Thursday, August 13, 2015

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះប​រមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​​​នៃព្រះ​​រាជា​​ណា​ច​ក្រ​​កម្ពុជា​​ ស្តេច​យាង​​​ថ្វាយ​​បង្គំ​សម្តេច​ព្រះ​សង្ឃ​ ព្រះ​សង្ឃ​ និងសួរ​សុខ​​ទុក្ខ​ពុទ្ធ​​បរិស័ទ​ចំណុះ​ជើង​វត្តច័ន្ទ​​បុរីវង្ស ​ស្ថិត​ ក្នុងខណ្ឌ​ព្រែក​​ព្នៅ​

ការលុប​វីដេ​អូ លោក​ ​ហុង​ សុខហួរ​ ពីទំព័រ​ហ្វេសប៊ុក​ លោក ​សម​ រង្ស៊ី ​បង្ហាញពី​ឆន្ទៈ​បំផ្លាញភស្តុ​តាង ​និងជាការយក​រួចខ្លួន​មិន​ទទួល​ខុស​ត្រូវ​

បើតាមប្រជាពលរដ្ឋ​ខ្មែរជាច្រើន ដែលតែង​តែតាមដាន​ព័ត៌មាន តាមបណ្តាញ​សង្គម ហ្វេសប៊ុបាបញ្ជាក់​ថា កាលពីវេលា​ម៉ោង ១និង៥៣ នាទីល្ងាច ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ក្នុងទំព័រ facebook របស់លោក សម រង្ស៊ី បានផ្សាយ វីដេអូមួយ​ក្រោមចំណង​ជើងថា​លោក ហុង សុខហួរ អ្នកជំនាញ​កិច្ចការព្រំដែន​មកពីគណបក្ស​សង្គ្រោះជាតិ ពន្យល់បន្ថែម​ចំនួន ២ ចំណុច ជុំវិញបញ្ហា​ព្រំដែននៅ​ប្រទេសកម្ពុជា រួមមាន ៖- បញ្ហាអក្សរ​វៀតណាម នៅលើផែនទី ដែលគណបក្ស​សង្រ្គោះជាតិ ប្រគល់ជូន​រាជបណ្ឌិត្យ​សភាកម្ពុជា និង- បញ្ហា សន្ធិសញ្ញា កម្ពុជា-វៀត​ណាម ឆ្នាំ ១៩៧៩។
គេបានដឹង​ថាក្នុងវី​ដេអូឃ្លីបនេះ លោក ហុង សុខហួរ បានបង្ហាញ និងពន្យល់ពី​សន្ធិសញ្ញា កម្ពុជា-វៀតណាម ឆ្នាំ ១៩៧៩ ត្រង់ប្រការ៤ ថា ភាគីទាំងពីរ​សុខចិត្តដោះស្រាយ​តាមកិច្ចចរចាដោយ សន្តិវិធីនូវទំនាស់ ជាយថា​ហេតុក្នុងទំនាក់​ទំនងទ្វេភាគីរបស់ខ្លួន។ ភាគីទាំងពីរនឹងធ្វើ​កិច្ចចរចា ដើម្បីចុះហត្ថ​លេខាដើម្បីរំលាយព្រំ​ដែនជាតិប្រទេស​ទាំង។ លោក ហុង សុខហួរ បានបញ្ជាក់​បន្ថែមថាសន្ធិសញ្ញាត្រង់​ប្រការ៤នេះហើយ​ជាហេតុដែល​ធ្វើឲ្យបង្គោលព្រំដែន ដួលជាច្រើន និងដើម្បី​រាជរដ្ឋាភិបាល​ចរចាជាមួយវៀតណាម​បោះបង្គោលសារថ្មី។
តែនៅ​វេលាម៉ោង១០ និង៥៧ នាទីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ វីដេអូបក​ស្រាយបញ្ហា​ព្រំដែនរ​បស់លោក​ ហុង សុខហួរនេះត្រូវបាន​អ្នកគ្រប់គ្រង​ទំព័រហ្វេសប៊ុក របស់​លោក សម រង្ស៊ី លប់ចេញ​ពីទំព័រភ្លាម facebookបន្ទាប់ពី​គេបានដឹង​ថាអ្វីដែល លោក ​ហុង សុខហួរបានលើក​មកបកស្រាយពីសន្ធិសញ្ញា កម្ពុជា-វៀតណាម ឆ្នាំ ១៩៧៩ត្រង់​ប្រការ៤ ថាជាការក្លែងប​ន្លំឯកសារសា​ធារណៈ ព្រោះក្នុងសន្ធិសញ្ញា កម្ពុជា-វៀតណាម ឆ្នាំ ១៩៧៩ពិតប្រាកដមិន​បានដូចអ្វី​ដែលលោក ហុង សុខហួរបាន​លើកឡើង​នោះទេ តែសន្ធិ​សញ្ញា កម្ពុជា-វៀត​ណាម ឆ្នាំ ១៩៧៩ត្រង់​ប្រការ៤ពិត​ប្រាកដ បានចែង​ថា ភាគីទាំងពីរ​សន្យាថា នឹងដោះស្រាយ​រាល់ទំនាស់​អាចកើតឡើង​ក្នុងការទាក់ទង​ជាមួយ​គ្នាតាមរយៈការចរចា​ដោយសន្តិវិធី។ ភាគីទាំងពីរ នឹងចរចាគ្នា ដើម្បី​ចុះហត្ថលេខា​លើសន្ធិសញ្ញាមួយ តំរូវព្រំ​ដែនរដ្ឋរវាងប្រទេស​ទាំងពីរ លើព្រំដែន​នាបច្ចុប្បន្ននេះ ហើយ​ប្តេជ្ញាចិត្ត កសាង​ព្រំដែន​នោះ​ទៅជាព្រំដែន សន្តិភាព មិត្តភាព ដ៏យូ​រអង្វែង​រវាងប្រទេស​ទាំងពីរ។
តបទៅ​នឹងការក្លែង​បន្លំឯកសារសា​ធារណៈនេះ រាជរដ្ឋាភិបាល​កម្ពុជាបានចេញ​សេចក្តីថ្លែងការណ៏​មួយ ដោយបាន បដិសេធ​ចោលទាំងស្រុង និងថ្កោលទោ​ស យ៉ាងដាច់​អហង្ការចំបោះទង្វើឧក្រិដ្ឋ​របស់ឯកឧត្តម ហុង សុខហួរ ដែលបាន​ក្លែងឯកសារ​សាធារណៈ ដើម្បីបម្រើ​ឲ្យនយោបាយប្រ​ជាភិថុតរបស់ក្រុមខ្លួន បោកប្រាស់​សាធារណៈមតិ ដែលទង្វើ​នេះបាននាំ​ឲ្យប៉ះពាល់យ៉ាង​ធ្ងន់ធ្ងរដល់​សន្តិសុខជាតិ ស្ថិរភាព​នយោបាយ អធិប​តេយ្យ និងបូរណភាព​ទឹកដី នៃព្រះរាជាណាចក្រ​កម្ពុជា។
ជុំវិញបញ្ហា​នេះដែរលោក គឹម សន្តិភាព បានលើក​ឡើងថា «អភ័យឯកសិទ្ធិ​សមាជិកព្រឹទ្ធសភា មិនអាចរារាំង​ការចោទ​ប្រកាន់ ការចាប់​ខ្លួន ការឃាត់​ខ្លួន ឬការឃុំ​ខ្លួន ក្នុងករណីប្រព្រឹត្តបទលើ្មស​ព្រហ្មទណ្ឌជាក់​ស្តែង យោងតាមរដ្ឋធម្មនុញ្ញមាត្រា ១០៤ថ្មី និងមាត្រា១២ នៃច្បាប់ស្តី​ពីលក្ខន្តិកៈសមាជិកព្រឹទ្ធសភា ។ សម្រាប់​ករណីបទល្មើស​ព្រហ្មទណ្ឌជាក់​ស្តែង គ្រប់បុគ្គល​ទាំងអស់អាចចាប់​ខ្លួនជននោះ ទៅប្រគល់​ជូនមន្ត្រីនគរ​បាលយុត្តិធម៌​ដែលនៅជិតបំ​ផុត នេះបើយោង​តាមមាត្រា​៨៧ នៃក្រមនីតិវិ​ធីព្រ​ហ្មទណ្ឌ»
សរុបមកកា​រលុបវីដេអូនេះ​ភ្លាមៗចេញ​ពីទំព័រហ្វេសប៊ុក លោក សម រង្ស៊ី បង្ហាញពី​ឆន្ទៈ បំផ្លាញ​ភស្តុតាង និងជាការយក​រួចខ្លួនមិនទទួល​ខុសត្រូវពីបទ​ចោទ ក្លែងបន្លំឯក​សារសាធារណៈ ដែលជាបទ​ល្មើសព្រហ្ម​ទណ្ឌ ពីសំណាក់​លោក សម រង្ស៊ីយ៉ាង​ពិតប្រាកដ។



នាយករដ្ឋមន្រ្តីទម្លាយថា លោក សម រង្ស៊ី ផ្ញើសារប្រាប់លោកថា «ចង់កែប្រែរដ្ឋធម្មនុញ្ញ មាត្រា២»

សម្តេច​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន ​នៅថ្ងៃព្រហស្បតិ៍​នេះ បាន​ទម្លាយ​សារឆ្លើយ​ឆ្លងរបស់​លោកជាមួយ​នឹង ​លោក ​សម ​រង្ស៊ី ​ជាសាធារណៈថា​ លោក ​សម ​រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះជាតិទេ ​ដែលមាន​បំណង​ចង់ធ្វើវិសោធ​នកម្មច្បាប់​ មាត្រា២ ​នៃរដ្ឋធម្ម​នុញ្ញ ដែលនិយាយ​អំពីអធិប​តេយ្យភាព​ នៃបូរណភាព​ទឹកដីរបស់​កម្ពុជា។ ​

ការលើក​ឡើងរបស់​ សម្តេចនា​យករដ្ឋមន្រ្តី​ ហ៊ុន​ សែន ​បានធ្វើឡើង​ នៅក្នុង​ពិធីចែក​សញ្ញាបត្រដល់​ និស្សិតសា​កលវិទ្យា​ល័យភ្នំពេញ​អន្តរជាតិ​ នាព្រឹកថ្ងៃ​ទី១៣​ ខែសីហា ឆ្នាំ២០១៥នេះ​ បន្ទាប់​ពីមានអង្គការ​ និងក្រុម​មនុស្ស​ រិះគន់​និងចោទ​ប្រកាន់ មក​លើរដ្ឋាភិបាល​ និងគណ​បក្សប្រជា​ជនកម្ពុជាថា​ មានគម្រោង​ការកែប្រែរ​ដ្ឋធម្មនុញ្ញ​មាត្រា២ ដើម្បី​ដោះស្រាយ​បញ្ហាទឹកដី​ ។ 

ថ្លែងទៅ​កាន់និស្សិត​ទទួលជ័យលា​ភីជាង​១ពាន់នាក់ នៅវិទ្យា​ស្ថានជាតិ​អប់រំ​ សម្តេច​តេជោ ​បានប្រកាសថា​ «ខ្ញុំយកការវ៉ៃ ​SMS របស់ឯក​ឧត្តម សម​ រង្ស៊ី ​មកអានប​ន្តិចទៅចុះ ​ដើម្បីឱ្យកូន​ចៅគាត់​ភ្លឺភ្នែក ព្រោះឥឡូវ​គាត់សុទ្ធ​តែថាស្អីឯណានោះ​ ប៉ុន្តែមេគា​ត់ទេអ្នក​បបួលខ្ញុំ ​(កែមាត្រា២​នៃរដ្ឋធម្មនុញ្ញ)​ ខ្ញុំអត់​ទាន់ព្រម ព្រោះមិន​ត្រូវធ្វើនៅ​ពេលហ្នឹងទេ ​ចាំមើលណា.​..នេះនែ៖​ ថ្ងៃទី១៧ ​ខែ៧ ​ម៉ោង៧៖​៤៩នាទី ខ្ញុំអានឱ្យ​ស្តាប់ ​ហើយអស់​លោកខាង​ផ្នែកគណ​បក្សសង្រ្គោះជាតិ​ ស្តាប់​ឱ្យបាន៖ ជំរាប​សួរសម្តេច​ ! ខ្ញុំសូម​អបអរសាទ​រអនុសាសន៍​សម្តេចថ្មីៗនេះ របស់ស​ម្តេចទាក់ទង​នឹងបញ្ហាព្រំដែន​ ដើម្បីបង្ហាញពី​ឯកភាព​ជាតិ កាន់តែ​រឹងមាំក្នុងគោ​លបំណង​ការពារបូ​រណភាព​ទឹកដី ​នៃប្រទេសក​ម្ពុជា ខ្ញុំសូម​សម្តេចមេត្តាពិ​និត្យលទ្ធភាព​ធ្វើវិសោធន​កម្មរដ្ឋធ​ម្មនុញ្ញត្រង់មា​ត្រា២ ស្តី​ពីផែនទី ​ដែលយើង​ត្រូវបញ្ជាក់ឱ្យ​កាន់តែ​ក្បោះក្បាយ ដោយ​មានការចូលរួ​មពីគណប​ក្សប្រជាជន​ និងគណបក្ស​សង្រ្គោះជាតិរួម​គ្នា ដោយសេចក្តី​គោរពរាប់​អានពីខ្ញុំ»។ 

​ដោយសម្តេច​ពន្យល់ទៅគាត់​(ឯកឧត្តម ​សម រ​ង្ស៊ី) មេថាអញ្ចឹង​អាកូនថា​អញ្ចុះវា​យ៉ាងម៉េច ​ហើយខ្ញុំសូម​ជំរាបអញ្ចឹង​បានខ្ញុំចង​ជាGroupឲ្យតែ​ព្រឹបភ្លាម
(ព័ត៌មាន​ថ្មីៗ)ខ្ញុំផ្ញើ​ទៅអស់លោក​អ្នកធំភ្លាម។​ សម្តេច​នាយករដ្ឋមន្រ្តី ​ហ៊ុន សែ​ន បានបន្ថែមថា ​«ឥឡូវខ្ញុំ​សូមផ្តាំ ​មេអស់លោក​បបួលខ្ញុំធ្វើ​វិសោធនកម្ម ​ខ្ញុំយល់ថា ពេលវេលា​វាមិន​ទាន់ស័ក្តិ​សមទេ ​ព្រោះគាត់​យល់ដឹង​ដូចខ្ញុំដែរ ​អារឿង​(ព្រំដែន)នៅខាង​លិចវាត្រូវ​ប្រើ (ផែនទី)​ ១/២០០​.០០០ ​នៅជាមួយឡាវ​ ឥឡូវយើង​ធ្វើផែនទីតែ​ជាមួយវៀត​ណាមទេ ក្នុងរដ្ឋ​ធម្មនុញ្ញមាត្រា២​ មើលឱ្យ​ច្បាស់ទៅ ​ប៉ុន្តែសោកស្តាយត្រ​ង់ថា​ រឿងអាថ៌​កំបាំងរបស់​មេ ប៉ុន្តែមេមិន​ព្រមប្រាប់​កូន អាហ្នឹង​បានពិបាក ​អញ្ចឹងបាន​ជាខ្ញុំថា វាជាការ​សង្ស័យណាស់​ដែលថា ​ចាប់ដៃជាន់​ជើងនោះ»។​


កន្លង​ទៅថ្មីៗនេះ​ តំណាងរាស្រ្ត ​និងមន្រ្តីគណបក្ស​សង្រ្គោះជាតិ បាន​សម្តែងកា​រប្រតិកម្ម​ជាបន្តបន្ទាប់​ ក្រោយពី​លោកបណ្ឌិត ​សុខ ​ទូច ​ប្រធានក្រុមស្រាវ​ជ្រាវអំពី​ផែនទី នៅរា​ជបណ្ឌិត​សភា ​ផ្តល់អនុសាសន៍​ ឱ្យគណប​ក្សជាប់ឆ្នោ​តទាំងពីរ​ ពិភាក្សាអំ​ពីការកែ​ប្រែរដ្ឋធម្មនុញ្ញ ​ត្រង់មាត្រា២ ​ដែលនិយាយ​អំពីបូរណ​ភាពទឹក​ដីកម្ពុជា​។ សូមបញ្ជាក់​មាត្រា២នេះ​បានចែងថា​ «បូរណភាព​ទឹកដីរបស់ព្រះ​រាជាណាចក្រ​កម្ពុជា មិន​អាចរំលោភបា​នជាដាច់​ខាតក្នុងព្រំ​ដែនរបស់ខ្លួន ​ដែលមាន​កំណត់ ​ក្នុងផែនទីខ្នាត ​១/១០០.០០០ ធ្វើនៅ​ចន្លោះឆ្នាំ១៩៣៣-​១៩៥៣ ហើ​យដែលត្រូវ​ទទួលស្គាល់​ជាអន្តរជាតិ​ នៅចន្លោះឆ្នាំ​១៩៦៣-១៩៦៩»​។



ទស្សនៈដោយ៖ សួន ចំរើន, ជារឿងនយោបាយទៀតមែនទេ?

តើករណី​របស់តំណាង​រាស្ត្រម្នាក់​ ដែលត្រូវ​បានគេប្តឹង​ចំនួន​៣បណ្តឹង​ ទៅអង្គភាព​ប្រឆាំងអំពើ​ពុករលួយ ​ពីបទកេង​ប្រវ័ញ្ចថវិកា​ជាច្រើន​ម៉ឺនដុល្លារ​ ទាក់ទងនឹង​ការរៀប​ចំដំណើរ​ទៅមើល​ព្រំដែន​កម្ពុជា-​រៀតណាម ​ជាការប្រព្រឹត្តិ​អំពើពុក​រលួយ ​ឬជារឿង​នយោបាយ​?
បទល្មើស​ពុករលួយ​ មានន័យ​ថាជាបទ​ល្មើសព្រ​ហ្មទណ្ឌ ​ដែលមាន​ចែងនៅ​ក្នុងជំពូក​ទី៦ នៃច្បាប់​ស្តីពីការប្រឆាំង​អំពើពុក​រលួយ ​ដោយរួម​មាន ​បទស៊ី​សំណូក ​កេងប្រវ័ញ្ច ​ជំនួញ​ឥទ្ធិពល​ ជាដើម​។ល។ ​ហើយក៏មាន​វិសាលភាព​អនុវត្តចំពោះ​អំពើពុករលួយ ​គ្រប់រូបភាព គ្រ​ប់វិស័យ ​និងគ្រប់ជាន់​ថ្នាក់​ នៅទូទាំង​ព្រះរាជាណាច​ក្រកម្ពុជា។

ពលរដ្ឋ​ទាំងអស់​ដែលទទួល​អាណត្តិសា​ធារណៈដោយ​ការបោះឆ្នោត​ មានន័យថា​ ជាសមាជិក​ព្រឹទ្ធសភា​ រដ្ឋសភា ​ក្រុមប្រឹក្សា​រាជធានីខេ​ត្ត ក្រុង​ ស្រុក​ ខណ្ឌ ​សង្កាត់ ​ឃុំ ដែល​ស្ថិតនៅក្នុង​មុខតំណែង​ ហើយបាន​យកតួនាទី​ និងបុណ្យសក្តិ ​របស់ខ្លួន​ទៅអូស​ទាញ បញ្ចុះបញ្ចូល​អ្នកដ៏ទៃ​ដើម្បីទទួល​ផលប្រយោជន៍​ផ្ទាល់ខ្លួន ​ក្រុម​ ឬបក្ខពួក ​និងបង្ក​ឲ្យមានជា​ទំនាស់ផល​ប្រយោជន៍​ ហើយ​ត្រូវបាន​បុគ្គលណាម្នាក់​ក្នុងក្រុមដាក់​ពាក្យប្តឹង​មកអង្គភាព​ប្រឆាំងអំពើ​ពុករលួយ ​នោះអង្គភាព​នេះនឹងមាន​នីត្យានុកូល​ភាពក្នុង​ការតាមដាន ​ស៊ើបអង្កេត​ ត្រួតពិនិត្យ ​និងធ្វើការ​សិក្សាស្រាវជ្រាវ ​រួមទាំង​ចាត់វិធានការ ​ទាំងនៅក្នុង​ស្ថាប័នរដ្ឋ​ អង្គភាព​សាធារណៈ ​និងឯកជន​ស្របតាមនីតិ​វិធីរបស់ខ្លួន។​

ចំពោះករណី​របស់តំណាង​រាស្ត្រម្នាក់នោះ ​ជាអង្គហេតុ ​គឺដោយសារ​តែមានអ្នក​ដាក់ពាក្យ​បណ្តឹងទៅ​អង្គភាព​ប្រឆាំងអំពើ​ពុករលួយទាក់ទង​នឹងទំនាស់​ផលប្រយោជន៍​ បើនិយាយ​ឲ្យចំគឺការ​ចែកលុយ​មិនស្មើគ្នា ​ឬអាចដូចពាក្យចាស់​ពោលថា ​« ដង្កូវចេញពី​សាច់ឯង » ។ ម្យ៉ាងទៀត​ សហសេវិក​របស់លោក​ក៏បានជួយ​ផ្តល់ព័ត៌មាន ​និងភស្តុតាង​ផងដែរ​ ដោយសហ​សេវិករូបនោះ​បានបញ្ជាក់​ថាទឹកប្រាក់​ភាគច្រើន​បានមកពីបារាំង ​និងអាមេរិក ហើយថា​បើតាមលោក​ដឹងថវិកា​ទាំងនោះសរុបមា​នជាង​២ម៉ឺនដុល្លារ។​ សហសេវិក​រូបនោះក៏បាន​សារភាពផង​ដែរថា ​រាល់លើកពេល​ដែលចុះធ្វើ​សកម្មភាព​ គឺក្រុមការ​ងារទទួល​ថវិកាពីក្រៅ​ប្រទេស ​ចាប់ពី ​១,៥ម៉ឺន​ ទៅ ២ម៉ឺន​ដុល្លារអាមេរិក​។ ដូច្នេះ ក៏អាច​និយាយបាន​ដែរថារាល់​សកម្មភាព​ប្រមូលកម្លាំង​តវ៉ាកន្លងមក​ វាមិនមែន​ជាសកម្មភាព​ស្នេហាជាតិ​អីនោះទេ តែ​ជាវិធីរក​ប្រាក់តាម​របៀបងាយៗ​ ដោយកា​រកេងប្រវ័ញ្ច​ផលប្រយោជន៍​ដោយខុសច្បាប់​មកចែកគ្នា ​ប៉ុន្តែនៅ​ពេលចែក​មិនស្មើគ្នាទើប​នាំឲ្យមានទំនាស់​ផលប្រយោជន៍បែ​បនេះ។

មា​ត្រា៥៩៧ ​នៃក្រម​ព្រហ្មទណ្ឌ ​ចែងថា ​ការកេងយក​ផលប្រយោជន៍​ដោយខុស​ច្បាប់ គឺជាអំពើ​ប្រព្រឹត្តិដោយ​អ្នករាជ​ការសាធារណៈ ​ឬដោយពលរដ្ឋ​ទទួលអាណត្តិ​សាធារណៈ​ដោយការបោះ​ឆ្នោត ​ដែលយក ​ទទួល ​ឬរក្សាទុក​ដោយផ្ទាល់ ​ឬដោយ​ប្រយោល នូវផលប្រយោជ​ន៍អ្វីមួយនៅ​ក្នុងប្រតិបត្តិ​ការណាមួយ​ ដែលអ្នករាជ​ការ ឬពលរដ្ឋ​ទទួលអាណត្តិ​សាធារណៈនោះ​មានភារៈ​កិច្ចរ៉ាប់រងទាំ​ងស្រុង ​ឬមួយផ្នែក​ នូវការ​ឃ្លាំតាមដាន​ ឬទូទាត់។

​ដូច្នេះ ​ផ្អែកលើអង្គហេតុ​នៃពាក្យ​បណ្តឹងចំនួន៣ ​ដែលបាន​ចោទថាទឹ​កប្រាក់ភាគ​ច្រើននៃថវិកាដែ​លទទួល​បាននោះត្រូវ​បានតំណាង​រាស្ត្រម្នាក់នោះកេ​ងប្រវ័ញ្ច ​និងចម្លើយ​សារភាពរបស់​សហសេវិក​របស់ខ្លួន​ទាំងប៉ុន្មាន​ គឺអង្គភាព​ប្រឆាំងអំពើ​ពុករលួយ ​ពិតជាមាន​សិទ្ធិ និ​ងសមត្ថកិច្ចគ្រប់​គ្រាន់ក្នុងកា​រស្នើសុំ​ឲ្យមានការ​បំភ្លឺលើពាក្យ​ប្តឹងចោទ​ប្រកាន់នេះយ៉ា​ងប្រាកដ ​ហើយក៏មិន​បានទាក់​ទងទៅនឹង​រឿងន​យោបាយស្អី​នោះដែរ ប៉ុ​ន្តែវាទាក់ទង​ទៅនឹងអ្នក​នយោបាយ​ដែលប្រព្រឹត្តិ​ខុសច្បាប់ប៉ុណ្ណោះ៕​

សេច​ក្តីថ្លែង​ការណ៍ ពាក់ព័ន្ធ​និង​ការ​ក្លែង​ឯក​សារ​សា​ធារ​ណៈ ភូតកុហក បោ​កប្រាស់ និងបំពុលសាធារណមតិ របស់​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី

​សេចក្តី​ថ្លែង​ការណ៍របស់រាជរដ្ឋាភិបាល​ ពាក់ព័ន្ធ ​និងការក្លែង​ឯកសារ​សាធារណៈដោយឯកឧត្តម ហុង សុខហួរ​ ​សមាជិក​ ព្រឹទ្ធសភា​ នៃគណបក្ស​ សម រង្ស៊ី​





កម្ពុជា-ហ្វីលី​ពីនជំរុញ​លើការ​បង្កើន​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ផ្នែ​កស្រូវ-អង្គរ

រាជរដ្ឋាភិបាលកម្ពុជា និងហ្វីលីពីន បានយល់ស្របគ្នាក្នុងការ​ជួយលើកទឹកចិត្តដល់អ្នកវិនិយោគ​ហ្វីលីពីនឲ្យ​ចូល​មក​កាន់​កម្ពុជាដើម្បីពិនិត្យមើលឱកាសវិនិយោគ​លើវិស័យកសិកម្ម និងទេសចរណ៏ដែលកម្ពុជា​កំពុងមានសក្តានុ​ពល​យ៉ាង​ខ្លាំងនាសព្វថ្ងៃនេះ។
នៅក្នុងជំនួបពិភាក្សាការងារនៅ​ទីស្តីការគណរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី១២ សីហានេះ ​ឯកឧត្តម Christopher B. Montero ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ​សមត្ថភាព​ នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជំរាបជូន ឯកឧត្តមបណ្ឌិតសភាចារ្យ​សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈ ថា រយៈ​ពេល​​៤ខែដែលឯកឧត្តមបានមកបំពេញការងារនៅកម្ពុជា ឯកឧត្តម​បានជួបជាមួយថ្នាក់ដឹកនាំក្រសួង និងស្ថាប័ន​របស់​រាជរដ្ឋាភិ​បាល​​កម្ពុជាមួយចំនួ​ន  ដោយបានពិភាក្សា​គ្នាផ្តោតជាសំខាន់ គឺការខិតខំធ្វើយ៉ាងណា​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​​កម្ពុជា-ហ្វីលីពិនឲ្យកាន់តែមានទំហំធំតាមរយៈការជំរុញទឹកចិត្តក្រុមហ៊ុនហ្វី​លីពីនឲ្យចូលមកកម្ពុជា​ឲ្យបាន​កាន់​ច្រើនដើម្បិធ្វើការវិនិយោគលើវិស័យស្រូវ-អង្ករ នាំទៅកាន់ហ្វីលិពីន។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានជំរាបជូនទៀតថា ប្រទេសហ្វីលីពីនគឺជាអ្នកទិញស្រូវ​និងអង្ករ​ច្រើនជាង​គេបំ​ផុត​នៅក្នុង​តំបន់​​​អាស៊ីអាគ្នេយ៍យើងនេះ   ហើយគោលបំណងចំបងរបស់ហ្វីលីពីនគឺចង់បង្កើនពាណិជ្ជ​កម្មរវាងហ្វីលីពីន​និងកម្ពុជា​តាម​ការទិញស្រូវអង្គរពីកម្ពុជានាំទៅកាន់ទីផ្សារប្រទេសហ្វីលីពីន។ ឯកឧត្តម Christopher  B. Montero បាន​គូសបញ្ចាក់ដែរថារដ្ឋាភិបាលហ្វីលីពីន​ មានគោលនយោ​បាយលើកទឹកចិត្តដល់អ្នកវិនិយោគ​ហ្វីលីពីនឲ្យមកកាន់​កម្ពុជាដើម្បីបង្កើតការិយាល័យពាណិជ្ជកម្ម  ក្នុងការរួមចំណែក​ជួយសម្រួល ការងារពាក់ពន្ធ័និងការនាំស្រូវ-អង្ករពី​កម្ពុជា​​ទៅកាន់ហ្វីលីពីន។
ឯកឧត្តមបានឲ្យដឹងដែរថានៅពេលខាងមុខនេះនឹងមានក្រុមធុរៈកិច្ចហ្វីលីពីនមកកាន់កម្ពុជា ដើម្បីពិភាក្សា​លើការនាំ​ផលិត​ផល​ស្រូវ អង្ករ ទៅកាន់ហ្វីលីពីន។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនហ្វីលីពីន ចង់មកបង្កើតរោង​ចក្រម៉ា​ស៊ីនកិន​ស្រូវ​នៅ​ខេត្តសៀមរាបផងដែរ  ​ហើយនៅក្នុងសប្តាហ៏ក្រោយ​នេះ​នឹងមានគណប្រតិភូពាណិជ្ជកម្មហ្វីលីពីន​នឹង​អញ្ចើញ​ទៅ​ទស្សនកិច្ចខេត្តសៀមរាប ដើម្បីពិនិត្យពីស្ថានភាពវិនិយោគ។
ពាក់ពន្ធ័នឹងវិស័យទេសចរណ៏ឯកឧត្តមឯកអគ្គរដ្ឋទូតហ្វីលីពីន មានប្រសាសន៏ថាកម្ពុជាពិតជាមានសក្តានុពលខ្លាំង​ហើយ​ឯកឧត្តមនឹងខិតខំជំរុញក្រុមហ៊ុនហ្វីលីពីនឲ្យមកពិនិត្យពីឱកាសវិនិយោគនៅកម្ពុជាបន្ថែមទៀតលើវិស័យ​ទេស​ចរណ៏នេះ។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យសុខ  អាន មានប្រសាសន៏ថាកម្ពុជាមានសក្តានុពលខ្ពស់ផ្នែកពាណិជ្ជកម្ម  និង​​កសិផលកសិកម្ម  តាមរយៈសក្តានុពលនេះ​កម្ពុជា​សូម​លើក​ទឹកចិត្តដល់ក្រុមហ៊ុនហ្វីលីពីនឲ្យចូលមកវិនិយោគ​នៅ​កម្ពុជាលើវិស័យកសិកម្ម ដើម្បីបង្កើនទំហំពាណិជ្ចកម្ម​ទ្វេភា​គី​រវាងកម្ពុជានិងហ្វីលីពីនឲ្យបានកាន់តែធំថែមទៀត។​​
សូមបញ្ជាក់ថា ទំហំពាណិជ្ជទ្វេភាគីកម្ពុជា-ហ្វីលីពីន​នាបច្ចុប្បន្នេះ មានទឹកប្រាក់ប្រមាណជាង២៥លាន៧សែន​ដុល្លារ​សហរដ្ឋអាមេរិកហើយជាជំហររួមរបស់រដ្ឋាភិបាលប្រទេសទាំងពីរនឹងខិតខំជំរុញធ្វើយ៉ាងណាឲ្យទំហំពាណិជ្ចកម្មទ្វេភាគីនេះបានកាន់តែមានកំណើនកើនឡើងថែមទៀត។
ពាក់ពន្ធ័និងវិស័យទេសចរណ៏ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ​អាន បានជំរាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតហ្វីលីពីនថា  កម្ពុជា​​មានកេរ្តិ៍ឈ្មោះដ៏ល្បីរន្ទឺរលើពិភពលោកផ្នែកទេសចរណ៍វប្បធម៌​  ជាពិសេសបច្ចុប្បន្ននេះ តំបន់​ប្រាសាទ​អង្គរ​កម្ពុជាត្រូវ​បាន​ជាប់ចំណាត់ថ្នាក់លេខ១ ជាគោលដៅទេសចរណ៏ដ៏​សំខាន់បំផុតនៅលើពិភពលោក។
ឯកឧត្តមបានបញ្ចាក់ជូនថាសព្វថ្ងៃកម្ពុជាមានកំណើនអ្នកទេសចរណ៏យ៉ាង​កំហុង ដូច្នេះដើម្បីការអភិវឌ្ឍវិស៏យ​ទេស​ចរណ៏​រាជរដ្ឋាភិបាលកម្ពុជាសូមគាំទ្រ និងលើកទឹកចិត្តដល់ ក្រុមហ៊ុនវិនិយោគហ្វីលីពីន ដើម្បីឲ្យចូលមកវិនិយោគ​ផ្នែក​ទេសចរណ៏នេះឲ្យបានច្រើន  ដូចជា សណ្ឋាគារ ​រួមទាំងសេវាកម្មទាំងឡាយដែលទាក់ទងនិងវិស័យទេសចរណ៏​ដើម្បី​ជួយ​ទំនុកបំ​រ៉ុងនូវតម្រូវការរបស់ភ្ញៀវទេសចរណ៏នៅកម្ពុជា។​
គួរបញ្ជាក់ថានៅក្នុងឆ្នាំ២០១៤កន្លង​មកនេះមានអ្នកទេសចរណ៍ហ្វីលីពីនមក​កាន់កម្ពុជាប្រមាណ​ជាង ៩ម៉ឺន៣​ពាន់​នាក់  រី​ឯការហោះ​ហើរ​ត្រង់ពីហ្វីលីពីនមកកាន់ខេត្តសៀមរាប​គឺក្នុងមួយសប្តាហ៏ មាន៤ជើង​​  ហើយរំពឹង​ថានៅ​ពេល​ខាងមុខឆាប់ៗនេះ​និងបង្កើនការហោះហើរត្រង់ពីហ្វីលីពីនមកកាន់រាជធានីភ្នំពេញផងដែរ។
ទាក់ទងនឹងបំណងរបស់ឯកអគ្គរដ្ឋទូតហ្វីលីពីន ដែលចង់សិក្សា អំពីរបៀបអភិរក្សផ្នែកទេសចរណ៏វប្បធម៌នៅកម្ពុជា នោះ ឯកឧត្តមបណ្ឌិតសភាចារ្យសុខ  អាន បានលើកទឹកចិត្តឲ្យមកសិក្សាស្វែងយល់ទាក់ទងនឹង​ការអភិរក្សដោយ​ចីរភាព​ពី​អាជ្ញាធរជាតិអប្សរា និងក្រសួងទេសចរណ៏កម្ពុជា៕