Wednesday, August 26, 2015

សម្តេចតេជោ ហ៊ុន សែន៖ ឯកឧត្តម សម រង្ស៊ី មិនគួរយកទំនាក់ទំនងគ្រួសារ កេងចំណេញនយោបាយទេ!

នៅ​ក្នុង​ពិធី​ប្រកាស​ផ្សព្វ​ផ្សាយ អំពី​គោល​នយោ​បាយ អភិ​វឌ្ឍន៍​វិស័យឧស្សា​ហកម្ម នៅ​កម្ពុជា​ឆ្នាំ​២០១៥-២០២៥ ដែល​ធ្វើ​ឡើង​នៅ​វិមាន​សន្តិ​ភាព នា​ព្រឹក​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០​១៥នេះ សម្តេច​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​រិះ​គន់​ឯក​ឧត្តម សម រង្ស៊ី ប្រធាន​គណ​បក្ស​សង្រ្គោះ​ជាតិ​ថាបានយក​ទំនាក់​ទំនង នៃ​ការ​ទទួល​ទាន​អាហារ របស់​គ្រួសារ​​មេ​ដឹក​នាំទាំ​ងពីរ ដើម្បី​កេង​ចំណេញនយោ​បាយ។

នាយករដ្ឋមន្ត្រី​កម្ពុជា ​សម្តេច​តេជោ ហ៊ុន សែន​ បាន​ថ្លែង​ថា « រឿងហ្នឹង​ខ្ញុំតក់ស្លុត​ណាស់ហើយខ្ញុំក៏អត់​ឲ្យកូនខ្ញុំមើលទេ។​ ដំបូងឡើយគាត់ ​(សម រង្ស៊ី)​ សួរខ្ញុំតាម​ទូរស័ព្ទថា ​កូនគាត់មកស្រុកខ្មែរ​ថ្ងៃប៉ុណ្ណេះ ​តើសម្តេចគិតម៉េច?​ ខ្ញុំឆ្លើយទៅវិញថា ​តើអាចឲ្យខ្ញុំអ​ញ្ជើញបាយ​មួយពេលដើម្បីឲ្យ​ពួកគេជួប​ជុំគ្នាបានទេ ​? គាត់ថា ​ស្រេចតែសម្តេច។​ ចុងក្រោយគាត់​ថា មានកូនប្រសារមួ​យទៀត​ ខ្ញុំថាឲ្យចូលមក ​ប៉ុន្តែស្រាប់តែឥឡូវគាត់​ ទៅសម្ភាសន៍នៅបរទេស​ថា មូលហេតុ ​នៃការជួបជុំនេះ ​គឺដោយសារ ​លោក ហ៊ុន សែន​ ដឹងខ្លួន ទើបបាន​ខិតខំឲ្យកូនគាត់​ស្គាល់កូនខ្ញុំ»។​

សម្តេចតេជោ ​បានបដិសេធ​ថា ការជួប​ជុំគ្រួសាររវាង ​សម្តេច​ និងឯកឧត្តម​ សម ​រង្ស៊ី គឺជាភាពស្មោះត្រង់​ក្នុងទំនាក់​ទំនងដោយ​ភាតរភាព ​មិនបានបង្កប់ន័​យនយោបាយ ​រឺភាពអាក្រក់​ស្មោកគ្រោក​នៅក្នុងនោះទេ។​ ខុសពីឯកឧ​ត្តម សម ​រង្ស៊ី ដែលសូម្បីតែ​រឿង ញុំបាយជាមួយគ្នា ​ក៏អាចកេង​ចំណេញនយោ​បាយបានដែរ​។

សម្តេចតេជោ ​ ហ៊ុន សែន ​បានបន្ថែមថា ​«ខ្ញុំសោកស្តាយ​ណាស់ ការញុំបាយជា​មួយគ្នានេះ។ ខ្ញុំតក់​ស្លុតនៅពេល​ដែលខ្ញុំឃើញចឹង។​ មុខមាត់របស់ខ្ញុំ ​និងកូនខ្ញុំយ​កទៅទុកឯណា? ​​នេះមិនទាន់​និយាយពីរឿង​បញ្ហានយោបាយ​ដ៏ស្មោកគ្រោកនៃ​ផែនទី២៦ផ្ទាំង ​បាត់២ផ្ទាំងមិនទាន់រក​ឃើញផង»​។  សម្តេចបញ្ជាក់ថា ​ការលើកឡើង​បែបនេះ ​ដូចជាសារជូន ​លោកជំទាវ​ ជូឡុង ​សូមូរ៉ា ​ព្រោះលោកជំទាវ​ ទើបប្រគល់សៀ​វភៅមួយច្បាប់ ​ឲ្យកូនប្រុសរ​បស់សម្តេច សៀវភៅនោះ ​គឺកូនឯកឧត្តមសម រង្ស៊ី ​បានផ្ញើមកឲ្យ​កូនសម្តេចតាម​លោកជំទាវ។ ​ចុងក្រោយសម្តេច​ជំរុញ​ឱ្យ​លោក​ជំទាវ ជូឡុង សូ​មូ​រ៉ា ភរិយា​របស់​ឯក​ឧត្តម សម រង្ស៊ី ​ណែ​នាំ​ដល់​ស្វាមី​របស់​លោក​ជំទាវ​ផង​ កុំឲ្យនិយាយអា​ក្រក់ពេក៕​

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងចាត់វិធានការតាមផ្លូវច្បាប់ដាក់ទោសសម្រាប់អ្នកនិយាយ «ផែនទីក្លែងក្លាយ ឬផែនទីចោរ»

សម្តេចតេជោ​ ហ៊ុន សែន ​ថ្លែងដូចនេះនៅ​ព្រឹកថ្ងៃទី២៦ ​ខែសីហា ​ឆ្នាំ២០១៥ ​ក្នុងឱកាសអញ្ជើញជាអធិប​តីក្នុងពិធី​ប្រកាសផ្សព្វផ្សាយ ​អំពីគោល​នយោបាយ ​អភិវឌ្ឍន៍វិ​ស័យឧស្សាហកម្ម​ នៅកម្ពុជាឆ្នាំ ​២០១៥-​២០២៥ ​ដែលធ្វើឡើង​នៅវិមាន​សន្តិភាព។​

សម្តេចនាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​បានលើកឡើង​ពីចំណាត់ការ​ទាក់ទង​ ទៅនឹងជនមួយចំនួនដែល​និយាយបំផុសថា ​រាជរដ្ឋាភិបាលប្រើ​ប្រាស់ផែនទី​ក្លែងក្លាយ ​ឬផែនទីចោរ​ ហើយ សម្តេចបាន​អះអាងថា ​សម្តេចនឹងមិន​អត់ឱនឱ្យជា​ដាច់ខាតស្រ​បពេលដែល ​មានអ្នកនយោបាយមួយ ​ចំនួននៅតែ​បន្តនិយាយថា ​ផែនទី​ UTM ​ដែលអង្គការ​សហប្រជាជាតិ​ឱ្យកម្ពុជាពេលនេះ ​មិនទាន់ផ្លូវ​ការនៅឡើយ ​ហើយថាផែនទី​ផ្លូវការគឺផែន​ទីបោនខ្នាត១/១០០០០០។​

ក្នុងបញ្ហានេះ ​សម្តេចតេជោបា​នបញ្ជាក់​បន្ថែមទៀតថា ​ផែនទីទាំង​២៦ផ្ទាំង ​ដែលរាជរដ្ឋាភិបាល ​បាននិងកំពុងប្រើប្រា​ស់ក្នុងការ​បោះបង្គោលព្រំ​ដែនជាមួយប្រទេ​សវៀតណាម​នេះហើយ គឺជាផែន​ទីពិតប្រាកដ​ ហើយចាប់ពី​ថ្ងៃនេះតទៅ ​បើមាននរណាហ៊ា​នប្រើប្រាស់​ពាក្យថាផែនទី​ក្លែងក្លាយ ​ឬផែនទីចោរ​ នឹងត្រូវប្រឈម​មុខចំពោះច្បាប់​ជាក់ជាមិនខាន។​


សម្តេចតេជោ ​នាយករដ្ឋមន្រ្តី​ ក៏បានរំលឹក​បន្ថែមថា ​កាលពីឆ្នាំ២០០៥ ​រដ្ឋសភាបាន​ឱ្យបត្យាបណ្ណ ​សន្ធិសញ្ញាបំពេញ​បន្ថែម ​ព្រឹទ្ធសភាបានឆ្លង ​ព្រះមហាក្សត្របាន​ឡាយព្រះហស្ថលេ​ខា ​ឱ្យប្រើប្រាស់ ​ផែនទីដែលរដ្ឋាភិ​បាលកំពុងប្រើប្រាស់​សព្វថ្ងៃនេះ ​ប៉ុន្តែដើម្បីឱ្យ​ប្រជាពលរដ្ឋខ្មែរ​បានយល់កាន់​តែច្បាស់ ​និងអស់ចម្ងល់ម​ន្ទិលសង្ស័យ ​សម្តេចតេជោបា​នខិតខំ ស្វះស្វែង ​រកខ្ចីផែនទីពី​ប្រទេសមហាអំ​ណាចនានាយក​មកផ្ទៀងផ្ទាត់​ជាបន្តបន្ទាប់​ដើម្បីបញ្ជាក់ថារាជ​រដ្ឋាភិបាលបា​ននិងកំពុង​ធ្វើការងារ​ដ៍ហ្មត់ចត់​ត្រឹមត្រូវ៕​

សម្តេចតេជោ ហ៊ុន សែន៖ មេបក្សសង្គ្រោះជាតិ អស់អីនិយាយហើយ ទើបវិលទៅរកប្រធានបទចាស់

សម្តេចតេជោ ​ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី ​នៃព្រះរាជាណាច​ក្រកម្ពុជា​ នៅព្រឹកថ្ងៃទី​ ២៦ ខែសីហា ​ឆ្នាំ២០១៥នេះ ​នៅក្នុងពិធី​ប្រកាសផ្សព្វផ្សាយ ​អំពីគោលន​យោបាយអភិ​វឌ្ឍន៍វិស័យឧស្សាហកម្ម​ នៅកម្ពុជាឆ្នាំ​២០១៥​-២០២៥ ​ដែលធ្វើឡើង​នៅវិមានសន្តិភាព​ បានមានប្រសាសន៍ថា ​«ឥឡូវអស់អីនិ​យាយហើយ ​វិលមករឿងដើម​ដដែល ​"លួចសន្លឹកឆ្នោត"​ ស្អី ហើយចុះ​បើលួចសន្លឹក​ឆ្នោត ម៉េចក៏​ខំចូលសភា!​ ឥឡូវចេញទៅ​វិញទៅ! ​គេបបួល​ស្បថមិនព្រមស្បថទេ ​ឥឡូវស្បថឱ្យ​រន្ទៈបាញ់»​។

សម្តេចតេជោ ​ហ៊ុន ​សែន ​បានលើកឡើងថា ​បន្ទាប់ពីកប់​យោបល់រឿងមួ​លបង្កាច់រាជ​រដ្ឋាភិបាលថាប្រើផែន​ទីក្លែងក្លាយនោះ ​មេបក្សសង្គ្រោះជាតិ​ ឯកឧត្តម​ សម រង្ស៊ី ​បានវិល​ត្រឡប់ទៅរកប្រ​ធានបទដើម ​ដែលបន្ទាប់​ពីបោះឆ្នោតជាតិ​ ឆ្នាំ២០១៣ ​អាណត្តិទី៥រួច​ ហើយដឹងថាខ្លួនចា​ញ់នោះ ​បានចោទ​ប្រកាន់ថា​ គណបក្ស​ប្រជាជនកម្ពុជាលួ​ចសន្លឹកឆ្នោត។ ​សម្តេចបានចាត់ទុ​កថានេះប​ង្ហាញពីភាព​ក្រឡិចក្រឡុច​របស់ ​មេបក្សសង្គ្រោះជាតិ។​

ឯកឧត្តម​ សម ​រង្ស៊ី ប្រធាន​គណបក្សសង្រ្គោះជាតិ​ កាលពីថ្ងៃ​ទី២៣ ​ខែសីហា ​ឆ្នាំ២០១៥ កន្លងទៅ ​បានិយាយទៅកាន់​ប្រជាពលរដ្ឋខ្មែរ​ នៅប្រទេសអូស្តាលី ​ដោយចោទ​រដ្ឋាភិបាលកម្ពុជាថា ​ជាអ្នកលួច​សន្លឹកឆ្នោត ​កាលពីឆ្នាំ២​០១៣។ ​មេបក្សប្រឆាំង​រូបនេះបញ្ជាក់ថា ​បើគ្មានការលួ​ចបន្លំសន្លឹ​កឆ្នោតកាលពី​ឆ្នាំ២០១៣ទេនោះ ​គណបក្សសង្រ្គោះជាតិ​ នឹងឈ្នះ គណបក្សប្រ​ជាជនកម្ពុជា​ដាច់តែម្តង។​

ទោះជាយ៉ាងណា ​ការលើក​ឡើងបែបនេះ ​មិនមែនជាលើក​ទីមួយទេ ​គឺគណបក្ស​ប្រឆាំងដែលដឹក​នាំដោយ ​ឯកឧត្តម​ សម រង្ស៊ី ​តែងតែប្រតិកម្ម ​និងមិនដែលព្រ​មទទួលយក​លទ្ធផលបោះឆ្នោតជានិច្ច​ បន្ទាប់ពីពួក​គេចាញ់ឆ្នោតនោះ។ ​គួរបញ្ជាក់ថា ​ការបោះឆ្នោតជា​តិជ្រើសតាំង តំណាងរា​ស្រ្តអាណត្តិទី៥ ​ដែលធ្វើឡើង​កាលពីខែកក្កដា ​ឆ្នាំ២០១៣នោះ ​គណបក្សប្រជាជនកម្ពុជា​ ទទួលបាន​៦៨កៅអី ​ហើយគណបក្ស​សង្រ្គោះជាតិ​ ទទួលបាន​៥៥កៅអី៕


សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការវាយតម្លៃលើក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួន១៤ នៅក្នុងខេត្តក្រចេះ ឧត្តរមានជ័យ ព្រះវិហារ និងរតនគិរី ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន


សិក្ខាសាលាថ្នាក់តំបន់អាស៊ានផ្តោតលើអនុសញ្ញាក្រុងឡាអេឆ្នាំ១៩៥៤របស់អង្គការយូណេស្កូ ស្តីពីការការពារសម្បត្តិវប្បធម៌ក្នុងករណីមានជម្លោះប្រដាប់អាវុធ






ផែនទី UTM ខ្នាត ១/១០០.០០០ គឺជាផែនទី ដែលបានចំលងចេញពីផែនទី Bonne ខ្នាត ១/១០០.០០០

ឯកឧត្តម​ ហោ ​ណាំហុង ​ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រ​សួងការបទេស ​និងសហ​ប្រតិបត្តិការអន្តរជាតិ ​និងជាប្រធាន​គណៈកម្មការ​ចំពោះកិច្ច​ សម្រាប់សម្របស​ម្រួល ​ពីធីប្រគល់ ​ទទួល និងផ្ទៀងផ្ទា​ត់ផែនទី​ បានមានប្រសាសន៍​នៅក្នុងពិធី​ប្រគល់ផែនទី​ UTM ខ្នាត​ ១/១០០​.០០០ ជូនទៅអង្គការស​ហប្រជាជាតិវិញ ​នៅថ្ងៃទី ​ទី ២៦​ ខែសីហា ​ឆ្នាំ២០១៥នេះ ​នៅវិមានមិត្តភាពថា ​មានអ្នកខ្លះរិះគន់​រាជរដ្ឋាភិបាលថា​ យកគោមក​ប្រៀបធៀប​ជាមួយក្របី​ ដែលសំដៅលើការ​យកផែនទី ​UTM ខ្នាត​ ១/១០០.០០០ ​មកផ្ទៀងផ្ទាត់ជា​មួយផែនទី ​Bonne ខ្នាត ​១/១០០.០០០។ ​ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី ​បានបញ្ជាក់ថា ​តាមលក្ខណៈប​ច្ចេកទេស ​គ្មានអ្វីទាស់ខុ​សទេព្រោះ ​ផែនទី UTM​ ខ្នាត ១/១០០.​០០០ ​គឺចំលងចេញ ​ពីផែនទី Bonne​ ខ្នាត ១/១០០.០០០ ​ហ្នឹងឯង។​

ឯកឧត្តមឧ​បនាយករដ្ឋមន្ត្រី ​ហោ ណាំហុង​ បានមាន​ប្រសាសន៍ថា ​ក្រុមប្រឆាំង​បានរិះគន់ថា«​បើផែនទីមិន​ទាន់គ្រប់ទេ ​មិនអាចយកគោ​មកប្រៀបធៀបជា​មួយក្របីទេ ​គេចង់និយាយថាមិនអាច​យកផែនទី​ ១៨សន្លឹក​ UTM​ ១​/១០០.០០០ ​មកប្រៀបធៀប ​ជាមួយផែនទី ​Bonne ១/១០០.​០០០ របស់រាជ​រដ្ឋាភិបាលទេ។»​ ឯកឧត្តម​ សង្កត់ធ្ងន់ថា ​UTM​ ១​/១០០.០០០ ​គឺគេចំលងផែនទីBonne ​១/១០០.០០០ ​ដែលផលិត​ដោយមន្ទីរ​ភូមិសាស្ត្របារាំង។​ ពួកប្រឆាំងបាន​លើកឡើងថា ​ចាំមើលទៀត​ ទាល់តែមានផែនទី​គ្រប់គ្រាន់ទើប​បានគេសន្និដ្ឋាន។​ ឯកឧត្តម​សង្ឃឹមថា ​«ប៉ុន្មានថ្ងៃខាង​មុខនេះ អស់លោក ​និង ភ្លឺភ្នែកអំ​ពីអ្វីដែលខ្លួន​បាននិយាយកន្លងមក ​ ហើយខ្ញុំសង្ឃឹមថា​ ពេលភ្លឺភ្នែក​ហើយនោះ ឈ​ប់យកបញ្ហាផែ​នទី និងបញ្ហាព្រំដែន​កម្ពុជា-វៀតណាម ​ធ្វើជាយុទ្ធនាការ​នយោបាយ ​ធ្វើជាអាយ៉ៃឆ្លើយ​ឆ្លងគ្នាតាមវិទ្យុ និង​ឆ្លើយឆ្លងគ្នា​តាមសារព័ត៌មាន​ទៀត»។

នៅក្នុង​ពិធីប្រគល់ផែ​នទី UTM ​ខ្នាត ១/១០០.​០០០ចំនួន១៨ផ្ទាំង ​ជូនអង្គការស​ហប្រជាជាតិវិញ​ តាមរយៈលោក​ស្រី Mereani Keleti Vakasisikakala ​តំណាងអង្គការស​ហប្រជាជាតិ នៅ​វិមានមិត្តភាព​ទីស្តីការគណៈ​រដ្ឋមន្ត្រី ​ឯកឧត្តម ​ហោ ណាំហុង ​បានរិះគន់​ចំពោះអ្នកនយោបាយ ​និងអ្នកវិភាគ​ជ្រុលនិយមមួយ​ចំនួនតូច​ ដែលមិនព្រម​ទទួលយកការ​ពិតអំពីលទ្ធផល​នៃការផ្ទៀងផ្ទាត់​ផែនទី ​កាលពីថ្ងៃទី២០ ​ខែសីហា ឆ្នាំ​២០១៥កន្លងទៅ ហើ​យកំពុងតែ​បន្តបំភ្លៃ ​និងធ្វើការ​ទាមទារដោយ​ខ្វះការពិចារណា។ ​

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ​បានមាន​ប្រសាសន៍ថា ​«អ្នកខ្លះថាបើមិ​នទាន់គ្រប់​ទេយើងទៅរកទៀត។ ​តើអស់លោក​ស្មានថា ​អង្គការសហប្រ​ជាជាតិហ្នឹង ​ជាផ្សារត្រីរឺអី? ​ចង់ទៅរកខ្លួនឯងបានទេ?​ អគ្គលេខាធិការ​អង្គការសហ​ប្រជាជាតិ ​បានសរសេរ​សំបុត្រប្រាប់ថា គេ​រកមិនឃើញផែនទី​ ដែល ព្រះក​រុណា ព្រះបរមរតនកោដ្ឋ ​យកទៅដាក់​នៅអង្គការសហ​ប្រជាតិជាតិ ឆ្នាំ​១៩៦៤ទេ។​ អ្នកនយោបាយ ​និងអ្នកវិភាគខ្លះនៅតែ​ទាមទារឲ្យរកទៀត។​ ខ្ញុំបានសុំឯក​អគ្គរាជទូតកម្ពុជា​ប្រចាំអង្គកា​រសហប្រជាតិ ​ទៅរកនៅមន្ទីរ​ដាក់ឯកសារ​នានារបស់អង្គការ​សហប្រជាជាតិ​នៅញូវយ៉ក ​នៅតែរកមិនឃើញ។ ​ដូច្នេះតើអស់លោក​ហ្នឹងចង់ទៅរក​ពេលណាក៏បានមែន?​ តើប្រាដកថាគេ​ឲ្យទៅរកទេ?​ ហើយគិតថា​ទៅរកឃើញទេ?»​ ឯកឧត្តម ហោ ​ណាំហុង បាន​ចាត់ទុកទង្វើរ​បស់ក្រុមអ្ន​កវិភាគ ​និងអ្នកនយោបាយ​ទាំងនោះថា ​ជាការមើលស្រា​លពេកនូវបញ្ហាន​យោបាយ ​និងហាក់បីដូច​ជាយល់ដឹង​តិចពេក ​អំពីបញ្ហាព្រំដែន ​និងបញ្ហាផែន​ទីនេះ។


គួរបញ្ជាក់ថា ​ផែនទីដើម ​UTM ខ្នាត ​១/១០០.០០០​ ដែលត្រូវបានប្រគល់​ជូនទៅ ​អង្គការសហប្រជាជាតិ​វិញនៅថ្ងៃនេះ ​គឺរាជរដ្ឋាភិបាល​កម្ពុជាបានខ្ចីពី​អង្គការសហប្រ​ជាជាតិ ​ដើម្បី ផ្ទៀងផ្ទាត់ជាមួ​យផែនទីផ្លូវការ​ ដែលរាជរដ្ឋាភិបាលក​ម្ពុជាកំពុងប្រើ​ក្នុងពេលបច្ចុប្បន្ន ​ដើម្បីបញ្ជាក់ពីភាព​ត្រឹមត្រូវ​ ក្នុងការប្រើប្រាស់ផែន​ទីរបស់រាជ​រដ្ឋាភិបាល ​ ជាពិសេសក្នុង​គោលបំណងបញ្ចៀស ​និងបញ្ចប់នូវ​ការញុះញង់ ​សំដៅបង្កើត​ស្មារតីជាតិនិយម ​និងបង្កើតការភាន់ច្រឡំ​ក្នុងចំណោមសា​ធារណៈមតិជាតិ ​និងអន្តរជាតិ ​ដើម្បីកេង​ចំណេញខាងនយោបាយ ​ដោយមជ្ឈដា្ឋន​មួយចំនួន​នៅក្នុងប្រទេស​កម្ពុជា៕​





សម្តេចតេជោ ប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តគោលនយោបាយ អភិវឌ្ឍន៌វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥

ប្រមុខរាជ​រដ្ឋាភិបាលក​ម្ពុជា ​សម្តេចតេជោនា​យករដ្ឋមន្ត្រី​ ហ៊ុន ​សែន នា​ព្រឹកថ្ងៃទី២៦ ខែសីហា​ ឆ្នាំ២០១៥នេះ ​នៅវិមាន​សន្តិភាព​ បានប្រកាស​ផ្សព្វផ្សាយនិ​ងដាក់ឲ្យ​អនុវត្តគោល​នយោបាយ​អភិវឌ្ឍន៌វិស័យ​ ឧស្សាហកម្ម​កម្ពុជាឆ្នាំ២០១៥​-២០២៥​ ដែលក្នុង​ទស្សនវិស័យ​វែងឆ្ងាយ ​កម្ពុជាចាត់​ទុកវិស័យ ​ឧស្សាហកម្មជា​មូលដ្ឋាន​គ្រឹះនៃកំណើន​សេដ្ឋកិច្ច​ និងជាអទិភាព​បន្ទាន់មួយ​ដែលចូលរួម​ចំណែក ​ជំរុញឲ្យ ​កម្ពុជាអាច​ឈានឆ្ពោះទៅ​សម្រេចបាន​នូវឋានៈជា​ប្រទេសមានក​ម្រិតចំណូលម​ធ្យម កំរិតខ្ពស់នា​ពេលខាង​មុខ។

ថ្លែងនៅក្នុ​ងពិធីនេះ ស​ម្តេចតេជោ ​ហ៊ុន សែន​ បានគូសប​ញ្ជាក់ថា ​វិស័យឧស្សា​ហកម្ម បានចូលរួម​ចំណែកកាន់តែ​សំខាន់ក្នុង​សេដ្ឋកិច្ចជាតិ ​ដែលកាលពី​ឆ្នាំ១៩៩៣​វិស័យឧស្សាហកម្ម ​បានចូលរួម​ចំណែកប្រមាណ​តែ១២.៦ភាគរយ​ប៉ុណ្ណោះ និងបាន​កើនឡើងដល់ ​២៥.៧ភាគរយ ​ក្នុងឆ្នាំ២០១៤។ ​ទោះជាយ៉ាងនេះក្តី​ សម្តេច ​តេជោ ក៏​បានកត់​សំគាល់ថា ​វិស័យឧស្សាហកម្ម​កម្ពុជាមានស​ភាពទន់ខ្សោយ​នៅឡើយ ដោ​យសារផលិត​កម្មភាគច្រើន​ជាផលិតផ​លពាក់កណ្តាល​សំរេច​ មានលក្ខណៈ​សាមញ្ញ តូចច​ង្អៀតជាលក្ខណៈ​គ្រួសារ​ ដែលមិនទាន់មា​ន ឧត្តមភាពប្រ​កួតប្រជែង​ខ្ពស់ក្នុង​ទីផ្សារអន្តរជាតិ។ ​

ស្របពេល​នៃការដាក់​ចេញនូវគោលន​យោបាយអភិវឌ្ឃន៌​វិស័យឧស្សា​ហកម្មកម្ពុជា​ឆ្នាំ២០១៥-​២០២៥នេះ ​សម្តេច ​តេជោនាយក​រដ្ឋមន្ត្រី ​ក៏បានកំណត់​នូវចក្ខុវិស័យ​ដើម្បីប្រែក្លាយ​វិស័យ ឧស្សាហកម្ម​អតិពលកម្មឲ្យ​ទៅរកឧស្សា​ហកម្មដោយប្រើ​ជំនាញ និងមាន​តំលៃបន្ថែម​ខ្ពស់ផងដែរ។​ ហើយដើម្បី​សំរេចគោល​នោបាយនេះ ​រាជរដ្ឋាភិបាល​បានប្រគល់ភារ​កិច្ចឲ្យក្រុម​ប្រឹក្សាអភិវឌ្ឍន៍ ​កម្ពុជាជា​អ្នករៀបចំផែន​ការលំអិត​ត្រូនិង អនុវត្ត​សម្រេចគោល​ដៅបីសំខាន់​ដូចជា៖​
១.បង្កើនចំណែកនៃ​វិស័យឧស្សាហកម្ម​ក្នុងផលិតផ​លសរុបក្នុង​ស្រុក និងវិស័យ​កម្មន្តសាល​ ដែលមាន​ដូចជាវិស័យ​កាត់ដេរសំ​លៀកបំពាក់ ​និងស្បែកជើ​ងជាដើម។​
២. ជំរុញពិពិធ​កម្មមុខទំ​និញនាំចេញក្រៅ​ពីសំលៀកបំពាក់​និងកសិផល​កែច្នៃ
៣. គាំទ្រដល់​សហគ្រាសខ្នាតតូ​ចនិងមធ្យម។ ​

ទន្ទឹមនេះ ​ដូចអ្វីដែល​សម្តេចតេជោ ​ហ៊ុន ​សែន ​ធ្លាប់បានលើក​ឡើងកន្លង​មកនោះ គឺការ​ជំរុញឲ្យមាន​ឧស្សាហកម្ម​ដែលប្រើប្រាស់វ​ត្ថុធាតុដើម​ក្នុងស្រុក ​និងឧស្សាហកម្ម​ដែលមាន​ចរិតជាសកល​ ដោយមានការ​វិនិយោគ​ពីបរទេស។
​គួរបញ្ជាក់ថា​ នៅក្នុងវិស័យឧ​ស្សាហកម្មកម្ពុ​ជា មានសកម្មភាព​បីសំខាន់គឺ ​ការផលិតស​ម្លៀកបំពាក់ ​វិស័យសំណង់ ​និងការផលិត​ម្ហូបអាហារនិ​ងភេសជ្ជៈ។​ នាពេលបច្ចុប្បន្ន ​កម្ពុជាមាន​សហគ្រាស​សរុបចំនួន​៥១ម៉ឺនកន្លែង ដោ​យក្នុងនោះសហគ្រា​សកម្មន្តសាល​ធុនធ្ងន់​ និងស្រាល​មានប្រមាណ​៧ម៉ឺនកន្លែង។ ​រីឯ សហគ្រាសវា​យនភណ្ឌ​និងខាងផលិត​សំលៀក ​បំពាក់មាន៣​៥ភាគរយ។​ និងសហគ្រាស​កែច្នៃចំណីអាហារ​និងភេសជ្ជៈមាន​៤៥ភាគរយ។ ​


យោងតាម​របាយការណ៍រ​បស់រាជរដ្ឋាភិ​បាលកម្ពុជា ​បានបង្ហាញ​ថាកម្ពុជាមាន​កំណើនសេដ្ឋកិច្ច ​ជាមធ្យមក្នុង​រង្វង់៧.៧ភាគរយ ​និងបាន​ទទួលចំណាត់​ថ្នាក់ពិភពលោក​ទី៦លើកំណើន​សេដ្ឋកិច្ច។ ​ក្នុងនោះផល​ទុនជាតិ រឺ ​ទំហំសេដ្ឋកិច្ច​បានកើនឡើង​ពីប្រមាណ​២៤៨០លាន​ដុល្លារអាមេរិក​ ក្នុងឆ្នាំ១៩៩​៣ ទៅដល់ជាង​១៦៧០០លាន​ដុល្លារអាមេរិក​ក្នុងឆ្នាំ២០១៤។ ​ចំណែកឯ ​ប្រាក់ចំណូល ​រឺផលិតផលក្នុង​ស្រុកសរុបសំរាប់​មនុស្សម្នាក់ បានកើន​ដល់១១២៣ដុល្លារ​អាមេរិក ​ក្នុងម្នាក់សំរាប់​ឆ្នាំ២០១៤កន្លងមក៕​



លិខិតថ្លែងអំណរគុណរបស់សម្តេច ចំពោះញត្តិគាំទ្ររបស់គណបក្សប្រជាជនកម្ពុជាប្រចាំភូមិភាគឦសាន ប្រទេសបារាំង




ទស្សនៈ ដោយ៖ សួន ចំរើន, លោក សម រង្ស៊ី ជាអ្នកនយោបាយ «ដូចខ្មោចតៃហោង»

ក្រោយ​ពេល​ភូត​អស់​ក្បួន​​ ​លើ​បញ្ហា​ប្រើប្រាស់​ផែនទី​ និង​​ញុះញង់​ប្រជាពលរដ្ឋ​​ឲ្យ​ចុះ​ទៅ​តវ៉ា​នៅ​ព្រំដែន លោក​ សម រង្ស៊ី ពេល​នេះ​បាន​ផ្លាស់​ប្តូរ​គោលដៅ​ និង​វិធី​បោក​ប្រាស់​​​​មួយបែប​ទៀត​ហើយ​ ដោយ​​ចោទ​​រាជ​​រដ្ឋាភិបាល​ ​លើប្រធាន​បទ​ថ្មី​​​​ថា ​ផ្តាច់​ការ និង​ថា​ការ​បង្កើត​គណបក្ស​តូចៗ​ជាល្បិច​របស់​គណបក្ស​កាន់អំណាច​ដើម្បី​បំបែក​សំឡេង​ឆ្នោត​​វិញ​ម្តង​​ ដើម្បី​អាច​​ស្រោច​ស្រង់​​ការគាំទ្រ និង​លួង​ចិត្ត​​អ្នក​គាំទ្រ​​របស់​​ខ្លួន ពីភាព​អាម៉ាស់​ដែល​បរាជ័យ​ក្នុង​បញ្ហា​ព្រំដែនកន្លង​មក​​។​​

ការ​ចោទប្រកាន់របស់​លោក សម រង្ស៊ី​ ​ថា​ការ​បង្កើត​គណបក្ស​តូចៗ​ជាការ​បំបែក​សម្លេង​គណ​បក្ស​សង្គ្រោះជាតិ​នេះ​បញ្ជាក់ថា លោក សម រង្ស៊ី ពិត​​ជាមេដឹកនាំដែល​គ្មាន​ទស្សនៈ​ប្រជា​ធិប​តេយ្យ​​​ក្នុង​ការ​ប្រកួតប្រជែង​​​ដោយសេរីដូច​ការ​អួត​របស់​​ខ្លួន​​ពី​មុន​នោះ​ទេ​​ តែ​ពេល​នេះ​បែរ​ទៅ​ជាក្លាយ​ខ្លួន​​ជា​មេ​ដឹក​នាំ​​​​ខ្លាច​​ស្រមោល​​ខ្លួន​​ឯង​ទៅវិញ​​​​។​ ការ​មិន​ចង់​​ឲ្យ​ពលរដ្ឋ​មាន​សិទ្ធិសេរីភាព​ក្នុង​ការ​ជ្រើស​រើស​​មេ​ដឹក​នាំ​ និង​​​​សម្រេច​ចិត្ត​ដោយខ្លួន​ឯង​បែបនេះ​ បញ្ជាក់​ថា ​គណបក្ស​សង្គ្រោះជាតិ​ ជា​គណបក្ស​​ដឹង​​ខ្លួន​ជា​​មុន​ថា​ចាញ់​ឆ្នោត​ មិន​ហ៊ាន​ប្រឈម​​នូវ​អ្វីដែល​ជាភាព​បែក​បាក់​ផ្ទៃក្នុង​ និងភាព​ធ្លាក់​ចុះ​​​ខ្សោយ​​​នៃ​​គណ​បក្ស​របស់​ខ្លួន​​​។​

មាន​ប្រតិកម្ម​របស់​មេដឹក​នាំ​នៃ​​គណបក្ស​ទើប​កើត​ថ្មី​ជាច្រើន បាន​រិៈគន់​ និង​សើច​ចំអក​ចំពោះ​ការ​​ចោទប្រកាន់​របស់​លោក​ សម រង្ស៊ី​​ ដែល​ថា ​ពួកគេ​ជាអ្នក​មក​បំបែក​សម្លេង​គណបក្ស​សង្គ្រោះ​ជាតិ។​​ ក្នុង​នោះ​ «គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន»​ របស់​លោក​ យ៉េង​ វីរៈ បាន​ហៅ​ការ​ចោទប្រកាន់​របស់​លោក សម រង្ស៊ី​ ថា​មិនមែន​ជារឿង​ប្លែក​ ហើយ​ក៏​មិនមែន​ជារឿង​ថ្មីដែរ​។​ ​ការប្រើប្រាស់​វប្បធម៌​លាបពណ៌​ ទៅលើ​គណបក្ស​នយោបាយ​ផ្សេងទៀត​ គឺជា​ទម្លាប់​របស់​លោក សម រង្ស៊ី​ នៅពេល​ដែល​សកម្មជន​ ឬ​គណបក្ស​នោះ​ឈប់​គាំទ្រ​លោក​។​​

ចំណែក​លោក ម៉ម សូណង់ដូ ប្រធាន​​ «គណបក្សសំបុក​ឃ្មុំ​​សង្គម​ប្រជាធិបតេយ្យ» បាន​ប្រតិកម្ម​ដែរ​ថា អ្នកដឹកនាំ​​គណបក្ស​​សង្គ្រោះ​ជាតិ ជាពិសេស​​​លោក​សម រង្ស៊ី ដូចជា​​ខ្មោចតៃហោង​​អីចឹង ហើយ​មនុស្ស​​ដូច​ខ្មោច​តៃហោង ដើរ​លង​គេ លង​ប្រជាពលរដ្ឋ​អ្នកណា​ដែល​ខ្លាច​ខ្មោចហ្នឹង​នោះ​​។ ប្រធាន​គណបក្ស​មួយនេះ​ក៏បាន​ចំអក​ដល់​លោក សម រង្ស៊ី​ ថា​ ការពិត​អត់​មានអី ក្រៅ​ពី​គំនិត​​ដើរ​កេងប្រវ័ញ្ច​ជា​ច្រើន​​អាណត្តិ​​មកហើយហ្នឹងទេ​ ហើយ​ឥឡូវ​នេះ​ លោក សម រង្ស៊ី​ កាន់​តែ​បញ្ចេញ​សកម្មភាព របស់​គាត់​​អោយ​​ប្រជាពលរដ្ឋ យល់​កាន់​តែ​ច្បាស់​​ឡើង ​អំពី​​ការ​​អសមត្ថភាព ភាពមិន​ស្មោះស ចំពោះ​ជាតិ គឺ​គាត់​​ធ្វើ​អី​​ក៏​អត់​បានជោគជ័យ​ដែរ។​​លោក​​ប្រៀបធៀប​លោក​​ សម រង្ស៊ី ​ជា​អ្នកនយោបាយ «ដូច​ខ្មោចតៃហោង» ​អីចឹង។​
រីឯ​លោកស្រី ឡាក់ សុភាព ដែល​ជា​​ស្ថាបនិក​ «គណបក្សខ្មែរ​សាមគ្គី» បាន​ថ្លែង​ប្រតិកម្ម​ថា ការបង្កើត​​គណបក្ស​​ខ្មែរ​សាមគ្គី នេះ​ឡើង គឺ​ដើម្បី​​ចូលរួម​ប្រកួតប្រជែង នៅក្នុង​ការ​បោះឆ្នោត ជ្រើស​តាំង​​តំណាងរាស្ត្រ​​ឆ្នាំ​២០១៨ ខាងមុខនេះ​។ លោកស្រី បាន​លើក​ឡើងថា យើង​​មិនបាច់​បំបែក សម្លេង​​គណបក្ស​​សង្គ្រោះ​ជាតិ​ទេ គឺគណបក្ស​មួយ​នេះកំពុង​​បែក​បាក់​ស្រាប់ហើយ​ ដោយសារ​​មេដឹកនាំ ក្រុម​គាត់ បក្ខពួក​គាត់ បែកបាក់គ្នា​អស់​​ទៅហើយ​នៅ​ក្នុង​ផ្ទៃ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិនោះ​​។ យើង​អត់​​មាន​បំបែក​សម្លេង​គាត់​ទេ គឺ​គាត់​ជា​​​អ្នក​​បំបែក​​ខ្លួន​គាត់​​។​

ក៏ដូចគ្នា​នេះដែរ​ លោក សួន សេរីរដ្ឋា ប្រធាន គណបក្សអំណាចខ្មែរអះអាងថា លោក សម រង្ស៊ី​ ជា​​មេដឹកនាំ​​​នយោបាយ​អគ​តិ​ គ្មានគំនិត​ជាមនុស្ស និង​គ្មាន​សុភវិនិច្ឆ័យទេ។ ការនិយាយថា គណបក្ស​​ដែល​បង្កើត​ថ្មី ទៅ​បំបែក​សំឡេង​របស់​ខ្លួននេះ​មិនមែន លោក សម រង្ស៊ី ទើបតែ​និយាយ​ក្នុង​ពេល​​នេះ​ទេ គឺលោក សម រង្ស៊ី ធ្លាប់និយាយ​លាបពណ៌​គណបក្ស​សិទ្ធិមនុស្ស​របស់ លោក កឹម សុខា តាំង​ពី​ពួកគេ​មិនទាន់​ចូលគ្នាម្ល៉េះ។ ដូច្នេះ​​ លោក សម រង្ស៊ី ពេល​នេះ​បានយក​ពាក្យ​ទាំង​នោះ​​​ មក​និយាយ​​ឡើង​វិញ​ គឺដើម្បី​លាបពណ៌​អ្នក​ស្នេហា​ជាតិ​។

បើ​តាម​មតិ​ប្រជាពលរដ្ឋ​​យល់​ថា​ ការ​លេង​​ប៉ាហ៊ី​ ពី​ប្រទេ​ស​អូស្ត្រាលី របស់​លោក សម រង្ស៊ី ពេល​​នេះ​​​ គឺ​ដើម្បី​គេច​វេស​ពី​ការ​ទទួល​ខុស​ត្រូវចំពោះ​សកម្មជន​របស់​ខ្លួន​នៅក្នុង​ប្រទេស​ ដែល​ត្រូវបាន​ចាប់​ខ្លួន​ដោយ​សារ​ការ​បញ្ជា​​ឲ្យ​ក្លែង​ និង​ផ្សព្វផ្សាយ​ឯកសារ​សាធារណៈ​​។​ ​
ប្រជាពលរដ្ឋ​នៅបាន​កត់​សម្គាល់​ទៀតថា​ ​ខណៈដែលសកម្មជន​របស់ខ្លួនត្រូវបានសមត្ថកិច្ច​ចាប់​ខ្លួន​ជាបន្ត​បន្ទាប់នោះ​ លោក សម រង្ស៊ី និង លោកកឹម សុខា បាននាំគ្នាចាកចេញ​ទៅក្រៅប្រទេស​ទាំងអស់​​ដែលទង្វើ​នេះ​នាំឲ្យ​​មាន​ការរិះគន់​ថា មេដឹកនាំ​គណបក្សសង្គ្រោះ​ជាតិជាមនុស្ស​មិន​ទទួល​ខុសត្រូវ​ គឺនៅ​​រាល់​ពេលដែល​​មាន​បញ្ហា​ តែង​តែ​​នាំគ្នា​រត់​​ចេញ​ទៅក្រៅ​ប្រទេស​​មិនខ្វល់​​ពីសុខទុក្ខ​​របស់​កូនចៅ ឬ​សកម្មជន​ឡើយ។​


ដូច្នេះ​ ប្រជាពលរដ្ឋ​ និង​ជាពិសេស​សកម្មជន​របស់​គណបក្ស​សង្គ្រោះជាតិ​ ពិត​ជាអាច​វិនិច្ឆ័យ​យ៉ាង​ច្បាស់​អំពី​សមត្ថភាព​របស់​មេដឹក​នាំ​ដែល​ខ្លួន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ ក្នុង​ការ​ជ្រើស​រើស​មក​ដឹក​នាំ​ប្រទេស​នាពេល​បច្ចុប្បន្ន​ និង​ពេល​អនាគត៕​​