Monday, April 19, 2021

រាជរដ្ឋាភិបាលចេញសេចក្តីណែនាំបន្ទាន់មួយ លើវិធានការលម្អិតដើម្បីរឹតបណ្តឹងការអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ LOCKDOWN រាជធានីភ្នំពេញ និងក្រុងតាខ្មៅ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីណែនាំបន្ទាន់មួយ លើវិធានការលម្អិតដើម្បីរឹតបណ្តឹងការអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ (LOCKDOWN) រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ 

សេចក្តីណែនាំបញ្ជាក់ថា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តសេចក្តីសម្រេចលេខ ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងសេចក្តីសម្រេចលេខ ៥០ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្តីពីការកែសម្រួលវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល ជាពិសេស ដើម្បីកាត់ផ្តាច់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឲ្យបានឆាប់រហ័ស និងជាអតិបរមា រាជរដ្ឋាភិបាល សូមធ្វើការ

ណែនាំនូវវិធានការអនុវត្តលម្អិតដែលត្រូវរឹតបន្ដឹងបន្ថែមទៀត៖







អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំង ជូនអតីតយុទ្ធជន និងប្រជាពលរដ្ឋនៅតាមស្រុក

 បន្ទាយមានជ័យ៖នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី លោក ជឹម ប៊ុន អាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត បានចុះពិនិត្យមើលក្រុមការងារគ្រូពេទ្យ ដំណើរការចាក់វ៉ាក់សាំងជូនបងប្អូនអតីតយុទ្ធជន នៅសាលាឃុំរហាត់ទឹក ស្រុកមង្គលបូរី (ចាក់ជូនអតីតយុទ្ធជន មកពី៤ឃុំ មានឃុំរហាត់ទឹក,បត់ត្រង់,ចំណោម និងឃុំសឿ) ,និងការចាក់វ៉ាកសាំងជូនមន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យខេត្តមិត្តភាព កម្ពុជា-ជប៉ុន , និងក្រុមការងារចម្រុះប្រចាំការ ទទួលបងប្អូនធ្វើចត្តាឡីស័ក នៅវិទ្យាល័យមង្គលបូរី ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី អភិបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្នទាំងអស់នៅក្នុងខេត្ត សូមមេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតក្នុងការការពារ និងទប់ស្កាត់ឲ្យខានតែបាននូវរោគរាតត្បាត នៃជំងឺកូវីដ-១៩នេះ ហើយចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ដូចជាក្រសួងសុខាភិបាលបានដាក់ចេញ ក្នុងនោះមាន ៖ ៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោមច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល និងមិនត្រូវប្រើម៉ាស៊ីនត្រជាក់ច្រើនពេក៕






នាយឧត្តមសេនីយ៍ សៅ សុខា ចុះត្រួតពិនិត្យគោលដៅបិទបម្រាមគោចរ

 នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាសមាជិកគណៈកម្មាការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ “គ.ប.ខ.” បានចុះត្រួតពិនិត្យគោលដៅបិទបម្រាមគោចរក្នុងរាជធានីភ្នំពេញ នៅផ្លូវជាតិលេខ៤។

ក្នុងការចុះត្រួតពិនិត្យនេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានផ្ដល់ជូននូវស្រោមដៃ ឧបករណ៍សម្លាប់មេរោគលើឯកសារ និងឧបករណ៍បំពងសម្លេង(មេក្រូ)។ ជាមួយគ្នានេះ លោក នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានណែនាំនូវវិធីសាស្រ្ត និងវិធានការផ្សេងៗ ដើម្បីជៀសវាង ការពារកុំឱ្យឆ្លងជំងឺកូវីដ.១៩៕

 





រដ្ឋបាលខេត្តបន្ទាយមានជ័យ ជូនដំណឹងដល់ប្រជាពលរដ្ឋធ្លាប់ចាក់វ៉ាក់សាំងលើកទី១ នៅក្រៅខេត្តបន្ទាយមានជ័យ អាចមកចាក់វ៉ាក់សាំងលើកទី២ នៅជិតកន្លែងដែលខ្លួនស្នាក់នៅ

 រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋដែលធ្លាប់ចាក់វ៉ាក់សាំងលើកទី១ នៅក្រៅខេត្តបន្ទាយមានជ័យ អាចមកចាក់វ៉ាក់សាំងលើកទី២ ដែលនៅជិតកន្លែងលោក​ លោកស្រី​ ទាំង៩​ ក្រុង​ ស្រុក​ ខេត្តបន្ទាយមានជ័យ​ ដោយភ្ជាប់ជាមួយអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​ និងប័ណ្ណចាក់វ៉ាក់សាំងលើកទី១ របស់ពេទ្យ។

សូមអានសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ មានដូចទៅ៖



វីដេអូ៖ រដ្ឋបាលរាជធានីភ្នំពេញ ណែនាំរៀបចំបញ្ជីឈ្មោះបុគ្គលិក កម្មករ និយោជិត ទៅបញ្ជាក់ជាមួយអាជ្ញាធរ ដើម្បីធ្វើដំណើរពេលបិទខ្ទប់

រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំទៅដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលស្ថិតក្នុងភាពអនុគ្រោះឱ្យដំណើរការអាជីវកម្ម ពេលអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញនោះ ឱ្យរៀបចំបញ្ជីឈ្មោះបុគ្គលិក កម្មករ កម្មការិនី របស់ខ្លួនទៅបញ្ជាក់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងនៅតាមខណ្ឌទាំង១៤ ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ។

ដើម្បីធានាប្រក្រតីភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើដំណើរក្នុងភូមិសាស្រ្តរាជធានីភ្នំពេញក្នុងអំឡុងពេលបិទខ្ទប់ តាមរយៈសេចក្តីណែនាំថ្មីមួយនៅថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់អ្នកដែលត្រូវផ្តល់អាទិភាពធ្វើដំណើរ ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

១៖ រៀបចំបញ្ជីឈ្មោះបុគ្គលិក កម្មករ-កម្មការិនីនៃទីតាំងអាជីវកម្មរបស់ខ្លួន ដោយត្រូវកាត់បន្ថយនូវចំនួន មកនៅត្រឹមកម្រិតអប្បបរមាមិនឱ្យលើសពី ០២ភាគរយ នៃចំនួនបុគ្គលិក ឬកម្មករ-កម្មការិនីសរុប (ភ្ជាប់បញ្ជីឈ្មោះបុគ្គលិកនិងកម្មករសរុប) និងត្រូវភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់ធានាអះអាងចំនួន ០២ភាគរយ នៃបុគ្គលិក កម្មករ-កម្មការិនី ពីម្ចាស់សហគ្រាស ឬម្ចាស់អាជីវកម្មដ្ឋាន។

២៖ ត្រូវស្នើសុំទៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានីភ្នំពេញ ឬនៅការិយាល័យច្រកចេញចូល តែមួយនៃរដ្ឋបាលខណ្ឌទាំង១៤ ពិសេស ក្នុងមូលដ្ឋានខណ្ឌដែលទីតាំងអាជីវកម្មរបស់ខ្លួនតាំងនៅ ដើម្បីចេញលិខិតបញ្ជាក់អំពីការធ្វើដំណើរចេញចូលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជូនដល់ម្ចាស់អាជីវកម្ម និងបុគ្គលិក កម្មករ-កម្មការិនី។

ក្នុងសេចក្តីជូនដំណឹងនេះ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសដែថា ខ្លួននឹងបង្កើតគ្រុប Telegram សម្រាប់ឱ្យអ្នកដែលត្រូវបានផ្តល់អាទិភាពស្នើសុំ តាម Online ដែលនឹងជូនដំណឹងតាមសារព័ត៌មាន និង Page របស់រដ្ឌបាលរាជធានីភ្នំពេញព្រម ទាំង Page របស់រដ្ឋបាលខណ្ឌទាំង១៤។

 

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀត៖ កូវីដ ១៩ « រួមគ្នាអត់ធ្មត់និងសុខចិត្តលំបាករយៈពេលខ្លី ដើម្បីសេចក្តីសុខយូរអង្វែង»

នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងគោលបំណងបន្តការងារគ្រប់គ្រង អប់រំសាធារណៈមតិនៅក្នុងរយៈពេលនៃការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្តកណ្តាល បានបញ្ចេញផ្សាយនូវវីដេអូអប់រំថ្មីមួយទៀត ដែលមានចំណងជើងថា កូវីដ ១៩៖ រួមគ្នាអត់ធ្មត់និងសុខចិត្តលំបាករយៈពេលខ្លី ដើម្បីសេចក្តីសុខយូរអង្វែង» ។


ក្នុងខ្លឹមសារវីដេអូបានបង្ហាញពី ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដ៍កាចសាហាវ និងដែលជាសត្រូវលាក់មុខ ហើយបានឱ្យដឹងថា បច្ចុប្បន្ន ជំងឺនេះក៍បានកំពុងវាយលុកប្រទេសកម្ពុជាហើយដោយមានអ្នកឆ្លងរាប់រយនាក់ក្នុងមួយថ្ងៃៗ និងក៍មានអ្នកស្លាប់ជាបន្តបន្ទាប់។ យើងអាចនិយាយបានថា កម្ពុជាបាននិងកំពុងស្ថិតនៅក្នុងគ្រោះអាសន្នដ៍ធំមួយ។ ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល គឺជាវិធានការដ៍ចាំបាច់បំផុតមួយដើម្បីកាត់ផ្តាច់ខ្សែចម្លងរបស់មេរោគនេះ ក្នុងន័យថា ប្រសិនបើ ៖ « មានការអនុគ្រោះយល់យោគពេកទៅ គឺជាអំពើឃោរឃៅធ្វើបាបប្រជាជននិងប្រទេសជាតិទាំងមូលទៅវិញទេ»។ ម៉្យាងវិញទៀត ក្នុងរយៈពេល១៤ ថ្ងៃនៃការបិទខ្ទប់នេះ ក៏គឺជាវិញ្ញាសារដ៏សំខាន់មួយដើម្បីវាស់ស្ទង់ពីជោគជ័យ ឬបរាជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩។ ហើយជោគជ័យ ឬបរាជ័យ គឺអាស្រ័យទាំងស្រុងលើការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូប ពោល គឺប្រសិនបើប្រជាពលរដ្ឋខ្មែរគ្រប់គ្នាអត់ធ្មត់បាន ហើយចូលរួមអនុវត្តវិធានការនេះឲ្យបានខ្ជាប់ខ្ជួន ព្រឹត្តិការណ៍ ២០ កុម្ភៈក៍អាចបិទបញ្ចប់ទៅវិញនាពេលឆាប់ៗខាងមុខ។ ផ្ទុយទៅវិញ ប្រសិនបើប្រជាពលរដ្ឋខ្វះការអត់ធ្មត់ និងមិនចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនទេ គ្រោះអាសន្នធំនឹងចូលមកដល់ ពេលនោះ យើងទាំងអស់គ្នានឹងច្បាស់ជាទទួលរងទុក្ខលំបាកក្នុងរយៈពេលវែងដែលពិបាកស្តារ និងពិបាករកទីបញ្ចប់ជាក់ជាមិនខាន។ ដូច្នេះ ដើម្បីអាចយកឈ្នះជំងឺឆ្លងដ៏កាចសាហាវនេះបាន វិធានការដ៏មានប្រសិទ្ធភាពបំផុត គឺមានតែការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ ដែលរាជរដ្ឋាភិបាលបានដាក់ចេញរួចហើយ។ ទោះជាយ៉ាងណា យើងសង្ឃឹមជឿជាក់ថា «ខ្មែរអាចធ្វើបាន» អាចយកឈ្នះកូវីដ-១៩បានដោយគ្រាន់តែនាំគ្នាអត់ធ្មត់និងទ្រាំលំបាករយៈពេលខ្លី ដោយចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលឲ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន។ ពេលដែលយើងយកឈ្នះកូវីដ-១៩ បានហើយ អ្វីៗនឹងវិលមករកភាពប្រក្រតីឡើងវិញ ហើយការងារ មុខរបរអាជីវកម្ម និងការជួបជុំកម្សាន្តសប្បាយនានានឹងវិលមករកយើងវិញជាក់ជាមិនខាន។ ដូច្នេះ យើងទាំងអស់គ្នាត្រូវតែអត់ធ្មត់និងសុខចិត្តលំបាករយៈពេលខ្លីដើម្បីសេចក្តីសុខរយៈពេលវែង៕ សូមទស្សនាវីដេអូ ដូចតទៅ៖










#កូវីដ១៩ #ខ្មែរអាចធ្វើបាន #បិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល