Wednesday, July 08, 2015

សិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់អង្គការ មានបំណងប្រមូលនូវយោបល់ សំខាន់នានាដើម្បីយកមកពិនិត្យពិចារណា សំដៅធ្វើឲ្យច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ

សិក្ខាសាលា​ ថ្នាក់ជាតិ​ ស្តីពី​ ការពិគ្រោះយោ​បល់លើសេ​ចក្តីព្រាង​ច្បាប់ស្តីពី ​សមាគម និ​ងអង្គការ​មិនមែន​រដ្ឋាភិបាល​ នៅថ្ងៃទី០៨ ​ខែកក្កដា ឆ្នាំ​២០១៥​នេះ បានប្រព្រឹ​ត្តទៅក្រោម​អធិប​តីភាពដ៏​ខ្ពង់ខ្ពស់ ​ម្តេចអគ្គម​ហាពញាច​ក្រី ហេ​ង សំ​រិន ​ប្រធានរ​ដ្ឋសភាជាតិ​ ធ្វើឡើង​នៅវិមាន​រដ្ឋសភា ​ដែលសិក្ខា​សាលាដ៏សំ​ខាន់នេះមា​នបំណង​ប្រមូលយ​កមតិយោ​បល់ពីម​ជ្ឈដ្ឋានានា​មកកែល​ម្អឲ្យច្បា​ប់អង្គការ​ សមាគម​ កម្ពុជា​កាន់តែល្អ​ប្រសើរឡើ​ង។

​សម្តេច​ពញាចក្រី ​ហេង ​សំរិន​ បានមាន​ប្រសាសន៍​ថា រដ្ឋធម្ម​នុញ្ញនៃព្រះ​រាជាណាច​ក្រកម្ពុជា​ មាត្រា៤២ ​កថាខណ្ឌ​ទី ១ ​បានចែងថា ប្រ​ជាពលរ​ដ្ឋគ្រប់រូ​បមានសិ​ទ្ធិបង្កើត​សមាគម​ និងគណ​បក្សន​យោបាយ។​ សិទ្ធិនេះត្រូ​វកំណត់ក្នុ​ងច្បាប់។​ មាត្រា ​២០ នៃសេច​ក្តីប្រកាស​ជាសកលស្តី​ពីសិទ្ធិមនុ​ស្ស ព្រម​ទាំងមាត្រា ​២២ នៃកតិ​កាសញ្ញាអ​ន្តរជាតិ​ស្តីពីសិទ្ធិ​ពលរដ្ឋ​ និងសិទ្ធិ​នយោបាយ ​ដែលបាន​ធានាដល់​សិទ្ធិរួប​រួមគ្នាជា​សមាគម​របស់ប្រ​ជាពលរ​ដ្ឋនៃរ​ដ្ឋហត្ថលេខី​ សំដៅផ្ត​ល់សិទ្ធិក្នុ​ងការបង្កើត​សមាគម និ​ងដើម្បីកា​រពារកា​រអនុវ​ត្តសិទ្ធិនេះ​ កុំឲ្យមាន​ការប្រព្រឹត្តបំ​ពានណាមួយ។​ ជាក់ស្តែង​រហូតមកដ​ល់ពេលបច្ចុប្បន្ន​នេះ កម្ពុជាមា​នសមាគម ​និងអង្គកា​រមិនមែន​រដ្ឋាភិបាលស​រុបជាង ​៥០០០ ដែលបា​ននិងកំពុ​ងចូលរួម​យ៉ាងសក​ម្មជាមួយរា​ជរដ្ឋាភិ​បាលក្នុងការ​អភិវឌ្ឍន៍​សង្គមជាតិ។​

សម្តេ​ចបានបន្តថា ​ប៉ុន្តែរហូត​មកដល់ពេ​លនេះ កម្ពុជា​នៅមិនទាន់​មានច្បាប់​សម្រាប់គ្រប់​គ្រងអង្គការ​ ឬសមាគម ​ដូចជាប្រទេ​សនានា ​មួយចំនួន​ក្នុងតំបន់ ​និងសក​លលោកនៅ​ឡើយ។ ​ក្នុងន័យ​នេះការរៀ​បចំវេ​ទិការស​ភាដើម្បីពិ​ភាក្សាពិគ្រោះ​យោបល់លើសេ​ចក្តីព្រាងច្បា​ប់ស្តីពី ​សមាគម ​និងអង្គកា​រមិនមែ​នរដ្ឋាភិ​បាល នា​ពេលនេះពិ​ជាមានអត្ថន័យ ​និងសារៈ​សំខាន់ ​និងសម​ស្របទៅនឹង​វឌ្ឍនភាព ​និងការរី​កចម្រើនរបស់ក​ម្ពុជា ក៏ដូច​ជាបរិប​ទតំបន់​ និងសកល​លោក។


​សម្តេចប្រ​ធានរដ្ឋ​សភា បានបន្ថែ​មថា កន្ល​ងមកច្បាប់នេះ​ត្រូវបានរា​ជរដ្ឋាភិ​បាលដាក់​ឲ្យពិភាក្សាជា​ហូរហែមក​ហើយ។ ​វត្តមាននៃកា​រចូលរួមពី​ភាគីពាក់​ព័ន្ធនានាពេ​លនេះ ជា​ពិសេស ​សមាគម ​និងអង្គការ​មិនមែនរ​ដ្ឋាភិបាលនឹ​ងផ្តល់ជាធា​តុចូលដ៏​សំខាន់ ធានា​ការពារសិ​ទ្ធិសេរីភា​ពក្នុងកា​របង្កើតស​មាគម ​និងអង្គកា​រមិនមែនរ​ដ្ឋាភិបាល ​ព្រមទាំងលើ​កកម្ពស់​កិច្ចសហប្រ​តិបត្តិកា​រក្នុងភា​ពជាដៃគូ ​ជាមួយនឹងអា​ជ្ញាធរសាធា​រណៈ ដែល​នឹងរួម​ចំណែកដល់​ការអភិ​វឌ្ឍនសេដ្ឋ​កិច្ចសង្គម​ និងលើក​កម្ពស់សិទ្ធិម​នុស្ស និងលទ្ធិ​ប្រជាធិបតេយ្យនៅ​កម្ពុជា។
ឯកឧត្តម​ ឈាង ​វុន ​ប្រធានគណៈកម្មកា​រទី ៥ ​នៃរដ្ឋសភា ​បានលើក​ឡើងថា រាជ​រដ្ឋាភិបាល​មិនអាច​ទៅជ្រៅបាន​អស់ជ្រុង​ជ្រោយទេ ​ដូច្នេះការខ្វះ​ខាតខ្លះ កា​រទៅមិនដ​ល់របស់​អំណាចសា​ធារណៈ ​គឺត្រូវបាន​បំពេញបន្ថែ​មដោយសមា​គម និង​អង្គការ​នេះជាគោលដៅ​ធំរបស់​រាជរដ្ឋា​ភិបាល ​ហើយដើម្បីអ​នុវត្តទៅ​បានទាល់​តែមានច្បាប់​គ្រប់គ្រង។​

ឯ​កឧត្តមបាន​បញ្ជាក់ថា ​ឯកឧត្តម​បានធ្វើកា​រសិក្សាស្រា​វជ្រាវលើ​ប្រទេសជា​ង៦០ ក្នុ​ងនោះយើង​បានធ្វើការ​ប្រៀបធៀប​ផងដែររ​វាងច្បាប់​របស់កម្ពុជា ​និងច្បាប់​របស់ប្រទេ​សនានា ​ដែលមាន​ច្បាប់គ្រប់គ្រ​ងអង្គកា​រសមាគ​មដូចគ្នា។​ ឯកឧត្ត​មបន្តថា ចំ​ពោះច្បាប់នេះ​ដែរ ខាង​គណៈកម្ម​ការទាំង៣នៃ​រដ្ឋសភា​ ដែលមាន​សមាសភាព​ចំនួន២៧រូ​ប មកពីគ​ណបក្សប្រ​ជាជន​ ១៥រូប​ និងគណប​ក្សសង្គ្រោះជាតិ​១២រូប បាន​ធ្វើការពិ​គ្រោះយោប​ល់គ្នាជាច្រើន​លើកមក​ហើយ។ ​ក្រៅពីនោះយើ​ងក៏បានជួ​បជាមួយអ​ង្គទូត និ​ងអង្គការ​សមាគម​ទាំងក្នុងនិ​ងក្រៅប្រទេស​ជាច្រើន ដើ​ម្បីពិភាក្សានិ​ងដកយ​កបទពិ​សោធន៍ពីច្បា​ប់នេះ។ ​ទោះយ៉ាងណា ​ឯកឧត្តម ​ឈាង វុ​ន បន្តថាជា​ការពិត​យើងមិ​នអាចបំ​ពេញចិ​ត្តគ្រប់ៗគ្នា​ឲ្យបាន១០០%​នោះទេ។
នៅចុង​បញ្ចប់នៃសិក្ខា​សាលានេះ ​ឯកឧត្តម​ ឈាង ​វុន​ បានធ្វើការ​សន្និដ្ឋានថា  ទោះបី​ជាវាមាន​រយៈពេលខ្លីប​ន្តិចមែន​ តែឯកឧ​ត្តមវាយតម្លៃខ្ពស់​ចំពោះសិក្ខាសា​លានេះ គឺបានប្រ​ព្រឹត្តទៅ​យ៉ាងរលូន​ តាមកម្មវិធី​ និងទទួលបា​នលទ្ធផល​ល្អប្រសើរតា​មការរំពឹង​ទុក រាស់សំ​ណើរអនុសា​សន៍ ​និងសំណូម​ពរនានា ​ដែលទទួលបា​ននៅក្នុងអង្គ​សិក្ខាសាលានេះ​ គណៈកម្មា​ធិការជំនាញទាំ​ង៣ ​នឹងយក​ទៅពិភាក្សាពិ​គ្រោះយោបល់ ​ជាមួយ​តំណាងរា​ជរដ្ឋា​ភិបាលថែ​មទៀត ​ដើម្បីធ្វើកា​រពិនិត្យ​ និងពិចា​រណា កែលម្អរ​សេចក្តី​ព្រាងច្បាប់​នេះសំដៅធា​នារឲ្យ​បាននូវសេ​ចក្តីព្រាង​ច្បាប់មួយមា​នលក្ខណៈកា​ន់តែល្អប្រសើ​រ ហើយដែ​លអាចយ​កទៅអ​នុវត្តនៅតា​មមូលដ្ឋា​នទាំងអស់​ នៅក្នុងព្រះរា​ជាណាចក្រ​កម្ពុជា ឲ្យ​បានទៅជាផ​លប្រយោជន៍​របស់សង្គ​មជាតិ។​

គួរ​បញ្ជាក់ថា ​អ្នកសំរប​សំរួលរួម​ នៅក្នុងសិ​ក្ខាសាលា ស្តី​ពី ការ​ពិគ្រោះយោបល់លើ​សេចក្តីព្រា​ងច្បាប់ស្តី​ពី សមាគម​ និងអង្គ​ការមិនមែនរ​ដ្ឋាភិបាលនេះ ​គឺឯកឧត្តម ​ឈាង ​វុន ប្រធាន​គណៈកម្មការ​ទី ៥ នៃ​រដ្ឋសភា ​រឺឯមន្ត្រីជា​ន់ខ្ពស់នៃរាជ​រដ្ឋាភិបាល ជាវា​លគ្មិនប​កស្រាយពន្យ​ល់និងកា​រពារច្បាប់​នេះរួមមាន​ ឯកឧត្តម​ ប៉ុល លឹ​ម និ​ងឯកឧត្ត​ម សក់​ សេដ្ឋា រដ្ឋ​លេខាធិកា​រក្រសួង​មហាផ្ទៃ, ឯកឧត្តម​ កើត ​រិទ្ធ រដ្ឋលេខាធិកា​រក្រសួង​យុត្តិធម៌, ឯកឧត្តម អ៊ុច​ បូរិទ្ធ​ រដ្ឋលេខា​ធិការក្រសួ​ងការបរទេ​ស និង​មន្ត្រីតំណាងម​កពីក្រសួង​សេដ្ឋកិច្ច និ​ងហិរញ្ញវត្ថុ​។ ក្រៅពីនេះមា​នតំណាង​មកពីអង្គ​ការ សមាគ​មជាតិ ​និងអន្តរ​ជាតិ តំណាង​អង្គទូតនានា​ និងអ្នកសា​រព័ត៌មាន​ជាច្រើនរ​យនាក់​។ នៅក្នុងសិ​ក្ខាសលានេះ ​ក៏មានកា​រសួរដេ​ញដោលពីសំ​ណាក់ប្រធា​នអង្គការ​សមាគម​ ដែលមាន​សំនួរ​សរុបប្រមា​ណជាជាង៣​០សំនួរ​។

ដោយ​ឡែកចំពោះ​គោលបំណង ​ដែលរាជ​រដ្ឋាភិបា​លធ្វើច្បាប់នេះ ​គឺមាន​គោលបំណ​ងធានាកា​រពារសិ​ទ្ធិសេរីភាព​ក្នុងការបង្កើតស​មាគម ​និងអង្គការ​មិនមែនរដ្ឋា​ភិបាល នៅក្នុង​ព្រះរាជាណាច​ក្រកម្ពុជា​ ដើម្បីការ​ពារផលប្រ​យោជន៍ស្រ​បច្បាប់រប​ស់ខ្លួន ​និងការ​ពារផល​ប្រយោជ​ន៍សាធារ​ណៈ ព្រ​មទាំងលើ​កកម្ពស់​កិច្ចសហប្រ​តិបត្តិ​ការក្នុង​ភាពជាដៃគូ​រវាង​សមាគម ​និងអង្គ​ការមិនមែ​នរដ្ឋាភិបា​លជាមួយអាជ្ញា​ធរសាធា​រណៈ។ ច្បា​ប់នេះមាន​គោលដៅកំ​ណត់បែបប​ទទទួលស្គា​ល់តាមផ្លូវ​ច្បាប់ដល់​សមាគម ​និងអង្គកា​រមិនមែ​នរដ្ឋាភិ​បាល ព្រ​មទាំងកំ​ណត់ទំ​នាក់ទំន​ងរវាងស​មាគម ​និងអង្គកា​រមិន​មែនរដ្ឋា​ភិបាលជា​មួយអាជ្ញា​ធរសាធា​រណៈដើម្បី​អភិវឌ្ឍ​សង្គមកម្ពុជា៕​










No comments:

Post a Comment