Tuesday, July 31, 2018

រដ្ឋបាលខេត្តស្ទឹងត្រែងជូនដំណឹងឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ បង្កើនការប្រុងប្រយ័ត្នឲ្យខ្ពស់ ព្រោះទឹកជំនន់កំពុងវាយប្រហារ និងអាចប្រឈមគ្រោះថ្នាក់កាន់តែខ្លាំង

ស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ បានចេញសេចក្ដីជូនដំណឹងបន្ថែមថា អំពីជំនន់ទឹកទន្លេមេគង្គ ដែលកំពុងតែវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ពិសេសប្រជាពលរដ្ឋរស់នៅប្រកបមុខរបរតាមដងទន្លេមេគង្គ និងទន្លេសេកុង។
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្ទឹងត្រែង បានជម្រាបជូនប្រជាពលរដ្ឋ និងសាធារណជន​ទាំងអស់ មេត្ដាមានប្រុងប្រយ័ត្នខ្ពស់ចំពោះករណីទឹកជំនន់តាមទីតាំងនានា ដែលនឹងអាចបង្កឲ្យមានផល​ប៉ះពាល់ដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានភូមិ ឃុំសង្កាត់ តាមដងទន្លេមេគង្គ និងទន្លេសេកុង។
ក្នុងសេចក្ដីជូនដំណឹងរបស់ខ្លួន រដ្ឋបាលខេត្តស្ទឹងត្រែង បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគ្រប់​ផ្នែក​ទាំងអស់ នៅថ្នាក់ភូមិ ឃុំសង្កាត់ ក្រុងស្រុក ក្នុងខេត្តស្ទឹងត្រែង ដាក់ចេញនូវផែនការត្រៀមបង្ការ និងត្រៀម​ជួយអន្ដរាគមន៍សង្គ្រោះប្រជាពលរដ្ឋកំពុងរស់នៅ ប្រកបមុខរបរ តាមមូលដ្ឋានដែលនឹងអាចរង​ផល​ប៉ះ​ពាល់​ដោយគ្រោះធម្មជាតិនេះ ឲ្យបានទាន់ពេលវេលា ធានាបានភាពកក់ក្ដៅ និងសាមគ្គីភាព ៕






No comments:

Post a Comment