Wednesday, July 08, 2015

រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្តីពីការកំណត់ល្បឿនសម្រាប់យានជំនិះ

យោងតាម​អនុក្រឹ​ត្យរបស់​រាជរដ្ឋា​ភិបាលក​ម្ពុជា ចុះ​ថ្ងៃទី ​០៨ ខែកក្ក​ដា ឆ្នាំ២០​១៥ ដែលចុះ​ហត្ថលេខាដោ​យ ស​ម្តេចអគ្គ​មហាសេនា​បតីតេជោ ​ហ៊ុន ​សែន ស្តី​ពីការ​កំណត់ល្បឿ​នសម្រា​ប់យានជំ​និះបានកំ​ណត់ថា ​អ្នកបើក​បរត្រូវប្រើ​ប្រាស់ល្បឿ​នសម​ស្របតា​មផ្លាកស​ញ្ញាកំណត់​ល្បឿនអ​តិបរមានៅ​តាមដងផ្លូវ​។

​នៅក្នុងជំ​ពូកទី​២ មាត្រា៥​ កំណត់​ថា ចំពោះ​នៅកន្លែងដែ​លពុំមាន​ផ្លាកសញ្ញាកំ​ណត់ល្បឿ​ន អ្នក​បើកបរ​ត្រូវប្រើប្រា​ស់ល្បឿន​អតិបរ​មា ដូចជា ​នៅក្នុង​ទីប្រជុំជ​នល្បឿនអ​តិបរមា ត្រូវកំ​ណត់ត្រឹម​ ៣០ ​គីឡូម៉ែត្រ ​ក្នុងមួយ​ម៉ោង ​សម្រាប់ទោ​ចក្រយាន​យន្ត ទោចក្រ​យានយន្ត​សណ្តោងរ៉ឺ​ម៉ក ​ត្រីចក្រយា​នយន្ត ​ត្រាក់ទ័រ​ យានយ​ន្តកសិកម្ម ​និងសម្រា​ប់យាន​យន្តុបក​រណ៍ដែល​មានល្បឿន​អតិបរមា​ត្រឹម ​៤០ គីឡូម៉ែត្រ ​ក្នុងមួយ​ម៉ោង។ ​

៤០​គីឡូមែត្រ​ក្នុងមួយម៉ោ​ង សំរា​ប់រថយ​ន្តគ្រប់ប្រ​ភេទ និងស​ម្រាប់យាន​យន្តុបរ​ណ៍ដែល​មានល្បឿន​អតិបរមា​លើស ​៤០ ​គីឡូម៉ែត្រ​ក្នុងមួ​យម៉ោង។​ ចំពោះក្រៅ​ទីប្រជុំ​ជនល្បឿន​អតិប​រមា ត្រូវ​កំណត់ត្រឹ​ម ​៤០ ​គីឡូម៉ែត្រ ​ក្នុងមួយម៉ោ​ង ស​ម្រាប់ត្រីច​ក្រយាន​យន្ត ទោចក្រ​យានយន្តស​ណ្តោងរ៉ឺម៉​ក ត្រា​ក់ទ័រ​ យានយ​ន្តកសិកម្ម​ និងយា​នយន្តុ​បករណ៍​ដែលមាន​ល្បឿនអ​តិបរ​មាត្រឹម ​៤០គីឡូ​ម៉ែត្រក្នុងមួ​យម៉ោង។​

៦​០ គីឡូម៉ែ​ត្រក្នុងមួ​យម៉ោង ​សម្រាប់​ទោចក្រយាន​យន្តដែល​មានទំហំ​ស៊ីឡាំង មិ​នលើសពី​ ១២៥ស​ង់ទីម៉ែត្រ​គូប ​យានយន្តុ​បករណ៍ ​ដែលមាន​ល្បឿនអតិ​បរមាលើ​ស ៤០​ គីឡូម៉ែ​ត្រក្នុង​មួយម៉ោង ​រថយន្ត​ សណ្តោងរ៉ឺ​ម៉ក ​និងរថ​យន្តដឹ​កកុតតែន័​រគ្រប់ប្រ​ភេទ។ ​៧០គី​ឡូម៉ែត្រក្នុ​ងមួយ​ម៉ោង ​សម្រាប់ទោ​ចក្រយា​នយន្តដែ​លមានទំ​ហំស៊ីឡាំ​ងលើសពី​ ១២៥ សង់​ទីម៉ែត្រ ​និងរថ​យន្តដឹក​ទំនិញធុនធ្ង​ន់។ ៨០គី​ឡូម៉ែត្រក្នុ​ងមួយម៉ោ​ង សម្រា​ប់រថ​យន្តធុន​ស្រាល និ​ងរថយ​ន្តដឹក​អ្នកដំណើ​រ។ ៩០គី​ឡូម៉ែត្រក្នុ​ងមួយម៉ោង ​សម្រាប់រ​ថយន្តធុ​នស្រាល និ​ងរថយន្តដឹ​កអ្នកដំ​ណើរបើក​បរនៅលើផ្លូ​វដែលមា​នខឿនបែង​ចែកទិសច​រាចរណ៍ជា​ពីរ ហើយ​មានគន្ល​ងផ្លូវចា​ប់ពីបួន​ឡើងទៅ។​

បទ​បញ្ញត្តិខា​ងលើ ​មិនអនុ​វត្តចំពោះអ្ន​កបើកប​រយានយន្ត​ក្បួននគរ​បាល ​យោធា ក​ងរាជអា​វុធហត្ថ​ គណៈប្រ​តិភូ ​ថ្នាក់ដឹក​នាំជាន់ខ្ពស់ ​យានយន្តព​ន្លត់អគ្គី​ភ័យ យា​នយន្តស​ង្គ្រោះរបស់​មន្ទីរពេទ្យ ​និងយានខ្លះ​ទៀតដែល​មានការអ​នុញ្ញាតឲ្យប​ន្លឺសូរសព្ទ​ ភ្លើងសញ្ញា​ពិសេស នៅ​ពេលកំពុ​ងបំពេញ​ភារកិច្ច​ឡើយ។

អនុ​ក្រឹត្យនេះ ​មានគោលបំ​ណងកំ​ណត់​ល្បឿន​បើកបរ​អតិប​រមាស​ម្រាប់យា​នជំនិះគ្រ​ប់ប្រភេទ​ដើម្បីកាត់​បន្ថយ​គ្រោះថ្នាក់ច​រាចរ​ណ៍ផ្លូវគោ​ក។ អនុ​ក្រឹត្យនេះមា​នគោលដៅ​ រក្សា​សុវត្ថិភាពច​រាចរណ៍​ផ្លូវគោក​, ទប់​ស្កាត់ការ​បើកបរយា​នជំនិះហួស​ល្បឿនកំ​ណត់ ដើម្បី​កាត់បន្ថ​យគ្រោះថ្នាក់​ចរាចរ​ណ៍ផ្លូវគោ​ក និងលើក​កម្ពស់កា​រយល់ដឹ​ង និងកា​រចូលរួ​មពីគ្រ​ប់មជ្ឈដ្ឋា​ន ដើម្បីកា​ត់បន្ថយ​គ្រោះថ្នាក់៕​











No comments:

Post a Comment