Friday, August 03, 2018

(សូមទស្សនាវីដេអូ) លិទ្ធិប្រជាធិបតេយ្យ ក្នុងបរិបទសភាឯកបក្ស!

ស្អែកនេះ គ.ជ.ប នឹងត្រួតពិនិត្យ ផ្ទៀងផ្ទាត់ បូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នឹងរៀបចំត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ ស្អែកនេះ វេលាម៉ោង២រសៀល រហូតដល់បញ្ចប់ជាស្ថាពរ នៅសាលសន្និសីទ គ.ជ.ប។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលទទួលបាននៅថ្ងៃនេះ។
គ.ជ.ប បានឱ្យដឹងថា ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់នេះ ត្រូវបានចាត់តាំងជា៤ក្រុមធំៗ រួមមាន៖ ទី១៖ ក្រុមសម្របសម្រួលថ្នាក់កណ្តាល, ទី២៖ ក្រុមទទួលសម្ភារ ឯកសារបោះឆ្នោត, ទី៣៖ ក្រុមកំណត់បែងចែកអាសនៈ និងទី០៤៖ ក្រុមត្រួតពិនិត្យលទ្ធផលឡើងវិញ។
ដោយឡែកក្រុមត្រួតពិនិត្យលទ្ធផលឡើងវិញ ត្រូវបានបែងចែកជា៥ ក្រុមតូចទៀត ដើម្បីជួយបំពេញការងារ​ឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ ៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដូចខាងក្រោម៖

ក្រសួងឧស្សាហកម្មប្រកាសជ្រើសរើសមន្រ្តីរាជការក្របខណ្ឌសម្រាប់ឆ្នាំ២០១៨



ក្រសួងមហាផ្ទៃប្រកាសជ្រើសរើសក្របខ័ណ្ឌមន្រ្តីពន្ធនាគារចំនួន៣០៣នាក់សម្រាប់ឆ្នាំ២០១៨




ចៅហ្វាយក្រុងនៃសហរដ្ឋអាមេរិកមួយរូប លើកឡើងថា ពលរដ្ឋកម្ពុជាដ៏ច្រើនលើសលប់ បានចេញទៅបោះឆ្នោត ដែលចំនួននេះច្រើនជាងប្រទេសមួយចំនួន នៅលើសកលលោកទៅទៀត

លោក អេដវើដ វៀលសុន (Edward Wilson) ជាចៅហ្វាយក្រុង ស៊ីកនីលហីល (Signal Hill) នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ក្នុងឱកាសលោកបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨នេះ លោកបានសម្តែងការភ្ញាក់ផ្អើលចំពោះចំនួនដ៏ច្រើន លើសលប់ នៃប្រជាពលរដ្ឋកម្ពុជា ដែលបានចេញទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ដើម្បីជ្រើសរើសមេដឹកនាំប្រទេសដែលខ្លួនស្រឡាញ់ ពេញចិត្ត និងជឿទុកចិត្ត។
ខណៈដែលលោកបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ចៅហ្វាយក្រុងរូបនេះ បានលើកឡើងថា ចំនួនដ៏ច្រើន របស់ប្រជាពលរដ្ឋកម្ពុជា ដែលបានចេញទៅបោះឆ្នោតនេះ គឺមានចំនួនច្រើនជាងប្រទេស មួយចំនួន ក្នុងពិភពលោកទៀតផង។នៅក្នុងជំនួបនោះលោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានថ្លែងថា ដំណើរទស្សនកិច្ចរបស់លោក អេដវើដ វៀលសុន នៅកម្ពុជា ចំពេលដែលប្រទេសកម្ពុជា ទើបតែបញ្ចប់ការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ថ្មីៗនេះ ស្របតាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។
លោកស្រីបានថ្លែងទៀតថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦នេះ មានគណបក្សនយោបាយ ចំនួន២០ចូលរួមប្រកួតប្រជែង ដែលនេះបានបង្ហាញថា កម្ពុជាមានលទ្ធិប្រជាធិបតេយ្យ យ៉ាងពិតប្រាកដ ដែលការបោះឆ្នោត បានដំណើរការទៅយ៉ាងរលូន ហើយមានប្រជាពលរដ្ឋជាង៨២% បានអញ្ជើញទៅ បោះឆ្នោត ដើម្បីបញ្ចេញនូវសិទ្ធិ និងឆន្ទៈរបស់ខ្លួន ក្នុងការជ្រើសរើសអ្នកដឹកនាំ ដែលពួកគាត់ជឿជាក់ ស្រឡាញ់ និងពេញចិត្ត។ ទន្ទឹមនឹងនេះដែរ ការបោះឆ្នោតនេះ ត្រូវបានអ្នកសង្កេតការណ៍អន្តរជាតិច្រើន លើសលប់ វាយតម្លៃថាជាការបោះឆ្នោតមួយ ដែលប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ មានតម្លាភាព និងគ្មានអំពើហិង្សា។
ជាការឆ្លើយតបវិញលោក អេដវើដ វៀលសុន បានជំរាបជូនលោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ថានៅក្នុងឱកាសដែលរូបលោកស្នាក់នៅកម្ពុជា លោកបានទៅទស្សនកិច្ចនៅតាមខេត្តជាច្រើន ហើយប្រជាជនកម្ពុជា មានការរស់រាយរាក់ទាក់ចំពោះភ្ញៀវ។ ជាមួយគ្នានេះ លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍរីកចំរើនរបស់ប្រទេសកម្ពុជាផងដែរ។
ទាក់ទងទៅនឹងការបោះឆ្នោតលោក អេដវើដ វៀលសុន បានជំរាបជូនលោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ថារូបលោកបានឃើញប្រជាពលរដ្ឋកម្ពុជាច្រើនលើសលប់ បាននាំគ្នាទៅបោះឆ្នោតដើម្បីជ្រើសរើស អ្នកដឹកនាំប្រទេសដែលខ្លួនស្រឡាញ់ ពេញចិត្ត និងជឿជាក់ ជាងប្រទេសមួយចំនួន នៅលើសកលលោក។

នៅក្នុងឱកាសនោះដែរ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានស្នើឲ្យលោក អេដវើដ វៀលសុន សូមជួយពាំនាំការពិតពីកម្ពុជា ទៅជំរាបជូនដល់ប្រជាពលរដ្ឋ ដែលរូបលោករស់នៅផងដែរ ៕



អគ្គិសនីកម្ពុជាខេត្តស្វាយរៀង ជូនដំណឹងអំពីការរុះរើខ្សែបណ្តាញ ពីអនុស្ថានីយ៍ច្រកម្ទេស ទៅតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន តាយ សេង បាវិត

ស្វាយរៀង៖ អគ្គិសនីកម្ពុជា សាលាខេត្តស្វាយរៀង នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរុះរើខ្សែបណ្តាញតង់ស្យុងមធ្យម ២២គីឡូវ៉ុល ពីអនុស្ថានីយ៍ច្រកម្ទេស ទៅតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន តាយ សេង បាវិត អេសអ៊ីហ្សេត ខូអិលធីឌី មកព្យួរលើបង្គោលអគ្គិសនី របស់ក្រុមហ៊ុនមេនហាតធេន អ៊ិនធើណេសិនណល ខូអិលធីឌីវិញ។

ព័ត៌មានលម្អិត សូមអានសេចក្ដីប្រកាសព័ត៌មានដូចខាងក្រោម៖

សមាជិកក្រុមអ្នករត់ម៉ូតូឌុបខេត្តព្រះវិហារ ចំនួន១៣៦នាក់ ទទួលបានសំបកកង់ម៉ូតូពីអភិបាលខេត្ត

ព្រះវិហារ៖ សមាជិកក្រុមអ្នករត់ម៉ូតូឌុបខេត្តព្រះវិហារ ចំនួន១៣៦នាក់ ទទួលបានសំបកកង់ម៉ូតូពី លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានកិត្តិយសក្រុមអ្នករត់ម៉ូតូឌុបខេត្តព្រះវិហារ។
លោកអភិបាលខេត្ត បានឱ្យដឹងផងដែរថា ក្រុមអ្នករត់ម៉ូតូឌុប គឺទទួលបានអត្ថប្រយោជន៍សំខាន់ៗ ដូចជា ការព្យាបាលជំងឺនៅមន្ទីរពេទ្យដោយឥតបង់ថ្លៃ ការជួសជុលម៉ូតូដោយឥតគិតថ្លៃ និងការធានាបាននូវការ​ការពារផ្លូវច្បាប់នានាផងដែរ។

នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨នេះ ក្រុមអ្នករត់ម៉ូតូចំនួន១៣៦នាក់ បានទទួលការឧបត្ថម្ភនូវសំបកកង់ម៉ូតូ ដែលប្រគល់ផ្ទាល់ដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានកិត្តិយសក្រុម​អ្នករត់ម៉ូតូឌុបខេត្តព្រះវិហារ ៕


ការបង្កើតការិយាល័យច្រកចេញចូលតែមួយ គឺដើម្បីបង្កភាពងាយស្រួល​ ប្រសិទ្ធភាពខ្ពស់​ គុណភាព​ តម្លាភាព​ និងឆ្លើយតប​ទាន់ពេលវេលា​ ជូនប្រជាពលរដ្ឋ​

កំពង់ឆ្នាំង៖ នៅសាលប្រជុំ «គ» សាលាខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ មានរៀបចំកិច្ចប្រជុំ ស្ដីពីកិច្ចពិភាក្សាលើការផ្ទេរសេវារដ្ឋបាលសាលាខេត្ត ក្រោមអធិបតីភាពលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី នាយករដ្ឋបាលសាលាខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋ អនុប្រធានការិយាល័យប្រជាពលរដ្ឋ នាយក នាយករងទីចាត់ការ នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានការិយាល័យឯកសារ និងរបៀប និងមន្ត្រីជួរមុខនៃអង្គភាពច្រកចេញចូលតែមួយ សរុបជាង ២០រូប។
លោក អម សុភា បានមានប្រសាសន៍ថា សេវាដែលផ្ដល់ដោយរាជធានី ខេត្ត យើងមានពីរផ្នែកសំខាន់ៗ ទី១៖ ការងារនីត្យានុកូលកម្ម និងទី២៖ ការងាររដ្ឋបាល។ សេវាទាំងអស់នេះ ទីចាត់ការ ឬអង្គភាពពាក់ព័ន្ធ ត្រូវផ្ទេរទៅអង្គភាពច្រកចេញចូលតែមួយខេត្ត។ លោកអភិបាលរងខេត្តបានបន្តថា ការធ្វើបែបនេះ ក្នុងគោលបំណង បង្ខិតសេវារដ្ឋបាលឲ្យនៅកៀកជិតនឹងប្រជាពលរដ្ឋ ដើម្បីបង្កភាពងាយស្រួលក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព គុណភាព តម្លាភាព ឆ្លើយតបទាន់ពេលវេលា ទៅនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។
លោក អ៊ុន សុផល នាយករដ្ឋបាលសាលាខេត្ត បានបញ្ជាក់ថា សេវាទាំងឡាយណា ដែលមិនបានឆ្លងកាត់ច្រកចេញចូលតែមួយ គឺអំពើខុសច្បាប់។
បន្ថែមពីនោះ លោកអភិបាលរងខេត្ត ទទួលបន្ទុកអង្គភាពច្រកចេញចូលតែមួយ បានជម្រុញឲ្យគ្រប់ទីចាត់ការ និងអង្គភាពចំណុះរដ្ឋបាលខេត្ត ជួយផ្សព្វផ្សាយ និងរិះរកមធ្យោបាយបែបណា ដើម្បីផ្សព្វផ្សាយពីការផ្ដល់សេវានៅអង្គភាពច្រកចេញចូលតែមួយ អោយបានទូលំទូលាយ។

ជាកិច្ចបញ្ចប់ ប្រធានអង្គប្រជុំ ក៏បានផ្ដល់ជាអនុសាសន៍សំខាន់ៗមួយចំនួនផ្ដាំផ្ញើសមាជិក សមាជិកាដែលមានវត្តមានក្នុងកិច្ចប្រជុំនោះត្រូវ៖
១. មានគំនិតផ្ដួចផ្ដើម
២. ប្រឹងប្រែងអោយអស់លទ្ធភាព
៣. សម្រេចឲ្យបានលទ្ធផលស្របតាមថ្នាក់លើប្រគល់ភារកិច្ចឲ្យ និងត្រូវមានផែនការរបស់ខ្លួន
៤. ប្ដេជ្ញាអភិវឌ្ឍន៍ខ្លួនឯង ប្រើប្រាស់សមត្ថភាព ចំណេះដឹង និងជំនាញ ឲ្យសម្រេចបានជាអតិប្បរមាប្រកបដោយសេចក្ដីថ្លែថ្នូរ
៥. ស្វិតស្វាញបំពេញការងារជាមួយមន្ត្រីផ្សេងទៀត
៦. លះបង់កម្លាំងកាយ កម្លាំងចិត្តដើម្បីប្រយោជន៍សាធារណៈ
៧. បង្កើនសមត្ថភាព ឯកទេស
៨. ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈមន្ត្រីរាជការ
៩. ទទួលខុសត្រូវលើតួនាទី ភារកិច្ចរបស់ខ្លួន
១០. គោរពម៉ោងការងារ និងគោរពបទបញ្ជាផ្ទៃក្នុង
១១. គោរពតាមខ្សែគណនេយ្យភាព ក្នុងរចនាសម្ព័ន្ធចាត់តាំង របស់អង្គភាពទាំងមូល
១២. គោរពគោលការណ៍រដ្ឋបាលសាធារណៈ ជារដ្ឋបាលឋានានុក្រម
១៣. មិនត្រូវយកពេល ឬម៉ោងការងារទៅបំពេញកិច្ចការងារផ្សេង
១៤. ប្រកាន់ខ្ជាប់នូវសេចក្ដីថ្លៃថ្នូរ ដោយមិនត្រូវធ្វើឲ្យមានផលប៉ះពាល់ដល់កិត្តិយសអ្នកដទៃឡើយ
១៥. មិនត្រូវស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនឡើយ៕





Liberal Democracy in the Context of Single-Party National Assembly

Liberal democracy is comprised of four factors: peace, economic development, respect of fundamental freedom of citizens, and multi-party election. In this regard, what is Cambodia’s position vis-a-vis these factors?
Liberal democracy cannot be promoted in place of bloodshed through armed conflict. Cambodia had gone through this path and the war had been ended. The ultimate goal of the people of Cambodia is peace. This peace has been deeply rooted in Cambodian society for the last 20 years.
After the war was over, Cambodia had subsequently been impacted by regional and global economic crisis. Nevertheless, through the tireless efforts of the Royal Government, Cambodia’s economy grows at an average rate of 7% for the last 10 years. The Asian Development Bank considered Cambodia as a country with the highest economic growth in the Asian region and went to the length of naming Cambodia as a new tiger economy in Asia. The improvement of people’s living standards has driven them to focus on education, reconciliation and legal enforcement, which jointly promote an even stronger liberal democracy.
People of all races, not only Khmer but also foreigners, residing in Cambodia, are entitled to the same rights without any discrimination under the Cambodian law. People are free to choose any profession without any restriction or discrimination. People have enjoyed the freedom of expression, but must neither violate someone else’s, nor infringe another person’s dignity which is prohibited by the law, nor exaggerate facts affecting the social security. During the last 10 years, women’s rights have been gradually promoted and this good situation had never been existed in Cambodian society. Women become the backbone of Cambodia’s economy through their participation, especially the garment sector. These are positive steps toward the respect of fundamental freedom of citizens.
Based on the principle of liberal democracy, the leader(s) shall be selected by the will of people through election. One, two or multiple parties may win in the election. Through this election result, a National Assembly is to be established either in the form of one-party, bi-party, or multi-party. In the humanity history, after World War II, it showed that in some liberal democratic countries, people voted for one party which led to a landslide victory among other political parties participating in the election. As a result, a single- party-parliament was established. For instance, in Singapore from 1968 to1980, the People’s Action Party (PAP) won four consecutive mandates and received all seats in the Parliament. The victory of PAP signifies the will of Singaporeans that placed their full confidence in this Political Party to lead the country. Until now, PAP is still leading Singapore.
In Cambodia, from 1955 to1966, the Sangkum Reastr Nyum Party won the largest support from the people and consequently, the single-party-parliament was established for four consecutive mandates, thanks to the following reasons: the Royal Crusade for independence from France, its non-alignment policy, the occupation of its seat at the United Nations, its national reconciliation policy, and its defense of territorial integrity. Furthermore, the Lon Nol government supported by the U.S organized the election in 1972 and then, his Social Republican Party received an overwhelming victory. As a result, the single-party parliament was at that time established.
In the 29th July 2018 Election, 20 political parties participated in the competition with the turnout rate of 82.89%. Based on the preliminary results, the Cambodian People’s Party (CPP) has received approximately 76.77% which may lead to its occupation of 100% of the entire seats in the National Assembly. The overwhelming victory of CPP is possible thanks to the fact that this Party had liberated its people from the Pol Pot genocide regime, restored and developed this country from bared hands, revitalized the national reconciliation and peace, built the liberal democracy and respect for the people’s fundamental freedom and development.
This election result reflects the people’s will who believe in the principle of liberal democracy regardless of opposition campaign to prevent the people from going out to cast their votes. With a voters’ turnout rate of 82.89%, it is crystal clear that the opposition group which always use Democracy as a pretext to manipulate the public, now this trick is doomed to failure.
It doesn’t matter whether it is a single-party or multi-party parliament, the central point lies in the fact that the Government is established from the people’s will and leads the country with the full support from the public, thereby maintaining peace and development, as proven respectively by a Single-Party-Parliament in Singapore and Mexico.

SOK Keang
Professor of Political Sciences



ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អំពាវនាវឲ្យមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធរួមគ្នាដោះស្រាយបញ្ហាសម្រាមក្នុងទីប្រជុំជន និងនៅតាមបណ្ដារោងចក្រនានា

កំពង់ឆ្នាំង៖ លោកស្រី ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានថ្លែងអំពាវនាវបែបនេះ ក្នុងឱកាសដែលលោកស្រី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះគឺដឹកនាំដោយ លោកស្រី ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងលោកស្រី ប៉ាល់ យឿន អភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធសរុប៤១រូប ស្រី៨រូប។

លោកស្រី ដោក សុទ្ធា បានលើកឡើងក្នុងកិច្ចប្រជុំថា មូលហេតុចម្បងដែលត្រូវមានយន្តការចាំបាច់ ក្នុងការដោះស្រាយបញ្ហាសម្រាមនោះ គឺខេត្តកំពង់ឆ្នាំង ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា កំណត់ឲ្យរៀបចំពិធីបុណ្យទន្លេ ឆ្នាំ២០១៩ នាពេលខាងមុខនេះ។ លោកស្រីបន្តថា ខេត្តកំពង់ឆ្នាំង ជាខេត្តដែលត្រៀមលក្ខណៈទទួលភ្ញៀវទេសចរណ៍ មកពីបណ្ដាខេត្តផ្សេងៗនឹងចូលរួមអបអរកម្មវិធីបុណ្យទន្លេ ដូចនេះយើងត្រូវចាត់វិធានការដោះស្រាយឲ្យមានប្រសិទ្ធភាពខ្ពស់លើបញ្ហានេះ។

លោកស្រី ប៉ាល់ យឿន បានថ្លែងផងដែរថា ទីក្រុងស្អាត ទីក្រុងមានសោភ័ណភាពល្អ និងអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិបាន លុះណាតែទីក្រុងគ្មានគំនរសម្រាម។ លោកស្រីបន្ថែមទៀតថា ថ្នាក់ដឹកនាំខេត្ត ដែលមានលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានខិតខំប្រឹងប្រែងជម្រុញទៅអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ត្រូវសហការដោះស្រាយបញ្ហាសម្រាម ធ្វើម៉េចឲ្យវាស្អាត។

ជាការឆ្លើយតប លោកប្រធានមន្ទីរបរិស្ថានស្ដីទីខេត្តកំពង់ឆ្នាំង បានបំភ្លឺថា ចំពោះបញ្ហាសម្រាមនេះ ត្រូវបានរងការរិះគន់យ៉ាងច្រើន ពីសំណាក់ប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង។ ក្នុងនោះដោយមានកត្តាពីរយ៉ាង ទី១៖កត្តាប្រជាពលរដ្ឋ ដោយប្រជាពលរដ្ឋមិនព្រមបង់ថ្លៃសេវាដឹកជញ្ជូន ព្រោះសំអាងថាក្រុមហ៊ុនមានការយឺតយ៉ាវក្នុងការប្រមូលសម្រាម បុគ្គលិកប្រមូលសម្រាមមានអាកប្បកិរិយាមិនល្អ និងទី២៖ក្រុមហ៊ុនប្រមូលសម្រាម មិនបានប្រមូលសម្រាមឲ្យបានជាទៀងទាត់ទេ តែការប្រមូលថ្លៃសេវាគឺទារជាកំហិត ឯការអនុវត្តលើសេវាដឹកជញ្ជូនមានការយឺតយ៉ាវ។ ដូច្នេះចាំបាច់ត្រូវមានយន្តការដោះស្រាយ និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ក្នុងឱកាសនោះដែរ លោកស្រី ដោក សុទ្ធា បានសំណូមពរឲ្យមន្ទីរ អង្គភាព នាយករងរដ្ឋបាលសាលាខេត្ត ក៏ដូចជាគណៈអភិបាលខេត្ត ឆ្លើយបំភ្លឺសំណួរ និងសំណូមពរដែលក្រុមប្រឹក្សាបានលើកឡើង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៩។ នៅចុងបញ្ចប់នៃកិច្ចប្រជុំ អង្គប្រជុំក្រុមប្រឹក្សាខេត្តលើកទី៥០ បានលើកឡើងជាសំណូមពរ ទៅអាជ្ញាធរមានសមត្ថកិច្ចដើម្បីជួយបណ្ដុះបណ្ដាលការជ្រើសរើសពូជស្រូវ ការអប់រំអនាម័យជនបទ និង ការកែលំអប្រព័ន្ធធារាសាស្ត្រ ដែលបញ្ហាទាំងនេះជាយន្ដការត្រូវដោះស្រាយ ព្រោះរដូវកាលនេះជារដូវវស្សា រដូវធ្លាក់ភ្លៀង។

សូមជម្រាបផងដែរថា ជាលទ្ធផលនៃកិច្ចប្រជុំសាមញ្ញលើកទី៥០នោះ ក្រុមប្រឹក្សាខេត្ត បានពិភាក្សា និងអនុម័តដូចខាងក្រោម៖
១-សេចក្ដីព្រាងរបៀបវារៈប្រជុំលើកទី៥០
២-អនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៩ អាណតិ្តទី២ របស់ក្រុមប្រឹក្សាខេត្ត
៣-លទ្ធផលសកម្មភាពការងារ គ្រប់វិស័យ ខែកក្កដា ឆ្នាំ២០១៨
៤-លទ្ធផលសកម្មភាពការងារគ្រប់វិស័យ ឆមាសទី១ ឆ្នាំ២០១៨៕





ពលរដ្ឋជាង១ម៉ឺនគ្រួសាររងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ក្នុងចំណោមខេត្តចំនួន៤ របស់កម្ពុជា

ក្រចេះ៖ ទឹកជំនន់បានបង្កផលប៉ះពាល់ដល់ខេត្តចំនួន៤ របស់កម្ពុជា រួមមានខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងត្បូងឃ្មុំ ដោយសារទឹកជំនន់ទន្លេមេគង្គលើ បណ្តាលឲ្យពលរដ្ឋជាង១ម៉ឺនគ្រួសាររងការប៉ះពាល់ និងដំណាំផ្សេងៗជាច្រើនត្រូវបានបំផ្លាញ។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ។

ពាក់ព័ន្ធបញ្ហាទឹកជំនន់នេះ នៅថ្ងៃល្ងាច ទី២ ខែសីហា ឆ្នាំ២០១៨ លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធានប្រចាំការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យមើលគ្រោះទឹកជំនន់ក្នុងខេត្តក្រចេះ ហើយលោកបានបញ្ជាក់ថា បញ្ហាទឹកជំនន់នេះ យើងបានប្រើប្រាស់នូវវិធានការណ៍សរុប មធ្យោបាយសរុប និងកម្លាំងសរុប ដើម្បីឆ្លើយតបទៅនឹងការ សង្គ្រោះបន្ទាន់ឲ្យបានទាន់ពេលវេលា។

ដោយឡែកអភិបាលខេត្តក្រចេះ លោក វ៉ា ថន ឲ្យដឹងថា ពលរដ្ឋដែលរងគ្រោះនៅ ក្នុងខេត្តក្រចេះទាំងមូលជាង៣ពាន់គ្រួសារ រួមទាំងគោក្របីត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងបានបញ្ជូនក្រុមគ្រូពេទ្យ ឲ្យទៅប្រចាំការនៅទីទួលសុវត្ថិភាព ដើម្បីថែទាំ សុខភាពជូនប្រជាពលរដ្ឋផងដែរ។

ក្នុងឱកាសនេះ ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានប្រកាសផ្តល់ជូននូវអង្ករ៣០តោន សម្រាប់ចែកជូនពល រដ្ឋរងគ្រោះក្នុងខេត្តក្រចេះផងដែរ ៕








ព្រះមហាក្សត្រកម្ពុជាផ្ញើសាររំលែកទុក្ខដល់គ្រួសារសពលោកសាស្រ្ដាចារ្យ Pierre-André Lablaude

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ ព្រះនរោត្ដម សីហមុនី ព្រះមហាក្សត្រ បានផ្ញើព្រះរាជសាររំលែកទុក្ខដល់គ្រួសារសពលោកសាស្រ្ដាចារ្យ Pierre-André Lablaude អ្នកជំនាញការអាដហុក (Ad hoc) ផ្នែកអភិរក្ស នៃគណៈកម្មការអាយស៊ីស៊ី-អង្គរ ដែលបានទទួលមរណភាពនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ នាទីក្រុងប៉ារីស ដោយជំងឺគាំងបេះដូង។ ក្នុងព្រះរាជសារដែលបានផ្ញើទៅលោកស្រី ភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ព្រះមហាក្សត្រ បានសម្ដែងនូវការសោកស្ដាយ ចំពោះការបាត់បង់លោកសាស្រ្ដាចារ្យ ដែលបានបំពេញបេសកកម្មអន្ដរជាតិដ៏វិសេសវិសាល ចាប់តាំងពីរមណីយដ្ឋានអង្គរត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំ ១៩៩២។
ជាមួយគ្នានេះ ព្រះមហាក្សត្រ ទ្រង់បានប្រោសប្រទាននូវមេដាយសហមេត្រី ថ្នាក់មហាសេរីវឌ្ឍ ដល់សពរបស់លោកសាស្រ្ដាចារ្យ Pierre-André Lablaudeដើម្បីឱ្យស័ក្ដិសមចំពោះការលះបង់របស់លោកសាស្រ្ដាចារ្យ ក្នុងការងារជាច្រើនដើម្បីបុព្វហេតុរមណីយដ្ឋានអង្គរ៕



លិខិតមិត្តអ្នកអាន៖ លទ្ធិប្រជាធិបតេយ្យ ក្នុងបរិបទសភាឯកបក្ស

សមាសធាតុនៃលទ្ធិប្រជាធិបតេយ្យ គឺផ្សំឡើងដោយធាតុសំខាន់យ៉ាងតិច៤ គឺសន្តិភាព ការអភិវឌ្ឍ​​​​ សេដ្ឋកិច្ច ការគោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងការបោះឆ្នោតតាម​លក្ខណៈ​សេរី​ពហុបក្ស។​ ក្នុងន័យនេះ តេីកម្ពុជាស្ថិតនៅក្នុងកម្រិតបែបណានៃធាតុផ្សំទាំង៤នេះ?
លទិ្ធប្រជាធិបតេយ្យមិនអាចត្រូវលើកកម្ពស់បានទេ នៅទីណាដែលមានការបង្ហូរ​ឈាមតាមរយៈ​​​ចុង​អាវុធ ហើយកម្ពុជាធ្លាប់បានឆ្លងកាត់នូវដំណាក់កាលនេះ រហូតដល់សង្គ្រាមត្រូវបាន​បញ្ចប់។ អ្វីដែលជាបំណងប្រាថ្នាដំបូងបំផុតរបស់ប្រជាពលរដ្ឋកម្ពុជា គឺសន្តិភាព ហើយសន្តិភាពនេះបាននិង​កំពុង​​ចាក់​ឬស ក្នុងសង្គមកម្ពុជា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។
បន្ទាប់ពីចប់សង្គ្រាម កម្ពុជាបានរងផលប៉ះពាល់ជាបន្តបន្ទាប់ពីវិបត្តិសេដ្ឋកិច្ចតំបន់ និង​ពិភពលោក ប៉ុន្តែទោះជាយ៉ាងនេះក្តី ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់​រាជរដ្ឋាភិបាល សេដ្ឋកិច្ចកម្ពុជាទទួល​បាន​កំណើនក្នុងរង្វង់៧%ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ដែលធនាគារអភិវឌ្ឍ​អាស៊ី​បានចាត់ទុកថា ជា​ប្រទេសមួយមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតនៅតំបន់អាស៊ី និងត្រូវបាន​ប្រសិទ្ធិនាម​​ថាជាខ្លាសេដ្ឋកិច្ចថ្មី​នៅអាស៊ីទៀតផង។ ដោយសារការអភិវឌ្ឍសេដ្ឋកិច្ចបែបនេះ ​ធ្វើឱ្យជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់​តែល្អប្រសើរជាបន្តបន្ទាប់ ធៀបនឹង ២០ឆ្នាំ ១០ឆ្នាំ ឬ៥ឆ្នាំមុន។
ភាពប្រសើរឡើងនៃ​ជីវភាពរស់នៅ​​របស់​ប្រជាពលរដ្ឋ បានធ្វើឱ្យពួកគេងាកមកយកចិត្តទុកដាក់លើការងារអប់រំ ការអត់ឱន​អធ្យាស្រ័យគ្នា​នៅក្នុង​សង្គម និងការគិតគូរអនុវត្តច្បាប់ជាធំ ដែលជាការរួមចំណែកដល់ការពង្រឹង​​លទ្ធិប្រជាធិបតេយ្យ​ឱ្យកាន់​តែ​ រឹងមាំ។ ប្រជាពលរដ្ឋចម្រុះពណ៌សម្បុរ មិនថាមានសញ្ជាតិកម្ពុជា ឬបរទេសទេ ដែលកំពុងរស់នៅកម្ពុជា មានសិទ្ធិស្មើៗគ្នាចំពោះមុខច្បាប់ ដោយគ្មានការរើសអើង។ ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិប្រកបមុខរបរ ដោយគ្មានការរឹតត្បឹត ឬហាមឃាត់។ ពលរដ្ឋមានសិទ្ធិបញ្ចេញមតិយោបល់តាមមនសិការរបស់ខ្លួន ប៉ុន្តែ​មិនត្រូវរំលោភដល់សិទ្ធិអ្នកដទៃ ឬប៉ះ​ពា​ល់ដល់សេចក្តីថ្លៃថ្នូររបស់អ្នកដទៃដែលច្បាប់ហាមឃាត់ ឬបំផ្លើសការពិតដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខសង្គម។
ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ សិទ្ធិសេរីភាព របស់ស្ត្រីកាន់តែត្រូវ​បានលើក​កម្ពស់​ជាលំដាប់ ដែលមិនធ្លាប់មានក្នុងសង្គមកម្ពុជាកន្លងមក ដោយសារ​ស្រ្តី​បានក្លាយជាឆ្អឹងខ្នង​​នៃ​សេដ្ឋកិច្ច​កម្ពុជា តាមរយៈ​ការ​ចូលរួមក្នុងវិស័យសេដ្ឋកិច្ច ជាពិសេសក្នុង​វិស័យ​​វាយនភ័ណ្ឌ។ ទាំងនេះជាជំហ៊ានដ៏វិជ្ជមានចំពោះការគោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
តាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ការជ្រើសរើសអ្នកដឹកនាំប្រទេសត្រូវធ្វើឡើង​ដោយ​ផ្អែកលើឆន្ទៈប្រជាពលរដ្ឋតាមរយៈការបោះឆ្នោត។ លទ្ធផលនៃការបោះឆ្នោត គឺអាចមាន​គណបក្ស​ មួយឈ្នះក្នុងសភា គណបក្សពីរ ឬគណបក្សច្រើន។ តាមរយៈលទ្ធផលនេះ សភាជាតិមួយត្រូវបាន​បង្កើតឡើងដែលមានលក្ខណៈជាសភាឯកបក្ស ឬសភា​ទ្វេបក្ស ឬសភាពហុបក្ស។ ក្នុងប្រវត្តិសាស្រ្ត​មនុស្សជាតិ ក្រោយសង្រ្គាមលោកលើកទី២ បានបង្ហាញថា ក្នុងប្រទេសប្រជាធិបតេយ្យមួយចំនួន ប្រជាពលរដ្ឋបានបោះឆ្នោតជូនគណបក្សតែមួយដោយទទួលសម្លេងច្រើនលើសលុប ក្នុងចំណោម​គណបក្ស ប្រកួតប្រជែងដ៏ច្រើន ហើយសភាឯកបក្សក៏ត្រូវបាន​បង្កើតឡើងដោយគណបក្សឈ្នះឆ្នោតនោះ។ នៅសឹង្ហបុរី ពីឆ្នាំ១៩៦៨ ដល់ឆ្នាំ​១៩៨០ គណបក្ស People’s Action Party (PAP) បានឈ្នះឆ្នោត​ចំនួន៤​អាណត្តិ​ជាប់ៗគ្នា ហើយទទួល​​បាន​អាសនៈទាំងអស់​នៅក្នុង​រដ្ឋសភា។ ជ័យជំនះ​​​របស់គណបក្ស PAP គឺឆ្លុះ​បញ្ចាំង នូវឆន្ទៈរបស់ប្រជាជនសឹង្ហបុរី ក្នុងការផ្តល់​​ទំនុកចិត្ត​​ដល់​​គណបក្សនេះ ដើម្បីដឹកនាំប្រទេសតទៅទៀត ហើយរហូតដល់ពេលនេះ គណបក្ស PAP នៅតែបន្ត​ដឹកនាំ​សឹង្ហបុរី​ដដែល។
ដោយឡែកនៅកម្ពុជាវិញ ពីឆ្នាំ១៩៥៥​ដល់​១៩៦៦ គណបក្ស​សង្គម​រាស្រ្ត​​​និយម​​ទទួលបានកា​​រគាំ​​ទ្រ​ ​លើសលុប ហើយសភាឯកបក្សត្រូវបានបង្កើតឡើងចំនួន៤អាណត្តិជាប់ៗគ្នា ដោយសារកត្តាមួយ​ចំនួន​រួមមាន៖ ការ​ទា​​​​មទា​រ​ឯករាជ្យពីបារាំង នយោបាយមិន​ចូលបក្សសម្ព័ន្ធ ការទទួលបានអាសនៈកម្ពុជា​នៅ​​អង្គការ​សហប្រជាជាតិ ការបង្រួបបង្រួមជាតិ និងការ​ការពារបូរណភាពទឹកដី។ ចំណែករដ្ឋាភិបាល លន់ នល់ ដែលគាំទ្រដោយសហរដ្ឋអាមេរិក បានរៀបចំការបោះឆ្នោតនៅឆ្នាំ១៩៧២ ដែលគណបក្ស​សង្គមសាធារណរដ្ឋ​ទទួលបានសម្លេងលើសលុប ហើយសភាឯកបក្សត្រូវបាន​បង្កើតឡើងនា​ពេល​នោះ។​
នៅក្នុងការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា មានការចូលរួមប្រកួតប្រជែង​ពីគណបក្សចំនួន២០ ដោយមានអត្រាអ្នក​ទៅបោះឆ្នោត​​ចំនួន៨២.៨៩% ដោយគណបក្សប្រជាជន​កម្ពុជា​​ទទួល​បានសម្លេង​គាំទ្រ​ជាបឋមប្រហែល៧៦.៧៧% ដែលនាំឱ្យគណបក្សនេះអាចទទួលបានអាសនៈ១០០% នៅក្នុង​រដ្ឋសភា។ ការគាំទ្ររបស់ប្រជាពលរដ្ឋលើសលុបលើគណបក្សប្រជាជនកម្ពុជា គឺដោយសារគណបក្សនេះ​​ បានរំដោះប្រជាពលរដ្ឋពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ស្តារនិងកសាង​ប្រទេសពីបាតដៃទទេរ នាំមកនូវការបង្រួបបង្រួមជាតិនិងសន្តិភាព កសាងលទ្ធិប្រជាធិបតេយ្យនិង​គោរព​​​​សិទ្ធិជាមូលដ្ឋាន​របស់​ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេស​។
លទ្ធផលនៃការបោះឆ្នោតនេះ គឺបានឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់ប្រជាពលរដ្ឋដែលជឿជាក់លើ គោលការណ៍លទ្ធិប្រជាធិបតេយ្យ ទោះបីជាមានយុទ្ធនាការរារាំងមិនឱ្យទៅបោះឆ្នោតក៏ដោយ។ អត្រា​នៃ​​ អ្នកទៅបោះឆ្នោត៨២.៨៩%នេះ បង្ហាញយ៉ាងច្បាស់នូវការបរាជ័យរបស់ក្រុមប្រឆាំង ដែលតែងតែប្រើ​លទ្ធិប្រជាធិបតេយ្យមកបោកប្រាស់ប្រជាពលរដ្ឋខ្មែរ។ ទោះជាការដឹកនាំបែបសភាឯកបក្ស ឬពហុបក្សក៏ដោយ បញ្ហាសំខាន់គឺរដ្ឋាភិបាលដែលកើតចេញ ពីឆន្ទៈរបស់ប្រជាពលរដ្ឋ ដឹកនាំប្រទេសទទួលបានការគាំទ្រពីប្រជាជន រក្សាបាននូវសន្តិភាពនិង​ការ​អភិវឌ្ឍ ដូចមានជាឧទាហរណ៍ស្រាប់នៃគម្រូដឹកនាំឯកបក្សនៅប្រទេសសឹង្ហបុរី និងនៅប្រទេសម៉ិចស៊ិចកូ ជាដើម។
ដោយ៖ សុខ គាង
សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ