Monday, April 19, 2021

អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំង ជូនអតីតយុទ្ធជន និងប្រជាពលរដ្ឋនៅតាមស្រុក

 បន្ទាយមានជ័យ៖នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី លោក ជឹម ប៊ុន អាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត បានចុះពិនិត្យមើលក្រុមការងារគ្រូពេទ្យ ដំណើរការចាក់វ៉ាក់សាំងជូនបងប្អូនអតីតយុទ្ធជន នៅសាលាឃុំរហាត់ទឹក ស្រុកមង្គលបូរី (ចាក់ជូនអតីតយុទ្ធជន មកពី៤ឃុំ មានឃុំរហាត់ទឹក,បត់ត្រង់,ចំណោម និងឃុំសឿ) ,និងការចាក់វ៉ាកសាំងជូនមន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យខេត្តមិត្តភាព កម្ពុជា-ជប៉ុន , និងក្រុមការងារចម្រុះប្រចាំការ ទទួលបងប្អូនធ្វើចត្តាឡីស័ក នៅវិទ្យាល័យមង្គលបូរី ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី អភិបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្នទាំងអស់នៅក្នុងខេត្ត សូមមេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតក្នុងការការពារ និងទប់ស្កាត់ឲ្យខានតែបាននូវរោគរាតត្បាត នៃជំងឺកូវីដ-១៩នេះ ហើយចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ដូចជាក្រសួងសុខាភិបាលបានដាក់ចេញ ក្នុងនោះមាន ៖ ៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោមច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល និងមិនត្រូវប្រើម៉ាស៊ីនត្រជាក់ច្រើនពេក៕






No comments:

Post a Comment