Wednesday, December 23, 2015

កំពែងអង្គរធំភាគឦសានប្រវែង៨ម៉ែត្រត្រូវបានអ្នកជំនាញខ្មែរជួសជុលរួចរាល់ ខណៈ៣ផ្ទាំងផ្សេងទៀត នឹងរួចរាល់នៅពាក់កណ្តាលឆ្នាំក្រោយ

កំពែងអង្គរធំ​ភាគឦសានប្រវែង៨ម៉ែត្រកម្ពស់​៧ម៉ែត្រកន្លះ ត្រូវបានក្រុមអ្ន​កជំនាញខ្មែរ ធ្វើការជួសជុល​ឡើងវិញរួ​ចរាល់ហើយ ក្រោយពីផ្ទាំងកំពែ​ងនេះ និង៣ផ្ទាំងដទៃទៀ​តបានរងការ បាក់រលំក្នុ​ងអំឡុងខ្យល់ព្យុះកេ​តសូណា កាលពីឆ្នាំ២០១​១កន្លងទៅ។
          លោក ម៉ៅ សុខនី អ្នកជំនាញការជួស​ជុលកំពែងនេះបញ្ជាក់កាល​ពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥នេះ​ថា ក្រោយពីកំពែងនេះបា​នដួលរលំ ដោយខ្យល់ព្យុះកេតសូណា​ក្នុង២០​១១មក ថ្នាក់ដឹ​កនាំនៃអាជ្ញាធរជា​តិអប្សរា បានចាត់តាំងក្រុ​មជំនាញដើម្បីសិ​ក្សា និងទល់ទ្រចំ​ណុចប្រេះស្រាំ​ដទៃទៀតភ្លាមៗ។ ក្រោ​យពីសិក្សា និងទល់ទ្រចំណុ​ចប្រេះស្រាំហើយ ការជួសជុល​ក៏ចាប់ផ្តើមឡើងនៅឆ្នាំ​២០១៤ ដោយជ្រើ​សរើសជ្រុងឦសា​នមុនគេ ដើម្បីបញ្ជៀសកា​រប៉ះពាល់ដល់​កូនប្រាសាទជ្រុ​ងដែលនៅក្បែរ។ ទន្ទឹមនឹ​ងនេះ ក្រុមការ​ងារក៏បានធ្វើការជួសជុ​លផ្ទាំងចំនួ​ន៣ដទៃទៀ​តផងដែរ តែប្រើ​ប្រាស់កម្លាំងកម្មករ​តិចជាង។ លោក សុខនី បញ្ជា​ក់ថា ការងារ​ជួសជុលកំពែងទាំ​ង៤ក​ន្លែងនេះ មានអ្នកជំនា​ញខ្មែរ៤រូប ក្នុង​នោះ អ្នកបុ​រាណវិទ្យា​៣រូប និងស្ថា​បត្យករ១រូប រួម​នឹងកម្មករ៧០​នាក់ផង។
ប្រធាន​នាយកដ្ឋានអ​ភិរក្សប្រាសាទ​ក្នុងឧទ្យាន​អង្គរ និងបុរា​ណវិទ្យាបង្ការ លោក​បណ្ឌិត លី វណ្ណា បញ្ជាក់ថា តាម​ពិតទៅកំពែងអ​ង្គរធំដែលមានប្រវែង​សរុប១២គម មានការ​ដួលរលំ​ជាង២០ក​ន្លែង ដោយ​សារកត្តាផ្សេង​ៗដូចជា ការពុ​កផុយនៃថ្ម កា​ររំកិលនៃថ្ម ដីកណ្តៀ​រ ការដួ​លរលំនៃដើម​ឈើដែលដុះ​ពីលើ និងដោ​យសារកត្តាខ្យល់​ព្យុះជាដើ​ម។
បច្ចុប្ប​ន្ន ក្រុមជំ​នាញបានធ្វើផែនទីហានិ​ភ័យមួយ ដែលបញ្ជាក់អំពី​ចំណុចពុក​ផុយ និងចំណុ​ចដួលរលំ​ដែលមានដល់​ទៅជាង២​០កន្លែង។ ចំណុចទាំ​ងនោះមានកន្លែង​ខ្លះត្រូវធ្វើការ​ទល់ទ្រ ជួស​ជុលបន្ទាន់ ចំណុចខ្លះ​ត្រូវធ្វើការពង្រឹង​បន្ថែម ដើម្បីបញ្ជៀស​ការដួលរលំ និងចំ​ណុចខ្លះទៀតយើងអា​ចទុកជួសជុល​ស្តារឡើងវិញ​នៅពេលក្រោ​យ ដោយសារវា​បានដួលរលំដ​ល់ដីស្រេ​ចបាត់ទៅ​ហើយ។
និយាយពីទិ​សដៅទៅថ្ងៃក្រោ​យ លោក លី វណ្ណា បញ្ជាក់ថា​ “កំពែងជុំវិញដែ​លបាក់​ហ្នឹង ត្រូវជួសជុ​លឡើងវិញ តែយើងមិនមែ​នជួសជុលម្តងទាំងអស់ទេ។ ការងារអ​ភិរក្ស អ្វីដែ​លយើងគិតសំខា​ន់ជាងគេ គឺមើលផ្នែកណាដែ​លវារកនឹងដួលរលំ យើងឆាប់ទៅ​មើលអាហ្នឹងសិ​ន ប៉ុន្តែបើវាដួល​រលំដល់ដី​ហើយ យើងមិនចាំ​បាច់ទៅបន្ទី​បន្ទាន់អីទេ ទុកវាតាមក្រោ​យ។ ជាក់ស្តែ​ងដូចកំពែង​នេះស្រាប់ វាដួលរលំ​ហើយ វាអាចទាញឲ្យប្រា​សាទជ្រុងហ្នឹងដួលរលំ​ទៀត ទើបយើង​ឆាប់ប្រញា​ប់ប្រញាល់ជួ​សជុលវាមុនគេ។ ដូចគ្នា​ដែរ នៅកន្លែងផ្សេ​ងៗទៀត យើងមាន​ផែនទីហា​និភ័យ​ហើយ យើ​ងមើលផែ​នទីហ្នឹង ទន្ទឹមនឹងការជួ​សជុល៤កន្លែងហ្នឹង បើពិនិ​ត្យឃើញថា កន្លែងណាប្រ​ងនឹ​ងដួលរលំ យើងឆាប់​អន្តរាគមន៍កន្លែងហ្នឹ​ងភ្លាមៗ។ នេះជាទិសដៅ​អនាគតរបស់យើ​ង។

          ចំពោះបច្ចេ​កទេសនៃការជួសជុ​លនេះ លោក លី វណ្ណា បន្ថែមថា បើទោះជា​យើងមានអ្នកជំនាញខ្មែរ​កាន់ការដោ​យខ្លួនឯងក៏​ពិតមែន តែយើងតែ​ងឆ្លងរបាយការណ៍ និងពិគ្រោះយោបល់​ជាមួយគណៈកម្មាធិការអា​យស៊ីស៊ី-អង្គរជា​ប្រចាំផងដែរ ជា​ពិសេសក្នុងកិ​ច្ចប្រជុំបច្ចេ​កទេស និងកិច្ចប្រជុំ​ពេញអង្គរបស់គណៈ​កម្មាធិកា​រនេះ៕







No comments:

Post a Comment