវយល់ដឹងមួយចំនួនបាន ប៉ុន្តែ គេមិនអាចកុហក​ព្រលឹងបុព្វបុរសរបស់ខ្លួនបានទេ។ ព្រលឹងបុព្វបុរសខ្មែរនឹងតាមថែរក្សាអ្នកការពារសន្តិភាព និងជាវីរៈជនពិតប្រាកដ ហើយនឹងតាមរារាំងអ្នកប៉ុនប៉ងបំផ្លាញភាពសុខសាន្ត​របស់​ប្រជាជន ឬជាវីរៈជនក្លែងក្លាយមិនឲ្យងើបមុខរួច។

ដូច្នេះ ការចុះបញ្ជីប្រាសាទសម្បូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី ៨កក្កដា ឆ្នាំ ២០១៧ និងបានបង្កើតឲ្យមានភាពកងរំពងទាំងក្នុងឋានទេវតា និងមនុស្សលោក នៅថ្ងៃទី ១០ កក្កដា នេះគឺពិតជាពរជ័យរបស់ទេវតា (ទាំងទេវតាថែរក្សាព្រះរាជាណាចក្រ និងទាំងទេវតាថែរក្សាលោក) ​ជូនដល់អ្នកស្រឡាញ់សន្តិភាព និងជាវីរៈបុសរពិតប្រាកដរបស់ប្រទេសជាតិ​។ តែវាជាបណ្តាសាសម្រាប់អ្នកប៉ុនប៉ងបំផ្លាញសន្តិភាព អ្នកចូលចិត្តធ្វើអាជីវកម្មលើខ្មោច​ហើយសាងគ្រោះដល់ប្រទេសជាតិ ដែលកំពុង​បន្លំខ្លួនដើរតួជាបុរសជិះសេះសដោយគ្មានការអៀនខ្មាស៕

ដោយ៖ សូរ គងជ័យ


(សូមទស្សនាវីដេអូ) ការប្រឡងបាក់ឌុបឆ្នាំ២០១៧នេះ នឹងអនុវត្ត​ទៅតាមគោលការណ៍ច្បាប់​យុត្តិធម៌ ​តម្លាភាព​ហើយ​បេក្ខជន​ត្រូវរកពិន្ទុឱ្យ​បានតិចបំផុត២៣៧ពិន្ទុទើបអាច​ជាប់បាន!​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ទោះស្ថិតនៅទីណា​ក៏ខ្ញុំនៅតែមានលទ្ធភាពដឹកនាំកិច្ចការប្រទេសជាតិពិសេសបង្រ្កាបលើការបង្កចលាចលរបស់ក្រុមជនពាល ក្រុមជ្រុលនិយម

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា ទោះស្ថិតនៅទីណា ក៏លោកនៅតែមានលទ្ធភាពដឹកនាំកិច្ចការប្រ​ទេសជាតិពិសេសបង្រ្កាបលើការបង្កចលាចលរបស់ក្រុមជនពាល ក្រុមជ្រុលនិយម។ លោក បានលើកឡើងដូចនេះដើម្បីឆ្លើយតបនឹងសកម្មជនបក្សប្រឆាំង Chhany Chhany ដែលបានសរសេរថា «ពេលអវត្តមាននាយករដ្ឋមន្ត្រី​ គឺត្រូវតែមាននាយករដ្ឋមន្ត្រីស្តីទី​ តែប្រភពបាននិយាយថា​ ហ៊ុន​ សែន​ មិនផ្ទេរតំណែងនាយករដ្ឋមន្ត្រីស្តីទីឱ្យ​ ស​ ខេង​ ឬ​ ប៊ិន​ ឈិន​ ទេ​ ព្រោះអត់ទុកចិត្ត​ ហើយសូម្បីតែពួកកូនៗ​ ហ៊ុន​ សែន​ ក៏អត់ហ៊ានចេញទៅមើល​ ហ៊ុន​ សែន​ ឈឺម្តងទាំងអស់គ្នាដែរ​ (ម៉ាណែត​ ម៉ានី​ ម៉ា​និត​) ដោយខ្លាចមានបញ្ហាផ្ទៃក្នុង​ (ពាលស៊ីពាលក្នុងបក្សតែមួយ​)»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឆ្លើយតបនៅក្នុងហ្វេសប៊ុករបស់លោកថា «នេះហើយគឺខ្ញុំជា ហ៊ុន សែន ដែលពួកជនពាលកំពុងស្វែងរក ប៉ុន្តែប្រជាជនកម្ពុជាតែងចាត់ទុកថាម្នាក់នេះ (ហ៊ុន សែន) តែងតែរស់នៅរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា តាំងពីប្រជាជននៅក្រលំ​បាក១០០% រហូតមានការអភិវឌ្ឍដូចសព្វថ្ងៃ។ តើខ្ញុំមានសិទ្ធិសប្បាយរីករាយជួបជុំកូនចៅដូចក្នុងរូបថតនេះដែរឬទេ? តើខ្ញុំត្រូវតែប្រាប់មនុ​ស្សគ្រប់គ្នាពិសេសពួកជនពាលថា ខ្ញុំកំពុងស្ថិតនៅ​ទីនេះ ឬទីនោះដែរឬទេ?

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ទៅវិញថា ទោះបីរូបលោកផ្ទេរសិទ្ធិឬមិនផ្ទេរសិទ្ធិ ទោះស្ថិតនៅទីណា ក៏នៅតែមានលទ្ធភាពដឹកនាំកិច្ចការប្រ​ទេសជាតិពិសេសបង្រ្កាបលើការបង្កចលាចលរបស់ក្រុមជនពាល ក្រុមជ្រុលនិយម ក្រុមពួកកូនអាក្បត់ជាតិបានដែរបើចង់ដឹងសុំសាកល្បងមើល Sic!។

នៅក្នុងឱកាសដែលប្រជាជាតិខ្មែរកំពុងតែមានភាពសប្បាយរីករាយ ក្នុងពេលដែលតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់​បញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនាពេលថ្មីៗនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងតែរង់ចាំមើលបក្សនយោបាយ ឬសង្គមស៊ីវិលណាខ្លះដែលនឹងចូលរួមអបអរសាទរជាមួយជោគជ័យដ៏មហិមារបស់ប្រជាជនកម្ពុជានាពេលនេះផងដែរ៕





(សូមទស្សនាវីដេអូ) លោក គឹម សន្តិភាព៖ ការស្វែងរកយុត្តិធម៌ ត្រូវធ្វើតាមច្បាប់មិនមែនតាមចំណង់នោះទេ!

(សូមទស្សនាវីដេអូ) លិខិតអ្នកស្នេហាជាតិ៖ ហេតុអ្វីគ្មានពាក្យអបអរសាទរមួយម៉ាត់ពីបក្សប្រឆាំង ? ឯណាទៅអ្នកស្នេហាជាតិ និងស្នេហាវប្បធម៌ ?

(សូមទស្សនាវីដេអូ) ខេត្តកែប រៀបចំពិធី​អបអរសាទរ ​ តំបន់ប្រាសាទ​សំបូរព្រៃគុក​បានចុះទៅក្នុង​ បញ្ជី​បេតិកភណ្ឌ​ពិភពលោក

(សូមទស្សនាវីដេអូ) មូលដ្ឋានឃុំកុមាររាជា ស្រុកបាទី រៀបចំពិធីអបអរសាទរការបញ្ជូលតំបន់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

សភាពាណិជ្ជកម្មកម្ពុជា អបអរសាទរចំពោះការដាក់ប្រាសាទសំបូរព្រៃគុកចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចេញសារលិខិតអបអរសាទរការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះនៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលបានប្រារព្ធឡើងនៅទីក្រុង KRAKOW នៃប្រទេសប៉ូឡូញ។

សភាពាណិជ្ជកម្មកម្ពុជា ក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថាប័នជាតិពាក់ព័ន្ធទាំងអស់ដែលបានបំពេញបេសកកម្មជាប្រវត្តិសាស្រ្តខាងលើនេះ ដោយបានបង្កើតនូវមោទនភាពជាតិថ្មីមួយទៀត បន្ថែមលើប្រាសាទនានារបស់ជាតិយើងដូចជា ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារជាដើម ដែលបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកជាបន្តបន្ទាប់នៅក្នុងសករាជថ្មីនៃ «យុគសម័យសន្តិភាព»នេះ៕


(សូមទស្សនាវីដេអូ)៖ កម្ពុជាទូទាំងប្រទេសអបអរសាទរ ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក

ការដាក់បញ្ជូលប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺពិតជាបានផ្តល់តម្លៃជាប្រវត្តិសាស្រ្តសម្រាប់មនុស្សជាតិ

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ មហាគ្រួសារនៃសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានបញ្ជាក់នៅក្នុងសារលិខិតអបអរសាទរថា ការដាក់បញ្ជូលប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺពិតជាបានផ្តល់តម្លៃជាប្រវត្តិសាស្រ្តសម្រាប់មនុស្សជាតិ។

នៅក្នុងលិខិតដដែលនោះ ក៏បានបញ្ជាក់ថា «ប្រាសាទសំបូរព្រៃគុក» ដែលបានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយឧត្តមភាព និងទស្សនវិស័យវែងឆ្ងាយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានថែរក្សា ការពារ អភរិក្ស និងបញ្ចូលប្រាសាទព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោកបានជាស្ថាពរ ហើយកិច្ចប្រឹងប្រែងនេះពិតជាបានផ្តល់តម្លៃជាប្រវត្តិសាស្រ្តសម្រាប់មនុស្សជាតិ ទាំងការរក្សាមរតកស្នាដៃដូនតាអតីតកាលសម្រាប់មនុស្សជាតិបច្ចុប្បន្ន និងតទៅអនាគត៕


ទីស្តីការគណៈរដ្ឋមន្ត្រី រៀបចំពិធីអបអរសាទរ ការដាក់បញ្ជូល តំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ដោយអនុវត្តតាមស្មារតីសារលិខិត ណែនាំរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ ទីស្តីការគណៈរដ្ឋមន្ត្រី បានរៀបចំពិធី អបអរសាទរ​ ការដាក់បញ្ជូល តំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៨ ខែកក្កដា  ឆ្នាំ២០១៧កន្លងទៅ។ កម្មវិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាព លោកឧបនាយក​រដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានវត្តមាន លោក លោកស្រី មន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី អញ្ជើញចូលរួមយ៉ាងច្រើនកុះករផងដែរ។

ថ្លែងបើកកម្មវិធីនេះ លោក យឹម ណុលឡា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស បានឡើងអានសារលិខិតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនជនរួមជាតិ ក្នុងឱកាសពិធីអបអរសាទរ «តំបន់ប្រាសាទសំបូរព្រៃគុក» ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក ។ នៅព្រឹកមិញនេះដែរ ទីស្តីការគណៈរដ្ឋមន្ត្រី បានរៀបចំពិធីទូងស្គរជ័យ  រាំងលេងកំសាន្ត និងជួបជុំទទួលទានអាហាររួមគ្នា​យ៉ាងសប្បាយរីករាយផងដែរ។ សម្រាប់ការប្រារព្ធពិធីអបអរសាទរនេះ គឺត្រូវបានធ្វើឡើង នៅទូទាំងប្រទេស ព្រមគ្នា ក្នុងពេលតែមួយ គឺនៅវេលាម៉ោង ១០:០០ ព្រឹក ថ្ងៃទី១០ ខែ កក្កដា ឆ្នាំ ២០១៧ ។

គួរបញ្ជាក់ថា តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជីជាបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំលើកទី៤១ របស់អង្គការយូណេស្កូ  នៅទីក្រុង Krakow ប្រទេសប៉ូឡូញ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ៕








ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង មន្រ្តីរាជការ និងប្រជាពលរដ្ឋ ប្រារព្ធពិធីអបអរសាទរ​ «ប្រាសាទ​សំបូរព្រៃគុក»​ ត្រូវបាន​ដាក់បញ្ចូល​ជាសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ មន្រ្តីរាជការ កងម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង បានចូលរួមអបអរសាទរដែលតំបន់ “ប្រាសាទសំបូរព្រៃគុក” ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំទីក្រុង Krakow ប្រទេសប៉ូឡូញ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ។

នៅក្នុងឱកាសអបអរសាទរនោះ គឺមានពិធីទូងស្គរជ័យ វាយជួង វាយធុង ជាការបន្លឺសំឡេងជ័យឃោស និងបានផ្សព្វផ្សាយតាមវិទ្យុ និងបណ្តាញសង្គម (Facebook) ដើម្បីសំដែងនូវការ អបអរសាទរយ៉ាងកងរំពងទូទាំងខេត្តកំពង់ឆ្នាំង។ នេះជាមោទនភាពជាតិយើងទាំងអស់គ្នាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានធ្វើអោយប្រទេសជាតិ មានសុខសន្តិភាព និងកាន់តែរីកចម្រើនទៅមុខជាលំដាប់៕