Tuesday, July 11, 2017

អភិបាលខេត្តឧត្តរមានជ័យ ដឹកនាំមន្រ្តីរាជការ ប្រារព្ធពិធីអបអរសាទរ​ការដាក់បញ្ចូល​ “តំបន់ប្រាសាទ​សំបូរព្រៃគុក”​ ចូលក្នុង​បញ្ជីបេតិកភណ្ឌ​ពិភពលោក​

កាលពីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ លោក ស ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រារព្ធពិធីអបអរសាទរការដាក់បញ្ចូល “តំបន់ប្រាសាទសំបូរព្រៃគុក” ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

នៅសាលាខេត្តឧត្តរមានជ័យ ក៏មានការចាត់តាំងឲ្យមានការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅតាមគ្រឹះស្ថានសាធារណៈរបស់រដ្ឋ និងឯកជន ព្រមទាំងតាមគ្រប់វត្តអារាមព្រមៗគ្នាផងដែរ៕




No comments:

Post a Comment