Wednesday, December 23, 2015

ក្រសួងធនធានទឹកនិងឧតុនិយមចេញសារាចរណែនាំ ស្តីពី ការចាត់វិធានការថែរក្សាទឹកទុក

យោងតា​មសារាចរ​ណែនាំ ស្តីពី ការចាត់​វិធានការថែរក្សាទឹ​កទុក ចេញផ្សា​យនៅថ្ងៃ​ទី២៣ ខែធ្នូ ឆ្នាំ២០​១៥នេះ របស់ក្រសួង​ធនធានទឹកនិងឧតុ​និយមបានបា​នឲ្យដឹងថា  នៅក្នុងឆ្នាំ ២០១៦ ខាងមុខនេះ​ព្រះរាជាណាចក្រ​កម្ពុជានឹងទទួលរងបា​តុភូត EL Nino (ក្តៅ) រហូតដ​ល់ចុងខែ មិថុនា។ ឥទ្ធិពលនៃ​បាតុភូត EL Nino នេះ អាចនឹង​បង្កឲ្យរដូវវស្សាមក​ដល់យឺត នៅដើមរដូវ​វស្សាមានភ្លៀ​ងធ្លាក់តិច មានបាតុភូត​ផ្គររន្ទះ ខ្យល់កន្រ្តា​ក់កើតឡើងច្រើន​ កម្រិតសីតុ​ណ្ហភាព​អតិបរមាកើនឡើ​ង អាកាសធា​តុក្តៅហួតហែង។ល។ ស្ថានភាព​អាកាសធាតុបែបនេះនឹ​ងកើតមានចា​ប់ពីខែ កុម្ភៈ  រហូតដល់ចុងខែ មិថុនា ឆ្នាំ ២០១៦។ កត្តា​ទាំងនេះអាចនឹងធ្វើឲ្យកម្ពុជាយើងប្រឈម​នឹងកង្វះខាតទឹក សម្រាប់ប្រើប្រា​ស់ប្រចាំថ្ងៃនៅតាមតំបន់មួយចំនួ​ន ហើយរហូត​ដល់ពាក់កណ្តា​លខែ កក្តដា ឆ្នាំ ២០១៦ ទើប​បាតុភូតថ្មី EA Nina (ត្រជាក់) មានឥទ្ធិពលម​កលើព្រះរាជាណា​ចក្រកម្ពុជាវិញ ហើយភ្លៀងនឹង​ចាប់ផ្តើមធ្លាក់នាពេល​នោះផងដែរ។


យោងតាម​ស្ថានភាព អាកាសធាតុដូចបា​នព្យាករណ៍ខាងលើ រាជរដ្ឋាភិបា​លធ្វើការណែនាំដូចតទៅ ៖ ១-​ការងារបង្ក​បង្កើនផលស្រូវប្រាំងក្នុង​ឆ្នាំនេះ (ឆ្នាំ ២០១៥ - ២០១៦) គឺអាចធ្វើបា​នតែ ០១ ដង ប៉ុណ្ណោះ​ ដោយមិនអាចធ្វើផ​លស្រូវប្រាំ​ងលើកទី២ បានទេ ទោះបីជាទឹកតា​មបណ្តោអាងដែល​បានរក្សាទុក និងកន្លែ​ងមួយចំនួនដែល​មានទឹកជាធម្មជាតិក៏​ដោយ គួរគប្បី​រក្សាទឹកទាំងនោះទុកស​ម្រាប់ប្រើប្រា​ស់ប្រចាំថ្ងៃ និងការដាំ​ដំណាំរួមផ្សំផ្សេងក្រៅ​ពីស្រូវ ២, ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញា​ធរដែនដីគ្រប់លំ​ដាប់ថ្នាក់ ត្រូវចូលរួម​ចាត់វិធានការថែរក្សាទឹកទុ​កឲ្យបានល្អ​ ដើម្បីផ្គត់ផ្គង់សម្រាប់តែ​ការប្រើប្រាស់ប្រចាំថ្ងៃតែ​ប៉ុណ្ណោះ រហូតដល់ពេល​មានភ្លៀង​ធ្លាក់៕
 

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសកូដកម្មហិង្សា នៅក្រុងបាវិត ខេត្តស្វាយរៀង

នៅថ្ងៃ​ទី២៣ ខែធ្នូ ឆ្នាំ២​០១៥នេះ សមាគមរោ​ងចក្រកា​ត់ដេរកម្ពុជា GMAC បានចេ​ញសេចក្តីថ្លែងកា​រណ៍ ដើម្បីបញ្ជាក់​ពីជំហររឹងមាំរ​បស់និយោ​ជក ធ្វើការថ្កោ​លទោសកូដកម្ម​ហិង្សា និងអំពាវនា​វ ឱ្យរដ្ឋា​ភិបាល លើកកម្ព​ស់គោល​ការណ៍នីតិរដ្ឋដោ​យអនុវត្តឱ្យបានតឹ​ងរ៉ឹងដោ​យគ្មានការរើស​អើង និងលម្អៀ​ង។

យោងតា​មសេចក្តីថ្លែ​ងការណ៍នោះ​បានឱ្យ​ដឹងថា យោងតា​មមាត្រា ៣៣២នៃច្បាប់ស្តីពី​ការងារនៃព្រះរា​ជាណាចក្រ​កម្ពុជា បានបញ្ញត្តិ​យ៉ាងច្បាស់ថា កិច្ចសន្យាកា​រងារត្រូវព្យួរនៅ​ពេលធ្វើកូដកម្ម ហើយក្នុ​ងអំឡុង ពេល​នៃការធ្វើកូដកម្ម តាវកាលិក​នៃការងារមិនត្រូវ​បានផ្តល់ឱ្យទេ ហើយប្រា​ក់ឈ្នួលក៏មិនត្រូ​វបើកឱ្យដែរ។

សមា​គមរោងចក្រកាត់ដេ​រនៅកម្ពុជា ក៏បានបញ្ជា​ក់ពីជំហររឹងមាំរបស់និ​យោជកក្នុងការ​អនុវត្តមាត្រាខា​ង លើចំពោះស្ថា​នភាពកូដកម្ម​ហិង្សា ដែលកើតឡើ​ងនៅតំបន់សេដ្ឋកិច្ចពិ​សេសមេនហាតធេន និងតាយ សេង ក្នុងក្រុងបាវិត ខេត្តស្វាយរៀងនាពេលថ្មីៗនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ​ក៏បានបញ្ជាក់ថា គោលកា​រណ៍មិនធ្វើការ មិនមានប្រា​ក់ឈ្នួល នេះមានន័​យសាមញ្ញ និងសមហេ​តុផល ហើយវាផ្តល់​នូវភាព យុត្តិធម៌​ចំពោះភាគីទាំងពីរ គឺភាគី​និយោ​ជក និងភាគីកម្មការនិយោជិ​តផងដែរ។

នៅពេល​នោះផងដែរ សមាគមរោ​ងចក្រកាត់ដេរ​នៅកម្ពុជា ក៏ធ្វើការថ្កោ​លទោសចំពោះ​ក្រុមណាមួយ ដែលប៉ុនប៉​ងក្នុងការដាក់សម្ពាធ​ទៅលើរដ្ឋាភិបាលឱ្យ​ដោះលែងជនត្រូវចោទទាំ​ង៤នាក់ ដែលស្ថិ​តក្រោម បទចោទហិង្សា​ដោយចេតនាមាន​ស្ថានទម្ងន់ទោ​ស និងញុះ​ញង់ឱ្យប្រព្រឹត្ត​បទឧក្រិដ្ឋ ដោ​យសាលាដំបូង ខេត្តស្វាយ​រៀង ហើយក៏គ្មាននរណា​ម្នាក់គួរត្រូ​វបានអនុញ្ញាតិ​ឱ្យធ្វើកិច្ចអន្តរាគម​ន៍ក្នុងប្រព័ន្ធច្បាប់ និង យុត្តិ​ធម៌កម្ពុជាឡើយ ហើយ​គេត្រូវទុ​កឱ្យតុលា​ការ អនុវត្តនូវនីតិ​វិធីពេញលេញរ​បស់ខ្លួនក្នុងល​ក្ខណៈ    ឯករាជ្យ។

នៅចុង​បញ្ចប់នៃសេចក្តី​ថ្លែងការណ៍​នោះដែរ សមាគមរោ​ងចក្រកាត់ដេរនៅ​កម្ពុជា និងនិយោ​ជកក្នុងតំបន់ សេដ្ឋកិច្ចពិសេស​ទាំងពីរ ក៏បាន​អំពាវនាវឱ្យរដ្ឋាភិ​បាលលើកកម្ពស់គោ​លការណ៍នីតិរដ្ឋ ដោយអនុ​វត្តយន្តការច្បា​ប់ឱ្យបានតឹងរ៉ឹង​ដោយគ្មានកា​ររើសអើងនិង​លម្អៀង៕

បទអត្ថាធិប្បាយ ដោយ៖ រត្ន សណ្ដាប់ «ជោគជយដ៏ត្រចះត្រចង់ថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្រុមប្រឆំាងនៅតែធ្វើមិនដឹងមិនឮ!»



កំពែងអង្គរធំភាគឦសានប្រវែង៨ម៉ែត្រត្រូវបានអ្នកជំនាញខ្មែរជួសជុលរួចរាល់ ខណៈ៣ផ្ទាំងផ្សេងទៀត នឹងរួចរាល់នៅពាក់កណ្តាលឆ្នាំក្រោយ

កំពែងអង្គរធំ​ភាគឦសានប្រវែង៨ម៉ែត្រកម្ពស់​៧ម៉ែត្រកន្លះ ត្រូវបានក្រុមអ្ន​កជំនាញខ្មែរ ធ្វើការជួសជុល​ឡើងវិញរួ​ចរាល់ហើយ ក្រោយពីផ្ទាំងកំពែ​ងនេះ និង៣ផ្ទាំងដទៃទៀ​តបានរងការ បាក់រលំក្នុ​ងអំឡុងខ្យល់ព្យុះកេ​តសូណា កាលពីឆ្នាំ២០១​១កន្លងទៅ។
          លោក ម៉ៅ សុខនី អ្នកជំនាញការជួស​ជុលកំពែងនេះបញ្ជាក់កាល​ពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥នេះ​ថា ក្រោយពីកំពែងនេះបា​នដួលរលំ ដោយខ្យល់ព្យុះកេតសូណា​ក្នុង២០​១១មក ថ្នាក់ដឹ​កនាំនៃអាជ្ញាធរជា​តិអប្សរា បានចាត់តាំងក្រុ​មជំនាញដើម្បីសិ​ក្សា និងទល់ទ្រចំ​ណុចប្រេះស្រាំ​ដទៃទៀតភ្លាមៗ។ ក្រោ​យពីសិក្សា និងទល់ទ្រចំណុ​ចប្រេះស្រាំហើយ ការជួសជុល​ក៏ចាប់ផ្តើមឡើងនៅឆ្នាំ​២០១៤ ដោយជ្រើ​សរើសជ្រុងឦសា​នមុនគេ ដើម្បីបញ្ជៀសកា​រប៉ះពាល់ដល់​កូនប្រាសាទជ្រុ​ងដែលនៅក្បែរ។ ទន្ទឹមនឹ​ងនេះ ក្រុមការ​ងារក៏បានធ្វើការជួសជុ​លផ្ទាំងចំនួ​ន៣ដទៃទៀ​តផងដែរ តែប្រើ​ប្រាស់កម្លាំងកម្មករ​តិចជាង។ លោក សុខនី បញ្ជា​ក់ថា ការងារ​ជួសជុលកំពែងទាំ​ង៤ក​ន្លែងនេះ មានអ្នកជំនា​ញខ្មែរ៤រូប ក្នុង​នោះ អ្នកបុ​រាណវិទ្យា​៣រូប និងស្ថា​បត្យករ១រូប រួម​នឹងកម្មករ៧០​នាក់ផង។
ប្រធាន​នាយកដ្ឋានអ​ភិរក្សប្រាសាទ​ក្នុងឧទ្យាន​អង្គរ និងបុរា​ណវិទ្យាបង្ការ លោក​បណ្ឌិត លី វណ្ណា បញ្ជាក់ថា តាម​ពិតទៅកំពែងអ​ង្គរធំដែលមានប្រវែង​សរុប១២គម មានការ​ដួលរលំ​ជាង២០ក​ន្លែង ដោយ​សារកត្តាផ្សេង​ៗដូចជា ការពុ​កផុយនៃថ្ម កា​ររំកិលនៃថ្ម ដីកណ្តៀ​រ ការដួ​លរលំនៃដើម​ឈើដែលដុះ​ពីលើ និងដោ​យសារកត្តាខ្យល់​ព្យុះជាដើ​ម។
បច្ចុប្ប​ន្ន ក្រុមជំ​នាញបានធ្វើផែនទីហានិ​ភ័យមួយ ដែលបញ្ជាក់អំពី​ចំណុចពុក​ផុយ និងចំណុ​ចដួលរលំ​ដែលមានដល់​ទៅជាង២​០កន្លែង។ ចំណុចទាំ​ងនោះមានកន្លែង​ខ្លះត្រូវធ្វើការ​ទល់ទ្រ ជួស​ជុលបន្ទាន់ ចំណុចខ្លះ​ត្រូវធ្វើការពង្រឹង​បន្ថែម ដើម្បីបញ្ជៀស​ការដួលរលំ និងចំ​ណុចខ្លះទៀតយើងអា​ចទុកជួសជុល​ស្តារឡើងវិញ​នៅពេលក្រោ​យ ដោយសារវា​បានដួលរលំដ​ល់ដីស្រេ​ចបាត់ទៅ​ហើយ។
និយាយពីទិ​សដៅទៅថ្ងៃក្រោ​យ លោក លី វណ្ណា បញ្ជាក់ថា​ “កំពែងជុំវិញដែ​លបាក់​ហ្នឹង ត្រូវជួសជុ​លឡើងវិញ តែយើងមិនមែ​នជួសជុលម្តងទាំងអស់ទេ។ ការងារអ​ភិរក្ស អ្វីដែ​លយើងគិតសំខា​ន់ជាងគេ គឺមើលផ្នែកណាដែ​លវារកនឹងដួលរលំ យើងឆាប់ទៅ​មើលអាហ្នឹងសិ​ន ប៉ុន្តែបើវាដួល​រលំដល់ដី​ហើយ យើងមិនចាំ​បាច់ទៅបន្ទី​បន្ទាន់អីទេ ទុកវាតាមក្រោ​យ។ ជាក់ស្តែ​ងដូចកំពែង​នេះស្រាប់ វាដួលរលំ​ហើយ វាអាចទាញឲ្យប្រា​សាទជ្រុងហ្នឹងដួលរលំ​ទៀត ទើបយើង​ឆាប់ប្រញា​ប់ប្រញាល់ជួ​សជុលវាមុនគេ។ ដូចគ្នា​ដែរ នៅកន្លែងផ្សេ​ងៗទៀត យើងមាន​ផែនទីហា​និភ័យ​ហើយ យើ​ងមើលផែ​នទីហ្នឹង ទន្ទឹមនឹងការជួ​សជុល៤កន្លែងហ្នឹង បើពិនិ​ត្យឃើញថា កន្លែងណាប្រ​ងនឹ​ងដួលរលំ យើងឆាប់​អន្តរាគមន៍កន្លែងហ្នឹ​ងភ្លាមៗ។ នេះជាទិសដៅ​អនាគតរបស់យើ​ង។

          ចំពោះបច្ចេ​កទេសនៃការជួសជុ​លនេះ លោក លី វណ្ណា បន្ថែមថា បើទោះជា​យើងមានអ្នកជំនាញខ្មែរ​កាន់ការដោ​យខ្លួនឯងក៏​ពិតមែន តែយើងតែ​ងឆ្លងរបាយការណ៍ និងពិគ្រោះយោបល់​ជាមួយគណៈកម្មាធិការអា​យស៊ីស៊ី-អង្គរជា​ប្រចាំផងដែរ ជា​ពិសេសក្នុងកិ​ច្ចប្រជុំបច្ចេ​កទេស និងកិច្ចប្រជុំ​ពេញអង្គរបស់គណៈ​កម្មាធិកា​រនេះ៕







ព្រះ​ករុណា ព្រះ​មហា​ក្សត្រ ស្ដេចយាង​បំពេញ​ព្រះរាជ ទស្សន​កិច្ច​ផ្លូវ​រដ្ឋនៅប្រទេស​ឡាវ


ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងបំពេញព្រះរាជ ទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

សម្តេចតេជោ ហ៊ុន សែន ដាក់សម្ពោធឲ្យប្រើប្រាស់ វារីអគ្គិសនីតាតៃ ខេត្តកោះកុង

យោងតា​មទំព័រហ្វេសប៊ុក​រ​បស់លោ​កនាយ​ករដ្ឋមន្រ្តី ហ៊ុន សែន ដែលមាន​ឈ្មោះថាSamdech  Hun Sen, Cambodian Prime Minister ផ្សាយនៅ​នៅព្រឹក​ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៥ នេះបានឲ្យ​ដឹងថា សម្តេច​តេជោ ហ៊ុន សែន បានអញ្ជើ​ញសម្ពោធដា​ក់ឱ្យដំណើរ​ការ វារីអគ្គិ​សនីតាតៃ ដែលមា​នទីតំាងស្ថិតនៅ​ក្នុង ឃុំ ប្ញស្សីជ្រុំ និង ឃុំតាតៃ ស្រុកថ្ម​បាំង ខេត្តកោះ​កុង ។
វារីអគ្គិសនី​ស្ទឹងតាតៃនេះមា​នកម្លាំងថា​មពល ២៤៦មេហ្កា​វ៉ាត់(MW) ដែលជា​គម្រោ​ង BOT  រយៈពេល ៤២ ឆ្នាំ ។ ទំនប់វា​រីអគ្គិសនីនេះ បានចាប់​ផ្តើមសាងសង់ កាលពីដើ​មឆ្នាំ២០១១ ដោយក្រុមហ៊ុ​នសារជីវកម្មចិ​នឈ្មោះថា China National Heavy Machinery corporation ដែលចំណាយ​ថវិកា ៥៤០លា​នដុល្លារអា​មេរិក។ គំរោងនេះត្រូ​វបានអនុវត្តន៍ដោយ​ ក្រុមហ៊ុន​ចុះ​
បញ្ជើញ​នៅកម្ពុជា Cambodia Tatay Hydropower Limited។ ចំពោះថាមពលអគ្គីសនី ដែល​
ផលិតបានគឺនឹង​ត្រូវលក់ទៅឲ្យ​អគ្គិសនីកម្ពុជាដើ​ម្បីផ្គត់ផ្គ​ង់តំរូវការប្រើប្រាស់​ក្នុងខេត្ត និងចែកចាយទៅរាជ​ធានីភ្នំពេញ​ផងដែរ។
សម្តេច តេជោហ៊ុ​ន សែន បានមានប្រ​សាសន៍ថា ការអភិវឌ្ឍន៍វា​រីអគ្គិសនីស្ទឹងតា​តៃនេះ បានផ្ដល់ប្រយោ​ជ៍យ៉ាងច្រើ​នជូនជាតិមាតុភូមិ តាមរយ:ការ​បង្កើតមុខរប​រដល់ប្រជាជន បង្កើតប្រាក់ចំណូល​ជូនរដ្ឋ បង្កើនសមត្ថ​ភាពផ្គត់ផ្គង់អគ្គិសនី ប្រ​កបដោយគុណភាព តំលៃស​មរម្យ បង្កើនចំ​ណូល​សេដ្ឋកិច្ច និងកាត់បន្ថ​យភាពក្រីក្រទៀ​តផង ។
សម្ដេច តេជោ ហ៊ុន សែន ក៏បានផ្ដល់អនុ​សាសន៍ ចំនួន៣ ចំនុ​ចសំខាន់ៗ ដើម្បីអភិវឌ្ឍ​ន៍
វិស័យអគ្គិ​សនី ដែលក្នុងនោះ​រួមមាន : - ត្រូវពង្រី​កបណ្ដាញចែកចាយប​ន្ថែមទៀត ទាំង
បណ្តា​ញជាតិ និងថ្នាក់​ក្រោមជាតិ ដើម្បីផ្គត់ផ្គ​ង់តំរូវការដល់អ្នកប្រើ​ប្រាស់ ជាពិសេសតាម​ទីជនប​ទ, ២- ត្រូវពង្រឹងបណ្ដា​ញជាតិ អោយល្អប​ប្ថែមទៀត ដើម្បីងា​យស្រួល នឹងចែកចា​យប្រភព​អគ្គិសនី,៣- ត្រូវបញ្ចុះ​ថ្លៃភ្លើងជាបន្ត​បន្ទាប់ ដើម្បីជួ​យដល់ជីវភាព​ប្រជាពលរដ្ឋ និង​ជាការកា​ត់បន្ថយភាពក្រី​ក្រផង។

សម្តេចតេជោ ហ៊ុន សែន បន្តខិតខំគៀងគរវិនិយោគិនបរទេសជាច្រើនថែមទៀតមកកម្ពុជា ដើម្បីប្រជាពលរដ្ឋមានការងារធ្វើ និងមានឱកាសជាច្រើនថែមទៀតដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេស៕





៧មករា ថ្ងៃបង្កើតអ្វីៗគ្រប់យ៉ាងជាថ្មីនៅកម្ពុជា

៧មករា មកដល់បច្ចុ​ប្បន្នហាក់បានឃ្លាតឆ្ងា​យពីយុវវ័យ និងក្មេងៗជំនា​ន់ក្រោយដោយសារ​តែកត្តា​សំភារៈនិយម ខណៈវិស័យបច្ចេកវិទ្យាកា​ន់តែទំនើប មិនដូចចាស់​ៗដែលធ្លាប់រត់លូនក្រាប ឆ្លងកា​ត់សម័យវាលពិ​ឃាត សម័យសង្គ្រាម សម័យជម្លៀស​ទាំងគ្រួសារ ចោលទ្រ​ព្យរ​បស់នោះទេ។
បន្ថែមពីលើ​នេះ ៧មករា ត្រូវបានអ្នកនយោ​បាយលាបពណ៌ពី​សទៅខ្មៅ ព្រោះតែដើ​ម្បីផលប្រយោជន៍នយោបាយបក្សពួកខ្លួន និងចង់លុ​បបំបាត់អំពើយង់ឃ្នង់រ​បស់ខ្មែរក្រហម មកលើប្រជា​ជនកម្ពុជា ជាច្រើនលាននាក់។ ប៉ុន្ដែបើគេទៅ​សួរអតីតកងទ័ព ឬចាស់ៗដែល​ធ្លាប់ចាកចោលភ្នំពេញ​ទៅធ្វើស្រែសមូហភាព​ នោះទឹកភ្នែកអាចនឹងច្រាលចេញមក​ក្រៅដោយមិន​ដឹងខ្លួន។
បើទោះ​ជា ៧មករា ត្រូវបានលា​បពណ៌យ៉ាងណា​ក៏ដោយចុះ ប៉ុន្ដែការពិតនៅ​តែជាការពិត។ ការ​ពិតគឺថា មានថ្ងៃ៧​មករា ឆ្នាំ១៩៧៩ ទើបមានអ្វីៗគ្រប់​យ៉ាងសម្រាប់ជ​នជាតិខ្មែរ សម្រាប់មាតុភូ​មិកម្ពុជាដ៏កំសត់មួ​យនេះ។
៧ម​ករា ឆ្នាំ១៩៧៩ បាន​សង្គ្រោះមាតុភូមិ​កម្ពុជាដ៏កំ​សត់ឡើងវិញ អ្វីៗគ្រប់យ៉ាងបានចា​ប់ផ្តើមពីបាតដៃ​ទទេស្អាត ក្រោយពីរប​បខ្មែរក្រហមបានកំទេចគ្មា​នសល់នូវអ្វីដែលជា​សមិទ្ធផលពីសង្គមចា​ស់។ ការស្ដារប្រទេសត្រូ​វបានចាប់ផ្តើមចេញពីចំនុចក្រោ​មសូន្យ។ មកដល់​ថ្ងៃនេះ កម្ពុជា មានអគា​រខ្ពស់ទំនើបៗ មានហេដ្ឋារចនា​សម្ព័ន្ធស្ពាន ផ្លូវថ្នល់ថ្មីៗជាច្រើន មានធន​ធានមនុស្សគ្រ​ប់ផ្នែក មនុស្សមា​នសិទ្ធិសេរីភាព មានកម្ម​សិទ្ធ ដែលទទួលបា​នផលពីផ្នែកនានា​នៃសង្គម និងគ្រប់​វិស័យទាំង​អស់។ ទៅថ្ងៃអ​នាគត កម្ពុជានឹ​ងមានការអភិវឌ្ឍ​ន៍រីកចម្រើ​នបន្ថែមទៀត ដូចបណ្ដា​ប្រទេសអភិ​វឌ្ឍន៍នៅក្នុងពិ​ភពលោក។
វិស័យទេ​សចរណ៍ក្រោ​មឈ្មោះថា កម្ពុជា ព្រះរាជាណា​ចក្រអច្ឆរិយៈ និងល្បឺរ​ន្ទឺទូទាំង​ពិភពលោក ហើយព្រះ​រាជាណាច​ក្រអច្ឆរិយៈនេះ​ ក៏កើតចេញ​ដោយសារតែថ្ងៃ​៧មករាដែរ។ ជាងនោះទៅ​ទៀត លទ្ធិប្រជាធិ​បតេយ្យ​នៅកម្ពុជាកើតចេ​ញដោយសារតែមានថ្ងៃ៧​មករា ឆ្នាំ១៩៧៩ ព្រោះ​៧មករានេះហើយ​ ដែលយុវជ​នសម័យរណសិរ្យនាំគ្នាវ៉ៃខ្មែ​រក្រហម សង្គ្រោះមាតុភូមិ​កម្ពុជាចេញពីរបបផ្ដា​ច់ការអង្គការចាត់​តាំង ប៉ុល ពត។ ការណ៍នេះ​ បានបើកផ្លូវឲ្យ​អ្នកនយោបា​យខ្មែរ ៤ភាគី សម័​យរដ្ឋកម្ពុជា អាចច​រចាគ្នាបាន។ កម្ពុជា​មានស្ថិរភាព មានទំនាក់​ទំនងការទូ​តជាមួយបណ្ដាប្រ​ទេសនានាឡើងវិ​ញ ក៏ដោយសារតែមា​នការរំដោះ៧​មករានេះ​ដែរ។
ចាស់ៗ ដែលរស់រា​នមានជីវិតនៅកម្ពុ​ជាភាគច្រើន បានចាត់ទុ​ក៧មករា ជាថ្ងៃកំ​ណើតទី២ របស់​ពួកគាត់។ សាលា​រៀនទាំងពួងនៅទូទាំ​ងកម្ពុជា បានបើកទ្វា​រទទួលសិស្សឡើងវិ​ញ នៅក្រោយថ្ងៃ​៧មករាទាំងអស់ ព្រោះ​៧មករា បានវ៉ៃបណ្ដេ​ញខ្មែរក្រហមឲ្យរត់ចោល​សាលារៀន ដែលពួ​កខ្មែរក្រហមបានយកទីតាំ​ងសាលារៀន ធ្វើជាទីកន្លែងឃុំឃាំ​ងមនុស្ស ជំនួសគុក ឬជាវាលពិឃា​តសម្លាប់មនុស្ស។

សូម្បីតែព្រះ​សង្ឃជាអ្នកថែរក្សាសា​នារបស់ព្រះពុទ្ធគោតម ក៏គេឃើញមាន​ភាពសម្បូរ​សប្បាយ​ និងមា​នភាពរីកច​ម្រើនឡើងវិញ ដោ​យសារតែថ្ងៃ៧មករា​ដែរ។ ក្រោយ​រំដោះ វត្តអារា​ម បូជនីដ្ឋា​ន បុរាណស្ថា​នប្រវត្តិសាស្ត្រ​ ទីសក្ដារៈនានា ត្រូវបានស្ដារឡើ​ងវិញ និងអភិវឌ្ឍ​ន៍រហូតរីកចម្រើ​នដល់សព្វ​ថ្ងៃ។ល៕
អត្ថបទដោយ៖ សុខ សុវណ្ណ

ក្រុមជំនួយការសម្តេចតេជោ នាំយកអំណោយជូនប្រជាពលរដ្ឋក្រីក្រ នៅខេត្តកំពត

កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ ក្រុមជំនួយការសម្តេចតេជោ ដឹកនាំដោយលោក ម៉ុក ច័ន្ទវាសនា បានយកអំណោយសម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋទីទ័លក្រ ចំនួន ១២គ្រួសារ មកពីភូមិ ចម្លងជ្រៃ, ភូមិឈើទាល, ភូមិរំពើន, ភូមិដើមចំរៀក និងភូមិព្រៃតាព្រិត ស្ថិតនៅឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាដ ខេត្តកំពត នូវអំណោយជាស្បៀង មាន ម៉ីយើង ចំនួន ២៧កេស និងទឹកស៊ីអ៊ីវ ចំនួន ១៣យួរ។
លោក ម៉ុក ច័ន្ទវាសនា បានបញ្ជាក់ជូនប្រជាពលរដ្ឋ ឲ្យជ្រាបថា ថ្វីត្បិតតែអំណោយនេះ មានបរិមាណតិចតួចមែន តែជាការសរបញ្ជាក់ពីសណ្តានចិត្តសប្បុរសធម៌ របស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលតែងតែនឹករលឹកគិតគូរសុខទុក្ខប្រជាពលរដ្ឋខ្មែរទូទៅ និងជាពិសេស គិតដល់ការខ្វះខាតរបស់ពុកម៉ែបងប្អូន ជាមួយទឹកចិត្តព្រហ្មវិហារធម៌ ចែករំលែកអំណោយនេះ ជាសក្ខីភាពស្រាប់។

ក្រុមជំនួយការសម្តេចតេជោបញ្ជាក់ថា ក្នុងចេតនាដ៏ល្អរបស់សម្តេចតេជោនេះក្រុមជំនួយការសម្តេចតេជោ ទទួលភារកិច្ចបំពេញបេសកកម្មស្វែងរកគ្រួសារទីទ័លក្រជាក់ស្តែង នៅតាមភូមិឃុំដោយ មិនធ្វើតាមរយៈមេភូមិមេឃុំទេ គឺធ្វើដោយខ្លួនឯង និងចែកដោយផ្ទាល់ដៃ ជាមួយបណ្តាញសប្បុរសធម៌ស្ម័គ្រចិត្ត ជាពិសេសទៅទៀត គឺបេសកកម្មនេះ ឈរលើគោលការណ៍មិនរើសអើងពណ៌សម្បុរនយោបាយឡើយ។ បេសកកម្មនេះ សម្តែងជូនប្រជាពលរដ្ឋខ្មែរ មើលឃើញនូវចិត្តសប្បុរសធម៌គំរូរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងកាយវិការគំរូចង់ពង្រឹងសេចក្តីស្រឡាញ់រាប់អានគ្នាជាភាតរៈក្នុងរង្វង់មហាគ្រួសារខ្មែរ ដោយលើកកំពស់វប្បធម៌នៃការជួយយកអាសារគ្នាដែលជាប្រពៃណីជាយូរលង់មកហើយរបស់ដូនតាខ្មែរ។ ប្រជាពលរដ្ឋ បានសម្តែងការពេញចិត្តរីករាយ និងថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន។ គួរបញ្ជាក់ថា កម្មវិធីនេះក៏បានផ្តល់ឱកាសច្រើនដល់ក្រុមសម្តេចតេជោ បានសំណេះសំណាលស្វែងយល់ និងដឹងពីទស្សនៈប្រជាពលរដ្ឋអំពីសុខទុក្ខពិតប្រាកដនៅមូលដ្ឋាន៕