Tuesday, July 31, 2018

(សូមទស្សនាវីដេអូ)៖ សមាគមដែលចូលរួមសង្កេតការណ៍​មកពីប្រទេសអូស្រ្តាលី និងណូវ៉ែលហ្សេឡង់​ចេញសេចក្តីថ្លែងការណ៍គាំទ្រ​ការបោះឆ្នោតនៅកម្ពុជា

សមាគមដែលចូលរួមសង្កេតការណ៍មកពីប្រទេសអូស្រ្តាលី និងណូវ៉ែលហ្សេឡង់ចេញសេចក្តីថ្លែងការណ៍គាំទ្រការបោះឆ្នោតនៅកម្ពុជា

ការបោះឆ្នោតថ្ងៃ២៩ កក្កដា ២០១៨របស់កម្ពុជា ពិតជា សេរី ត្រឹមត្រូវ យុត្តិធម៌ និងជាគំរូសម្រាប់ប្រទេសក្នុងតំបន់។
នេះជាការវាយតម្លៃរបស់សមាគមចំនួន៦ ដែលមានមូលដ្ឋាននៅប្រទេសអូស្រ្តាលី និងណូវ៉ែលហ្សេឡង់ ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅកម្ពុជា ចំពោះដំណើរការប្រព្រឹត្តទៅទាំងក្នុងយុទ្ធនាការបោះឆ្នោត និងដំណើរការបោះឆ្នោត ដោយគូសបញ្ជាក់ថា មានភាពសេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព គ្មានអំពើហឹង្សា និងជាគំរូសម្រាប់បណ្តាប្រទេសនៅក្នុងតំបន់៕




កម្ពុជា ផ្តល់ជំនួយ១០ម៉ឺនដុល្លារ​ ដល់រដ្ឋាភិបាលឡាវ ​សម្រាប់ចូលរួមជួយ​ជនរងគ្រោះ​ដោយទឹកជំនន់​

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្តល់ជំនួយប្រមាណ១០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ជូនដល់រដ្ឋាភិបាលឡាវ ដើម្បីចូលរួមចំណែកជួយដល់ជនរងគ្រោះដោយទឹកជំនន់នាថ្មីៗនេះ។
តាមរយៈក្រសួងការបរទេសបានឲ្យដឹងថា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១១:០០នាទី ព្រឹក លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការ តំណាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រគល់ជូនលោក ប្រាសិទ្ធ សាយ៉ាសិទ្ធ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំកម្ពុជា នូវជំនួយមនុស្សធម៌ ដែលមានទឹកប្រាក់ ១០០.០០០ដុល្លារ ផ្តល់ជូនដោយរាជរដ្ឋាភិបាលកម្ពុជា ចំពោះរដ្ឋាភិបាលឡាវ សម្រាប់ជនរងគ្រោះដោយមហន្តរាយទឹកជំនន់បង្កឡើងដោយការរលំបាក់ទំនប់វារីអគ្គីសនី សេពៀន សេណាំណូយ (Xepien Xenamnouy) នៅក្នុងខេត្តអាតាពើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ដោយមានការរំជួលចិត្ត និងសោកសៅចំពោះសោកនាដកម្មនេះ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារលិខិតជូនលោកបណ្ឌិត ថោងលន់ ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយសម្តែងនូវការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់នៅក្នុងឧបត្តិហេតុដ៏អកុសលនេះ។
ក្នុងពេលជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានផ្ញើលិខិតរំលែកទុក្ខជូន លោក សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ដោយសម្តែងនូវសមានចិត្ត និងទុក្ខព្រួយយ៉ាងជ្រាលជ្រៅ ជូនចំពោះប្រជាជនដែលរងផលប៉ះពាល់ និងជនរងគ្រោះ សំរាប់ការឈឺចាប់ និងការបាត់បង់ដ៏សោកនាដកម្មនេះ។
សូមបញ្ជាក់ថានាថ្មីៗនេះ ប្រទេសឡាវបានជួបនូវគ្រោះជំនន់ទឹកភ្លៀង និងគ្រោះទឹកជំនន់ ដែលបណ្តាលមកពីការបាក់ទំនប់វារីអគ្គីសនី សេពៀន សេណាំណូយ (Xepien Xenamnouy) នៅក្នុងខេត្តអាតាពើ ភាគខាងត្បូងប្រទេសឡាវ ដែលបណ្តាលឱ្យប្រជាជនឡាវជាច្រើននាក់ស្លាប់ បាត់ខ្លួន និងរងគ្រោះ៕
សូមអានសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជាខាងក្រោម៖




រដ្ឋបាលខេត្តស្ទឹងត្រែងជូនដំណឹងឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ បង្កើនការប្រុងប្រយ័ត្នឲ្យខ្ពស់ ព្រោះទឹកជំនន់កំពុងវាយប្រហារ និងអាចប្រឈមគ្រោះថ្នាក់កាន់តែខ្លាំង

ស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ បានចេញសេចក្ដីជូនដំណឹងបន្ថែមថា អំពីជំនន់ទឹកទន្លេមេគង្គ ដែលកំពុងតែវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ពិសេសប្រជាពលរដ្ឋរស់នៅប្រកបមុខរបរតាមដងទន្លេមេគង្គ និងទន្លេសេកុង។
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្ទឹងត្រែង បានជម្រាបជូនប្រជាពលរដ្ឋ និងសាធារណជន​ទាំងអស់ មេត្ដាមានប្រុងប្រយ័ត្នខ្ពស់ចំពោះករណីទឹកជំនន់តាមទីតាំងនានា ដែលនឹងអាចបង្កឲ្យមានផល​ប៉ះពាល់ដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានភូមិ ឃុំសង្កាត់ តាមដងទន្លេមេគង្គ និងទន្លេសេកុង។
ក្នុងសេចក្ដីជូនដំណឹងរបស់ខ្លួន រដ្ឋបាលខេត្តស្ទឹងត្រែង បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគ្រប់​ផ្នែក​ទាំងអស់ នៅថ្នាក់ភូមិ ឃុំសង្កាត់ ក្រុងស្រុក ក្នុងខេត្តស្ទឹងត្រែង ដាក់ចេញនូវផែនការត្រៀមបង្ការ និងត្រៀម​ជួយអន្ដរាគមន៍សង្គ្រោះប្រជាពលរដ្ឋកំពុងរស់នៅ ប្រកបមុខរបរ តាមមូលដ្ឋានដែលនឹងអាចរង​ផល​ប៉ះ​ពាល់​ដោយគ្រោះធម្មជាតិនេះ ឲ្យបានទាន់ពេលវេលា ធានាបានភាពកក់ក្ដៅ និងសាមគ្គីភាព ៕






អ្នកវិភាគ៖ ប្រជាពលរដ្ឋខ្មែរជាង ៨២% គាំទ្រកិច្ចដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ទំព័រហ្វេសប៊ុករបស់ចៅចាក់ស្មុក បានបង្ហោះផ្សាយអត្ថបទមួយ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៨២.១៧% ក្នុងចំណោម ៨ ៣៨០ ២១៧នាក់ បានចូលរួមនៅក្នុងកិច្ចដំណើរការប្រជាធិបតេយ្យនៅកម្ពុជា តាមរយ:ការអញើញទៅបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំប្រទេសនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ខណ:ប្រជាពលរដ្ឋប្រមាណជាង៩%ទៀត ដែលមិនបានអញ្ជើញទៅបោះឆ្នោត។
អត្រានៃការចេញទៅបោះឆ្នោតដ៏ច្រើននេះបញ្ជាក់ពីសេចក្តីរីករាយ ការយល់ដឹង និងការតាំងចិត្តរបស់ប្រជាជនកម្ពុជាក្នុងដំណើរការប្រជាធិបតេយ្យ។
បើទោះបីជាមានការអំពាវនាវឱ្យមានការធ្វើពហិកាបោះឆ្នោតពីក្រុមជនក្បត់ជាតិ និងការគាំទ្រប្រថាប់ត្រាលើការញុះញង់ មិនឱ្យទៅបោះឆ្នោតដោយក្រុមជនបរទេសខ្លះ ប៉ុន្តែការចូលរួមដ៏ច្រើនរបស់ប្រជាពលរដ្ឋពេលនេះបង្ហាញថាពលរដ្ឋមិនបោះបង់ចោលសិទ្ធិបោះឆ្នោតរបស់ខ្លួននោះឡើយ និងមិនជឿតាមការញុះញង់ក្នុងរបៀបវារៈនយោបាយរបស់ក្រុមប្រឆាំងក្រៅច្បាប់ឡើយ។
អត្រានៃការអញ្ជើញទៅបោះឆ្នោតជាង ៨២% ជាចំនួនមួយដ៏ខ្ពស់ ដែលប្រទេសមួយចំនួនដែលតាំងខ្លួនជាបិតាប្រជាធិបតេយ្យ និងគាំទ្រឧបត្ថម្ភដល់មេក្លោងក្បត់ជាតិ សម រង្ស៊ី មិនមានអ្នកចូលរួមបោះឆ្នោតច្រើនយ៉ាងដូច្នេះទេ។ នៅក្នុងការបោះឆ្នោតសកល ៣ លើកចុងក្រោយនេះបង្ហាញឱ្យឃើញថា ចំនួនប្រជាពលរដ្ឋទៅបោះឆ្នោតមានចំនួនច្រើន។ នៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ ២០១៧ កន្លងទៅ ប្រជាពលរដ្ឋចេញទៅបោះឆ្នោតមានចំនួន ៧ ១០៧ ៣៩៥ (សន្លឹកឆ្នោតមិនបានការមានចំនួន ១៣៣៤៨៤) លើចំនួនពលរដ្ឋក្នុងបញ្ជីបោះឆ្នោត ៧ ៨៦៥ ០៣៣ ត្រូវនិង ៩០,៣៧% ។ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៦ ឆ្នាំ ២០១៨ នេះ ប្រជាពលរដ្ឋចេញទៅបោះឆ្នោតមានចំនួនជាង ៦ ៨៨៥ ៧២៩ នាក់ លើចំនួនពលរដ្ឋក្នុងបញ្ជីបោះឆ្នោតមានចំនួន ៨ ៣៨០ ២១៧នាក់ ត្រូវនិង៨២,១៧%។ដោយឡែក ប្រសិនបើធ្វើការប្រៀបធៀបទៅនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដូចគ្នាកាលពីឆ្នាំ២០១៣ ប្រជាពលរដ្ឋដែលបានចេញទៅបោះឆ្នោតមានចំនួនតែ ៦៩,៦១ % ប៉ុណ្ណោះ។
អត្រាចូលរួមបោះឆ្នោតខ្ពស់នេះ បានបង្ហាញថា ប្រជាជនកម្ពុជាបានជ្រើសរើសយកនូវសុខសន្តិភាព និងកាអភិវឌ្ឍ ស្ថិរភាពនយោបាយ និងគាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា មិនមែនបដិវត្តន៍ពណ៌ និងសង្គ្រាមឡើយ។ មានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលបានជ្រើសរើស «ដេកផ្ទះ ឈ្នះស្អាត» តាមការញុះញង់របស់មេចលនាឧទ្ទាមខុសច្បាប់ សម រង្ស៊ី និងគូកនរបស់គាត់។ អាត្រាប្រជាពលរដ្ឋខ្មែរ ដែលបានអញ្ជើញទៅបោះឆ្នោតដ៏ច្រើនលើសលប់នេះ ជាសញ្ញាថាប្រជាពលរដ្ឋ បានចូលរួមក្នុងកិច្ចដំណើរការនៃប្រជាធិបតេយ្យយ៉ាងសកម្ម គាំទ្រលើដំណើរការបោះឆ្នោត និងអនុវត្តទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការបោះឆ្នោតបានយ៉ាងត្រឹមត្រូវ។ នេះសបញ្ជាក់ឱ្យឃើញថាកម្ពុជា កំពុងដើរនៅលើគន្លងប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលមានរដ្ឋធម្មនុញ្ញជាច្បាប់កំពូល មានរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលជាជម្រើសរបស់ប្រជាពលរដ្ឋខ្មែរ។
អត្រានៃការចូលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋដ៏ខ្ពស់នៅពេលនេះគឺពិតណាស់បានបង្ហាញពីឆន្ទៈពិតប្រាកដ របស់ពលរដ្ឋខ្មែរប្រឆាំងនឹងការជ្រៀតជ្រែករបស់ក្រុមជនបរទេស មកក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា និងរំលោភបំពានលើឯករាជភាព និងអធិបតេយ្យភាពជាតិខ្មែរឡើយ។
កាលដែលបងប្អូនប្រជាពលរដ្ឋនាំគ្នាទៅបោះឆ្នោតយ៉ាងសស្រាក់សស្រាំ នៅក្នុងថ្ងៃបោះឆ្នោតនេះគឺដជាការសម្លាប់យុទ្ធនាការ «ដេកផ្ទះ ឈ្នះឯង» ឬ «ម្រាមដៃស្អាត» របស់ក្រុមប្រឆាំងក្រៅច្បាប់រួមនឹងអង្គការសង្គមស៊ីវិលមួយចំនួនដែលបានធ្វើយុទ្ធនាការជាលក្ខណៈប្រព័ន្ធជាច្រើនខែមកហើយដើម្បីប៉ុនប៉ងអុកឡុក ក្រឡុក បង្ខូច និងបំផ្លាញការបោះឆ្នោត ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃលទ្ធិប្រជាធិបតេយ្យ។ ពួកគេបាន ទទួលបរាជ័យដ៏មហាអាម៉ាស់បំផុត។
តាមរយៈលទ្ធផលនៃការអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនេះបង្ហាញយ៉ាងច្បាស់ពីគោលបំណងរបស់ប្រជាពលរដ្ឋ ដែលជ្រើសរើសយកការបន្តការពារសន្តិភាព និងការអភិវឌ្ឍជាអាទិភាពរបស់ខ្លួនការពារសិទ្ធិនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែលរកមកបានដោយពិបាកនេះ។ អត្រា ទៅបោះឆ្នោតរហូតដល់ ៨២% គឺជាសារព្រមានមួយយ៉ាងសំខាន់ទៅទណ្ឌិត សម រង្ស៊ី និងគូកនព្រមទាំងបរ ទេសដែលនៅពីក្រោយខ្នងដឹងថា ក្រុមរបស់ខ្លួនធ្វើបាបកម្ពុជា និងប្រជាជនខ្មែរខ្លាំងប៉ុនណា ការតាំងចិត្តការ ពារជាតិ ការពារផលប្រយោជន៍របស់ពលរដ្ឋខ្មែរខ្ពស់ពេលនោះ ហើយប្រជាជនកម្ពុជាមិនចេះតែខ្លាច ឬជឿ តាមការញុះញង់បានឡើយ៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨




(សូមទស្សនាវីដេអូ)៖ គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ សម្តែងសេចក្តីសោមនស្សរីករាយ ក្រោយអត្រាប្រជាពលរដ្ឋទៅបោះឆ្នោតខ្ពស់រហូតដល់៨២.១៧ភាគរយ

(សូមទស្សនាវីដេអូ) ចាញ់ខ្លាំងស្រវាំងភ្នែក៖ សម រង្ស៊ី ចាញ់អីចាញ់យ៉ាងនេះ!