Friday, July 01, 2016

រដ្ឋសភា​អនុម័ត​សេចក្ដី​ព្រាងច្បាប់​ស្តីពីការ​គ្រប់គ្រង​លើការ​បរិច្ចាគ​ការផ្សាំ កោសិកា ជាលិកា និងសរី រាង្គមនុស្ស

នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ រដ្ឋសភាបានបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការ គ្រប់គ្រងលើការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និងសរិរាង្គមនុស្ស ដើម្បីផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋមាន​សិទ្ធិបរិច្ចាគ​សរីរាង្គ សម្រាប់ជួយសង្គ្រោះជីវិតអ្នកជម្ងឺ ក្នុងការឆ្លើយតបនឹងតម្រូវការព្យាបាលអ្នកជំងឺ នៅកម្ពុជា។
ថ្លែងក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា នៅវិមានរដ្ឋសភា ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​​សុខាភិបាល បានមានប្រសាសន៍ថា ការបង្កើតឱ្យមានច្បាប់នេះ គឺក្នុងគោលបំណង​លើកកម្ពស់សុខភាព ប្រសិទ្ធភាព និងតម្លាភាពក្នុងការព្យាបាលសង្រ្គោះជីវិត មនុស្ស និងបង្កើត​សុខុ​មាលភាព​របស់ប្រជា​ពលរដ្ឋតាមរយៈការផ្សាំកោសិកាជាលិកា ឬសរីរាង្គ មនុស្ស និង​ធានាការពារទប់ស្កាត់​ការ​ជួញ​ដូរកោសិកាជាលិកាឬសរីរាង្គមនុស្សក្នុង​គោលដៅ​មនុស្ស​ធម៌រាល់​ការធ្វើ​ពាណិជ្ជ​កម្ម​ត្រូវហាមឃាត់ជាដាច់ ខាត។
ឯកឧត្តមបានបញ្ជាក់ថា ច្បាប់នេះបានកំណត់គោលដៅកំណត់អំពីវិធាននិងនីតិវិធីក្នុងការ​គ្រប់គ្រងការបរិច្ចាគ ការផ្សាំកោសិកាជាលិកានិងសរីរាង្គមនុស្សប្រកបដោយសុវត្ថិភាពនិងស្របតាមក្របសីលធម៌វិជ្ជាជីវៈដែលមាន វិសាលភាពសម្រាប់អនុវត្តចំពោះសកម្មភាពដែលពាក់ព័ន្ធនឹងការបរិច្ចាគការផ្សាំកោសិកាជាលិកានិងសរីរាង្គ មនុស្ស។
ឯកឧត្តម ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានលើកឡើងថា​ ច្បាប់នេះជា ឧបករណ៍គតិយុត្តថ្មីមួយមានសារៈសំខាន់ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន​ក្នុង​គោលបំណងជួញដូរ សេរីរាង្គមនុស្ស។
ឯកឧត្តមបានបន្ថែមថា ការបង្កើតឲ្យមានច្បាប់នេះគឺដើម្បីគ្រប់គ្រងតាមដានត្រួតពិនិត្យនូវ​រាល់ការ​ប្រព្រឹត្តិ អំពើបរិច្ចាកការផ្សាំកោសិកាជាលិកានិងសរីរាង្គមនុស្សដោយមានការទទួលខុស​ត្រូវរបស់ស្ថាប័ន ដើម្បីទប់ ស្កាត់នូវហានិភ័យ​ដែលនាំឱ្យប៉ះពាល់ដល់​អាយុជីវិតសុខុមាល​ភាព និងគិត គូរពីសុខភាព របស់ប្រជាពលរដ្ ឋជាចម្បង។
ជាមួយគ្នានេះ ក្នុងមាត្រា២១ អំពើជួញដូរកោសិកា ជា​លិកា ឬសរីរាង្គមនុស្សពីជន ដែលត្រូវ បានហាម ឃាត់ការបរិច្ចាគដូចបានចែងក្នុងមាត្រា​៧ នៃច្បាប់នេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំ ទៅ១៥ឆ្នាំ។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំ ទៅ២០ឆ្នាំ កាលបើអំពើខាងលើនេះដោយមានការ កាត់អវៈយវៈ ឬនាំឱយមានពិការជាអចិន្ត្រៃយ៍ដល់ជនរងគ្រោះ បណ្តាលឱយជនរងគ្រោះស្លាប់ដោយ គ្មានចេតនាសម្លាប់។ ចំណែកមាត្រា២២ អំពើជួញដូរកោសិកា ជា​លិកា ឬសរីរាង្គមនុស្សដោយគ្មានការ បង្ហាញយល់ព្រមបរិច្ចាគ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំ ទៅ ១៥ឆ្នាំ។
ទន្ទឹមនឹងនេះចំពោះអំពើបោកបញ្ឆោត ប្រើឧបាយកលទុច្ចរិត ដើម្បីទទួលបានការយល់ព្រមបោកប្រាស់ កោសិកា ជា​លិកា ឬសរីរាង្គមនុស្សពីអ្នកបរិច្ចាគ ត្រូវចាត់ទុកថាគ្មានការយល់ព្រមពីអ្នកបរិច្ចាគ។ ក​រណី​នៃការព្រមព្រៀងរវាងអ្នកបរិច្ចាគ និងអ្នកទទួលមិនស្របតាមវិជ្ជាជីវៈ ត្រូវផ្តន្ទាទោសដាក់ព័ន្ធនា គារពី១០ឆ្នាំ ទៅ២០ឆ្នាំ កាលបើអំពើខាងលើនេះបណ្តាលឱយមានការកាត់អវៈយវៈ ឬនាំឱ្យមាន ពិការភាពជាអចិន្ត្រៃយ៍ ដល់ជនរងគ្រោះស្លាប់ដោយគ្មានចេតនាសម្លាប់។
យោងតាមច្បាប់នេះបានចែងថាការបរិច្ចាគការផ្សាំកោសិកាជាលិកានិង​សរីរាង្គមនុស្សអាចធ្វើទៅបានត្រូវ គោរពលក្ខណ្ឌមួយចំនួនដូចជា ត្រូវធ្វើឡើងតាម​ការស្ម័គ្រ​ចិត្តពីអ្នកទទួលនិង​អ្នកបរិច្ចាគ ក្នុងគោលបំណង សប្បុរសធម៌និងមនុស្សធម៌មិនធ្វើ​ពាណិជ្ជ​កម្មនិងមិនមាន​ការ​ផ្សព្វផ្សាយពាណិជ្ជ កម្ម ការពារសុវត្ថិភាព សុខមាល​ភាពរបស់​អ្នក​ទទួលនិងអ្នកបរិច្ចាគ ជាពិសេសរក្សាការសម្ងាត់ លើកលែងតែមាន ការឯកភាព ពីភាគីពាក់ព័ន្ធ ឬ​កំណត់​ដោយច្បាប់ជាធរមាន៕ប្រភពពី akp


No comments:

Post a Comment