Monday, April 13, 2015

សម្តេច​តេជោ បាន​​ចូល​រួមដោះ​ស្រាយ​បញ្ច​ប់ដីទំនាស់​ជូន​ប្រជាពល​រដ្ឋ​៣ភូមិ ក្នុង​​សង្កាត់​​ស្លក្រាម ខេត្ត​សៀមរាប


ប្រជាពលរដ្ឋចំនួន៦០៥គ្រូសារ រស់នៅក្នុងភូមិត្រាំង ភូមិបឹងដូនប៉ា និងភូមិចុងកៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ទទួលនូវអំណរសាទរ​យ៉ាងជ្រាល​ជ្រៅ ដោយ​បាន​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើការ​ដោះស្រាយនូវដីទំនាស់របស់​ពួក​គាត់​ជាមួយ​អាជ្ញាធរជាតិ​អប្សរា តាម​​អនុ​ក្រិតដែលបាន​ចេញ​កាលពីដើមទសវត្ស៩០ ជូន​ប្រជា​ពល​រដ្ឋ​ទាំង៣ភូមិនោះ ដោយ​ជោគ​ជ័យ​ បន្ទាប់ពីវិវាទដី​ធ្លី​នេះ បាន​កើត​មាន​អស់​រយៈពេលជាច្រើនឆ្នាំមកហើយនោះ​។
សម្តេចតេជោ ដែលអមដំណើរដោយឯកឧត្តម លោក​ជំទាវ ជាឥស្សរ​ជនជាន់ខ្ពស់ តំ​ណាង​មក​ពីស្ថាប័នពាក់​ព័ន្ធ​របស់រាជរដ្ឋាភិបាលមួយ​ចំ​នួន បានអញ្ជើញធ្វើដំណើរ​ដោយ​ថ្មើរជើង​ចុះ​ដោះ​ស្រាយ​នូវដីទំនាស់ដ៏រ៉ាំរ៉ៃនោះ ជូនប្រជាពលរដ្ឋទាំងបីភូមិនោះ កាលពីវេលាម៉ោង១៧​ល្ងាច​​រហូត​​បន្ត​​ដល់​ម៉ោង​១៩​ព្រលប់ ថ្ងៃទី១៣មេសាឆ្នាំ២០១៥។
នៅចំពោះមុខប្រជាពលរដ្ឋដែលរស់នៅលើដី ទំនាស់នោះ សម្តេចតេជោ បានមាន​ប្រសាសន៍​ថា ក្នុងនាមជាថ្នាក់ដឹកនាំរាជរដ្ឋាភិ​បាល សម្តេចមិនអាចមើលរំលង ​និងព្រងើយ​កន្តើយ​ក្នុង​ការ​​រក​ដំណោះស្រាយ ជូនប្រជាពលរដ្ឋកម្ពុជា ដែលទទួលរងនូវការរំលោភបំពាន និងការ​កៀប​សង្កត់ដោយរូបភាពណាទាំងអស់ ដែលបង្កឡើងដោយបញ្ហាទំនាស់ដីធ្លីនោះទេ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា តើឲ្យរូបសម្តេចដេញប្រជាពលរដ្ឋទាំង អស់​នេះទៅរស់នៅឯណា បើពួកគាត់រស់នៅទីនេះរាប់សិបឆ្នាំមកហើយនោះ ពិសេសទៅ​ទៀតនោះប្រសិន ជាដេញប្រជាពលរដ្ឋចេញពីតំបន់នេះ ថាតើដីដែលចេញ​ប្រជាជនចេញ​ពីតំបន់ទៅ នឹងយកទៅធ្វើការអភិ​វឌ្ឍអ្វី បើប្រជាពលរដ្ឋរងគ្រោះទាំងអស់នោះ​គ្មានផ្ទះ​សំដែង​រស់នៅនោះ។ ការ​បង្ហើប​នូវ​ប្រសាសន៍​បែប​នេះ បាន​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ត្រេក​អរ​សប្បាយ​ជា​ពន់​ពេក​ គឺ​ក្នុងកាលៈទេសៈដែលប្រជាពលរដ្ឋមានការលំបាក គឺតែងតែមានវត្តមាន​សម្តេច​ចូលរួមដោះស្រាយគ្រប់ពេលវេលាទាំងអស់។
សម្តេចតេជោ បានមានប្រសាសន៍បន្តថា ប្រជាពលរដ្ឋនៅក្នុងតំបន់នេះរស់នៅជាយូរណាស់​មកហើយ មានទាំងការសាងសង់នូវសំណង់លំនៅដ្ឋានដ៏រឹងមាំ និងមានហេដ្ឋា​រចនាសម្ព័ន្ធ​ទៅមកប្រកបដោយការទាក់ទាញ បើយើងដេញពួកគាត់ចេញពីតំបន់នេះ ថាតើឲ្យពួកគាត់​ទៅ​រស់នៅឯណា និងថា តើដីដែលបានដេញចេញពីតំបន់នេះ យកទៅធ្វើការអភិវឌ្ឍន៍អ្វី បើឲ្យ​ពួក​គាត់​អភិវឌ្ឍន៍នៅនឹងកន្លែង ថាតើប្រជាពលរដ្ឋទាំងនេះ នឹងទទួលបាន​នូវ​បំណឹង​ជីវិត​ដ៏ប្រសើរបែបណា និងមានអនាគតប្រសើរឡើងរុងរឿង នោះ ថាតើរាជរដ្ឋាភិបាល​និងប្រជា​ជាតិ​មានមោទនភាពបែបណា ក្នុងនាមជាប្រទេសដែលធ្លាប់តែរងគ្រោះ ជាយូរយា​ណាស់​មកហើយនោះ។
សម្តេចតេជោ មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋទាំង នោះ​ថា បន្ទាប់​ពីការ​កាត់ដីទំនាស់​ពីអាជ្ញាធរអប្សរា ជូនប្រជាពលរដ្ឋទាំងបីភូមិនេះហើយ សម្តេចនិងស្ថាប​នាផ្លូវ​បេតុងមាន​ទទឹង​ជាង១០ម៉ែត្រ បណ្តោយប្រវែង២ពាន់៥០០ម៉ែត្រ ជូនប្រជាពលរដ្ឋ​ទាំងបីភូមិ​នោះ ដោយចាប់​ផ្តើមពីចំណុចផ្លូវកៅស៊ូមាត់ស្ទឹងជាប់របងវត្តឥន្ទកោសី រហូតទៅភ្ជាប់​នឹងផ្លូវ​៦០។
ជាមួយនិងការលើកឡើងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានប្រជាពលរដ្ឋ​អបអរសាទរ​និងថ្លែងនូវអំណរគុណយ៉ាង​ជ្រាលជ្រៅបំផុត។ នៅចំពោះមុខប្រជាពលរដ្ឋដ៏ច្រើននោះដែរ សម្តេចតេជោ ក៏​បាន​មានប្រសាសន៍ដែរថា នៅក្នុងវត្តមានរបស់​សម្តេច និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នៅលើទឹកដីអង្គរដ៏បវរនៃខេត្តសៀមរាប ក្នុងការអញ្ជើញចូលរួម​ព្រឹត្តិការណ៍​អង្គរ​សង្រ្កា​​ន្ត​លើកទី៣ ឆ្នាំ២០១៥នេះ សម្តេចនឹងបន្តធ្វើការចុះពិនិត្យនៅ​តាមតំបន់មួយ​ចំនួនក្នុង​ខេត្ត​សៀមរាប ដើម្បីធ្វើការស្វែងយល់ ពិសេសប្រសិនបើមានករណីរំលោភបំពាន ដោយ​ករណី​ទំនាស់ដីធ្លីបែបនេះទៀតនោះ សម្តេចនឹងចុះទៅធ្វើការដោះស្រាយ​និងកាត់ដី​ជូន​ប្រជា​ពលរដ្ឋបែបនេះជាបន្តទៀត។
សូមបញ្ជាក់ដែរថា ការ​អនុវត្តគោលនយោ​បាយ​ចាស់ សកម្មភាព​ថ្មី លើវិស័យ​ដីធ្លី ដែល​បាន​អនុវត្ត​​យ៉ាង​​សកម្មកាលពីឆ្នាំ២០១៣ គឺជា​ផ្នែក​មួយ នៃការអនុវត្ត​កម្មវិធី នយោបាយ​យុទ្ធ​សាស្រ្ត​​​ចតុ​កោណ​ដំ​ណាក់​កាលទី២ របស់​រាជរដ្ឋា​ភិបាល​កម្ពុជា ក្រោម​ការដឹក​នាំប្រកប​ដោយ​កិត្តិ​បណ្ឌិតរបស់សម្តេច​អគ្គ​មហា​សេ​នាបតីតេជោ ហ៊ុន សែន បន្ទាប់​ពីការ​កែទំរង់​ដ៏ស៊ី​ជំរៅ​និង​ដាច់ខាតលើវិស័យ​ជល​ផល កាល​ពីពេល​ថ្មីៗ​កន្លង​ទៅ​នេះ ដែលធ្វើឲ្យប្រជា​ពល​រដ្ឋ​មាន​ការ​សប្បាយ​រីក​រាយ ពេញចិត្តពេញ​ថ្លើម និង​គាំទ្រយ៉ាង​ពេញ​ទំហឹង  ចំពោះ​គោល​នយោបាយ​ជាអាទិ​ភាព​នោះ និង​ថែមទាំង​បាន​ចាត់ទុកថា សម្តេច គឺជាមគ្គុ​ទេសក៏​ដ៏ឆ្នើមរបស់​កម្ពុជា ដែល​ដឹងអំពី​សុខ​ទុក្ខ ការ​លំបាក​សេចក្តី​ត្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ និងធ្វើអ្វីៗដើម្បីប្រជា​ពល​រដ្ឋ។
នៅក្នុងកម្មវិធីអភិវឌ្ឍដ៏ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលលើវិស័យដីធ្លី នៅតែជាអាទិភាពខ្ពស់ និង​ជាអាយុជីវិតរបស់សម្តេច ក្នុងការខិតខំដោះស្រាយនូវការលំបាក​ដោយការរំលោភបំពាន​លើ​វិស័យដីធ្លីនេះ ជូនប្រជាពលរដ្ឋដោយមិនប្រកាន់បក្សពួក វណ្ណៈ ពណ៌សម្បុលអ្វីនោះឡើយ។
សូមបញ្ជាក់ដែថា ការ​ចុះកាត់ដីទំនាស់នេះ គឺជាការបង្ហាញឲ្យឃើញ​ចំពោះប្រជាពលរដ្ឋ​រស់នៅ​លើដីទំនាស់នេះ បានរស់នៅដោយ​ភាពសុខដុមរមនានៅមុន​ពិធីមុនចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំមមែ ។
ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ បាន​ប្រសិទ្ធពរជ័យបវរមហាប្រសើរ ជូនសម្តេចតេជោ​នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួ​សារ សូមទទួលបាននូវពរ​ជ័យបវរ​មហាប្រសើរ ពីទេវតាឆ្នាំថ្មី និង ដើម្បីបន្តដឹកនាំ​ព្រះ​រាជាណាចក្រកម្ពុជា​ឲ្យកាន់តែ​រីកចំរើន​ទ្វេ​ ឡើងថែមទៀត និងបានចាត់ទុក​សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាអ្នកដឹកនាំដ៏ឆ្នើមគ្មានពីរនៅកម្ពុជា ដែល​បាន​រស់នៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈទាំងអស់ ពិសេសនៅពេលដែលប្រជាពលរដ្ឋរងគ្រោះដោយការ​រំលោភ​បំពានណាមួយ គឺតែងតែមានវត្តមានរបស់សម្តេចតេជោ និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ចូលរួម​ដោះស្រាយទាន់ពេលវេលា និងបានផ្តល់នូវទំនុកចិត្តខ្ពស់ថែមទៀត ក្នុងការរស់ នៅប្រកប​មុខរបរចិញ្ចឹមជីវិត ពិសេសការកសាងសមិទ្ធផល​សង្គមដែលបំរើឲ្យការអភិវឌ្ឍ​សមិទ្ធផល សង្គ​ម សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋចាប់តាំងពីទីក្រុង រហូតដល់ជនបទ ពិសេស​ការ បែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ​របស់ប្រ​ជា​ពលរដ្ឋ​កម្ពុជា៕