Tuesday, July 11, 2017

សភាពាណិជ្ជកម្មកម្ពុជា អបអរសាទរចំពោះការដាក់ប្រាសាទសំបូរព្រៃគុកចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចេញសារលិខិតអបអរសាទរការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះនៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលបានប្រារព្ធឡើងនៅទីក្រុង KRAKOW នៃប្រទេសប៉ូឡូញ។

សភាពាណិជ្ជកម្មកម្ពុជា ក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថាប័នជាតិពាក់ព័ន្ធទាំងអស់ដែលបានបំពេញបេសកកម្មជាប្រវត្តិសាស្រ្តខាងលើនេះ ដោយបានបង្កើតនូវមោទនភាពជាតិថ្មីមួយទៀត បន្ថែមលើប្រាសាទនានារបស់ជាតិយើងដូចជា ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារជាដើម ដែលបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកជាបន្តបន្ទាប់នៅក្នុងសករាជថ្មីនៃ «យុគសម័យសន្តិភាព»នេះ៕


No comments:

Post a Comment