Friday, December 04, 2015

កិច្ចប្រជុំពេញអង្គលើកទី២២ របស់ICCអង្គរសាទរសមិទ្ធផលដែលសម្រេចបានរយៈពេល៦ខែកន្លងមក

គណៈ​កម្មាធិ​ការអន្ដ​រជាតិ ដើម្បី​សម្រប​សម្រួល​កិច្ចគាំ​ពារ ការ​អភិវឌ្ឍ​និង​អភិរក្ស​នៅតំបន់​រមណី​យដ្ឋាន អង្គរ ដែល​ហៅកាត់​ថា ICC អង្គរ​ នៅព្រឹក​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ២០១៥ ដែល​បានបើក​សម័យ​ប្រជុំពេញ​អង្គលើក​ទី២២​របស់​ខ្លួន នៅសាល​សន្និសីទ​នៃមជ្ឈ​មណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា ក្រោម​វត្ត​មាន​ ឯកឧត្តមបណ្ឌិត​​សភា​ចារ្យ សុខ អាន ឧប​នាយក​រដ្ឋមន្រ្ដី រដ្ឋ​មន្រ្ដីទ​ទួល​បន្ទុកទី​ស្ដីការ​គណៈរ​ដ្ឋមន្រ្ដី​ និងជា​ប្រធានអាជ្ញា​ធរ ជាតិ​អប្សរា សហ​ប្រធាន ​អាយ​ស៊ី​ស៊ី-​អង្គរ ​ឯក​ឧត្តម Jean Claude Poimboeuf  ឯក​អគ្គ​រដ្ឋទូត​បារាំងប្រ​ចាំ​កម្ពុជា ឯក​ឧត្តម Yuji KUMAMARU ឯក​អគ្គ​រាជ​ទូត​ជប៉ុន​ប្រចាំ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និងដោយ​មាន​ការចូល​រួមពី​សមាជិក​មកពី​បណ្ដា​ប្រទេស​ជាច្រើន​ទៀត​ផងដែរ។

កិច្ចប្រជុំពេញអង្គរលើកទី២២នេះ​ ធ្វើឡើង​ដើម្បីពិភា​ក្សា និងត្រួត​ពិនិត្យ​លើរបាយ​ការណ៍​សកម្មភាព​ការងារដែលបាន​អនុវត្តគម្រោង អភិរក្ស ការជួស​ជុលប្រាង្គ​ប្រាសាទ ដោយ​អាជ្ញាធ​រជាតិអប្សរា និងរបាយ​ការណ៍​របស់លេខា​ធិការ​ដ្ឋាន ICCអង្គរ ​រយៈ​ពេល​៦ខែ​កន្លង​មក។  អង្គប្រជុំ​បានលើក​ឡើង អំពីរបក គំហើញ និងការអភិវឌ្ឍថ្មីៗ ដូច​ជាការ​អភិរក្ស ការ​ជួសជុល​ប្រាង្គប្រាសាទ ការស្រាវ​ជ្រាវ និងការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព នៅក្នុង​តំបន់​រមណីយ​ដ្ឋាន​អង្គរដោយផ្តោ​តទៅ និង​ប្រធាន​បទសំខាន់ៗ រួម​មានការ​អនុវត្តន៍​ផែនការ​គ្រប់គ្រងទេស​ចរណ៍​អង្គរ និង​ការបំពុល​បរិស្ថាន​នៅក្នុង​ឧទ្យានអង្គរ ដោយ​បាន​ដាក់​ចេញ​នូវអនុសាសន៍ ជាផ្លូវការសម្រាប់​គម្រោងអភិរក្ស ​និង​អភិវឌ្ឍបន្ដ ។

​ថ្លែង​ក្នុងសន្និ​សីទកាសែត បន្ទាប់ពី​បញ្ចប់កិច្ច​ប្រជុំពេញ​អង្គ ត្តមបណ្ឌិត​សភាចារ្យ សុខ  អាន  បាន​មានប្រសាសន៍​ឲ្យដឹង​ថា៖ រយៈពេល៦​ខែ​កន្លង​មកនេះ អាជ្ញាធរ​ជាតិ​អប្សរា និងសហគមន៏​អន្តរ​ជាតិ​បាន​ប្រឹងប្រែង​បំពេញ​ភារកិច្ច​របស់​ខ្លួន ​​រួម​មាន ការអភិរក្ស​ប្រាសាទ និង​តំបន់​នៅជុំវិញ​អង្គរដោយ​សម្រេច​បានលទ្ធ​ផល​យ៉ាង​ធំធេង ដូចជា​ប្រាសាទ​លលៃ ជួសជុល​ប៉មឥដ្ឋ​ជ្រុង​ឥសាន្ត  និងជ្រុង​ពាយ័ព្យ។ ក្រៅពីការ​ងារជួស​ជុល និង​អភិរក្ស​ប្រាសាទ​ ត្តមឧបនាយក​រដ្ឋមន្ត្រី​បាន​ឲ្យដឹងថា ​នៅមានការងារ​យ៉ាង​ច្រើនទៀត​ដែល​ត្រូវធ្វើ ក្នុង​នោះការ​ថែទាំផ្លូវ និង​ជួស​ជុលផ្លូវ​វាងខាង​លិច បាន​ជាង៥​ពាន់ម៉ែត្រ និង​កសាងបន្ថែម​ផ្លូវពី​កសិណ​ខាងជើងអង្គរវត្ត​ទៅ​​ជុំវិញប្រាសាទ​បាយ័ន ជួសជុល​ថែទាំផ្លូវ​ពីព្រលាន​យន្តហោះ កាត់មក​ប្រាសាទ​អង្គររួម និងផ្លូវ​មួយ​ចំនួន​ទៀត។ ​ការគ្រប់​គ្រងទឹក​ក៏ជាការ​ងារសំខាន់ដ៏ធំ ​ដែលអំឡុង​ពេល៤ឆ្នាំមក​នេះយើង​បានបញ្ចៀស​មិនឲ្យមា​ន ទឹកជំនន់​នៅក្នុង​ក្រុងសៀម​រាប​ទៀតឡើយ ហើយ​ក៏គ្មាន​ទឹកជំនន់​មកចូល​ក្នុងតំបន់​ប្រាសាទនោះ​ដែរ ដោយសារ​ផ្លូវជ​ល​សាស្ត្រពី​បុរាណ្យក្នុ​ងសម័យព្រះ​បាទ​ជ័យវរ្ម័នទី៧ត្រូ​វបាន​ស្តារ​ឲ្យដំណើរ​ការឡើង​វិញ ក្នុងនោះ​មានប្រឡាយ​ប្រវែង ១៦គីឡូ​ម៉ែត្រ ត្រូវបាន​ស្តារ  និងបាន​ធ្វើថ្មី​សំណង់​ទ្វា​​ទឹក​៦កន្លែង ស្ពានបេតុង២កន្លែង និងផ្លូវអម​ប្រឡាយ​ប្រវែង៧​គីឡូម៉ែត្រ ក៍ត្រូវបាន​កសាង​ឡើង​ដែរ។

ទិដ្ឋ​ភាពមួយទៀត ​គឺអាជ្ញាធរ​អប្សរា​ធ្វើការងារ​ជាមួយសហគមន៍​ ប្រជាពល​រដ្ឋដែល​មានចំនួន​១២១​ភូមិក្នុង​ស្រុក​ចំនួន៥ ដែលមានទីតាំង​ស្ថិតក្នុង​រមណីយ​ដ្ឋានអង្ករ គឺ​​​អាជ្ញាធរប្សរាបានចុះ​ជួប​​ប្រាស្រ័យជាមួយ ប្រជាពលរដ្ឋ​ក្នុងការ​ជួយ​ដោះស្រាយ​បញ្ហាជូនស​ហគមន៍ ដូចជាកា​រកសាងស្ពានតូចៗ​ដែលប្រ​ជា​ពលរដ្ឋ ស្នើសុំការសាង​ប្រឡាយ​ ទ្វាទឹក និង​ការងារ​មួយ​ចំ​នួន​ទៀតក្នុងវិស័យ​សាសនានៅ​ក្នុងសហគមន៍  ។

ក្រៅពី​នេះការងារ​ដ៏សំខាន់​មួយទៀត គឺការរគ្រប់​គ្រងទេសចរណ៍ (pmp) ដោយអាជ្ញាធរ​ជាតិអប្ស​រា បានរៀប​ចំក្រម​ប្រតិបត្តិ​ទេសចរ។ ករណីនេះ​ ត្តមបណ្ឌិត​សភាចារ្យ​ ឧបនាយក​រដ្ឋមន្ត្រី​ បានអះអាង​ថា  រមណីយ​ដ្ឋានធំៗលើសកល​លោកភាគ​ច្រើ​  មិនទាន់​ធ្វើបានទេ  ប៉ុន្តែអង្គរ​យើងធ្វើ​បាន ដោយយើង​បោះពុម្ភ​ជាសៀវ​ភៅ សម្រាប់​ផ្សព្វផ្សាយ​ជាសាធារណៈ។ ​ឯត្តមបណ្ឌិត​ សុខ អាន ​បានឲ្យដឹ​ងថា៖  ជារួមយោង​តាមការ​វាយតម្លៃ​ពីអ្នកជំនាញ ​នៅក្នុងកិច្ច​ប្រជុំបានសា​ទរពី​ភាពជោគជ័យយ៉ាង​ធំ ដែល​អាជ្ញាធរ​ជាតិអប្សរា​ខិតខំ​សម្រេចបាន​ក្នុងរយៈពេល៦​ខែមក​នេះ​៕














   

ឯកឧត្តម ថោង ខុន៖ កម្ពុជាមានសក្តានុពលធំធេងណាស់ សម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ វប្បធម៌ និងធម្មជាតិ

ឯកឧត្តម​ ថោង ខុន​ រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​ បានថ្លែងក្នុង​ពិធីប្រកាស​ផ្សព្វផ្សាយ​ និងដាក់ឲ្យ អនុវត្ត​ជាផ្លូវការក្រម​ប្រតិបត្តិអង្គរ​ នាខេត្តសៀមរាប​ នៅថ្ងៃទី​ ០៤ ខែធ្នូ​ ឆ្នាំ២០១៥នេះថា​ កម្ពុជាមាន​សក្តានុពល​ធំធេងណាស់​ សម្រាប់ការ​អភិវឌ្ឍន៍ទេសចរណ៍​ វប្បធម៌ និងធម្មជាតិ​ ហើយបើគិតត្រឹមតែ​ប្រាង្គប្រាសាទបុរាណ​ កម្ពុជាជាប្រទេស​តែមួយគត់​ក្នុងតំបន់អាស៊ី​ ដែលមាន ​ប្រាង្គប្រាសាទ​បុរាណជាង​ ១០០០ កន្លែង​ដែលមានអាយុ​កាលរាប់ពាន់ឆ្នាំ​ សក្តិសមនឹង​កិត្តិនាម​ «ព្រះរាជាណាចក្រ​អច្ឆរិយៈ» និងជា​ «ព្រះរាជាណាចក្រ​នៃវប្បធម៌​»
ឯកឧត្តមរដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បន្ថែមថា​ ជាក់ស្តែង​ជាមួយសក្កានុពល​ទាំងនេះ កាលពី​ ឆ្នាំ២០១៤​កន្លងទៅ​ ភ្ញៀវទេសចរអន្តរជាតិ​ ដែលមកទស្សនា​កម្ពុជាមានចំនួន​ ប្រមាណជាង​ ,៥លាននាក់​ ជាមួយនឹងចំណូល​ប្រមាណ​ ៣០០០លានដុល្លារ​ ដោយផ្តល់​ ការងារជូន​ប្រជាជន ដោយ​ផ្ទាល់ប្រមាណ​ ៦០ម៉ឺននាក់ ​និងដោយប្រយោល​រាប់ម៉ឺននាក់ទៀត​ ក្នុងនោះមក​ទស្សនា តំបន់​សៀមរាប-អង្គ​រមានចំនួនប្រមាណ​ ,៣លាននាក់​ ស្មើនឹងប្រមាណ៥០% នៃចំនួនទេសចរ អន្ត​រជាតិសរុប​ និងភ្ញៀវទេសចរ​ជាតិប្រមាណ​ ,៦លាននាក់​។
ឯកឧត្តម​ ថោង ខុន​ បានលើក​ឡើងថា ជាការពិត​ណាស់ ប្រាសាទ​អង្គរវត្ត ដែលជាដួង​ព្រលឹងជាតិ គឺជាគ្រឹះ​ដ៏សំខាន់ក្នុងការ​ទ្រទ្រង់ការអភិវឌ្ឍ​វិស័យទេសចរណ៍​នៅកម្ពុជា​ ហើយទេសចរណ៍​វប្បធម៌ គឺជាឆ្អឹង​កងដ៏សំខាន់​នៃវិស័យទេសចរណ៍​កម្ពុជាផងដែរ។​ ក្នុងបរិបទនេះ​ ការដាក់ចេញនូវ ​ក្រមប្រតិបត្តិ​អង្គរនេះ មិន​ត្រឹមតែចូលរួមចំណែក​ ក្នុងការចូលរួមគាំ​ទ្រគោលនយោបាយ​ របស់រាជរដ្ឋាភិបាល​ក្នុងការអភិវឌ្ឍ​តំបន់អង្គរ​ ដែលជាបេតិកភណ្ឌ​ពិភពលោក​ ប្រកបដោយ​ និរន្តរភាព​ និងការទទួលខុសត្រូវ​ ដោយឈរលើការ​ប្តេជ្ញាចិត្តរួម​មួយច្បាស់លាស់​ ក្នុងការរក្សា​ តុល្យភាពរវាង​ផលប្រយោជន៍​សេដ្ឋកិច្ច ​សង្គមបរិស្ថាន​ និងវប្បធម៌​ ប្រជាពលរដ្ឋមូលដ្ឋាន​ ប៉ុណ្ណោះទេ​ ប៉ុន្តែថែមទាំងផ្សព្វផ្សាយ​ពីសក្តានុពល​ ទេសចរណ៍តំបន់​ទេសចរណ៍ប្រវត្តិ​សាស្ត្រ សៀមរាប​-អង្គរទៅកាន់ទីផ្សារជាតិ​ និងអន្តរជាតិ​ផងដែរ។​ ព្រមជាមួយនេះ​ ការដាក់ចេញនូវ​ ក្រមប្រតិ​បត្តិអង្គរនេះ ​គឺស្របជាមួយ​មាត្រាទី៥០​ នៃច្បាប់ស្តីពីទេសចរណ៍ ​ដែលបានចែងអំពី​ កាតព្វកិច្ចរបស់​ភ្ញៀវទេសចរ​ និងភាគីពាក់ព័ន្ធ​ក្នុងវិស័យទេសចរណ៍​កម្ពុជា​៕

ឯកឧត្តមបណ្ឌិត សុខ អាន៖ ក្រមប្រតិបត្តិអង្គរ មិនមែនជាច្បាប់ទេ តែជាការផ្តល់ព័ត៌មាន ដែលមានសារៈសំខាន់បំផុតដល់ភ្ញៀវទេសចរ

មានប្រសាសន៍​ក្នុងពិធីប្រកាស​ផ្សព្វផ្សាយ ​និងដាក់ឲ្យ​អនុវត្តជាផ្លូវការ​ «ក្រមប្រតិបត្តិអង្គរ» នៅថ្ងៃទី ០៤​ ខែធ្នូ ឆ្នាំ២០១៥នេះ ​ឯកឧត្តម​បណ្ឌិតសភាចារ្យ ​សុខ អាន ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រីទទួលបន្ទុក​ទីស្តីការគណៈ​រដ្ឋមន្ត្រី ​បានមានប្រសាសន៍​ថា «ក្រមប្រតិ​បត្តិអង្គរ​» មិនមែន ​ជាច្បាប់ដែលមាន​លក្ខណៈបង្ខិត​បង្ខំនោះទេ ​ប៉ុន្តែគឺជាឯកសារ​មានលក្ខណៈ​ជាការផ្តល់ ​ព័ត៌មាន ​ក៏ដូចជា​ការណែនាំដល់​ភ្ញៀវទេសចរ​ ដែលមកទស្សនា​​រមណីយដ្ឋានអង្គរ​ ឱ្យយល់ពីគុណ​តម្លៃ និងលក្ខណៈ​សក្ការៈរបស់​រមណីយដ្ឋាន​ ហើយជៀសវាង​នូវរាល់ទង្វើ​មិនគួរគប្បី​ ដូចជាការស្លៀកពាក់​ មិនសមរម្យ​ ការប៉ះពាល់​ចម្លាក់ឬធ្វើ​ឱ្យខូចខាត​ថ្មប្រាសាទ​ ការរំខានដល់​ ភាពស្ងប់ស្ងាត់​នៃទីសក្ការៈ​ បូជា ការចូល​ទីតាំងដែល​ហាមឃាត់ឬប្រឈម​នឹងគ្រោះថ្នាក់​ ការពិសាបារី​ និងចោលសំរាម​ ពាសវាលពាស​កាលជាដើម​។
ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បានបន្តថា​ ការប្រកាន់ខ្ជាប់​នូវអាកប្បកិរិយា​សមរម្យពីសំណាក់​ ភ្ញៀវទេសចរ​ ផ្តល់ផលប្រយោជន៍​ដល់ភ្ញៀវទេសច​រខ្លួនឯងផង​ និងសមត្ថកិច្ច​គ្រប់គ្រងផង​ តាមរយៈ ​ការរក្សា​សណ្តាប់ធ្នាប់ល្អ​ បរិយាកាស​អំណោយផល​សម្រាប់​ការលំហែរ​និងការស្វែងយល់​ អំពីប្រវត្តិ ​សាស្ត្រ ​វប្បធម៌អរិយធម៌ខ្មែរ​ ដែលប្រការទាំង​នេះគឺជាការចូលរួម​ចំណែកយ៉ាង​សំខាន់ ក្នុងការ​ លើកកម្ពស់​ការគោរពស្រឡាញ់​ និងចូលរួមថែ​រក្សាអភិរក្ស​បេតិកភណ្ឌវប្បធម៌​ឱ្យបាន ស្ថិត​ស្ថេរ គង់វង្សយូរអង្វែង។​ ឯកឧត្តមបាន​បញ្ជាក់ថា​ ជាការពិតក្រម​ប្រតិបត្តិ​ គឺជាឧបករណ៍​គ្រប់គ្រង​ ជាមូលដ្ឋានមួយ​ ដែលត្រូវបាន​ប្រើប្រាស់​នៅរមណីយដ្ឋាន​ ក្នុងប្រទេសជា​ច្រើននៅលើ​ ពិភពលោក​។
ឯកឧត្តម​បណ្ឌិតសភារចារ្យ​ បានរំលឹកឲ្យដឹងថា​ តាំងពីបុរាណ​កាលមក​ បុព្វបុរស​ខ្មែរយើង​ ក៏មាន​ក្រមប្រតិបត្តិ​សម្រាប់ទីសក្ការៈ​បូជារួចមក​ហើយដែរ​ ជាពិសេសនៅ​តាមប្រាសាទ​ ដែលជាទីឋាន​របស់អាទិទេព។ ​ជាក់ស្តែងសិលា​ចារឹករបស់ព្រះ​បាទជ័យវរ្ម័នទី១​ នាសតវត្សទី៧​ មានចែង​ពីក្រមប្រតិ​បត្តិនៅ លិង្គបរពត៌​ ដែលយើងស្គាល់​ថាវត្តភូ ​នាពេលបច្ចុប្បន្ន​ ដោយហាម ​ឃាត់មិនឱ្យយក​យានជំនិះគ្រប់​ប្រភេទ ហាម​មិនឱ្យបាំងឆ័ត្រ​ ឬពាក់គ្រឿង​អលង្ការ ចូលទៅក្នុង​ ប្រាសាទដែល​ជាទីឋានរបស់​ព្រះជាដើម។​ ចំណែកឯសិលា​ចារឹក នៅក្នុង​រាជព្រះបាទយសោវរ្ម័ន​ នាសតវត្សទី៩​ ក៏បាន​ហាមឃាត់នូវការ​ស្លៀកសំលៀក​បំពាក់មិនសមរម្យ​ មានពណ៌ឆើតឆាយ​ គ្រឿងអលង្ការមួយ​ចំនួន និងការយក​អាវុធចូលក្នុង​ប្រាសាទផងដែរ​។
ឯកឧត្តម​បណ្ឌិតសភារចារ្យ​ សុខ អាន ​បានមានប្រសាសន៍ថា ​«ក្រមប្រតិបត្តិអង្គរ»​ នឹងជួយផ្តល់​ ការក្រើនរំឭក​បន្ថែមដល់ភ្ញៀវទេសចរ​ទាំងអស់​។ ថ្វីត្បិត​តែអាជ្ញាធរអប្សរា​ជាអ្នកផ្តួចផ្តើមរៀបចំ​ ប៉ុន្តែចាប់ពី​ពេលនេះតទៅ​ «ក្រមប្រតិបត្តិអង្គរ​» គឺជាឯកសារ​សាធារណៈ​ ដែលគ្រប់គ្នាមាន​ភារកិច្ច ​ចូលរួមអនុវត្ត​ឱ្យមានប្រសិទ្ធ​ភាពខ្ពស់។​ ខ្ញុំមានសេចក្តីរីករាយដែល​ «ក្រមប្រតិបត្តិអង្គរ» នេះបានទទួលការគាំទ្រ​ និងកោតសរសើរ​យ៉ាងទូលំទូលាយ​ពីមជ្ឈដ្ឋាននានា​ ដូចជាអង្គការ​ ទេសចរណ៍ពិភពលោក​ គណៈកម្មាធិការ​ ICC-Angkor ព្រមទាំងវិស័យ​ឯកជន​ ទីភ្នាក់ងារទេសចរណ៍ ​សមាគមមគ្គុទ្ទេសក៍​ទេសចរ ផ្នែកពាក់ព័ន្ធ​ដែលកំពុងបំពេញ​ការងារនៅ​ក្នុងតំបន់អង្គរ​ ព្រះសង្ឃ ​សារធារណៈជនទូទៅ​ អាជ្ញាធរមូលដ្ឋានក្នុងតំបន់អង្គ​រ និងស្រទាប់យុវជន​


















Well Done, Mr. Sam Rainsy, the Great Patriot by T Mohan





បទអត្ថាធិប្បាយ,​ ជយោ! លោក សម រង្ស៊ី អ្នកស្នេហាជាតិដ៏អស្ចារ្យ




ក្រមប្រតិបត្តិអង្គរ

«ក្រមប្រតិ​បត្តិអង្គរ» ​ត្រូវបានរៀបចំ​ធ្វើឡើងតាំង​ពីឆ្នាំ២០១២ ​តាមរយៈការ​ប្រមូលពត៌មាន ​កិច្ចសហការ ​ការស្រាវជ្រាវ​ឯកសារអន្តរជាតិ ​ការអង្កេត ​និងការពិគ្រោះ​យោបល់ ​រវាងអាជ្ញាធរ​ ជាតិអប្សរា ​ក្រសួងទេសចរណ៍ ​និងអង្គការ​យូណេស្កូ ​ក៏ដូចជាតំណាង​មកពីឧស្សាហកម្ម​ ទេសចរណ៍ ភ្ញៀវ​ទេសចរជាតិ​និងអន្តរជាតិ ​សហគមន៍​មូលដ្ឋាន ​និងព្រះសង្ឃ​ផងដែរ​។ 
តើអ្វីទៅជា​ «ក្រមប្រតិបត្តិអង្គរ​»?
«ក្រមប្រតិ​បត្តិអង្គរ​» គឺជាសេចក្តី​ណែនាំដល់​ភ្ញៀវទេសចរ​ ដែលមក​ទស្សនារមណីយដ្ឋាន​អង្គរឲ្យ យល់ពី​គុណតម្លៃនៃ​តំបន់អង្គរ​ គោរពនិង​ប្រកាន់នូវ​អាកប្បកិរិយា​សមរម្យ ​ក្នុងអំឡុងពេល ​ទស្សនាប្រាសាទ​ ដើម្បីរួមចំណែក​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​លើអង្គរ​ (ប្រាសាទ ​វប្បធម៌ ​និងបរិស្ថាន) និងទទួ​លបាននូវបទ​ពិសោធន៍ទស្សនា​ដ៏ល្អប្រសើរ។ «ក្រមប្រតិបត្តិអង្គរ​» មិនមែនជាច្បាប់​ដែលមាន​លក្ខណៈបង្ខិត​បង្ខំនោះទេ។ ​ផ្ទុយទៅវិញ «ក្រមប្រតិបត្តិអង្គរ​» មានលក្ខណៈ​ជាការអប់រំ​ដល់ភ្ញៀវទេសចរ​ជាតិនិងអន្តរជាតិ ​ដោយជំរុញលើក​ទឹកចិត្តឲ្យភ្ញៀវ​ ទេសចរយល់ ​និងជៀសវាង​នូវរាល់ទង្វើ​មិនគួរគប្បី ​ដែលមិនគោរព​ទៅដល់ទី​សក្ការបូជា ​និងវប្បធម៌ខ្មែរ​ដូចជា៖ ការស្លៀក​ពាក់ស៊ិចស៊ី ​ការប៉ះចម្លាក់​ឬធ្វើឲ្យខូចខាត​ថ្មប្រាសាទ​ការរំខាន ​ដល់ភាពស្ងប់​ស្ងាត់នៃទីសក្ការបូជា ​ការចូលទីតាំង​ដែលហាម​ឃាត់ឬប្រឈម​នឹងគ្រោះថ្នាក់ ​ការពិសាបារី​និងចោល​សំរាមពាសវាល​ពាសកាល ​ការឲ្យថវិកា​ឬស្ករគ្រាប់ដល់​ក្មេងៗ និងការ​ ប៉ះពាល់ព្រះសង្ឃ។ 
នៅក្នុងសម័យ​ប្រជុំបច្ចេកទេស ICC Angkor លើកទី២៤ ​នាខែមិថុនា ​ឆ្នាំ២០១៥​ កន្លងទៅនេះ ​អ្នកជំនាញអាដហុក​ បានគាំទ្រ​និងធ្វើការកើត​សសើរចំពោះអាជ្ញាធរ​ ជាតិអប្សរា​ ដែលបានសិក្សា​និងរៀបចំឲ្យមាន «ក្រមប្រតិបត្តិអង្គរ​» ដោយជំរុ​ញឲ្យអាជ្ញាជាតិ ​អប្សរា អនុវត្ត​ក្រមប្រតិបត្តិនេះ​ឲ្យបានឆាប់រហ័ស។ ​លើសពីនេះ «ក្រមប្រតិបត្តិអង្គរ​» ក៏ទទួលបាន​នូវការសាទរ​យ៉ាងខ្លាំងផង​ដែរពីសំណាក់វិស័យ​ឯកជន ទីភ្នាក់​ងារទេសចរណ៍ សមាគមមគ្គុ​ទ្ទេសក៍ទេសចរណ៍ ​ផ្នែកពាក់ព័ន្ធ​ដែលកំពុងបំពេញ​ការងារនៅក្នុង​តំបន់អង្គរ​ ព្រះសង្ឃ ​សារធារណជនទូទៅ ​អាជ្ញាធរមូលដ្ឋាន​ក្នុងតំបន់អង្គរ​ និងស្រទាប់​យុវជន។ អាជ្ញាធរជាតិ ​អប្សរានឹង​ធ្វើការផ្សព្វផ្សាយ​និងអនុវត្ត «ក្រមប្រតិ​បត្តិអង្គរ» នាពេលឆាប់​ខាងមុខ ដោយ​សហការ​ ជាមួយគ្រប់ផ្នែក​ពាក់ព័ន្ធរួមទាំង​ផ្នែកឯកជន​ និងស្ថាប័នពាក់ព័ន្ធ។ ​អាជ្ញាធរជាតិ​ អប្សរាសង្ឃឹម​ និងជឿជាក់យ៉ាង​មុតមាំថា​ ភ្ញៀវទេសចរជាតិ​និងអន្តរជាតិ​ រួមទាំងអ្នកពាក់​ព័ន្ធទាំងអស់​ នឹងចូលរួមគោរព​និងអនុវត្តតាម «ក្រមប្រតិបត្តិអង្គរ» យ៉ាងខ្ជាប់ខ្ជួន​ ដើម្បីរួមចំណែក​ថែរក្សា តំបន់​អង្គរដែលដួង​ព្រលឹងរបស់ជាតិ​ខ្មែរនិងជា​សម្បត្តិរបស់មនុស្សជាតិ​៕