Friday, March 18, 2016

អនុប្រធាន​ទី១ក្រុម​ប្រឹក្សា​សហព័ន្ធ​នៃសភា​រុស្ស៊ី៖ នយោបាយឈ្នះៗ​របស់​សម្ដេច​តេជោ បាននាំម​កនូវ​សន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ នៅកម្ពុជា

នៅល្ងាច​ថ្ងៃទី១៧ ខែមីនានេះ សម្ដេចតេជោ ហ៊ុន​ សែននាយក​រដ្ឋមន្រ្ដី បាន​អនុញ្ញាតិ​ឲ្យឯកឧត្ដម ​នីកូ​ឡា​យ ហ្វីដូរ៉ូ (Nikolay Fedorov) អនុប្រធានទី១​ក្រុមប្រឹក្សាសហព័ន្ធ​នៃសភារុស្ស៊ី ចូលជួប​ស​ម្ដែង​ការ​គួរ​សម និងពិភាក្សា​ការងារ នៅវិមានសន្ដិភាព។
ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់​​សម្ដេចតេជោ មានប្រសាសន៍​ប្រាប់អ្នក​សារព័ត៌មាន​ក្រោយ​ជំនួប​នោះ ថា ឯកឧត្ដម នីកូឡាយ ហ្វីដូរ៉ូ បាន ​គោរ​ព​ជ​ម្រា​បជូន​សម្ដេចតេជោ​ថា សហព័ន្ធ​រុស្ស៊ី​បាន​គោរព​សម្ដេច​ថា ចំពោះការងារ ដែល​សម្ដេ​ចបា​​នធ្វើ​ប​ម្រើ​ប្រទេសជាតិ​ប្រកបប្រសិទ្ធភាព ហើយ​នយោបាយឈ្នះៗ របស់សម្ដេច​តេជោ បាននាំនូវសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍន៍។

ឯកឧត្ដម នីកូឡាយ ហ្វីដូរ៉ូ បានសង្កេត ​ឃើញ​ថា​ ការកសាង​សំណង់នានា​នៅរាជធានីភ្នំពេញ កំពុ​ង​មា​ន​​ស​កម្មភាព​យ៉ាងសកម្ម ដែលនេះបាន​​​បង្ហាញពីសក្ខីភាពនៃការដឹកនាំ​ដ៏ឈ្លាសវៃ ​និងដ៏​ឆ្នើម​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្រ្ដី។ ឯកឧត្ដមមានប្រសាសន៍​ថា ដំណើរទស្សន​កិច្ចរបស់ឯកឧត្ដម មកកាន់​ប្រទេស​កម្ពុជា​នាពេល​នេះ គឺមានទិសដៅដើម្បី​ពង្រឹងបន្ថែម​នូវកិច្ចសហ​ប្រតិបត្ដិការ​​រវាងប្រទេ​ស​​ ទាំង២ ក៏​ដូចជា​ជំរុញនូវកំណើន​ពាណិជ្ជកម្មនៃ​ប្រទេសទាំង២​ ឲ្យបានកាន់តែខ្ពស់ថែមទៀត។​ លើ​ស​ពី​នេះ​ទៀត ក្នុងនាមឯកឧត្ដម​ជាអតីតរដ្ឋមន្រ្ដីក្រសួង​កសិកម្មនោះ ឯកឧត្ដម នីកូឡាយ នឹងខិត​ខំឲ្យអ​ស់​ពី​សមត្ថភាព​ធ្វើយ៉ាងណា​ជួយសម្រួល​លក្ខខណ្ឌ​អនុគ្រោះ ក្នុងការនាំទំនិញកសិផល​កម្ពុជា ទៅកាន់​សហព័ន្ធ​រុស្ស៊ី។

បន្ថែមពី ​លើនេះទៀត ឯកឧត្ដមនឹង​ជំរុញឲ្យមានការ​សហការផ្ដល់នូវ​អាហារូបករណ៍ ដល់យុវជនឲ្យ​ទៅ​សិក្សានៅសហព័ន្ធ​រុស្ស៊ីផងដែរ។ ជាការឆ្លើយតប​សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្ដី បាន​ថ្លែង​​អំណ​រ​គុណ ដល់អតីតសហភាពសូវៀត ដែលសព្វ​ថ្ងៃ​នេះ​ជា​ស​ហព័ន្ធរុស្ស៊ី ដែលជួយកម្ពុជានៅ​ពេល​ជួប​ការ​​លំបាក កាលពីអតីត​កាល។ សម្ដេ​ចតេជោ​បានមានប្រសាសន៍ ថា​ អតីតសហភាពសូវៀត បាន​ជួយ​កម្ពុជា ក្នុងការស្ថាបនា​ឡើងនូវខឿន​សេដ្ឋកិច្ច ហើយក៏បានជួយ​ដល់កម្ពុជា ក្នុងការ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្សផងដែរ។

សម្ដេចតេជោ ​ បានមានប្រសាសន៍​បន្ដ​ថា យើងត្រូវ​នាំគ្នាពិចារណា និងរិះ​រកវិធី ធ្វើយ៉ាង​ពង្រី​ក​​កិច្ច​ស​ហ​ប្រតិបត្ដិការ លើវិស័យ​ណា ដែល​យើងអាច​ធ្វើបាន​រវាងប្រទេស​យើងទាំង២ ហើយ​សម្ដេចក៏បាន​ថ្លែ​ង​អំ​ណរ​គុណ ជូនចំពោះ​ឯកឧត្ដមនីកូឡាយ ដែលបានបង្ក​​លក្ខណៈងាយ​ស្រួល អនុគ្រោះ ក្នុងការនាំ​ទំនិញ​កសិផល​ពីប្រទេសកម្ពុជា ទៅកាន់​សហព័ន្ធរុស្ស៊ី។ សម្ដេចតេជោ​ បានមាន​ប្រសាសន៍បន្ថែ​ម​ទៀត​ថា​ ​សព្វថ្ងៃនេះ​ភ្ញៀវទេសចរណ៍​រុស្ស៊ីយ៉ាង​ច្រើន​បានមក​កាន់ប្រទេស​កម្ពុជា តាមរយៈប្រ​ទេស​​ដទៃ​ទៀត ក្នុងន័យ​នេះសម្ដេច​តេជោ បានលើក​ឡើង​ថា ការបង្កើត​ឲ្យមានការ​ហោះហើរត្រង់ ពីរុស្ស៊ី មក​កម្ពុជា​គឺជាការ​ចាំបាច់ ហើយថា​សម្ដេច​តេជោ បានថ្លែងជាទូទៅ ដោយសម្ដែង​នូវការរីករាយ ក្នុងការ​ពង្រីក​កិច្ចសហប្រតិបត្ដិការ និងទំនាក់ទំនងនៃប្រទេសទាំង២ ឲ្យកាន់តែទូលាយ និងស៊ីជម្រៅ បន្ថែមទៀត៕




ជំនួប​រវាង​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន ជាមួយ​រដ្ឋមន្រ្តី ក្រសួងនីតិកម្ម​នៃសាធារ​ណរដ្ឋកូរ៉េ

ទទួលជំនួប​ពិភាក្សាការងារ​ជាមួយ ឯកឧត្តម ជុង ប៊ូ (Jeong –Boo) រដ្ឋមន្រ្តី ក្រសួង​នីតិកម្ម​នៃ​សាធារណរដ្ឋ​​កូរ៉េ នាព្រឹកថ្ងៃទី១៧ មីនានេះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី សុខ អានរដ្ឋមន្រ្តី ​ ទទួល​បន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានបង្ហាញនូវបំណង​ចង់ឱ្យមាន​កិច្ចសហ​បតិបត្តិការ ទទួល បទពិសោធន៍​ផ្នែកនីតិកម្ម​ពីសាធារណរដ្ឋកូរ៉េ តាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា(IT) ។
ឯកឧត្ដម ​ឧបនាយក​រដ្ឋមន្ត្រី គូសបញ្ជាក់ថាក្រុមប្រឹក្សា​អ្នកច្បាប់ នៃទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ដើរតួ​នាទីសំខាន់ នៅក្នុងការ​ជួយពិនិត្យឡើង​វិញនូវ​ពង្រាងច្បាប់​បទដ្ឋាន​គតិយុត្ត​ទាំងឡាយ ហើយ    ​ដោយ​សាធារណ​រដ្ឋកូរ៉េ ដែលពូកែខាង​​បច្ចេកវិទ្យាព័ត៌មាន​វិទ្យា និងដោយ​បច្ចុប្បន្ន វិស័យ​ព័ត៌មានវិទ្យា អាច​ជួយសម្រួល​ការងារ​ផ្នែកនីតិកម្ម ខាងផ្លូវច្បាប់​បានច្រើននោះ ដូច្នេះ កម្ពុជា ចង់សិក្សាបទពិសោធន៍ ពីសាធារណ​រដ្ឋកូរ៉េ ថាតើព័ត៌មាន​វិទ្យា អាច​ជួយ​ដល់​កិច្ចការ​ផ្នែក​នីតិកម្មដូចម្ដេចខ្លះ ដើម្បីឱ្យកម្ពុជាមាន​​ការរីក​ចម្រើនផ្នែកគតិយុត្ត តាមរយៈ​ការ​ប្រើប្រាស់​ព័ត៌មាន​វិទ្យា។
នៅក្នុងកិច្ចការនេះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី សុំឱ្យមាន​ក្រុមការងារ​ប្រទេស​ទាំងពីរ ដើម្បី​ធ្វើការ​ជាមួយទីភ្នាក់ងារ កយកា (KOICA) របស់កូរ៉េ ដែលមាន​វត្តមាន​នៅកម្ពុជា ដើម្បី ឱ្យ​ផ្នែក​នីតិកម្ម​របស់សាធារ​ណរដ្ឋកូរ៉េ អាចធ្វើ​សហប្រតិបត្តិការ តាមរយៈ​ប្រព័ន្ធព័ត៌មានវិទ្យា ជាមួយ ក្រុមប្រឹក្សា​អ្នកច្បាប់កម្ពុជា នៃទីស្ដីការ​គណៈរដ្ឋមន្ត្រី ។
នៅក្នុង ​ជំនួបនេះក៏បាន​​ពិភាក្សាផងដែរផ្ដោតលើកិច្ច​សហ​ប្រតិបត្តិការ ក្នុងវិស័យ​ដទៃៗទៀត ផងដែរ ក្នុង​នោះសម្រាប់គោលបំណង​ដែលកម្ពុជាចង់នាំ​ផ្លែស្វាយទៅកាន់​សាធារណ​ រដ្ឋកូរ៉េ ភាគីកូរ៉េ បានចាប់អារម្មណ៍ ហើយអះអាងថា នឹងជួយសម្រួលដល់ការនាំចេញ ផ្លែស្វាយ របស់កម្ពុជា ទៅកាន់ កូរ៉េ នាពេលខាងមុខនេះ ៕