Tuesday, July 11, 2017

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ អបអរសាទរការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភព​លោក

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ ថ្នាក់ដឹកនាំ និងមន្រ្តីស្ថានទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ មានមោទនភាពបំផុត បានចូលរួមអបអរសាទរយ៉ាងក្លៀវក្លាដល់ការដាក់បញ្ចូល តំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយគណៈកម្មាធិការបេតិក​ភណ្ឌពិភពលោកនៃអង្គការយូណេស្កូ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ​២០១៧ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ។

ការចុះបញ្ជីនេះ គឺជាមហាសមិទ្ធផល និងកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់ជាតិយើង ដែល​​កើត​ចេញ​ពី​ការ​ខិតខំ​ប្រឹងប្រែង និងឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាស​វៃ​ប្រកប​ដោយ​គតិ​បណ្ឌិត​ដ៏ខ្ពង់​ខ្ពស់ និងប្រាកដ​និយម​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការស្វះស្វែងនាំមកជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា នូវសុខសន្តិភាព ការបង្រួបបង្រួម​ជាតិ និងភាពសុខដុមរមនា ដ៏ដូចជាក្នុងការដឹកនាំកសាង និងអភិវឌ្ឍជាតិលើគ្រប់វិស័យ រួម​ទាំង​ការអភិរក្ស និងការអភិវឌ្ឍន៍សម្បត្តិវប្បធម៌ និងប្រពៃណីដែលមិនអាចកាត់ថ្លៃបានរបស់ជាតិ​កម្ពុជា​យើង​ផង​ដែរ។


No comments:

Post a Comment