Tuesday, October 16, 2018

លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន ចេញសេចក្ដីសម្រេចស្ដីពី ការតែងតាំងសមាសភាពរបស់គណៈកម្មការអន្ដរក្រសួង ដើម្បីរៀបចំពិធីសម្ពោធវិមានឈ្នះឈ្នះ

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន បានចេញសេចក្ដីសម្រេច ស្ដីពី ការតែងតាំងសមាសភាពរបស់គណៈកម្មការអន្ដរក្រសួង ដើម្បីរៀបចំពិធីសម្ពោធវិមានអនុស្សាវរីយ៍ នយោបាយឈ្នះឈ្នះ និងអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្ដប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ របស់លោក។
ក្នុងសេចក្ដីសម្រេច របស់លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន​ បានបញ្ជាក់ថា «គណៈកម្មការអន្ដរក្រសួងនេះ ត្រូវបំពេញការងារតាមសេចក្ដីសម្រេចលេខ៦១ សសរចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ដីពីការបង្កើតគណៈកម្មការ អន្ដរក្រសួង ដើម្បីរៀបចំពិធីសម្ពោធវិមានអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ និងអបអរសាទរខួបលើកទី២០ នែការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្ដប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ របស់លោកនាយរដ្ឋមន្រ្តី ហ៊ុន សែនហ៊ុន សែន»។
សូមជម្រាបថា វិមានឈ្នះ-ឈ្នះ ដែលជានិម្មិតរូប នៃសុខសន្តិភាពកម្ពុជា និងជាតឹងតាងលេចចេញពីនយោបាយឈ្នះ-ឈ្នះ បាននិងកំពុងសាងសង់នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ គ្រោងសម្ពោធជាផ្លូវការដ៏ធំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ចំនឹងថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨) ផងដែរ ក្រោមអធិបតីភាពលោកនាយរដ្ឋមន្រ្តី ហ៊ុន សែន ។
វិមានឈ្នះ ឈ្នះនេះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយទំហំដី៨ហិចតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ការសាងសង់វិមានឈ្នះ ឈ្នះ នេះ គឺដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យ កាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។ ម្យ៉ាងទៀតវិមាននេះ ក៏ជានិម្មិតរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក។ ជាងនេះទៀត វិមាននេះនឹងក្លាយជាកេរមរតកសម្រាប់កូនចៅជំនាន់ក្រោយផងដែរ៕
សេចក្ដីសម្រេច របស់លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖






No comments:

Post a Comment