Friday, December 04, 2015

ឯកឧត្តម ថោង ខុន៖ កម្ពុជាមានសក្តានុពលធំធេងណាស់ សម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ វប្បធម៌ និងធម្មជាតិ

ឯកឧត្តម​ ថោង ខុន​ រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​ បានថ្លែងក្នុង​ពិធីប្រកាស​ផ្សព្វផ្សាយ​ និងដាក់ឲ្យ អនុវត្ត​ជាផ្លូវការក្រម​ប្រតិបត្តិអង្គរ​ នាខេត្តសៀមរាប​ នៅថ្ងៃទី​ ០៤ ខែធ្នូ​ ឆ្នាំ២០១៥នេះថា​ កម្ពុជាមាន​សក្តានុពល​ធំធេងណាស់​ សម្រាប់ការ​អភិវឌ្ឍន៍ទេសចរណ៍​ វប្បធម៌ និងធម្មជាតិ​ ហើយបើគិតត្រឹមតែ​ប្រាង្គប្រាសាទបុរាណ​ កម្ពុជាជាប្រទេស​តែមួយគត់​ក្នុងតំបន់អាស៊ី​ ដែលមាន ​ប្រាង្គប្រាសាទ​បុរាណជាង​ ១០០០ កន្លែង​ដែលមានអាយុ​កាលរាប់ពាន់ឆ្នាំ​ សក្តិសមនឹង​កិត្តិនាម​ «ព្រះរាជាណាចក្រ​អច្ឆរិយៈ» និងជា​ «ព្រះរាជាណាចក្រ​នៃវប្បធម៌​»
ឯកឧត្តមរដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បន្ថែមថា​ ជាក់ស្តែង​ជាមួយសក្កានុពល​ទាំងនេះ កាលពី​ ឆ្នាំ២០១៤​កន្លងទៅ​ ភ្ញៀវទេសចរអន្តរជាតិ​ ដែលមកទស្សនា​កម្ពុជាមានចំនួន​ ប្រមាណជាង​ ,៥លាននាក់​ ជាមួយនឹងចំណូល​ប្រមាណ​ ៣០០០លានដុល្លារ​ ដោយផ្តល់​ ការងារជូន​ប្រជាជន ដោយ​ផ្ទាល់ប្រមាណ​ ៦០ម៉ឺននាក់ ​និងដោយប្រយោល​រាប់ម៉ឺននាក់ទៀត​ ក្នុងនោះមក​ទស្សនា តំបន់​សៀមរាប-អង្គ​រមានចំនួនប្រមាណ​ ,៣លាននាក់​ ស្មើនឹងប្រមាណ៥០% នៃចំនួនទេសចរ អន្ត​រជាតិសរុប​ និងភ្ញៀវទេសចរ​ជាតិប្រមាណ​ ,៦លាននាក់​។
ឯកឧត្តម​ ថោង ខុន​ បានលើក​ឡើងថា ជាការពិត​ណាស់ ប្រាសាទ​អង្គរវត្ត ដែលជាដួង​ព្រលឹងជាតិ គឺជាគ្រឹះ​ដ៏សំខាន់ក្នុងការ​ទ្រទ្រង់ការអភិវឌ្ឍ​វិស័យទេសចរណ៍​នៅកម្ពុជា​ ហើយទេសចរណ៍​វប្បធម៌ គឺជាឆ្អឹង​កងដ៏សំខាន់​នៃវិស័យទេសចរណ៍​កម្ពុជាផងដែរ។​ ក្នុងបរិបទនេះ​ ការដាក់ចេញនូវ ​ក្រមប្រតិបត្តិ​អង្គរនេះ មិន​ត្រឹមតែចូលរួមចំណែក​ ក្នុងការចូលរួមគាំ​ទ្រគោលនយោបាយ​ របស់រាជរដ្ឋាភិបាល​ក្នុងការអភិវឌ្ឍ​តំបន់អង្គរ​ ដែលជាបេតិកភណ្ឌ​ពិភពលោក​ ប្រកបដោយ​ និរន្តរភាព​ និងការទទួលខុសត្រូវ​ ដោយឈរលើការ​ប្តេជ្ញាចិត្តរួម​មួយច្បាស់លាស់​ ក្នុងការរក្សា​ តុល្យភាពរវាង​ផលប្រយោជន៍​សេដ្ឋកិច្ច ​សង្គមបរិស្ថាន​ និងវប្បធម៌​ ប្រជាពលរដ្ឋមូលដ្ឋាន​ ប៉ុណ្ណោះទេ​ ប៉ុន្តែថែមទាំងផ្សព្វផ្សាយ​ពីសក្តានុពល​ ទេសចរណ៍តំបន់​ទេសចរណ៍ប្រវត្តិ​សាស្ត្រ សៀមរាប​-អង្គរទៅកាន់ទីផ្សារជាតិ​ និងអន្តរជាតិ​ផងដែរ។​ ព្រមជាមួយនេះ​ ការដាក់ចេញនូវ​ ក្រមប្រតិ​បត្តិអង្គរនេះ ​គឺស្របជាមួយ​មាត្រាទី៥០​ នៃច្បាប់ស្តីពីទេសចរណ៍ ​ដែលបានចែងអំពី​ កាតព្វកិច្ចរបស់​ភ្ញៀវទេសចរ​ និងភាគីពាក់ព័ន្ធ​ក្នុងវិស័យទេសចរណ៍​កម្ពុជា​៕

No comments:

Post a Comment