Tuesday, September 03, 2019

វគ្គបណ្ដុះបណ្ដាលស្ដីពីរបៀបកត់ត្រាការងារអត្រានុកូលដ្ឋាន និងរបៀបប្រើប្រាស់សៀវភៅនៃការផ្តល់សេវាសាធារណៈ

កំពង់ស្ពឺ៖ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញ ស្ដីពីរបៀបកត់ត្រាការងារអត្រានុកូលដ្ឋាន និងរបៀបប្រើប្រាស់សៀវភៅស្រង់ស្ថិតិកំណើត អាពាហ៍ពិពាហ៍ និងមរណភាព ក្រោមអធិបតីភាពលោក យិន ម៉ាលីណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងលោក ទិត វុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ។
ការរៀបចំឲ្យមានវគ្គបណ្ដុះបណ្ដាលឡើងវិញនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពមន្ត្រីឲ្យយល់ដឹងកាន់តែច្បាប់ពីបែបបទ នីតិវិធីនៃការអនុវត្តការងារអត្រានុកូលដ្ឋានឲ្យកាន់តែល្អប្រសើរថែមទៀត។ ជាមួយគ្នានេះ ដើម្បីត្រួតពិនិត្យការអនុវត្តការងាររបស់មន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ និងមន្ត្រីទទួលបន្ទុកការងារអត្រានុកូលដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុក។ វគ្គបណ្តុះបណ្តាលនេះ ក៏ដើម្បីជម្រុញឲ្យមន្ត្រីអនុវត្តតាមតួនាទី ភារកិច្ច និងអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ។
ជាងនេះទៅទៀត វគ្គបណ្ដុះបណ្ដលនេះ ជាការសិក្សា ផ្ដល់បទពិសោធន៍ លើកឡើងពីបញ្ហាប្រឈមនានា និងសកម្មភាពការងារដែលសម្រេចបានដែលអនុវត្តកាលពីពេលកន្លងមក៕




No comments:

Post a Comment