Tuesday, October 16, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញឱ្យប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ លើកកម្ពស់ការផ្សព្វផ្សាយអត្តសញ្ញាណខ្មែរ និងកសាងមិត្តភាពជាមួយយុវជនប្រទេសដទៃ

នៅវិមានសន្តិភាព ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអនុញ្ញាតឱ្យប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ ដឹកនាំដោយលោក ណៃ សេម ណារត័្ន ជួបសំណេះសំណាល និងទទួលអនុសាសន៍។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានធ្វើការណែនាំដល់ប្រតិភូទាំងមូល សូមឱ្យក្នុងការធ្វើដំណើរនេះ ប្រឹងប្រែងធ្វើយ៉ាងណារៀបចំខ្លួនជាកូនខ្មែរពិតៗ ព្រោះប្រតិភូទាំងមូលជាតំណាងឱ្យប្រជាជនខ្មែរប្រមាណ ១៦លាននាក់ ដែលនៅពីក្រោយ ហើយធ្វើយ៉ាងណា កសាងមិត្តឱ្យបានច្រើនដើម្បីថ្ងៃអនាគតទៅ អាចក្លាយទៅជាដៃគូរសហប្រតិបត្តិការផងដែរ។ លោកក៏បានជូនពរដល់ចៅៗដែលជាយុវជនរួមដំណើរ ក្នុងនាវាយុវជនអាស៊ីអាគ្នេយ៍ជប៉ុននេះ ឱ្យបានទទួលសុខសប្បាយ និងជោគជ័យគ្រប់ភារកិច្ច។
លោក ណៃ សេម ណារ័ត្ន បានជម្រាបជូន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ការចូលរួមនៅក្នុងនាវាយុវជនអាស៊ីអាគ្នេយ៍លើកនេះ មានសមាជិកចំនួន២៩រូប។ លោកបានឱ្យដឹងថា នេះជាលើកទី៤៥ហើយ ដែលនាវាយុវជនអាស៊ីអាគ្នេយ៍នេះ ចាប់តាំងពីការចាប់ផ្ដើមមក។ នៅក្នុងដំណើរនេះមានរយៈពេល៥២ថ្ងៃ ចាប់តាំងពីថ្ងៃទី២៣តទៅ ដែលចាប់ផ្ដើមដំណើរចេញពីប្រទេសជប៉ុន នឹងធ្វើដំណើរឆ្លងកាត់១១ប្រទេស ឆ្លងកាត់ប្រទេសជប៉ុន ប្រ៊ុយណេ ប្រទេសហ្វីលីពីន ប្រទេសវៀតណាម ហើយនឹងធ្វើការត្រឡប់ទៅប្រទេសជប៉ុនវិញ។ ក្នុងដំណើរទស្សនកិច្ចនេះតំណាងឱ្យប្រតិភូទាំងមូល លោក ណៃ សេម ណារ័ត្ន បានគោរពសុំអនុសាសន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មុននឹងការធ្វើដំណើរចូលរួមជាមួយយុវជនអាស៊ីអាគ្នេយ៍នេះ។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្រាបជូនប្រតិភូទាំងមូលអំពីប្រវត្តិកម្ពុជាយើង ដែលចាប់ផ្ដើមពីការកសាងរាជធានីភ្នំពេញ ដោយសម្ដេចពញ្ញាយ៉ាតមករហូតមកដល់ឆ្នាំ១៩៩៨ ប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញហើយនៅពេលនោះឯង ដែលរាជរដ្ឋាភិបាលបានដាក់ចុះនូវយុទ្ធសាស្រ្តត្រីកោណ ដោយមុំទី១ ធ្វើសន្តិភាវូបនីយកម្ម និងមុំទី២ ធ្វើសមាហរណកម្មចូលក្នុងឆាកអន្តរជាតិ និងមុំទី៣ ឈរលើកត្តាអនុគ្រោះទាំងក្នុងនិងក្រៅប្រទេសជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
បន្ទាប់មក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជម្រាបជូនប្រតិភូទាំងមូល អំពីមូលហេតុដែលកម្ពុជាយើងដាក់អាទិភាពចូលជាសមាជិកអាស៊ាន នោះគឺផ្អែកលើកត្តា ៤៖ កត្តាទី១- គឺគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង កត្តាទី ២- គឺស្មារតីសហគមន៍ នោះគឺអ្វីៗសម្រេចដោយកុងសង់ស៊ីសមិនមែនសម្រេចដោយការបោះឆ្នោត ឬមិនមែនសម្រេចដោយការដាក់ទណ្ឌកម្មនោះទេ កត្តាទី៣- ផលប្រយោជន៍នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ កត្តានេះ នៅពេលដែលយើងចូលសមាជិកសមាគមន៍អាស៊ានហើយ អាស៊ានមានដៃគូជាច្រើនពេលដែលយើងចូលហើយដៃគូអាស៊ានក៏ជាដៃគូរបស់យើងដែរ និងកត្តាទី ៤- គឺជាច្រកចេញការទូតរបស់កម្ពុជាយើង៕











លោក សម រង្ស៊ី គ្មានឈ្មោះនៅក្នុងបញ្ជីសមាសភាពចូលរួមក្នុងមហាសន្និបាត IPU នោះទេ

លោក សម រង្ស៊ី មេចលនាប្រឆាំងនៅក្រៅប្រទេស មិនមានឈ្មោះនៅក្នុងបញ្ជីនៃសមាសភាពដែលចូលរួមនៅក្នុងមហាសន្និបាតលើកទី១៣៩ របស់សហភាពអន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនោះទេ។ នេះបើតាមបញ្ជីឈ្មោះនៃសមាជិកដែលត្រូវចូលរួមមហាសន្និបាត សហភាពអន្តរសភា (IPU) របស់សហភាពអន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ បើតាមបញ្ជីឈ្មោះដដែលនោះ គឺនៅក្នុងបញ្ជីឈ្មោះខាងលើនេះ មានតែតំណាងកម្ពុជាតែមួយប៉ុណ្ណោះ គឺលោកស្រី ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា និងគណៈប្រតិភូសភាកម្ពុជាមួយចំនួន ដែលមានឈ្មោះនៅក្នុងបញ្ជីនេះ ហើយអនុញ្ញាតឱ្យឡើងថ្លែងសុន្ទរកថា តំណាងកម្ពុជា។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា លោក សម រង្ស៊ី ពិតជាមិនមានឈ្មោះនៅក្នុងបញ្ជីចូលរួមហាសន្និបាត IPU ពិតប្រាកដមែន ហើយពេលនេះតាមព័ត៌មានដែលលោកទទួលបាន គឺលោក សម រង្ស៊ី គ្រាន់តែនៅខាងក្រៅកិច្ចប្រជុំតែប៉ុណ្ណោះ។ ណាមួយពេលនេះ លោក សម រង្ស៊ី មិនមែនជាសមាជិករដ្ឋសភាកម្ពុជា នោះទេ។ លោកអះអាងថា តំណាងសភាកម្ពុជា នឹងជំទាស់បើសិនជា IPU អញ្ជើញទណ្ឌិត សម រង្ស៊ី ឱ្យចូលរួមមហាសន្និបាតនេះ ប៉ុន្តែបើតាមព័ត៌មានដែលលោកទទួលបាន គឺលោក សម រង្ស៊ី ទៅកាន់ទីក្រុងហ្សឺណែវលើកនេះ គ្រាន់តែក្នុងនាមដើមបណ្តឹង ដែលបានប្តឹងជំទាស់ទៅ IPU កន្លងមកតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា សហភាពអន្តរសភា បានបើកមហាសន្និបាតលើកទី១៣៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨។ តបតាមការអញ្ជើញរបស់ លោកស្រី ហ្គាប្រីឡា គូវ៉ាស បារ៉ុន (Gabriela Cuevas Barron) ប្រធានសហភាពអន្តរសភា (IPU), លោកស្រី ឃួន សុដារី អនុប្រធានទី២ រដ្ឋសភាកម្ពុជា តំណាងឱ្យសភាកម្ពុជា បានដឹកនាំគណៈប្រតិភូ ដើម្បីចូលរួមមហាសន្និបាតនេះ៕










ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជូនដំណឹងស្តីពីមណ្ឌលប្រឡងជ្រើសរើសក្របខ័ណ្ឌថ្មី ឆ្នាំ២០១៨

ព័ត៌មានលម្អិត សូមអានសេចក្តីជូន​ដំណឹងរបស់ក្រសួងការ​ងារ មានដូចខាងក្រោមនេះ៖





កិច្ចប្រជុំត្រួតពិនិត្យពីវឌ្ឍនភាពនៃការរៀប ចំពិធីប្រណាំងទូកឆ្នាំ២០១៨ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង

ស្វាយរៀង៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ នៅសាលប្រជុំមន្ទីរ “អគារខ” សាលាខេត្ត មានរៀបចំកិច្ចប្រជុំត្រួតពិនិត្យពីវឌ្ឍនភាពនៃការរៀបចំពិធីប្រណាំងទូកឆ្នាំ២០១៨ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមអធិបតីភាពលោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព តំណាងកងកម្លាំងទាំងបី អភិបាលក្រុង ស្រុក នាយកទីចាត់ការ ចំណុះសាលាខេត្ត ព្រមទាំងអស់លោក លោកស្រី ដែលជាសមាជិក សមាជិកា គណៈកម្មាការ អនុគណៈកម្មការរៀបចំពិធីប្រណាំងទូក សរុបចំនួន ៣៨រូប ។
បន្ទាប់ពីលោក លោកស្រី ជាប្រធាន និងតំណាងអនុគណៈកម្មការទាំង៧ បានឡើងធ្វើបច្ចុប្បន្នភាពរបាយការណ៍ពីលទ្ធផលការងាររបស់អនុគណៈកម្មការនីមួយៗ លោកអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះការខិតខំអនុវត្តការងារពីគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ក្នុងកិច្ចគាំទ្រដល់ដំណើរការរៀបចំពិធីប្រណាំង​ទូកឆ្នាំ២០១៨នេះ។
លោក អភិបាលខេត្ត ក៏បានណែនាំដល់អនុគណៈកម្មការទាំងអស់បន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃនេះ ត្រូវបន្តសហការចាត់ចែង និងអនុវត្តតួនាទីភារកិច្ចដែលមានកំណត់ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តឲ្យទទួលបានលទ្ធផលល្អថែមទៀត ជាពិសេសរាល់កិច្ចការដែលនៅសេសសល់ឲ្យបានរួចរាល់ជាស្ថាពរមុនពិធីប្រណាំងទូកផ្លូវការចាប់ផ្ដើម ដើម្បីឲ្យពិធីប្រណាំងទូកឆ្នាំនេះ ប្រព្រឹត្តដោយរលូន និងទទួលបានលទ្ធផលជោគជ័យតាមការគ្រោងទុក ។
ទន្ទឹមនេះ កិច្ចប្រជុំក៏បានកំណត់យកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ខាងមុខ សម្រាប់ការប្រារព្ធពិធីប្រណាំងទូកសាកល្បង ផងដែរ ៕






លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន ចេញសេចក្ដីសម្រេចស្ដីពី ការតែងតាំងសមាសភាពរបស់គណៈកម្មការអន្ដរក្រសួង ដើម្បីរៀបចំពិធីសម្ពោធវិមានឈ្នះឈ្នះ

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន បានចេញសេចក្ដីសម្រេច ស្ដីពី ការតែងតាំងសមាសភាពរបស់គណៈកម្មការអន្ដរក្រសួង ដើម្បីរៀបចំពិធីសម្ពោធវិមានអនុស្សាវរីយ៍ នយោបាយឈ្នះឈ្នះ និងអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្ដប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ របស់លោក។
ក្នុងសេចក្ដីសម្រេច របស់លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន​ បានបញ្ជាក់ថា «គណៈកម្មការអន្ដរក្រសួងនេះ ត្រូវបំពេញការងារតាមសេចក្ដីសម្រេចលេខ៦១ សសរចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ដីពីការបង្កើតគណៈកម្មការ អន្ដរក្រសួង ដើម្បីរៀបចំពិធីសម្ពោធវិមានអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ និងអបអរសាទរខួបលើកទី២០ នែការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្ដប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ របស់លោកនាយរដ្ឋមន្រ្តី ហ៊ុន សែនហ៊ុន សែន»។
សូមជម្រាបថា វិមានឈ្នះ-ឈ្នះ ដែលជានិម្មិតរូប នៃសុខសន្តិភាពកម្ពុជា និងជាតឹងតាងលេចចេញពីនយោបាយឈ្នះ-ឈ្នះ បាននិងកំពុងសាងសង់នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ គ្រោងសម្ពោធជាផ្លូវការដ៏ធំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ចំនឹងថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨) ផងដែរ ក្រោមអធិបតីភាពលោកនាយរដ្ឋមន្រ្តី ហ៊ុន សែន ។
វិមានឈ្នះ ឈ្នះនេះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយទំហំដី៨ហិចតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ការសាងសង់វិមានឈ្នះ ឈ្នះ នេះ គឺដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យ កាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។ ម្យ៉ាងទៀតវិមាននេះ ក៏ជានិម្មិតរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក។ ជាងនេះទៀត វិមាននេះនឹងក្លាយជាកេរមរតកសម្រាប់កូនចៅជំនាន់ក្រោយផងដែរ៕
សេចក្ដីសម្រេច របស់លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖






លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ក្នុងការងារនយោ​បា​យគឺមេដឹកនាំត្រូវដើរមុខ ត្រូវតែធ្វើដើម្បីសេចក្តីសុខនិងការរីកចម្រើនរបស់ជាតិយើង

នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន បានបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់លោកដោយបានបញ្ជាក់ថា​ នៅយប់ថ្ងៃទី១៦ ខែ​តុលា នាម៉ោង១២ និង ២០នាទី ឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ លោកនឹងចាកចេញពីកម្ពុជាឆ្ពោះទៅកាន់ប្រទេសបែលហ្សិក ដែលជាទីកន្លែងត្រូវប្រជុំអាស៊ីអឺរ៉ុបលើកទី១២។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា បន្ទាប់ពីប្រជុំអាស៊ីអឺរ៉ុប លោកនឹងធ្វើទស្សនកិច្ចនៅប្រទេសទួកគី ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា​ ឆ្នាំ២០១៨ ហើ​យនៅថ្ងៃទី២២ ខែតុលា ដដែលលោកនឹងត្រូវចេញពីប្រទេសទួកគី មកទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីចូលរួមសន្និសីទស្តីពីពាណិជ្ជកម្ម និងមានគំរោងចាក​ចេញពីប្រទេសស្វីសនៅយប់ថ្ងៃទី២៤ ខែតុលា ដែលនឹងវិលត្រឡប់មកដល់កម្ពុជាវិញនៅថ្ងៃទី២៥ ខែតុលា ដើម្បីដឹកនាំការប្រជុំសេចក្តីពីការព្រាងច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០១៨។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា ក្រឡេកមើលកម្មវិធីការងារនៅក្រៅប្រទេសលើកនេះពិតជាមមារញឹកស្ទើរតែរកពេលបាយមិនឃើញ ប្រជុំផង ជំនួបទ្វេភាគីផង តែលោកពេញចិត្តនឹងធ្វើកិច្ចការនេះ ព្រោះជាប្រយោជន៍ជាតិយើង។ លោកបានបន្តថា ការងារមួយដែលលោកមិនអាចបោះបង់ចោលបាន គឺជួបបង​ប្អូនប្រជាជន និងនិសិ្សតខ្មែរដែលកំពុងរស់នៅ​ និងរៀន​សូត្រនៅអឺរ៉ុប ដែលបងប្អូនកូនក្មួយកំពុងរង់ចាំលោកនៅទីនោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ បានសង្កត់ធ្ងន់ថា ការងារយោធាកូនទាហានដើរមុខ មេទាហានដើរក្រោយ ឯការងារនយោបាយវិញ គឺមេដឹកនាំដើរមុខ អ្នកជំនួយការដើរក្រោយវិញ ហើយនេះប៉ះលើរូបលោកតែម្តង គឺដើរមុខជានិច្ច។ តើនេះជាព្រហ្មលិខិតដែលតម្រូវអោយលោកធ្វើក្នុងជាតិនេះមែនទេ? តែបើទោះជាដោយមូល​ហេតុណាក៏ដោយ លោកត្រូវតែធ្វើដើម្បីសេចក្តីសុខ និងការរីកចម្រើនរបស់ជាតិយើង៕