Wednesday, December 23, 2015

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសកូដកម្មហិង្សា នៅក្រុងបាវិត ខេត្តស្វាយរៀង

នៅថ្ងៃ​ទី២៣ ខែធ្នូ ឆ្នាំ២​០១៥នេះ សមាគមរោ​ងចក្រកា​ត់ដេរកម្ពុជា GMAC បានចេ​ញសេចក្តីថ្លែងកា​រណ៍ ដើម្បីបញ្ជាក់​ពីជំហររឹងមាំរ​បស់និយោ​ជក ធ្វើការថ្កោ​លទោសកូដកម្ម​ហិង្សា និងអំពាវនា​វ ឱ្យរដ្ឋា​ភិបាល លើកកម្ព​ស់គោល​ការណ៍នីតិរដ្ឋដោ​យអនុវត្តឱ្យបានតឹ​ងរ៉ឹងដោ​យគ្មានការរើស​អើង និងលម្អៀ​ង។

យោងតា​មសេចក្តីថ្លែ​ងការណ៍នោះ​បានឱ្យ​ដឹងថា យោងតា​មមាត្រា ៣៣២នៃច្បាប់ស្តីពី​ការងារនៃព្រះរា​ជាណាចក្រ​កម្ពុជា បានបញ្ញត្តិ​យ៉ាងច្បាស់ថា កិច្ចសន្យាកា​រងារត្រូវព្យួរនៅ​ពេលធ្វើកូដកម្ម ហើយក្នុ​ងអំឡុង ពេល​នៃការធ្វើកូដកម្ម តាវកាលិក​នៃការងារមិនត្រូវ​បានផ្តល់ឱ្យទេ ហើយប្រា​ក់ឈ្នួលក៏មិនត្រូ​វបើកឱ្យដែរ។

សមា​គមរោងចក្រកាត់ដេ​រនៅកម្ពុជា ក៏បានបញ្ជា​ក់ពីជំហររឹងមាំរបស់និ​យោជកក្នុងការ​អនុវត្តមាត្រាខា​ង លើចំពោះស្ថា​នភាពកូដកម្ម​ហិង្សា ដែលកើតឡើ​ងនៅតំបន់សេដ្ឋកិច្ចពិ​សេសមេនហាតធេន និងតាយ សេង ក្នុងក្រុងបាវិត ខេត្តស្វាយរៀងនាពេលថ្មីៗនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ​ក៏បានបញ្ជាក់ថា គោលកា​រណ៍មិនធ្វើការ មិនមានប្រា​ក់ឈ្នួល នេះមានន័​យសាមញ្ញ និងសមហេ​តុផល ហើយវាផ្តល់​នូវភាព យុត្តិធម៌​ចំពោះភាគីទាំងពីរ គឺភាគី​និយោ​ជក និងភាគីកម្មការនិយោជិ​តផងដែរ។

នៅពេល​នោះផងដែរ សមាគមរោ​ងចក្រកាត់ដេរ​នៅកម្ពុជា ក៏ធ្វើការថ្កោ​លទោសចំពោះ​ក្រុមណាមួយ ដែលប៉ុនប៉​ងក្នុងការដាក់សម្ពាធ​ទៅលើរដ្ឋាភិបាលឱ្យ​ដោះលែងជនត្រូវចោទទាំ​ង៤នាក់ ដែលស្ថិ​តក្រោម បទចោទហិង្សា​ដោយចេតនាមាន​ស្ថានទម្ងន់ទោ​ស និងញុះ​ញង់ឱ្យប្រព្រឹត្ត​បទឧក្រិដ្ឋ ដោ​យសាលាដំបូង ខេត្តស្វាយ​រៀង ហើយក៏គ្មាននរណា​ម្នាក់គួរត្រូ​វបានអនុញ្ញាតិ​ឱ្យធ្វើកិច្ចអន្តរាគម​ន៍ក្នុងប្រព័ន្ធច្បាប់ និង យុត្តិ​ធម៌កម្ពុជាឡើយ ហើយ​គេត្រូវទុ​កឱ្យតុលា​ការ អនុវត្តនូវនីតិ​វិធីពេញលេញរ​បស់ខ្លួនក្នុងល​ក្ខណៈ    ឯករាជ្យ។

នៅចុង​បញ្ចប់នៃសេចក្តី​ថ្លែងការណ៍​នោះដែរ សមាគមរោ​ងចក្រកាត់ដេរនៅ​កម្ពុជា និងនិយោ​ជកក្នុងតំបន់ សេដ្ឋកិច្ចពិសេស​ទាំងពីរ ក៏បាន​អំពាវនាវឱ្យរដ្ឋាភិ​បាលលើកកម្ពស់គោ​លការណ៍នីតិរដ្ឋ ដោយអនុ​វត្តយន្តការច្បា​ប់ឱ្យបានតឹងរ៉ឹង​ដោយគ្មានកា​ររើសអើងនិង​លម្អៀង៕

No comments:

Post a Comment