Wednesday, August 12, 2015

សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ចុះថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០១៥

















ឯកឧត្តម ហោ ណាំហុង ឧបនា​យក​រដ្ឋមន្រ្តី​ រដ្ឋ​មន្រ្តី​​ក្រសួង​ការ​បរទេស និង​សហ​ប្រតិ​បត្តិកា​អន្តរជាតិ ដឹកនាំគណៈ​ប្រតិភូ អញ្ជើញ​​ទៅចូល​រួម​​កិច្ច​ប្រជុំ​​អាស៊ាន ពីថ្ងៃទី០៣ ដល់០៦ សីហា ២០១៥

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន និង លោក​ជំទាវ អញ្ជើញ​ចូល​រួម​ក្នុង​វេទិកា​សប្តាហ៍​កិច្ច​សហ​ប្រតិប​ត្តិការ​អាស៊ាន-ចិន លើក​ទី៨ លើវិស័យ​អប់រំ

បទអត្ថា​ធិប្បាយ​ ដោយ​៖​ សួន ​ចំរើន​, រឿង​អាស្រូវរបស់​បក្សយើង​

មកដល់​ពេលនេះ រឿងអា​ស្រូវថ្មីមួយ​ទៀតត្រូវបាន​ហែកកេរ្តិ៍ និងញាំ​ញ៉ីនៅក្នុងគណបក្ស​សង្គ្រោះជាតិ​ម្តង​ទៀត​ហើយ ដោយសារតែ​ទំនាស់​ផលប្រយោជន៍រវាង​មន្ត្រីគណបក្ស​ប្រឆាំងមួយនេះ ជាមួយ​សកម្មជនគាំ​ទ្ររបស់ខ្លួន។ តំណាង​រាស្រ្ត រៀល ខេមរិន្រ្ទ ត្រូវបានគេ​ប្តឹងចោទប្រកាន់​ទៅកាន់​អង្គភាពប្រឆាំង​អំពើពុក​រលួយ (ACU)ពីបទកេង​ប្រវ័ណ្ឌ​ប្រាក់​៥៥,០០០ ដុល្លារអាមេរិក ពីការរៀប​ចំដំណើរ​ទៅមើលព្រំ​ដែន កម្ពុជា-វៀត​ណាម នាពេល​កន្លង​មក។
យោង​តាមសារព័ត៌​មាន ដែលបាន​ផ្សព្វផ្សាយ​ព្រោង​ព្រាត កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ នោះមាន​ពាក្យបណ្តឹង​ចំនួន៣ បាន​ចោទ​ប្រកាន់​លោក រៀល ខេមរិន្ទ្រ ថាបាន​កេង​ប្រវ័ណ្ឌយក​ប្រាក់ជា​ច្រើនម៉ឺន​ដុល្លារអា​មេរិក មកធ្វើជា​ប្រយោជន៍ផ្ទាល់​ខ្លួន ដែល​ពាក្យបណ្តឹង​ទី១មាន​ទឹកប្រាក់ ១៥,០០០ដុល្លារ ពាក្យ​បណ្តឹងទី​២មានទឹក​ប្រាក់ ២០,០០០ដុល្លារ និង​ពាក្យបណ្តឹងទី​៣ មានទឹក​ប្រាក់២០,០០០ដុល្លារ (សរុប​ទាំង៣ពាក្យបណ្តឹង​នោះមាន​ទឹកប្រាក់​ចំនួន ៥៥,០០០ដុល្លារ)។ ក្រោយ​ពីមានពាក្យ​បណ្តឹង​នេះ លោក រៀល ខេមរិន្រ្ទ ត្រូវបាន​អង្គ​ភាពប្រឆាំងអំ​ពើពុក​រលួយ ស្នើ​ឲ្យចូល​ខ្លួនទៅធ្វើកា​របំភ្លឺជុំវិញការចោទ​ប្រកាន់នេះ ដើម្បីធ្វើកា​រវាយតម្លៃ មុននឹង​សម្រេច​បន្តនីតិ​វិធី។
ក្រុមអ្នក​តាមដាន​ស្ថានការណ៍​នយោបាយ បានវាយត​ម្លៃថា មកដល់តំណាក់​កាលនេះ បក្សសង្គ្រោះ​ជាតិ កាន់​តែឈានដល់​ការប្រេះ​ឆាផ្ទៃក្នុង​ធ្ងន់ធ្ងរហើយ ដោយ​សារ អំពើពុករ​លួយ និងទំនាស់​ផល​ប្រយោជន៍ រវាង​ប្រធាន និងអនុ​ប្រធាន​បក្ស និង​មួយផ្នែក​ទៀតរវាង​សកម្មជនដែល​គាំទ្រ និងមន្ត្រី​គណបក្ស​ដែល​ពុករលួយ​នៅក្នុងជួរគណៈកម្មាធិកា​រនាយក។ រឿងអា​ស្រូវពុករលួយ​នេះ ត្រូវបាន​សកម្មជន និង​មន្ត្រីជាន់​ខ្ពស់ជាច្រើន​បានធ្វើកា​រតវ៉ា ជាច្រើន​លើក​ច្រើនសារជា​បន្តបន្ទាប់ ហើយអ្នក​ដែលហ៊ាន​ក្រោកឡើង​រិះគន់ គឺត្រូវបាន​បណ្តេញចេញ​ពី​បក្ស ឬត្រូវគេ​បញ្ឈរ​ជើង ហើយ​ទីបំផុត​ក៏ត្រូវ​សុំលាលែង​មុខ​តំណែង។
ជាក់​ស្តែង លោកស្រី ឡាក់ សុភាព ត្រូវបាន​គណបក្ស​សង្រ្គោះជាតិ សម្រេច​បណ្តេញ​ចេញពីគណបក្ស កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ បន្ទាប់​ពីលោក​ស្រី ហ៊ានទម្លាយ​រឿង​បែកបាក់​ផ្ទៃក្នុង របស់​គណបក្ស​សង្រ្គោះ​ជាតិ និងរឿង​ពុករលួយ របស់​មេដឹកនាំកំ​ពូលនៃ​គណបក្សនេះប្រាប់​ដល់អ្នក​សារព័ត៌​មាន។ លោក​ស្រី បានបក​អាក្រាត​ថា លោក សម រង្ស៊ី បានយក​លុយពីគណបក្ស​ប្រជាជន​កម្ពុជា បាន២០លាន​ដុល្លារ ក្នុងចំ​ណោម ៤០លានដុល្លារ ក្នុង​ការចរចាបញ្ចប់​បញ្ហាន​យោបាយ នៅ​ក្នុងប្រទេស​កម្ពុជា ហើយរឿង​នេះត្រូវបាន​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្រ្គោះជាតិ លើក​ឡើង​ជាញឹក​ញាប់ ក្នុងពេល​ប្រជុំគណៈកម្មាធិការ​នាយកម្តងៗ ប៉ុន្តែ​ចុង​ក្រោយ​ពួកគេបែរជាទម្លាក់​កំហុសនេះ មក​លើរូបលោក​ស្រី​ទៅវិញ ។
រឿងអាស្រូវ​មួយ​ទៀត​គឺ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥ សកម្មជន​សំខាន់​ៗមក​ពីខេត្តសៀម​រាប ប្រមាណជា១០០នាក់ បាន​ប្រមូល​ផ្តុំគ្នានៅមុខ​ទីស្នាក់កា​រគណ​បក្សសង្រ្គោះជា​តិ ក្នុងសង្កាត់ចាក់​អង្រែក្រោម ទាមទា​រឲ្យផ្លាស់ប្តូរលោក​ស្រី កែ សុវណ្ណរតន៍ ចេញពី​ប្រធាន​ក្រុមការងារ​ខេត្ត​សៀមរាប។ ការតវ៉ានេះ​ត្រូវបានពួក​គេអះ​អាងថា ការដឹក​នាំរបស់លោក​ស្រីតំណាង​រាស្រ្តរូប​នេះ ដឹកនាំ​គ្មានយុត្តិធម៌ គ្មាន​តម្លាភាព បក្សពួក​និយម គ្មាន​ស្មារតីសាម​គ្គីភាព ដែល​ជាប្រភព​នាំមក​នូវភាព​បែកបាក់​ផ្ទៃ​ក្នុង។
ស្រដៀង​គ្នានេះដែរ លោក វ៉ាន់ សំអឿន ដែល​ជាអតីត តំណាង​រាស្ត្រគណបក្ស​សង្គ្រោះជាតិ ក៏បាន​អះអាងថា ការលាឈប់​ពីតំណាងរាស្ត្រ​របស់លោក ក៏ដោយ​សារតែ ភាពរមិល​គុណ និងបោក​ប្រាស់របស់​លោក កឹម សុខា ដែល​កន្លងមក​បានទៅ​បញ្ចុះបញ្ចូល​លោក ក្នុង​ការកៀង​គរលុយ​នៅសហរដ្ឋអាមេរិក បាន​យ៉ាង​ច្រើនសន្ធឹក​សន្ធាប់ និងបាន​សុំស្នាក់​នៅផ្ទះ​របស់គាត់ថែម​ទៀត ប៉ុន្តែ នៅពេល​ដែល លោក កឹម សុខា បានអំណាច ឡើង​បុណ្យសក្តិ​ជាអនុប្រធាន​រដ្ឋសភា ក៏ធ្វើ​ឬកក្រអើត​ក្រទម លែង​ស្គាល់រូប​គាត់ថែម​ទៀត។
ក៏នៅ​មានលេច​ឮរឿងអាស្រូវពុករលួយជា​ច្រើនទៀត រវាងក្រុម​យុវជន ហ្វ៊េសប៊ុក របស់ កញ្ញា ធី សុវណ្ណថា និងសកម្មជន​យុវជននៅតំបន់​អារ៉ែង ដែលពួក​គេបាន​ចោទថា កញ្ញា ធី សុវណ្ណថា បានកាក់កប​យ៉ាង​ខ្លាំង ពីការរៃអង្គៀស​ប្រាក់ទៅសាងសង់​បន្ទប់ទឹកមួយ​នៅតំបន់​អារ៉ែងអស់ទឹកប្រាក់​ដល់ជាង​៣ពាន់ដុល្លារ។
ដូច្នេះ សកម្មភាព​របស់ក្រុម​មេខ្យល់ ទាំងនោះ គឺមិន​មែន​ជារឿងស្នេហា​ជាតិអី​នោះទេ។ តាមពិត វាជារឿងបោក​ប្រាស់ប្រជា​ពលរដ្ឋ ដើម្បី​លាភសក្ការៈ និងភាព​ហឺហា​របស់ក្រុម​មេខ្យល់ និងកូន​ចៅជំនិត​របស់ពួក​គេតែ​ប៉ុណ្ណោះ។
ប្រជា​ពលរដ្ឋនៅ​ចាំបាន​ថា នៅស្ទើ​តែគ្រប់​ទីកន្លែង មុនពេល​ទទួលបាន​អំណាច ទាំង​មុនការបោះ​ឆ្នោត និងក្រោយ​ការបោះឆ្នោត ទាំង​លោក សម រង្ស៊ី ទាំង​លោក កឹម សុខា និង​លោក រៀល​ខេមរិន្ទ្រ ព្រមទាំង​មន្ត្រីបក្ស​សង្គ្រោះ​ជាតិ បានដើរឃោសនា​គ្រប់ច្រកល្ហក​ឡើងស្អ​កក ប្រាប់សកម្មជន​ខ្លួនថា ពួកគេ​នឹងធ្វើការតស៊ូ​ប្តូរផ្តាច់ស្លាប់​រស់ ប្រឆាំង​នឹងអំពើពុក​រលួ​យ បក្ខពួក​និយម មិនរាថយ មិន​ក្បត់ឆន្ទៈរាស្ត្រ​ឡើយ និងធ្វើ​ការផ្លាស់​ប្តូរឲ្យខាង​តែបាននូវការ​ដឹក​នាំដោយគណបក្ស​ប្រជាជន​កម្ពុជា ជាពិ​សេស ការដឹក​នាំរបស់លោក ​ហ៊ុន សែន ។ ប៉ុន្តែទី​បំផុតអ្វីៗដែល​ពួកគេ បាន​សន្យាពី​មុន គឺជាការបោក​ប្រាស់ ជាឧបាយក​ល្បទាក់រា​ស្ត្រ​ឆាន់ មិន​មែនដើម្បី​ឆន្ទៈរាស្ត្រ​ឡើយ។
ជាការកត់​សម្គាល់របស់​ប្រជាពលរដ្ឋ បើមិន​ទាន់បាន​ឡើងកាន់អំណាច​ផង មេ​បក្ស និង​មន្ត្រីគណបក្ស​សង្គ្រោះ​ជាតិ ប្រព្រឹត្តិ​អំពើពុករ​លួយគ្រប់​ច្រក កុហក់រាស្ត្រ​គ្រប់វិធី សន្យា​ខ្យល់ច្រើន​រឿង ទិញឡាន ទិញវីឡា ទិញដីចម្ការសន្ធឹកសន្ធាប់បែបនេះទៅហើយ ចុះទម្រាំបានកាន់អំណាច​ទៀត​នោះ ជាតិ និងប្រជាជន​នឹងទៅ​ជាយ៉ាង​ណាដូច្នេះ ​មិនមែន​ជា គណបក្ស​សង្គ្រោះជាតិ ទេ តែ​ជាគណបក្ស​បំផ្លាញ​ជាតិ ទើប​ត្រឹម​ត្រូវ៕