ខេត្តព្រះសីហនុ៖
កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំលេខ០០៩
របស់អគ្គស្នងការនគរបាលជាតិ និងសេចក្ដីអំពាវនាវលេខ០២៥ គ.ស.ច.គ
និងផែនការស្តីពីការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក របស់គ.ស.ច.គ
ដោយមានការចូលរួមពីលោកវរសេនីយឯក អ៊ី សុខា ស្នងការរង ទទួលបន្ទុកប្រធាន
ការិយាល័យកណ្តាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
លោក អ៊ី
សុខា បានឱ្យដឹងថា តាមសេចក្តីណែនាំលេខ ០០៩ ស.ណ.ន
ក្នុងការរឹតបន្តឹងអនុវត្តន៍ច្បាប់ ចរាចរណ៍ផ្លូវគោកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦
មកដល់បច្ចុប្បន្ន ទទួលបានលទ្ធផលវិជ្ជមានគួរកត់សម្គាល់ រួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរ
កាត់បន្ថយ អ្នកស្លាប់ និងរងរបួស
និងធ្វើឱ្យប្រជាពលរដ្ឋចូលរួមគោរពប្រតិបត្តិច្បាប់កាន់តែមានប្រសិទ្ធភាព។
ទន្ទឹមនឹងកត្តាអវិជ្ជមានបង្កឱ្យមានគ្រោះថ្នាក់ចរាចរ ផ្លូវគោកបណ្តាល
ត្រូវបន្តយកចិត្តទុកដាក់ កែលម្អវិធានការ
ក្នុងការរឹតបន្តឹងច្បាប់ឱ្យបានសមស្រប សំដៅបង្ការ និងទប់ស្កាត់គ្រោះថ្នាក់
និងបទល្មើសចរាចរណ៍ផ្លូវគោកដូចជា បើកបរខ្ជីខ្ជារ
ឬធ្វេសប្រហែស ជាន់គំនូសផ្លូវ គ្នានកុងទ័រល្បឿន
កុមារអាយុក្រោម១០ឆ្នាំអង្គុយកៅអីមុខ គ្មានសញ្ញាសម្គាល់រថយន្ត។
ដើម្បីអនុវត្តន៍វិធានការណ៍ពិន័យ
អន្តរកាលចំពោះករណីល្មើស មិនពាក់មួកសុវត្ថិភាព ឬមិនដាក់ខ្សែត្រឹមត្រូវ
មិនពាក់ខ្សែក្រវាត់ ផ្លាកលេខខុសលក្ខណៈដើម គ្មានកញ្ចក់មើលក្រោយ
ឬបំពាក់កញ្ចក់មិនត្រឹមត្រូវ ដឹកលើសចំណុះ លើសល្បឿនកំណត់ កង់សឹករេចរឹល
ប្រើប័ណ្ណបើកបរហួសសុពលភាព ឬមិនត្រឹមត្រូវតាមប្រភេទ យានយន្ត
មិនផ្ទេរកម្មសិទ្ធិលើសពី៩០ថ្ងៃ បើកបរមានជាតិស្រវឹង
ឈប់ជាន់គំនូសទទឹងផ្លូវសម្រាប់ថ្មើរជើង មិនគោរពភ្លើងសញ្ញា ផ្លាកសញ្ញា
និងសញ្ញាបញ្ជារបស់នគរបាល ប្រើប្រាស់ទូរស័ព្ទពេលបើកបរ និងបញ្ហា
ផ្សេងៗមួយចំនួនទៀត។
លោក អ៊ី សុខា
បានបន្តថា ការប្រជុំផ្សព្វផ្សាយណែនាំលេខ ០០៩ និងសេចក្តីអំពាវនាវ លេខ
០២៥គ.ស.ច.គ មានគោលបំណងបង្ការ
និងទប់ស្កាត់គ្រោះថ្នាក់ចរាចរផ្លូវគោកចំពោះកម្មករ កម្មការិនី។
គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយក្រុមការងារ
ប.ស.ស អាជ្ញាធរមូលដ្ឋាន និយោជក សហជីព
បានបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់កម្មករ កម្មការិនី
និងអ្នកបើកបររថយន្ត ដឹកកម្មករ នៅតាមរោងចក្រ សហគ្រាស
និងចុះធ្វើការអប់រំធ្វើការប្រឡងផ្តល់ប័ណ្ណបើកបរដល់អ្នកបើកបរ។
សមត្ថកិច្ចចរាចរផ្លូវគោកខិតខំធ្វើការត្រួតពិនិត្យអប់រំនៅតាម
ផ្លូវ សំដៅកែតម្រូវទាន់ពេលវេលានូវករណីល្មើស ក្នុងការដឹកជញ្ជូនកម្មករ
កម្មការិនី ចូលរួមគោរពប្រតិបត្តិច្បាប់
ធានាសុវត្ថិភាពក្នុងការដឹកជញ្ជូនកម្មករ កាន់តែប្រសើរឡើងជាលំដាប់ ។
គប្បីកាត់បន្ថយជាអតិបរិមា នូវហានិភ័យគ្រោះថ្នាក់ អ្នកបើកបរត្រូវមានប័ណ្ណសម្គាល់យានយន្ត ផ្លាកលេខ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសមានសុពលភាព សុវត្ថិភាព ពិសេសកង់ ភ្លើង ហ្វ្រាំង ចង្កូត ។ល។ ដូច្នេះ អ្នកបើកបរមានការយល់ដឹង និងចូលរួមអនុវត្តន៍តាមការ អំពាវនាវ ផ្តល់គុណប្រយោជន៍ ក្នុងការ រក្សាសុវត្ថិភាពជូនកម្មករ កម្មការិនី ជាកម្លាំងផលិតកម្មដ៏សំខាន់ ចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេសពិសេសខេត្តព្រះសីហនុ៕
គប្បីកាត់បន្ថយជាអតិបរិមា នូវហានិភ័យគ្រោះថ្នាក់ អ្នកបើកបរត្រូវមានប័ណ្ណសម្គាល់យានយន្ត ផ្លាកលេខ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសមានសុពលភាព សុវត្ថិភាព ពិសេសកង់ ភ្លើង ហ្វ្រាំង ចង្កូត ។ល។ ដូច្នេះ អ្នកបើកបរមានការយល់ដឹង និងចូលរួមអនុវត្តន៍តាមការ អំពាវនាវ ផ្តល់គុណប្រយោជន៍ ក្នុងការ រក្សាសុវត្ថិភាពជូនកម្មករ កម្មការិនី ជាកម្លាំងផលិតកម្មដ៏សំខាន់ ចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេសពិសេសខេត្តព្រះសីហនុ៕