Saturday, September 30, 2023

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី



ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនេះ ឯកឧត្តម UENO Atsushi បានសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ

រាជរដ្ឋាភិបាលកម្ពុជាក្នុងអណត្តិកន្លងមក ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដែលបានសម្រេចនូវសុខសន្តិភាពជូនប្រជាជនកម្ពុជានិងការអភិវឌ្ឍគួរឱ្យកោតស្ញប់ស្ញែង។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូតក៏បានអបអរសាទរ និងបានសម្តែងនូវស្មារតីសុទិដ្ឋិនិយមថារាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខ នឹងបន្តធានាបាននូវសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍជូនប្រជាជនកម្ពុជា និងបានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរួមចំណែកគាំទ្រដល់កិច្ចខិត ខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ឯកឧត្តមឯកអគ្គរាជទូត បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា និង បានចាត់ទុកកម្ពុជាជាប្រទេសគំរូមួយពាក់ព័ន្ធនឹងការធ្វើបរិវត្តកម្មក្នុងប្រព័ន្ធទូទាត់ប្រាក់តាមប្រព័ន្ធធនាគារ។

ជាការឆ្លើយតប ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ឯកឧត្តមបានបន្តថា ជប៉ុនជាមិត្តដ៏ល្អ, ជិតស្និត និងស្មោះត្រង់របស់កម្ពុជា ក្នុងគ្រប់កាលៈទេសៈ និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ ក្នុងវិស័យនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម      បច្ចេកវិទ្យា និង ការអភិវឌ្ឍនានា នាពេលកន្លមកនេះ។ ឯកឧត្តមបានបន្តថា កម្ពុជា-ជប៉ុនមានចំណងទាក់ទងដ៏យូរលុង ហើយឆ្នាំ២០២៣ នេះ គឺជាខួបលើកទី៧០ ឆ្នាំ នៃចំណងការទូតរវាងប្រទេសយើងទាំងពីរ។ បច្ចុប្បន្ន, ទំនាក់ទំនង និងចំណងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ហើយត្រូវបានដំឡើងកម្រិត ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ឯកឧត្តម វង្សី វិស្សុត បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកកសាង និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ចាប់តាំងពីដំណាក់កាលស្វែងរកសន្តិភាព រហូតដល់ដំណាក់កាលនៃការស្តារ និងអភិវឌ្ឍន៍កម្ពុជា។ 

           នៅក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើងអំពីអាទិភាពសំខាន់ៗ នៃ«យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា ដែល ផ្តោតសំខាន់ទៅលើការអភិវឌ្ឍមូលធនមនុស្ស, ការបង្កើនប្រសិទ្ធភាពអភិបាលកិច្ច និងការលើកកម្ពស់សមត្ថភាពស្ថាប័នសាធារណៈឱ្យកាន់តែប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជា និងធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច សំដៅឈានឆ្ពោះទៅសម្រេចមហិច្ឆតាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងអំពីលទ្ធភាពក្នុងការពង្រឹងសហការជាមួយរាជរដ្ឋាភិបាលជប៉ុនក្នុងការលើកកម្ពស់ប្រសិទ្ធភាពអភិបាលកិច្ច, ការកសាងស្ថាប័នសាធារណៈមួយដែលរឹងមាំនិងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងជាពិសេសការតាក់តែងច្បាប់ និងរៀបចំក្របខណ្ឌគតិយុត្តដែលមានសង្គតិភាព, ប្រសិទ្ធភាព, ងាយស្រួលក្នុងការអនុវត្ត និងព្រមទាំងគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ 

  ឯកឧត្តមឯកអគ្គរាជទូត ក៏បានកោតសរសើរចំពោះការរៀបចំ «យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» ដែលជាឯកសារបង្ហាញផ្លូវយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា,  ហើយបានបញ្ជាក់ថារាជរដ្ឋាភិបាលជប៉ុនមានឆន្ទៈមុតមាំក្នុងការគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រនេះឱ្យបានជោគជ័យ តាមរយៈការបន្សុំជាមួយនឹងធម្មនុញ្ញនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍ (Development Cooperation Charter) របស់ជប៉ុន។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូត ក៏មាននឹងពិនិត្យលទ្ធភាពក្នុងការផ្តល់ការគាំទ្រដល់ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងការតាមដាន និងវាយតម្លៃការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» និងមុខងារផ្សេងៗទៀតផងដែរ។

ក្នុងជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និង ឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានធ្វើការពិភាក្សា និងផ្លាស់ប្តូរមតិយោបល់ប្រកបដោយផ្លែផ្កា លើការពង្រឹង និងពង្រីកកិច្ច

សហប្រតិបត្តិការ ក្នុងវិស័យទូរគមនាគមន៍, ឌីជីថល, សុខភាពសាធារណៈ, ការអប់រំ, ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងឡូជីស្ទីក, ការអភិវឌ្ឍកំពង់ផែស្វ័យតក្រុងព្រះសីហនុ, ការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិក ការអភិវឌ្ឍបច្ចេកវិទ្យា ៥G, និងបង្កើតមូលដ្ឋានគ្រប់គ្រងទិន្នន័យ និងកិច្ចដំណើរការនៃមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (Cambodia-Japan Digital Manufacturing – CJDM) ព្រមទាំងការ ទាក់ទាញការវិនិយោគផ្ទាល់ពីជប៉ុនផងដែរ។

ជាទិសដៅទៅមុខ, ក្នុងបរិបទដែលសកលលោកកំពុងប្រឈមនឹងការប្រែប្រួលនៃនិម្មាបនកម្មសង្គម-សេដ្ឋកិច្ច និងភាពមិនច្បាស់លាស់នៃស្ថានភាពភូមិសាស្ត្រនយោបាយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ និង ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវទំនុកចិត្តថាកម្ពុជា និងជប៉ុននឹងបន្តរឹតចំណងមិត្តភាពសម្រាប់ជាប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ ទោះបីជាក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ។ កម្ពុជា និង ជប៉ុន បន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម និង ការអភិវឌ្ឍដើម្បីប្រយោជន៍ប្រទេសទាំងពីរ។ ក្នុងស្មារតីនេះ,  ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានស្នើដល់ ឯកឧត្តមឯកអគ្គរាជទូត ពិនិត្យលទ្ធភាពរៀបចំកិច្ចសន្ទនាគោលនយោបាយ (Policy Dialogue) រវាងប្រទេសទាំងពីរ ដើម្បីកំណត់នូវគោលជំហររួមគ្នា (Common ground) ដើម្បីសម្រប និងបន្ស៊ីគ្នារវាងគោលនយោបាយកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ថ្មីរបស់ជប៉ុន ជាមួយនឹងគោលនយោបាយនិងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់កម្ពុជា ក្នុងគោលដៅធ្វើឱ្យកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងកម្ពុជា-ជប៉ុន កាន់តែរឹងមាំ, គ្រប់ជ្រុយជ្រោយ និងយូរអង្វែង សម្រាប់ជាប្រយោជន៍ដល់ប្រទេសទាំងពីរ។

ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងអំណរគុណជាថ្មីម្តងទៀតជូនចំពោះ ឯកឧត្តមឯកអគ្គរាជទូត និងរាជរដ្ឋាភិបាលជប៉ុន ជាពិសេសសម្រាប់ការផ្តល់ជំនួយដល់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និងការគាំទ្រដល់ គម្រោងអាណត្តិកេរដំណែលរបស់មជ្ឈមណ្ឌលតម្កល់ឯកសាច្បាប់ពាក់ព័ន្ធទៅនឹង អ.វ.ត.ក.។ ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវស្មារតីរីករាយក្នុងការបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍប្រទេសកម្ពុជាឱ្យបានរីកចម្រើនថែមទៀត។












សារសំឡេង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រៀមមធ្យោបាយ និងសម្ភារអន្តរាគមសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់


 CMF:

ជូនចំពោះឯកឧត្តម លោក ជំទាវ ថ្នាក់ដឹកនាំ ក្រសួងស្ថាប័ន ថ្នាក់ជាតិ,
អភិបាលរាជធានី ខេត្ត និងបណ្តាលកងកម្លាំងប្រដាប់អាវុធ,

ដោយសារទឹកជំនន់បានកើតឡើងនៅក្នុងប្រទេសរបស់យើង ហើយមានប៉ះពាល់ទៅដល់បណ្តាលខេត្តមួយចំនួន ខ្ញុំសូមឱ្យឯកឧត្តម លោកជំទាវ អភិបាលរាជធានី ខេត្ត ទាំងអស់ ក្តាប់និងតាមដានឱ្យជាប់ និងដោះស្រាយឱ្យទាន់ពេលវេលា ក្នុងករណីដែលមានទឹកជំនន់ធ្វើឱ្យមានប៉ះពាល់នៅក្នុងតំបន់ទទួលខុសត្រូវរបស់ខ្លួន ជាពិសេស សូមយកចិត្តទុកដាក់ទៅលើការជួយសង្គ្រោះប្រជាពលរដ្ឋនិងទ្រព្យសម្បត្តិរបស់ប្រ​ជា​ពលរដ្ឋដែលរងផលប៉ះពាល់នៅក្នុងដំណាក់កាលនេះ។ ត្រូវត្រៀមរៀបចំកម្លាំង មធ្យោបាយសម្ភារដើម្បីការសង្គ្រោះបានទៅដល់ប្រជាពលរដ្ឋ។ ក្នុងករណីដែលមានទឹកជំនន់ប៉ះពាល់នៅក្នុងតំបន់ជាបណ្តារាជ​ធា​នី ខេត្ត ខ្ញុំសូមឱ្យឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ បន្តតាមដានឱ្យជាប់ និងសហការជាមួយអភិបាលរាជធានីខេត្ត ត្រៀមមធ្យោបាយធ្វើអន្តរាគមន៍ សង្គ្រោះបន្ថែមនៅក្នុងករណីដែលរាជធានីខេត្ត ត្រូវការ។

ដូចគ្នាដែរ សូមឯកឧត្តម អគ្គមេបញ្ជាការ អគ្គស្នងការ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងទ័ពជើងគោក ជើងទឹក ជើងអាកាស ត្រៀមមធ្យោបាយ ត្រៀមកម្លាំង និងសម្ភារចាំបាច់នៅក្នុងការត្រៀមអន្តរាគមន៍សង្គ្រោះទៅដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ ដែលអាចរងផលប៉ះពាល់ដោយសារទឹកជំនន់។ ជាមួយគ្នានេះ សូមឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ត្រៀមស្បៀង សម្ភារ បរិក្ខារ ចាំបាច់ក្នុងករណីដែលត្រូវបញ្ចេញទៅឱ្យប្រជាពលរដ្ឋដែលត្រូវរងគ្រោះដោយទឹកជំនន់ ក្នុងករណីមានការស្នើសុំពីរាជធានី ខេត្ត។ ជាមួយគ្នានេះ ក្រសួងកសិកម្ម និងស្ថាប័នដែលពាក់ព័ន្ធបានត្រៀមរួចជាស្រេចនូវស្រូវពូជ និងសម្ភារចាំបាច់នានា ក្នុងករណីដែលមានផលប៉ះពាល់ធំ ហើយអាចឈានទៅដល់ការស្តារឡើងវិញ ដូចដែលយើងធ្លាប់មានហេតុការណ៍ពីមុនមក។

សូមគិតគូពីការត្រៀមផែនការស្រោចស្រង់ឡើងវិញ នៅក្នុងករណីដែលមានការចាំបាច់ ក្នុងករណីដែលមានការខូចខាតដំណាំ ដូចកាលពីដែលយើងរងផលប៉ះពាល់ធំដោយសារទឹកជំនន់ប៉ុន្មានឆ្នាំមុន។ សូម គិតគូរនិងត្រៀមលក្ខណៈជាមុន ត្រៀមដោះស្រាយបញ្ហាជាយថាហេតុដែលអាចកើតមាន។ សូមឯកឧត្តម លោកជំទាវទទួលគោលការណ៍នេះ ហើយចាត់តាំងអនុវត្តឱ្យបានទាន់ពេលវេលា និងដោយប្រសិទ្ធភាព សូមអរគុណ៕

********

Audio Message of Samdech Moha Bovor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, giving order to concerned authorities at all levels to prepare means and materials to intervene and rescue people affected by floods
[Unofficial Translation]



CMF:

To His Excellency, Lok Chumteav – Leaders of National Institutions,
Governors of the Capital and Provinces, and the Armed Forces,

As the floods have occurred in our country and affected some provinces, I would like to ask all the provincial governors to grasp, monitor and resolve in a timely manner in case the floods affect their area of responsibility, particularly, pay attention to rescuing the affected people and property at this stage. (We) must be prepared in term of forces, means and materials for the rescue effort to reach the people. In the event of flooding in the provincial capitals, I would request HE Senior Minister Kun Kim, First Vice-Chairman of the National Committee for Disaster Management to continue monitoring and cooperating with the capital and provincial governors to prepare additional means for emergency relief in case of need.

In the same way, I urge His Excellency the Commander-in-Chief, the Chief Commissioners, Commanders of the National Gendarmerie, the Commander of the Army, Navy, and Air Force, to be prepared to provide the necessary forces and materials for the relief intervention to the people in the flood-affected areas. At the same time, His Excellency Dr. Aun Porn Moniroth, (Deputy Prime Minister and Minister of Economy and Finance) as well as relevant institutions, may prepare the necessary food and equipment to release to the people affected by the flood in case there are requests from the capital and provincial authority. At the same time, the Ministry of Agriculture and relevant institutions have already prepared rice seeds and necessary materials in case of major impact and can lead to rehabilitation as we have experienced before.

You may want to figure out planning a recovery plan if it is absolutely necessary, for instance in the event of crop damage, as we did when we were hit hard by floods a few years ago. Please think and be prepared in advance to be ready to solve any possible problems. May Your Excellencies, Lok Chumteav, accept this principle instruction and get to the organizing implementation in a timely and effective manner. Thank you.

វិភាគអន្តរជាតិ៖ តើមានអ្វីកើតឡើង អំឡុង «ការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិក»?


(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅសល់ពេលត្រឹមតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងត្រូវបិទដំណើរការនៃផ្នែកខ្លះរបស់ខ្លួនដែលនឹងធ្វើឱ្យ ការផ្ដល់សេវាជាច្រើនត្រូវរាំងស្ទះ បុគ្គលិករដ្ឋរាប់លាននាក់គ្មានប្រាក់ខែបើក និងបង្កចលាចលនយោបាយ។ មកទល់នឹងពេលនេះ ព្រឹទ្ធសភាគ្រប់គ្រង ដោយគណបក្សប្រជាធិបតេយ្យ និងរដ្ឋសភា ឬសភាតំណាងរាស្ត្រគ្រប់គ្រងដោយគណបក្សសារធារណរដ្ឋ នៅតែមិនយល់ស្របគ្នាចំពោះទំហំថវិកា ចាយវាយរបស់ខ្លួនសម្រាប់រយៈពេល១២ខែទៅមុខទៀត ក្នុងបរិបទដែលសមាជិកសភាសាធារណរដ្ឋអំពាវនាវឱ្យកាត់បន្ថយការចំណាយចាយវាយ។

ខណៈអង្គភាពរដ្ឋាភិបាលមួយចំនួន នឹងត្រូវលើកលែង បេឡាសន្តិសុខសង្គមនឹងត្រូវផ្អាក ហើយផ្នែកដទៃទៀតនឹងរងផលប៉ះពាល់យ៉ាងខ្លាំង ដោយ រដ្ឋាភិបាលសហព័ន្ធនឹងបញ្ឈប់រាល់សកម្មភាពមិនមានភាពចាំបាច់ ហើយបុគ្គលិកសហព័ន្ធរាប់លាននាក់ ក្នុងនោះរួមមានទំាងបុគ្គលិកយោធាអាមេរិក អាចនឹងគ្មានប្រាក់ខែបើក។

* អ្វីទៅជា «ការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិក»?

ការបិទរដ្ឋាភិបាល តែងតែកើតមានឡើងនៅពេលសភាទាំង២ របស់សហរដ្ឋអាមេរិក គឺព្រឹទ្ធសភា និងរដ្ឋសភា បរាជ័យ ឬមិនយល់ស្របគ្នាលើ ការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីកញ្ចប់ថវិកាចាយវាយ ដែលត្រូវចុះហេត្ថលេខាឱ្យក្លាយទៅជាច្បាប់ដោយលោកប្រធានាធិបតី។ តំណាងរាស្ត្រអាមេរិក មានភារកិច្ចអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីកញ្ចប់ថវិកា ដើម្បីទម្លាក់មូលនិធិទៅឱ្យទីភ្នាក់ងារនានារបស់រដ្ឋាភិបាលសហព័ន្ធអាមេរិក។ ប៉ុន្តែ ដំណើរការ អនុម័តត្រូវចំណាយពេលយូរពេក ដោយនៅមិនទាន់មានការឯកភាពគ្នានោះទេ។ ដូច្នេះ នៅពេលគ្មានកញ្ចប់ថវិកា ទីភ្នាក់ងារសហព័ន្ធនឹងបញ្ឈប់រាល់ ការងារដែលមិនមានភាពចាំបាច់ ហើយក៏នឹងមិនមានប្រាក់បៀវត្សរ៍បើកឱ្យបុគ្គលិករដ្ឋនោះដែរ រហូតដល់ការបិទរដ្ឋាភិបាលត្រូវបញ្ចប់។

យ៉ាងណាក៏ដោយ បុគ្គលិកដែលបម្រើការក្នុងសេវាសំខាន់ខាងសុវត្ថិភាពសាធារណៈ តួយ៉ាងដូចជាកន្លែងត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស និងមន្ត្រី អនុវត្តច្បាប់ រួមទាំងប្រធានាធិបតី និងសមាជិកសភានឹងបន្តបំពេញការងារ និងទទួលបានប្រាក់បៀវត្សរ៍ជាធម្មតា ខណៈបុគ្គលិកសហព័ន្ធដទៃទៀតនឹង ត្រូវឈប់ពីការងារបណ្ដោះអាសន្ន។ នៅក្រោមច្បាប់ឆ្នាំ២០១៩ បុគ្គលិកទាំងនេះនឹងទទួលបានប្រាក់ខែដែលរដ្ឋជំពាក់ត្រឡប់ទៅវិញ នៅពេលកញ្ចប់ ថវិកាត្រូវបានអនុម័ត។

* តើការបិទរដ្ឋាភិបាលនឹងធ្វើឡើងនៅពេលណា និងមានរយៈពេលយូរប៉ុនណា?

ការផ្ដល់មូលនិធិរដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងត្រូវផុតកំណត់នៅថ្ងៃទី១ ខែតុលាក្រោយនេះ ដែលជាការចាប់ផ្ដើមនៃកញ្ចប់ថវិកាសម្រាប់ឆ្នាំថ្មី។ រីឯ ការបិទរដ្ឋាភិបាលអាចនឹងចូលជាធរមាននៅម៉ោង ១២៖០១នាទី ឈានចូលថ្ងៃអាទិត្យចុងសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ប្រសិនបើសភានៅតែ មិនអាចអនុម័តកញ្ចប់ថវិកា ដែលប្រធានាធិបតីត្រូវចុះហត្ថលេខាឱ្យក្លាយទៅជាច្បាប់។

ការវាយតម្លៃថាតើការបិទរដ្ឋាភិបាលមានរយៈពេលយូរ ឬខ្លី គឺពិបាកនឹងធ្វើទៅរួចណាស់។ កន្លងមក ការបិទរដ្ឋាភិបាលបានកើតឡើងចំនួន ៤ដង រួចមកហើយ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះនៅសហរដ្ឋអាមេរិក។ ប៉ុន្តែជារឿយៗ ការបិទនេះមានរយៈពេលត្រឹមមួយថ្ងៃ ឬ ២ថ្ងៃប៉ុណ្ណោះ ទម្រាំសភាទាំង២ ឈានដល់ការឯកភាពគ្នាក្នុងការអនុម័តកញ្ចប់ថវិកា ដើម្បីដំណើរការប្រតិបត្តិការរបស់រដ្ឋាភិបាលពេញលេញឡើងវិញ។ ការបិទ រដ្ឋាភិបាល នៅក្រោមអាណត្តិដឹកនាំដោយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺមានរយៈពេលដល់ទៅ ៣៥ថ្ងៃឯណោះ។

* តើនរណា រងផលប៉ះពាល់ពីការបិទរដ្ឋាភិបាល?

បុគ្គលិករដ្ឋាភិបាលសហព័ន្ធអាមេរិករាប់លាននាក់ កំពុងប្រឈមមុខនឹងការពន្យារពេលបើកប្រាក់បៀវត្សរ៍ នៅពេលរដ្ឋាភិបាលត្រូវបិទដោយផ្នែក ក្នុង នោះរួមមានទាំងបុគ្គលិកយោធាជាង ២លាននាក់ និងបុគ្គលិករដ្ឋច្រើនជាង ២លាននាក់នៅទូទាំងសហរដ្ឋអាមេរិក។ ជិត ៦០ភាគរយនៃបុគ្គលិក រដ្ឋាភិបាលសហព័ន្ធ កំពុងបម្រើការងារនៅក្នុងក្រសួងការពារជាតិ ក្រសួងកិច្ចការអតីតយុទ្ធជន និងក្រសួងសន្តិសុខមាតុភូមិ។ ខណៈកងទ័ពកំពុង បំពេញភារកិច្ច និងកងទ័ពបម្រុង នៅតែត្រូវធ្វើការជាធម្មតា បុគ្គលិករដ្ឋស៊ីវិលច្រើនជាងពាក់កណ្ដាលនៃក្រសួងការពារជាតិ ឬប្រហាក់ប្រហែលនឹង ៤៤០,០០០នាក់ នឹងត្រូវឈប់សម្រាកពីការងារបណ្ដោះអាសន្ន។

តាមការឱ្យដឹងពីរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអាមេរិក លោក Pete Buttigieg ការបណ្ដុះបណ្ដាលថ្មីៗសម្រាប់បុគ្គលិកផ្នែកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស នឹងត្រូវបញ្ឈប់ ហើយបុគ្គលិកផ្នែកនេះដដែល ១,០០០នាក់ ដែលកំពុងស្ថិតនៅក្រោមការបណ្ដុះបណ្ដាលនឹងត្រូវដាក់ឱ្យឈប់សម្រាកពីការងារ។

គួរបញ្ជាក់ថា ក្រៅតែពីបុគ្គលិករដ្ឋ ការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិកដោយផ្នែក ក៏នឹងបង្កផលប៉ះពាល់ដល់ការផ្ដល់សេវារបស់រដ្ឋាភិបាលដែរ ដោយអ្នក ដែលស្វែងរកសេវាធ្វើតេស្ដ ការស្នើសុំការអនុញ្ញាតកាន់កាប់កំាភ្លើង និងសេវាលិខិតឆ្លងដែនជាដើមអាចនឹងត្រូវរង់ចាំរយៈពេលពេលយូរ។ ដ្បិត ការិយាល័យមួយចំនួនរបស់រដ្ឋាភិបាលសហព័ន្ធនឹងអាចនឹងបិទទ្វារ ឬកាត់បន្ថយម៉ោងធ្វើការអំឡុងការបិទរដ្ឋាភិបាល។ ចំណែក អាជីវកម្មដែលមាន ទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋាភិបាលសហព័ន្ធ ដូចជាអ្នកម៉ៅការសហព័ន្ធ ឬសេវាទេសចរណ៍នៅជុំវិញឧទ្យានជាតិ អាចនឹងរងការរំខាន ឬក៏អាចត្រូវ កាត់បន្ថយសកម្មភាពតែម្ដង។

សមាគមឧស្សាហកម្មដំណើរកម្សាន្តរបស់សហរដ្ឋអាមេរិក បានឱ្យដឹងថាវិស័យដំណើរកម្សាន្តអាចនឹងខាតបង់ទឹកប្រាក់ ១៤០លានដុល្លារ ជារៀងរាល់ ថ្ងៃអំឡុងការបិទរដ្ឋាភិបាល។ មិនតែប៉ុណ្ណោះ អ្នកតំណាងរាស្ត្រអាមេរិកក៏បានព្រមានដែរថាការបិទរដ្ឋាភិបាលក៏អាចធ្វើឱ្យរង្គោះរង្គើរដល់ទីផ្សារហិរញ្ញវត្ថុ ខណៈធនាគារ Goldman Sachs បានវាយតម្លៃថាការបិទរដ្ឋាភិបាលអាចនឹងកាត់បន្ថយកំណើនសេដ្ឋកិច្ច ០.២ភាគរយ ជារៀងរាល់សប្ដាហ៍ ប៉ុន្តែ កំណើននឹងស្ទុះងើបឡើងវិញ នៅពេលរដ្ឋាភិបាលដំណើរការពេញលេញ៕  ប្រភព៖ Fresh News