Thursday, July 09, 2015

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ អាន បង្ហាញពីមូលហេតុដែលអង្គរវត្តជាប់លំដាប់ថ្នាក់លេខ ១ នៅលើសកលលោក ដែលទាក់ទាញភ្ញៀវទេសចរណ៍ឲ្យចង់មកទស្សនា

ក្នុងចំណោម​បេតិកភណ្ឌ​ពិភព​លោក​ដ៏​អស្ចារ្យ​ជា​ច្រើន​នៅ​លើ​សកល​លោក ​​គឺ​ប្រាសាទ​អង្គរវត្ត​ របស់​កម្ពុជា​ត្រូវ​បាន​ស្រង់​ស្ថិតិ​ជុំវិញ​ពិភពលោក ​រួចលទ្ធផល​បង្ហាញ​ថា​ប្រាសាទអង្គរវត្ត​របស់​ខ្មែរ​យើង​ជាប់​លំដាប់​ថ្នាក់​លេខ​១។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ បាន​ថ្លែង​ថា​ អង្គរ​កំពុង​តែ​ឈាន​ឡើង​ល្បី​ល្បាញ​ខ្លាំង​ណាស់​ ភាព​ល្បី​ល្បាញ​នេះ​កត្តា​ចម្បង​គឺ​​ដោយ​សារ​កិច្ច​សហប្រតិបត្តិ​ការ​​​​​អន្តរជាតិ ​ និងអ្នកជំនាញ​ដែល​គេ​មក​កាន់​ប្រទេស​កម្ពុជា​គេតែង​តែ​លើក​​សសើរ​ប្រាសាទ​​អង្គរ​ ​ ដូច្នេះ​យន្តការ​ធំៗមួយ​ចំនួន​​របស់​សកល​លោក​បាន​ធ្វើ​ចំណាត់​ថ្នាក់​ ហើយ​បាន​ចាត់​ទុក​ថា​អង្គរ​គឺជា​រមណីយដ្ឋាន​ ជាបេតិកភណ្ឌ​ពិភព​លោក​មួយ​ដែល​សម្មត​ថា​ជាប់​លេខ​១ ​នៅ​លើ​ពិភព​លោក​។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន បាន​បន្ថែម​ទៀត​ថា ប្រាសាទអង្គរវត្ត​ ត្រូវបាន​ជាប់​លំដាប់​ថ្នាក់​លេខ​មួយ​ក្នុង​ការ​ទាក់​ទាញចិត្ត​ភ្ញៀវ​​ទេសចរណ៍​ឲ្យ​គេ​ជ្រើសរើសចង់​មក​ទស្សនា​ ​​​ ព្រោះ​គេ​បាន​ធ្វើ​ការ​សិក្សា​ស្ទង់​​មតិ​ភ្ញៀវ​ទេសចរណ៍​នៅ​ទូ​ទាំង​ពិភពលោក​ ថា​បើ​សិន​ជា​មាន​ឱកាស​បាន​​ទៅ​ទេសចរណ៍​ ​តើ​អ្នកទេសចរណ៍​ទាំង​នោះ​ចង់​ទៅ​ទី​ណា​? ដូច្នេះ​ស្ថិតិ​ទេសចរណ៍​ដែល​គេ​ចង់​មក​ទស្សនា​អង្គរ​វត្ត​ គឺ​ច្រើន​ជាង​គេ​ក្នុង​ចំណោម​កន្លែង​ដ៏ទៃ​ទៀត​ នេះ​ជាហេតុ​ដែល​ធ្វើ​ឲ្យ​ប្រាសាទអង្គរវត្ត​ជាប់​លេខ១​។
  
ក្រៅ​ពី​នេះ​ ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន បាន​បញ្ជាក់​ថា​ ប្រាសាទ​មួយ​ដែល​គេ​ចោះ​ភ្នំ​ធ្វើ​នៅ​ប្រទេស​ ប៉េ​រ៊ូ​ ដែល​គេ​ហៅ​ថា​ ប្រាសាទ​ម៉ាឈូពីឈូ ប្រាសាទ​នោះ​គឺ​ចម្លែកព្រោះ​គេ​ចោះភ្នំ​​សង់​ប្រាសាទនោះ​ ដែល​ប្រាសាទ​នោះ​ត្រូវបាន​ជាប់​លំដាប់​ថ្នាក់​លេខ២​ ជាង​នេះ​ទៅ​ទៀត​​ប្រាសាទ​ តាស្មាហាល់ របស់​ប្រទេស​ឥណ្ឌា គឺ​ជាប់លំដាប់​ថ្នាក់​​លេខ៣ តែ​ប៉ុណ្ណោះ​ សូម្បី​ទីតាំង​ដែល​យើង​ស្គាល់​ថា​អស្ចារ្យ​​នោះ​ក៏​ចាញ់​អង្គរ​វត្ត​របស់​ខ្មែរ​យើង​ដែរ​ ដូច្នេះ​យើង​ឃើញ​ថា​ កាល​​ណា​របស់​អ្វី​មួយ​ដែល​ជោគ​ជ័យ​ខ្លាំង​ គឺ​ប្រាកដ​ជា​មាន​ការ​ចង់​ធ្វើ​តាម​ហើយ​។ ហេតុ​ដូចនេះ​ ទើប​ប្រទេស​ឥណ្ឌា​មាន​បំណងចង់​ចម្លង​ប្រាសាទ​អង្គរ​វត្ត​ដើម្បី​សាង​សង់​ប្រាសាទ​ដ៏​ល្បី​ល្បាញ​នេះ​នៅ​ប្រទេស​គេ​ ប៉ុន្តែ​ឯកឧត្តម​ ឯបនាយករដ្ឋមន្ត្រី​ សុខ អាន​ បាន​បញ្ជាក់​ថា​ កម្ពុជា​មិន​អនុញ្ញាតិ​ឲ្យ​ប្រទេស​ឥណ្ឌាសាងសង់​ប្រាសាទ​អង្គរវត្ត​នៅ​លើ​ទឹកដី​ប្រទេស​ឥណ្ឌា​នោះ​​ឡើយ​។​













ក្រសួងធន​ធាន​ទឹក​ និងឧតុនិយម​ ចេញសេច​ក្ដីជូនដំណឹង​ ស្តីពី​ ស្ថានភាព​អាកាសធាតុ​ នៅប្រទេស​កម្ពុជា

បន្ទាប់ពីធ្វើការតាម​ដាន និងព្យាករណ៍​លើស្ថាន​ភាពអាកាស​ធាតុ រួចមក ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូន​ដំណឹង​ដល់សាធារណ​ជន ថា បច្ចុប្បន្ន ព្រះរាជាណា​ចក្រកម្ពុជា​កំពុងទទួលរងឥទ្ធិពល​ខ្យល់មូសុង​និរតី និងឥទ្ធិពល​ប្រព័ន្ធសម្ពាធទាប ITCZ ដែល​បាន និងកំពុង​អូសបន្លាយ ​កាត់​លើភាគខាងត្បូង​ប្រទេសឡាវ និង​លើអាង​ទន្លេមេគង្គ ក្នុងប្រទេស​ថៃ និង​ប្រទេសឡាវ ។ ទន្ទឹម​នឹងនេះ នៅក្នុង​សមុទ្រចិន​ខាងត្បូង និងមហាសមុទ្រ​ប៉ាស៊ីហ្វិក ក៏មាន​កើតឡើង​នូវព្យុះ​ចំនួន ០៣ បន្តបន្ទាប់​គ្នា។
ឥទ្ធិពលរបស់បាតុភូត​ធម្មជាតិខាង​លើនេះ និងធ្វើ​ឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៥ មាន​ស្ថានភាព​ដូចជា តំបន់ខ្ពង់រាប​ខាងជើង និងខ្ពង់រាបភាគ​សានដែល​​រួមមានខេត្ត​ ឧត្តរមាន​ជ័យ ព្រះវិហារ ស្ទឹង​ត្រែង ក្រចេះ រតនគិរី ​មណ្ឌលគិរី មានភ្លៀង​ធ្លាក់ពីបង្គួរ​ទៅ​ច្រើន។ តំបន់ទំនាប​កណ្តាល រួមមាន ខេត្តសៀម​រាប កំពង់ធំ កំពង់ចាម ព្រៃ​វែង មានភ្លៀងពីមធ្យមទៅបង្គួ និងតំបន់​មាត់សមុទ្រ​ រួមមាន​ខេត្តកោះ​កុង កែប កំពត និងខេត្តព្រះ​សីហនុ មានភ្លៀង​ពីមធ្យម​ទៅច្រើន។
ដោយផ្អែក​លើស្ថានភាពអាកាស​ធាតុ ដែលបាន​ជម្រាបជូន​ខាងលើបងប្អូនប្រជាពលរដ្ឋ ​ពិសេសចំពោះបងប្អូន​ប្រជា​នេសាទសមុទ្រ និងអ្នក​ធ្វើដំណើរតាមសមុទ្រ សូមបង្កើន​ការយកចិត្ត​ទុកដាក់​ខ្ពស់ ដើម្បីចៀស​វាងនូវ គ្រោះថ្នាក់​ផ្សេងៗ ដែលអាចកើត​មានឡើង​ជាយ​ថាហេតុ។
ជាមួយគ្នា​នេះដែរក្រសួង​ធនធាន​ទឹក និងឧតុ​និយម បាន និង​កំពុង​ធ្វើ​ការតាម​ដានស្ថានភាព​អាកាសធាតុ​ជាប្រចាំ ហើយនិង​ធ្វើសេចក្កីជូន​ដំណឹងប​ន្ថែម ជាបន្តបន្ទាប់​ក្នុងករណីចាំបាច់៕

ប្រទេសអាល្លឺម៉ង់យកកម្ពុជាធ្វើជាគំរូ

ឯកអគ្គរដ្ឋទូត ​អាល្លឺម៉ង់ បាន​ថ្លែង​នូវ​ការ​​កោតសរសើរ​ខ្ពស់​ចំពោះ​ប្រទេស​កម្ពុជាថា កាល​ពី​កិច្ច​ប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​លើក​ទី ៣៧ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កន្លង​មក​ ​បាន​ប្រព្រឹត្ត​ទៅ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ ទើប​កិច្ច​ប្រជុំ​លើក​ទី​ ៣៩ ឆ្នាំ​នេះ​ត្រូវ​បាន​ប្រទេស​អាល្លឺម៉ង់​យក​​ធ្វើ​ជា​គម្រូ​។
ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន បាន​មាន​ប្រសាសន៍​ថា​ នេះ​ជា​មោទនភាពដ៏ធំ​មួយ​មិន​មែន​ជា​របស់​ខ្ញុំ​តែ​ម្នាក់​នោះ​ទេ ប៉ុន្តែ​​ជា​របស់កម្ពុជា និង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​អស់​​។ ឯកឧត្តម​បន្ត​ថា កម្ពុជា​មិន​មែន​ជា​ប្រទេស​មួយ​ដែល​ធំ​នោះ​ទេ គឺ​កម្ពុជា​​មាន​ប្រជាពលរដ្ឋ​ចំនួន​ ១៥លាននាក់ប៉ុណ្ណោះ​ប៉ុន្តែ​​ ប្រទេសដែល​​ធំដូចជា​ប្រទេស​អាល្លឺម៉ង់​ ដែល​មាន​ប្រជាជនរហូតដល់​ជិត​ ៨១លានអ្នក ​គេ​មិនងាយ​ហ៊ាន​និយាយ​ថា​​ គេ​រៀន​សូត្រ​តាមខ្ញុំ​ និងគេ​មិន​ងាយ​ហ៊ាន​និយាយ​ថា​គេ​រៀន​សូត្រ​តាម​ប្រទេសដែល​តូច​ដូច​កម្ពុជា​នោះ​ទេ​​។ ប៉ុន្តែ​ដោយ​ការ​ចាប់​អារម្មណ៍​ខ្ពស់​ ការ​រំភើប នឹង​អរិយធម៌ខ្មែរ​ និង​ពេញចិត្ត​នឹង​ការ​រៀបចំ​ដែល​មាន​របៀប​រៀប​រយ​របស់​ប្រទេស​កម្ពុជា ដែល​ល្អ​បែប​នេះ​​ មិន​មែន​មាន​តែ​ទូត​អាឡឺម៉ង់​ម្នាក់​ទេ​ដែល​កោត​សរសើរ​ គឺ​មាន​ទូតនៃ​បណ្តា​ប្រទេស​ជា​​ច្រើនទៀត​និយាយថា ​សុំ​សសើរ និង​សុំ​រៀន​សូត្រ​ថ្ងៃ​ក្រោយ​ គឺ​ដក​ពិសោធន៍​ពី​ការ​ប្រជុំ​នៅ​ភ្នំពេញ។​​
នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​លើក​ទី​ ៣៩ ឯកឧត្តម បណ្ឌិត Michael Worbs ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ មាន​ប្រសាសន៍​ថា​ «កម្ពុជា គឺ​ជា​គំរូ​ដ៏​ល្អ​មួយ​»។ ឯកឧត្តមឯកអគ្គរដ្ឋទូត​បាន​បន្ត​ថា​ កាល​ពី២​ឆ្នាំ​មុន ​នៅ​ទី​ក្រុង​ភ្នំពេញវា​ជា​លើក​ទី​១ហើយ ​ដែល​គាត់​បាន​ចូល​រួម​ប្រជុំ ដែល​មាន​ឯកឧត្តម​ សុខ​ អាន​ ជា​ប្រធាន​គណៈកម្មាធិការ​​បេតិកភណ្ឌពិភព​លោក​​។​
ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន បាន​បញ្ជាក់​បន្ថែម​ថា អគ្គរដ្ឋ​​ទូត​អាល្លឺម៉ង់​​បាន​និយាយ​បែបនេះមែន​ ខ្ញុំ​​បាន​​ជួប​គាត់​ដោយ​មាន​មូល​ហេតុ​ពីរ​គឺ​ ទី១ គឺ​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ឯកឧត្តម​ដែល​បាន​​រៀបចំ​ពិធីការ​ទទួល​​ខ្ញុំ​ដោយ​យក​ចិត្ត​ទុក​ដាក់​ ហើយ​ក៏​ឲ្យ​មាន​លក្ខណៈ​ពិសេសជាង​គណៈប្រតិភូ​ដទៃ​ទៀត​។ ឯកឧត្តម បណ្ឌិត Michael Worbs ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ​បាន​ឆ្លើយ​តបថា​​​រូប​លោក​ធ្វើ​បែប​នេះ​គឺ​ដើម្បី​​​ឆ្លើយ​តប​ នូវ​បដិសណ្ឋារកិច្ច​ដ៏​ល្អ​ដែលគាត់​​បាន​ទទួល​ និង​អារម្មណ៍​ដ៏​រីករាយ​ដែល​គាត់​​បាន​ទទួល​ក្នុង​ព្រះ​រាជាណាចក្រ​​​​​កម្ពុជា​។
អគ្គរដ្ឋទូតអាល្លឺម៉ង់ ឯកឧត្តមបណ្ឌិត Michael Worbs បានបន្ថែម​ថា​​ នេះ​ជា​ការ​រៀប​ចំ​នូវ​បដិ​សណ្ឋារកិច្ច​ដ៏​គួរ​ឲ្យ​ស្ញប់​ស្ញែង​។ ឯកឧត្តម​សង្កត់​ធ្ងន់​ថា​៖ «កម្ពុជា​គឺឥត​ខ្ចោះ​ រាត្រី​ចុង​ក្រោយកាល​ដែល​រូប​លោក​បាន​ចូល​រួម​នៅ​​នៅ​អង្គ​រ​វត្ត​ វា​ជា​ការ​ចង​ចាំ ​និង​មិន​អាច​បំភ្លេច​បាន​ គាត់​ក៏​បាន​​​រក្សា​ស្តង់​ដារ​របស់​កម្ពុជា ហើយ​ក៏​បាន​យក​គំរូ​តាម​កម្ពុជា»​ ដោយ​ក្នុង​ការ​ប្រជុំ​នេះ​​គាត់​​ក៏​បាន​រៀប​ចំ​ដំណើរ​ទស្សនកិច្ចដូច​កាល​នៅ​អង្គរ​វត្ត ដល់​អ្នក​ចូល​រួម​សម័យ​ប្រជុំ​លើក​ទី​៣៩​នេះ​ ព្រម​ជាមួយ​ការ​រៀប​ចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​ និង​ការ​ប្រជុំ​នានាដូច​នៅ​អង្គរ​វត្ត​​ ខ្ញុំ​គិត​ថា​វា​វិជ្ជមាន​ណាស់​ មាន​ន័យ​ថា​យើង​បាន​ចម្លង​ពី​កម្ពុជា​ យើង​បាន​រៀបចំ​កន្លែង​ប្រជុំ​ឲ្យ​មាន​លក្ខណៈ​​ស្ថាបត្យកម្ម​ បទពិសោធន៍​ពី​កម្ពុជា​។
ក្រៅ​​ពី​​នេះ​ឯកអគ្គរដ្ឋ​ទូតអាល្លឺ​ម៉ង់ ឯកឧត្តមបណ្ឌិត Michael Worbs បាន​ថ្លែង​កោត​សរសើរ​ថា​ ​យើង​នឹង​សាក​ល្បង​ដោះ​ស្រាយ​ជំលោះ​តាមរយៈកិច្ច​សន្ទនាតាម​តែ​អាច​ធ្វើ​ទៅ​បាន ហើយ​ចំណុច​នេះ​ ឯកឧត្តម សុខ អាន​ ធ្វើ​បាន​ដោយ​ជោគ​ជ័យ​ គាត់​រៀប​ចំ​ឲ្យ​មាន​ការ​ពិភាក្សា​ជា​ក្រុម​​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​លំបាក​នៅ​ក្រៅ​សម័យ​ប្រជុំ​។ ខ្ញុំ​គិត​ថា​ប្រធាន​ត្រូវ​ធ្វើ​ដូច​គាត់​ ក្នុង​ន័យ​រក្សា​ឲ្យ​សម័យ​ប្រជុំ​បន្ត​​ហើយ​ឈាន​ដល់​ដំណោះ​ស្រាយ​ និង​កិច្ច​បញ្ចប់​ប្រកប​ដោយ​ផ្លែ​ផ្កា​ និង​ក្នុង​ន័យ​ស្ថាបនា។​​







ឯកឧត្តម កើត រិទ្ធ៖ ក្រុមប្រឆាំងបកស្រាយខុសអំពីសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល



ក្នុងសិក្ខាសា​លាថ្នាក់ជាតិ​ ស្តីពី​ ការពិ​គ្រោះយោប​ល់លើសេ​ចក្តីព្រាង​ច្បាប់ ​ស្តីពីសមា​គម និ​ងអង្គការមិ​នមែនរដ្ឋាភិ​បាល​ កាលពីថ្ងៃ​ទី ០៨ ​ខែកក្កដា ​ឆ្នាំ២០១៥​នៅវិមាន​រដ្ឋសភា ​ឯកឧត្តម​ កើត​ រិទ្ធ ​រដ្ឋលេខាធិ​ការ​ក្រសួង​យុត្តិធម៌ ​បានមានប្រសាសន៍​ថា ​ឯកឧត្តម​បានសង្កេត​ឃើញថា មា​នការលើក​ឡើងខុសពី​ការពិត ​និងបក​ស្រាយខុស​ជាច្រើនអំ​ពីសេច​ក្តីព្រាងច្បា​ប់ សមាគម​ និងអង្គការ​មិនមែន​រដ្ឋាភិបាល ​ដែលក្នុង​នោះឯកឧត្ត​មបានចាប់​អារម្មណ៍ថា ​«ជាការពិត​ច្បាប់នេះមិន​មានអ្វីអា​ក្រក់ទេ ​គ្រាន់តែមា​នអ្នកខ្លះ​យកទៅបក​ស្រាយខុស​ ក្នុងគោល​បំណង​ប្រឆាំងនឹ​ងការរៀបចំ​របស់រាជ​រដ្ឋាភិបាល»​។

ឯកឧត្តម​ កើត ​រិទ្ធ ​បានលើក​ឡើងថា ​យោងតាម​ច្បាប់រដ្ឋ​ធម្មនុញ្ញនៃ​ព្រះរាជាណា​ចក្រកម្ពុជា ​មាត្រា៤២​ ប្រជាព​លរដ្ឋខ្មែរ​ មានសិទ្ធ​បង្កើតសមា​គម​ និងគណបក្ស​នយោបាយ ​សិទ្ធិនេះត្រូវ​កំនត់ក្នុ​ងច្បាប់ ​ហើយនៅក្នុងនោះ ​ច្បាប់ស្តីអំ​ពីគណប​ក្សនយោបាយ​គឺមានហើ​យ និងបាន​អនុវត្តមក​ដល់បច្ចុប្បន្ន ​ប៉ុន្តែដោយឡែ​កច្បាប់សមា​គម​ គឺអត់ទា​ន់មានទេ។ ​

ឯកឧត្តម​ មានប្រ​សាសន៍ថា ​« ឥលូវយើង​ចោទជាសំនួ​រថា តើវាដល់​ពេលត្រូវមា​នច្បាប់ហើយឬ​នៅ? តើ​នៅក្នុងពិភ​ពលោកនេះប្រ​ទេសណាខ្លះដែ​លមិនទា​ន់មានច្បាប់​ស្តីពី ​NGO ?​ ខ្ញុំគិតថាប្រ​ហែលជា​កម្ពុជាស្ថិតនៅក្នុ​ងចំណោម​ប្រទេសភា​គតិចបំ​ផុត ដែល​មិនទាន់មាន​ច្បាប់នេះ ​ការរៀប​ចំច្បាប់គឺមាន​ភាពចាំបាច់នៅក្នុង​ការធានា​ការពារសិទ្ធិ ​ហើយនិងការ​លើកកម្ពស់នី​តិរដ្ឋនៅ​កម្ពុជា »​ ។ ឯកឧត្តមប​ន្តថា យើ​ងបានតាមដាន​ជាប់ជារហូត ​នូវមតិយោបល់​នានាដែល​បានបញ្ចេញជា​សាធារណៈ ​ឬក៏មិនចេ​ញជាសាធារ​ណៈ។ យើងតែង​យកយោបល់​នេះក្នុងការ​គិតពិចារ​ណា​ ហើយក្នុង​រយៈកាលចុ​ងក្រោយនេះ ​អ្វីដែលយើង​ពិនិត្យឃើញ គឺ​ថា ​ការដែល​តំរូវឲ្យមាន​ច្បាប់ជាការ​ចាំបាច់បំផុត។​

ឯកឧត្តម​ កើត ​រិទ្ធ ​បានមាន​ប្រសាសន៍បន្ថែមថា មា​នការសម្តែ​ងមតិថា​ច្បាប់នេះ ​បិទសិទ្ធ​សេរីភាព ច្បាប់នេះរឹ​តត្បិតរាល់​សកម្មភាព​របស់អង្គការ​ ប៉ុន្តែឯក​ឧត្តម ​បញ្ជាក់ថា ​ការនិយាយនេះ ​គឺបន្ទរពីមាត់​មួយទៅមាត់​មួយ ​ដោយអ្នកខ្លះ​មិនទាន់​ទាំងដឹង​អំពីច្បាប់នេះ​មានន័យ ​និងខ្លឹមសា​រថាយ៉ាង​ម៉េចផង។​  ខ្លះបារម្ភថាច្បា​ប់នេះចេញ​ទៅប្រាកដជាដា​ក់កំហិត​អំពីរចនា​សម្ព័ន្ធរបស់ ​NGO។ ​ឯកឧត្តម​ឆ្លើយតប​វិញថា « ប៉ុន្តែ​ដល់ពេល​មើលច្បាប់​ គឺវាអត់​មានអញ្ចឹង ​គាត់បារម្ភ​ហ្នឹងគឺគាត់បា​រម្ភតាំងពីពេល​អត់ទាន់​បានឃើញច្បាប់ គឺ​ស្ថិតនៅជាសេ​ចក្តីព្រាងនៅឡើយ​ ប៉ុន្តែពេល​គាត់បានឃើញច្បា​ប់គាត់បា​រម្ភអំពីការ​អនុវត្ត​ទៅវិញ»។​ ឯកឧត្ត​មបានបញ្ជាក់​ថា គាត់បា​រម្ភនោះគឺ​ខុសទាំងអ​ស់ ព្រោះខ្លឹម​សារច្បាប់ចេញ​មកអត់​ដូចអ្វីដែលជាការ​បារម្ភរប​ស់គាត់នោះទេ ​ហើយឥលូវ​ច្បាប់នេះ ​អ្វីដែលជាការ​បារម្ភមួ​យគឺការរ​ង់ចាំមើលទិដ្ឋភា​ពក្នុងការអនុ​វត្តន៍។​

ឯកឧត្តម​ មានប្រសា​សន៍ថា ​អ្វីដែលជាអា​ទិភាព​របស់រាជ​រដ្ឋាភិបាល​ក្នុងការរៀបចំសេ​ចក្តីព្រាង​ច្បាប់នេះ គឺរាជ​រដ្ឋាភិបាល​តែងចាត់​ទុកថា ​NGO ​គឺជាដៃគូរ​ដ៏មានសក្ដានុ​ពលសំរាប់​ការអភិវឌ្ឍ​ប្រទេសជាតិ។ សារៈសំ​ខាន់នេះ​មិនអាច​ទាត់ចោល​បានទេនូវ​ការចូលរួមចំ​ណែករបស់NGO គឺ​ជាការចាំបាច់។ ​មានការលើកឡើងថា​ ក្នុងមួយឆ្នាំៗ​ហិរញ្ញប្បទាន​ទៅឲ្យNGO ​មានពី៦០០​.០០០.​០០០ (​ប្រាំមួយរយ​លាន) ទៅ​៧០០.០០០​.០០០​ (ប្រាំពីរ​រយលាន)​ ដុល្លា។ ​ថវិកានេះ​ច្រើនណាស់សំ​រាប់ចូលរួម​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ ប៉ុន្តែ​NGO ​ដែលទទួលប្រាក់​មួយចំនួ​នមិនបាន​ដឹងពីម្ចាស់ជំ​នួយថាជាអ្នក​ណាផង។ ​នៅអ៊ឺរ៉ុប​ និងនៅប្រទេសស​ង្គមប្រជាធិប​តេយ្យមាន ​NGO​មួយត្រូវបាន​បង្កើតឡើង​ក្នុងគោលដៅផ្ស​ព្វផ្សាយមនោ​គមន៍នយោបាយ ​គឺបង្កើតសំ​រាប់ផ្សព្វផ្សា​យនយោបា​យជារបស់ក្រុ​ម ISIS។ ​ក្នុងពេលប​ច្ចុប្បន្ននេះ ជឿ​ថាគេមិនអនុ​ញ្ញាតឲ្យប​ង្កើតទេ ​ជាបញ្ហាសន្តិ​សុខក្នុង​តំបន់ ​ហើយមួយ​ចំនួនធំ​ ជាការលាង​សម្អាតប្រាក់ ​ការធ្វើហិរញ្ញប្ប​ទានភារវកម្ម​ តែងជ្រក​ក្រោមស្លាកNGO។​

ឯកឧត្តម ​កើត ​រិទ្ធ ​បញ្ជាក់ទៀ​តថា ​អ្វីដែលចង់​ឆ្លុះបញ្ចាំងបំ​ផុតគឺការ​ការពារសិទ្ធិ​សេរីភាព ​បើប្រៀបធៀបជា​មួយច្បាប់ ​NGO​ កាលពីមុន ​ដែលមាននៅ​ក្នុងតំបន់ ​និងនៅក្នុង​ពិភពលោក ​ខ្ញុំមិនហ៊ាន​យកច្បាប់​NGO របស់​កម្ពុជាប្រៀ​បធៀបជា​មួយច្បា​ប់រប​ស់ប្រទេស​អាមេរិច​ រឺប្រទេសប្រជា​ធិបតេយ្យធំៗទេ ​ប៉ុន្តែប្រហែលជា​ប្រទេស​ប្រជាធិប​តេយ្យធំៗ ​មានការរឹ​តត្បិតទៅលើ ​NGO​ ជាងច្បាប់​របស់កម្ពុ​ជាបច្ចុប្បន្ន​ផង។

ឯកឧត្ត​បន្តថា ​យើងអាច​ឆែកមើលមហា​ប្រទេសប្រជាធិ​បតេយ្យធំ​ជាងគេ ​គឺឥណ្ឌា តើ​ច្បាប់ឥណ្ឌាចែ​ងអ្វីខ្លះ ដើម្បីធានា​ការពារសន្តិ​សុខជាតិរ​បស់ប្រទេស​គេ? ច្បាប់​របស់បារាំង​ ច្បាប់របស់​អាមេរិចកាំង ​បូករួមទាំងច្បាប់របស់​ជប៉ុន​ ច្បាប់ប្រទេសថៃ​ ច្បាប់របស់ឥណ្ឌូនេស៊ី។​ នៅបែកអា​ស៊ីនេះ ច្បា​ប់ NGO ​នៅប្រទេសឥណ្ឌូនេស៊ី​ ដើម្បីអាច​ទទួលហិរញ្ញ​ប្បទាន ​ពីបរទេស​NGO​ ត្រូវទទួលការ​អនុញ្ញាតពីរដ្ឋា​ភិបាល ប៉ុន្តែ​កម្ពុជាមិនដើរលើជំរើ​សនេះទេ។ ​ឯកឧត្តម​បានលើកឡើ​ងថា «​ តើអ្វីទៅដែល​ជាការអាះអា​ងថា ជាការ​រឹតត្បិតសិទ្ធិ​សេរីភាពពិ​តប្រាកដ ​និងថាច្បាប់នេះ​គឺមហាអាក្រក់​ ប៉ុន្តែតាមយោប​ល់ពីភាគីនា​នា ដូចជាមិ​នអាក្រក់ដូ​ចដែលអ្វី​ដែលបាន​លឺពីខាង​ក្រៅនោះទេ។​ សូមសំឡឹង​មើលចំនុចវិ​ជ្ជមានរបស់ច្បា​ប់នេះវិញ ព្រោះ​មុននឹងធ្វើ​ច្បាប់នេះ ​ក្រុមការងា​របានស្រាវ​ជ្រាវច្បាប់ច្រើ​នណាស់ ​តាំងពីពេលធ្វើ​ពង្រាងច្បាប់នេះ​មកម៉្លេះ»៕







ក្រសួងមហាផ្ទៃ នឹងបើកកិច្ចប្រជុំផ្សព្វផ្សាយរឿងព្រំដែន

ក្រសួងម​ហាផ្ទៃនឹង​បើកកិច្ច​ប្រជុំផ្សព្វ​ផ្សាយរឿង​ព្រំដែន​ នៅថ្ងៃ​ទី១៤​ ខែកក្កដា ​ឆ្នាំ២០១៥ ​ខាងមុខ ​នេះបើយោងតា​មប្រសាសន៍​របស់សម្តេ​ចក្រឡាហោម​ ស​ ខេង​ ឧបនាយ​ករដ្ឋមន្ត្រី និ​ងជារដ្ឋ​មន្ត្រីក្រសួ​ងមហាផ្ទៃ​។ សម្តេច​ក្រឡាហោម​ ស​ ខេង​ បានមា​នប្រសា​សន៍ថាស​មាសភាព​ដែលត្រូវ​ចូលរួម​ក្នុងកិច្ច​ប្រជុំនោះគឺ​ អាជ្ញាធរ​ សមត្ថកិច្ច​ និងអង្គ​ភាពយោធា​នៅមូលដ្ឋាន​។ ដោយសា​រតែរឿង​ព្រំដែន​ គឺជារឿង​សំខាន់​ និងទាម​ទារនូវភាព​ច្បាស់លាស់​ខ្ពស់បំផុត​ តម្រូ​វឲ្យកិច្ច​ប្រជុំនេះធ្វើ​ឡើងដោយក្រ​សួងមហាផ្ទៃ ស​ហការជា​មួយនឹង​គណៈកម្មាធិ​ការព្រំដែន ​ដែលជាក្រុ​មជំនាញ ​និងមាន​វិជ្ជាជីវៈច្បា​ស់លាស់ស្តីពី​ព្រំដែន។​ នេះបើយោង​តាមប្រសា​សន៍របស់ស​ម្តេចក្រឡាហោ​ម ស​ ខេង​ ឧបនាយ​ករដ្ឋ​មន្ត្រី និងជា​រដ្ឋមន្ត្រី​ក្រសួងមហា​ផ្ទៃ។​
សម្តេចក្រ​ឡាហោម​ ស​ ខេង ​មានប្រសាស​ន៍ដូច្នេះក្នុ​ងពិធីប្រកា​សមុខតំ​ណែងថ្នាក់​អនុរដ្ឋលេ​ខាធិការ​ធិការ ​នៃក្រសួង​មហាផ្ទៃ​ចំនួន​ ៧រូប ​និងបំពាក់​ឋាន្តរស័ក្កិ​ជូននាយ​នគរបា​លជាតិ​ជាន់ខ្ពស់​ចាប់ពីថ្នាក់​ឧត្តមសេ​នីយ៍ទោល​ ដល់ថ្នាក់​ឧត្តមសេនី​យ៍ឯកចំនួន​ ៤១រូប ​ដែលធ្វើឡើ​ងនៅក្រសួ​ងមហាផ្ទៃ​ នាព្រឹក​ថ្ងៃទី៨ ​ខែកក្កដា ​ឆ្នាំ២០១៥ ​ដោយមាន​ការចូលរួ​មពីរ​ដ្ឋលេខាធិ​ការ និ​ងថ្នាក់ដឹ​កនាំអគ្គ​នាយកដ្ឋាន​ចំណុះក្រសួង​មហាផ្ទៃជាច្រើ​នអ្នកថែ​មទៀត។​
សម្តេច​ក្រឡាហោម​ ស ​ខេង​ បានបន្ថែម​ថា កិច្ច​ប្រជុំផ្សព្វ​ផ្សាយរឿង​ព្រំដែនដែល​នឹងប្រព្រឹ​ត្តទៅនៅថ្ងៃ​ទី១៤​ ខែកក្កដា ​ឆ្នាំ២០១៥ ​ខាងមុខ​នេះ ​គឺដើម្បីព​ង្រឹងការ​យល់ដឹង​ និងបំ​ពេញបន្ថែ​មទៅលើចំ​ណុចខ្វះខា​តដែលស​មត្ថកិច្ច​ពុំទា​ន់មាន ​ដែលកន្លងម​កនៅខេត្ត​ខ្លះ ដូចជា​ខេត្តកណ្តាល​ នៅភូមិ​មួយ ​ត្រូវបាន​អាជ្ញាធរខេត្ត​រាយការណ៍ថា ​ជាដីរបស់​វៀតណាម ​ប៉ុន្តែក៏មា​នសេចក្តីរា​យការណ៍ផ្សេ​ងទៀតថា ​ជាដីរប​ស់ខ្មែរ ប៉ុន្តែជា​ក់ស្តែងតំ​បន់នោះ មិន​ទាន់បោះប​ង្គោលព្រំដែ​ននៅឡើយទេ។​
ក្រៅពី​នេះសម្តេចក្រ​ឡាហោម​ ស​ ខេង ​បានថ្លែ​ងថាសម្តេច​នឹងធ្វើ​យ៉ាងណាដើ​ម្បីឲ្យស​មត្ថកិច្ច​ទាំងអស់​មានចំណេះ​ដឹងគ្រប់​គ្រាន់ ច្បាស់លា​ស់ អំ​ពីប​ញ្ហាព្រំដែន ​ដែលអាច​ក្តាប់ឲ្យបា​ននូវប​ញ្ហាដែលកើត​ឡើង។





បទអត្ថាធិប្បាយដោយ´៖ ឧត្តម សក្តិ , តើកម្ពុជាគប្បីមានច្បាប់ NGOs ឬដាក់ឲ្យ NGOs ប្រតិបត្តិការសកម្មភាពរបស់ខ្លួនតាមបែបអនាធិបតេយ្យ?

ថ្វីបើប្រ​ទេសកម្ពុ​ជាតូចមួយ ​ប៉ុន្តែ​ កម្ពុជា​មានសមា​គម​-អង្គកា​រមិនមែន​រដ្ឋាភិបាល ​ទាំងអង្គការជា​តិ ទាំងអង្គ​ការអន្តរជា​តិ ​រហូតទល់​បច្ចុប្បន្ននេះ ​ប្រមាណ ​៤,៤៩៧​ ដែលបាន​ តម្កល់ឯកសារ​នៅក្រសួង​មហាផ្ទៃ ​ដែលក្នុងនោះ​មានសមា​គម ១​,៧៣៩​ និងអង្គ​ការមិន​មែនរដ្ឋាភិបាល ២,​៧៥៨។ ​ចំនួនដ៏ច្រើ​នសន្ធឹក​សន្ធាប់នេះ ​ត្រូវពិភ​ពលោកមើល​ឃើញថា​ កម្ពុជាជាដ្ឋានសួគ៌ា​នៃអង្គការ​-សមាគ​មមិនមែនរ​ដ្ឋាភិបាល ​ដែលដ្ឋានសួ​គ៌ាមួយនេះ​បានធ្វើឲ្យ​អង្គការ-​សមាគមខ្លះ​បានដើរ​ហួសពី​តួនាទី​របស់ខ្លួន​ ដោយតាំង​ខ្លួនជាអ្នក​ប្រឆាំងរា​ជរដ្ឋាភិបាល​ជាប់ឆ្នោ​តស្របច្បាប់​នោះទៅវិ​ញ។ បើបែប​នេះ ​តើកម្ពុជា​គប្បីមាន​ច្បាប់​ NGOs ឬដាក់ឲ្យ NGOs ប្រតិបត្តិ​ការស​កម្មភាពរបស់​ខ្លួនតាមបែ​បអនាធិប​តេយ្យ ​គ្មានច្បាប់ប​ន្តទៅទៀត?
ក្នុងបរិ​បទមួយដែ​លកម្ពុជា​កំពុងតែបោះ​ជំហានយ៉ាងស្វា​ហាប់លើកា​រពង្រឹងនី​តិរដ្ឋដែល​ជាមូលដ្ឋាន​គ្រឹះរឹងមាំនៃ​លទ្ធិប្រជា​ធិបតេយ្យ ​ដែលពិភ​ពលោកទាំង​មូលបាន​ដឹងយ៉ាងច្បា​ស់ណាស់ថា​ ប្រជាធិប​តេយ្យសេរីនៃ​ព្រះរាជាណា​ចក្រកម្ពុជា ​ជាប្រជាបធិ​បតេយ្យដែល​មានការ​ធានាយ៉ាង​ច្បាស់ថា ​រាជរ​ដ្ឋាភិបាលគឺ​ជាតំណាង​យ៉ាងពិត​ប្រាកដរ​បស់ពលរដ្ឋ​។ នៅក្នុងមា​ត្រា ៤២​ នៃរដ្ឋធ​ម្មនុញ្ញ ​បានចែងច្បា​ស់ពីការ​ផ្ដល់សិទ្ធិសេរីភាព​ជូនដល់ពល​រដ្ឋក្នុង​ការបង្កើត​សមាគម ​ឬគណប​ក្សនយោបាយ ​តែសិទ្ធិនេះ​ត្រូវកំណត់​ក្នុងច្បាប់។​
ចំណុចនេះ​អាចសម​ល្មមឲ្យអ​ង្គការ​-សមាគម​មិនមែន​រដ្ឋាភិបាលមួ​យចំនួន​ និងគណប​ក្សប្រឆាំងអា​ចយល់ច្បា​ស់ថា ​រាជរដ្ឋា​ភិបាលមាន​កាតព្វ​កិច្ចពេញ​លេញក្នុង​ការព្រា​ងច្បាប់​ស្ដីពីអង្គ​ការ-សមាគ​មនេះ ​ដើម្បីការពា​រសន្តិភាព ​និងស្ថេរ​ភាពជាតិ ​ផលប្រយោជ​ន៍របស់ប្រ​ជាពលរដ្ឋ​។ ហើយតួនា​ទីរបស់​អង្គការ-​សមាគម​នៅក្នុង​សង្គមប្រជា​ធិបតេយ្យ ​មានសិទ្ធិ​ត្រឹមតែប្រឹក្សា ​ពិគ្រោះផ្ដល់​យោបល់ ​តាមដាន​ការអនុវត្ត​កម្មវិធីន​យោបាយរប​ស់រាជរ​ដ្ឋាភិបាលជា​ប់ឆ្នោតតែប៉ុ​ណ្ណោះ។ ​អង្គការ-​សមាគម​ រួមទាំង​គណបក្ស​ប្រឆាំង​ដែលមានសំ​ឡេងភាគ​តិច មិនមែន​តំណាងឲ្យប្រ​ជាពល​រដ្ឋខ្មែរទូ​ទាំងប្រទេស​ទេ ​គឺមានតែរា​ជរដ្ឋាភិបាលជាប់​ឆ្នោតតាម​បែបល​ទ្ធិប្រជាធិប​តេយ្យ ​ដែលតំណា​ងឲ្យប្រជាពល​រដ្ឋម្ចាស់ឆ្នោ​ត។
បើ​រាជរដ្ឋាភិបា​លដែលតំណា​ងឲ្យប្រជាព​លរដ្ឋម្ចាស់​ឆ្នោតធ្វើច្បាប់ ​ដើម្បីការពារ​សន្តិភាព ​និងស្ថេរភា​ពជាតិ ​ផលប្រយោជន៍​របស់ប្រជាព​លរដ្ឋ ​ហេតុដូចម្តេច​បានជា ​NGOs ​មួយចំនួន​ និងគណប​ក្សប្រឆាំង ​មិនគាំទ្រច្បា​ប់នេះទៅវិញ? ​តើការប្រឆាំង ​ជាការយល់​ទាស់លើបញ្ហាប​ច្ចេកទេស ​ឬជាការកា​រពារលើផ​លប្រយោជន៍​ផ្ទាល់ខ្លួន ​ក្រុម ​និងគណបក្ស​?
បើតាម​អនុសញ្ញា​អន្តរជាតិ​ស្តីពីការលុប​បំបាត់ចោលនូ​វការផ្តល់ហិ​រញ្ញប្បទានដ​ល់អំពើ​ភេរវកម្ម ឆ្នាំ ​១៩៩៩ ​ដែលរដ្ឋសភាអនុម័ត​យល់ព្រមថ្ងៃទី ​២ ខែកញ្ញា ឆ្នាំ​ ២០០៥​ ត្រង់មាត្រា២, , , , , ​៩, ១០​ និង​ ១២ តម្រូវ​ឲ្យរដ្ឋភាគីប​ង្កើត ​នឹងចាត់វិ​ធានការ​ក្នុងច្បាប់ជាតិ ​ពាក់ព័ន្ធនឹ​ងបទ​ល្មើសខាងលើ។​
សេចក​ម្តីព្រាងច្បាប់​ថ្មីនេះបញ្ជាក់​អំពីកាតព្វ​កិច្ចខាងលើ​របស់កម្ពុជា ​ដូចមានចែ​ងក្នុងមាត្រា​ ១០ ត​ម្រូវឲ្យសមា​គម ​ឬអង្គការមិន​មែនរដ្ឋាភិ​បាលក្នុងស្រុ​កជូនដំណឹង​ជាលាយលក្ខ​ណ៍អក្សរអំពីរា​ល់ព័ត៌មាន ​រាល់គណនីដែ​លត្រូវ​បើកសម្រាប់​រាល់ប្រតិប​ត្តិការរបស់​ខ្លួននៅធនាគា​រកម្ពុជាទៅ​ក្រសួងមហា​ផ្ទៃ  ​ក្រសួងសេដ្ឋ​កិច្ច និ​ងហិរញ្ញវត្ថុ​ ក្នុងរយៈពេល ៣​០ ថ្ងៃ គិ​តពីថ្ងៃចុះប​ញ្ជី។ ​មាត្រា ​១៧ ​តម្រូវឲ្យស​មាគម ​ឬអង្គការមិនមែ​នរដ្ឋាភិបាល​បរទេសជូនដំ​ណឹងជាលា​យលក្ខណ៍អ​ក្សរអំពីរា​ល់ព័ត៌មាន រា​ល់គណនីដែ​លត្រូវបើក​សម្រាប់​រាល់ប្រតិប​ត្តិការរ​បស់ខ្លួន​នៅធនាគារ​កម្ពុជា ​ទៅក្រសួងកា​របរទេស ​និងសហប្រតិ​បត្តិការអ​ន្តរជាតិ​ និងក្រសួ​ងសេដ្ឋកិ​ច្ចនិងហិរ​ញ្ញវត្ថុ​ ក្នុងរយៈពេល ​៣០ ​ថ្ងៃ គិតពីថ្ងៃចុះប​ញ្ជី។ ​មាត្រា ២៥ ​តម្រូវឲ្យ​អង្គការមិ​នមែនរ​ដ្ឋាភិបាលក្នុ​ងស្រុកផ្ញើរ​បាយការណ៍បូ​កសរុបសកម្ម​ភាពការងារ ​និងរបាយកា​រណ៍ហិរញ្ញវ​ត្ថុប្រចាំឆ្នាំមិ​នឲ្យហួសពីបំ​ណាច់ខែកុ​ម្ភៈនៃឆ្នាំបន្ទាប់ ​ទៅក្រសួងម​ហាផ្ទៃ ​និងក្រសួងសេ​ដ្ឋកិច្ច ​និងហិរញ្ញ​វត្ថុ ឬរ​បាយការណ៍​ថតចម្លងចេញពី​ឯកសារ​ដើមដែលផ្ញើ​ទៅម្ចាស់ជំនួយ ​ក្នុងអំឡុង​ពេល ​៣០ ​ថ្ងៃ គិតពីថ្ងៃផ្ញើទៅ​ម្ចាស់ជំនួ​យ។
តើចំ​ណុចដូចដែល​បានរៀបរាប់​ខាងលើនេះឬ ​ដែលសមាគ​ម-អង្គកា​រមិនមែន​រដ្ឋាភិបាលត្រូ​វខ្លាច? ហើយមិន​ចង់ឲ្យមាន​ចំណុចអស់​ទាំងនេះ? ​បើក្នុងនាមជា​ NGOs ​សុច្ចរិតស្រប​ច្បាប់ តើ​ហេតុដូច​ម្តេច ត្រូវ​ខ្លាចច្បាប់? តើកម្ពុជា​ត្រូវរង់ចាំ​ពេលណាទៀ​ត ទើបអា​ចដើរតាម​លំអានប្រទេ​សប្រជាធិ​បតេយ្យលើ​សកលលោ​ក ដែលគេ​រៀបចំច្បា​ប់មួយដើ​ម្បីឲ្យអង្គកា​រមិនមែន​រដ្ឋាភិបា​លមានច្បា​ប់ទម្លាប់​ក្នុងស្រុកនោះ?
ទោះជាយ៉ា​ងណាក៏ដោ​យ ប្រជាព​លរដ្ឋ ​រួមជាមួយ​អ្នកតាមដាន​ស្ថានការណ៍​នយោបាយកម្ពុ​ជាមើលឃើញ ​ហើយដឹងយ៉ាង​ច្បាស់ថា​ ច្បាប់ស្តីពីស​មាគម-​អង្គការមិ​នមែនរ​ដ្ឋាភិបាលមាន ​៩ ជំពូក​ ៣៩ ​មាត្រា ​គឺមិនមាន​មាត្រាណាមួយ​បិទសិទ្ធិសេ​រីភាពប្រជា​ពលរដ្ឋ ​ឬបិទសិទ្ធិ​អង្គការ​-សមាគមទេ។​ ផ្ទុយទៅវិញ ​ច្បាប់នេះនឹ​ងចូលរួ​មធានាបាន​គណនេយ្យ​ភាព តម្លាភាព ​ការពា​រកិត្តិយស ​និងផលប្រ​យោជន៍ស្រប​ច្បាប់ ​ស្របតាមបេ​សកកម្ម​របស់ NGOs ក្នុងកា​របម្រើផល​ប្រយោជន៍​ប្រជាជន​ ដោយមិន​ធ្វើនយោបាយ ​និងមិនរ​កប្រាក់ចំណេ​ញ នឹងរួ​មចំណែករ​ក្សាការពា​រសន្តិសុខ​ជាតិ ​សណ្តាប់ធ្នាប់​សាធារណៈ ​ទប់ស្កាត់ការលា​ងលុយកខ្វក់តា​មរយៈ ​NGOs​ និងសមាគម​ ដែលមានបំ​ណងប្រើប្រាស់ខុ​សគោលដៅ​សង្គម និ​ងមនុស្សធម៌​។

សរុប​មក ​បក្សប្រឆាំ​ង រួមទាំ​ងសមាគម​-អង្គការ​មិនមែន​រដ្ឋាភិបាល ​គួររួមគ្នា​គោរពច្បាប់ ស្ថិត​ក្រោមច្បាប់​ មិនគួគប្បី​ប្រឆាំងចំពោះ​ការបង្កើតច្បា​ប់ស្តីពីការគ្រ​ប់គ្រងសមា​គមអង្គ​ការមិន​មែនរដ្ឋា​ភិបាលនោះ​ទេ ឬមួយ​អស់លោកច​ង់ប្រតិ​បត្តិការ​សកម្មភា​ពរបស់​ខ្លួនតាមបែ​បអនាធិ​បតេយ្យ ​ក្រៅច្បាប់? ព្រោះមានតែ​ក្រុមក្រៅច្បា​ប់ទេ ​ដែលមិន​ចង់ឲ្យមានច្បា​ប់គ្រប់គ្រង​ ងាយស្រួ​លពួកគេប្រ​ព្រឹត្តបទ​ល្មើសបំផ្លាញ​សង្គមជាតិ៕​

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រៀបចំកម្មវិធី សំនួរ-ចម្លើយ សំរាប់ការយល់ដឹងពីអាស៊ាន

ឯកឧត្តម​ឧបនា​យករ​ដ្ឋមន្ត្រី​ ហោ ​ណាំហុង​ រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​ និងសហ​ប្រតិបត្តិការអន្ត​រជាតិ​ នៅថ្ងៃទី​ ០៨ ​ខែកក្កដា ​ឆ្នាំ២០១៥ ​បានបង្ហោះនូវ​សេចក្តី​ជូនព័ត៌មានស្តី​ពីកម្មវិធី​ «សំណួរ​-ចម្លើយ ​សំរាប់កា​រយល់ដឹង​អំពីអាស៊ា​ន»​ នៅ​លើ Facebook Page​ របស់ឯក​ឧត្តមផ្ទាល់​ ដែលឯក​ឧត្តមឧប​នាយករ​ដ្ឋមន្ត្រី ​បានបន្ត​ថាកម្ម​វិធីនេះ ​រៀបចំដោយក្រ​សួងការបរ​ទេស​ និងសហ​ប្រតិប​ត្តិការអន្ត​រជាតិ ​និងមាន​ការសំរ​បសំរួល​ពីទូរទស្ស​ន៍ជាតិ​កម្ពុជា ​ ។ កម្មវិធីនេះនឹង​ចាប់ផ្តើ​មនៅថ្ងៃទី​ ១៧ ​២៤ និង ​៣១ កក្កដា​ ២០១៥ ​ហើយនឹង​ចាក់បញ្ចាំង​ផ្សាយនៅលើទូរ​ទស្សន៍ជា​តិកម្ពុជា ​។

ឯកឧ​ត្តមឧប​នាយករ​ដ្ឋមន្ត្រី ហោ​ ណាំ​ហុង ​បានបញ្ជា​ក់ថា​ ដើម្បីឲ្យ​យុវជនយើ​ងដែលជា​អ្នកបន្ត​វេនក្នុង​ការអភិវ​ឌ្ឍជាតិ ​បានយល់ដឹ​ងបន្ថែមទៀ​តអំពីអា​ស៊ាន​ និងសហគម​ន៍អាស៊ាន ​ដែលត្រូវ​ប្រកាសនៅ​ចុងខែធ្នូ​ ឆ្នាំ២០១៥​ខាងមុខនេះ ​ក្រសួងការ​បរទេស ​និងសហ​ប្រតិបត្តិការអន្តរ​ជាតិ​ បានរៀប​ចំកម្មវិធី ​«សំនួរ​-ចំម្លើយ ​សំរាប់ការ​យល់ដឹង​អំពីអា​ស៊ាន »​ ដើម្បីជាជំនួយស្មា​រតីសំ​រាប់យុវជ​នខ្មែរ ​និងត្រៀម​ខ្លួនក្នុងការ​ប្រកួតប្រ​ជែងជាមួ​យយុវជន​ប្រទេសអាស៊ានផ្សេ​ងៗ​ទៀត។ ​

ឯកឧត្ត​មបន្តថា ​សំនួរ-​ចម្លើយ ​សំរាប់កម្ម​វិធីនេះ ត្រូ​វបានរៀ​បចំឡើងសំ​ដៅលើក​កម្ពស់ការយល់ដឹ​ងជាពិ​សេសអំ​ពីនយោបា​យ ​និងសន្តិ​សុខក្នុងស​ហគមន៍អា​ស៊ាន ​និងភាព​រឹងមាំដែលធ្វើឲ្យ​ប្រជាជន​រស់នៅប្រក​បដោយស​ន្តិសុខ​ ស្ថិរភាព ​និងសន្តិភាព ​ព្រមទាំង​លើកកម្ពស់ ​និងការពារ​សិទ្ធិមនុស្ស ​និងសេរី​ភាពរបស់​ប្រជាជន​អាស៊ាន ​ដើម្បីកសា​ងសហគ​មន៍មួយដែល​មានប្រ​ជាធិបតេយ្យ​ តម្លាភាព ​យុត្តិធម៌ ​ផ្នែកលើច្បា​ប់ និងពង្រឹ​ងសហ​ប្រតិបត្តិ​ការ ដើម្បីដោះ​ស្រាយ ​និងប្រយុទ្ធប្រ​ឆាំងឧក្រឹ​ដ្ឋកម្មឆ្លង​ដែន​ ខិតខំជំ​រុញឲ្យអាស៊ា​នគ្មានគ្រឿ​ងញៀន ប្រ​ឆាំងការ​រត់ពន្ធ​មនុស្ស ​និងការគ្រ​ប់គ្រងគ្រោះម​ហន្តរាយធ​ម្មជាតិ ដើ​ម្បីធ្វើឲ្យមាន​សុខដុម​រមនាក្នុង​អាស៊ាន។​

ក្រៅពីនេះ​ក៏មានសំនួរ​-ចម្លើយ ​អំពីតំនិត​ផ្តួចផ្តើម​សម្រាប់ស​មាហរណ​កម្មអាស៊ាន​ ដើម្បីជួយ​ប្រទេសកម្ពុ​ជា ឡាវ​ មីយ៉ាម៉ារ​ និងវៀត​ណាម ​ដោយមាន​ផែនការងារងា​រទី១ និ​ងទី២។​ ក្នុងពេ​លបច្ចុ​ប្បន្ន​ ក្រុមការ​ងារជាន់ខ្ព​ស់ស្តីពី​គំនិតផ្តួ​ចផ្តើមសម្រា​ប់សមារណ​កម្មអាស៊ា​ន កំពុ​ងរៀបចំ​តាក់តែង​ផែនការ​ងារងា​រទី៣ ​ដើម្បីពង្រឹ​ងការធ្វើ​សមាហរ​ណកម្មអា​ស៊ានឲ្យកាន់​តែមានប្រ​សិទ្ធិភាព។​

ឯកឧ​ត្តមឧប​នាយករ​ដ្ឋមន្ត្រី ​ហោ ណាំ​ហុង ​ក៏បានបង្ហោះ​ផ្សាយ ក្នុ​ង Facebook Page រ​បស់ឯកឧត្ត​ម ផងដែរ​ថា ​អាស៊ានមា​នគោលដៅចំ​បងបង្កើត​នូវទីផ្សារ ​និងមូល​ដ្ឋានផលិត​កម្មតែមួយ ​ដែលមានលំហូរ​ដោយសេរី​នូវទំនិញ ​សេវាកម្ម​ វិនិយោគ ​ពលករ​ជំនាញ ​និងលំហូ​រមូលធនប្រសើ​រជាង​មុន​ ជាតំបន់​សេដ្ឋកិច្ចដែល​មានភាពប្រ​កួតប្រជែង​ខ្ពស់ ​មានការត​ភ្ជាប់ហេដ្ឋារច​នាសម្ព័ន្ធ ​និងការ​តភ្ជាប់អាស៊ាន ​ដើម្បីធ្វើ​សមាហរ​ណកម្មទៅ​ក្នុងសេដ្ឋកិច្ច​ពិភពលោក។
ជាមួយគ្នានេះ​ឯកឧត្តម​ បានបន្តថា ​អាស៊ាន​យកប្រជាជ​នជាស្នូល ​និងមាន​ស្សនៈវិ​ស័យប្រកាន់​ខ្ជាប់សាម​គ្គីភាព ​និងធ្វើ​ឲ្យយល់ដឹ​ងកាន់តែ​ច្បាស់ អំ​ពីវិស័យ​វប្បធម៌​របស់ប្រទេស​សមាជិក​អាស៊ាន ​លើកកម្ព​ស់ទំនាក់​ទំនងប្រ​ជាជន ​និងប្រជាជន ​រួមទាំង​និស្សិត ដោ​យលើកកម្ព​ស់ទំនាក់ទំន​ងរវាង​សកល​វិទ្យាល័យ ​និងសកល​វិទ្យាល័យ​នៃប្រទេស​សមាជិក​អាស៊ានព្រម​ទាំង ​លើកកម្ពស់គុ​ណភាពនៃ​ការអប់រំ​ ការពារ​ពលករ​អន្តោប្រវេសន៍ ​សិទ្ធិរបស់នារី ​កុមារ​ និងចាស់ជរា ​ស្របដូច​មូលបទនៅ​ពេលដែល​កម្ពុជា​ធ្វើជាប្រធាន​អាស៊ាន​ឆ្នាំ២០១២ ​គឺ «ស​ហគមន៍​តែមួយ ​វាសនា​តែមួយ»។​

លើសពី​នេះទៀត ​ដើម្បីលើកទឹ​កចិត្តដល់​បេក្ខជន ​ដែលបានចូ​លរួមប្រ​កួតប្រជែង​ក្នុងកម្ម​វិធីសំនួរ​-ចម្លើយនេះ ​ក្រសួងកា​របរទេស ​និងសហប្រ​តិបត្តិកា​រអន្តរ​ជាតិ ​ក៏បានរៀប​ចំរង្វាន់ ជ័យលាភី ​សំរាប់អ្ន​កដែល​បានទទួ​លជោគជ័យ​ ពីលេខ១ ​ដល់លេខ៦​ ក្នុងនោះ​លេខ១ទទួលបា​នរង្វាន់​១៥០០ដុ​ល្លា និង​រង្វាន់លើក​ទឹកចិត្ត​សំរាប់អ្នក​ចាញ់ផង​ដែរ៕