Tuesday, September 03, 2019

វីដេអូ៖ «កម្ពុជាពិត ខុសពីកម្ពុជា ប្រឌិត»

Video៖ លិខិតមិត្តអ្នកអាន៖ “សូមលោក សម រង្ស៊ី កុំលេងល្បែងឆ្ពិនភ្នែកឲ្យសោះ ក្នុងការភ្នាល់រឿងវិលចូលស្រុក! “

Video៖ វគ្គទី៩ លោក កឹម សុខា យកស្រីយួនធ្វើជាប្រពន្ធចុង រឿងពិត CNRP

ទស្សនៈមតិ៖ សត្រូវដ៏ធំបំផុតនៃសុខសន្តិភាព គឺសង្គ្រាម

           បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជា បាននិងកំពុងតែរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរ។ បើយើងសង្កេតមើលពីស្ថានភាពទូទៅក្នុងប្រទេសកម្ពុជា គឺពីមួយថ្ងៃទៅមួយថ្ងៃ ភាពរីកចំរើនស្ទើរគ្រប់វិស័យ បានធ្វើឱ្យជីវភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ កាន់តែធូធារឡើង ហើយប្រជាពលរដ្ឋបាននឹងកំពុងរស់នៅពោរពេញទៅដោយស្នាមញញឹម។ អ្វីទាំងអស់នេះ គឺកើតចេញពីកត្តាសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។ ទោះជាបែបនេះក្តី ក៏មានបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនតូច បានមើលរំលង និងភ្លេចថាអ្វីៗដែលជាភាពល្អប្រសើរ ភាពវិជ្ជមាន និងសេចក្តីសុខសាន្ត ដែលយើងកំពុងតែមាននាពេលនេះ គឺកើតចេញពីតម្លៃនៃសុខសន្តិភាព ហើយបានជ្រុលខ្លួនទៅបម្រើឱ្យនយោបាយទុច្ចរិត របស់ក្រុមប្រឆាំងក្រៅច្បាប់។ បងប្អូនប្រជាពលរដ្ឋមួយចំនួនតូច ដោយសារតែឈ្លក់វង្វែងនឹងការឃោសនានយោបាយបែបប្រជាភិថុតិ ងប់ងុលនឹងការញុះញង់ អុចអាល របស់ក្រុមជនអគតិ ហើយបានធ្លាក់ខ្លួន ទៅជាអ្នកបម្រើនយោបាយដ៏ផ្កាប់មុខ របស់ក្រុមប្រឆាំងក្រៅច្បាប់។ តាមរយៈការដឹកនាំ និងបោកប្រាស់ របស់អ្នកនយោបាយដែលមានចេតនាបំផ្លាញជាតិនេះ បានធ្វើឱ្យបងប្អូនខ្មែរមួយចំនួនតូច បាននឹងកំពុងតែចូលរួមក្នុងការបំផ្លាញនូវសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រជាជាតិដោយមិនដឹងខ្លួន។

ក្នុងប្រវត្តិអតីតកាលរបស់កម្ពុជា ក៏មានក្រុមបំផ្លាញជាតិ ដើម្បីតែផលប្រយោជន៍ និងមហិច្ឆតា​ផ្ទាល់ខ្លួននេះដែរ ហើយក្រុមនេះបានធ្វើឱ្យខ្មែរត្រូវរងទុក្ខ ក្នុងអតីតកាលដ៏ជូរចត់ដែលមិនអាចបំភ្លេចបាន។ ចន្លោះទសវត្សរ៍ឆ្នាំ៧០ប្រទេសកម្ពុជាបានធ្លាក់ក្នុង​ភ្លើងសង្គ្រាមយ៉ាងពេញទំហឹង បន្ទាប់ពីពួក លន់ នល់ បានធ្វើរដ្ឋប្រហារផ្តួលរំលំរបបសង្គមរាស្ត្រនិយម ​ដែលដឹកនាំដោយ ព្រះកុរណា សម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ តាមខ្សែញាក់របស់បរទេស។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបលន់ នល់ ត្រូវបានផ្តួលរំលំ ពេលនោះប្រជាជនកម្ពុជា​សង្ឃឹមថា នឹងបានរស់នៅក្នុងសុខសន្តិភាព ហើយចាប់ផ្តើមស្តារ និងកសាងទឹកដីរបស់ខ្លួនឡើងវិញ ប៉ុន្តែពួក ប៉ុល ពត បានឆក់ប្លន់យកទាំងស្រុងនូវសមិទ្ធផលជ័យជម្នះនេះ បង្កើតឡើងនូវរបបកម្ពុជាប្រជាធិបតេយ្យ ដែលបានអនុវត្តនយោបាយប្រល័យពូជសាសសន៍ ដ៏យង់ឃ្នងបំផុត ដែលពុំធ្លាប់មាន ក្នុងប្រវត្តិសាស្ត្ររបស់​មនុស្សជាតិ។ ធ្វើឱ្យទឹកដីកម្ពុជាទាំងមូល ក្លាយជាគុកឥតជញ្ជាំង និងជាវាលពិឃាត ជោកជាំដោយឈាម និងទឹកភ្នែករបស់ប្រជាជនកម្ពុជា។ ប្រជាជនត្រូវពួកឃាតករប្លន់យកអស់នូវសិទ្ធិសេរីភាព ក្លាយជាទាសករ​រស់ដូចសត្វធាតុ ក្នុងភាពភ័យរន្ធត់ រកទីបំផុតគ្មាន។ សង្គមកម្ពុជាត្រូវក្រឡាប់ចាក់ រចនាសម្ព័ន្ធសង្គមជាតិ​ទាំងមូល ត្រូវបំផ្លាញដល់ឫសគល់ ប្រជាជនប្រមាណជិត៣លាននាក់ ត្រូវសម្លាប់យ៉ាងអាណោចអាធ័ម និងអយុត្តិធម៌បំផុត ឯអ្នកដែលនៅសេសសល់ក្នុងប្រទេស គឺរស់ក្នុងសភាពបារម្ភដល់អាយុជីវិតទាំង​យប់ទាំងថ្ងៃ មិនដឹងពេលណាដល់វេនខ្លួនត្រូវយកទៅសម្លាប់។
ពិតប្រាដកណាស់ បើគ្មានការជួយសង្គ្រោះឱ្យបានទាន់ពេលវេលាទេនោះ ប្រជាជនកម្ពុជា នឹងត្រុវពួកឃាតករបន្តកាប់សម្លាប់រកទីបញ្ចប់គ្មានឡើយ។ នៅក្នុងកាលៈទេសៈគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបំផុតនេះ កម្លាំង​អ្នកស្នេហាជាតិដ៏បរិសុទ្ធនៃ​គណបក្សប្រជាជនកម្ពុជា បានធ្វើការតស៊ូសង្គ្រោះជាតិពីរបបដ៏យង់ឃ្នងនេះ។ ក្នុងដំណើរឆ្ពោះទៅការសង្គ្រោះជាតិ ប្រវត្តិសាស្ត្របាន​កត់ត្រា​ទុកនូវព្រឹត្តិការណ៍សំខាន់ៗ​ ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតចំពោះជាតិ។ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ លោក ហ៊ុន សែន បានចេញដំណើរ​ភៀសខ្លួនទៅប្រទេសវៀតណាម ដើម្បីស្វែងរកការជួយ​ឧបត្ថម្ភក្នុងការតស៊ូរំដោះជាតិ។ រណសិរ្សសាមគ្គីសង្គ្រោះ​ជាតិកម្ពុជា និងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជា ដែលមានការគាំទ្រពី​ប្រជាជននៅ​ទូទាំងប្រទេស បានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។ នេះគឺជាបណ្តាដំណាក់កាលជាប្រវត្តិសាស្ត្រ ដែលប្រជាជាតិយើង បានហែលឆ្លងកាត់ប្រកបដោយទុក្ខវេទនា មហាសោកនាដកម្ម និងការបាត់បង់ ដែលពុំអាចនឹងពណ៌នាបាន។
ប្រជាពលរដ្ឋខ្មែរដែលបានរស់រាន​មាន​ជីវិត​ពី​សង្គ្រាម​ និង​អំពើ​ប្រល័យ​ពូជសាសន៍ខ្មែរក្រហម គឺពិតជា​ធ្លាប់បានដឹងរួចមកហើយពីទំហំនៃការឈឺចាប់ និងសោកនាដកម្មដែលខ្មែរធ្លាប់ជួបប្រទះក្នុងសម័យសង្គ្រាម និងសម័យខ្មែរក្រហម។ នៅក្នុងសម័យកាលដែលកម្ពុជាធ្លាក់ក្នុងភ្លើងសង្គ្រាម ការប្រយុទ្ធគ្នាដ៏សាហាវឃោរ​ឃៅរវាងភាគីមួយ និងភាគីមួយទៀត គឺបាន​នាំមកនូវផលវិបាកដ៏សន្ធឹកសន្ធាប់ វិបត្តិសេដ្ឋកិច្ច ការអត់ឃ្លាននៃប្រជាជន និងទារុណកម្មដ៏ធ្ងន់ធ្ងរ។ ភ្លាមៗបន្ទាប់​ពី​របប​ខ្មែរ​ក្រហម​បាន​ត្រូវផ្តួល​រំលំ ប្រជាពលរដ្ឋខ្មែរបាន​ខិតខំធ្វើគ្រប់បែបយ៉ាង ឱ្យ​តែមាន​អាហារហូបចុក​គ្រប់គ្រាន់​។​ ការចាប់ផ្តើម​កសាងប្រទេសពី​បាត​ដៃ​ទទេ ក្នុង​ពេលវេលា​មួយ​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឹង​ងើប​ពី​សង្គ្រាម​ និង​អំពើ​ប្រល័យ​ពូជសាសន៍​ គ្រួសារនៃប្រជាពលរដ្ឋ​កម្ពុជា​ បាន​ប្រឹងប្រែង​កសាង​ជីវិត​​ឡើង​វិញយ៉ាងត្រដាបត្រដួសជាទីបំផុត។ ជា​លទ្ធផល​ ប្រជាជន​កម្ពុជា​បាន​កសាង​ជីវិត​ប្រសើរ​ជាង​មុន ដោយមានមេដឹកនាំដ៏អង់អាចក្លាហាន ប្រកបទៅដោយព្រហ្មវិហារធម៌ និងតែងតែគិតគូ លះបង់សព្វគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ។ បើ​ទោះ​បី​ជាបច្ចុប្បន្នកម្ពុជាមិនទាន់ក្លាយជាប្រទេសអ្នកមានក្តី ក៏​យើង​បាន​ចាក​ផុត​អំពី​សេចក្តី​ស្រេកឃ្លាន និងការរងទុក្ខវេទនាដែរ។ ជាពិសេសប្រជាពលរដ្ឋទូទាំងប្រទេសបាននិងកំពុងរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍលឿនទៅមុខ។
ប៉ុន្តែសម្រាប់ពួកមេចលនាប្រឆាំងក្រៅច្បាប់វិញ គឺមិនដែលគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរឡើយ ពួកគេមានមហិច្ឆិតាតែមួយគត់ គឺដណ្តើមកាន់កាប់អំណាច ដោយប្រើប្រាស់គ្រប់វិធី ទោះបីជាពួកគេដឹងថា វិធីដែលពួកគេបានប្រើ និងកំពុងតែប្រើ នឹងបំផ្លាញសុខសន្តិភាព បំផ្លាញការអភិវឌ្ឍ បំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ក៏ពួកគេមិនខ្លាច ឬញញើតក្នុងការអនុវត្តដែរ។​ ជាក់ស្តែងមានភស្តុតាងជាច្រើន ត្រូវបានបង្ហាញជាសាធារណៈ ព្រមទាំងចម្លើយសារភាពយ៉ាងច្បាស់ក្រឡែត ដោយមិនអាចក្រកែកបាន របស់អតីតមេដឹកនាំនៃអតីតគណបក្សប្រឆាំង កឹម សុខា ដោយអះអាងថា ខ្លួនបានរៀបចំគម្រោងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយអនុវត្តតាមគម្រូបដិវត្តពណ៌នៅប្រទេសយូហ្គោស្លាវី គឺការផ្លាស់ប្តូរតាមទម្រង់បដិវត្តពណ៌ ដោយមានការបណ្តុះបណ្តាល និងជ្រោមជ្រែងពីបរទេស។ មានភស្តុតាងជាច្រើនទៀត ដែលបញ្ជាក់ថាកម្ពុជាពិតជាបានរងនូវការប៉ុនប៉ងបំផ្ទុះបដិវត្តពណ៌យ៉ាងពិតប្រាកដ ប៉ុន្តែមិនទទួលបានជោគជ័យ។ ក្រោយការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៣ ក្រុមមេចលនាប្រឆាំង បានអនុវត្តនូវយុទ្ធសាស្ត្របដិវត្តពណ៌របស់ខ្លួន យ៉ាងក្តៅគគុក ក្រោមលេសមិនទទួលយកលទ្ធផលនៃការបោះឆ្នោត និងទាមទារឱ្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីដំណែងជាដាច់ខាត។ កុប្បកម្មដែលពួកគេបានហៅថា ជាមហាបាតុកម្ម ដើម្បីផ្លាស់ប្តូរនៅពេលនោះ គឺក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយមានបរទេសនៅពីក្រោយខ្នង។ ពួកមេចលនាប្រឆាំងក្បត់ជាតិ សុខចិត្តធ្វើជាឈ្នាន់ និងជាកូនអុកឱ្យបរទេស អនុវត្តនូវផែនការបដិវត្តពណ៌ដ៏អាក្រក់បំផុតលើប្រទេសជាតិ និងប្រជាជនខ្លួនឯង។
យើងដឹងហើយថា លទ្ធផលនៃបដិវត្តពណ៌វាយ៉ាងណាខ្លះ! ប្រទេសមួយចំនួនដែលត្រូវបានគេធ្វើបដិវត្តពណ៌ដោយជោគជ័យ កំពុងតែស្ថិតក្នុងស្ថានភាពដ៏អាក្រក់បំផុត។ ប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសទាំងនោះ គឺកំពុងតែបង្ហូរទឹកភ្នែកស្ទើររាល់ថ្ងៃ។ ឥទ្ធិពលនៃបដិវត្តពណ៌ បានធ្វើឱ្យប្រទេសមួយចំនួនធ្លាក់ក្នុងសង្គ្រាមដ៏រុំាំរ៉ៃ គ្រោះអត់ឃ្លាន ការបែកបាក់ព្រាត់ប្រាស់ ការបង្ហូរឈាមឥតឈប់ឈរ និងសោកនាដកម្មដ៏រន្ធត់ បាននិងកំពុងបន្តកើតឡើងក្នុងប្រទេសមួយចំនួន ដោយមិនដឹងត្រូវបញ្ចប់នៅពេលណា។ ជាក់ស្តែងបដិវត្តពណ៌នៅ ប្រទេសលីប៊ី, ស៊ីរី, យេមែន, អេហ្ស៉ីប, ទុយនេស៊ី, ស៊ូដង់។ល។ ជាលទ្ធផលនោះ គឺជាសោកនាដកម្មដ៏ធំធេង ដោយសារមនុស្សជាច្រើននាក់ត្រូវស្លាប់ បណ្តាប្រទេសទាំងនោះ ត្រូវធ្លាក់ក្នុងស្ថានភាពអស្ថេរភាព ការបំផ្លិចបំផ្លាញខ្ទេចខ្ទី ស្ទើរក្លាយជាផេះផង់។ បដិវត្តន៍ពណ៌ បានបណ្តាលឲ្យមានអំពើហិង្សា និងបានបង្កឲ្យមានការរីកដុះដាលឡើងនូវសង្គ្រាមស៊ីវិល អស្ថេរភាពក្នុងតំបន់ និងសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងដុនដាបបំផុត។ បដិវត្តពណ៌បានកើតឡើងយ៉ាងខ្លាំងក្លាទូទាំងតំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងត្បូង។ គេសង្កេតឃើញថា បដិវត្តពណ៌បានបង្កើតជាវិបត្តិនយោបាយ និងបានត្រឹមតែធ្វើឱ្យមនុស្សស្លាប់ តែមិនបានជំរុញឲ្យមានអ្វីផ្លាស់ប្តូរជាវិជ្ជមានទាល់តែសោះ។ សរុបមកវិញ ការផ្លាស់ប្តូរតាមបែបបដិវត្តពណ៌ គឺមិនបានជួយអ្វីដល់ប្រទេសជាតិ និងប្រជាជននៃប្រទេសដែលទទួលរងនូវបដិវត្តពណ៌ឡើយ។​ ផ្ទុយទៅវិញមានតែបង្កវិនាសកម្ម និងការបំផ្លិចបំផ្លាញប្រទេសទាំងនោះដល់ឫសគល់តែម្តង ជាពិសេសគឺសុខសន្តិភាពលែងមានទៀតហើយសម្រាប់ប្រជាជន និងប្រទេសដែលជួបនូវការបំផ្ទុះបដិវត្តពណ៌ដោយជោគជ័យនោះ។
ដោយឡែកសម្រាប់ពួកមេចលនាប្រឆាំងនៅកម្ពុជាវិញ របស់ដែលហៅថា សុខសន្តិភាព និងការអភិវឌ្ឍ គឺជាសត្រូវដ៏ធំបំផុតរបស់ពួកគេ។ អ្វីដែលគេចង់បានបំផុតនោះ គឺការក្តោបក្តាប់អំណាច និងការសងសឹកដោយមិនខ្វល់ពីអ្វីទាំងអស់។ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរដូចគ្នា ខ្ញុំសូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស សូមភ្ញាក់មកវិញពីការវង្វេងជាតិ និងបញ្ឈប់នូវរាល់សកម្មភាពមិនទុច្ចរិតទាំងឡាយណា ដែលនាំទៅដល់ការខូចខាតផលប្រយោជន៍ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរទូទៅ។ សូមងាកមករកសង្គមជាតិយើងវិញ និងសូមកុំចូលរួមធ្វើជាឈ្នាន់នយោបាយ រុញប្រទេសឱ្យធ្លាក់ក្នុងសង្គ្រាម ព្រោះថាភ្លើងសង្គ្រាមគឺគ្មានអ្វីចំណេញដល់ប្រទេសជាតិ និងប្រជាជននោះទេ មានតែការបំផ្លិចបំផ្លាញអ្វីៗដែលយើងកំពុងតែមានប៉ុណ្ណោះ។ សូមចងចាំឱ្យច្បាស់ថា សត្រូវដ៏ធំបំផុតនៃសុខសន្តិភាព គឺសង្គ្រាម។ សូមរួមគ្នាថែរក្សា សុខសន្តិភាព និងការអភិវឌ្ឍ ដើម្បីផលប្រយោជន៍យើងទាំងអស់គ្នា៕
ដោយ៖ ស ជាតិ





ទណ្ឌិត សម រង្ស៊ី តាំងខ្លួនជាមេបដិវត្តន៍ពណ៌ ដោយប្រើអំណាចប្រជាជន


នៅថ្ងៃទី០១ ខែកញ្ញានេះ ទណ្ឌិត សម រង្ស៊ី បានប្រកាសទាំងទទឹងទិស និងកំហឹងថា ពេលបុគ្គលរូបនេះ ត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃ០៩ វិច្ឆិកា ឆ្នាំ២០១៩ នេះ ដោយយកប្រជារាស្ត្រខ្មែរ តាមគម្រូប្រជារាស្ត្រហ្វីលីពីនដែលបានបណ្តេញមេដឹកដឹកនាំរបស់ខ្លួនពីតំណែងដោយសន្តិវិធីក្នុងឆ្នាំ១៩៨៦ តាមរយៈចល​នា​​មួយជាប្រវត្តិសាស្ត្រ ហៅថា "អំណាចប្រជាពលរដ្ឋ"។ តើការអំពាវនាវបំផុសដុតកំហឹងប្រជាជនកម្ពុជាឲ្យយកគម្រូតាមប្រជារាស្ត្រហ្វីលីពីន តាមរយៈ “អំណាចប្រជាពលរដ្ឋ” ជាទង្វើផ្ទុយនឹងរដ្ឋធម្មនុញ្ញកម្ពុជាឬទេ? តើការវិលត្រឡប់ចូលស្រុកវិញរបស់ទណ្ឌិតរូបនេះ គឺជាការវិលត្រឡប់នៃបដិវត្តន៍ថ្មីមួយទៀតនៅកម្ពុជា? តើប្រជាជនកម្ពុជាអាចទទួលយកបានឬទេនូវទង្វើរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់?
ការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី ក្នុងពេលនេះ ជាទង្វើប៉ុនប៉ងរដ្ឋប្រហារផ្តួលរំលំរដ្ឋអំណាចស្របច្បាប់កម្ពុជាទាំងស្រុង។ មហាជនទូទៅយល់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជា​ជន បានកើតចេញពីការបោះឆ្នោតតាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស ដែលប្រជាពលរដ្ឋខ្មែរដែលមាន​សិទ្ធិបោះឆ្នោតជាង ៨៣.០២% បានចេញទៅបោះឆ្នោតភ្លូកទឹកភ្លូកដីក្នុងឆ្នាំ២០១៨ កន្លងទៅ ហើយបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ឱ្យបន្តដឹកនាំប្រទេសលើមាគ៌ាប្រជាធិបតេយ្យ សេរីពហុបក្ស ដោយបាននិងកំពុងជ្រោងទង់សន្តិភាព និងការអភិវឌ្ឍប្រទេស​ជាតិមាតុភូមិឲ្យបានរីកចម្រើន វឌ្ឍនភាព វិបុលភាព ថ្កុំថ្កើង និងរុងរឿងទៅមុខ។ ការអំពាវនាវយ៉ាងហិង្សា ការបំផុសបំផុលញុះញង់ ដុតកំហឹងមហាជនរបស់ទណ្ឌិតនេះ គឺពិតជាគោលបំណងទុច្ចរិតរបស់ទណ្ឌិតនាំឆ្ពោះទៅរកការបង្កើតបដិវត្តន៍ពណ៌ថ្មីមួយទៀតទាំងស្រុង ហើយដែលត្រូវបានទណ្ឌិតកំណត់ឱ្យផ្ទុះនៅពេលបុគ្គលនេះ បានវិលត្រឡប់មកដល់ស្រុកវិញ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលខ្លួនបានចោទថា ជារបបផ្តាច់ការទៅវិញ។ ផែនការ និងទង្វើទុច្ចរិតរបស់ទណ្ឌិត ពិតជា បាននិងកំពុងប្រឆាំងនឹងរដ្ឋធម្មនុញ្ញ  កម្ពុជា ហើយប្រឆាំងនឹងឆន្ទៈរបស់អ្នកបោះឆ្នោតដែលជាម្ចាស់ជោគវាសនានៃប្រទេសជាតិរបស់ខ្លួន និងប្រឆាំងនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
ជាការពិតស្ថានការណ៍នយោបាយនៅកម្ពុជាបច្ចុប្បន្ន បានដើរខុសពីស្ថានការណ៍នយោបាយនៅប្រទេសហ្វីលីពីននៅអំឡុងទសវត្សឆ្នាំ១៩៨០ ទាំងស្រុង។ កម្ពុជាជាប្រទេសអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស មានការបោះឆ្នោតទៀងទាត់រាល់ប្រាំឆ្នាំម្តង។ គណបក្សប្រជាជនតែងតែត្រូវបានទទួលបានការទុកចិត្ត និងគាំទ្រពីអ្នកបោះឆ្នោតរៀងរាល់អាណត្តិ។ ដូច្នេះ តើរាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោតអាចត្រូវបានធ្វើរដ្ឋប្រហារផ្តួលរំលំដោយប្រើប្រាស់អំណាចប្រជាជនដោយខុសច្បាប់បានឬទេ?
ជាការពិត ទណ្ឌិត សម រង្ស៊ី គឺ ជានិមិត្តរូបនៃបដិវត្តន៍ពណ៌ និមិត្តរូបនៃការញុះញង់ ការដុតគំហឹង ការបំបះបំបោរ និងជាមេឧទ្ទាមក្រៅច្បាប់។ ហើយការកំណត់យកថ្ងៃចូលស្រុក នៅថ្ងៃ៩ វិចិ្ឆកា គឺពិតជាគោលបំណងដ៏អាក្រក់បំផុតរបស់ទណ្ឌិតរូបនេះ ដែលផ្ទុយស្រឡះពីការវិលត្រឡប់របស់បុគ្គុលនេះក្នុងឆ្នាំ២០១៣។ ការសន្យាវិលត្រឡប់នេះ ត្រូវបានមហាជនទូទៅមើលឃើញថា ជាការវិលត្រឡប់បដិវត្តន៍​ពណ៌ថ្មីមួយទៀត នូវឆ្ពោះទៅរកការផ្តួលរំលំរាជរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងផែន​ការ​ជាយុទ្ធសាស្រ្តដដែលៗរបស់ក្រុមប្រឆាំង។
ក្នុងឆ្នាំ២០១៧ បដិវត្តន៍ពណ៌របស់អតីតបក្សប្រឆាំងត្រូវបានបរាជ័យទាំងស្រុង ដោយរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានអនុវត្តនូវវិធានការច្បាប់យ៉ាងជោគជ័យ និងបានទប់ស្កាត់យ៉ាងទាន់ពេលវេលា នូវផែនការបដិវត្តន៍ពណ៌មួយ ដែលត្រូវបានរៀបចំឡើងដោយអតីតបក្សប្រឆាំង។
ដូច្នេះ ការអំពាវនាវ ការញុះញង់ ការដុតកម្តៅ ការបំផុសបំផុលរបស់ទណ្ឌិតរូបនេះ ឲ្យប្រជាជនកម្ពុជាងើបបះបោរយកគម្រូតាមប្រជាជនហ្វីលីពីន នៅឆ្នាំ១៩៨៦ តាមរយៈចលនាមួយជាប្រវត្តិសាស្ត្រ ហៅថា "អំណាចប្រជាពលរដ្ឋ" គឺជាទង្វើផ្ទុយនឹងស្មារតីរដ្ឋធម្មនុញ្ញកម្ពុជាទាំងស្រុង អាស្រ័យដោយប្រទេសកម្ពុជាបានអនុវត្តតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយដែលរាជរដ្ឋាភិបាលមួយត្រូវបានបោះឆ្នោតរៀងរាល់អាណត្តិ៥ ឆ្នាំម្តងយ៉ាងទៀតទាត់។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានកាតព្វកិច្ចធម្មានុរូប ត្រូវអនុវត្តច្បាប់ ដើម្បីរក្សាសុខសន្តិភាព ស្ថិរភាព និងសណ្តាប់សង្គម និងទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវផែនការទុច្ចរិត ដើម្បីសម្រេចមហិច្ឆិតាអំណាចរបស់ខ្លួន និងដើម្បីបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់បរទេស ផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ ឆន្ទៈរបស់អ្នកបោះឆ្នោត និងផ្ទុយនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យទាំងស្រុង ដែលមិនអាចទទួលយកបានឡើយ៕
ដោយ ឡុង បុរិតា



កម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងពង្រីកកិច្ចសហប្រតិបតិ្តការទ្វេភាគី តំបន់ និងពហុភាគី ដើម្បីរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ទាំងមូល

មេដឹកនាំកម្ពុជា-ម៉ាឡេស៊ី បានសម្តែងការពេញចិត្តជាងខ្លាំងចំពោះមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់ប្រទេសទាំងពីរ ដែលផ្តល់ផ្លែផ្កាគ្រប់វិស័យ។ ការបង្ហាញការពេញចិត្តលើមិត្តភាពប្រទេសទាំងពីរ បានធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយ លោក មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩។

តាមសេចក្តីប្រកាសរួមរបស់ប្រទេសទាំងពីរ ដែលផ្សព្វផ្សាយដោយក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា «ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះមិត្តភាព និងកិច្ចសហប្រតិបតិ្តការកាន់តែជិតស្និទ្ធរវាងកម្ពុជា និងម៉ាឡេស៊ីលើគ្រប់វិស័យ រួមមានពាណិជ្ជកម្ម និងការវិនិយោគ ការអភិវឌ្ឍឧស្សាហកម្មហាឡាល ការពារជាតិ និងសន្តិសុខ ទេសចរណ៍ កសិកម្ម និងការអប់រំ»។
ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់អំពីសារៈសំខាន់នៃការបន្តខិតខំពង្រឹងពង្រីកកិច្ចសហការ និងសហប្រតិបតិ្តការនៅក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពហុភាគី ដើម្បីបម្រើផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ និងដើម្បីចូលរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ទាំងមូល៕






ក្រសួងទេសចរណ៍ ជំរុញឱ្យយុវជនផ្សព្វផ្សាយឱ្យបានច្រើនពីសក្តានុពលនៃគោលដៅទេសចរណ៍ជាតិ ទៅកាន់យុវជនអាស៊ីអាគ្នេយ៍-ជប៉ុន

ក្រសួងទេសចរណ៍ បានជំរុញឱ្យក្រុមយុវជនកម្ពុជាដែលត្រៀមចូលរួមក្នុងកម្មវិធី «នាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន» ជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍ជាតិឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ទៅដល់បណ្ដាយុវជននៃប្រទេសដទៃទៀត ដូចជាគោលដៅទេសចរណ៍នៅរាជធា នីភ្នំពេញ សៀមរាប-អង្គរ ឆ្នេរសមុទ្រ តំបន់ភូមិភាគឦសាន និងសហគមន៍អេកូទេសចរណ៍ជាដើម។ ការជំរុញយ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងកិច្ចជំនួបជាមួយក្រុមយុវជនកម្ពុជា ដែលត្រៀ មចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ក្រោមអធិបតីភាពលោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសរណ៍ នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីផ្ដល់អនុសាសន៍មួយចំនួនពាក់ព័ន្ធនឹងវិស័យទេសចរណ៍។
នាឱកាសនោះលោក ទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន បានបង្ហាញពីកំណើនទេសចរអន្តរជាតិសម្រាប់ឆ្នាំ២០១៨ ដែលមានចំនួន ៦.២លាននាក់ កើនឡើង ១០.៧% និងរយៈពេល ០៦ខែ ឆ្នាំ២០១៩ មានចំនួនប្រមាណជាង ៣.៣លាននាក់ ហើយត្រូវបានព្យាករណ៍ថានឹងកើនឡើងប្រមាណ ៦.៧លាននាក់ នៅក្នុងឆ្នាំ២០១៩នេះ។
លោក បានបង្ហាញពីមុំយុទ្ធសាស្រ្តសំខាន់ៗទាំង៤ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ រួមមាន៖ ទី១.ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ បង្កើតឱ្យមានស្ដង់ដារលើគ្រប់សេវាកម្មទេសចរណ៍ «សេវាមួយ ស្ដង់ដារមួយ», ទី២.ការបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាព ជំនាញវិជ្ជាជីវៈ «បុគ្គលិកម្នាក់ ជំនាញមួយ», ទី៣.ការផ្សព្វផ្សាយ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ ប្រកបដោយភាពច្នៃប្រឌិតថ្មី និងនវានុវត្ត, និងទី៤.ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក្នុងវិស័យទេសចរណ៍ (E-Torism)។
លោក ទិត ចន្ថា បានណែនាំជាពិសេសដល់ក្រុមយុវជន ត្រូវជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍ជាតិឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ទៅដល់បណ្ដាយុវជននៃប្រទេសដទៃទៀត ដូចជាគោលដៅទេសចរណ៍នៅរាជធានីភ្នំពេញ សៀមរាប-អង្គរ ឆ្នេរសមុទ្រ តំបន់ភូមិភាគឦសាន និងសហគមន៍អេកូទេសចរណ៍ជាដើម។
អតីតយុវជនដែលធ្លាប់ចូលរួមក្នុងកម្មវិធីនាវាសន្តិភាព បានផ្ដល់អនុសាសន៍ដល់យុវជនកម្ពុជាដូចខាងក្រោម៖
* យុវជនកម្ពុជាត្រូវចេះគោរពប្រពៃណី និងទំនៀមទម្លាប់ខ្មែរ ចេះជួយគ្នាទៅវិញទៅមក ស្រឡាញ់គ្នា នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ។
* ត្រូវខិតខំសិក្សាស្រាវជ្រាវពីប្រទេសគេ ដើម្បីយកមកអភិវឌ្ឍន៍ប្រទេសខ្លួន។
* យុវជនកម្ពុជាត្រូវបង្ហាញនូវបទពិសោធន៍ និងផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងវិស័យទេសចរណ៍នៅកម្ពុជា ហើយផ្សព្វផ្សាយអំពីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅប្រទេសកម្ពុជា ព្រមទាំងចែករំលែកព័ត៌មានបន្តឱ្យបានទូលំទូលាយ ជាមួយក្រុមយុវជនប្រទេសដទៃដែលចូលរួមជាមួយគ្នា ដែលអាចទាក់ទាញយុវជនជប៉ុន និងយុវជនអាស៊ាន ព្រមទាំងគ្រួសារបស់ពួកគេមកទស្សនាកម្ពុជាឲ្យបានច្រើនថែមទៀត។
* ត្រូវពន្យល់ដល់យុវជនប្រទេសដ៏ទៃអំពីកត្តាសុខ សន្តិភាព សេរីភាព និងភាពរីកចម្រើននៅកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
* កម្ពុជាជាប្រទេសដែលពុំមានប្រទេសណាដូច។ រយៈពេលជាង ៥០០ឆ្នាំ ទើបទទួលបានសន្តិភាពសម័យតេជោ។ មជ្ឈដ្ឋានអន្តរជាតិមួយចំនួន មិនបានផ្ដល់នូវសច្ចធម៌ជូនប្រជាជនកម្ពុជាទេ នៅតែបន្តមហិច្ចតារបស់ខ្លួន បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ។
* កម្ពុជាចូលជាសមាជិកអាស៊ាន ដោយមើលឃើញគោលការណ៍ដ៏ល្អរបស់អាស៊ានគឺ ស្មើភាព ស្មើសិទ្ធិ មិនជ្រៀតជ្រែកការងារផ្ទៃក្នុង។
* ទេសចរណ៍គឺជាវិស័យដែលជំរុញការតភ្ជាប់គ្នារវាងប្រជាជាតិនានា ជំរុញការយោគយល់អំពីគ្នា ជំរុញសន្តិភាព និងវិបុលសុខរបស់ប្រជាពលរដ្ឋ បន្ថែមលើសារៈប្រយោជន៍សេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថានផ្សេងៗទៀត។
សូមជម្រាបថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ (The Ship for Southeast Asian Youths Program- SSEAYP) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៤ ដោយរដ្ឋាភិបាលជប៉ុន និងសមាជិកអាស៊ាន ៥ប្រទេស៖ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងប្រទេសថៃ។ លើកនេះជាលើកទី៤៦ហើយ ដោយធ្វើដំណើរលើនាវា Nippon Maru ចូលចតទៅកាន់ប្រទេស៥៖ ជប៉ុន វៀតណាម សិង្ហបុរី មីយ៉ាន់ម៉ា និងប្រទេសម៉ាឡេស៊ី រយៈពេល៥១ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។
គោលបំណងនៃកម្មវិធីនេះ គឺដើម្បីរឹតចំណងមិត្តភាព និងការយល់ដឹងរវាងយុវជនជប៉ុន និងយុវជនអាស៊ានទាំងដប់ប្រទេស។ ពង្រីកចំណេះដឹង និងទស្សនវិស័យរបស់យុវជន ស្ដីពីចំណេះដឹងសកល។ បង្កើនស្មារតី និងជំនាញច្បាស់លាស់របស់យុវជនក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបណ្តុះភាពជាអ្នកដឹកនាំសម្រាប់ប្រតិភូយុវជនក្នុងវិស័យផ្សេងៗរបស់ពួកគេ ដែលចូលរួមលើការអភិវឌ្ឍន៍យុវជន និងសង្គមជាតិ៕



ឯកសារកិច្ចព្រមព្រៀងសំខាន់ចំនួន២ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងម៉ាឡេស៊ី

នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានអញ្ជើញជាអធិបតីភាពរួមគ្នា ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមចំនួន២របស់កម្ពុជា-ម៉ាឡេស៊ី និងបានធ្វើសន្និសីទសារព័ត៌មានបង្ហាញពីលទ្ធផលនៃជំនួប នៅវិមានសន្តិភាព ក្រោយពីកិច្ចពិភាក្សាបានបញ្ចប់។
កិច្ចព្រមព្រៀងទាំងពីរនេះ រួមមាន៖
១- កិច្ចព្រមព្រៀងស្ដីពីការលុបបំបាត់យកពន្ធត្រួតស៊ីគ្នា លើកលែងពន្ធលើប្រាក់ចំណូល និង ការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ចុះហត្ថលេខាដោយលោក អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក សៃហ្វូឌីន អាប់ឌុលឡា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី។
២- អនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ចុះហត្ថលេខាដោយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោក សៃហ្វូឌីន អាប់ឌុលឡា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី៕




សេចក្តីថ្លែងការណ៍រួម ស្តីពីដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី នៅកម្ពុជា ពីថ្ងៃទី ០២-០៤ ខែកញ្ញា

នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីដំណើរទស្សនកិច្ចផ្លូវការរបស់លោកបណ្ឌិត មហាធា មហាម៉ាត់នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី នៅកម្ពុជា ពីថ្ងៃទី ០២-០៤ ខែកញ្ញា ឆ្នាំ២០១៩។
សូមអានសេចក្តីថ្លែងការណ៍រួមខាងក្រោម៖











Video៖ សូមស្តាប់សំឡេងលោក កឹម សុខា ជាមួយអាមុំ ឡើងវិញ ២យប់១០ដង

វគ្គបណ្ដុះបណ្ដាលស្ដីពីរបៀបកត់ត្រាការងារអត្រានុកូលដ្ឋាន និងរបៀបប្រើប្រាស់សៀវភៅនៃការផ្តល់សេវាសាធារណៈ

កំពង់ស្ពឺ៖ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញ ស្ដីពីរបៀបកត់ត្រាការងារអត្រានុកូលដ្ឋាន និងរបៀបប្រើប្រាស់សៀវភៅស្រង់ស្ថិតិកំណើត អាពាហ៍ពិពាហ៍ និងមរណភាព ក្រោមអធិបតីភាពលោក យិន ម៉ាលីណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងលោក ទិត វុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ។
ការរៀបចំឲ្យមានវគ្គបណ្ដុះបណ្ដាលឡើងវិញនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពមន្ត្រីឲ្យយល់ដឹងកាន់តែច្បាប់ពីបែបបទ នីតិវិធីនៃការអនុវត្តការងារអត្រានុកូលដ្ឋានឲ្យកាន់តែល្អប្រសើរថែមទៀត។ ជាមួយគ្នានេះ ដើម្បីត្រួតពិនិត្យការអនុវត្តការងាររបស់មន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ និងមន្ត្រីទទួលបន្ទុកការងារអត្រានុកូលដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុក។ វគ្គបណ្តុះបណ្តាលនេះ ក៏ដើម្បីជម្រុញឲ្យមន្ត្រីអនុវត្តតាមតួនាទី ភារកិច្ច និងអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ។
ជាងនេះទៅទៀត វគ្គបណ្ដុះបណ្ដលនេះ ជាការសិក្សា ផ្ដល់បទពិសោធន៍ លើកឡើងពីបញ្ហាប្រឈមនានា និងសកម្មភាពការងារដែលសម្រេចបានដែលអនុវត្តកាលពីពេលកន្លងមក៕




លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា អញ្ជើញទទួលបដិសណ្ឋារកិច្ចលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

នៅវិមានសន្តិភាព នាព្រឹកថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវការជូនលោក មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងលោកស្រី Siti Hasmah Mohamad Ali នៅក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនេះ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរដ្ឋាភិបាលប្រទេសម៉ាឡេស៊ី និងមន្ត្រីអង្គទូតនានាជា ច្រើនទៀតប្រចាំកម្ពុជាផងដែរ៕






គ.ជ.ប កម្ពុជា នឹងចូលរួមសន្និសីទអន្តរជាតិស្តីពីប្រព័ន្ធឌីជីថលក្នុងដំណើរការបោះឆ្នោត នៅប្រទេសរុស្ស៉ី

គណៈប្រតិភូ គ.ជ.ប ដឹកនាំដោយ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប នឹងអញ្ជើញចូលរួមសន្និសីទអន្តរជាតិ ស្តីពី «ការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងដំណើរការបោះឆ្នោត» ដែលរៀបចំឡើងនៅប្រទេសរុស្ស៉ី ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកញ្ញាឆ្នាំ២០១៩។ នេះបើតាមការប្រកាសរបស់ គ.ជ.ប។
ការចូលរួមសន្និសីទអន្តរជាតិនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ប្រធាន គ.ជ.ប នៃសហព័ន្ធរុស្ស៉ី និងតាមលិខិតឧទ្ទេសនាម របស់ប្រធាន គ.ជ.បកម្ពុជា។ គណៈប្រតិភូ គ.ជ.បកម្ពុជា នឹងត្រឡប់មកដល់មាតុប្រទេសវិញនៅ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៨:៤០នាទីព្រឹក។
ក្នុងឱកាសវិលត្រឡប់មកវិញ គណៈប្រតិភូ គ.ជ.ប កម្ពុជា នឹងធ្វើសន្និសីទសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ច្រកVIP) ស្តីពីលទ្ធផល នៃការចូលរួមសន្និសីទអន្តរជាតិខាងលើនេះ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ គ.ជ.ប៖

កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះ ២បន្ថែមទៀត បណ្តាលឱ្យមានភ្លៀងច្រើន និងខ្យល់ខ្លាំង នៅតំបន់មួយចំនួន

ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ កម្ពុជា នឹងរងឥទ្ធិពលពីព្យុះចំនួន២បន្ថែមទៀត ដែលនឹងបណ្តាលឱ្យមានភ្លៀងធ្លាក់ និងខ្យល់ខ្លាំង តាមតំបន់មួយចំនួន។ នេះបើតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី៣ ខែកញ្ញានេះ។

ក្រសួងបានពន្យល់ថា ជ្រលងសម្ពាធទាប ដែលបានអូសបន្លាយលើភាគខាងលើក្នុងទឹកដីថៃ ឡាវ និងវៀតណាម នៅតែបន្តមាន។ ព្យុះចំនួន២ បានកើតមានក្នុងនោះ ព្យុះទី១៣ឈ្មោះ «លីងលីង» ដែលស្ថិតនៅខាងកើតហ្វីលីពីន មានដំណើរទៅកាន់ប្រទេសកូរ៉េ។ ទន្ទឹមនោះ ព្យុះថ្មីដែល ទើបបំប្លែងខ្លួនពីវិសម្ពាធទៅជាព្យុះទី១៤ ឈ្មោះ «កាហ្សីគី» ដែលកន្លងមកនៅក្នុងសមុទ្រចិនខាងត្បូងភ្ជាប់នឹងចុងនៃប្រព័ន្ធសម្ពាធទាប ដែលបង្កើនឥទ្ធិពលបន្ថែមមកលើតំបន់ក៏ដូចជាកម្ពុជាយើង នឹងងាកត្រឡប់ទៅកាន់កោះហៃណាំ រួចបន្តដំណើរឆ្ពោះទៅហុងកុង។ ឥទ្ធិពលខ្លាំងនៃខ្យល់មូសុងនិរតី ។
ស្ថានភាពបែបនេះធ្វើឱ្យមានបាតុភូតមួយចំនួនដូចជា៖

១៖ បណ្តាខេត្តនៅភាគពាយ័ព្យ ខេត្តជាប់ជួរភ្នំដងរ៉ែក និងខ្ពង់រាបឦសាន ជាប់ប្រទេសវៀតណាម បន្តមានភ្លៀងធ្លាក់នៅក្នុងកម្រិតបរិមាណពីមធ្យមទៅច្រើន ក្នុងនោះមានផ្នែកខ្លះអាចមានភ្លៀង ធ្លាក់ខ្លាំង។

២៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ នៅក្នុងភូមិសាស្ត្រខេត្តកោះកុង និងខេត្តព្រះសីហនុបន្តមាន ភ្លៀងនៅក្នុងកម្រិតបរិមាណពីបង្គួរទៅច្រើន។ នៅលើផ្ទៃសមុទ្រ អាចនឹងមានភ្លៀងខ្យល់ និង រលកបក់បោកខ្លាំង ។
៣៖ បណ្តាខេត្តប៉ែកខាងក្រោម អាចនឹងមានភ្លៀងពីតិចទៅមធ្យម ។

ក្រសួងបានប្រកាសសាធារណជនជ្រាបជាព័ត៌មាន និងបង្កើន ការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតទឹកជំនន់ ភ្លៀង ខ្យល់ ផ្គរ រន្ទះ និង រលកសមុទ្រ បោកបក់ខ្លាំង ៕


លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ទទួលជួបភរិយានាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅកាកបាទក្រហមកម្ពុជា

នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩នេះ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបការសម្តែងការគួរសមរបស់ លោកស្រី ស៊ីទី ហាសម៉ាប៊ីនទិ ម៉ូដ អាលី ភរិយានាយករដ្ឋមន្ដ្រីម៉ាឡេស៊ី លោក មហាធា មហាម៉ាត់ (Mahathir Mohamad)។
ការចូលជួបសម្ដែងការគួរសមនេះ បានប្រព្រឹត្តទៅនៅស្នាក់ការកាកបាទក្រហមកម្ពុជា ក្នុងឱកាស លោក មហាធា មហាម៉ាត់ និងភរិយា បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩។
សូមជម្រាបថា លោក មហាធា មហាម៉ាត់ និងភរិយា បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩។ ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីមានវ័យចំណាស់ជាងគេ នៅលើពិភពលោករូបនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕



អ្នកជំនាញអាជ្ញាធរជាតិអប្សរាកំពុងដំណើរការរុះរើសំណង់ប្រាសាទទន្លេស្ងួតដើម្បីជួសជុលអភិរក្ស

ប្រាសាទទន្លេស្ងួត គឺជាមន្ទីរពេទ្យបុរាណកសាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នាចុងស.វ.ទី១២ និងដើមទី១៣។ បច្ចុប្បន្ន ប្រាសាទនេះរងនូវការខូចខាតជាខ្លាំង ដែលអ្នកជំនាញអាជ្ញាធរជាតិអប្សរាកំពុងកាត់យកចេញនូវដើមឈើដែលដុះលើតួប្រាសាទ និងដំណើរការរុះរើថ្មប្រាសាទទន្លេស្ងួត ដើម្បីធ្វើការអភិរក្សនិងជួសជុលពង្រឹងឡើងវិញ។
តាមការបញ្ជាក់របស់លោក ជា សារិទ្ធិ ប្រធានការដ្ឋានជួសជុលប្រាសាទទន្លេសស្ងួតនិងជាបុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការឱ្យដឹងថា ប្រាសាទនេះមានស្ថានភាពទ្រុឌទ្រោមខ្លាំង ដោយសារទឹក រុក្ខជាតិ គុណភាពសម្ភារៈ និងអាយុកាលរបស់សំណង់។ ថ្មគ្រឹះពុកផុយ ស្រុត និងតួប្រាសាទទ្រេតខ្លាំង ថ្មជញ្ជាំងរំកិលចេញពីទីតាំងដើម និយាយរួម គឺប្រាង្គប្រាសាទបាត់បង់លំនឹងស្ទើរតែទាំងស្រុង។
យោងតាមអនុសាសន៍ក្រុមអ្នកជំនាញ ad hoc របស់អង្គការយូណេស្កូ (UNESCO) ក្នុងកិច្ចប្រជុំ ICC- Angkor នាសម័យប្រជុំបច្ចេកទេសលើកទី២៩ កាលពីថ្ងៃទី១៣ ធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចទី១០ តម្រូវឱ្យធ្វើការរុះរើថ្មប្រាសាទទាំងស្រុង ដើម្បីជួសជុលពង្រឹងគ្រឹះ បន្ទាប់មកត្រូវរៀបផ្គុំប្រាង្គប្រាសាទទន្លេស្ងួតឡើងវិញ (Anastylosis)។
លោក ជា សារិទ្ធិ ក៏បានបញ្ជាក់បន្ថែមថា មានតែវិធីនេះម្យ៉ាងគត់ ដើម្បីអភិរក្សនិងជួសជុលប្រាសាទទន្លេស្ងួត ដែលរងនូវសភាពទ្រុឌទ្រោមខ្លាំង។ ក្នុងនោះដែរ ដំណើរអភិរក្សដំណាក់កាលទី១ ផ្តោតលើការចុះបញ្ជីថ្មរាយប៉ាយ ស្វែងរកថ្មបាត់ និងរៀបសាកល្បង កំណាយសម្អាតកំណកដី សម្រង់ប្លង់ ដកយកចេញដើមឈើលើប្រាសាទ និងរុះរើថ្ម ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៩ ហើយរូបរាងនៃប្រាង្គប្រាសាទក៏នឹងលេចរូបរាងឡើងវិញជាថ្មីនៅចុងឆ្នាំ២០២០ផងដែរ ៕




នាយករដ្ឋមន្រ្តីម៉ាឡេស៊ី៖ លំហូរវិនិយោគបរទេស និងចិនបង្កើនសេដ្ឋកិច្ចជាតិតែត្រូវចេះគ្រប់គ្រងឱ្យបានល្អ

លោកបណ្ឌិត មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មានសុទិដ្ឋិយមចំពោះលំហូរវិនិយោគទុនចិន និងបរទេសនៅក្នុងប្រទេសម៉ាឡេស៊ី ដែលនឹងជួយដល់កំណើនសេដ្ឋកិច្ច។ ប៉ុន្តែលោកអះអាងថា ដើម្បីការពារកុំឱ្យមានបញ្ហាដោយលំហូរវិនិយោទុនបរទេសនេះ គឺត្រូវចេះគ្រប់គ្រង់ឱ្យបានល្អ។
ឆ្លើយនឹងសំណួរនិស្សិតខ្មែរ ក្នុងពេលធ្វើបឋកថា ស្តីអំពី «ការរក្សាតុល្យភាពទំនាក់ទំនងជាមួយមហាអំណាចក្នុងបរិបទអាស៊ាន» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ លោក មហាធា មហាម៉ាត់ បានលើកឡើងថា លំហូរវិនិយោគបរទេសចិន លំហូរវិនិយោគទុនបរទេស នាំទាំងលុយ ការងារជំនាញ និងរបៀបរបបដឹកនាំវិស័យឯកជន។ ទាំងអស់នេះ នឹងជួយបង្កើនសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន និងកាត់បន្ថយការពឹងផ្អែកទៅលើដៃគូពាណិជ្ជកម្ម។
លោក បានបញ្ជាក់ថា បញ្ហាលំហូរវិនិយោគបរទេស គឺមានលក្ខណៈល្អ លុះត្រាតែយើងចេះគ្រប់គ្រងវា។ នៅម៉ាឡេស៊ី មិនពឹងផ្អែកតែលំហូរចិនតែមួយនោះទេ គឺជំរុញឱ្យមានលំហូរវិនិយោគពីប្រទេសផ្សេងៗទៀត៕




លិខិតមិត្តអ្នកអាន៖ ទណ្ឌិត សម រង្ស៊ី ទោះបីចង់ចូលតាមច្រកណា ក៏វាសនាមានតែ១គត់គឺគុក!

សៀមរាប៖ ថ្មីៗនេះ អេង ឆៃអ៊ាង បាននិយាយតាមវិទ្យុបរទេសផ្កាប់មុខមួយថា៖ «កំពុងសិក្សាជម្រើសផ្លូវ៣» ក្នុងការរុញគូទ សម រង្ស៊ី ឲ្យចូលមកកម្ពុជាគឺអាចតាម៖ ផ្លូវទឹក, ផ្លូវគោក, ផ្លូវអាកាស។ ឱ! អេង ឆៃអ៊ាង! ធ្លាប់លេងល្បែងឡើងញៀន តែល្ងង់ក្នុងនយោបាយ។ មេកំសាករបស់លោកអាចមកតាមផ្លូវណាក៏បានដែរ ប៉ុន្តែជោគវាសនាមានតែ១គត់ គឺវៃខ្នោះញាត់គុក ហើយតែប្រហែសចូលគុកដោយទាំង អេង ឆៃអ៊ាង ទៀត។
ខ្ញុំប្រាប់ អេង ឆៃអ៊ាង ឲ្យយល់និងក៏អាចប្រាប់បន្តទៅ សម រង្ស៊ី ផងដែរ។ វិធីតែមួយគត់ដើម្បីអាចចូលមកតាមផ្លូវទាំង៣ ហើយរួចពីការចាប់ខ្លួនញាត់ចូលគុក នោះគឺត្រូវឲ្យ សម រង្ស៊ី បំបែករាងកាយដូចតទៅ៖ ព្រលឹងចូលតាមអាកាស, ឈាមចូលតាមទន្លេឬសមុទ្រ, ហើយឆ្អឹងចូលតាមផ្លូវគោក។ មានតែវិធីនេះទេ ទើបរួចផុតពីការចាប់ខ្លួនបានមែន (sic)។
ចំពោះ វិទ្យុអាស៊ីសេរី ដែលជាវិទ្យុអុជអាលចង្រៃផ្កាប់ មុខ៖
អ្នកណាដែលវិទ្យុគ្មានមាយាទនេះនាំសម្ភាសន៍អុជអាលរុញគូទញីចម្ទេសគឺ បើមិនស្លាប់ ក៏ជាប់គុក ឬរត់ចោល ស្រុកដែរ ហើយរត់ផាស់ក្រញាំដោយទាំង ជុន ចាន់បុត្រ ដែលបន្លំខ្លួនចូលគុកព្រៃស និងបានវេចបង្វិចលើករត់ទាំងការិយាល័យវិទ្យុនេះដោយសារអត់ច្បាប់និងគេចពន្ធផងដែរ។ នេះគេហៅថា ក្រុមបបេរថោក ធូរថ្លៃ និងជាក្រុមចាក់រុកឲ្យខ្លោច រោលឲ្យឆៅ។
ចំពោះទណ្ឌិត សម រង្ស៊ី វិញ៖
សារជាតិជាអ្នកនយោបាយពេញដោយគំនុំ គឺគ្រប់ពាក្យសម្តីមិនចោលកំហឹងសងសឹកឡើយ។ ប៉ុន្មានថ្ងៃនេះ ឃើញកោកកាកស្រែកជំទាលអំពាវនាវជំរុញឲ្យសកម្ម ជនចេញឈរខាងមុខ ខណៈខ្លួនឯងស្រពីចស្រពិលកំសាកលិបក្នុងស្នូកដូចអណ្តើក បានតែស្រែកពីខាង ក្រៅ។ ជាមួយគ្នានេះ និយាយដដែលៗអំពាវនាវឲ្យកង កម្លាំងប្រដាប់អាវុធបែរកាណុងបាញ់កងកម្លាំងគ្នាឯងរបស់រាជរដ្ឋាភិបាល។ សម រង្ស៊ី អីក៏ឆោតយ៉ាងនេះ!? ត្រឹមការអនុវត្តច្បាប់ចាប់អ្នកទោសម្នាក់ញាត់គុក មិនចាំបាច់ដល់ប្រើកម្លាំងច្រើនពេកទេ គឺប៉ូលីស តែបីនាក់គ្រប់គ្រាន់ក្នុងការចាប់ខ្លួន សម រង្ស៊ី បានហើយ។ សម រង្ស៊ី ពិតជាភ្លើមិនយល់អំពីរបៀបរបបរបស់សមត្ថកិច្ចមែន។ ដល់ថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០១៩ បើ សម រង្ស៊ី ព្រហ៊ើនចូលមកមែន គឺកងកម្លាំងប្រដាប់អាវុធ នឹងដេកក្នុងបន្ទាយមើលទូរទស្សន៍ចង់ដឹងថាតើប៉ូលីស៣នាក់ នឹងចាប់វៃខ្នោះ សម រង្ស៊ី តាមស្តង់ដារអាមេរិកឬយ៉ាងណា!?
ការពិត! សម រង្ស៊ី បានឃ្លាតឆ្ងាយពីមនោសញ្ចេតនារបស់ប្រជាជនកម្ពុជាហើយ។ កឹម សុខា បានបោះសម្តីឌឺដងផាឲ្យ សម រង្ស៊ី កប់មាត់ថា៖ «កំសាក! រុញគេឲ្យធ្វើជាឈ្នាន់ជំនួសអ្វីដែលខ្លួនមិនហ៊ានធ្វើ»។ បើ សម រង្ស៊ី មិនអាចស្វែងយល់ពីប្រជាជនកម្ពុជាជាទូទៅ ក៏គួរស្វែងយល់ពីទឹកចិត្តសកម្មជននៅសេសសល់របស់ខ្លួន។ តើស្ថានភាពយ៉ាងណាពេលរំលាយបក្សសង្គ្រោះជាតិ!? គឺសូន្យ!។ ម្យ៉ាងទៀត រវាងការយកខ្លួនបម្រើមហិច្ឆតានយោបាយទុច្ចរិតបំផ្លាញប្រទេសជាតិរបស់ សម រង្ស៊ី និងការយកពេលវេលាគិតគូរពីជីវភាពអនាគតកូនៗរបស់ខ្លួន ច្បាស់ណាស់គឺប្រជាជនកម្ពុជា នឹងមិនល្ងង់ចាញ់បោក យកអាយុជីវិតមកក្រាលជាទ្រនាប់ជើងឲ្យជនទាបថោក សម រង្ស៊ី ដែលជា ប៉ុល ពត ទី២ដើរពីលើនោះទេ។ ប្រជាជនក៏នឹងមិនធ្វើជាទាសីនយោបាយបែបនេះដាច់ខាត។
ខ្ញុំក៏សូមផ្តាំផ្ញើជាថ្មីថា បើពួកញៀនល្បែងដូច អេង ឆៃអ៊ាង ឬពួកវិលសតិដូចជា មួរ សុខហ៊ួរ និងជនឆរបោកដូចជា សម រង្ស៊ី រៃអង្គាសលុយ គឺសុំកុំឲ្យសូម្បីតែ ១០០រៀល។ ពួកនេះបោកប្រាស់ យកលុយចាយវាយ លេងល្បែងទេ។ បើបងប្អូនទុកលុយផ្ទាល់ខ្លួនធ្វើបុណ្យទានក្នុងរដូវភ្ជុំ គឺបានកុសលផលបុណ្យច្រើនណាស់។
ជាទីបញ្ចប់! សម រង្ស៊ី ចូលក៏ងាប់ មិនចូលក៏ងាប់។ សម រង្ស៊ី ស្លាប់ឬរស់ ក៏មិនទាក់ទងកម្ពុជានោះទេ ហើយកាន់ តែឆ្លុះបញ្ចាំងថា៖ «ពូជក្បត់ជាតិពីឪ ដល់កូន បានទទួលបាបកម្មទាន់ហន់»។ សម រង្ស៊ី បើកើតជាតិក្រោយ កុំកើតជាមនុស្ស ហើយកុំកើតនៅទឹកដីខ្មែរ៕
ដោយ៖ សេនាជាតិ