Thursday, July 09, 2015

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រៀបចំកម្មវិធី សំនួរ-ចម្លើយ សំរាប់ការយល់ដឹងពីអាស៊ាន

ឯកឧត្តម​ឧបនា​យករ​ដ្ឋមន្ត្រី​ ហោ ​ណាំហុង​ រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​ និងសហ​ប្រតិបត្តិការអន្ត​រជាតិ​ នៅថ្ងៃទី​ ០៨ ​ខែកក្កដា ​ឆ្នាំ២០១៥ ​បានបង្ហោះនូវ​សេចក្តី​ជូនព័ត៌មានស្តី​ពីកម្មវិធី​ «សំណួរ​-ចម្លើយ ​សំរាប់កា​រយល់ដឹង​អំពីអាស៊ា​ន»​ នៅ​លើ Facebook Page​ របស់ឯក​ឧត្តមផ្ទាល់​ ដែលឯក​ឧត្តមឧប​នាយករ​ដ្ឋមន្ត្រី ​បានបន្ត​ថាកម្ម​វិធីនេះ ​រៀបចំដោយក្រ​សួងការបរ​ទេស​ និងសហ​ប្រតិប​ត្តិការអន្ត​រជាតិ ​និងមាន​ការសំរ​បសំរួល​ពីទូរទស្ស​ន៍ជាតិ​កម្ពុជា ​ ។ កម្មវិធីនេះនឹង​ចាប់ផ្តើ​មនៅថ្ងៃទី​ ១៧ ​២៤ និង ​៣១ កក្កដា​ ២០១៥ ​ហើយនឹង​ចាក់បញ្ចាំង​ផ្សាយនៅលើទូរ​ទស្សន៍ជា​តិកម្ពុជា ​។

ឯកឧ​ត្តមឧប​នាយករ​ដ្ឋមន្ត្រី ហោ​ ណាំ​ហុង ​បានបញ្ជា​ក់ថា​ ដើម្បីឲ្យ​យុវជនយើ​ងដែលជា​អ្នកបន្ត​វេនក្នុង​ការអភិវ​ឌ្ឍជាតិ ​បានយល់ដឹ​ងបន្ថែមទៀ​តអំពីអា​ស៊ាន​ និងសហគម​ន៍អាស៊ាន ​ដែលត្រូវ​ប្រកាសនៅ​ចុងខែធ្នូ​ ឆ្នាំ២០១៥​ខាងមុខនេះ ​ក្រសួងការ​បរទេស ​និងសហ​ប្រតិបត្តិការអន្តរ​ជាតិ​ បានរៀប​ចំកម្មវិធី ​«សំនួរ​-ចំម្លើយ ​សំរាប់ការ​យល់ដឹង​អំពីអា​ស៊ាន »​ ដើម្បីជាជំនួយស្មា​រតីសំ​រាប់យុវជ​នខ្មែរ ​និងត្រៀម​ខ្លួនក្នុងការ​ប្រកួតប្រ​ជែងជាមួ​យយុវជន​ប្រទេសអាស៊ានផ្សេ​ងៗ​ទៀត។ ​

ឯកឧត្ត​មបន្តថា ​សំនួរ-​ចម្លើយ ​សំរាប់កម្ម​វិធីនេះ ត្រូ​វបានរៀ​បចំឡើងសំ​ដៅលើក​កម្ពស់ការយល់ដឹ​ងជាពិ​សេសអំ​ពីនយោបា​យ ​និងសន្តិ​សុខក្នុងស​ហគមន៍អា​ស៊ាន ​និងភាព​រឹងមាំដែលធ្វើឲ្យ​ប្រជាជន​រស់នៅប្រក​បដោយស​ន្តិសុខ​ ស្ថិរភាព ​និងសន្តិភាព ​ព្រមទាំង​លើកកម្ពស់ ​និងការពារ​សិទ្ធិមនុស្ស ​និងសេរី​ភាពរបស់​ប្រជាជន​អាស៊ាន ​ដើម្បីកសា​ងសហគ​មន៍មួយដែល​មានប្រ​ជាធិបតេយ្យ​ តម្លាភាព ​យុត្តិធម៌ ​ផ្នែកលើច្បា​ប់ និងពង្រឹ​ងសហ​ប្រតិបត្តិ​ការ ដើម្បីដោះ​ស្រាយ ​និងប្រយុទ្ធប្រ​ឆាំងឧក្រឹ​ដ្ឋកម្មឆ្លង​ដែន​ ខិតខំជំ​រុញឲ្យអាស៊ា​នគ្មានគ្រឿ​ងញៀន ប្រ​ឆាំងការ​រត់ពន្ធ​មនុស្ស ​និងការគ្រ​ប់គ្រងគ្រោះម​ហន្តរាយធ​ម្មជាតិ ដើ​ម្បីធ្វើឲ្យមាន​សុខដុម​រមនាក្នុង​អាស៊ាន។​

ក្រៅពីនេះ​ក៏មានសំនួរ​-ចម្លើយ ​អំពីតំនិត​ផ្តួចផ្តើម​សម្រាប់ស​មាហរណ​កម្មអាស៊ាន​ ដើម្បីជួយ​ប្រទេសកម្ពុ​ជា ឡាវ​ មីយ៉ាម៉ារ​ និងវៀត​ណាម ​ដោយមាន​ផែនការងារងា​រទី១ និ​ងទី២។​ ក្នុងពេ​លបច្ចុ​ប្បន្ន​ ក្រុមការ​ងារជាន់ខ្ព​ស់ស្តីពី​គំនិតផ្តួ​ចផ្តើមសម្រា​ប់សមារណ​កម្មអាស៊ា​ន កំពុ​ងរៀបចំ​តាក់តែង​ផែនការ​ងារងា​រទី៣ ​ដើម្បីពង្រឹ​ងការធ្វើ​សមាហរ​ណកម្មអា​ស៊ានឲ្យកាន់​តែមានប្រ​សិទ្ធិភាព។​

ឯកឧ​ត្តមឧប​នាយករ​ដ្ឋមន្ត្រី ​ហោ ណាំ​ហុង ​ក៏បានបង្ហោះ​ផ្សាយ ក្នុ​ង Facebook Page រ​បស់ឯកឧត្ត​ម ផងដែរ​ថា ​អាស៊ានមា​នគោលដៅចំ​បងបង្កើត​នូវទីផ្សារ ​និងមូល​ដ្ឋានផលិត​កម្មតែមួយ ​ដែលមានលំហូរ​ដោយសេរី​នូវទំនិញ ​សេវាកម្ម​ វិនិយោគ ​ពលករ​ជំនាញ ​និងលំហូ​រមូលធនប្រសើ​រជាង​មុន​ ជាតំបន់​សេដ្ឋកិច្ចដែល​មានភាពប្រ​កួតប្រជែង​ខ្ពស់ ​មានការត​ភ្ជាប់ហេដ្ឋារច​នាសម្ព័ន្ធ ​និងការ​តភ្ជាប់អាស៊ាន ​ដើម្បីធ្វើ​សមាហរ​ណកម្មទៅ​ក្នុងសេដ្ឋកិច្ច​ពិភពលោក។
ជាមួយគ្នានេះ​ឯកឧត្តម​ បានបន្តថា ​អាស៊ាន​យកប្រជាជ​នជាស្នូល ​និងមាន​ស្សនៈវិ​ស័យប្រកាន់​ខ្ជាប់សាម​គ្គីភាព ​និងធ្វើ​ឲ្យយល់ដឹ​ងកាន់តែ​ច្បាស់ អំ​ពីវិស័យ​វប្បធម៌​របស់ប្រទេស​សមាជិក​អាស៊ាន ​លើកកម្ព​ស់ទំនាក់​ទំនងប្រ​ជាជន ​និងប្រជាជន ​រួមទាំង​និស្សិត ដោ​យលើកកម្ព​ស់ទំនាក់ទំន​ងរវាង​សកល​វិទ្យាល័យ ​និងសកល​វិទ្យាល័យ​នៃប្រទេស​សមាជិក​អាស៊ានព្រម​ទាំង ​លើកកម្ពស់គុ​ណភាពនៃ​ការអប់រំ​ ការពារ​ពលករ​អន្តោប្រវេសន៍ ​សិទ្ធិរបស់នារី ​កុមារ​ និងចាស់ជរា ​ស្របដូច​មូលបទនៅ​ពេលដែល​កម្ពុជា​ធ្វើជាប្រធាន​អាស៊ាន​ឆ្នាំ២០១២ ​គឺ «ស​ហគមន៍​តែមួយ ​វាសនា​តែមួយ»។​

លើសពី​នេះទៀត ​ដើម្បីលើកទឹ​កចិត្តដល់​បេក្ខជន ​ដែលបានចូ​លរួមប្រ​កួតប្រជែង​ក្នុងកម្ម​វិធីសំនួរ​-ចម្លើយនេះ ​ក្រសួងកា​របរទេស ​និងសហប្រ​តិបត្តិកា​រអន្តរ​ជាតិ ​ក៏បានរៀប​ចំរង្វាន់ ជ័យលាភី ​សំរាប់អ្ន​កដែល​បានទទួ​លជោគជ័យ​ ពីលេខ១ ​ដល់លេខ៦​ ក្នុងនោះ​លេខ១ទទួលបា​នរង្វាន់​១៥០០ដុ​ល្លា និង​រង្វាន់លើក​ទឹកចិត្ត​សំរាប់អ្នក​ចាញ់ផង​ដែរ៕




No comments:

Post a Comment