Wednesday, February 26, 2020

ប្រសាសន៍ដើមទាំងស្រុង សម្តេចអគ្គតេជោ ហ៊ុន សែន ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៥៨ ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ


ប្រសាសន៍ដើមទាំងស្រុង សម្តេចអគ្គតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៥៨ ប្រវែងសរុប ១៧៤,១៦គ.ម តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន

ថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០

#ហ៊ុនសែន #កម្ពុជា #អរគុណសន្តិភាព #ពិធីប្រគល់សញ្ញាបត្រ

លិខិតផ្សព្វផ្សាយស្តីពីការអញ្ជើញចូលរួមដេញថ្លៃលើការផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញលិខិតផ្សព្វផ្សាយស្តីពីការអញ្ជើញចូលរួមដេញថ្លៃលើការផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញដែលមានខ្លឹមសារទាំងស្រុងខាងក្រោម៖




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាប្រកាន់យកទំនាក់ទំនងអន្តរជាតិដោយមិនប្រកាន់របបនយោបាយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបញ្ជាក់សារជាថ្មីថា កម្ពុជាត្រូវការមិត្តជាមួយគ្រប់បណ្តាប្រទេសទាំងអស់មិនមែនតែជាមួយចិននោះឡើយ ហើយកម្ពុជាប្រកាន់យកទំនាក់ទំនងអន្តរជាតិដោយមិនប្រកាន់របបនយោបាយ។ លោកបានថ្លែងដូចនេះក្នុងឱកាសដែលលោកនិងលោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាអញ្ជើញជាអធិបតីភាពរួមគ្នាសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ ដែលមានប្រវែង ១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានទំនាក់ទំនងការទូតជាមួយជាង១៧០ប្រទេស កម្ពុជាគឺជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាមួយចិន ហើយក៏ជាដៃគូយុទ្ធសាស្រ្តជាមួយប្រទេសជប៉ុនផងដែរ។ លោកបន្តថា មានអ្នកវិភាគខ្លះទៅជ្រុល ថាកម្ពុជារកស៊ីតែជាមួយចិន ប៉ុន្តែសូម្បីតែសហរដ្ឋអាមេរិកក៏ធ្វើពាណិជ្ជកម្មជាមួយប្រទេសចិនផងដែរ៕





ឧបនាយករដ្ឋមន្ត្រីប្រចាំការណែនាំឱ្យក្រុមប្រឹក្សាអ្នកច្បាប់បន្តពង្រឹងគុណភាពការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតរួមចំណែក លើវិស័យយុត្តិធម៌ក្នុងដំណើរការពង្រឹងនីតិរដ្ឋ

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន  រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជា​ប្រធាន​ក្រុមប្រឹក្សាអ្នកច្បាប់ បានណែនាំឱ្យក្រុមប្រឹក្សា អ្នកច្បាប់បន្តពង្រឹង​គុណភាពនៃ​ការផ្តល់យោបល់និងធាតុចូល ដើម្បីរួមចំណែកដល់​ការធានាការគោរពនិងរក្សាឱ្យបាន​នូវ​គោលការណ៍​សន្តិសុខគតិយុត្តនិងសង្គតិភាពគតិយុត្តឲ្យស្របតាមការវិវត្ត នៃនយោបាយនិង​សេដ្ឋកិច្ច​សង្គមកម្ពុជា។
ការណែនាំនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិស​ដៅការងារសម្រាប់អនុវត្តឆ្នាំ២០២០ នៅវិមានមិត្តភាពទីស្តីការគណៈរដ្ឋមន្ត្រីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះក្នុងគោលបំណងរក្សាឲ្យបាននូវតម្លៃគតិយុត្ត និងការអនុវត្តយូរអង្វែង ដើម្បីរួមចំណែកលើវិស័យយុត្តិធម៌ក្នុងដំណើរការពង្រឹងនីតិរដ្ឋស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ក៏បាន ជំរុញឲ្យបន្តពង្រឹងសមត្ថភាពផ្ទាល់ខ្លួនបន្ថែមទៀត តាមរយៈការខិតខំស្រាវជ្រាវនិងអភិវឌ្ឍសមត្ថភាព និងចែករំលែកបទពិសោធន៍​ដើម្បីបង្កើនការយល់​ដឹងផ្នែកច្បាប់ឱ្យកាន់តែប្រសើរ។
សូមជម្រាបជូនថា នៅក្នុងឆ្នាំ២០១៩ កន្លងមកនេះ ក្រុមប្រឹក្សាអ្នកច្បាប់បានជួយពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗសរុបចំនួន១៧៣ នៅក្នុងកិច្ចប្រជុំចំនួន ៥៣១លើក ដែលក្នុងនោះមានសេចក្តីព្រាងច្បាប់ចំនួន២៨ សេចក្តីព្រាងព្រះរាជក្រឹត្យចំនួន៧ សេចក្តីព្រាងអនុក្រឹត្យចំនួន៥៥ សេចក្តីព្រាងសេចក្តីសម្រេចចំនួន២៤ និងឯកសារផ្សេងៗចំនួន៥៩។
ព្រមជាមួយគ្នានេះអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក៏បានជួយរៀបចំសេចក្តី​ព្រាងព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ចំនួន២៤ ការរៀបចំបែបបទបញ្ជូនសេចក្តី​ព្រាងច្បាប់ទៅស្ថាប័ននីតិប្បញ្ញត្តិចំនួន៣០ សម្របសម្រួលឱ្យមានតំណាងរាជរដ្ឋាភិបាលទៅការពារសេចក្តីព្រាងច្បាប់នៅស្ថាប័ននីតិប្បញ្ញត្តិចំនួន៦៦លើក និងសម្របសម្រួលការងារសំណួរចម្លើយសភាចំនួន១៨ករណីផងដែរ។
តាមរយៈសមិទ្ធផលការងារនេះបង្ហាញថាក្រុមប្រឹក្សាអ្នកច្បាប់ សម្រេចបានលទ្ធផល​ការ​ងារ​ជា​​ច្រើនជូនរាជរដ្ឋាភិបាលលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពពាក់ព័ន្ធផ្សេងៗ ទៀតក្នុង​គោលបំណងធានាការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតក្នុងឆ្នាំ២០២០នេះ៕