Tuesday, July 11, 2017

ពានរង្វាន់បាល់ទាត់ស្វាយរៀងខាប់លើកទី៣ ឆ្នាំ២០១៧នេះ បានទទួលក្រុម បាល់ទាត់មិនអាជីព៣៥ក្រុម មកពីស្រុក-ក្រុងទាំង៨ នៃខេត្តស្វាយរៀង

ពានរង្វាន់បាល់ទាត់ស្វាយរៀងខាប់លើកទី៣ ឆ្នាំ២០១៧នេះ បានទទួលក្រុម បាល់ទាត់មិនអាជីព ៣៥ក្រុមមកពីស្រុក-ក្រុងទាំង៨ នៃខេត្តស្វាយរៀង ដែលចំនួននេះ ប្រៀបធៀបនឹងឆ្នាំ២០១៦ ដែលមានត្រឹមតែ ២៩ក្រុមប៉ុណ្ណោះ គឺមានការកើនឡើងចំនួន៦ក្រុម។ ចំពោះលក្ខណចូលរួមគណៈកម្មការរៀបចំការប្រកួត ផ្តល់សិទ្ធិឲ្យកីឡាករក្រៅពីខេត្តស្វាយរៀង៣ នាក់ ប៉ុណ្ណោះ ក្រៅពីនោះសុទ្ធជាកីឡាករមានស្រុកកំណើត និងរស់នៅខេត្តស្វាយរៀងទាំងអស់។ ក្នុងកិច្ចប្រជុំបច្ចេកទេស និងចាប់ពូលកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ គណៈកម្មការរៀបចំការប្រកួត បានពិភាក្សា និងទទួលមតិយោបល់សំណូមពរពីក្រុម បាល់ទាត់ទាំងអស់ ដើម្បីកែសម្រួលចំណុចបទបញ្ជា បច្ចេកទេសមួយចំនួនដែលក្រុមនីមួយៗ ចូលរួមស្នើសុំក្នុងន័យបំពេញតម្រូវការជារួម។
រូបមន្តក្នុងការចាប់ពូលដោយមានក្រុមបាល់ទាត់ដល់ ទៅ៣៥ក្រុមគណៈកម្មការរៀបចំការប្រកួតបានបែងចែកជា ៨ពូលដោយពូល ក. ខ. គ. ឃ និង ង មាន៤ ក្រុមខណៈ ពូល ច. ឆ និង ជ មាន ៥ក្រុម។ ចំពោះ ដំណើរការប្រកួត នឹងចាប់ផ្តើមប្រកួតនៅសប្ដាហ៍បន្ទាប់។
គួរបញ្ជាក់ថា ពានរង្វាន់ស្វាយរៀងខាប់ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៥ ដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ស្វាយរៀងដែលមានលោក ឌី វិជ្ជា ជាប្រធាន។ ការគាំទ្រពីប្រជាពលរដ្ឋ និង កីឡាករយ៉ាងច្រើនទើប ស្ថាប័នមួយនេះជំរុញឲ្យមានការប្រកួតរៀងរាល់ឆ្នាំ ដើម្បីលើកស្ទួយវិស័យកីឡាក៏ដូចជា ជំរុញឲ្យប្រជាពលរដ្ឋ និងយុវជនយកពេលទំនេរមកលេងកីឡា។ ការប្រកួតនឹងធ្វើរាល់ថ្ងៃសៅរ៍- អាទិត្យ និងថ្ងៃឈប់ សម្រាក។
សូមជម្រាបជូនថា កីឡាបាល់ទាត់ខេត្តស្វាយរៀង រីកចម្រើនដោយសារខេត្តនេះមានកីឡដ្ឋានដ៏ស្រស់ស្អាត មានថ្នាក់ដឹកនាំខេត្តដ៏ល្អ កីឡដ្ឋាននេះជាស្នាដៃក៏សាងឡើងដោយលោក ឌី វិជ្ជា បានបន្សល់ទុកអោយប្រជាជនខេត្តស្វាយរៀង និងកូនចៅជំនាន់ក្រោយ ។ សមិទ្ធផលទាំងអស់នេះ គឺកើតចេញពីឆន្ទះពិតប្រាកដ របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ៕









No comments:

Post a Comment