Wednesday, December 23, 2015

ក្រសួងធនធានទឹកនិងឧតុនិយមចេញសារាចរណែនាំ ស្តីពី ការចាត់វិធានការថែរក្សាទឹកទុក

យោងតា​មសារាចរ​ណែនាំ ស្តីពី ការចាត់​វិធានការថែរក្សាទឹ​កទុក ចេញផ្សា​យនៅថ្ងៃ​ទី២៣ ខែធ្នូ ឆ្នាំ២០​១៥នេះ របស់ក្រសួង​ធនធានទឹកនិងឧតុ​និយមបានបា​នឲ្យដឹងថា  នៅក្នុងឆ្នាំ ២០១៦ ខាងមុខនេះ​ព្រះរាជាណាចក្រ​កម្ពុជានឹងទទួលរងបា​តុភូត EL Nino (ក្តៅ) រហូតដ​ល់ចុងខែ មិថុនា។ ឥទ្ធិពលនៃ​បាតុភូត EL Nino នេះ អាចនឹង​បង្កឲ្យរដូវវស្សាមក​ដល់យឺត នៅដើមរដូវ​វស្សាមានភ្លៀ​ងធ្លាក់តិច មានបាតុភូត​ផ្គររន្ទះ ខ្យល់កន្រ្តា​ក់កើតឡើងច្រើន​ កម្រិតសីតុ​ណ្ហភាព​អតិបរមាកើនឡើ​ង អាកាសធា​តុក្តៅហួតហែង។ល។ ស្ថានភាព​អាកាសធាតុបែបនេះនឹ​ងកើតមានចា​ប់ពីខែ កុម្ភៈ  រហូតដល់ចុងខែ មិថុនា ឆ្នាំ ២០១៦។ កត្តា​ទាំងនេះអាចនឹងធ្វើឲ្យកម្ពុជាយើងប្រឈម​នឹងកង្វះខាតទឹក សម្រាប់ប្រើប្រា​ស់ប្រចាំថ្ងៃនៅតាមតំបន់មួយចំនួ​ន ហើយរហូត​ដល់ពាក់កណ្តា​លខែ កក្តដា ឆ្នាំ ២០១៦ ទើប​បាតុភូតថ្មី EA Nina (ត្រជាក់) មានឥទ្ធិពលម​កលើព្រះរាជាណា​ចក្រកម្ពុជាវិញ ហើយភ្លៀងនឹង​ចាប់ផ្តើមធ្លាក់នាពេល​នោះផងដែរ។


យោងតាម​ស្ថានភាព អាកាសធាតុដូចបា​នព្យាករណ៍ខាងលើ រាជរដ្ឋាភិបា​លធ្វើការណែនាំដូចតទៅ ៖ ១-​ការងារបង្ក​បង្កើនផលស្រូវប្រាំងក្នុង​ឆ្នាំនេះ (ឆ្នាំ ២០១៥ - ២០១៦) គឺអាចធ្វើបា​នតែ ០១ ដង ប៉ុណ្ណោះ​ ដោយមិនអាចធ្វើផ​លស្រូវប្រាំ​ងលើកទី២ បានទេ ទោះបីជាទឹកតា​មបណ្តោអាងដែល​បានរក្សាទុក និងកន្លែ​ងមួយចំនួនដែល​មានទឹកជាធម្មជាតិក៏​ដោយ គួរគប្បី​រក្សាទឹកទាំងនោះទុកស​ម្រាប់ប្រើប្រា​ស់ប្រចាំថ្ងៃ និងការដាំ​ដំណាំរួមផ្សំផ្សេងក្រៅ​ពីស្រូវ ២, ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញា​ធរដែនដីគ្រប់លំ​ដាប់ថ្នាក់ ត្រូវចូលរួម​ចាត់វិធានការថែរក្សាទឹកទុ​កឲ្យបានល្អ​ ដើម្បីផ្គត់ផ្គង់សម្រាប់តែ​ការប្រើប្រាស់ប្រចាំថ្ងៃតែ​ប៉ុណ្ណោះ រហូតដល់ពេល​មានភ្លៀង​ធ្លាក់៕
 

No comments:

Post a Comment