Tuesday, July 11, 2017

តើ​អ្នក​បោះឆ្នោត​វ័យ​ក្មេង​​នឹង​សម្រេច​លើ​ការបោះឆ្នោត​​សភា​នៅ​ទីម័រ​ខាង​កើត​ឬ?

តើ​បញ្ហាអ្វី​ខ្លះ​នឹង​​ទាញ​សន្លឹក​ឆ្នោត​​ពី​មនុស្ស​វ័យ​ក្មេង​​របស់​ទីម័រ​ខាង​កើត? គណបក្ស​នយោ​បាយ​សរុប​ចំនួន ២១ ត្រូវ​បាន​ចុះ​បញ្ជី ​ដើម្បី​ប្រកួត​ប្រជែង​​ក្នុងការ​បោះឆ្នោត​សភា​ទីម័រ​ខាង​កើត​នៅ​ថ្ងៃទី ២២ ខែ​កក្កដា។ ក្នុងការ​ប្រកួត​ប្រជែង​សម្រាប់​តំណែង​នយោ​បាយ អ្នក​សង្កេត​ការណ៍ជា​ច្រើន​កំពុង​ក្រលែក​មើល​លើ​បក្ស​នយោ​បាយ​ចំនួន ៤ មាន គណបក្ស​រណៈសិរ្ស​បដិវត្តន៍​ដើម្បី​ឯករាជ្យ​ទីម័រ (Revolutionary Front for an Independent East Timor – Fretitin) គណបក្ស​សមាជជាតិ​ដើម្បី​ស្ថាបនា​ទីម័រ (National Congress for Timorese Reconstruction – CNRT) គណបក្ស​ប្រជាធិបតេយ្យ (Democratic Party – PD) និង​គណបក្ស​​រំដោះ​ប្រជាជន (People’s Liberation Party – PLP)។

យើង​បាន​កត់​សម្គាល់​ថា អ្នក​បោះឆ្នោត​វ័យក្មេង​​នឹង​ជួយ​​សម្រេច​លទ្ធផល​នៃ​ការ​បោះឆ្នោត​សភា​នៅ​ពេល​ខាង​មុខ​នៅពេល​ភាព​ស្មោះ​ស្ម័គ្រ​របស់​ពួក​គេ​បាន​អាច​ត្រូវ​គេ​ទាញ​យក។​
យុវជន​គឺជា​ផ្នែក​មួយ​សំខាន់​នៃ​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ ២០១៧ ក្នុង​មូល​ហេតុ​ជា​ច្រើន។ សម្រាប់​​មូល​ហេតុមួ​យ ពួក​គេ​តំណាង​ឲ្យ​អ្នក​បោះឆ្នោត​ចំណែក​ធំមួយ​ ប្រហែល ៧០ ភាគ​រយ​នៃ​ប្រជាជន​​ទីម័រ​ខាង​កើត​​មាន​អាយុតិច​ជាង ៣០ ឆ្នាំ។ កាន់តែ​សំខាន់​នោះគឺ នេះ​គឺជា​ការ​បោះឆ្នោត​លើក​ទីមួយ​ដែល​ប្រជាជន​ទីម័រ​ខាង​កើត​ កើត​ក្រោយការ​ធ្វើ​ប្រជាមតិ​ទាម​ទារ​ឯក​រាជ្យ​នៅ​​ឆ្នាំ ១៩៩៩ ​នឹង​មាន​អាយុ​បោះ​ឆ្នោត។
របាយការណ៍​ស្រាវជ្រាវ​ដែល​មាន​ចំណង​ជើង​ថា “សម្លេង​ថ្មីៈ ការ​ចូល​រួម​របស់​ទីម័រ​ខាង​កើត​នៅ​ក្នុង​ដំណើរការ​នយោ​បាយ” ដែល​រួម​ធ្វើ​ដោយ​ Counterpart International and Belun នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០១៦ បាន​បង្ហាញ​ថា ក្នុង​ខណៈ​យុវជន​ទីម័រ​ខាង​កើត​​មាន​ការ​មិន​ទុក​ចិត្ត​លើ​មេដឹកនាំ​នយោ​បាយ ​និង​ការ​កេង​ចំណេញ​នយោ​បាយ​នោះ កម្រិត​នៃ​ចំណាប់​នយោ​បាយ​របស់គេ​នៅតែ​ខ្ពស់។​
ការ​ស្ទង់​មតិ​ថ្មី​ៗ​របស់ IRI និង​មូល​និធិអាស៊ី​បាន​រក​ឃើញ​ថា មានការ​កើន​ឡើងភាព​​មិន​សប្បាយ​ចិត្ត​​ក្នុង​ចំណោម​ប្រជាជន​ទីម័រ​វ័យ​ក្មេង​ ជា​ពិសេស​អ្នក​មាន​អាយុក្មេង​ជាង ២៥ ឆ្នាំ ហើយ​ចំនួន ៤៦ ភាគ​រយ​នៃអ្នក​ទាំង​នោះ​នៅតែមិន​ទាន់​សម្រេចចិត្ត​​នៅឡើយ។ នៅ​ខាង​ក្រោមនេះ យើង​នឹង​ស្វែង​រក​រលក​នៃ​ម្ចាស់​បោះឆ្នោត​វ័យ​ក្មេង​ ដែល​ពួក​គេ​ជា​ច្រើន​ទំនង​ជា​អ្នក​​មិន​ទាន់​សម្រេច​ចិត្ត។
គេ​រាយការណ៍​ថា អ្នក​បោះឆ្នោត​ដែល​បាន​ចុះ​បញ្ជី​សរុប​ចំនួន ៥១ ភាគ​រយ​សព្វថ្ងៃ​ស្ថិត​ក្រោម​ចង្កោម​វ័យ​ក្មេង។ ដោយ​​ការ​ទទួល​ស្គាល់​សារៈ​សំខាន់​នៃ​អ្នក​បោះឆ្នោត​វ័យ​ក្មេង​ រាប់​បញ្ចូល​ទាំង​​អ្នក​បោះឆ្នោត​​លើក​ដំបូង​ លេខាធិការដ្ឋាន​​​ដើម្បីការ​រៀប​ចំ​បោះឆ្នោត​ និង​គម្រោង​បោះ​ឆ្នោត​​របស់ UNDP បាន​បង្កើត​យុទ្ធនាការ​ “សន្លឹក​ឆ្នោត​របស់​យើង​កំណត់​អនាគត​របស់​យើង” ដើម្បី​​ជំរុញ​ឲ្យ​ពួក​គេ​​ចូល​រួម​ក្នុង​ការ​បោះឆ្នោត។​
សម្លេង​វ័យក្មេង​សំខាន់​ណាស់​សម្រាប់​ការ​បោះឆ្នោត​នេះ។ នៅ​ក្នុង​កម្រិត​ម៉ាក្រូ ឱកាស​សេដ្ឋកិច្ច​​គឺជា​ការ​ព្រួយ​បារម្ភ​ធំដែល​យុវជន​កំពុង​ប្រឈម។ នេះ​ដោយ​សារតែ​​ប្រជាជន​មួយ​ភាគ​ធំ​គឺ​ស្ថិត​ក្នុង​អាយុ​​ធ្វើការ។ ជាង​នេះទៅទៀត រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​បច្ចុប្បន្ន​មិន​អាច​​ផ្តល់​ទំហំនៃ​ចំនួន​កើន​ឡើង​របស់​យុវជន​ទេ។​
យោងតាម​ជំរឿន​ប្រជាសាស្ត្រ​ឆ្នាំ ២០១៥ វិស័យសាធារណៈ​​ជ្រើស​រើស​ប្រជាជន​​ច្រើន​ជាង​​វិស័យ​ណាៗ​ទាំង​អស់នៅ​ក្នុង​ប្រទេស ដោយ​ឱកាស​ការងារ​ភាគ​ច្រើន​ផ្តោតតែ​នៅ​រដ្ឋធានី​ ឌីលី។​
ដើម្បីជំនះ​កត្តាប្រឈម​នេះ រដ្ឋាភិបាល​បានប្រើ​​វិធីជា​ច្រើន។ វិធីមួយ​គឺ​ការ​បង្កើត​ឱកាស​ការងារ​​នៅ​ក្នុង​វិស័យ​ឯកជន។ នេះ​ត្រូវ​បាន​គេ​សង្កេតឃើញ​តាម​រយៈ​សកម្មភាព​សាងសង់​ដែល​ផ្តល់​ហិរញ្ញ​វត្ថុ​ដោយ​រដ្ឋាភិបាល​។ ប៉ុន្តែ នេះ​មិន​មែនជា​វិធី​ចីរភាព​ទេ។
វិធីមួយទៀត​នោះគឺ​ដោយ​ការ​លើក​កម្ពស់​ស្វ័យ​បង្កើត​ការងារ និង​ការងារនៅ​តាម​ជនបទ​តាម​រយៈ​ស្ថាប័ន​បណ្តុះ​បណ្តាល​ការងារ។ រដ្ឋាភិបាល​ក៏​លើក​កម្ពស់​ការ​ចំណាក​ស្រុក​ដើម្បី​ស្វែង​រក​ការងារ​ដោយ​សម្រួល​​ឲ្យ​ទៅ​ធ្វើការនៅ​បរទេស​ កូរ៉េខាងត្បូង និង​អូស្ត្រាលី។ ប្រជាជន​ទីម័រ​ជា​ច្រើន​ក៏​កំពុង​ធ្វើ​ការ​​នៅ​អង់គ្លេស​ស្ថិត​ក្រោម​លិខិត​ឆ្លងដែន​ Portugal។
ដោយ​និយាយ​ពី​យុវជន​នៅ​ក្នុង​ក្រុង​ឌីលី ហាក់បីដូចជា​មាន​ប្រតិកម្ម​​លាយ​ឡំគ្នា នៅពេល​សួរ​អំពី​​មេដឹកនាំ​នយោ​បាយ ​និង​សកម្មភាព​ការងារ​របស់​រដ្ឋាភិបាល។ យើង​រក​ឃើញ​ថា ក្នុង​ខណៈ​យុវជន​ភាគ​ច្រើន​​ដែល​យើង​និយាយជា​មួយ​​ចង់​ស្ថិត​ក្នុង​ភាព​អព្យាក្រឹត្យ​នោះ ក៏​មាន​អ្នក​ខ្លះ​​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុងការ​ជ្រើ​សរើស​ឥស្សរជន​នយោ​បាយ​​ដែរ នៅពេល​​និយាយរឿង​ថា នរ​ណា​ដែល​ពួក​នឹង​បោះឆ្នោត​ឲ្យ។ ម្យ៉ាង​វិញទៀត យុវជន​ដែល​ចាកចេញពី​ស្រុក​កំណើត​ជា​យូរ​​មក​ធ្វើ​ការ​នៅ​ក្រុង​ឌីលី បាន​និយាយ​ថា ពួក​គេ​នឹង​មិន​វិលទៅ​បោះឆ្នោត​វិញទេ​ ដោយ​សារតែ​តម្លៃ​នៃ​ការ​ធ្វើ​ដំណើរ​ទៅ​ស្រុក​វិញខ្ពស់។​
ទោះបីជា​មាន​​ប្រវត្តិ​ និង​ចំណង​នយោ​បាយ​របស់​គេយ៉ាង​ណា​​ក៏​ដោយ ក៏​មនុស្ស​ភាគច្រើន​​មាន​អារម្មណ៍​ថា រដ្ឋាភិបាល​ជាប់​ឆ្នោត​​គួរ​តែ​ផ្តោ​ត​យក​ចិត្ត​ទុក​ដាក់​​ច្រើន​លើ​វិស័យ​ដូចជា​សុខភាព​មូល​ដ្ឋាន​និងការ​​អប់​រំ ផ្លូវថ្នល់​ និង​កសិកម្ម​ដើម្បី​បំពេញ​តម្រូវ​ការ​មូល​ដ្ឋាន​ក្នុង​សហគមន៍៕​

ប្រភព៖ The Diplomat ចុះថ្ងៃ១០ ខែកក្កដា​ ​ឆ្នាំ២០១៧


No comments:

Post a Comment