Wednesday, December 23, 2015

ក្រុមជំនួយការសម្តេចតេជោ នាំយកអំណោយជូនប្រជាពលរដ្ឋក្រីក្រ នៅខេត្តកំពត

កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ ក្រុមជំនួយការសម្តេចតេជោ ដឹកនាំដោយលោក ម៉ុក ច័ន្ទវាសនា បានយកអំណោយសម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋទីទ័លក្រ ចំនួន ១២គ្រួសារ មកពីភូមិ ចម្លងជ្រៃ, ភូមិឈើទាល, ភូមិរំពើន, ភូមិដើមចំរៀក និងភូមិព្រៃតាព្រិត ស្ថិតនៅឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាដ ខេត្តកំពត នូវអំណោយជាស្បៀង មាន ម៉ីយើង ចំនួន ២៧កេស និងទឹកស៊ីអ៊ីវ ចំនួន ១៣យួរ។
លោក ម៉ុក ច័ន្ទវាសនា បានបញ្ជាក់ជូនប្រជាពលរដ្ឋ ឲ្យជ្រាបថា ថ្វីត្បិតតែអំណោយនេះ មានបរិមាណតិចតួចមែន តែជាការសរបញ្ជាក់ពីសណ្តានចិត្តសប្បុរសធម៌ របស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលតែងតែនឹករលឹកគិតគូរសុខទុក្ខប្រជាពលរដ្ឋខ្មែរទូទៅ និងជាពិសេស គិតដល់ការខ្វះខាតរបស់ពុកម៉ែបងប្អូន ជាមួយទឹកចិត្តព្រហ្មវិហារធម៌ ចែករំលែកអំណោយនេះ ជាសក្ខីភាពស្រាប់។

ក្រុមជំនួយការសម្តេចតេជោបញ្ជាក់ថា ក្នុងចេតនាដ៏ល្អរបស់សម្តេចតេជោនេះក្រុមជំនួយការសម្តេចតេជោ ទទួលភារកិច្ចបំពេញបេសកកម្មស្វែងរកគ្រួសារទីទ័លក្រជាក់ស្តែង នៅតាមភូមិឃុំដោយ មិនធ្វើតាមរយៈមេភូមិមេឃុំទេ គឺធ្វើដោយខ្លួនឯង និងចែកដោយផ្ទាល់ដៃ ជាមួយបណ្តាញសប្បុរសធម៌ស្ម័គ្រចិត្ត ជាពិសេសទៅទៀត គឺបេសកកម្មនេះ ឈរលើគោលការណ៍មិនរើសអើងពណ៌សម្បុរនយោបាយឡើយ។ បេសកកម្មនេះ សម្តែងជូនប្រជាពលរដ្ឋខ្មែរ មើលឃើញនូវចិត្តសប្បុរសធម៌គំរូរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងកាយវិការគំរូចង់ពង្រឹងសេចក្តីស្រឡាញ់រាប់អានគ្នាជាភាតរៈក្នុងរង្វង់មហាគ្រួសារខ្មែរ ដោយលើកកំពស់វប្បធម៌នៃការជួយយកអាសារគ្នាដែលជាប្រពៃណីជាយូរលង់មកហើយរបស់ដូនតាខ្មែរ។ ប្រជាពលរដ្ឋ បានសម្តែងការពេញចិត្តរីករាយ និងថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន។ គួរបញ្ជាក់ថា កម្មវិធីនេះក៏បានផ្តល់ឱកាសច្រើនដល់ក្រុមសម្តេចតេជោ បានសំណេះសំណាលស្វែងយល់ និងដឹងពីទស្សនៈប្រជាពលរដ្ឋអំពីសុខទុក្ខពិតប្រាកដនៅមូលដ្ឋាន៕



No comments:

Post a Comment